កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ប៉ូលិស រារាំង​សកម្មជន​ស្ត្រី ដាក់​ញត្តិ​ស្នើ​ឲ្យ​មាន​សមភាព​រវាង​ស្ត្រី និង​បុរស​ក្នុង​គ.ជ.ប

    អាជ្ញាធរ និង​ប៉ូលិស បាន​រារាំង​សកម្មជន​ស្ត្រី មកពី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន មិន​ឲ្យ​ហែ​ក្បួន ដាក់​ញត្តិ​នៅ​រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃ​អង្គារ ទី៧ ខែមេសា។ ក្រុម​ស្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​មាន​សមភាព​រវាង​ស្ត្រី និង​បុរស ក្នុង​គជប​ថ្មី។ នោះ​គឺ​គណបក្ស​ទាំងពីរ ត្រូវដាក់​បេក្ខជន​យ៉ាងហោចណាស់​ជា​ស្ត្រី​ម្នាក់ ក្នុង​មួយ​គណបក្ស ហើយ​ប្រធាន និង​អនុប្រធាន​គជប​ថ្មី ត្រូវមាន​ភេទ​ផ្ទុយគ្នា។

  • លោកកឹមសុខានឹងចូលបំភ្លឺ នៅតុលាការ នាថ្ងៃស្អែក

    នៅ​ទី​បំផុត​ទៅ​លោក​កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច ថា នឹង​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៥​។ នេះ​បើ​តាម ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក របស់​លោក​កឹម សុខា នៅ​រសៀល​ថ្ងៃ​នេះ​។

  • មន្ត្រី​សិទ្ធិមនុស្ស​៖ ជនជាតិ​ម៉ុង​តា​ញ៉ា​១១​នាក់​ទៀត​រត់គេច​ពី​វៀតណាម​ចូល​មក​កម្ពុជា​​

    មន្ត្រី​សិទ្ធិ​ប្រចាំ​តំបន់​ឲ្យដឹងថា ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុង​តា​ញ៉ា​១១​នាក់​បន្ថែមទៀត បាន​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា តាម​ព្រំដែន​ខេត្ត​រតនគិរី កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៥ ខែ មេសា​នេះ ។​ ​មន្ត្រី​សម្របសម្រួល​របស់​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី លោក ឆាយ ធី ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា ជនជាតិ​ម៉ុង​តា​ញ៉ា​១១​នាក់​បន្ថែមទៀត បាន​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម ចូល​មក​ខេត្ត​រតនគិរី​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន ។ លោក​ថា «​ខ្ញុំ​បាន​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​រួចហើយ អំពី​ការមកដល់​របស់​អ្នក​ទាំង​១១​នាក់​នេះ ហើយ​បច្ចុប្បន្ន​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំង​នោះ​កំពុង​លាក់ខ្លួន និង​រស់នៅ​ជា​គ្រួសារ​ជនជាតិភាគតិច​ចា​រ៉ា​យ ក្នុងស្រុក​អណ្តូង​មាស​ខេត្ត​រតនគីរី​» ។​

  • តើ​មាន​មូលហេតុ​អ្វី បាន​ជា​រដ្ឋាភិបាល​រៀបចំ​បង្កើត​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​?

    ​សម្រាប់​នាទី​ស្វែងយល់​ពី​ច្បាប់​នៅថ្ងៃនេះ ឃួន សុភ័​ក្រ បាន​ជួប​សម្ភាសន៍​តាម​ទូរស័ព្ទ ជាមួយ​លោក​ផៃ ស៊ីផា​ន មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចង់ដឹង ថា តើ​មាន​មូលហេតុ​អ្វី​ខ្លះ បាន​ជា​រដ្ឋាភិបាល​រៀបចំ​បង្កើត​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​អនុម័ត​នៅ​ខែ​ឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ​។

  • អ្នក​ភូមិ​ឃើញ​សាកសព​៨​នាក់​អណ្ដែត​ទឹក​និង​ម៉ុងតាញ៉ា​១១​នាក់​ថ្មី​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ-ខ្មែរ រស់នៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី អះអាង​ថា អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព ៨​នាក់​អណ្ដែត​ក្នុង​ទន្លេ​តូច​មួយ ជាប់​បន្ទាត់​ខណ្ឌ​ព្រំដែន​ស្រុក​អណ្ដូងមាស និង​ប្រទេស​វៀតណាម ហើយ​បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​ប៉ុន្មាន​ថ្ងៃ អ្នក​ភូមិ​អះអាង​ថា មាន​ក្រុម​ម៉ុងតាញ៉ា-វៀតណាម ១១​នាក់​ថ្មី​ទៀត បាន​ភៀស​ខ្លួន​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​តំបន់​នោះ។

  • សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ចោទ​មន្ត្រី​ប៉ូលិស​ថា​ពាក់ព័ន្ធ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់

    ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ បាន​ចុះ​ល្បាត​ព្រៃ​ឡង់ ៤​ថ្ងៃ ហើយ​រក​ឃើញ​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ រួម​នឹង​ឧបករណ៍​មួយ​ចំនួន​ផង។ ប្រជា​សហគមន៍​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​ជា​របស់​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ស្រុក​សណ្ដាន់ ដោយ​មាន​មន្ត្រី​អធិការ​ស្រុក​នៅ​ពី​ក្រោយ។ យ៉ាង​ណា អធិការ​ស្រុក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ប្រជា​សហគមន៍​នៅ​ក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ កាន់​តែ​បារម្ភ​នៅ​ពេល​ពួក​គេ​ដឹង​កាន់​តែ​ច្បាស់​ថា អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដោយ​អ្នក​ខ្លះ​ជា​ទាហាន ខ្លះ​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ខ្លះ​ជា​កូន​ចៅ​របស់​អធិការ​ស្រុក​ថែម​ទៀត។

  • ព្រះមហាក្សត្រ​នឹង​ប្រទាន​ការលើកលែង​ទោស​ទណ្ឌិត​ស្ត្រី​៣៧​នាក់​បន្ថែមទៀត​​

    ក្រសួង​យុត្តិធម៌​បាន​កំពុង​រៀបចំ​ឯកសារ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ដល់​ទណ្ឌិត​ស្ត្រី​៣៧​នាក់ មាន​គភ៌ និង​មាន​កូនតូច ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​ទូទាំងប្រទេស នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ ។​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ប្រាប់VOD ​ថ្ងៃ​អង្គារ​ទី​៧ មេសា​នេះ​ថាស្ត្រី​ទណ្ឌិតចំនួន៣៧​នាក់ មាន​គភ៌ និង​មាន​កូនតូចៗ​នៅ​ជាមួយ នឹង​ត្រូវ​ទទួល​បានកា​រ​លើកលែងទោស​ពី​ព្រះមហាក្សត្រ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ ​។

  • អ្នកភូមិ​តវ៉ា​ប្រឆាំង​ការដាក់​របាំង​ពុះ​ចែក​ផ្លូវ

    ប្រជាពលរដ្ឋ ៤៥ ​នាក់​នៅ​ភូមិ​កៀនឃ្លាំង និង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ម្សិលមិញ​បាន​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​មន្ទីរ​សាធារណៈការ នឹង​ដឹកជញ្ជូន​រាជធានី ដក​ចេញ​នូវ​របាំង​សួនច្បារ​ពុះចែក​ទ្រូង​ផ្លូវជាតិ​លេខ ៦​ ប្រវែង​ ២០ ​ម៉ែត្រ​ដើម្បី​បើក​​ផ្លូវ​ ចូល​ទៅ​កាន់​ភូមិ​របស់​ពួកគាត់។ លោក រិទ្ធិ ឌីណា តំណាង​ប្រជាពលរដ្ឋ នៅ​ភូមិ​កៀនឃ្លាំង បាន​និយាយ​ថា ពួកគាត់​មិន​ជំទាស់​ទៅ​នឹង​គម្រោង​នៃ​ការរៀបចំ​របាំង​សួនច្បារ​ពុះចែក​ទ្រូង​ផ្លូវជាតិ លេខ​ ៦ នេះ​ទេ ព្រោះ​គម្រោង​នេះ វា​មាន​សារៈសំខាន់​ក្នុង​ការបញ្ចៀស​ភាព​កកស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ពួកគាត់​ចង់​ឲ្យ​មាន​ការ​កាត់​ចេញ​នូវ​ចន្លោះ​ប្រមាណ​​ ២០ ​ម៉ែត្រ ដើម្បី​​បើក​ច្រក​ផ្លូវចេញ​ចូល​ទៅក្នុង​ភូមិ​របស់​ពួកគាត់។

  • លោក អ៊ឹម សួស្តី អះអាងថា​លោកមិន​ចង់​ធ្វើ​​ប្រធានគជប ដោយ​សារ​វ័យ​ចាស់​ជរា​​

    ប្រធានគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​​(គជប​)បច្ចុប្បន្ន លោក អ៊ឹម សួស្តី អះអាង​ថា​លោក​មិន​បាន​ដាក់ពាក្យ​​ធ្វើ​ជា​សមាជិក​គជបនោះទេ​ ដោយ​សារ​តែ​លោកមាន​​វ័យ​ចាស់ជរា។ តាម​បញ្ជីរាយនាមបេក្ខជនដែលបានដាក់ពាក្យសុំឈរឈ្មោះជាសមាជិក​គជប​ ឲ្យ​ដឹង​ថាបេក្ខជនជាសមា​ជិក​​​គជបដែល​​មានគ្រប់លក្ខខណ្ឌមានចំនួន​២៤រូប ដែល​ក្នុង​នោះ​យ៉ាងតិច​៣រូបមកពីគណបក្ស​ប្រជាជនកម្ពុជា រួមមាន លោក មាន សទិ លោក​ ឯម សុផាត និង​លោក ស៊ិក ប៊ុនហុក។ គណបក្សសង្គ្រោះជាតិ រួម​មាន លោក គួយ ប៊ុនរឿន លោក មុត ចន្ថា និងលោក ជូង ជូងី និង​លោក ម៉ៅ សុភារិទ្ធ ជាដើម។​ ក្នុងបញ្ជីឈ្មោះនោះ​មិន​មានឈ្មោះ​​លោក អ៊ឹម សួស្តី នោះទេ។​

  • សមា​គម​​​-​អង្គ​ការ​​​ចំនួន​​​១៥​​​គាំទ្រ​ឲ្យ​​​​​រដ្ឋាភិបាល​​​​​បង្កើត​​​​​ច្បាប់​​​​គ្រប់​គ្រង​​NG​Os​​

    សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​១៥ សមាគម​-​អង្គការ បានចេញ​សេចក្តីថ្លែងការណ៍ គាំទ្រ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សេន កាលពី​ថ្ងៃ​ទី​០៥ មេសា ទាក់ទង​នឹង​ការបង្កើត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សមាគម​-​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​០៧ មេសា សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា បានលើកឡើង​ពី​ផល​វិជ្ជមាន​ជាច្រើន នៅពេល​ដែល​កម្ពុជា​បង្កើត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នេះ ដូចជា​បាន​លើកកម្ពស់​គោលការណ៍​គណនេយ្យភាព តម្លាភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុង​ស្ថាប័ន NGOs​និង​រួមចំណែក​បាន​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ​៕

  • សង្គម​ស៊ីវិល​ថា ច្បាប់ NGOs នឹង​កំហិត​សេរីភាព​ពួកគេ​ក្នុង​ការជួយ​ពលរ​ដ្ឋ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​​

    អង្គការ​សង្គម​ស៊ីវិល​រិះគន់ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​ពួកគេ ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន និង​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ។ ​ការរិះគន់​នេះ​គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា យ៉ាងយូរ​ត្រឹម​ត្រឹម ខែ​ឧសភា ឆ្នាំ​២០១៥​នេះ ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា អនុម័ត​ដោយ​មតិ​៥០% បូក ១ ។​

  • សង្គម​ស៊ីវិល​ថា ច្បាប់ NGOs នឹង​កំហិត​សេរីភាព​ពួកគេ​ក្នុង​ការជួយ​ពលរ​ដ្ឋ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​​

    អង្គការ​សង្គម​ស៊ីវិល​រិះគន់ថា ការបង្កើត​ច្បាប់​គ្រប់គ្រង​ពួកគេ ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន និង​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ។ ​ការរិះគន់​នេះ​គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា យ៉ាងយូរ​ត្រឹម​ត្រឹម ខែ​ឧសភា ឆ្នាំ​២០១៥​នេះ ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា អនុម័ត​ដោយ​មតិ​៥០% បូក ១ ។​ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន មិន​បាន​ដឹងគុណ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ​ផ្តល់​ការអប់រំ​ច្បាប់ និង​បង្រៀន​ពលរ​ដ្ឋ​ឲ្យ​ចេះ​ប្រាស់​សិទ្ធិ​របស់​ពួកគេ​នោះទេ ទើប​បង្កើត​ច្បាប់​រិត​បន្តឹង​អង្គការ​សង្គម​ស៊ីវិល ។ លោក​បន្ត​ទៀត​ថា ច្បាប់​ថ្មី​នេះ នឹង​រឹតត្បិត​សេរីភាព​សង្គម​ស៊ីវិល​ក្នុង​ការជួយ​ឲ្យ​ពលរ​ដ្ឋ​ឲ្យ​ចេះ​ដឹង​ពី​ច្បាប់ និង​ដឹង​ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ។

  • សាលា​រាជធានី​​ហាម​ឃាត់​​ការ​តវ៉ា​ប្រឆាំង​ការ​​​ទទួល​ទាន​សាច់​ឆ្កែ

    ផែន​ការ​​តវ៉ា​ប្រឆាំង​នឹង​ការ​ទទួល​ទាន​សាច់​ឆ្កែ​​​ត្រូវ​បាន​ហាម​ឃាត់​ មុន​ពេល​ការ​តវ៉ា​នេះ​​ចាប់​ផ្ដើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​រាជធានី​បាន​លើក​ឡើង​ថា ក្រុម​អ្នក​តវ៉ា​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​។ស្ស​ជាង​៣០​នាក់ និង​សត្វ​សុនខ​​ក្នុង​ចំនួន​ប្រហែល​៣០​ក្បាល​ដែរ​បាន​មក​ជួបជុំគ្នា​​ក្បែរ​វិមាន​ឯករាជ្យ​​នៅ​ក្នុង​សួន​នាគ​បាញ់​ទឹក ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ទូទាំង​ពិភព​លោក​។ អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Mary Velasco អាយុ​២៩​ឆ្នាំ ជា​គ្រូបង្រៀន​មកពី​ប្រទេស​ហ្វីលីពីន និង​ជា​អ្នក​រៀបចំ​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​ការ​តវ៉ា​ផ្សេងៗ​ទៀត​បាន​និយាយ​ថា ​”គោលដៅ​នៃ​ព្រឹត្តិការណ៍​នេះ​ ដំបូង​​គឺ​ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​ប្រឆាំង​នឹង​​ការ​ជួញដូរ​សាច់​សត្វ​ចិញ្ចឹម”។

  • ឈ្មួញ​រកស៊ី​ដីធ្លី​នៅ​ស្ទឹងត្រែង​ប្ដឹង​ពលរដ្ឋ​ថា​ដុត​ចម្ការ​របស់​ខ្លួន

    ឈ្មួញ​រក​ស៊ី​ដីធ្លី​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ប្ដឹង​ពលរដ្ឋ​ទៅ​ស្នងការ​ខេត្ត​ថា បាន​ដុត​ចម្ការ​របស់​ខ្លួន។ ប៉ុន្តែ​ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​បដិសេធ​ថា ពួកគេ​មិន​បាន​ដុត​ចម្ការ​នោះ​ទេ ​ព្រោះ​ដី​ចម្ការ​របស់​ខ្លួន​នៅ​ម្ខាង​ផ្លូវ​របស់​ឈ្មួញ​នោះ។ ​តំណាង​ពលរដ្ឋ​ពីរ​គ្រួសារ​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដុត​បំផ្លាញ​ដី​ចម្ការ​លោកស្រី ងិន សារី ដែល​កំពុង​មាន​វិវាទ​ធ្លី​ជាមួយ​គ្នា​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា។ សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ពាក្យ​បណ្ដឹង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រារាំង​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ដែល​តែងតែ​ប្ដឹង​លោកស្រី ងិន សារី ទៅ​ស្ថាប័ន​នានា។

  • ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នឹង​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ទេ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អង្គការ​សង្គមស៊ីវិល​​ទេ លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូងចម្រាស ដែល​នឹង​គ្រប់គ្រង​​​អង្គការ​សង្គម​ស៊ីវិល​ ដែល​នឹង​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​រដ្ឋសភា​អនុម័ត​នៅ​ខែ​ឧសភា។ នៅ​មជ្ឈមណ្ឌល​​កុមារ​គថ្លង់​នៅ​​​សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃ​អាទិត្យ ក្នុង​ឱកាស​​ចែក​អាហារ​ជាមួយ​នឹង​កុមារ មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «​​វា​ជា​បញ្ហា​របស់​អ្នក​​ដែល​មិន​ឯកភាព​ [​ឲ្យ​មាន​ច្បាប់ ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល] ​ប៉ុន្តែ​ រដ្ឋាភិបាល​បាន​ព្រាង​ច្បាប់​រួច​ហើយ​តាំងពី​ឆ្នាំ ២០១២ ហើយ​នឹង​អនុម័ត​ដោយ​​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ មិន​​ក្រោយ​ខែ​ឧសភា​ទេ បន្ទាប់មក​នឹង​បញ្ជូន​ទៅ​​រដ្ឋសភា ​ហើយ​សេចក្តី​ព្រាង​ច្បាប់​នឹង​ត្រូវ​អនុម័ត​ដោយ​គ្មាន​​​ឧបសគ្គ​ឡើយ​»។ ច្បាប់​ស្តីពី​ការគ្រប់គ្រង​​អង្គការ​សង្គម​ស៊ីវិល នឹង​តម្រូវ​ឲ្យ​​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ចុះបញ្ជី​ជាមួយ​នឹង​រដ្ឋាភិបាល ដើម្បី​​មាន​​​​ឋានៈ​ផ្លូវច្បាប់ ហើយ​តម្រូវ​ឲ្យ​អង្គការ​ សមាគម​ទាំងនោះ​ រាយការណ៍​ពី​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ​ទៅ​រដ្ឋាភិបាល​។

  • នាយករដ្ឋមន្រ្តី​រិះគន់សកម្មជន​ប្រឆាំង​ការ​ជួញដូរមនុស្ស ​ម៉ម សុម៉ាលី ថា​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ខ្មែរ​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​អាទិត្យ​ បាន​រិះគន់​មិន​ចំឈ្មោះ​​អង្គការ​AFESIPរបស់សកម្មជន​ប្រឆាំង​​ការ​ជួញដូរមនុស្ស អ្នកស្រី ​ម៉ម សុម៉ាលី ដោយ​​លោកចាត់​ទុក​ថា​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាកអន្ត​រ​ជាតិ។ លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅពេល​ចុះ​​សួរសុខទុក្ខ​កុមារ​ពិការ​គ​ថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​​ ខណៈលោក​បានប្រតិកម្ម​ទៅ​នឹងអង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ប្រឆាំង​នឹងសេចក្តីព្រាង​​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • បក្ស​ប្រជាជន​ទំនង​ធ្វើ​ជា​ប្រធាន​ គ.ជ.ប ថ្មី​ទៀត

    បេក្ខជន​ពី​គណបក្ស​ប្រជាជន​ ទំនង​ជា​អាច​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី​គណបក្ស​ប្រជាជន​ដែល​ថា គណបក្ស​កាន់អំណាច​​មាន​ប្រៀប បើ​​ផ្អែក​ទៅលើ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី ២២ ខែ​កក្កដា​ឆ្នាំ​មុន​។ លោក សុខ ឥសាន ​អ្នកនាំពាក្យ ​គណបក្ស​ប្រជាជន បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក ស ខេង មេដឹកនាំ​តំណាង​សំឡេង​ភាគច្រើន និង​លោក សម រង្ស៊ី ​មេដឹកនាំ​​តំណាង​​សំឡេង​ភាគតិច នឹង​ជួប​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​លើ​ការជ្រើសរើស​សមាសភាព គ.ជ.ប ថ្មី បន្ទាប់ពី​បេក្ខជន ៦០ រូប បាន​ទទួល​ពាក្យសុំ​ពី​គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​រដ្ឋសភា ហើយ​​បេក្ខជន​ជាង ២០ រូប បាន​ដាក់​ពាក្យ​​​សុំ​ធ្វើ​ជា​សមាជិក គ.ជ.ប​។

  • លោក ហ៊ុន សែន សរសើរ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ជា​របាំង​រារាំង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សមាជិក​សភា​ត្រូវតែ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​មូលនិធិ​ពី​ក្រុម​ភេរវជន ដូចជា​ក្រុម​អាល​កៃដា ជាដើម កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​នេះ។ បន្ទាប់ពី​ស្ងាត់​ស្ងៀម​ជា​ច្រើន​ឆ្នាំ​ស្តីពី​ច្បាប់​នេះ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​រិះគន់​របស់​ខ្លួន​នោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី ដែល​ជា​ដំណាក់​កាល​ចុងក្រោយ​មុន​ពេល​ទៅដល់​សភា​ជាតិ ឲ្យ​បាន​ឆាប់​នៅ​ដើម​ខែ​ក្រោយ​នេះ។

  • តុលាការ​​​សាកសួរ​​​សកម្ម​​​ជន​​​ប្រឆាំង​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ម្នាក់​​​

    កាលពី​ថ្ងៃសុក្រ​ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សាក​សួរ​អ្នកភូមិ​​នៅ​តំបន់​ជ្រលង​អារ៉ែង​ម្នាក់ ដែល​បាន​ជំទាស់​ទៅ​នឹង​​គម្រោង​សាង​សង់​​​ទំនប់​​​វារី​អគ្គិសនី​ដែល​គាំទ្រ​ដោយ​រដ្ឋា​​​ភិបាល​ជុំវិញ​ការ​ចោទ​ប្រកាន់​​​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​នៅឡើយ​ទេ។ តុលាការ​បាន​​​កោះ​​​ហៅ​​​​លោក វ៉ែន វ៉ន កាលពី​ខែ​កុម្ភៈ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ចោទ​ប្រកាន់​រូប​គាត់​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ជ្រលង​នេះ ប៉ុន្តែ​បាន​ពន្យារ​​​ពេល​​​កាលបរិច្ឆេទ​​សវនាការ​ដើម ដោយ​ទុក​ពេល​ឲ្យ​គាត់​រៀបចំ​ឯកសារ​បន្ថែម​ទៀត។

  • គ្រូ​បង្រៀន​ខេត្ត​តាកែវ​ទំនាស់​នឹង​ការ​មិន​ដក​គណៈ​គ្រប់គ្រង​សាលា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ

    លោកគ្រូៗ​វិទ្យាល័យ​សុខអានក្ដី​ទន្ទឹម ខេត្ត​តាកែវ ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​មិន​ព្រម​ដក​ក្រុម​គណៈគ្រប់គ្រង​សាលា​នេះ​ចេញ បន្ទាប់​ពី​បាន​ស៊ើប​អង្កេត​ឃើញ​ថា គណៈគ្រប់គ្រង​ទាំង​៣​រូប​​នោះ ពាក់​ព័ន្ធ​និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​ជាង​២​ខែ​មក ក្រសួង​អប់រំយុវជន​និង​កីឡា បាន​រកឃើញ​ថា ក្រុម​គណៈ​គ្រប់គ្រង​វិទ្យាល័យ សុខអានក្ដី​ទន្ទឹម បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ពាក្យបណ្ដឹង​របស់​លោក​គ្រូអ្នកគ្រូ​សាលា​នេះ ប្ដឹង​កាល​ពី​ដើម​ឆ្នាំ​២០១៥ កន្លង​មក​មែន។ ក៏​ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិន​បាន​ដាក់​ទណ្ឌកម្ម ឬ​ដក​តំណែង​គណៈគ្រប់គ្រង​ទាំង​៣​រូប ដែល​ក្នុង​នោះ​មាន លោក​នាយក​សាលា នាយក​រង​ទាំង​ពីរ​ភេទ​នោះទេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo