កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ខឹម​ វាសនា រិះ​គន់​តុលាការ​ថា​អសមត្ថ​ភាព​និង​រង​សម្ពាធ​ពី​អ្នក​មាន​អំណាច

    លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាល​ពី​ម្សិល​មិញ​នេះ បាន​រិះគន់​ស្ថាប័ន​តុលាការ​កម្ពុជា ​ថា​ជា​តុលា​ការ​មិន​គ្រប់​គ្រឿង​ អសមត្ថភាព​រក​យុត្តិធម៌​ និង​ងាយ​រង​សម្ពាធ​ពី​អ្នក​មាន​អំណាច​ បន្ទាប់ពី​សាលា​ឧទ្ធរណ៍ ​បាន​ចេញ​អធិបញ្ជា​ចោទ​ប្រកាន់​ និង​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​លើ​សំណុំ​រឿង​ខ្ចី​ប្រាក់​ជាង ៧ ម៉ឺន​ដុល្លារ ពី​បុរស​កសិករ​ម្នាក់ ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម​​ថ្មីៗ​នេះ។ ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌មាន​នៅ​ទីស្នាក់​ការ​បក្ស​ម្តុំ​ខណ្ឌ​ទួល​គោក ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​រាប់រយ​នាក់ លោក ​ខឹម ​វាសនា ​បាន​ឲ្យ​ដឹងថា ការ​ចោទ​ប្រកាន់​របស់​សាលា​ឧទ្ធរណ៍​មកលើ​រូប​លោក ពី​បទ ឆបោក និង​កំហែង​យក ក្រោម​បណ្តឹង​របស់​លោក ឌុក​ មឿន អតីត​អ្នក​គាំទ្រ​គណបក្ស​លោក គឺជា​រឿង​អយុត្តិធម៌​មួយ​ ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា​មិន​មាន​សមត្ថភាព​ក្នុងការ​ចាត់​ចែង​ការងារ​របស់​ខ្លួន។

  • ពលរដ្ឋ​សេសាន​ត្រូវ​បាន​គំរាម​មិន​ឲ្យ​ដាក់​បដា​នៅ​តាម​ផ្ទះ

    ប្រជាពលរដ្ឋ​ដែល​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ សេសាន​​ក្រោម​ពីរ​នៅក្នុង​​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើការ​ចោទ​មន្ត្រី​មូលដ្ឋាន​ថា​បាន​គំរាម​​ចាប់​ខ្លួន​ ប្រសិន​បើ​ពលរដ្ឋ​ពុំ​ព្រម​ដកបដា ដែល​បាន​សរសេរ​ថា «ស៊ូ​ស្លាប់​មិន​ចាកចេញ» ​នៅ​តាម​ជញ្ជាំង​ផ្ទះ​​ពួកគេ​ចេញ​។ លោក ហ្វុត ឃឿន ប្រជាពលរដ្ឋ​​ភូមិ​ស្រែគរ១ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​មូលដ្ឋាន​ចំនួន​ ៦ ​នាក់​ បាន​បង្ខំ​​ឲ្យ​អ្នកភូមិ​ទម្លាក់​បដា​ដែល​សរសេរ​ថា «ស៊ូ​ស្លាប់​មិន​ចាកចេញ» «ទន្លេ​គឺជា​អាយុ​ជីវិត» ដែល​​បាន​ដាក់​នៅ​តាម​ជញ្ជាំង​ផ្ទះ​​ចេញ​ បើ​មិន​​ដូច្នេះ​ទេ​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ពី​គ្រួសារ​​ណា​រឹងទទឹង។

  • សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក្រចេះ​ដុត​ផ្ទះ​ពលរដ្ឋ​៤ខ្នង​ដើម្បី​បណ្ដេញ​ពី​ទីតាំង​ទំនាស់

    នៅ​ថ្ងៃ​ទី៨ មេសា សមត្ថកិច្ច​ចម្រុះ​ខេត្ត​ក្រចេះ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ៤​ខ្នង នៅ​ចំណុច​អូរសំពុង ភូមិ​ប្រឡាយទ្រៀល ឃុំ​ដំរីផុង ស្រុក​ឆ្លូង បន្ទាប់​ពី​ឈូស​ឆាយ​ដី​ដំណាំ​កាល​ពី​ម្សិល​មិញ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​៣១​គ្រួសារ​​ចេញ​ពី​ទីតាំង​នេះ។ ការ​បើក​ប្រតិបត្តិការ​ក្ដៅ ដែល​​មាន​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ចាប់​ផ្ដើម​ដុត​ផ្ទះ​ពលរដ្ឋ​អស់​៤​ខ្នង ក្នុង​ចំណោម​ផ្ទះ​៣១​ខ្នង​នេះ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​បាន​ផ្ដល់​សលាកបត្រ​កាន់​កាប់​ដី​ស្រប​ច្បាប់​ដល់​ក្រុម​ពលរដ្ឋ ៧២គ្រួសារ មក​ពី​ខេត្ត​ត្បូងឃ្មុំ មក​ស្នាក់​នៅ​ទី​តាំង​ដី​កំពុង​មាន​ទំនាស់​នេះ។

  • ពលករ​ខ្មែរ​នៅ​ថៃ​ទទួល​បាន​ការថែទាំ​សុខភាព

    ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​​ថៃ​នៅពេល​នេះ​អាច​ទទួល​បាន​​នូវ​អត្ថប្រយោជន៍​ថែទាំ​សុខភាព​​ដូចគ្នា​នឹង​ជនជាតិ​ថៃ​ដែរ​បន្ទាប់ពី​ការអនុវត្ត​បទប្បញ្ញត្តិ​ថ្មី​​ ទោះបី​ជា​អង្គការ​សិទិ្ធមនុស្ស​បាន​ព្រមាន​ថា​ បញ្ហា​​នេះ​ នៅ​តែ​បន្ត​​ចំពោះ​ប្រជាជន​កម្ពុជា​​ឆ្លងកាត់​ព្រំដែន​ដែល​ភាគច្រើន​នៅតែ​គ្មាន​ឯកសារក្តី​។ ក្រោម​វិធានការ​ថ្មី​ ដែល​បាន​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ​ ហើយ​បាន​ចូល​ជាធរមាន​ចាប់​តាំងពី​ថ្ងៃ​ទី ១ ខែ​មេសា ពលករ​ចំណាកស្រុក​​ពី​​កម្ពុជា ​ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា ត្រូវ​បាន​ធានារ៉ាប់រង សម្រាប់​ស្ថានភាព​សុខភាព​ច្រើន​ជាង​ក្រោម​វិធានការ​ថែទាំ​សុខភាព​ពី​មុនៗ​។

  • គណបក្សប្រជាជនកម្ពុជាសម្រេច​ដាក់​លោក ស៊ិក ប៊ុនហុក ជា​បេក្ខភាពប្រធានគជប​

    គណបក្សប្រជាជនកម្ពុជា​សម្រេច​ជ្រើ​សរើស​លោក ស៊ិក ប៊ុនហុក ដែល​ជា​តំណាងរាស្រ្តមណ្ឌល​ខេត្តកំពង់ធំ ជា​ប្រធានគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គជប) ដើម្បី​ឲ្យ​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​នៅ​ពេល​ខាង​មុខ​។ នេះបើ​យោង​តាម​លិខិត​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដាក់​ទៅ​រដ្ឋសភា។

  • មន្ត្រី​រដ្ឋាភិបាល​​ច្រាន​ចោល​​របាយការណ៍​​ស្ដីអំពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​

    មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ពីរ​កាលពី​ម្សិលមិញ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​ការ​​បន្ថែម​ទៀត​ដើម្បី​ជួយ​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ [ដែល​​​ក្នុង​ករណី​​​ខ្លះ​​​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​សហគមន៍​​​ក្រីក្រ​​​ទាំងនេះ​​​នូវ​​​​​​ប័ណ្ណ​​​កម្ម​​​សិទ្ធ​​​ដីធ្លី​​​ស្រប​​​ច្រាប់​​​] ចំពេល​​​​​អ្វីដែល​​​អង្គការ​​​​​ទាំង​ពីរ​នេះ​​​​ចាត់ទុក​​ថា ជា​ប្រព័ន្ធ​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ស្មុគ​ស្មាញ​​​ដែល​​​មិន​​​គិត​​​គូរ​​​ដល់​​​សហ​​​គមន៍​​​ក្រីក្រ​​​។ នៅ​ក្នុង​របាយការណ៍​រួម​មួយ​ដែល​មាន​ចំណង​ជើង​ថា ” ការ​មិន​​​រាប់​​​បញ្ជូល​​​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ក្នុង​​​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​” អង្គការ​ទស្សនៈ​ពិភព​លោក (World Vision) និង​​​អង្គការ​វេទិកា​​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​​​​ស្វះស្វែង​ធ្វើ​យ៉ាងណា​​​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​អំពី​ប្រព័ន្ធ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដែល​​​មិន​​​គិត​​​គូរ​​​ដល់​​​​សហគមន៍​ក្រីក្រ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

  • លោក កឹម សុខា សម្រេច​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ករណី​ហិង្សា​នៅ​​ផ្លូវ​វ៉េងស្រេង

    អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ជុំវិញ​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤។ ការ​សម្រេច​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ របស់​លោក កឹម សុខា ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ដីកា​របស់​ព្រះរាជអាជ្ញា​រង លោក លី សុផាន់ណា ដែល​នឹង​សាកសួរ​បន្ថែម​ជុំវិញ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង។

  • ម៉ុងតាញ៉ា​ថ្មី​១១​នាក់​សុំ​សិទ្ធិ​ជាជន​ភៀស​ខ្លួន រីឯ​៨​នាក់​ស្លាប់

    ជនជាតិ​ដើម​ភាគ​តិច ចារ៉ាយ​ វៀតណាម ១១ នាក់​ថ្មី​ទៀត​បាន​ឆ្លង​ដែន​មក​សុំ​សិទ្ធិ​​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា ហើយ​ប្រាំ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​សហគមន៍​អះអាង​ថា​ត្រូវ​គេ​សម្លាប់​ទម្លាក់​ចោល​ក្នុង​ទឹក​ក្នុង​ស្រុក​ អូរយ៉ាដាវ។ បុរស​ ១០ នាក់​ និង​ស្រ្តី​ម្នាក់​ជា​ជនជាតិ​ភាគ​តិច​ចារ៉ាយ​វៀតណាម​ឬ​ម៉ុងតាញ៉ា បាន​ឆ្លង​ដែន​ចូល​មក​ខេត្ត​រតនគិរី​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ដែល​ធ្វើ​ឲ្យ​ចំនួន​ពួកគេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​សរុប​ឡើង​ដល់​ ២៣ ​នាក់។ នេះបើ​តាម​អ្នក​ភូមិ​ចារ៉ាយ​ក្នុង​ខេត្ត​រតនគិរី​ដែល​ជួយ​ទំនុក​បម្រុង​ជន​ម៉ុងតាញ៉ា​បាន​អះអាង។ អ្នក​ភូមិ​អាយុ ៤៥ ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ «ម្នាក់​ស្រី​នោះ​អាយុ​ ២៤ ឆ្នាំ។ ក្រៅ​ពី​នោះ​ប្រុស​ទាំង​អស់ មាន​ចាស់​ មាន​ក្មេង។ ពួក​គេ​មិន​ហ៊ាន​នៅ​ផ្ទះទេ ព្រោះ​គេ​ធ្វើ​បាប​នៅ​វៀតណាម»។

  • អ្នក​ភូមិ​ចោទ​អាជ្ញាធរ​ឃុំ​ថា​គំរាម​មិន​ឲ្យ​តវ៉ា​ប្រឆាំង​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

    ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង ចោទ​មន្ត្រី​មូលដ្ឋាន​ថា គំរាម​មិន​ឲ្យ​អ្នក​ភូមិ​លើក​បដា​តវ៉ា និង​មិន​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន។ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អះអាង​ថា ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​ចុះ​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់​ទិន្នន័យ​ដីធ្លី ទ្រព្យ​សម្បត្តិ​ពលរដ្ឋ ដើម្បី​ក្រុមហ៊ុន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មាន​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ប្រធាន​ភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា បាន​ចុះ​ទៅ​តាម​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​ដែល​តវ៉ា​មិន​ព្រម​ចុះ​បញ្ជី​ស្រង់​ទិន្នន័យ​ដីធ្លី ទ្រព្យ​សម្បត្តិ ហើយ​ប្រាប់​អ្នក​ភូមិ​ឲ្យ​ដក​ចេញ​បដា​ដែល​អ្នក​ភូមិ​ដាក់​នៅ​តាម​លំនៅឋាន។

  • ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​សមភាព​យេនឌ័រ​ក្នុង​គ.ជ.ប​ថ្មី

    ក្រុម​បណ្ដាញ​ស្ត្រី​ដែល​មក​ពី​អង្គការ និង​សមាគម​ជិត ១០​ស្ថាប័ន ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​សភា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ពួក​គេ​នាំ​គ្នា​ជិះ​រ៉ឺម៉ក​កង់​បី​មាន​បដា ទាមទារ​សមភាព​យេនឌ័រ​ក្នុង គ.ជ.ប និង​មាន​ក្រុម​របាំ​ត្រុដិ​ដែល​បង្ហាញ​ថា នេះ​ជា​យុទ្ធនាការ​ធ្វើ​ឲ្យ​ស្រប​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​កំពុង​ខិត​មក​ដល់។ ស្រប​ពេល​នៃ​ការ​ទាមទារ​នេះ បញ្ជី​របស់​រដ្ឋសភា​បង្ហាញ​ថា មាន​ស្ត្រី​តែ​មួយ​រូប​គត់​បាន​ដាក់​ពាក្យ​ជា​បេក្ខនារី​ចូលរួម​ក្នុង​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប។

  • ពលរដ្ឋ​មាន​ទំនាស់​ដី​ជិត​២០​ឆ្នាំ​នៅ​បាត់ដំបង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ៥៧​គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​ក្រសួង​ការពារ​ជាតិ នៅ​ស្រុក​ថ្មគោល​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​​ប្រគល់​ដី​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ដាំដុះ​ឲ្យ​ទាន់​​រដូវ​វស្សា​ខាង​មុខ។ អ្នក​ភូមិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​​ពាក់ព័ន្ធ​អស់​ជិត ២០​​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល អះអាង​ថា​ ការ​ទាមទារ​របស់​ពួកគេ​កន្លង​មក​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាត់ដំបង បាន​ត្រឹម​តែ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ ដោយ​ពុំ​មាន​ដំណោះស្រាយ​ទេ។

  • ពលរដ្ឋ​មាន​ទំនាស់​ដី​ជិត​២០​ឆ្នាំ​នៅ​បាត់ដំបង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ៥៧​គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​យោធា​ក្រសួង​ការពារ​ជាតិ នៅ​ស្រុក​ថ្មគោល​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​​ប្រគល់​ដី​ឲ្យ​បាន​ឆាប់ៗ ដើម្បី​ដាំដុះ​ឲ្យ​ទាន់​​រដូវ​វស្សា​ខាង​មុខ។ អ្នក​ភូមិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​​ពាក់ព័ន្ធ​អស់​ជិត ២០​​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល អះអាង​ថា​ ការ​ទាមទារ​របស់​ពួកគេ​កន្លង​មក​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាត់ដំបង បាន​ត្រឹម​តែ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ ដោយ​ពុំ​មាន​ដំណោះស្រាយ​ទេ។

  • គណៈ​កម្មការ​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​បាញ់​ឡាន​ដឹក​ស្រូវ​នៅ​ព្រៃវែង

    គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចាត់តាំង​ដោយ​លោក សៅ សុខា មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង ដេញ​បាញ់​ឡាន​ដឹក​ស្រូវ​និង​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​បើក​ឡាន រួម​នឹង​ព្រូឡាន ខណៈ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ​នឹង​ត្រូវ​ផ្លាស់​មក​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។ ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច ដែល​បាន​ចាត់​តាំង​ដោយ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ទាក់ទិន​នឹង​រឿង​បាញ់​រថយន្ត​ដឹកស្រូវ​នេះ​ លោក ស៊ិន សូផាន្នី បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា គណៈ​កម្មការ​នេះ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ និង​បាន​កំណត់​មុខ​សញ្ញា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ ប៉ុន្តែ​លោក សុំ​មិន​​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។

  • ជំទប់​ទី២​ឃុំ​រកា​ជា​មនុស្ស​ទី​៧​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍

    ជំទប់​ទី២ ឃុំ​រកា ជា​មនុស្ស​ទី​៧ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​នៅ​ក្នុង​ឃុំ​នេះ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង​២០០​នាក់ តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤​មក។ លោក សឿម ឆម អាយុ ៦៤ឆ្នាំ ជា​ជំទប់២ មក​ពី​គណបក្ស​សង្គ្រោះជាតិ រស់​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ស្លាប់​កាល​ពី​ម្សិលមិញ។ រហូត​មក​ទល់​ពេលនេះ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​រកា បាន​ស្លាប់​កើន​ឡើង​ដល់​៧​នាក់​ហើយ ក្នុង​នោះ ៦​​នាក់​ជា​មនុស្ស​ចាស់ និង​ទារក​អាយុ​៧​ខែ​ម្នាក់។

  • សហព័ន្ធ​សិទ្ធិមនុស្ស​មួយ​ប្រកាសគាំទ្រ​ឲ្យ​មាន​ច្បាប់​គ្រប់​គ្រង​សមាគម-អង្គការ​

    សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍កម្ពុជា ប្រកាស​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាក្នុង​ការ​​អនុម័ត​ច្បាប់​គ្រង​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថាច្បាប់នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា និង​​ជួយ​លើក​កិត្តិយស​សង្គមស៊ីវិល​ស្អាត​ស្អំ។ សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ​ខែ​មេសា ឲ្យ​ដឹងថា​​សហព័ន្ធ​តំណាង​ឲ្យ​១៥​សមាគម-អង្គការ ប្រកាសគំាទ្រ​ប្រសាសន៍លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះ​​ការ​អនុម័ត​​ច្បាប់​គ្រប់​​គ្រ​ង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍​បន្ត​ថា​យោង​តាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែ​ង​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​មានសិទ្ធិ​បង្កើត​សមាគម​ និង​គណបក្ស​នយោបាយ​ ដែល​សិទ្ធិនេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់​ ដូច្នេះ​​កម្ពុជា​ត្រូវ​តែ​មាន​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​សមាគម-អង្គការ​មិន​មែន​រដ្ឋាភិបាល។

  • កម្មករ​រោងចក្រ​វ៉ា​យ​ស្រេង​វេ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​​

    កម្មករ​រោងចក្រ​វ៉ា​យ​ស្រេង​វេ នៅ​ភូមិ​ក្បាល​អូ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​មាន​គ្នា​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នាំគ្នា​ឈប់​ធ្វើការ ហើយ​ប្រមូលផ្ដុំ​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​បើក​ប្រាក់ខែ​ឲ្យ​ខ្លួន ។​ ​តំណាង​កម្មករ​ម្នាក់​លោក សាន់ ល​ត ឲ្យ​VOD​ដឹងថា រោងចក្រ​មិនបាន​បើកប្រាក់​ឲ្យ​កម្មក​រពីរ​ខែ​មក​ហើយ ហើយ​ពេលនេះ ថៅកែ​រោងចក្រ​បាន​រត់​បាត់ នៅសល់​តែ​សម្ភារ និង​ឃ្លាំង​នៅក្នុង​រោងចក្រ​ប៉ុណ្ណោះ ។​

  • បក្ស​ជាប់​ឆ្នោត​បន្ត​លាក់បាំង​បេក្ខជន​ដែល​នឹង​​ត្រូវ​ធ្វើ​ជា​ប្រធាន គ.ជ.ប ថ្មី

    មេដឹកនាំ​តំណាង​សំឡេង​ភាគច្រើន និង​សំឡេង​ភាគតិច នៅ​តែ​​បន្ដ​បិទបាំង មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​ថា​តើ​នរណា​នឹង​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ​ថ្មី និង​នីតិវិធី ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​នៅ​ឡើយ ខណៈ​គណបក្ស​ប្រជាជន​ ដែល​កំពុង​មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា អាច​នឹង​​នៅ​តែ​បន្ត​ធ្វើ​ជា​​ប្រធាន គ.ជ.ប ថ្មី​នេះ​ទៀត​។ ក្នុង​​សន្និសីទ​សារព័ត៌មាន​ប្រហែល ១០ នាទី​បន្ទាប់ពី​កិច្ចប្រជុំ​ប្រហែល ១ ម៉ោង​នៅ​រដ្ឋសភា កាលពី​ល្ងាច​ម្សិលមិញ ទាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​មេដឹកនាំ​តំណាង​សំឡេង​ភាគតិច និង​​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង ​នៃ​គណបក្ស​ប្រជាជន ដែល​ជា​​មេដឹកនាំ​តំណាង​​​សំឡេង​ភាគច្រើន បាន​​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ ទាក់ទង​នឹង​សំណួរ អំពី​សមាសភាព​របស់​ គ.ជ.ប ទេ ដោយ​ប្រាប់​​អ្នក​សារព័ត៌មាន​ឲ្យ​រង់ចាំ​សម័យ​ប្រជុំ​​របស់​រដ្ឋសភា ដែល​បោះឆ្នោត​ជ្រើសរើស​សមាជិក គ.ជ.ប ថ្មី នៅ​ថ្ងៃ​ចន្ទ​ទី ១៣ ខែ​មេសា​។

  • កម្មករ​រោងចក្រ​វ៉ា​យ​ស្រេង​វេ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​​

    កម្មករ​រោងចក្រ​វ៉ា​យ​ស្រេង​វេ នៅ​ភូមិ​ក្បាល​អូ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​មាន​គ្នា​ជាង​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នាំគ្នា​ឈប់​ធ្វើការ ហើយ​ប្រមូលផ្ដុំ​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​បើក​ប្រាក់ខែ​ឲ្យ​ខ្លួន ។​ ​តំណាង​កម្មករ​ម្នាក់​លោក សាន់ ល​ត ឲ្យ​VOD​ដឹងថា រោងចក្រ​មិនបាន​បើកប្រាក់​ឲ្យ​កម្មក​រពីរ​ខែ​មក​ហើយ ហើយ​ពេលនេះ ថៅកែ​រោងចក្រ​បាន​រត់​បាត់ នៅសល់​តែ​សម្ភារ និង​ឃ្លាំង​នៅក្នុង​រោងចក្រ​ប៉ុណ្ណោះ ។​ ​លោក សាន់ ល​ត ឲ្យដឹង​ដែរថា កាល​ពី​ម្សិលមិញ តំណាង​រោងចក្រ​បាន​ប្រាប់​កម្មករ​ថា កម្មក​រក​ម្មកា​នី​រោងចក្រ​ទាំងអស់​ដែល​ធ្វើការ​រយៈ​ពីរ​ខែ​ដោយ​មិនទាន់​បើក​ប្រាក់ខែ ត្រូវ​ទទួលបាន​ប្រាក់ខែ​តែ​មួយ​ខែ​ប៉ុណ្ណោះ ហើយ​ទទួលបាន​តែ​ប្រាក់ខែ​គោល​គឺ​១៦០ ដុល្លារ ដោយ​គ្មាន​ប្រាក់​ថែម​ម៉ោង ប្រាក់​ព្រីម និង​ថ្លៃ​ធ្វើ​ដំណើរ​នោះ​ទេ ។ លោក​ថា កម្មករ​មួយ​ចំនួន​បាន​សុខចិត្ត​ទទួលយក​ប្រាក់​នោះ ដោយសារ​ពួកគេ​ត្រូវការ​ថវិកា​នោះ​សម្រាប់​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ចូលឆ្នាំ​ប្រពៃណី​ខែ្មរ តែ​មួយ​ចំនួន​ទៀត​រួម​ទាំង​រូប​លោក​មិន​ព្រម​ទទួល​ទេ គឺ​ទាមទារ​ឲ្យ​រោងចក្រ​បើកប្រាក់​ឲ្យ​ពួកគេ​ឲ្យ​គ្រប់ ។​

  • អាជ្ញាធរ​ខេត្ត​ក្រចេះ​ផ្ដល់​ដី​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​ទៅ​ឲ្យ​មនុស្ស​១​ក្រុម​ទៀត

    អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​ដឹក​នាំ​លោក ខ័ណ្ឌ ចំណាន អភិបាល​រង​ខេត្ត​នេះ បាន​នាំ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ទៅ​ឲ្យ​ស្គាល់​ទីតាំង​ដី និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ ក្នុង​ពេល​ដែល​ដី​នោះ​កំពុង​តែ​មាន​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​រស់​នៅ។ ការ​ចុះ​បង្ហាញ​ទីតាំង​ដី​កាល​ថ្ងៃ​ទី​៦ មេសា ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​មើល​មុខ​គ្នា​មិន​ចំ និយាយ​សំឡេង​ខ្លាំងៗ​រៀងៗ​ខ្លួន​នៅ​មុខ​អាជ្ញាធរ​ខេត្ត។ ការ​ចុះ​អន្តរាគមន៍​របស់​អាជ្ញាធរ​ខេត្ត​នេះ អម​ដោយ​កម្លាំង​ចម្រុះ​រាប់​សិប​នាក់ ប្រដាប់​ដោយ​អាវុធ​ក្នុង​ដៃ និង​បាន​ដក​ហូត​កាំបិត ពូថៅ ចេញ​ពី​ផ្ទះ​របស់​ពលរដ្ឋ និង​ប្រាប់​ឲ្យ​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ជា​បន្ទាន់។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ទង្វើ​របស់​សមត្ថកិច្ច គឺ​បំពាន​ច្បាប់​ភូមិបាល និង​អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​ដែល​និយាយ​ថា មិន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​បង្កបង្កើន​ផល។

  • សហគមន៍​ស្រុក​លំផាត់​ខេត្ដ​រតនគិរី​ចោទ​ប្រធាន​បរិស្ថាន​ស្រុក​ថា​ដោះលែង​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​​

    ​ប្រជា​សហគមន៍​នៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ដ​រតនគិរី​ចោទ​ប្រធានការិយាល័យ​បរិស្ថាន​ស្រុក​លំផាត់​ថា បាន​ដោះលែង​រថយន្ត​ដឹក​ឈើ​ដឹកឈើ​ខុសច្បាប់​ពី​រគ្រឿង​ដែល​ប្រជា​សហគមន៍​ចាប់បាន ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៃ​ការដោះលែង ។​ ​ប្រធាន​សហគមន៍​ស្រុក​លំផាត់​លោក ដាំ លៀន បានឲ្យ​VOD​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​មេសា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ប្រជា​សហគម​ន៍​បាន​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខុស​ច្បាប់​ពីរ​គ្រឿង រួច​បញ្ជូន​ទៅ​ស្នាក់​ការ​បរិស្ថាន​ស្រុក​លំផាត់ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo