កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • លោក នុត សវនា បកស្រាយករណីដាក់ GPS លើអ្នកទោសនៅក្រៅឃុំ
    អានបន្ត

    លោក នុត សវនា បកស្រាយករណីដាក់ GPS លើអ្នកទោសនៅក្រៅឃុំ

    លោក នុត សវនា បានចេញមុខបកស្រាយ​ចំពោះការភាន់ច្រឡំ ​ករណីដាក់ GPS លើអ្នកទោសនៅក្រៅឃុំ។ ការបំភ្លឺនេះ គឺកើតឡើងបន្ទាប់ពី សារសំឡេង​របស់អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ ត្រូវបានជនខិលខូច​យកទៅកាត់ត ហើយចែកចាយ​លើ​​បណ្ដាញសង្គម បណ្ដាលឱ្យមានការយល់ច្រឡំ ពិសេសពាក់ព័ន្ធនឹងជនល្មើស ស្រី ស៊ីណា។

    អានបន្ត
  • អង្គការការ​ពារ​សិទ្ធិមនុស្ស​អាមេរិក​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ធំ​ៗ​ថ្កោលទោស​ការ​គំរាម​កំហែង​លើ​អង្គការ​សង់​ត្រាល់
    អានបន្ត

    អង្គការការ​ពារ​សិទ្ធិមនុស្ស​អាមេរិក​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ធំ​ៗ​ថ្កោលទោស​ការ​គំរាម​កំហែង​លើ​អង្គការ​សង់​ត្រាល់

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ហ៊ុន​ម៉ាក​ល្បី​ៗ​សាកល​លោក​ និង​អ្នកពាក់ព័ន្ធ​ក្នុង​ឧស្សា​ហកម្ម​កាត់​ដេ​រដែល​ផ្តល់​តម្លៃ​លើ​ការ​គោរព​សិទ្ធិការងារ​ ចេញ​មុខ​ការពារ​សុច្ចរិត​ភាព​នៃ​ប្រតិបត្តិការ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​សិទ្ធិការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់ថា​ អង្គការ​សង់​ត្រាល់​ (Central)។ អង្គការ​សង់​ត្រាល់​ទើបតែបាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​ស្ថានភាព​កម្មករ​ និង​សហជីពក្នុង​រោងចក្រ​ចំនួន​១៤​។​ របាយ​ការណ៍នោះ​ បង្ក​ឱ្យ​មានការ​រិះគន់​ពី​សហជីព​មួយ​ចំនួន ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​មាន​និន្នាការ​ស្រប​តាមរដ្ឋា​ភិបាល​ ហើយ​សហជីព​ទាំង​នោះ​បានចោទ​ប្រកាន់​ថា​ របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពីស្ថានភាព​ជាក់​ស្តែង​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​។

    អានបន្ត
  • លោក ហ៊ុន​ ម៉ានី ចាត់ទុកការប្រមាថអង្គព្រះមហាក្សត្រ គឺជាការប្រមាថជាតិទាំងមូល
    អានបន្ត

    លោក ហ៊ុន​ ម៉ានី ចាត់ទុកការប្រមាថអង្គព្រះមហាក្សត្រ គឺជាការប្រមាថជាតិទាំងមូល

    លោក ហ៊ុន ម៉ានី ដែលជាប្រធាននៃអង្គការយុវជនធំជាងគេនៅកម្ពុជាបានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ ប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល។»។ លោក ហ៊ុន ម៉ានី ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងនោះបានបន្តសរសេរទៀតថា៖«មិនថា បច្ចុប្បន្ន និងទៅអនាគត ខ្ញុំសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយបន្តរួមគ្នា។ សូមចងចាំថា សកម្មភាពចម្បងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះ គឺជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ។»។

    អានបន្ត
  • ករណី​ក្រុមមាតាធម្មជាតិ៖ លោក ប៉ែន បូណា ស្នើសាធារណជនកុំប្រើមនោសញ្ចេតនា កាត់​​ក្ដីជំនួសច្បាប់​
    អានបន្ត

