កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អាជ្ញាធរមូលដ្ឋានក្នុងឃុំកោះកាពិទាមទារឲ្យបណ្តេញសមាជិកមាតាធម្មជាតិចេញពីភូមិ
អាជ្ញាធរភូមិកោះស្រឡៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងស្នើឲ្យថ្នាក់លើអន្តរាគមន៍បណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិចេញពីភូមិ ដោយចោទថាក្រុមនោះតែងតែអុចអាល ញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិឲ្យតវ៉ារារាំងការអភិវឌ្ឍ ។ លិខិតរបស់អាជ្ញាធរភូមិកោះស្រឡៅ ដែល VOD ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះលើកឡើងថា ក្នុងនាមជាមេភូមិ-សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងភូមិកោះស្រឡៅ ស្នើឲ្យសមត្ថកិច្ចឃុំកោះកាពិ សមត្ថកិច្ចស្រុកកោះកុង សមត្ថកិច្ចខេត្តកោះកុង បណ្តេញបុគ្គលិកអង្គការមាតាធម្មជាតិឲ្យចេញពីភូមិកោះស្រឡៅ ។
-
លោក សម រង្ស៊ី ថានឹងប្រើវប្បធម៌សន្ទនាដោះស្រាយបញ្ហាអន្តោប្រវេសន៍វៀតណាម
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា នឹងប្រើវប្បធម៌សន្ទនា ដើម្បីជជែកដោះស្រាយបញ្ហាអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ប៉ុន្តែលោកថា នៅតែជំរុញ និងរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលលើចំណុចខុសឆ្គងមួយចំនួនជុំវិញបញ្ហានេះ។ អ្នកវិភាគបញ្ហាសង្គមយល់ថា វប្បធម៌សន្ទនាអាចគ្មានប្រយោជន៍ បើគេមិនរៀបចំផែនការសកម្មភាពដោះស្រាយបញ្ហាអ្វីមួយឲ្យច្បាស់លាស់។
-
ក្រុមការងារក្រសួងមហាផ្ទៃទៅជួបសម្ភាសជនភៀសខ្លួននៅអូស្ត្រាលីរកអ្នកស្ម័គ្រចិត្តមកកម្ពុជា
ក្រុមជំនាញរបស់នាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចុះទៅជំរំកោះណាវរូ (Nauru) ប្រទេសអូស្ត្រាលី កាលពីថ្ងៃអាទិត្យ ទី១៩ មេសា ដើម្បីជួបជាមួយជនភៀសខ្លួនទាំងអស់ក្នុងបំណងពិនិត្យឯកសារស្វែងរកអ្នកស្ម័គ្រចិត្តដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ក្រុមការងាររបស់នាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានទៅជួបសម្ភាសជាមួយភៀសខ្លួននៅជំរំកោះណាវរូ ប្រទេសអូស្ត្រាលី បន្ទាប់ពីបានដឹងថា មានជនភៀសខ្លួនមួយចំនួនចង់មករស់នៅកម្ពុជា នោះ។
-
តុលាការលើកពេលសវនាការម្តងទៀត លើករណីលោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ
បន្ទាប់ពីការសម្រេចដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១៣មេសារួចមក គឺនៅព្រឹកថ្ងៃចន្ទ ទី២០មេសានេះ ចៅក្រមតុលាការសាលាដំបូង រាជធានីភ្នំពញ បានសម្រេចលើកពេលសវនាការ ជាលើកទី៣ លើអង្គសេចក្តី ក្នុងករណីលោកមាជសុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ សរុប ១១ នាក់ ពាក់ព័ន្ធនឹងរឿងបាតុកម្មថ្ងៃ១៥កក្កដា។ មូលហេតុនៃការសម្រេចលើកពេលសវនាការនោះ មិនត្រូវបានបញ្ជាក់ទេ ហើយថ្ងៃបើកសវនាការជាថ្មី ក៏មិនត្រូវបានប្រកាសដែរ។
-
តុលាការពន្យាពេលសវនាការសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យ
ភ្នំពេញ—កាលពីព្រឹកថ្ងៃច័ន្ទនេះ តុលាការក្រុងភ្នំពេញបានសម្រេចពន្យាពេលសវនាការសារជាថ្មីម្តងទៀតដោយមិនមានពេលកំណត់ លើសំណុំរឿងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ ដែលជាប់ចោទពីបទធ្វើកុប្បកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដាឆ្នាំមុននោះ។
-
លោក មាជ សុវណ្ណារ៉ាត្រូវចូលសវនាការនៅថ្ងៃនេះ
សាលាដំបូងរាជធានី នឹងបើកសវនាការលើសំណុំរឿងដ៏ចម្រូងចម្រាសរបស់សកម្មជនគណបក្សប្រឆាំងលោក មាជ សុវណ្ណារ៉ា នៅថ្ងៃនេះ ដែលត្រូវបានចោទប្រកាន់ថា បានដឹកនាំ «កុបកម្ម» ហិង្សាពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៣។ លោក ជូង ជូងី មេធាវីលោក មាជ សុវណ្ណារ៉ា ដែលជាប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កូនក្តីរបស់លោកនឹងចូលតុលាការនាថ្ងៃនេះ ប៉ុន្តែបានបដិសេធព្យាករអំពីលទ្ធផលនៃសវនាការដែលមជ្ឈដ្ឋានជាច្រើនបានចាត់ទុកថាសំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
-
ក្រសួងមហាផ្ទៃអះអាងថាកម្ពុជាមានសមត្ថភាពទទួលយកជនភៀសខ្លួនពីអូស្ត្រាលី
មន្ត្រីក្រសួងមហាផ្ទៃ អះអាងជាថ្មីទៀតថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ ការអះអាងនេះ បន្ទាប់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាមទារឲ្យកម្ពុជា និងអូស្ត្រាលី លុបចោលកិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៤។ អង្គការទាំងនោះបញ្ជាក់ថា កម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រងជនភៀសខ្លួនដោយសារស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស និងភាពក្រីក្រ។
-
នាយករដ្ឋមន្ត្រីកាត់ដីជាង១រយហិកតាពីបុរីសណ្ឋាគារអង្គរសៀមរាបជូនប្រជាពលរដ្ឋ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ផ្ទៃដីទំហំជាង ១រយហិកតា ចេញពីបុរីសណ្ឋាគារអង្គរសៀមរាប ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងដាំដុះជាក់ស្តែងនៅក្រុងសៀមរាប ខេត្តសៀមរាប ។ យោងអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៥ បានសម្រេចកាត់ផ្ទៃដីទំហំសរុប ១១៥,៤១ ហិកតា ចេញពីផ្ទៃដីបុរីសណ្ឋាគារអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងលើដីនោះ ។ អនុក្រឹត្យបន្តថា ក្នុងនោះផ្ទៃដី ៥១,៤៣ ហិកតា កាត់ឲ្យប្រជាពលរដ្ឋដែលរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម។ ចំណែកផ្ទៃដីទំហំ ៦៣,៩៨ ហិកតា កាត់ឲ្យប្រជាពលរដ្ឋរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។
-
ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលលេចមកវិញក្រោយពីមានការរិះគន់រដ្ឋាភិបាល
វ៉ាស៊ីនតោន—ជាងបីឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យសហគមន៍អ្នកផ្តល់ជំនួយនិងអង្គការសង្គមស៊ីវិលភ្ញាក់ផ្អើលដោយសារការប្រកាសពន្យាការអនុម័តច្បាប់ស្តីពី«សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»។ ប៉ុន្តែនៅដើមខែមេសានេះលោកនាយករដ្ឋមន្ត្រីបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយការប្តេជ្ញាថានឹងជំរុញឱ្យមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសនេះមិនឱ្យហួសពីខែឧសភាខាងមុខ។
-
ពលរដ្ឋខេត្តស្វាយរៀងភ័យខ្លាចវៀតណាមរំលោភដី
ពលរដ្ឋស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងភ័យខ្លាចការគំរាមដោយអាវុធពីកងកម្លាំងយោធាវៀតណាម ដែលហាមឃាត់ពលរដ្ឋខ្មែរមិនអោយធ្វើកសិកម្ម និងជីកប្រឡាយទឹកដើម្បីផ្គត់ផ្គង់កសិកម្មនៅរដូវវស្សា។ ចំណែកមន្ត្រីសង្គមស៊ីវិលយល់ថា ទង្វើនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលត្រូវទទួលខុសត្រូវ។ ពលរដ្ឋរស់នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា អះអាងថា ពួកគេនៅតែសង្ស័យលើបញ្ហាកំណត់ព្រំដែនមិនច្បាស់លាស់ ជាកត្តាបង្កឲ្យទឹកដីខ្មែរកាន់តែរួញទៅ។ ជាងនេះទៅទៀត ពលរដ្ឋប្រកបរបរធ្វើស្រែក្បែរព្រំដែន នៅតែភ័យខ្លាចការគំរាមកំហែងពីយោធាវៀតណាម ទោះបីពួកគាត់ធ្វើស្រែលើដីរបស់ខ្លួនក៏ដោយ។
-
របាយការណ៍៖ ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានថយចុះ
វ៉ាស៊ីនតោន—របាយការណ៍ថ្មីមួយបានបង្ហាញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានថយចុះ បើទោះបីជាមានការវិវត្តទៅមុខបន្តិចបន្តួចក្តី។ អ្នកជំនាញ យល់ថា ទស្សនៈវិស័យខាងនយោបាយរបស់កម្ពុជាមិនមានភាពប្រាកដប្រជាទេនាពេលអនាគត។
-
សាលាដំបូងបើកការសាកសួរលោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃផ្សេងទៀត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានបើកការសាកសួរសកម្មជនគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃមួយចំនួនទៀត។ នៅព្រឹកថ្ងៃចន្ទនេះ លោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃផ្សេងទៀត រួមមានព្រះសង្ឃ ស៊ឺន ហាយ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។ សកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ដែលបានចូលរួមតាមដានសវនាការឲ្យដឹងថានេះជាសវនាការសុំឲ្យនៅក្រៅឃុំ។ VODមិនទាន់អាចសុំការបញ្ជាក់ភ្លាមៗពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
-
មន្ត្រីសិទ្ធិមនុស្ស៖ ពលរដ្ឋជាង១០០គ្រួសារទៀតនៅកំពតត្រូវបានបង្ខំឲ្យលក់ដីក្នុងតម្លៃថោក
ក្រុមអង្គការសិទ្ធិមនុស្ស បានចុះទៅស៊ើបអង្កេតការរំលោភដីនៅស្រុកឈូក ខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានរកឃើញថា មានប្រជាពលរដ្ឋជាង ១០០គ្រួសារទៀត ត្រូវបានឈ្មួញបង្ខំឲ្យលក់ដីក្នុងតម្លៃថោក ក្រៅពីចំនួនប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារផ្សេងទៀត ដែលឈ្មួញបានបង្ខំឲ្យលក់ដីក្នុងតម្លៃថោកក្នុងរយៈពេលកន្លងមក។ មន្ត្រីសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងនៅថ្ងៃទី១២ មេសា ថា ប្រជាពលរដ្ឋចំនួនជាង ១០០គ្រួសារថ្មីនោះ នៅភូមិដូនស៊យ ឃុំថ្មី ស្រុកឈូក ខេត្តកំពត ដែលជាភូមិនៅក្បែរប្រជាពលរដ្ឋរងគ្រោះចាស់ចំនួន ១០០គ្រួសារទៀត ដែលនៅភូមិព្រៃខ្ជាយ ឃុំត្រពាំងភ្លាំង ក្នុងស្រុកឈូក ដូចគ្នា។
-
កម្មករបោះតង់ដេកមុខរោងចក្រចាងកៃ ជំរុញឲ្យថៅកែបើកប្រាក់ឈ្នួល
កម្មកររោងចក្របោះពុម្ភមួយកន្លែង ស្ថិតក្នុងខណ្ឌដង្ហោ រាជធានីភ្នំពេញ សម្រេចដេកយាមមុខរោងចក្រ ដើម្បីជំរុញឲ្យថៅកែបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារជូនពួកគេ ដើម្បីបានទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណៈក្រុមហ៊ុនគ្រោងបិទទ្វារលែងដំណើរការ ។ តំណាងកម្មករ លោក ហាក់ ចំរិត ឲ្យ VOD ដឹងថានៅថ្ងៃនេះថា កម្មករប្រមាណ២២នាក់ សម្រេចបោះតង់ដេកយាមផ្លាស់វេនគ្នានៅមុខរោងចក្រទាំងយប់ទាំងថ្ងៃ ដោយគាត់បារម្ភថា ថៅកែរោងចក្រលួចដឹកសម្ភារចេញ ខណៈលោកអះអាងថាក្រុមហ៊ុនគ្រោងបិទទ្វារ តែមិនទាន់ទូទាត់ប្រាក់ខែជូនកម្មករ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ។ លោកបន្តថា ទោះបីជាកម្មករមួយចំនួនសម្រេចទទួលយកប្រាក់៣០ដុល្លារ ដែលថៅតែទូទាត់ឲ្យតែកម្មករមួយក្រុមទៀត បដិសេធមិនទទួលយកដោយលោកអះអាងថា ប្រាក់ដែលថៅកែផ្តល់ឲ្យនោះមានចំនួនតិច ។
-
សាលាដំបូងបើកការសាកសួរលោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃផ្សេងទៀត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានបើកការសាកសួរសកម្មជនគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃមួយចំនួនទៀត។ នៅព្រឹកថ្ងៃចន្ទនេះ លោក មាជ សុវណ្ណារ៉ា និងព្រះសង្ឃផ្សេងទៀត រួមមានព្រះសង្ឃ ស៊ឺន ហាយ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។ សកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ដែលបានចូលរួមតាមដានសវនាការឲ្យដឹងថានេះជាសវនាការសុំឲ្យនៅក្រៅឃុំ។
-
ព្រះសង្ឃ៣អង្គដែលចូលរួមទាមទារសិទ្ធិសេរីភាពគ្រងចីពរវិញក្រោយចេញពីពន្ធនាគារ
ព្រះសង្ឃបីអង្គដែលជាប់ពន្ធនាគារព្រៃសជាង៥ខែ ដោយសារចូលរួមជាមួយប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធិសេរីភាពនោះ បានគ្រងស្បង់ចីពរឡើងវិញ បន្ទាប់ពីតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅរសៀលថ្ងៃចន្ទនេះ ។ ព្រះសង្ឃទាំង៣អង្គនោះរួមមានព្រះអង្គ សឺន ហាយ ឃិន វណ្ណៈ និងព្រះអង្គ សាង កុសល ។ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យព្រះសង្ឃ៣អង្គ នៅក្រៅឃុំបណ្តោះអាសន្ននារសៀលម៉ោងប្រមាណ២និង៣០នាទីថ្ងៃនេះ ។ លោកថា មូលហេតុដែលព្រះសង្ឃទាំងនោះគ្រងស្បង់ចីពរវិញ ដោយសារអាជ្ញាធរបានចាប់ផ្សឹកព្រះសង្ឃដោយខុសនឹងច្បាប់សាសនា ហើយអំឡុងពេលជាប់ពន្ធនាគារព្រះសង្ឃទាំងនោះមិនបានឆាន់បាយល្ងាចនោះទេ ។
-
សមាជិកគ.ជ.ប ថ្មីនឹងចូលកាន់តំណែងចាប់ពីថ្ងៃនេះ
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មីនឹងចូលកាន់តំណែងចាប់ពីពេលនេះ ក្រោយពីពិធីផ្ទេរតំណែងដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ។ ពិធីផ្ទេរតំណែងនៅព្រឹកនេះ មានការចូលរួមពីតំណាងព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជ រួមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត និងសមាសភាពនៃគជប។ ពិធីផ្ទេរតំណែងត្រូវបានធ្វើឡើងនៅស្នាក់ការកណ្តាល ក្នុងក្រសួងមហាផ្ទៃ ចាប់ពីម៉ោង៨និង៣០នាទី។
-
តុលាការដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់និងព្រះសង្ឃខ្មែរកម្ពុជាក្រោម៣អង្គ
តុលាការសម្រេចដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម៣អង្គ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៣ មេសា។ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោះលែងសកម្មជនបក្សសង្គ្រោះជាតិទាំង៥នាក់ និងព្រះសង្ឃខ្មែរកម្ពុជាក្រោម៣អង្គ នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានការចរចានយោបាយ រវាងថ្នាក់ដឹកនាំកំពូលនៃបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ។ សកម្មជនបក្សសង្គ្រោះជាតិ៥នាក់មាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ អ្នកទាំង៥ ត្រូវបានតុលាការចោទ និងឃុំក្នុងពន្ធនាគារ ពីបទកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។
-
សកម្មជនដីធ្លីត្រូវបានដោះលែង បន្ទាប់ពីកិច្ចចរចាកំណែទម្រង់ ការបោះឆ្នោតបានបញ្ចប់
សកម្មជនសិទ្ធិដីធ្លីដែលជាប់ពន្ធនាគារចំនួន១០នាក់ បានអបអរសាទរនៅភូមិគ្រឹះរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្រោយពេលការចរចាផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់។ សកម្មជនសិទ្ធិដីធ្លីដែលមកពីសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញទាំងនេះ ត្រូវបានចាប់ខ្លួន ហើយត្រូវបានផ្ដន្ទាទោសយ៉ាងឆាប់រហ័សឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១ឆ្នាំកាលពីខែវិច្ឆិកា ក្រោយពេលការតវ៉ាមួយដែលស្ត្រីចំនួនប្រាំពីរនាក់ក្នុងចំណោមស្ត្រីទាំងនេះបានយកគ្រោងគ្រែបិទផ្លូវអំឡុងពេលនោះ។
-
សកម្មជនបឹងកក់នៅតែអះអាងពីការតវ៉ាក្រោយពីត្រូវបានដោះលែង
មេដឹកនាំសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ដែលទើបត្រូវដោះលែងពីពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃសៅរ៍ នៅតែអះអាងថា គាត់នឹងមិនបញ្ឈប់ការតវ៉ាឡើយ ប្រសិនបើបញ្ហាវិវាទដីធ្លី ក្នុងប្រទេសកម្ពុជានៅតែកើតមាន ហើយពលរដ្ឋក្រីក្រនៅតែជាជនរងគ្រោះ។ អ្នកស្រី ទេព វន្នី និងសកម្មជនស្ត្រីដីធ្លី ៩ នាក់ទៀតនៃសហគមន៍បឹងកក់ អតីតបឹងកក់ និង សហគមន៍ថ្មគោល ព្រមទាំងអតីតព្រះសង្ឃមួយអង្គព្រះនាម សឺន ហៃ ត្រូវគេដោះលែងកាលពីរសៀលថ្ងៃទី ១២ ខែមេសា បន្ទាប់ពីត្រូវឃុំខ្លួនក្នុងពន្ធនាគារព្រៃស (ម២) អស់ជាង ៥ ខែ ចោទប្រកាន់ពីបទបង្កកកស្ទះចរាចរណ៍និងប្រឆាំងបទបញ្ជាមន្ត្រីសាធារណៈ។