កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
តុលាការសម្រេចឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ៥នាក់នៅក្រៅឃុំបណ្តោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានសម្រេចឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ៥នាក់នៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំ។ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ បានបើកការសាកសួរសកម្មជនគណបក្សសង្រ្គោះជាតិ និងព្រះសង្ឃមួយចំនួនទៀតពីការសុំឲ្យនៅក្រៅឃុំ។ មេធាវីការពារសកម្មជនគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី មានប្រសាសន៍បន្ទាប់ពីការសាកសួររបស់តុលាការថាសកម្មជនគណបក្សសង្គ្រោះជាតិ៥នាក់នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅរសៀលថ្ងៃចន្ទនេះ។ លោកសាទរចំពោះការដោះលែងនេះ ដោយចាត់ទុកថាជារឿងយុត្តិធម៌មួយសម្រាប់កូនក្តីរបស់លោក។
-
ស្ត្រីជាទណ្ឌិតមានកូនតូច៣៧នាក់បន្ថែមទៀតត្រូវដោះលែងឲ្យមានសេរីភាពនៅថ្ងៃអាទិត្យនេះ
ស្ត្រី៣៧នាក់បន្ថែមទៀត ដែលមានផ្ទៃពោះនិងកូនតូចត្រូវស្ថាប័នជំនាញដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមកាស្នើ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ តាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងយុត្តិធម៌ឲ្យដឹងថា កាដោះលែងស្ត្រីទាំងនោះ អនុវត្តន៏តាមព្រះរាជក្រិត្យ លើកលែងទោសតាមសំណើរនាយករដ្ឋមន្ត្រី ។ ក្រសួងយុត្តិធម៌ឲ្យដឹងទៀតថា ស្ត្រីជាប់ទោសទាំង៣៧នាក់នោះ មានទណ្ឌិត ស្ត្រីមានគភ៌ ១៤ នាក់ និងស្ត្រីមានកូន ២៣ នាក់ ។ ពិធីដោះលែងស្ត្រីទាំង៣៧រូបនេះ ធ្វើឡើងនៅពន្ធនាគារព្រៃស ម២ ដែលមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលរួមនៅព្រឹកថ្ងៃអាទិត្យទី១២ខែមេសានេះ ។
-
បទសម្ភាសន៍៖ តើសាលាក្ដីខ្មែរក្រហមគួរស៊ើបអង្កេតលោក ហ៊ុន សែន ឬទេ?
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ឲ្យដឹងថា មជ្ឈមណ្ឌលឯកសារកម្ពុជា របស់លោកនឹងប្តូរឈ្មោះទៅជា «វិទ្យាស្ថានស្លឹករឹត» នៅពេលខាងមុខ។ លោក ឆាំង យុ ដែលដឹកនាំការស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ពន្យល់អំពីតើមានកត្តាអ្វីខ្លះដែលជួយឲ្យខ្មែរក្រហមឡើងកាន់អំណាច និងធ្លាក់ពីអំណាច ទាក់ទងនឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់រង្គាលជនជាតិចាម នៅក្នុងរបបខ្មែរដែរ ឬទេ? លោក ឆាំង យុ មានប្រសាសន៍ថា បើទោះជាលោកគិតថា លោក ហ៊ុន សែន ទំនងជាមិនជាប់ពាក់ព័ន្ធក៏ដោយ នេះជាកិច្ចការរបស់ចៅក្រមស៊ើបអង្កេតដែលត្រូវស្រាវជ្រាវ។
-
មន្ត្រីកងរាជអាវុធហត្ថ៦នាក់ត្រូវចាប់ខ្លួនពីបទវាយដំអ្នកបើកឡានដឹកស្រូវ
លោក ស៊ិន សូផាន្នី អគ្គមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា កងរាជអាវុធហត្ថបានចាប់ខ្លួនមន្ត្រីប៉េអិម៦នាក់ ដែលពាក់ព័ន្ធនឹងការវាយដំអ្នកបើកបរម្នាក់ និងព្រូឡានម្នាក់ក្នុងខេត្តត្បួងឃ្មុំកាលពីថ្ងៃទី១៩ ខែមីនា។
-
សកម្មជនដីធ្លី១០នាក់ជាស្ត្រីត្រូវបានដោះលែងពីពន្ធនាគារព្រៃស
ស្ត្រីសកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវដោះលែងពីពន្ធនាគារព្រៃស ហើយកាលពីរសៀលថ្ងៃទី១១ ខែមេសា នេះ។ ការដោះលែងនេះ ចំពេលដែលអ្នកនយោបាយមានភាពល្អូកល្អិននឹងគ្នា និងចំពេលសមាជិក គ.ជ.បថ្មី ចូលស្បថបំពេញការងារនៅព្រះបរមរាជវាំង។ សង្គមស៊ីវិល ទាមទារកុំឲ្យអ្នកនយោបាយយកពលរដ្ឋធ្វើឈ្នាន់ល្បែងនយោបាយ។ សំឡេងហូរកញ្ជ្រៀវលាយឡំសូរស័ព្ទយំទួញសោកលាន់ឮនៅមុខពន្ធនាគារព្រៃស ចំពេលដែលស្ត្រីសកម្មជនដីធ្លី ត្រូវបានដោះលែងឲ្យមានសេរីភាព។ ក្រុមស្ត្រីទាំងនោះ ពាក់អាវយឺតខ្មៅដូចៗគ្នារំលេចអក្សរថា ពិភពលោកកំពុងតាមដានបញ្ហានេះ និងលើកទង់ជាតិគ្រវីមុនចេញធ្វើដំណើរចាកចេញពីបរិវេណពន្ធនាគារ។ ការដោះលែងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើពាក្យស្នើសុំព្រះរាជទានលើកលែងទោសពួកគេ កាលពីព្រឹកថ្ងៃទី១១ ខែមេសា។
-
កម្មកររោងចក្រមួយនៅរាជធានីតវ៉ាទារប្រាក់ឈ្នួលដើម្បីបានទៅស្រុកកំណើតប្រារពពិធីចូលឆ្នាំថ្មី
កម្មករមួយក្រុម បានបន្តតវ៉ា មុខក្រុមហ៊ុនរបស់ខ្លួន ក្នុងខណ្ឌដង្ហោ រាជធានីភ្នំពេញ ជំរុញឲ្យថៅកែបើកប្រាក់ឈ្នួល និងទូទាត់ អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារ ជូនពួកគេ ដើម្បីបានទៅស្រុកកំណើត ក្នុង ឱកាស បុណ្យចូលឆ្នាំថ្មីនេះ ខណៈក្រុមហ៊ុនគ្រោងបិទទ្វារលែងដំណើរការ ។
-
ស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ទាំង១០នាក់ត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ
ស្ត្រីជាសកម្មជដីធ្លីទាំង១០នាក់ ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន កាលពីចុងឆ្នាំ២០១៤ នឹងត្រូវ ដោះលែង ឲ្យមានសេរីភាពវិញនៅរសៀថ្ងៃសៅរ៍នេះ តាមរយៈព្រះរាជទានលើកលែងទោសរបស់ ព្រះមហាក្សត្រ ។ សកម្មជនដីធ្លីទាំង១០នាក់នោះ មាន អ្នកស្រីទេព វន្នី អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត លោកយាយ ង៉ែត ឃុន កញ្ញា សុង ស្រីភាព និងស្ត្រីមួយចំនួនទៀត ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៤ ចោទថាបានតវ៉ា ធ្វើឲ្យកកស្ទះចរាចរណ៍ ។
-
មន្ត្រីកងរាជអាវុធហត្ថប្រាំមួយនាក់ត្រូវបានចោទប្រកាន់ជុំវិញការប្រើអំពើហិង្សាលើអ្នកបើករថយន្តដឹកស្រូវ និងព្រូឡាន
មន្ត្រីតុលាការមួយរូបបានលើកឡើងថា កងរាជអាវុធហត្ថប្រាំមួយនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃសុក្រ ក្រោយពីសាលាដំបូងខេត្តព្រៃវែងធ្វើការចោទប្រកាន់ជុំវិញករណីដេញតាមរថយន្តដឹកស្រូវមួយកាលពីមីនា ដែលនៅក្នុងនោះ អ្នកបើកបររថយន្តដឹកស្រូវ និងព្រូឡានត្រូវបានបាញ់ប្រហារ វាយដំ និងចងស្លាបសេក ក្រោយពីពួកគេបានបើកទម្លុះចំណុចឆែកឆេរពីរកន្លែងរបស់កងរាជធាវុធហត្ថ។
-
ច្បាប់អង្គការនឹងអនុញ្ញាតឲ្យប្តឹងតវ៉ាបាន នៅពេលក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឲ្យ