    ករណី​ក្រុមមាតាធម្មជាតិ៖ លោក ប៉ែន បូណា ស្នើសាធារណជនកុំប្រើមនោសញ្ចេតនា កាត់​​ក្ដីជំនួសច្បាប់​

    ក្រុមមាតាធម្មជាតិ១០រូប ត្រូវបានតុលាការប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ហើយយុវជនមាតាធម្មជាតិ៥រូប ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២កក្កដា។ ភ្លាមៗនោះ សហភាពអឺរ៉ុប និងប្រទេសជាសមាជិក រួមមានបែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ហូឡង់ និងស៊ុយអែត បានសរសេរលើបណ្ដាញសង្គមរបស់ពួកគេភ្លាមៗ ដោយបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃការយាយី និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។

    អានបន្ត
  • សហ​ភាព​អឺរ៉ុប​ ​​​និង​បណ្តា​​ទូត​មួយ​ចំនួន​​ រិះគន់​ការ​ផ្តន្ទា​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ
    អានបន្ត

    សហ​ភាព​អឺរ៉ុប​ ​​​និង​បណ្តា​​ទូត​មួយ​ចំនួន​​ រិះគន់​ការ​ផ្តន្ទា​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ

    ក្រោយ​ពី​មាន​ការ​ផ្តន្ទាទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៦​ឆ្នាំ ទៅ​៨ឆ្នាំ ​សហ​ភាព​អឺរ៉ុប​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗប្រចាំ​នៅកម្ពុជា​មួយ​ចំនួន​ទៀត​ ដូចជា​ ​អង់គ្លេស​ ​អាមេរិក​ និង​អូស្រា្តលី​ ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ដែលធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្សទាំង​ជាតិ​និង​អន្តរ​ជាតិ​ ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​ការ​កើន​ឡើង​នៃ​ការ​យាយី ​និង​ការ​ចាប់​ខ្លួន​អ្នក​ការពារ​ផល​ប្រយោជន៍​សង្គម​ និង​បរិស្ថាន​។

    អានបន្ត
  • អន្តរជាតិប្រតិកម្មចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ
    អានបន្ត

    អន្តរជាតិប្រតិកម្មចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ទាប់ពីការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ

    សហគមអន្តរជាតិបង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃការធ្វើទុកមុកម្នេញ និងការចាប់ខ្លួនអ្នកកា​រពា​រសិទ្ធិមនុស្សនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសសកម្មជនការពារបរិស្ថាននៅកម្ពុជា​​ចំនួន១​​០​​​នា​​ក់​កាលពីថ្ងៃអង្គារម្សិលមិញ។ ប្រតិកម្មចំៗបែបនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនច​​ល​​នា​​មាតាធម្មជាតិចំនួន៥នាក់ ក្នុងចំណោម១០នាក់ បន្ទាប់ពីតុលាការបានប្រ​​កា​​ស​សាលក្រមក្រោមប​ទ​​ចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដាក់ពន្ធនាគារ​ច​​ន្លោះ​ពី៦ ទៅ៨ឆ្នាំ។

    អានបន្ត
  • HRW អំពាវនាវ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ
    អានបន្ត

    HRW អំពាវនាវ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​បរិស្ថាន​ស្អាត សុខភាព​ល្អ និង​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ និង​បង្ហាញ​ការ​គាំទ្រ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

    អានបន្ត
  • សកម្មជនអង្គការ​មាតាធម្មជាតិចំនួន​៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសផ្តន្ទាទោស
    អានបន្ត

    សកម្មជនអង្គការ​មាតាធម្មជាតិចំនួន​៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសផ្តន្ទាទោស

    សកម្មជនអង្គការ​មាតាធម្មជាតិចំនួន៤នាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​​កា​ល​​ពី​ឆ្នាំ២០២១។

    អានបន្ត
  • អាជ្ញាធរ​ចាប់ខ្លួន​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទាំងបង្ខំ​ក្រោយ​តុលាការ​កាត់ទោស​​​ពី​៦ ទៅ​៨​ឆ្នាំ
    អានបន្ត

    អាជ្ញាធរ​ចាប់ខ្លួន​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទាំងបង្ខំ​ក្រោយ​តុលាការ​កាត់ទោស​​​ពី​៦ ទៅ​៨​ឆ្នាំ

    ក្រោយការ​ប្រកាស​សាលក្រម​កាត់ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី៦ ទៅ​៨ឆ្នាំ ពីបទ «​រួមគំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» សមត្ថកិច្ច​បានសម្រុក​ចាប់​ខ្លួន​ពួកគេ​បញ្ជូនចូល​រថយន្ត​ទាំងបង្ខំ ​ដោយ​មិនបាន​ប្រាប់​ពី​លទ្ធផល​នៃ​សាលក្រម។

    អានបន្ត
  • អង្គការ​សិទ្ធិ​មនុស្ស៖ការ​ចាប់​ខ្លួន​សកម្មជន​ច្រើនដង​នាំឱ្យមាន​ក្តីបារម្ភ​ខ្លាំង​រឿង​លំហ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
    អានបន្ត

    អង្គការ​សិទ្ធិ​មនុស្ស៖ការ​ចាប់​ខ្លួន​សកម្មជន​ច្រើនដង​នាំឱ្យមាន​ក្តីបារម្ភ​ខ្លាំង​រឿង​លំហ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស ឬ​ហៅកាត់​ថា​លីកាដូ​ (Licadho) បាន​កត់​សម្គាល់​ថា​ អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​នយោបាយ​ម្តង​ហើយ​ម្តង​ទៀត​ដាក់​ពន្ធនាគារ​ ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​នោះ​នៅតែ​បន្ត​ភាពសកម្ម​និយម​ និងអហិង្សា​របស់​ពួកគេ ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌ និង​សេរីភាព​នៅ​ក្នុង​សង្គម។ សកម្មជន​សិទ្ធិ​មនុស្ស និង​នយោបាយ​ដែល​អង្គការ​លីកាដូ​បាន​រៀបរាប់​នៅ​ក្នុង​អត្ថបទ​មួយ​អំពី​ស្ថានភាព​សកម្មជន​សង្គម និង​នយោបាយ​ ​ដែល​បាន​ចេញ​ផ្សាយ​នាពេល​ថ្មីៗនេះ​ រួមមាន​ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើ​ល​ដ៍ លោក កើត សារ៉ាយ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ ​លោក នី ណាក់ អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ និង​សកម្មជន​ដទៃ​ផ្សេងៗ​ទៀត។

    អានបន្ត
  • អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ
    អានបន្ត

    អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ

    អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ប្រមាណ​១០នាក់ ស្លៀកពាក់​ស៊ីវិល នៅ​ថ្ងៃទី១ ខែ​កក្កដា បាន​ចុះ​មក​ថត​រូប​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។ អាជ្ញាធរ​បាន​គំរាម​​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ បើ​ពលរដ្ឋ​នៅតែ​មិន​ព្រម​ទទួល​យក​គោល​នយោបាយ​ដោះដូរ​ដី​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ។

    អានបន្ត
  • សហគមន៍​មាន​ទំនាស់​ដីធ្លី​ នៅ​ខេត្ត​កោះកុង ៩៥៥​គ្រួសារ ​ជួបជុំ​គ្នា​នៅ​មុខ​សាលាស្រុក​ស្រែអំបិល ដើម្បី​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ
    អានបន្ត

    សហគមន៍​មាន​ទំនាស់​ដីធ្លី​ នៅ​ខេត្ត​កោះកុង ៩៥៥​គ្រួសារ ​ជួបជុំ​គ្នា​នៅ​មុខ​សាលាស្រុក​ស្រែអំបិល ដើម្បី​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ

    សហគមន៍​មាន​ទំនាស់​ដីធ្លី ៩៥៥ គ្រួសារ​នៅ​ខេត្ត​កោះកុង ជួបជុំ​គ្នា​នៅ​ខាង​មុខ​សាលាស្រុក​ស្រែអំបិល ដើម្បី​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ។ អាជ្ញាធរ​បាន​ឲ្យ​តំណាង​ពលរដ្ឋ​២នាក់​ចូល​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​នេះ ហើយ​បាន​ឲ្យ​តំណាង​ពលរដ្ឋ​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ឡើង​វិញ។

    អានបន្ត
  • អ្នក​ឃ្លាំមើល​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​លើ​អង្គការ​សង់ត្រាល់​ជា​ការ​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល
    អានបន្ត

    អ្នក​ឃ្លាំមើល​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​លើ​អង្គការ​សង់ត្រាល់​ជា​ការ​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល

    អ្នក​សង្កេតការណ៍​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ ទៅ​លើ​អង្គការ​សង់ត្រាល់ ថា​បាន​បង្កប់​នូវ​ចរិត​នយោបាយ​ក្នុង​បំណង​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ ដើម្បី​កុំ​ឱ្យ​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​ទៅ​ថ្ងៃ​មុខ។ ការ​កំណត់​ឱ្យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គណនី​របស់​ស្ថាប័ន​មួយ​នេះ​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​នៅ​កម្ពុជា ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ក្នុង​ការ​កម្ទេច​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ជួយ​សហជីព និង​កម្មករ​រងគ្រោះ​បន្ត​ទៀត។

    អានបន្ត
  • ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្តក្រចេះ បន្ត​ចុះ​ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី
    អានបន្ត

    ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ខេត្តក្រចេះ បន្ត​ចុះ​ដុត​ផ្ទះ និង​គំរាម​ចាប់​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី

    ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ ដុត​ផ្ទះសម្បែង និង​គំរាមកំហែង​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ដែល​ធ្លាប់​ឡើងទៅ​តវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​យុត្តិធម៌។

    អានបន្ត
  • សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា
    អានបន្ត

    សកម្មជនមាតាធម្មជាតិ ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយប្រកាសសាលក្រមព្រឹកថ្ងៃទី២ កក្កដា

    នៅ​ទី​បំផុត សកម្មជន​មាតា​ធម្ម​ជាតិ​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​ដោយ​កម្លាំង​សមត្ថកិច្ច ​នៅព្រឹក​ថ្ងៃទី​២​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​តុលាការ​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​«រួមគំនិត​ក្បត់»​ និង​ប្រមាថ​ព្រះ​មហា​ក្សត្រ។​ សកម្មជន​បរិស្ថាន​ទាំង​នោះ ​គឺ​មាន ​យុវជន ​លី​ចាន់ដារ៉ាវុធ​ កញ្ញា ភួន កែវរស្មី ​កញ្ញា ឡុង ​គន្ធា និង ​លោក​ ថុន​ រដ្ឋា​។​ នេះ​ជា​ការ​ចាប់​ខ្លួន​លើក​ទី​២​របស់​សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ដែល​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​ជា​អង្គការ​ខុស​ច្បាប់​។​

    អានបន្ត
  • ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ
    អានបន្ត

    ក្រសួង​មហាផ្ទៃ​បង្កើត​គណៈកម្មការ​ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

    ក្រសួង​មហាផ្ទៃ​កាលពី​ពេល​ថ្មីៗនេះបាន​សម្រេច​បង្កើត​គណៈកម្មការ​ដើម្បីបង្កើន​ការ​បង្ក្រាប​បទល្មើស​តាមប្រព័ន្ធ​អនឡាញ​នៅ​តាមបណ្តា​បណ្តារាជធានី​-ខេត្ត​នៃ​ប្រទេស​កម្ពុជា។បើ​តាម​លិខិ​ត​របស់​ក្រសួងចុះថ្ងៃទី​ ២៧ ខែមិថុនា​ ឆ្នាំ ២០២៤​ លោក សុខ ផល​ រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​ជាប្រធាន លោក ស ថេត អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជាអនុប្រធាន​អចិន្ត្រៃយ៍ លោក នៅ លក្ខណា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជា​អនុប្រធាន​ លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ជា​អនុប្រធាន និងមាន​សមាជិក​ជា​ច្រើន​ទៀត​ផងដែរ​។

    អានបន្ត
  • ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ
    អានបន្ត

    ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ

    ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ​ ខណៈអាជ្ញាធរ​ពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។

    អានបន្ត
  • អង្គការ​សង់ត្រាល់​គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគារ​តាម​ការ​តម្រូវ​របស់​ក្រសួង​មហាផ្ទៃ
    អានបន្ត

    អង្គការ​សង់ត្រាល់​គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគារ​តាម​ការ​តម្រូវ​របស់​ក្រសួង​មហាផ្ទៃ

    មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា​សង់ត្រាល់ គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគារ​ទៅតាមការ​តម្រូវ​របស់​ក្រសួង​មហាផ្ទៃ នៅមុន​រយៈពេល​ ៣០ ​ថ្ងៃ នៃ​ការ​កំណត់របស់​ក្រសួង។​ ការ​គ្រោង​ដាក់​របាយការណ៍​គណនី​ធនាគាររបស់​អង្គការ​សង់ត្រាល់ ធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា ​បានចេញ​លិខិត​មួយច្បាប់ជូន​ប្រធាន​អង្គការនេះ ​អំពី​ពាក្យ​បណ្តឹងរបស់​បណ្តា​សហជីព​គាំទ្ររដ្ឋាភិបាល​ដែលរិះគន់​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ដែល​រកឃើញ​ពីការរឹតត្បិ​ត និង​គំរាមកំហែង​សហជីព​ក្នុង​រោងចក្រ​មួយ​ចំនួន ​ថា​មាន​លក្ខណៈ​លម្អៀង ធ្វើ​ឱ្យ​ប៉ះពាល់ដល់​កិត្តិយស​ជាតិ និង​ជះឥទ្ធិពល​មិនល្អ​ដល់​ស្ថិរភាព​ការងារ​ និង​ផល​ប្រយោជន៍​រួម​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា​ទាំងមូល។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង់ត្រាល់
    អានបន្ត

    អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ស្ថាប័ន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង់ត្រាល់

    អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍​ជិត ៥០​ស្ថាប័ន ទាមទារ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អង្គការ​សង់ត្រាល់ ពាក់ព័ន្ធ​នឹង​របាយការណ៍​រោងចក្រ​កាន់តែ​ប្រសើរ​នូវ​សេរីភាព​របស់​សហជីព​សម្រាប់​កម្មករ និង​សហជីព​នៅ​កម្ពុជា បន្ទាប់ពី​ក្រុម​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ បាន​ប្ដឹង​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។

    អានបន្ត
  • បុគ្គលដែលផុសប្រៀបធៀបការកាត់ក្តីរវាងករណីកាប់ម្ចាស់បំណុលជាមួយករណីបាញ់ប្រហារចេញមុខសុំទោស
    អានបន្ត

    បុគ្គលដែលផុសប្រៀបធៀបការកាត់ក្តីរវាងករណីកាប់ម្ចាស់បំណុលជាមួយករណីបាញ់ប្រហារចេញមុខសុំទោស

    បុគ្គលជាអ្នកសារព័ត៌មានម្នាក់ ដែលបានបង្ហោះរូបភាពអមជាមួយសំណេរ នៅលើផេកហ្វេស ប៊ុក Ma’ orm Sre TV ដោយបានប្រៀបធៀបគ្នាទាក់ទងទៅនឹងការដាក់ទោសទៅកាន់ជនជាប់ចោទដែលកាប់ម្ចាស់បំណុលនៅខេត្តកណ្តាល និងករណីបាញ់ប្រហារដែលបង្កឡើងដោយជនជាប់ចោទ ស្រី ស៊ីណា បានចេញមុខសុំទោសជាសាធារណៈ ក្រោយបង្ហោះព័ត៌មានដែលមិនពិត។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo