កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សកម្មជន​បក្សប្រឆាំង​ និង​សកម្មជន​ដីធ្លី​ទាំង​១៩​នាក់​នឹង​ត្រូវ​ដោះលែង​មុន​ចូលឆ្នាំ​ខ្មែរ​​

    សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​សកម្មជន​ដីធ្លី សរុប​១៩​អង្គនាក់ នឹង​បាន​នៅ​ក្រៅ​ឃុំនា​ដើម​សប្តាហ៍​ក្រោយនេះ តាមរយៈ​ការចរចា​នយោបាយ​ ។​ ​មេធាវី​ការពារ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូង ជូ​ងី ឲ្យដឹងថា រូបលោក និង​មេធាវី​ការពារ​ក្តី​មួយចំនួន​ទៀត បាន​បំពេញ​បែបបទតាម​នីតិវិធី​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​៩ ​ខែ​មេសា​ម្សិលមិញ ដើម្បីអ្នកទាំងនោះរួចផុត​ពី​ការឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ​ ។ អ្នក​ជាប់​ឃុំ​ទាំងនោះមាន​ព្រះសង្ឃ ព្រះនាម ស៊ឺន ហាយ លោក មា​ជ សុវណ្ណារ៉ា រួម​ទាំង​អ្នកស្រី​ ទេព វ​ន្នី ផងដែរ ​។​

  • ក្រសួង​ដែនដី បដិសេធ​របាយការណ៍​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ

    ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បដិសេធ​ចំពោះ​របាយការណ៍​របស់​​អង្គការ​​ទស្សនៈ​ពិភពលោក និង​អង្គការ NGO Forum ដែល​បាន​​បង្ហាញ​ថា ការវិវត្ត​ដ៏យឺតយ៉ាវ​​នៃ​​​ការ​ចុះបញ្ជី​ដីធ្លី​ភាគច្រើន បណ្តាល​មកពី​មាន​ការវៀលចេញ​​ដ៏សម្បើម​​ពី​ដំណើរការ​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នៅក្នុង​ទីប្រជុំជន ខណៈ​ដែល​អចលនទ្រព្យ​​មាន​​តម្លៃ​​​ខ្ពស់ និង​ទំនង​ជា​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​ ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ និង​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។ យោង​ទៅ​តាម​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​ដែល​​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា​បាន​ឲ្យ​ដឹង​ថា របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ NGO Forum ស្តីពី​“ការ​វៀល​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ចេញពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​” មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ ពីព្រោះ​របាយការណ៍​នេះ​បាន​រកឃើញ​​ថា​សហគមន៍​បាន​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ ដែល​ជា​កត្តា​មិន​អាច​ចុះបញ្ជី​ជូន​បាន​ ដូចនេះ​មិនមែន​ជា​ការ​វៀល​ចេញ​នោះ​ទេ​។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ៖«​វិធីសាស្ត្រ​ ការជ្រើសរើស​សំណាក​ផ្តោត​តែ​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​។ ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ ដោយ​របាយការណ៍​រក​ឃើញ​ថា សហគមន៍​ក្រីក្រ​នោះ​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​សហគមន៍​ទាំងនោះ​ពុំ​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​បាន​ទេ​»។

  • គ្រួសារ​អ្នក​ភូមិ​តំបន់​បឹងកក់​​ទទួល​យក​ការ​ដោះ​ដូរ​ដី​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី

    យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​ភូមិ​​​​​​១៦​​​គ្រួសារ​​​ទៀត​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ដ៏​​​ល្វីង​​​ជូរ​​​ចត់ និង​​​អូស​​​បន្លាយ​​​ជាមួយ​​​អាជ្ញាធរ​​​រាជធានី​​​ជុំវិញ​​​ដី​​​ស្ថិត​ក្នុង​តំបន់​​​បឹង​​​កក់​​​នោះ​​​ បាន​​​ទទួល​​​យក​​​ការ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​លោក​​​ ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​ព្រឹក​​​ម្សិលមិញ​​​។ អ្នក​​​ភូមិ​​​តំបន់​​​បឹង​​​កក់​​​ប្រហែល​​​៦៥០​​​គ្រួសារ​​​​​​ ត្រូវ​​​បាន​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ បន្ទាប់​​​ពី​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នោះ ដោយ​​​កាត់​​​ដី​​​ទំហំ​​​១២,៤៤ហិកតាចេញ​​​ពី​​​តំបន់​​​​​​ទំហំប្រហែល​​​១៣០​​​ហិកតា​​​ដែល​​​សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា សម្រាប់​​​គម្រោង​​​​​​អចនលទ្រព្យ​​​ ដែល​​​មាន​​​តម្លៃ​​​ថ្លៃ។