សេចក្តីព្រាងច្បាប់ស្តីពីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានផ្សព្វផ្សាយដោយសង្គមស៊ីវិលក្នុងស្រុក ឲ្យដឹងថាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចុះបញ្ជី អាចប្តឹងតវ៉ាទៅតុលាការបាន នៅពេលក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឲ្យ។ បើតាមសេចក្តីព្រាងច្បាប់ដែលមាន៣៤មាត្រា និង៩ជំពូក សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្ហាញព័ត៌មានលម្អិតទៅកាន់ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានប្រភពធនធាន និងទ្រព្យសម្បត្តិផងដែរ។
-
សកម្មជនការពារដីធ្លីនៃសហគមន៍ព្នងខេត្តមណ្ឌលគិរីត្រូវសមត្ថកិច្ចចាប់ខ្លួន
សកម្មជនដីធ្លីនៃសហគមន៍ព្នង ភូមិចក់ចារ ឃុំស្រែឈូក ខេត្តមណ្ឌលគិរី ត្រូវប៉ូលិសចាប់ខ្លួន ក៏ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) សង្ស័យថា ការចាប់ខ្លួននេះពាក់ព័ន្ធការគំរាមកំហែងស្មារតីច្រើនជាងការអនុវត្តច្បាប់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ ខែមេសា អំពាវនាវសុំឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតទៅលើករណីចាប់ខ្លួនសកម្មជនដីធ្លីជនជាតិដើមព្នងមួយរូប ដែលមន្ត្រីរូបនោះសង្ស័យថា ប៉ូលិសចាប់ខ្លួនក្នុងភាពមិនប្រក្រតី បំពានទៅលើសិទ្ធិជនជាតិដើមភាគតិច។ កាលពីថ្ងៃទី១០ ខែមេសា ប៉ូលិសឃុំស្រែឈូក បានចាប់ខ្លួនសកម្មជនដឹកនាំតវ៉ាដីធ្លីនៃសហគមន៍ជនជាតិដើមព្នង ភូមិចក់ចារ លោក យ៉ាន ម៉ៅ ខណៈលោកកំពុងធ្វើដំណើរនៅចំណុចភូមិប៉ោដើមស្វាយ។
អានបន្ត -
មេធាវីនិយាយថាក្រោយការចរចា សកម្មជននឹងត្រូវដោះលែងមុនថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិ
មេធាវីមួយរូបតំណាងឲ្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រោយករចរចារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង តុលាការកំពុងត្រៀមដោះលែងសកម្មជនចំនួន១៨រូប ដែលបានជាប់ពន្ធនាគាររយៈពេលមួយឆ្នាំមកនេះតាមការចោទប្រកាន់ពាក់ព័ន្ធនឹងការតវ៉ា។
-
សមាជិក គ ជ ប ថ្មី នឹងចូលស្បថនៅព្រះបរមរាជវាំងនៅរសៀលនេះ
សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ទាំង៩រូប ដែលសភាអនុម័តយល់ព្រម កាលពី២ថ្ងៃមុន នឹងចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនៅរសៀលនេះ ដើម្បីត្រៀមខ្លួនចូលកាន់តំណែង ជំនួស គ.ជ.ប ចាស់ នៅដើមសប្តាហ៍ក្រោយ ។ សមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងនោះ គឺលោក រ៉ុង ឈុន ឲ្យVODដឹងថា ការធ្វើពិធីសច្ចាប្រណិធាននោះ នឹងប្រព្រឹត្តទៅ នៅម៉ោង៤រសៀលថ្ងៃសៅរ៍នេះ ។
-
ការសិក្សាបង្ហាញថា អ្នកប្រើប្រាស់អ៊ិនធើណែតបារម្ភពីការតាមដាន និងរឹតត្បិត
ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែតនៅក្នុងប្រទេសកម្ពុជាយល់ថា ពួកគេអាចបញ្ចេញមតិដោយសេរីលើប្រព័ន្ធអ៊ិនធើណែត ប៉ុន្តែពួកគាត់មានក្តីបារម្ភប្រសិនបើមានការតាមដាន និងរឹតត្បិតពីរដ្ឋាភិបាល ។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃសុក្រនេះដាក់បង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយរបស់ខ្លួនស្ដីពីសេរីភាពបញ្ចេញមតិលើប្រព័ន្ធព័ត៌មានវិទ្យា និងការចូលរួមនយោបាយនៅកម្ពុជា ដែលបានមកពីការស្ទង់មតិលើអ្នកប្រើប្រាស់អ៊ិនធើណែតនៅក្នុងប្រទេសកម្ពុជាជិត៩០០នាក់ មកពី២២រាជធានីខេត្ត ។
-
លោកហ៊ុន សែន និងសម រង្ស៊ីសម្របសម្រួលគ្នាដោះលែងអ្នកបឹងកក់និងសកម្មជនបក្សប្រឆាំង
នៅទីបំផុត ការដោះលែងសកម្មជនបឹងកក់ និងការសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ សរុបចំនួន១៨នាក់មានពន្លឺលេចឡើងហើយ។ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី បានពិភាក្សាសម្របសម្រួលឱ្យមានការដោះលែងសកម្មជនបឹងកក់ ចំនួន១៣ដែលរួមមានអ្នកស្រីទេព វន្នី និងអតីតព្រះសង្ឃចំនួន៣អង្គ។ បើតាមលោកអេង ឆៃ អ៊ាងដដែល សកម្មជនបឹងកក់ទាំង១៣នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្វែងរកកិច្ចអន្តរាគមន៍ទៅកាន់ព្រះមហាក្សត្រដើម្បីដោះលែង។
-
បទយកការណ៍៖ ប្រជាសហគមន៍ព្រៃឡង់បារម្ភពីការបាត់បង់មុខរបរដងជ័រ
ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ត្រើយខាងលិចទន្លេមេគង្គ ព្រៃឡង់ស្ថិតនៅក្នុងខេត្តចំនួន៤គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣៦០ ០០០ ហិកតា ព្រៃឡង់គឺជាព្រៃឈើធំជាងគេដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន ។ បើយោងតាមប្រជាសហគមន៍រស់នៅតំបន់ព្រៃឡង់ឲ្យដឹងថា ប្រភពចំណូលដ៏សំខាន់របស់ពួកគេគឺបានមកពីដើមឈើទាល ឬដើមច្បោះ ព្រោះព្រៃឡង់មានដើមជ័រច្បោះនេះពី៧០ទៅ៧៥ភាគរយ ដែលសហគមន៍អាចអាស្រ័យផលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារគ្រប់រដូវកាល ។ ជាមួយនឹងការអះអាងថាបទល្មើសព្រៃឈើនៅក្នុងសហគមន៍នៅតែកើតមានជាបន្តបន្ទាប់ ហើយក្រុមហ៊ុនដែលទទួលបានដីសម្បទានធ្វើការឈូសឆាយ ប្រជាសហគមន៍ព្រៃឡង់បង្ហាញពីការព្រួយបារម្ភពីការបាត់បង់មុខរបរដើម្បី ផ្គត់ផ្គង់ជីវភាព ។
-
លោក មាជ សុវណ្ណរ៉ា និង អ្នកភូមិបឹងកក់ជាង១០នាក់ នឹងត្រូវមានសេរីភាពនៅមុនចូលឆ្នាំខ្មែរ
រាជធានីភ្នំពេញ ៖ ទីបំផុតទៅលោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និង អ្នកភូមិបឹងកក់ជាង១០នាក់រួមទំាងអ្នកស្រី ទេព វណ្ណី ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារព្រៃស នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំនិងដោះលែងឲ្យមានសេរីភាពឡើងវិញនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ។ នេះបើយោងតាមលោក ជួង ជូងី មេធាវីការពារក្តីឲ្យមេបក្សប្រឆាំង ដែលបា្រប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ មេសា ២០១៥ ។ បើតាមលោកមេធាវីដដែល នៅថ្ងៃទី១៣ មេសា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងមនុស្សខាងលើនេះ ហើយថាតាមការសម្របសម្រួលរវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី គឺមេដឹកនំាទំាងពីរនឹងធ្វើលិខិតដាក់ថ្វាយព្រះមហាក្សត្រដើម្បីសុំឲ្យមានការលើកលែងទោស។
