កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សង្គម​ស៊ីវិល​ស្នើ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ចូលរួម​ពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

    តំណាង​សង្គម​ស៊ីវិល​កម្ពុជា ស្នើ​ដល់​ប្រទេស​ថ្នាក់​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ចូលរួម​ពង្រឹង​ផ្នែក​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ប្រកប​ដោយ​កិត្យានុភាព និង​រីក​ចម្រើន​ស្រប​គ្នា​ទៅ​បាន​ទាំង​អស់​គ្នា។ វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ២០០៥​មក។ នៅ​ឆ្នាំ​នេះ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ធ្វើ​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី (Malaysia) ដែល​មាន​តំណាង​សង្គម​ស៊ីវិល​ពី​កម្ពុជា​ជាង​១០០​នាក់ និង​បណ្ដា​ប្រទេស​២៦​ផ្សេង​ទៀត សរុប​១៤០០​នាក់។

  • អាជ្ញាធរ​ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ ២៥ ​នាក់​ពី​​ពន្ធនាគារ​រឿង​កាប់ឈើ

    ពលរដ្ឋ​ខ្មែរ​សរុប ២៥ នាក់ ដែល​សុទ្ធសឹង​ជា​បុរស ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ចំនួន ៥ លើក ក្នុង​ខែ​មេសា​នេះ ក្រោយពី​​ជាប់​ពន្ធនាគារ​អស់​ពេល​ជាច្រើន​ខែ​ឆ្នាំ​ក្នុង​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការកាប់ឈើ និង​ឆ្លងដែន​ខុសច្បាប់។ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​​អន្តរជាតិ ជាំសាង៉ាំ លោក តូច រ៉ា បាន​ឲ្យ​ដឹងថា តាម​ការសាកសួរ អ្នក​ទាំង​ ២៥ នាក់​នេះ មួយ​ចំនួន​បាន​​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ស្រុក​ខាន់តាឡាក់ ខេត្ត​ស៊ីសាកេត និង​ខ្លះ​ទៀត​នៅ​ពន្ធនាគារ ខេត្ត​អ៊ូប៊ុន ប្រទេស​ថៃ។ អ្នក​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​​ថៃ បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំសាង៉ាំ ក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ តាម​កាលបរិច្ឆេទ​ខុសៗ​គ្នា

  • ក្រុមកម្មករ​គ្រោង​ធ្វើ​យុទ្ធនាការ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ដែល​បាញ់​សម្លាប់​ពេល​តវ៉ា​ប្រាក់​ឈ្នួល​​

    មេដឹកនាំ​សហជីព​មួយចំនួន ប្រកាស​ធ្វើ​យុទ្ធនាការ​នៅ​ដើម​ខែ​ក្រោយ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាលចាប់​អ្នក​បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​មក​ផ្តន្ទាទោស ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​ក្នុង​វិស័យ​កាត់ដេរ ។​ ​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ​យ៉ាង​តិច​៥​នាក់ ត្រូវ​គេ​បាញ់ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ ក្រោយមក​ក៏​មាន​ការស្លាប់​បន្តបន្ទាប់​ទៀត ខណៈ​ជិត​៤០​នាក់ ផ្សេង​ទៀត​បាញ់​ឲ្យ​របួស ។ ការបាញ់​បង្ក្រាប​ដោយ​ហិង្សា​នោះ ខណៈ​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ។​

  • មេ​ដឹកនាំ​យុវជន​អាស៊ាន​ចូលរួម​សិក្ខា​សាលា​​អំពី​បរិសា្ថន​គាំទ្រ​ដោយ​ស្ថានទូត​អាមេរិក

    ភ្នំពេញ—នា​ថ្ងៃ​ពុធ​នេះ​ មេដឹក​នាំយុវជន​៧២​រូប​ មក​ពី​ប្រទេស​សហគមន៍​ប្រជាជាតិ​ អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ASEAN ​ទាំង​១០ប្រទេស បាន​មក​ជួបជុំ​គ្នា​នៅ​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​ប្តូរ​យោបល់​ និង​រិះរក​មធ្យោបាយ​សម្រាប់​ការពារបរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុក្នុង​តំបន់។​

  • អាជ្ញាធរ​ឃុំ​កោះកាពិ​កៀរគរ​​ពលរដ្ឋ​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ

    អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅក្នុង​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង បាន​កៀរគរ​​ពលរដ្ឋ​ឲ្យ​ធ្វើការ​តវ៉ា​ដើម្បី​​ស្នើសុំ​ទៅ​ថ្នាក់លើ​​អន្តរាគមន៍​បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​ភូមិ ដោយ​​ចោទ​ថា តែងតែ​ញុះញង់​ឲ្យ​​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឲ្យ​តវ៉ា រាំងស្ទះ​ការអភិវឌ្ឍ​នៅក្នុង​ភូមិ ស្រប​ពេល​ដែល​ពលរដ្ឋ​​បាន​​និង​កំពុង​នាំគ្នា​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើការ​បូបខ្សាច់​ពេល​ផុត​អាជ្ញាប័ណ្ណ។ យោងទៅ​តាម​លិខិត​របស់​អាជ្ញាធរ​ភូមិ​កោះស្រឡៅ​​​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​​ជា​ មេភូមិ-សមាជិក​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កោះស្រឡៅ ស្នើឲ្យ​សមត្ថកិច្ច​ឃុំ​កោះកាពិ សមត្ថកិច្ច​​ស្រុក​កោះកុង សមត្ថកិច្ច​​ខេត្ត​កោះកុង​បណ្តេញ​​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ឲ្យ​ចេញ​ពី​ភូមិ​កោះស្រឡៅ។

  • អាជ្ញាធរ​និង​ពលរដ្ឋ​ប្តឹង​ប្តល់​គ្នា​រឿង​លក់​ដី​សហគន៍

    ព្រះវិហារៈ ប្រជា​សហគមន៍ និង​មន្រ្តី​អាជ្ញាធរ​ក្នុង​ឃុំ​រមណី ស្រុក​រវៀង កំពុង​ប្តឹង​ប្តល់​គ្នា​ទៅ​វិញ​ទៅ​មក ​រឿង​ទន្រ្ទាន​ដី​ខុស​ច្បាប់ និង​ឈូស​ឆាយ​ដី​សហគមន៍​ជាង ១៥ ហិកតា​លក់​ឲ្យ​ឈ្មួញ។ សមាជិក​សហគមន៍​អូរពោធិ៍​បឹង​ទន្លេ​ម្រេច​បីនាក់​បាន​ប្តឹង​មន្រ្តី​អាជ្ញាធរ​ភូមិ​ឃុំ​និង​ឈ្មួញ​ដី​ម្នាក់​ទៅ​សាលា​ឧទ្ធរណ៍​កាល​​ពី​ម្សិល​មិញ​ រឿង​ឈូស​ឆាយ ​និង​លក់​ដី​សហគមន៍​ជាង​ ១៥​ហិកតា ​បន្ទាប់​ពី​តុលាការ​ខេត្ត​ព្រះ​វិហារ បាន​​តម្កល់​បណ្តឹង​ពួក​គាត់​មិន​ចាត់​ការ។ ការ​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​សហគមន៍​មួយ​ក្រុម​ផ្សេង​ទៀត​ បាន​ឯកភាព​គ្នា​ជា​មួយ​នឹ​ង​អាជ្ញាធរ​ភូមិ​ឃុំ ​និង​មន្ដ្រី​បរិស្ថាន ដើម្បី​ប្តឹង​សមាជិក​​សហគមន៍​ទាំង​បី​នាក់​នោះ​ កាល​ពី​ខែ​មីនា​កន្លង​មកពី​រឿង​ទន្រ្ទាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

  • ដី​ជាង១០០ហិកតា​បន្ថែមទៀត​ត្រូវ​កាត់​ចេញពី​អប្សរា​ឲ្យ​ពលរដ្ឋ​កាន់កាប់​ស្របច្បាប់

    សៀមរាប៖ ដី​ទំហំ​សរុប​ចំនួន ១១១,៤៩ហិកតា ត្រូវបាន​កាត់​ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ប្រគល់​ឲ្យ​ពលរដ្ឋ​ចំនួន២ភូមិ ក្នុង​សង្កាត់​អំពិល ខេត្តសៀមរាប។ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​នៅពេលនេះ មាន​ចំនួន​ជាង២០០គ្រួសារ ក្នុងភូមិ​ព្រៃ​គុយ និង​ភូមិ​គោក​ចាន់។

  • ក្រុម​សហជីព​គាំទ្រ​ឲ្យមាន​តុលាការ​ការងារ តែ​បដិសេធ​ច្បាប់​ស្តី​ពី​សហជីព​​

    ក្រុម​មេដឹកនាំ​សហជីព នៅ​ថ្ងៃ​អង្គារ​នេះសម្តែង​ការគាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ តែ​ពួកគេ​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ស្តី​ពី​សហជីព​នោះទេ ដោយ​អះអាង​ថា​ច្បាប់​នោះ មាន​ចរិត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​សហ​ជី​ព ​។​ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​លិខិត​អបអរ​ខួប​ទី​១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ឧសភា ឆ្នាំ​២០១៥ ដោយ​មាន​ខ្លឹមសារ អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ពន្លឿន​បង្កើត​តុលាការ​ការងា​រ និង​អនុម័ត​ច្បាប់​ស្តី​ពី​សហជីពឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​សហជីព​ដែល​ធ្វើ​សកម្មភាព​ដែល​លោក​ចាត់ទុកថា ខុស​ច្បាប់​ដោយ​មិន​បាន​បម្រើ​ប្រយោជន៍​ពិត​ជូន​កម្មករ​ ។​

  • ក្រសួងមហាផ្ទៃ​បើក​ឲ្យ​មាន​ការ​ប្តឹង​តវ៉ាលើ​ភាពមិនប្រក្រតី​ក្នុង​ការ​ប្រមូល​សេវារដ្ឋបាល​

    ក្រសួង​មហាផ្ទៃដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​ប្រមូល​សេវា​រដ្ឋបាល​ ចាប់ផ្តើម​រឹតបន្តឹង​ការប្រមូល​ថវិកា​ដែល​បាន​មក​ពី​ពី​សេវារដ្ឋបាល​ ដោយ​ពង្រឹង​ការ​ដាក់​ពាក្យ​បណ្តឹងតវ៉ា​របស់​ប្រជា​ពលរដ្ឋ នៅពេល​មាន​ភាពមិនប្រក្រតីណាមួយ​កើតឡើង។​ ប្រកាសអន្តរក្រសួង​ស្តីពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់ក្រសួងមហាផ្ទៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខាដោយ​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ឲ្យដឹង​ថារដ្ឋាភិបាល​​អនុញ្ញាត​ឲ្យ​ក្រសួង​មហា​ផ្ទៃ អនុវត្ត​ការ​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​រដ្ឋបាល ដើម្បី​ជា​គុណ​ប្រយោជន៍​ថវិកា​ជាតិ។​ ប្រកាស​បន្ត​ថា​សេវា​រដ្ឋបាល​​ដែល​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​រៀបចំ​ជា​កម្រង​សេវា​រដ្ឋបាល​ដែល​មានរាយលម្អិត​​អំពី​តម្លៃ​សេវា រយៈ​ពេល​នៃ​ការ​ផ្តល់​សេវា​ និង​សុពល​ភាព​ទៅតាម​ប្រភេទសេវា​រដ្ឋបាល​នីមួយៗ។

  • អាជ្ញាធរ​ ជួប​ពលរដ្ឋ​ម្តងទៀត​ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​បុរីកីឡា

    អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ជួប​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​បុរីកីឡា​ ជា​លើក​ចុងក្រោយ​ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​បុរីកីឡា​។ ​អ្នក​ភូមិ​បុរីកីឡា​ ជាង​ ១០០​ គ្រួសារ​ បាន​ទាមទារ​កម្មសិទ្ធិ​រស់នៅ​ផ្ទះល្វែង​ ក្នុង​តំបន់​បុរីកីឡា​ បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​ឲ្យ​តែ​អ្នកភូមិ​ ២៥ គ្រួសារ​ ចុងក្រោយ​ប៉ុណ្ណោះ​ មាន​សិទ្ធិ​ ទទួល​បាន​ផ្ទះល្វែង​។ ក្រៅ​ពី​នោះ ​៨៩ គ្រួសារ​ ត្រូវ​ទៅ​រស់នៅក្នុង​ភូមិ​អណ្តូង​ និង ​៣៨ គ្រួសារ​ ទទួល​គោល​នយោបាយ​ ជា​ថវិកា​។

  • បុរស​ពីរ​នាក់​រំលោភ​ក្មេង​ស្រី​សន្លប់​ត្រូវ​បញ្ជូន​ទៅ​តុលាការ

    បុរស​ពីរ​នាក់​ដែល​សង្ស័យ​ថា បាន​រំលោភ​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់​រហូត​ដល់​សន្លប់ កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មេសា ត្រូវ​បាន​នគរបាល​ខេត្ត​កែប កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពត កាល​ពី​ព្រឹក​ម្សិលមិញ។ លោក ពោង សុខខេង ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌​ខេត្ត​កែប​ឲ្យ​ដឹង​ថា ជន​សង្ស័យ ទាំង​ពីរ​នាក់​ដែល​ព្រួត​គ្នា​រំលោភ​សេព​សន្ថវៈ​រហូត​ដល់​ក្មេងស្រី​រងគ្រោះ​សន្លប់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បញ្ចប់​សំណុំ​រឿង និង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ហើយ​កាល​ពី​ម្សិលមិញ។

  • សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ស្ដាប់​អតីត​អ្នក​ទោស​នៅ​ស្រុក​ត្រាំកក់

    សាលា​ក្ដី​ខ្មែរ​ក្រហម បន្ត​សវនាការ​របស់​ខ្លួន​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២១ មេសា បន្ទាប់​ពី​ការ​សម្រាក​បុណ្យ​ចូល​ឆ្នាំ។ អង្គ​ជំនុំ​ជម្រះ បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ ដែល​ជា​អតីត​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ​អង្គ​រកា ក្នុង​ស្រុក​ត្រាំកក់។ សវនាការ​នៅ​ថ្ងៃ​ទី​២១ មេសា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ថាន់ ធីម។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន បញ្ជាក់​ថា ការ​បន្ត​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ថាន់ ធីម គឺ​តាម​ការ​ស្នើសុំ​របស់​ភាគី​នៅ​ក្នុង​រឿង​ក្ដី ដែល​កំពុង​ធ្វើ​សវនាការ​នេះ៖ «ដោយសារ​ចម្លើយ​របស់​លោក​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អង្គហេតុ​ជាច្រើន ដូច្នេះ​ភាគី​បាន​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​លោក​លើ​អង្គ​ហេតុ ក្នុង​នាម​លោក​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ ហើយ​ថ្ងៃ​នេះ អង្គ​ជម្រះ​កំណត់​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​លោក​លើ​អង្គ​ហេតុ»។

  • អ្នក​បុរី​កីឡាខ​ក​ចិត្តនឹង​អាជ្ញាធរ​ដែល​ទាមទារ​ឲ្យ​ពួកគេ​រក​សាក្សី​បន្ថែម​​

    ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា នៅ​ថ្ងៃ​អង្គារ​នេះ សម្តែង​ការខកចិត្ត​នឹង​អាជ្ញាធរដែល​ទាមទារ​ឲ្យ​ពួកគា​ត់រក​សាក្សីមក​បញ្ជាក់​បន្ថែមថា ពួកគេ​ពិតជា​រស់នៅ​ទីនោះ​ ។​ ​ប្រតិកម្ម​របស់​សកម្ម​ជន​ដីធ្លី​ទាំងនោះ កើតឡើង​ខណៈ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​កោះហៅ​អ្នក​បុរី​កីឡា​៦០​គ្រួសារ ​ក្នុង​ចំណោម១៥៤​គ្រួសារ​ដែល​នៅ​សេសសល់ មក​ដោះស្រាយនៅ​សាលាខណ្ឌ​៧​មករា​ ។

  • ក្រុម​សហជីព​គាំទ្រ​ឲ្យមាន​តុលាការ​ការងារ តែ​បដិសេធ​ច្បាប់​ស្តី​ពី​សហជីព​​

    ក្រុម​មេដឹកនាំ​សហជីព នៅ​ថ្ងៃ​អង្គារ​នេះសម្តែង​ការគាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ តែ​ពួកគេ​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ស្តី​ពី​សហជីព​នោះទេ ដោយ​អះអាង​ថា​ច្បាប់​នោះ មាន​ចរិត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​សហ​ជី​ព ​។​ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​លិខិត​អបអរ​ខួប​ទី​១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ឧសភា ឆ្នាំ​២០១៥ ដោយ​មាន​ខ្លឹមសារ អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ពន្លឿន​បង្កើត​តុលាការ​ការងា​រ និង​អនុម័ត​ច្បាប់​ស្តី​ពី​សហជីពឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​សហជីព​ដែល​ធ្វើ​សកម្មភាព​ដែល​លោក​ចាត់ទុកថា ខុស​ច្បាប់​ដោយ​មិន​បាន​បម្រើ​ប្រយោជន៍​ពិត​ជូន​កម្មករ​ ។​

  • អ្នក​ភូមិ​ព្រៃគុយ​ខេត្ត​សៀមរាប​រិះគន់​អនុក្រឹត្យ​លេខ​៥២​ថា​ដោះស្រាយ​ទំនាស់​ដី​មិន​យុត្តិធម៌

    កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មេសា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៥២ របស់​រដ្ឋាភិបាល ដោយ​កាត់​ផ្ទៃ​ដី​ទំហំ​ជាង ១១១​ហិកតារ​ចេញ​ពី​អាជ្ញាធរ​អប្សរា ជា​ជំហាន​ទី​២ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃគុយ និង​ភូមិ​គោកចាន់ សង្កាត់​អំពិល ក្រុង​សៀមរាប កាន់​កាប់​ជា​ម្ចាស់​កម្មសិទ្ធិ។ ក៏ប៉ុន្តែ បន្ទាប់​ពី​ការ​ប្រកាស​អនុក្រឹត្យ​លេខ​៥២ របស់​រដ្ឋាភិបាល​មក អ្នក​ភូមិ​ព្រៃគុយ ខ្លះ​ចាត់​ទុក​ថា វា​មិន​មាន​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​ជា​យូរ​មក​ហើយ​នោះ​ទេ។

  • ក្រុមហ៊ុន​ចិន​កំណត់​ពេល​ ១ ​ខែ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ

    តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group Co.,Ltd អម​ដោយ​កម្លាំង​សន្តិសុខ​ប្រមាណជា​ ៥០ ​នាក់​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​គ្រួសារ​ និង​កំណត់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​កំពុង​រស់នៅ​ក្នុង​រយៈពេល​ ១ ​ខែ​ដោយ​ឥត​លក្ខខណ្ឌ​។ លោក ណៃ វិបុល អាយុ ៤០ ឆ្នាំ ដែល​រស់នៅ​ក្នុង​ភូមិ​ពាមកាយ ឃុំ​កោះស្តេច បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មេសា​នៅ​ម៉ោង​ប្រមាណ​ជាង​ ៣ ​រសៀល ខាង​ភាគី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រមាណ​ជា​ ៥០ ​នាក់​ប្រដាប់​ដោយ​ពូថៅ ញញួរ​និង​ដំបង​បាន​មក​ធ្វើការ​វាស់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ចុច​ GPS ហើយ​ពុំ​បាន​ប្រាប់​ពលរដ្ឋ​ថា​គេ​ធ្វើអី្វ​នោះ​ទេ។

  • អ្នក​បុរី​កីឡាខ​ក​ចិត្តនឹង​អាជ្ញាធរ​ដែល​ទាមទារ​ឲ្យ​ពួកគេ​រក​សាក្សី​បន្ថែម​​

    ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា នៅ​ថ្ងៃ​អង្គារ​នេះ សម្តែង​ការខកចិត្ត​នឹង​អាជ្ញាធរដែល​ទាមទារ​ឲ្យ​ពួកគា​ត់រក​សាក្សីមក​បញ្ជាក់​បន្ថែមថា ពួកគេ​ពិតជា​រស់នៅ​ទីនោះ​ ។​ ​ប្រតិកម្ម​របស់​សកម្ម​ជន​ដីធ្លី​ទាំងនោះ កើតឡើង​ខណៈ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​កោះហៅ​អ្នក​បុរី​កីឡា​៦០​គ្រួសារ ​ក្នុង​ចំណោម១៥៤​គ្រួសារ​ដែល​នៅ​សេសសល់ មក​ដោះស្រាយនៅ​សាលាខណ្ឌ​៧​មករា​ ។

  • ក្រុម​ពលរដ្ឋ​៣១​គ្រួសារ​ប្ដឹង​ក្រុម​ពលរដ្ឋ​៧២​គ្រួសារ​ចោទ​ដុត​ផ្ទះ​និង​ឈូស​ឆាយ​ដំណាំ​នៅ​ក្រចេះ

    រឿង​ពលរដ្ឋ​ដុត​ផ្ទះ​ដោយ​មាន​សមត្ថកិច្ច​នៅ​ពី​ក្រោយ បាន​ឡើង​ដល់​ដៃ​តុលាការ​ខេត្ត​ក្រចេះ ហើយ។ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ក្រុម​ពលរដ្ឋ ៣១​គ្រួសារ បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ករណី​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ដែល​នាំ​គ្នា​ដុត​បំផ្លាញ និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​របស់​គេ​កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ។ នៅ​ក្នុង​បណ្ដឹង​ដែល​មាន​ស្នាម​មេដៃ​ក្រុម​ពលរដ្ឋ​ទាំង ៣១​គ្រួសារ ប្ដឹង​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ និង​ឈូស​ឆាយ​ផល​ដំណាំ។ ពាក្យ​បណ្ដឹង​ដដែល​នេះ ប្ដឹង​បុគ្គល​តែ ៤​នាក់​ប៉ុណ្ណោះ​ដែល​ជា​ជន​ដៃ​ដល់ ហ៊ាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ។

  • អ្នក​ភូមិ​ឡពាង​គ្រោង​ដាក់​ញត្តិ​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​វិនិយោគ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី

    តំណាង​អ្នក​ភូមិ​ឡពាង និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ឡើង​មក​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​តាម​ស្ថានទូត​ចំនួន ១១ ដើម្បី​សុំ​អន្តរាគមន៍​រឿង​ដីធ្លី​ពួកគាត់ និង​សុំ​កុំ​ឲ្យ​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង​នោះ ទិញ​ដី ឬ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ។

  • CITA ស្នើ​​ក្រសួង​អប់រំ​បើក​ប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​ម្នាក់​នៅ​ពោធិ៍សាត់​​ដែលត្រូវ​​តុលាការ​ឃុំខ្លួន​កន្លង​មក​

    ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ផ្តល់​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​កុម្ភៈ និង​ខែមីនា ដល់​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវបាន​តុលាការខេត្ត​ឃុំខ្លួននា​ពេល​កន្លង​មក ​ក្នុង​រឿង​ទំនាស់​ដីធ្លី ។​ ​លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថា លោក សោម សា​រាវុត គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ស្នា​អន្សា ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវបាន​តុលាការ​ខេត្ត​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ តាម​ពាក្យបណ្ដឹង​ដែល​បាន​ប្ដឹង​រូបលោក​ពី​បទ​ឆបោក ។ លិខិត​បន្តថា ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ធ្វើការ​ស៊ើបង្កេត និង​រកឃើញ​ថា លោក សោម សា​រាវុត ពុំ​មាន​កំហុស ទើប​នៅ​ថ្ងៃទី​២៧ ខែ​មីនា ព្រះរាជអាជ្ញារង និង​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​សម្រេច​ដោះលែង​លោក សោម សា​រាវុត ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo