កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ជនភៀសខ្លួនម្នាក់នៅកោះណាវរូស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា
មន្ត្រីអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ឲ្យដឹងថា រហូតមកដល់ពេលនេះមានជនភៀសខ្លួនម្នាក់គត់នៅកោះណាវរូ (Nauru) បានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី២២ ខែមេសា រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក ភីធ័រ ដាត់តុន (Peter Dutton) បានព្រមានដល់ជនភៀសខ្លួននៅក្នុងជំរំលើកោះនោះថា ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភតិចតួច ប្រសិនបើមិនព្រមទៅតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជា។ បុរសជនភៀសខ្លួនម្នាក់ដែលសុខចិត្តចាកចេញពីក្នុងជំរំជនភៀសខ្លួននៅកោះណាវរូ មករស់នៅប្រទេសកម្ពុជា នោះ គឺជាជនជាតិភាគតិចរ៉ូហិនញ៉ា (Rohingya) នៃប្រទេសភូមា។
-
អង្គការអន្តរជាតិទេសន្តរប្រវេសន៍កំពុងរ៉ៃអង្គាសប្រាក់ដើម្បីជួយធ្វើមាតុភូមិនិវត្តអ្នកនេសាទខ្មែរ
ខណៈអ្នកនេសាទខ្មែរចំនួន៥៨នាក់ដែលត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីភាពជាទាសករនៅក្នុងប្រទេសឥណ្ឌូណេស៊ី កំពុងរង់ចាំឯកសារធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញនោះ ស្ថាប័នអន្តររដ្ឋាភិបាលមួយដែលកំពុងរៀបចំជួយឲ្យមានការធ្វើមាតុភូមិនិវត្តកំពុងតែព្យាយាមរ៉ៃអង្គាសប្រាក់ ដើម្បីចំណាយសម្រាប់ការធ្វើដំណើររបស់ពួកគេ ព្រោះរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់មូលនិធិណាមួយសម្រាប់ការធ្វើមាតុភូមិនិវត្តនេះឡើយ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានជួយសង្គ្រោះអ្នកនេសាទខ្មែរទាំងេនះជាមួយអ្នកនេសាទរាប់រយនាក់ផ្សេងទៀតដែលភាគច្រើនមកពីប្រទេសភូមា ចេញពីកោះបេនជីណា កាលពីបីសប្តាហ៍មុន បន្ទាប់ពីមានការសើុបអង្កេតដោយទីភ្នាក់ងារព័ត៌មានAP ដែលលាតត្រដាងថា កោះនេះត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់បង្ខិតបង្ខំកម្មករឲ្យធ្វើការ។
-
មេធាវីការពារសកម្មជនដីធ្លីចោទមន្ត្រីពន្ធនាគារព្រៃសមណ្ឌលម២ថាមិនយល់នីតិវិធីច្បាប់
មេធាវីការពារក្ដីឲ្យប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ ស្ថិតនៅសង្កាត់បឹងកក់១ រាជធានីភ្នំពេញ ខកចិត្តចំពោះមន្ត្រីពន្ធនាគារព្រៃសមណ្ឌលម២ ដែលមិនព្រមដោះលែងកូនក្ដីរបស់លោក បើទោះជាមានការសម្រេចពីតុលាការកំពូល ។ មេធាវីការពារក្ដីឲ្យក្រុមគ្រួសារកញ្ញា លី សៀវមិញ ដែលមានជម្លោះដីធ្លីនៅតំបឹងកក់ គឺលោក ជូង ជូងឺ ប្រាប់ VOD ថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ត្រីពន្ធនាគារមិនព្រមដោះលែងកូនក្ដីរបស់លោកទេ ខណៈតុលាការកំពូលបានចេញសាលដីកាសម្រេចឲ្យដោះលែងកញ្ញា លី សៀវមិញ នៅរសៀលថ្ងៃទី២៣ ខែមេសា ។ លោកបន្តថា មន្ត្រីពន្ធនាគារព្រៃសនៅមណ្ឌលម២ បានទាមទារឲ្យលោករកឯកសារពីសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញបន្ថែមទៀតទើបអាចដោះលែងបាន ។
-
អង្គការតម្លាភាពអន្តរជាតិអំពាវនាវឲ្យបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់អាស៊ាន
អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃសុក្រនេះបានដាក់បង្ហាញរបាយការណ៍ និងអនុសាសន៍មួយចំនួននៅប្រទេសម៉ាឡេស៊ី ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ពិចារណាក្នុងការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយថ្នាក់តំបន់មួយ ដោយចាត់ទុកថាជាផ្នែកសំខាន់មួយ នៃសមាហរណកម្មសហគមន៍អាស៊ាន ។
-
អ្នកភូមិនៅស្រុករវៀងខេត្ដព្រះវិហារ តវ៉ាឲ្យក្រុមហ៊ុនចិនបញ្ឈប់ការឈូសឆាយដីពួកគាត់
ប្រជាពលរដ្ឋជាង២៥០នាក់ នៅស្រុករវៀង ខេត្ដព្រះវិហារ នៅព្រឹកថ្ងៃសុក្រនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនចិនតៃវ៉ាន់មួយ ដើម្បីទាមទារឲ្យក្រុមហ៊ុននោះបញ្ឈប់គ្រឿងចក្រ ដែលពួកគេចោទថា ឈូសឆាយរំលោភយកដីពួកគាត់ដើម្បីដាំដើមច័ន្ទគ្រឹះស្នា ។ ពលរដ្ឋនៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង លោក វង្ស សុខេងលី ប្រាប់ VOD ថាដីស្រែចម្ការពលរដ្ឋជាច្រើនហិកតា ត្រូវបានក្រុមហ៊ុនចិនតៃវ៉ាន់ឈ្មោះ ភីអ៊ិនធី ឈូសឆាយរំលោភយក ដើម្បីដាំដើមច័ន្ទគ្រឹះស្នា ដោយមិនមានដំណោះស្រាយ ។ លោកថា នៅព្រឹកនេះពួកគាត់ប្រហែលជាង២៥០នាក់ មកពីឃុំរួសរាន់ និងឃុំរៀបរយ ក្នុងស្រុករវាង ធ្វើបាតុកម្មតវ៉ាដើម្បីទាមទារឲ្យក្រុមហ៊ុននេះ បញ្ឈប់សកម្មភាពឈូសឆាយដីធ្លី និងផ្ដល់សំណងពួកគេឲ្យបានសមរម្យ ។
-
អង្គការតម្លាភាពអន្តរជាតិអំពាវនាវឲ្យបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់អាស៊ាន
អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃសុក្រនេះបានដាក់បង្ហាញរបាយការណ៍ និងអនុសាសន៍មួយចំនួននៅប្រទេសម៉ាឡេស៊ី ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ពិចារណាក្នុងការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយថ្នាក់តំបន់មួយ ដោយចាត់ទុកថាជាផ្នែកសំខាន់មួយ នៃសមាហរណកម្មសហគមន៍អាស៊ាន ។
-
ពលរដ្ឋមកពីខេត្តកោះកុងស្នើក្រសួងឲ្យបញ្ឈប់ការបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាម
ប្រជាសហគមន៍ នៅឃុំមួយក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីស្ថាប័នជំនាញ និងរដ្ឋសភា ឲ្យបញ្ឈប់ សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនវៀតណាម ដែលពួកគេចោទថា កំពុងបំផ្លាញធនធានធម្មជាតិ និងបង្កឲ្យខ្មែរជាម្ចាស់ស្រុកបាត់មុខរបរ ។ ប្រាប់អ្នកសារព័ត៌មានមុខក្រសួងរ៉ែ និងថាមពល ក្រោយដាក់ញត្តិរកកិច្ចអន្តរាគមន៍ នាថ្ងៃទី២៣ ខែមេសានេះក្រុមអ្នតវ៉ាអះអាងប្រហាក់ប្រហែលគ្នាថា ក្រុមហ៊ុនវៀតណាមឈ្មោះ International Renbow Co.Ltd បានធ្វើអាជីវកម្មបូមខ្សាច់ ក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ធ្វើឲ្យបាត់បង់ធនធានធម្មជាតិ និងបង្កឲ្យបាត់បង់មុខរបរនេសាទរបស់ពលរដ្ឋជាង៣០០គ្រួសារ នៅតំបន់នោះដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ។
-
លោក ហង្ស ពុទ្ធា ត្រូវបានតែងតាំងធ្វើជាអ្នកនាំពាក្យ គ.ជ.ប ថ្មី
លោក ហង្ស ពុទ្ធា ដែលត្រូវបានគណបក្សឈ្នះឆ្នោតទាំងពីរឯកភាពគ្នាជ្រើសរើសជាសមាជិក គ.ជ.ប ថ្មី ត្រូវបានតែងតាំងធ្វើជាអ្នកនាំពាក្យឲ្យស្ថាប័ន គ.ជ.ប ថ្មីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ព័ត៌មានជូនសាធារណៈ និងឆ្លើយតបជាមួយអ្នកសារព័ត៌មាន ។ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក គួយ ប៊ុនរឿន ប្រាប់ VOD នៅថ្ងៃព្រហស្បត្តិ៍នេះថា លោក ហង្ស ពុទ្ធា ត្រូវបានសមាជិក គ.ជ.ប ឯកភាពជាផ្លូវការកាលពីម្សិលមិញ តែងតាំងជាអ្នកនាំពាក្យ ។ លោកបន្តថា មូលហេតុនៃការសម្រេចតែងតាំងនេះ ដោយសារលោក ហង្ស ពុទ្ធា ធ្លាប់មានបទពិសោធន៍ច្រើនទាក់ទងនឹងការបោះឆ្នោត ។
-
អូស្ត្រាលីព្រមានកាត់បន្ថយប្រាក់ឧបត្ថម្ភដល់ជនភៀសខ្លួនដែលបដិសេធមកកម្ពុជា
រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក ភីធឺ ដត់ថិន (Peter Dutton) ព្រមានជនភៀសខ្លួនដែលកំពុងស្នាក់នៅក្នុងមន្ទីរឃុំឃាំងនៅកោះណាវរូ (Nauru) ដែលបដិសេធមិនព្រមទៅរស់នៅប្រទេសកម្ពុជា នោះថា ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភតិចតួច។ តាមគម្រោងប្រសិនបើជនភៀសខ្លួនស្ម័គ្រចិត្តទៅរស់នៅកម្ពុជា នោះ ពួកគេនឹងទទួលបានការឧបត្ថម្ភ ដូចជាថវិកា ការងារ ផ្ទះ ការបង្រៀនភាសា និងការធានាបញ្ហាសុខភាពជាដើម។
-
អូស្ត្រាលីអង្វរឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនព្រមមកកម្ពុជា
រដ្ឋមន្ដ្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីលោក Peter Dutton បានទទូចអង្វរឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោននៅលើកោះណូរុឲ្យទទួលយកការតាំងលំនៅថ្មីនៅកម្ពុជាក្នុងសារវីដេអូមួយកាលពីម្សិលមិញ។ លោក Dutton បានរៀបរាប់ក្នុងវីដេអូមួយដែលចេញផ្សាយដោយកាសែត The Guardian ថា៖ «ការតាំងលំនៅនៅកម្ពុជា បានបង្ហាញពីឱកាសដ៏ល្អមួយសម្រាប់ជនភៀសខ្លួន និងជាការចាប់ផ្តើមដំណាក់កាលបន្ទាប់នៃជីវិតរបស់ពួកគេនៅក្នុងប្រទេសមួយ រួចផុតពីការធ្វើទុក្ខបុកម្នេញ»។
-
ក្រសួងការងារយកឱកាសទិវាពលកម្មអន្តរជាតិជួបជុំជាមួយតំណាងកម្មករដើម្បីដោះស្រាយបញ្ហា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំឲ្យមានការជួបជុំគ្នារវាងអ្នកតំណាងកម្មករ សហជីពធំៗនិងតំណាងរោងចក្រ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ១ ឧសភា និងដើម្បីយកឱកាសក្នុងការដោះស្រាយបញ្ហាកង្វល់របស់កម្មករផងដែរ។
-
គ្រួសារទាហានមួយក្រុមស្នើរដ្ឋសភាទប់ស្កាត់ការបណ្តេញចេញពីលំនៅឋាន
ពលរដ្ឋមួយក្រុមដែលអះអាងថា ជាគ្រួសារទាហានរកកិច្ចអន្តរាគមន៍ពីរដ្ឋសភានៅថ្ងៃនេះ ប្រឆាំងនឹងការបណ្តេញចេញពីលំនៅឋាន ដោយពួកគេសំអាងថា បានរស់នៅលើដីនោះជាង២០ឆ្នាំហើយ តែអាជ្ញាធរបញ្ជាឲ្យរុះរើនៅត្រឹមចុងខែមេសានេះ ។ ក្រុមស្ត្រីអ្នកតវ៉ាប្រាប់អ្នកសារព័ត៌មានមុខមន្ទីរដ្ឋសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះថា ពួកគេបានមករស់នៅទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ អំឡុងឆ្នាំ១៩៨៨ និង៨៩ ដោយមានការអនុញ្ញាតពីអគ្គមេបញ្ជាការរបស់ខ្លួន ។
-
អាជ្ញាធរពន្យល់ពលរដ្ឋប៉ះពាល់គម្រោងផ្លូវរថភ្លើង
អាជ្ញាធរខេត្តបន្ទាយមានជ័យ គ្រោងចុះផ្សព្វផ្សាយគោលនយោបាយថ្មីនៃការដោះស្រាយផលប៉ះពាល់ គម្រោងស្តារផ្លូវរថភ្លើងកម្ពុជា ដល់ប្រជាពលរដ្ឋប្រមាណ ៩០០ គ្រួសារ ដែលរស់នៅតាមបណ្ដោយផ្លូវដែក ពីព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ក្រុងប៉ោយប៉ែត ជាប់ព្រំប្រទល់ខេត្តស្រះកែវ ប្រទេសថៃ។ លោក ចុង ផែន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា គម្រោងស្តារផ្លូវដែកកម្ពុជា ជាផ្នែកមួយនៃគម្រោងផ្លូវដែក អាស៊ាន-ចិន ដែលតភ្ជាប់ពីប្រទេសសិង្ហបុរី-គុនមិញ បានរាំងស្ទះសកម្មភាពរបស់ខ្លួនច្រើនជាងគេនៅកម្ពុជា ដែលចាំបាច់ត្រូវដោះស្រាយផលប៉ះពាល់ ឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោងនេះបានប្រព្រឹត្តទៅដោយ និងឲ្យបានជោគជ័យតាមការគ្រោងទុក។
-
អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ ៤ នាក់ដែលកាន់លិខិតឆ្លងដែនមិនស្របច្បាប់
ពលករខ្មែរ ៤ នាក់ ដែលអាជ្ញាធរថៃតាមព្រំដែនបានឃាត់ខ្លួនកាលពីថ្ងៃទី ០៤ ខែមេសាកន្លងមកពីបទ «ស្នាក់នៅប្រទេសថៃ ដោយកាន់លិខិតឆ្លងដែនមិនស្របច្បាប់» ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីតុលាការខេត្តស្រះកែវ ប្រទេសថៃ បានបើកសវនាការ និងបញ្ចប់ការសួរដេញដោលកាលពីល្ងាចថ្ងៃអង្គារ ដោយរកពុំឃើញមានមូលហេតុដូចការចោទប្រកាន់របស់អាជ្ញាធរ។ នេះបើយោងតាមការប្រាប់ឲ្យដឹងពីសំណាក់ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី ដែលជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យផងនោះ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា បុរសដែលជាពលករខ្មែរទាំងបួននាក់ រួមមានទី ១- ឈ្មោះ ម៉ៅ វ៉ាន់ឌី អាយុ ២៧ ឆ្នាំ ទី ២-នេត្រ ចិន អាយុ ៣១ ឆ្នាំ ទី ៣-ឈ្មោះ ណាត់ សំនៀង អាយុ ២៤ ឆ្នាំ និង ទី ៤- ឈ្មោះ ណាន ស៊ីណាក់ អាយុ ២៣ ឆ្នាំ ត្រូវបានតុលាការថៃ ប្រចាំខេត្តស្រះកែវ បានធ្វើការសម្រេច «លើកលែងការចោទប្រកាន់» និង ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញនៅរសៀលថ្ងៃពុធ ម្សិលមិញនេះ តាមច្រកអន្តរជាតិ ប៉ោយប៉ែត។
-
សហជីព៥ស្នើសុំទីលានប្រជាធិបតេយ្យប្រារព្ធទិវាពលកម្មអន្តរជាតិ
សហព័ន្ធសហជីពចំនួន៥ ស្នើសុំសាលារាជធានីភ្នំពេញក្នុងការអនុញ្ញាតឲ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដើមអបអរទីវាពលកម្មអន្តរជាតិ១ឧសភា។ សហព័ន្ធសហជីពទាំង៥នោះ រួមមានសម្ព័នសហជីពជាតិ(NTUC) សហព័ន្ធសហជីពដើម្បីកម្មករ(TUFW) សហព័ន្ធសហជីពយុវជនឯករាជ្យ(IDYTU) សហព័ន្ធសហជីពមិត្តភាពកម្មករ(WFUF) និងសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា(NIFTUC)
-
សាលារាជធានីនឹងកោះហៅសហជីពមកពិភាក្សាពីការជួបជុំកម្មករនៅថ្ងៃទិវាពលកម្មអន្តរជាតិ
សាលារាជធានីភ្នំពេញ នឹងអញ្ជើញតំណាងសម្ព័ន្ធសហជីពចលនាកម្មករ មកជួបប្រជុំក្នុងសប្តាហ៍នេះ ក្រោយការដាក់លិខិតប្រាប់ពីការគ្រោងជួបជុំកម្មករកម្មការិនីចំនួន ៣០០០ នាក់ រៀបចំទិវាពលកម្មអន្តរជាតិ លើកទី ១២៩ នាថ្ងៃ១ ខែឧសភាខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីនឹងជួបពិភាក្សាលម្អិតពីផែនការនៃការជួបជុំមនុស្សរាប់ពាន់នាក់នេះ ដែលសាលារាជធានី អាចអនុញ្ញាតបានត្រឹមតែក្រោម ២០០ នាក់ប៉ុណ្ណោះ តែយ៉ាងណា សាលាក្រុងនឹងសុំគោលការណ៍ ទៅកាន់ថ្នាក់លើទៀត។
-
អ្នកវិភាគ៖ សេចក្តីព្រាងច្បាប់គ្រប់គ្រងសង្គមស៊ីវិលមិនគួរឱ្យបារម្ភដូចចេតនានយោបាយ
វ៉ាស៊ីនតោន—អ្នកជំនាញមើលឃើញថា សេចក្តីព្រាងច្បាប់ស្តីពីអង្គការសង្គមស៊ីវិលដែលបានចែកផ្សាយកន្លងមកមិនជាអាក្រក់ខ្លាំងពេកទេ ប៉ុន្តែអ្វីដែលជាការគួរឱ្យព្រួយបារម្ភគឺចេតនានយោបាយក្នុងការយកច្បាប់ដ៏ចម្រូងចម្រាងនេះមកប្រើដើម្បីដាក់ការគាបសង្កត់មកលើក្រុមអង្គការសង្គមស៊ីវិលទេ។
-
លោកសម រង្ស៊ី អំពាវនាវឲ្យអ្នកគាំទ្រជឿជាក់លើ គ.ជ.ប ថ្មី
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវឲ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនកុំជឿការចោទប្រកាន់ដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) មិនឯករាជ្យនិងមិនអព្យាក្រឹត ហើយជំរុញឲ្យអ្នកទាំងនោះទុកចិត្តស្ថាប័នថ្មីនេះ។ ថ្លែងទៅកាន់សកម្មជន និងអ្នកគាំទ្ររាប់រយអ្នកក្នុងខេត្តកំពង់ឆ្នាំងកាលថ្ងៃចន្ទ លោក សម រង្ស៊ី បានសម្តែងទំនុកចិត្តរបស់លោកលើ គ.ជ.ប ថ្មីដែលបង្កើតឡើងតាមរយៈវប្បធម៌សន្ទនារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរូបលោក។ ចំពោះវប្បធម៌សន្ទនានេះ លោក សម រង្ស៊ី បានជំរុញអ្នកគាំទ្ររបស់ខ្លួនឲ្យជឿ គ.ជ.ប ថ្មីនៅក្នុងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ ដោយថ្លែងថា គ.ជ.ប ថ្មីអាចទុកចិត្តបានដោយសារក្នុងចំណោមសមាជិក ៩ នាក់របស់ គ.ជ.ប គឺមាន ៤ នាក់មកពីគណបក្សសង្គ្រោះជាតិ ៤ នាក់មកពីគណបក្សប្រជាជនកម្ពុជា និង ១ នាក់ទៀតគឺជាសមាជិកទី ៩ ដែលចាត់ទុកថាជាសមាជិកឯករាជ្យ និងអព្យាក្រឹតពីអង្គការសង្គមស៊ីវិល។
-
រដ្ឋមន្ដ្រីក្រសួងការពារជាតិបដិសេធដោះស្រាយជម្លោះដីធ្លីនៅស្រុកស្វាយលើខេត្ដសៀមរាប
ក្រសួងការពារជាតិ បដិសេធដោះស្រាយដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយលើ ខេត្ដសៀមរាប ដែលមានជម្លោះជាមួយយោធាយោធភូមិភាគទី៤ដោយអះអាងថា ការចោទប្រកាន់របស់ប្រជាពលរដ្ឋជារឿងមិនត្រឹមត្រូវ ។ ការបដិសេធនេះ បន្ទាប់ពីតំណាងមណ្ឌលសៀមរាបមកពីគណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ ស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន អន្ដរាគមន៍ទៅក្រសួងការពារជាតិ ឲ្យបញ្ឈប់គ្រឿងចក្រធ្វើទំនប់ទឹកកាត់អូរទី៤ ដែលពលរដ្ឋ៧៥គ្រួសារអះអាងថា ការធ្វើទំបន់ទឹកនេះបណ្ដាលឲ្យទឹកជន់លិចលំនៅឋាន និងដំណាំកសិផលរបស់ពួកគេ កាលពីដើមឆ្នាំ២០១៥នេះ ។
-
អ្នកបុរីកីឡាខកចិត្តនឹងដំណោះស្រាយរបស់អាជ្ញាធរ
ពលរដ្ឋក្នុងតំបន់បុរីកីឡាដែលនៅមិនទាន់ទទួលបានចំណែកអគារផ្ទះល្វែង បានសម្តែងការខកចិត្តជាខ្លាំង បន្ទាប់កិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយកាលពីម្សិលមិញដែលអាជ្ញាធររាជធានីនៅតែមិនទាន់អាចផ្ដល់ផ្ទះល្វែងជូនពលរដ្ឋ ដែលមានឯកសារគ្រប់គ្រាន់តែបែរជាតម្រូវឲ្យពលរដ្ឋរកសាក្សីបួននាក់មកធានាបន្ថែមលើឯកសារផ្លូវច្បាប់ទាំងនោះថែមទៀត។ អ្នកស្រី សោម សុម៉ាលី ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំនោះ កាលពីព្រឹកម្សិលមិញ នៅឯសាលាខណ្ឌ៧មករា បានថ្លែងថា៖ «ក្នុងកាលៈទេសៈបន្ទាន់នេះ វាពិតជាលំបាកណាស់ក្នុងការរកសាក្សី ៤ នាក់មកបញ្ជាក់ ព្រោះយើងមិនទាន់បានត្រៀមលក្ខណៈជាមុននោះទេ ដោយហេតុថា អាជ្ញាធរជូនដំណឹងត្រឹមតែអំពីកិច្ចប្រជុំពិភាក្សា ស្វែងរកដំណោះស្រាយប៉ុណ្ណោះ មិនបញ្ជាក់អំពីសំអាងរបស់សាក្សីនោះទេ»។