-
អ្នកនេសាទខ្មែរដែលបានក្លាយជាទាសករលើទូកនេសាទត្រៀមខ្លួនត្រឡប់មកប្រទេសកំណើតវិញ
នៅពេល រឿន ហែន ចង់ឈប់សម្រាកបន្ទាប់ពីចុះនេសាទនៅក្នុងដែនទឹកឥណ្ឌូណេស៊ីអស់រយៈពេល២០ម៉ោងក្នុងវេនរបស់ខ្លួន ម្ចាស់ទូកនេសាទថៃបានវាយដំទាត់ធាក់រហូតទាល់តែអ្នកនេសាទអាយុ២៩ឆ្នាំរូបនេះត្រឡប់ទៅធ្វើការវិញ។ បន្ទាប់ពីរងការធ្វើបាបអស់រយៈពេល២ឆ្នាំ និងមិនបានទទួលប្រាក់ខែតាមអ្វីដែលគេសន្យាផ្ដល់ឲ្យ រឿន ហែន បានលួចរត់ដើម្បីសេរីភាពនៅពេលទូកនេសាទចូលចតនៅកោះបេនជីណា (Benjina) ដែលជាកោះដាច់ស្រយាលមួយរបស់ប្រទេសឥណ្ឌូណេស៊ី។
-
ក្រុមសិទ្ធិមនុស្សជំទាស់នឹងរបាយការណ៍ប៉ូលិសអំពីការចាប់ខ្លួនទាក់ទិននឹងការដុតខ្លោងទ្វារ
នគរបាលនៅក្រុងសៀមរាបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់មនុស្ស៦នាក់កាលពីថ្ងៃពុធមកសាកសួរទាក់ទិននឹងការលួចដុតខ្លោងទ្វារ ដែលសង់សម្រាប់ពិធីបុណ្យអង្គរសង្ក្រាន្ត។ ខ្លោងទ្វារនេះ ដែលសង់និងរចនាតុបតែងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាក្រុមយុវជនដែលដឹកនាំដោយកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលរងការរិះគន់ខឹងពីអ្នកប្រើហ្វេសប៊ុកខ្មែរជាច្រើននាក់ ដែលតវ៉ាថា ខ្លោងទ្វារនោះមិនបានសង់តាមរចនាប័ទ្មខ្មែរឲ្យបានត្រឹមត្រូវ។
-
រដ្ឋសភាអនុម័តការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប.ថ្មី
សមាជិកទាំង៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មី ត្រូវបានអនុម័តដោយការបោះឆ្នោតជាកញ្ចប់នៅរដ្ឋសភាកាលពីម្សិលមិញ ដោយលោក សិុក ប៊ុនហុក តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាប្រធានគ.ជ.ប.ដែលនឹងរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងចំណោមតំណាងរាស្ត្រ១១៧រូបដែលមានវត្តមាននៅក្នុងសម័យប្រជុំសភា មាន១១៣រូបបានបោះឆ្នោតគាំទ្រសមាសភាពគ.ជ.ប.ថ្មី ពីររូបបោះឆ្នោតអនុប្បវាទ មួយរូបបោះឆ្នោតជំទាស់ ហើយសន្លឹកឆ្នោតមួួយទៀតត្រូវបានចាត់ទុកជាមោឃៈ។
-
ADB បរាជ័យមិនបានបំពេញតាមការប្តេជ្ញារបស់ខ្លួន
ការពិនិត្យសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីកែតម្រូវការបរាជ័យដ៏ធំក្នុងការផ្តល់សំណង និងការផ្តល់លំនៅឋានថ្មីទៅពលរដ្ឋរាប់ពាន់គ្រួសារដែលបានបណ្តាលឲ្យពួកគេកាន់តែក្រទៅៗ ដោយសារគម្រោងផ្លូវដែកតម្លៃ ១៤៣ លានដុល្លារដែលខ្លួនផ្តល់ថវិកា បានរកឃើញថា ធនាគារនេះ បរាជ័យមិនបានបំពេញតាមការប្តេជ្ញាមួយចំនួនរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងរបស់ (ADB) ទៅលើគម្រោងនេះដោយគណៈកម្មាធិការពិនិត្យអនុលោមភាព ដែលចាប់ផ្តើមក្នុងឆ្នាំ ២០១២ កាលពីឆ្នាំមុនបានផ្តល់អនុសាសន៍ឲ្យ ADB គិតឡើងវិញចំពោះវិធីសាស្រ្តទាំងមូលរបស់ខ្លួនលើការដោះស្រាយជាមួយពលរដ្ឋរងគ្រោះ ៤០០០ គ្រួសារ ដែល ADB ក្រោយមកទទួលស្គាល់ថា ខ្លួនបានធ្វើឲ្យប្រជាជនទាំងនោះកាន់តែក្រទៅៗដោយ