  • មន្ត្រី​កងរាជអាវុធហត្ថ​៦​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ហិង្សា​លើ​អ្នកបើករថយន្ត​ដឹក​ស្រូវ​​

    មន្ត្រី​កងរាជអាវុធហត្ថ​៦​នាក់ ត្រូវ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសសម្រេច​ផ្អាក​មុខងារ​បណ្តោះអាសន្ន និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ពាក់ព័ន្ធ​ហិង្សា​លើ​អ្នកបើករថយន្ត​ដឹក​ស្រូវ កាលពី​ជិត​មួយ​ខែ​មុន ។ ​មេបញ្ជាការរង​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ​លេខ​ផ្ទៃ​ប្រទេស ស៊ិន សូ​ផាន្នី ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មេសា នេះ​ថា តាម​ការសិក្សា​ស្រាវជ្រាវ​កន្លង​មក​រក​ឃើញថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​១២នាក់ ពាក់ព័ន្ធ​នឹង​ហិង្សា​លើ​ម្ចាស់​រថយន្ត​ដឹក​ស្រូវ ក្នុងនោះ៧​នាក់​ជា​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង៥​នាក់​ជា​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ​។

  • ១៦ ​គ្រួសារ​​​នៅ​បឹងកក់​ទទួល​យក​ដំណោះស្រាយ​ពី​សាលារាជធានី

    ពលរដ្ឋ​ ១៦ ​គ្រួសារ​នៃ​សហគមន៍​បឹងកក់ ដែល​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​ ១ សង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ ពី​​​​ម្សិលមិញ​បាន​​ឯកភាព​ទទួល​យក​​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ពី​សាលារាជធានី​ភ្នំពេញ​ហើយ​ ខណៈ​ពលរដ្ឋ​​ ៥ ​​​គ្រួសារ​ទៀត កំពុង​​​ស្ថិត​​ក្នុង​ការចរចា។ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំពាក្យ​សាលារាជធានី​​​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ​ពលរដ្ឋ​មាន​​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ជាង​​ ២០ ​​​គ្រួសារ សម្រេច​​ទទួល​យក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពី​សាលារាជធានី​ហើយ​។ ក្នុង​​នោះ​​​ ១៦ ​គ្រួសារ​ដឹកនាំ​ដោយ​​លោក ច័ន្ទ ពុទ្ធិស័ក្ដិ បាន​ទទួល​យក​ដី​ទំហំ ៦៤ ​​ម៉ែត្រការ៉េ​ ខណៈ​មាន​ ៥ ​​គ្រួសារ​ដឹកនាំ​​ដោយ​អ្នកស្រី លី ណារី ទទួល​ចាប់ពី ៧២ ​ម៉ែត្រការ៉េ​ទៅ​ដល់​​ ២១៦ ​ម៉ែត្រការ៉េ​។

  • ស្ត្រី​បឹង​កក់ ព្រះ​សង្ឃ​កម្ពុជា​ក្រោម និង​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​ដោះ​លែង​ទាំង​អស់

    សកម្មជន​តវ៉ា​ដីធ្លី​បឹងកក់​ចំនួន​១០​នាក់ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់ និង​លោក​មាជ សុវណ្ណារ៉ា រួម​ទាំង​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤​នាក់​ទៀត​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព និង​នៅ​ក្រៅ​ឃុំ នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​​ប្រាប់ឲ្យ​​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក មេធាវី បានថ្លែងថា​ ការ​ដោះ​លែង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​។ អ្នក​ទាំង​ ១៨ ​នាក់ ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ រិះគន់​និង​មើល​ឃើញ​ថា ជា​រឿង​ជាប់​ពាក់​ពន្ធ​នឹង​នយោបាយ​នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​លើ​ករណី​ដាច់​ឡែក​ពី​គ្នា។

  • សកម្មជន​អង្គការ​មាតា​ធម្មជាតិ និង​សហគមន៍​នេសាទ នៅ​កោះ​ស្រឡៅ ធើ្វ​ការតវ៉ា​តាម​ទូក​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​

    លោក សាន់ ម៉ា​ឡា សកម្មជន​អង្គការ​មាតា​ធម្មជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ នេះ​ថា រូបលោក រួម​នឹង​ប្រជា​នេសាទ​នៅ​សហគមន៍​កោះ​ស្រឡៅ ជាង ៥០​នាក់ កំពុង​ធើ្វ​ការតវ៉ា​តាម​ទូក​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម និង​ចិន ឲ្យ​ចេញពី​តប​ន់​នោះ​។​ ​ ​ ​លោក ម៉ា​ឡា បាន​និយាយថា ការ​បូម​ខ្សាច់​នេះ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី រលំ​ផ្ទះ ជាពិសេស​ធើ្វ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ​នេសាទ​របស់​ប្រជាពលរដ្ឋ រួច​អាជ្ញាធរ​ពុំដែល​រក​ដំណោះស្រាយ​ជូន​ទេ ដូចនេះ ពួកគាត់​បានសម្រេច​ចិត្ត​នាំគ្នា​ចេញមក​មក​តវ៉ា ដើម្បី​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​ទាំងនោះ ឲ្យ​ចេញ​ឆ្ងាយ​ពី​ភូមិ​ឃុំ​របស់​ពួកគាត់​។​

  • លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​សមាជិកគជប​ថ្មីធ្វើ​ការងារ​​មិន​ក្រោមឥទ្ធិពលគណបក្សនយោបាយ​​

    ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)ថ្មី ​ដែល​គណបក្ស​សង្រ្គោះជាតិ​​បាន​ជ្រើសរើស​ដាក់​ទៅ​រដ្ឋសភា​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត ត្រូវ​ធ្វើ​ការ​ឈរ​លើ​គោល​ការណ៍​អព្យាក្រឹតភាព​​ ឯករាជ្យ ដោយ​មិន​ស្ថិត​នៅក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ​ណាមួយ។​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភានឹង​​បើក​សម័យប្រជុំពេញអង្គមួយ​ ដើម្បីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)ថ្មី ដែលគណបក្សនយោបាយទាំងពីរ​បាន​ដាក់​​ទៅ​គណៈ​កម្មាធិការអចិន្រ្តៃយ៍។​ សមាសភាព​បេក្ខជន គ​.​ជ​.​ប ដែល​គណបក្សប្រជាជនកម្ពុជា​ដាក់​ទៅ​រដ្ឋសភា រួមមាន លោក ស៊ិក ប៊ុន​ហុក ជា​ប្រធាន លោក មាន សទិ លោក ឌុ​ច សុន និង លោក ឯម សូផាត ជា​សមាជិក​។​ ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ពី​បេក្ខភាព​ប្រធាន​គជប​ថ្មី​នេះ​ទេ ដោយ​គ្រាន់​ឲ្យដឹងថា សមាសភាព គជប ថ្មី រួមមាន លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ និង លោកស្រី តែ ម៉ា​នី​រ៉ុង​។​

  • រដ្ឋ​សភា​អនុម័ត​គាំទ្រ​សមាសភាព​បេក្ខជន គ.ជ.ប ៩​រូប

    រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៩ មេសា អនុម័ត​គាំទ្រ​សមាសភាព​បេក្ខជន គ.ជ.ប ៩​រូប ដោយ​សំឡេង ១១៣ លើ ១១៧​សំឡេង ២​សំឡេង​អនុបវាទ ១​សំឡេង​មិន​គាំទ្រ និង​១​សំឡេង​មោឃៈ។ បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ិក ប៊ុនហុក ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ប្រធាន គ.ជ.ប និង​លោក គួយ ប៊ុនរឿន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន។ ចំណែក​ឯ​អ្នក ៧​នាក់​អ្នក​ផ្សេង​ទៀត គឺ​ជា​សមាជិក។

  • តំណាង​ពលរដ្ឋ​ស្រុក​ឆ្លូង​២នាក់​ដែល​តវ៉ា​រឿង​អាជ្ញាធរ​ដុត​ឈូស​ឆាយ​ផ្ទះ​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ

    ពលរដ្ឋ​២នាក់ តំណាង​ពលរដ្ឋ​៣១​គ្រួសារ ដែល​ត្រូវ​កម្លាំង​ចម្រុះ​ខេត្ត​ក្រចេះ​ចុះ​ដុត​ផ្ទះ និង​ឈូស​ឆាយ​ដី​ដំណាំ​កាល​ពី​ម្សិលមិញ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី៩ មេសា។ ទាក់ទង​នឹង​ការ​បញ្ជូន​អ្នក​ទាំងពីរ​នាក់ ទៅ​តុលាការ​នៅ​ពេល​នេះ មិន​មាន​មន្ត្រី​ប៉ូលិស​អធិការដ្ឋាន​កម្រិត​ស្រាល​ស្រុក​ធ្លូង​ណា ផ្ដល់​ពី​មូលហេតុ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ទាំងពីរ​ឃុំ​ខ្លួន និង​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​ឡើយ។

  • សមត្ថកិច្ច​បង្ក្រាប​វៀតណាម​​ចូល​មក​​តាំងសមាធិ

    កងកម្លាំង​ចម្រុះ​ កាលពី​ម្សិលមិញ​បាន​ចុះបង្ក្រាប​បណ្តេញ​​លោកសង្ឃ​ជនជាតិ​វៀតណាម ៧​ អង្គ​ និង​ឧបាសក​ បី ​នាក់ ព្រមទាំង​​​ធ្វើការ​​ដុត​បំផ្លាញ​​ចោល​អាស្រម ដែល​ធ្វើ​ដើម្បី​​តាំងសមាធិ​ខុស​ច្បាប់​ នៅលើ​កោះកុង​ក្រៅ ​ស្ថិត​ត្រង់​ចំណុច​​ចម្ការ​ដូង​ទី ៤ ​ក្នុង​ឃុំ​កាពិ​ ស្រុក​​កោះកុង​ដែល​មាន​ចម្ងាយ​​ប្រមាណ​ជា​ ២០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ដ​កោះកុង​។ លោក សំឃិត​ វៀន ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បាន​​ឲ្យ​ដឹង​ថា កងកម្លាំង​ចម្រុះ​ ដែល​ចុះ​ទៅ​បង្ក្រាប ដឹកនាំ​ដោយ​លោក​នាយឧត្ដមនាវី ទៀ​ វិញ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក សហការ ជាមួយ​កម្លាំង​នគរបាល​ និង​មន្ត្រី​ធម្មការ​ និង​សាសនា​មន្ត្រី​បរិស្ថាន កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​ទៅ​ដុត​បំផ្លាញ​ចោល​អាស្រម​របស់​ជនជាតិ​វៀតណាម​ មាន​ដូចជា រូបសំណាក​ព្រះនាង​គង់ស៊ីអ៊ីម កម្ពស់​ ៨ ម៉ែត្រ​ និង​កន្លែង​បោះតង់​ស្នាក់នៅ។​

  • សភា​បោះឆ្នោត​ហើយ ឲ្យ​លោក​ស៊ិ​ក ប៊ុន​ហុក ធ្វើ​ប្រធាន​និង​គួ​យ​ប៊ុន​រឿន ធ្វើ​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត

    ទីបំផុត ​លោក ​ស៊ិ​ក ប៊ុន​ហុក​ ដែលមាន​ជំនាញ​ច្បាប់​និង​ការបោះឆ្នោត ​ត្រូវបាន​ជ្រើស រើស​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ចំណែក លោក គួ​យ ប៊ុន​រឿន ​ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​។​ ​លោក ស៊ិ​ក ប៊ុនហុក ​ត្រូវបាន​គេ​ដឹងថា ​ធ្លាប់​ធ្វើជា​ទីប្រឹក្សារបស់​លោកតា ​ឆេង​ ផុន ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ដូច្នេះ លោក​មានបទពិសោធន៍​ច្រើន​ស្រាប់​លើ​ការងារ​រៀបចំ​ការបោះឆ្នោត​នេះ​។​ - See more at: http://www.cen.com.kh/local/01974632#sthash.Mb6xmMKw.gGUD1hXL.dpuf

  • រដ្ឋសភា​បោះឆ្នោត​ឲ្យប្រធាន គ​.​ជ​.​ប ​ទៅCPP និង​អនុប្រធាន​​ទៅCNRP​​

    រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ​បាន​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់លោក ស៊ិក ប៊ុន​ហុក មក​ពី​គណបក្ស​ប្រ​ជាជនកម្ពុជាឲ្យ​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.​ជ​.​ប)ថ្មី និង​លោក គួយ ប៊ុនរឿន​ មកពីគណបក្ស​សង្រ្គោះជាតិ ជា​អនុប្រធាន គ​.​ជ​.​ប តាម​ការ​រៀបចំ​របស់​​គណបក្ស​ទាំងពីរ ។​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភាបាន​​​បើក​សម័យប្រជុំពេញអង្គមួយ​ ដើម្បីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.​ជ​.​ប)ថ្មី ដែលគណបក្សនយោបាយទាំងពីរ​បាន​ដាក់​​ទៅ​គណៈ​កម្មាធិការអចិន្រ្តៃយ៍ ។​ សមាសភាព​បេក្ខជន គ​.​ជ​.​ប ដែល​គណបក្សប្រជាជនកម្ពុជា​ដាក់​ទៅ​រដ្ឋសភា រួមមាន លោក ស៊ិក ប៊ុន​ហុក លោក មាន សទិ លោក ឌុ​ច សុន និង លោក ឯម សូផាត ជា​សមាជិក ​។​ ចំណែក​​បេក្ខភាពពីគណបក្សសង្រ្គោះជាតិ​ រួមមាន លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ និង លោកស្រី តែ ម៉ា​នី​រ៉ុង​ ។ ​គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​ថាបេក្ខជន​ទី​៩ ​គឺ​លោក ហង្ស ពុទ្ធា​៕​​

  • រដ្ឋសភា​សម្រេច​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​

    ​នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា​ រដ្ឋសភា​​បាន​ប្រជុំ​​លើក​ទី​៤​ នីតិកាល​​ទី​៥ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ ​និង អនុ​ម័ត​​លើ​ការ​ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​​ផលិតផល​​ថ្នាំជក់​ក្រោម​​អធិបតីភាព​​របស់ ​លោក ​ហេង​ សំរិន​ ប្រធានរដ្ឋ​សភា ​និង​មាន​តំណាង​រាស្ត្រ​ចូល​រួម​សរុប​​ចំនូ​ន​​៩០​រូប​ ។ សេចក្ដីព្រាង​ច្បាប់ ​ស្ដីពី​ការត្រួត​ពិនិត្យ​​ផលិតផល​​ថ្នាំជក់​ ដែល​មាន​​ចំនួន​១៣​​ជំពូក​ និង​៤៩​​មាត្រា​។​​ជា​លទ្ធ​ផល​​សេចក្ដី​ព្រាង​ច្បាប់​​នេះ​ត្រូវ​បាន​សភា​អនុម័ត​​យល់ព្រម​លើ​​សេចក្ដីព្រាង​​​ច្បាប់​​ទាំង​មូល​​ចំនួន​​ ​៨៩​សម្លេង​​។​​

  • ​គ​.​ជ​.​ប ថ្មី​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ

    ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ឲ្យដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ទាំង​៩​រូប ​នឹង​​ចូល​ស្បថនៅ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ ហើយ​នឹង​ចូល​កាន់ដំណែង​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ។​ ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​បោះឆ្នោត​អនុម័ត​លើ​ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប ថ្មី​ទាំង​៩​រូប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន អះអាងថា នៅថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល នឹង​នាំយក​ព្រះរាជ្យក្រឹត្យ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា នៅ​ទីក្រុង​ប៉េកាំង ។

  • សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​ទៅ​អ.ស.ប

    ជាតិ (អ.ស.ប) ឲ្យ​បាន​ឆាប់ ដើម្បី​រួម​ចំណែក​ដល់​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា នឹង​បើក​កិច្ច​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ​ជា​មុន​សិន ដើម្បី​លើក​សំណើ​ទៅ​រដ្ឋាភិបាល។ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ពិធីសារ​បន្ថែម​ស្ដីពី​នីតិវិធី​បណ្ដឹង​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​គ្រប់​រូប ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ និង​សហគមន៍​ទាំង​មូល ដាក់​បណ្ដឹង​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

  • លោក ហ៊ុន សែន ​ថា​អគ្គលេខាធិការ និង​អគ្គលេខាធិការរងគជប​ត្រូវ​ជ្រើស​រើស​ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក​​ពី​បក្ស​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បានថ្លែង​ថា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប​)ថ្មី នឹង​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​គជប​ទាំង​៩រូប​ដែល​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ ដោយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ពី​គណបក្ស​នយោបាយ​ទាំងពីរ​។​ លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែប​នេះ​ក្នុង​រដ្ឋសភា បន្ទាប់​ពី​តំណាងរាស្រ្ត​១១៧រូប​បាន​បោះឆ្នោត​ជាកញ្ចប់​​ផ្តល់​សេចក្តីទុកចិត្ត​ដល់​សមាជិក​ទាំង​៩ ​ដោយ​សំឡេង​​១១៣យល់ព្រម ២ អនុប្បវាទ ១ មោឃៈ និង​​១មិន​យល់ព្រម។​ លោក ស៊ិក ប៊ុន​ហុក មក​ពី​គណបក្ស​ប្រ​ជាជនកម្ពុជា​ជា​ប្រធានគជប និង​​លោក គួយ ប៊ុនរឿន​ មកពីគណបក្ស​សង្រ្គោះជាតិ ជា​អនុប្រធានគជប។​ សមាជិក​គជប​៧រូប​​ទៀត រួមមាន លោក មាន សទិ លោក ឌុ​ច សុន លោក ឯម សូផាត លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ លោកស្រី តែ ម៉ា​នី​រ៉ុង​ ​និង​​លោក ហង្ស ពុទ្ធា​។​

  • ស្ត្រី​មាន​កូន​ ៣៧ ​នាក់​ទៀត​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ

    ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មាន​កូន​តាម​ម្តាយ ដែល​កំពុង​ជាប់​ឃុំឃាំង​​នៅក្នុង​ពន្ធនាគារ​ចំនួន​ ៣៧ នាក់ នឹង​ត្រូវ​ដោះលែង​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​​ថ្មី​ប្រពៃណី​ខ្មែរ នា​សប្តាហ៍​ក្រោយ​នេះ ក្រោយពី​មាន​ការប្រជុំ​សម្រេច​ពី​ក្រសួង​យុត្តិធម៌។ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​​ថា កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ៦ ខែ​មេសា ក្រោម​អធិបតីភាព​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​សម្រេច​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ទូល​ព្រះមហាក្សត្រ​ ដើម្បី​សម្រេច​លើកលែង​ទោស​ដល់​ស្ត្រី​ចំនួន ៣៧ នាក់​ ឲ្យ​បាន​ដោះលែង​ ពី​ពន្ធនាគារ​នៅក្នុង​ថ្ងៃ​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​។

  • លោក ហ៊ុន សែន និង​លោក សម រង្ស៊ី រំពឹងថា គ.ជ.ប​ថ្មី​នឹង​បង្ការ​ជម្លោះ​ក្រោយ​បោះឆ្នោត​​

    លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អះអាងថាគណៈកម្ម​ការធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប ថ្មី​នេះ នឹង​ធ្វើការ​ដោយ​ការទទួលខុសត្រូវ ពោល​គឺ​ឈប់​ពឹងផ្អែក​លើ​ការផ្តល់​យោបល់​ពី​គណបក្ស​ទៀត​ហើយ ដោយសារ​តែ​មន្ត្រី​ទាំងនោះ​តម្រូវ​ឲ្យ​លាលែង​ពី​សមាជិក​បក្ស ​។​ ​ការអះអាង​ដូចគ្នានេះ គឺ​នៅក្នុង​ការប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅថ្ងៃនេះ ដើម្បី​បោះឆ្នោត​អនុម័ត​លើ​ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប ថ្មី​ទាំង​៩​រូប​ ។ សភា​ក៏បាន​បោះឆ្នោត​គាំទ្រ លោក ស៊ិក ប៊ុនហុក ជា​ប្រធាន គ​.​ជ​.​ប មកពី​គណបក្ស​ប្រជាជន​កម្ពុជា និងលោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ​។​

  • ទណ្ឌិត ២២​នាក់ ទទួលបាន​ការលើកលែង និង​បន្ធូរ​បន្ថយទោស​

    នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ​២៥៥៩ ដ៏​ខ្លី​ខាងមុខនេះ ទណ្ឌិត​នៅក្នុង​ពន្ធនាគារ ខេត្តកំពត ចំនួន​២២​នាក់ ទទួលបាន​ការប្រទាន ពី​ព្រះ​ប្រ មុខ​រដ្ឋ នូវ​ការលើកលែង និង​បន្ធូរ​បន្ថយទោស តាមរយៈ​សំណើ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ ​ ​លោក ឯម បូរ ប្រធាន​ពន្ធនាគារ​ខេត្តកំពត បាន​ប្រាប់​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៥​ថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដ៏​ខ្លី​ខាងមុខនេះ ទណ្ឌិត​ចំនួន​២២​នាក់ បានទទួល​ការ បន្ធូរបន្ថយ និង​លើកលែងទោស បន្ទាប់ពី​ពន្ធនាគារ​ខេត្ត ធ្វើសំណើ តាម រយៈ​សម្តេចនាយក​រដ្ឋមន្ត្រី ដាក់ថ្វាយ​ព្រះមហាក្សត្រ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo