កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • កម្ពុជា​ប្តេជ្ញា​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់

    ប្រទេស​កម្ពុជា​បាន​បន្ត​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​បរទេស​ចំនួន ៥ ទៀត​នៅ មហាអនុតំបន់​ទន្លេ​មេគង្គ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​នៅក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​រូបភាព​ផ្លាស់ប្តូរ​មិន​ឈប់ឈរ ខណៈ​ដែល​ការជួញដូរ​ភាគច្រើន​កើតឡើង​ទៅលើ​ផ្នែក​ប្រើប្រាស់​កម្លាំង​ពលកម្ម។ ការប្តេជ្ញា​ចិត្ត​ថ្នាក់​តំបន់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី ៤ នៃ​ប្រទេស​មហាអនុតំបន់​មេគង្គ​ដែល​​មាន​ប្រទេស​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​។

  • អ្នកភូមិ​ខេត្ត​រតនគិរី​ធ្វើការ​តវ៉ា​ស្វែង​រក​ការ​ប្រគល់​ទីទួល​សុវត្ថិភាព​មក​វិញ

    ក្រុម​អ្នកភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ឡាវ​ប្រហែល​៣០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​ប្រឆាំង​ក្រុម​ហ៊ុន​វៀតណាម​មួយ​ដែល​កំពុង​រាន​ដី ដែល​អ្នក​ភូមិ​មូលដ្ឋាន​​ប្រើ​ប្រាស់​ជា​ “ទីទួល​សុវត្ថិភាព” អំឡុង​ពេល​មាន​​ទឹក​ជំនន់​ធ្ងន់ធ្ងរ។ យោង​តាម​ទិន្នន័យ​ដែលទទួលបាន​ពី​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Hoang Anh Lumphat ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៩.០០០​ហិកតា​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។

  • ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ត្រូវ​បាន​រាំងស្ទះ

    តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​​ត្រូវ​បាន​រាំងស្ទះ​ជា​ប្រចាំ​​ ដោយ​ការវាយប្រហារ​ មក​លើ​អ្នក​យក​ព័ត៌មាន ដោយ​កង្វះ​​នៃ​លទ្ធភាព​ទទួល​បាន​​នូវ​ព័ត៌មាន​ផ្លូវការ ដោយ​ការដាក់សម្ពាធ​​របស់​រដ្ឋាភិបាល និង​ដោយ​​ប្រាក់ខែ​ទាប​ ទោះបី​ជា​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​បណ្តាញ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​​​បណ្តាញ​សង្គម​​បាន​ធ្វើឲ្យ​មាន​ក្តីសង្ឃឹម​ ក៏ដោយ​។

  • កម្ពុជា​ជាប់​លេខ​ទី​៦៦​ជា​ប្រទេស​គ្មាន​សេរីភាព

    អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៥ នេះ បាន​ឲ្យ​ពិន្ទុ​កម្ពុជា ៦៦ ក្នុង​ចំណោម​ពិន្ទុ ១០០ ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ដោយសារ​ប្រទេស​មួយ​នេះ​នៅតែ​បន្ត​ការ​គំរាម​កំហែង និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក។

  • តំណាង​ជនជាតិ​ដើម​ភាគតិច​ ដាក់​ញត្តិ​នៅ​រដ្ឋសភា​ តវ៉ា​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ​ ដើម្បី​តវ៉ា​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ នៅ​ខេត្ត​ស្ទឹង​ត្រែង។ តំណាង​សហគមន៍​ បាន​ស្នើ​ដល់​គណៈកម្មការ​​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធាន​ទឹក​ ព្រម​ទាំង​ប្រធាន​រដ្ឋសភា​ ជួយ​អន្តរាគមន៍​ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២។

  • ដោយ​បារម្ភ​ពីការ​លក់ដី អ្នកភូមិ​ឡពាង​​ដាក់ញត្តិ​តាម​ស្ថានទូត​នានា​

    អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​ខេត្ត​កំពង់ឆ្នាំងបាន​ហែ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេសនានា​​ឲ្យ​ជួយ​រារាំង​ការ​លក់​ ឬ​ការ​អភិវឌ្ឍ​ដី​មាន​វិវាទនេះ​​ដែល​ត្រូវ​បាន​អះអាង​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​​​រ៉ែ និង​ថាមពល។

  • ពលរដ្ឋ​ជាង​100​គ្រួសារ​ជំទាស់​មិន​ឱ្យ​គណៈកម្មការ​ខេត្តបន្ទាយមានជ័យ​ចុះ​វាស់វែង​លើ​ដី​របស់​ពួក​គាត់

    ក្រុង​ប៉ោយ​ប៉ែ​ត ៖ ប្រជាពលរដ្ឋ​ជាង​100​គ្រួសារ​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​29 មេ​សា 2015 នេះ បាន​លើកគ្នា​មក​រង់ចាំ​នៅ​លើ​ចំណុច​ដី​ទំនាស់​របស់​ពួក​គាត់​ដែល​បាន​កាន់កាប់ និង​មាន​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្របច្បាប់​ត្រឹមត្រូវ ។

  • សកម្មជន​ដីធ្លី​ពីរ​ក្រុម​ប្រមូលផ្តុំគ្នាតវ៉ានៅមុខ​សាលារាជ​ធានី

    អ្នកភូមិ​ប្រហែល​៥០​នាក់​មកពី​ភូមិ​បឹង​ឈូក ក្នុងរាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ ប្រឆាំង​នឹង​​ការ​​ព្យាយាមរបស់​អាជ្ញាធរ​មូលដ្ឋាន​​​ដើម្បី​បណ្តេញ​​ពួកគាត់​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​។អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ចោទ​ប្រកាន់​អ្នកភូមិ​ប្រហែល​៦០០​គ្រួសារ​​ថា បាន​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​របស់​រដ្ឋ​ ហើយ​បាន​​ជូនដំណឹង​ដដែល​​ៗ​ឲ្យ​ពួកគាត់​ចាក​ចេញ ប៉ុន្តែ​គ្រួសារ​ទាំង​នេះ​អះអាង​ថា ​ពួកគាត់​មាន​សិទ្ធិ​រស់​នៅ​ទីនោះ ហើយ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ឡើយ​។

  • នគរបាលខេត្ដ ចាប់ខ្លួន​ យុវជន ពីរនាក់ រំលោភស្ដ្រី ជនជាតិ អូស្ដ្រាលី

    ព្រះសីហនុ ៖ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះ សីហនុ បានឃាត់ខ្លួនបុរស វ័យក្មេងពីរនាក់ ពាក់ព័ន្ធទៅនឹងការបង្អក ស្រាទៅលើស្ដ្រី ជនជាតិ អូស្ដ្រាលីម្នាក់ រួច ហើយចាប់រំលោភនាង រហូតបានសម្រេច កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

  • ERA ថា​មាត្រា​មួយចំនួន​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មី​បង្កទំនាស់​ក្រោយ​ពេល​អនុវត្ត​ច្បាប់​​

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) និង​អ្នកច្បាប់លើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាត្រា​មួយចំនួន​នៅក្នុង​ច្បាប់​បោះឆ្នោត​ថ្មី មាន​ភាពអាក្រក់​នាំឲ្យ​កើត​ទំនាស់​ក្នុង​ប្រទេស ក្រោយ​អនុវត្ត​ច្បាប់ ។​ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​តុមូល ស្ដីពី​ការវាយតម្លៃ​នៃ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បញ្ហា​ជា​អាទិភាព​សម្រាប់​ធ្វើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការរៀបចំ​ការបោះឆ្នោតរ​បស់ គ​.​ជ​.​ប នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០ ​ខែ​មេសា​នេះ ។​

  • អ្នកកាសែត​២​រូបបាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាហាន​សឹក​រង​ស្រុក​ម៉ាឡៃដល់​អង្គការ​សិទ្ធិមនុស្ស​និងតុលាការ​ហើយ​

    បន្ទាយមានជ័យ៖​​អ្នកកាសែត​២​រូប​គឺ​លោក កែ វុទ្ធី អ្នក​យក​ពត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​លោក ម៉ុត សារុន អ្នក​យក​ពត៌មាន​កាសែត​កោះសន្តិភាព បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ពួក​ខ្លួន​នឹង ប្តឹង​ទាហាន​សឹក​រង​ស្រុក​ម៉ាឡៃ​ចូលទៅ​តុលាការ​នា​ថ្ងៃ​ពុធ​នេះ ដើម្បី​ឲ្យ​ច្បាប់​រក​យុត្តិធម៌​ជូន​ពួកខ្លួន​។​ ​លោក កែ វុទ្ធី ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បាន​ថ្លែងថា ពេល​នេះ​ពួក​ខ្លួន​កំពុង​រៀបចំ​ពាក្យ បណ្តឹង​ចូលទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​ប្តឹង​លោក អ៊ុក ដា​រ៉ា​ន់ មេគ​នៃ​តំបន់​ប្រតិបត្តិការ​សឹក រង​ស្រុក​ម៉ាឡៃ និង​បក្ខពួក ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បំផ្លាញ​ឯកសារ​ក្នុង​ម៉ាស៊ីន​ថត ព្រោះ​សកម្មភាព​របស់​អស់លោក​យោធា​សឹក​រង​ទាំងនេះ​មិន​អាច​លើកលែង​បាន វា​ជា​ការ​គម្រាមកំហែង​សិទ្ធិសេរីភាព​អ្នក​សារ ពត៌មាន ដូច្នេះ​លោក​ត្រូវតែ​ប្តឹង ព្រោះ​ការឃាត់​រថយន្ត​របស់​លោក​គឺជា​គំនុំ​ដោយ​សារ​កន្លងមក​ច្រក របៀង​មួយ​នេះ​បាន​បើ​ឲ្យ​ឈ្មួញ​នាំ​ចូល​ម៉ូតូ​គេច​ពន្ធ ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ មាន់រ​ស់ និង​ប្រហិត​ខូច គុណភាព​ចូលមក​កម្ពុជា ខឹង​អ្នក​កសែ​ត​ផ្សាយ​ពី​រឿងអាស្រូវ​របស់​ខ្លួន​ទើប​ទាហាន​ឃាត់​ព្រមាន​។​ - See more at: http://akt-news.com/?page=detail&ctype=article&id=2187&lg=kh#sthash.73L04JYO.dpuf

  • ពលរដ្ឋ​នៅ​ជ្រោយចង្វា​តវ៉ា​ជា​ថ្មី​ទៀត​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​មុន​នឹង​បន្ត​ឈូស​ដី​​

    ប្រជា​សហគមន៍​ប្រមាណ​៣០​នាក់ រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​រឿង​ផ្តល់​សំណង​មុន​នឹង​បន្ត​ការ​ឈូសឆាយ ។ ​ការតវ៉ា​នេះ​ធ្វើឡើង​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ស្រែ​ចម្កា​របស់​ពលរដ្ឋ​១២​គ្រួសារ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​នៅ​ព្រឹក​នេះ​ទៀត ដោយ​មិន​ជូនដំណឹង​ជាមុន ។​

  • ប្រជាពលរដ្ឋ​សហគមន៍​បឹង​ឈូក​អេ តវ៉ា​មុខ​សាលាក្រុង ទាមទារ​ឲ្យ​បញ្ឈប់​ការរុះរើ​លំនៅដ្ឋាន​

    នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​បឹង​ឈូក​អេ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ប្រមាណ​ជា ៣០ នាក់ បាននាំគ្នា​មក​តវ៉ា​នៅមុខសាលា​រាជធានី​ភ្នំពេញ ដោយមាន​ការលើក​បដា​ ផ្ទាំង​រូបភាព រុះរើ​ផ្ទះ និង​ទាមទារ​ឲ្យ​បញ្ឈប់ការបណ្តេញចេញ និង​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍ ដល់​ពួកគាត់​។​

  • សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខក​​​ចិត្ត​​​ដោយ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​

    បន្ទាប់​​​ពី​​​ការ​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ក្នុង​​​ការ​​​រារាំង​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ ដែល​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​ឯករាជ្យ​​​មិន​​​ឲ្យធ្វើ​​​ជា​​​តំណាង​​​កម្ពុជា​​​សម្រាប់​​​សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ (ACSC) ប្រធាន​​​សន្និសីទ​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ “មាន​​​ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​”។

  • ប្រជា​សហគមន៍បឹងឈូក​ដាក់ញត្តិ​ឱ្យ​អភិបាល​រាជធានីភ្នំពេញ​ជួយ​អន្តរាគមន៍​

    ប្រជា​​សហគមន៍​​បឹង​ឈូក ក្នុង​​សង្កាត់​គីឡូម៉ែត្រ​​លេខ​៦​ ខណ្ឌ​ប្ញ​ស្សី​​កែវ​មាន​គ្នា​ប្រមាណ​​៥០​នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំនៅ​​មុ​ខ​សាលា​រា​ជធានី​ភ្នំពេញ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ ​២០១៥ នេះ ដើម្បី​ដាក់​ញត្តិ​សុំ​​ឱ្យ​លោក​ប៉ា​ សុ​ជាតិ​វង្ស អភិ​បាល​រាជធា​នី​ភ្នំពេញ​ ជួយ​អន្ត​រាគមន៍​ទៅ​​អាជ្ញាធរ​​ខណ្ឌប្ញស្សីកែវ ឱ្យ​​បញ្ឈប់​​ផែនការ​​រុះរើ​លំនៅ​ឋាន​​របស់​សមាជិក​​​សហគមន៍​​បឹង​ឈូក​ម្នាក់​​ឈ្មោះ​ទូច​ សំ​អ័ន ។

  • ​អាដហុក​ថ្កោលទោស​ករណី​គំរាមកំហែង​អ្នកសារព័ត៌មាន​២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ​​

    ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្កោលទោស​ការគំរាមកំហែង​ពី​សំណាក់​ទាហាន​ព្រំដែន​ទៅលើ​អ្នក​យក​ព័ត៌មាន ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ករណី​ទាហាន​ថៃ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់ ។​ ​សេចក្តីថ្លែងការណ៍​របស់​អាដហុក​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​លើកឡើង​ថា អ្នកយក​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ លោក កែវ វុទ្ធី និង អ្នកយក​ព័ត៌មាន​កាសែត​កោះសន្តិភាព លោក​មុត សារុន បាន​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទាហាន​ថៃ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា នៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវបាន​ទាហាន​ព្រំដែន​ឃាត់ខ្លួន និង​លុប​រូបភាព​ចេញពី​ម៉ាស៊ីន​ថត ។​

  • ពលរដ្ឋ​១០​គ្រួសារ​នៅ​កំពង់ចាម​ដែល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​អាស៊ាន​មិន​ទាន់​បាន​សំណង​សមរម្យ

    ពលរដ្ឋ​នៅ​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រមាណ ១០​គ្រួសារ កំពុង​បារម្ភ​រឿង​អាជ្ញាធរ​ខេត្ត បាន​ចេញ​លិខិត​ឱសានវាទ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ផ្លូវ​ជាតិ​លេខ​៦ ខណៈ​សំណង​ផល​ប៉ះពាល់​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់។ ទាក់ទង​បញ្ហា​នេះ​ដែរ ក្រុម​អាជ្ញាធរ​អះអាង​ថា តម្លៃ​ផល​ប៉ះពាល់ គឺ​មាន​ក្រុម​ឯករាជ្យ​ចុះ​ពិនិត្យ​លើ​បញ្ហា​នេះ ប៉ុន្តែ​មាន​ពលរដ្ឋ​ភាគ​តិច​ប៉ុណ្ណោះ​មិន​ព្រម​ទទួល​យក​សំណង​នោះ។

  • អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​លុប​ច្បាប់​គ្រប់គ្រង​អង្គការ

    ក្រុម​សិទ្ធិមនុស្ស​​ធំ​មួយ​​កាលពី​ម្សិលមិញ​ បាន​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​​ផែនការ​ដើម្បី​អនុម័ត​ច្បាប់​ដ៏ចម្រូងចម្រាស​មួយ​​នៅ​ខែ​ក្រោយ​​​​ដោយ​និយាយ​​ថា​ វា​អាច​នឹង​​ដាក់​កម្រិត​យ៉ាងខ្លាំង​លើ​​​សកម្មភាព​របស់​អង្គការ​​​មិនមែន​រដ្ឋាភិបាល​ និង​​សមាគម​​។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW​) បាន​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​បញ្ជាក់​ជា​សាធារណៈ​ «​ភ្លាម​» ​​នូវ​សេចក្តី​ព្រាង​ច្បាប់​​ដែល​ចម្រូងចម្រាស​ស្តីពី​​​សមាគម ​និង​អង្គការ​មិនមែន​ រដ្ឋាភិបាល (LANGO) ហើយ​ត្រូវ​​​ «​ចូលរួម​ក្នុង​ដំណើរការ​ពិគ្រោះ​​យោបល់​ជា​ចំហ​» ​​​ជាមួយ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

  • ជនជាតិ​ដើម​ភាគតិច​កួយ​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត

    ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ១០០ នាក់ កាលពី​ម្សិលមិញ​នេះ បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត​ខណៈ​ដែល​សមាជិក​របស់​ខ្លួន ៦ នាក់ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ហៅ​ចូល​បំភ្លឺ និង​ ២ នាក់​ទៀត គ្រោង​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​​នៃ​ការបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន ឡានហ្វេង និង​រ៉ូយហ្វេង​។ តាមរយៈ​ដីកា​កោះ​ដាច់​ដោយឡែក​​ដែល​ចុះហត្ថលេខា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ទី ៨ ខែ​មេសា សមាជិក​ប្រជាសហគមន៍ ៦ នាក់ ដែល​ចូល​បំភ្លឺ​ពី​ម្សិលមិញ​នេះ​មាន​ឈ្មោះ ភូ ភេន, ផុន រុំ, ណម ថុល, ស្រាល សឃី, យស សន, និង ថី ហឿន ហឿន ចំណែក​ថ្ងៃ​អង្គារ​នេះ មាន​ឈ្មោះ ហោ ធាន្នី និង​ ប៉ាវ សែវ។

  • និស្សិត​ពេទ្យ​ឯកជន​ជាង​១០០​នាក់​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា

    ក្រុម​និស្សិត​ពេទ្យ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ១៣០​នាក់ ព្រមាន​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា ខាង​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ចាត់​វិធានការ​ចំពោះ​សាលា​ពេទ្យ​ឯកជន ដែល​ក្រុម​និស្សិត​ចាត់​ទុក​ថា កំពុង​ធ្វើ​នំ​អត់​ម្សៅ។ តំណាង​និស្សិត​ពេទ្យ​ដែល​អះអាង​ថា ពួក​គេ គឺ​ជា​អ្នក​រងគ្រោះ​ដោយសារ​ម្ចាស់​សាលា​បោកប្រាស់ ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​គោលការណ៍​របស់​សាលា ដែល​បន្ត​ឆបោក​និស្សិត​អស់​ពេល ៣​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo