កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពលរដ្ឋនៅខេត្តព្រះវិហារគ្រោងសុំអន្តរាគមន៍ពីព្រះមហាក្សត្រនិងរដ្ឋសភារឿងដីធ្លី
ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រះវិហារដែលអះអាងថា ក្រុមហ៊ុនតៃវ៉ាន់មួយបានឈូសឆាយដីធ្លី និងដំណាំពួកគេជាង១០០ហិកតានោះ គ្រោងស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ និងរដ្ឋសភាជាតិ នៅសប្តាហ៍ក្រោយ ។
-
អ្នកមានជម្លោះដីធ្លីរកអន្តរាគមន៍ពីសហគមន៍ឣន្តរជាតិទប់ស្កាត់ក្រុមហ៊ុនមានឣំណាចរំលោភយកដី
អ្នកមានជម្លោះដីធ្លី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិប្រចាំកម្ពុជា ដើម្បីទប់ស្កាត់ការរំលោភយកដីអ្នកភូមិពីសំណាក់ក្រុមហ៊ុនអ្នកមានអំណាច ខណៈជម្លោះអូសបន្លាយជិត១០ឆ្នាំ ដែលអាជ្ញាធររដ្ឋមិនអាចដោះស្រាយបាន ។ តំណាងអ្នកតវ៉ា អ្នកស្រី អ៊ុំ សូភី ប្រាប់អ្នកសារព័ត៌មានពេលដើរដាក់ញត្តិក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៨ខែមេសា ឆ្នាំ២០១៥នេះថា ជិត១០ឆ្នាំមកនេះពួកគាត់បានដាក់ពាក្យប្តឹងជាង១០០បណ្តឹងទៅអាជ្ញាធរដែនដីដូចជា អាជ្ញាធរខេត្ត តុលាការ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាដើម ដើម្បីការពារដីអ្នកភូមិជាង១៨៤ហិកតា កុំឲ្យក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង រំលោភយក ។
-
ពលរដ្ឋដែលក្រុមនិស្សិតវាស់ដីឲ្យត្រូវបានគេប្តឹងថារំលោភយកដីគេ
ពលរដ្ឋ ១១ គ្រួសារក្នុងចំណោមអ្នកដែលអត់ទាន់ទទួលបានប្លង់ដីបន្ទាប់ពីនិស្សិតវាស់ឲ្យនៅឆ្នាំ ២០១២ នោះត្រូវបានគេប្តឹងឡើងតុលាការថា បានរំលោភយកដីក្នុងស្រុកត្រពាំប្រាសាទ។ លោក ប៉ិល ធី អាយុ ៤៣ ឆ្នាំបានឲ្យដឹងថា ពួកលោក ១១ គ្រួសារជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយត្រូវបានលោក ផេង ស៊ីផលប្តឹងទៅតុលាការខេត្តកាលពីឆ្នាំ ២០១៤ ពីបទ «ប៉ះពាល់ដីកម្មសិទ្ធិឯកជន» ២០ ហិកតា ហើយកាលពីថ្ងៃចន្ទម្សិលមិញ រូបលោក និងអ្នកភូមិ ៣ នាក់ផ្សេងទៀតបានចូលទៅបំភ្លឺតាមការកោះហៅ។ លោកបានបញ្ជាក់ថា៖ «ក្រុមនិស្សិតបានវាស់ដី និងចេញបង្កាន់ដៃឲ្យក្នុងឆ្នាំ ២០១២។ តែប្លងដីមិនទាន់បានផងរាប់ឆ្នាំហើយ បែរជាមានគេប្តឹងយកដីទៅតុលាការទៀត»។
-
អតីតអ្នកបឹងកក់ដែលចាកចេញតវ៉ាជាថ្មីទៀត សុំផ្តល់សំណងបន្ថែម
អតីតអ្នកបឹងកក់ដែលព្រមទទួលយកសំណងបានឡើងតវ៉ាជាថ្មីទៀតនៅថ្ងៃនេះ សុំផ្តល់សំណងបន្ថែមពីសាលារាជធានីភ្នំពេញដោយអះអាងថា សំណងពីមុននោះពួកគេបង្ខំចិត្តទទួលយកទាំងអយុត្តិធម៌ ។ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ២០នាក់ដែលឈរតវ៉ានៅថ្ងៃនេះ គឺអ្នកស្រី សយ កុលាប ឲ្យដឹងថា ពលរដ្ឋដែលបង្ខំចិត្តចាកចេញដោយទទួលយកសំណង៨០០០ដុល្លារ និងប្រាក់២លានរៀល ជាថ្នូរនឹងការចេញពីលំនៅឋានរបស់ពួកគេ ។ អ្នកស្រីអះអាងទៀតថា ពលរដ្ឋទាំងនោះកំពុងប្រឈមនឹងភាពក្រីក្រ ដោយសារគ្មានមុខរបរចិញ្ចឹមជីវិតដូចមុន ។
-
អ្នកការពារព្រៃឡង់ចាប់បានម៉ាស៊ីនអារឈើ៣២គ្រឿងក្នុងពេលចុះល្បាត៥ថ្ងៃ
ប្រជាសហគមន៍ការពារព្រៃឡង់ទាំង៤ខេត្ត ឲ្យដឹងថា ពួកគេចាប់បានឈើ និងម៉ាស៊ីនអារឈើចំនួន៣២គ្រឿង ខណៈចុះល្បាតព្រៃរយៈពេល៥ថ្ងៃ ក្នុងខែមេសានេះ ។ ការបង្ហាញនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចូលរួមទាំងអស់គ្នាដើម្បីព្រៃឡង់ និងការសម្ពោធរបាយការណ៍ស្រាវជ្រាវរបស់បណ្តាញសហគមន៍ព្រៃឡង់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ។
-
កម្មកររោងចក្រនាឡិកានៅបាវិតតវ៉ាមុខសាលាខេត្តជាថ្មីសុំឲ្យជំរុញថៅកែគោរពលក្ខខណ្ឌការងារ
កម្មករជាង១០០នាក់នៅរោងចក្រផលិតនាឡិកា Ni Sey នៅក្រុងបាវិត នៅព្រឹកថ្ងៃចន្ទនេះ នាំគ្នាប្រមូលផ្ដុំ មុខសាលាខេត្តស្វាយរៀងជាថ្មី ស្នើឲ្យអភិបាលខេត្តជំរុញទៅថៅកែរោងចក្រ ធានាសុវត្តិភាពការងារ និងផ្ដល់លក្ខខណ្ឌការងារមួយចំនួន ដែលពួកគេអះអាងថាកន្លងទៅថៅកែមិនបានអនុវត្ត ។
-
ការបាញ់សម្លាប់ពលករខ្មែរម្នាក់នៅថៃកំពុងស្ថិតក្រោមការសើុបអង្កេត
មន្ត្រីព្រំដែនកម្ពុជាម្នាក់បានបញ្ជាក់កាលពីម្សិលមិញថា ពលករខ្មែរចំណាកស្រុកម្នាក់ត្រូវមេការថៃបាញ់សម្លាប់នៅការដ្ឋានសាងសង់ជាកន្លែងដែលពលកររូបនេះកំពុងធ្វើការកាលពីសប្តាហ៍មុន នៅក្នុងខេត្តឆាឈឿនសៅ។ លោក សៅ វាសនា មន្ត្រីទំនាក់ទំនងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានលើកឡើងថា លោកបានចុះទៅកន្លែងកើតហេតុនៅខេត្ត ឆាឈឿនសៅ ដើម្បីសើុបអង្កេត។ សាក្សីនៅទីនោះបានប្រាប់លោកថា មេការថៃត្រូវបានគេហៅឲ្យមកដោះស្រាយជម្លោះរវាងជនរងគ្រោះ ផាត សុអិន អាយុ២៤ឆ្នាំ និងបុរសម្នាក់ទៀតនៅកន្លែងកើតហេតុកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ មេការរូបេនះមានភាពស្រវឹង។
-
អ្នកទោសខ្មែរ៥៥នាក់ ត្រូវបានថៃបញ្ជូនមកឲ្យកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំសាងាំ
ឧត្តរមានជ័យ៖ សមត្ថកិច្ចថៃ បានបញ្ជូនអ្នកទោសខ្មែរ៥៥នាក់ ក្នុងនោះស្រី២នាក់ មកប្រគល់ឲ្យសមត្ថកិច្ច កម្ពុជាវិញ តាមមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកក្រូច សម្បតិ្ត ប្រធានទីស្នាក់ការអន្តរជាតិជាំ បានឲ្យដឹងថា មុនពេលកើតហេតុអ្នកទោសកម្ពុជា បានចាញ់បោកពួកក្រុមឈ្មួញខ្មែរ ដើរគៀងគរបំផុសនៅតាមបណ្តាខេត្ត-ក្រុងថា ពួកគេជាថៅកែឈើគ្រញួង បើមានប្រជាពលរដ្ឋណាចង់ទៅស៊ីឈ្នួលកាប់ឈើគ្រញួង គឺពួកគេជាអ្នកនាំទៅ បើកាប់ឈើបានគេគិតក្នុងមួយម៉ែត្រគូបឲ្យក្នុងតម្លៃខ្ពស់ ចំណែកស្បៀងអាហារពួកគេជាអ្នកទិញឲ្យ តែក្រុមឈ្មួញទាំងនេះបានសង្កត់ធ្ងន់ថា មិនអាចយកឈើទៅលក់ឲ្យអ្នកផ្សេងៗបានទេ ហើយចំណែកបង់ថ្លៃផ្លូវនិងផ្នែកសន្តិសុខតាមដងផ្លូវ ពួកគេបាននិយាយត្រូវរ៉ូវគ្នាជាមួយទាហានកម្ពុជា និងក្រុមទាហានសៀមរួចរាល់អស់ហើយ មិនពិបាកភ័យព្រួយនោះទេ។
-
គ.ជ.ប.ថ្មី និយាយថា ជប៉ុននិងសហភាពអឺរ៉ុបនឹងបន្តផ្ដល់ជំនួយសម្រាប់ធ្វើកំណែទម្រង់បោះឆ្នោត
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលត្រូវបានបង្កើតឡើងថ្មី បានលើកឡើងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុបបានព្រមព្រៀងបញ្ជូនអ្នកជំនាញមកកាន់ប្រទេសកម្ពុជានៅខែក្រោយ ដើម្បីជួយរិះរកវិធីធ្វើយ៉ាងណាកែលម្អបញ្ជីឈ្មោះបោះឆ្នោតដែលមានគុណវិបត្តិរបស់កម្ពុជា និងដើម្បីអប់រំអ្នកបោះឆ្នោតឲ្យយល់ដឹងកាន់តែច្បាស់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យថ្មីរបស់គ.ជ.ប. បានប្រកាសបែបនេះបន្ទាប់ពីជំនួបរួមគ្នារវាងគ.ជ.ប. ជាមួយឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ូបដែលកំពុងជួយកម្ពុជាកែលម្អប្រព័ន្ធបោះឆ្នោតដែលរងការរិះគន់យ៉ាងខ្លាំងរបស់ខ្លួនរួចទៅហើយ។
-
គ្រួសារសពលោក ឈុត វុទ្ធី នៅតែទទូចទាមទាររកយុត្តិធម៌ នៅថ្ងៃប្រារព្ធខួប៣ឆ្នាំ
ក្រុមគ្រួសារសពរបស់លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ បានប្រារព្ធខួប៣ឆ្នាំ នៃការស្លាប់បាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី នៅថ្ងៃសៅរិ៍ទី២៥ខែមេសានេះ នៅឯគេហដ្ឋាន ស្ថិតនៅភូមិព្រែកឯង ក្នុងសង្កាត់វាលស្បូវ រាជធានីភ្នំពេញ។ នៅចំថ្ងៃប្រារព្ធខួប៣ឆ្នាំនេះ ក្រុមគ្រួសារសពរបស់លោក ឈុត វុទ្ធី នៅតែទទួចសុំឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតប្រកបដោយភាពត្រឹមត្រូវមួយ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់សពលោក ឈុត វុទ្ធី។
-
សហជីពសេរីកម្មករស្នើឲ្យទូតជប៉ុនស៊ើបអង្កេតរឿងបាត់សមាជិកសហជីព
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ស្នើឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជាជួយ ស៊ើបអង្កេតទៅរោងចក្រ Hirota (Cambodia) Co.Ltd នៅខេត្តកំពង់ស្ពឺ ស្រុងសំរោងទង ពីករណីបាត់ខ្លួនសមាជិកសហជីពរបស់លោកម្នាក់ ដែលបម្រើការនៅទីនោះ ។ ការស្នើសុំលោកឯកអគ្គរាជទូតជប៉ុន ឲ្យជួយបើកការស៊ើបអង្កេតលើរោងចក្រ Hirota (Cambodia) Co.Ltd នេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ តាមរយៈលិខិតដាក់ជូនទៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ឲ្យបើកការស៊ើបអង្កេតលើរោងចក្រកាត់ដេរសម្លៀក ដែលគ្រប់គ្រងដោយជនជាតិជប៉ុនមួយនេះ ។
-
គ.ជ.ប គ្រោងពិភាក្សាពីការរៀបចំបញ្ជីបោះឆ្នោតថ្មីជាមួយអ្នកជំនាញEU និងជប៉ុននៅរសៀលនេះ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គ.ជ.ប គ្រោងលើកយកបញ្ហាបច្ចេកទេសនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីទៅពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុប និងប្រទេសជប៉ុន នៅរសៀលនេះ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងភាពមិនទុកចិត្តគ្នារវាងគណបក្សប្រកួតប្រជែង ។
-
លោក ប៉ា ងួនទៀង នាយកអង្គការមួយបង្ហាញទស្សនៈផ្ទាល់ខ្លួនទៅនាយករដ្ឋមន្ត្រី
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិឲ្យពិតប្រាកដ ។ លិខិតចំហរបស់លោក ប៉ា ងួនទៀង ចុះថ្ងៃទី២២ ខែមេសានេះ ក្នុងនាមជាបុគ្គលផ្ទាល់ខ្លួនលោកលើកឡើងថា បច្ចុប្បន្ននេះ មន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ត្រូវបានមើលឃើញថាជាអ្នកធំ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល បាននឹងកំពុងធ្វើអាជីវកម្មដោយប្រើប្រាស់មុខងារតួនាទីដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ដែលជាបុព្វហេតុនៃការប្រព្រឹត្តិអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងអយុត្តិធម៌សង្គមស្ទើរពាសពេញប្រទេស ។ លិខិតបន្តថា បើនៅតែបណ្តែតបណ្តោយឲ្យបញ្ហាបែបនេះនៅមានបន្តទៀត នោះជារឿងអយុត្តិធម៌សម្រាប់ជាតិ មន្ត្រី និងឧកញ៉ាស្អាតស្អំ អាជ្ញាធររដ្ឋ និងប្រជាពលរដ្ឋជាច្រើនដែលជាដើមចមអាចឲ្យមានភាពមន្ទិលទាក់ទង នឹងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលដែរ។
-
កម្មករផលិតនាឡិកានៅក្រុងបាវិតផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារជាថ្មី
កម្មកររោងចក្រផលិតនាឡិកា Ni Sey ៥០០នាក់ ស្ថិតក្នុងភូមិព្រៃទុប ឃុំព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើបាតុកម្មជាថ្មីទៀតនៅមុខសាខាខេត្តនៅព្រឹកនេះ ដើម្បីទាមទារឲ្យថៅកែ គោរពលក្ខខណ្ឌការងារ ១៤ចំណុច ។ កម្មកររោងចក្រ Ni Sey នាំគ្នាធ្វើបាតុកម្មដោយកាន់បដា និងស្រែកខ្លាំងៗនៅមុខសាលារខេត្តស្វាយរៀង ដោយសុំឲ្យមន្ត្រីសាលាខេត្តស្វាយរៀងជួយផ្តល់កិច្ចអន្តរាគមន៍ជាថ្មីទៀតដល់ពួកគេ ក្នុងការទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារមួយចំនួនដូចជា មិនត្រូវបង្ខំឲ្យធ្វើការថែមម៉ោង អាហារដែលផ្តល់ឲ្យត្រូវមានអនាម័យ និងផ្តល់ប្រាក់អត្ថប្រយោជន៍ការងារផ្សេងៗជាដើម ។
-
អ្នកនេសាទដាក់ញត្តិសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដើម្បីបញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុន
តំណាងប្រាំមួយនាក់របស់អ្នកភូមិខេត្តកោះកុងប្រហែល៣០០នាក់ ដែលចោទប្រកាន់ក្រុមហ៊ុនបូមខ្សាច់ដែលបានបូមខ្សាច់ហួសពីតំបន់អនុញ្ញាតរបស់ខ្លួន និងធ្វើឲ្យហិនហោចបរិមាណត្រីក្នុងមូលដ្ឋាននោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីសុំឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍។ ពួកគាត់បានដាក់ញត្តិទៅរដ្ឋសភា និងក្រសួងរ៉ែ និងថាមពល សុំឲ្យមន្ត្រីទាំងនោះធ្វើុយ៉ាងណាឲ្យក្រុម Rainbow International បញ្ឈប់ការបូមខ្សាច់នៅកោះកាពិ។
-
ពលរដ្ឋកោះកុងមានបញ្ហារឿងបូមខ្សាច់ស្វែងរកអន្តរាគមន៍ពីរដ្ឋសភា
តំណាងប្រជាសហគមន៍មកពីឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បាននាំគ្នាឡើងមកស្វែងរកការអន្តរាគមន៍ពីគណៈកម្មការទី ៣ នៃ រដ្ឋសភា ស្នើឲ្យកោះហៅមន្ត្រីដែលពាក់ព័ន្ធរួមទាំងក្រុមហ៊ុន International Rainbow Co.,Ltd មកសាកសួរដើម្បីបញ្ឈប់សកម្មភាពបូមខ្សាច់អនាធិបតេយ្យនៅក្នុងតំបន់នោះ ក្រោយពីមន្ត្រីនៅក្នុងឃុំនោះបានដាក់លិខិតបណ្តេញ បុគ្គលិកអង្គការមាតាធម្មជាតិចេញពីភូមិ។ អ្នកស្រី យូ សុផល ដែលបាន ឡើងមកស្វែងរកអន្តរាគមន៍នៅឯវិមានរដ្ឋសភាចំនួន ៦ នាក់ តំណាងឲ្យពលរដ្ឋជាង ៣០០ គ្រួសារបានថ្លែងថា មូលហេតុដែលពលរដ្ឋឡើងមករកអន្តរាគមន៍នៅឯវិមានរដ្ឋសភានោះគឺដោយសារតែអាជ្ញាធរពុំបានស្វែងរកដំណោះស្រាយជូនពលរដ្ឋនោះទេ ថែមទាំងចោទអ្នកដែលរារាំងមិនឲ្យគេបូមខ្សាច់នោះថា រារាំងមិនឲ្យគេអភិវឌ្ឍទៅវិញ។
-
ពលករខ្មែរម្នាក់ត្រូវមេការជនជាតិថៃបាញ់ស្លាប់ ព្រោះសួររឿងប្រាក់ជំនួសកម្មករផ្សេង
ខេត្តបន្ទាយមានជ័យ ៖ បើតាមប្រភពពីបងថ្លៃរបស់ជនរងគ្រោះដែលស្លាប់ឈ្មោះប៉ែន សុផល ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្ត្រីក្រុមប្រឹក្សាឃុំអូរបីជាន់បានប្រាប់ឱ្យសារព័ត៌មានដឹងថា ប្អូនរបស់គាត់ជាពលករធ្វើការនៅសំណង់មួយកន្លែង នៅក្នុងខេត្តឆាក់ឆឺនសៅ ប្រទេសថៃ ត្រូវបានមេការជាជនជាតិថៃម្នាក់បាញ់សម្លាប់ ព្រោះរឿងសួរនាំរឿងប្រាក់ជំនួសកម្មករដូចគ្នា ដែលជាជនជាតិភូមា ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះផាត សុអ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
-
ពន្ធនាគារព្រៃសមិនព្រមដោះលែងនារីម្នាក់ឡើយ ទោះជាតុលាការបង្គាប់ឲ្យដោះលែងក្តី
ទោះបីជាមានសាលដីកាពីតុលាការកំពូលក្ដី ក៏កាលពីម្សិលមិញ មន្ត្រីនៅពន្ធនាគារព្រៃស មិនព្រមដោះលែងនារីម្នាក់ដែលបានជាប់ពន្ធនាគារតាំងពីខែវិច្ឆិកា ដោយសារវិវាទដីធ្លីដ៏ជូរចត់ជាមួយឧកញ៉ា ឃុន សៀ ឲ្យនៅក្រៅឃុំឡើយ នេះបើយោងតាមមេធាវីរបស់នាង។ កញ្ញា លី ស៊ាវមិញ អាយុ២៣ឆ្នាំ បានជាប់ឃុំនៅមណ្ឌលកែប្រែ២ នៃពន្ធនាគារព្រៃសចាប់តាំងពីខែវិច្ឆិកាមក នៅពេលនាង និងឪពុករបស់នាងត្រូវបានចាប់ខ្លួនពីបទប្រើអំពើហិង្សាទៅលើម្ចាស់អចលនទ្រព្យមា្នាក់អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយសន្តិសុខរបស់លោក ឃុន សៀ នៅក្នុងឆ្នាំ២០១៣។ ចំណែកឯលោក លី ស្រា៊ងខេង អាយុ ៥៨ ឆ្នាំដែលត្រូវជាឪពុករបស់នាង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែធ្នូ។
-
កម្មកររោងចក្រនីសសីជាង៥០០នាក់ធ្វើកូដកម្មទាមទា១៦ចំណុចនៅមុខសាលាខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ មានកម្មករ-កម្មការនីជាង៥០០នាក់នៅរោងចក្រតម្លើងនាឡិកាដៃនីសសី ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ បាននាំគ្នាដង្ហែក្បួនតាមរថយន្ត និងម៉ូតូមកកាន់មុខសាលាខេត្តស្វាយរៀង ដើម្បីសុំឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ ដោះស្រាយទាមទារលក្ខខណ្ឌ១៦ចំណុច ដែលបានចោទថា ថៅកែររោងចក្ររំលោភលើលក្ខខណ្ឌច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា និងរំលោភលើសិទ្ធិកម្មករ ។ ករណីកម្មករ-កម្មការនីរោងចក្រធ្វើកូដកម្មនេះកើតឡើងកាលពីរវេលាម៉ោង១០ និង៣០នាទីព្រឹក ដល់ម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នៅខាងមុខសាលាខេត្ត ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
-
គ.ជ.ប គ្រោងពិភាក្សាពីការរៀបចំបញ្ជីបោះឆ្នោតថ្មីជាមួយអ្នកជំនាញEU និងជប៉ុននៅរសៀលនេះ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គ.ជ.ប គ្រោងលើកយកបញ្ហាបច្ចេកទេសនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីទៅពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុប និងប្រទេសជប៉ុន នៅរសៀលនេះ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងភាពមិនទុកចិត្តគ្នារវាងគណបក្សប្រកួតប្រជែង ។