កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ​អ្នកឃ្លាំមើល​ការបង្កើត គ​.​ជ​.​ប ថ្មី​យល់ឃើញ​ខុស​គ្នា​លើ​ការ​រើស​ប្រធាន​ស្ថាប័ន​នេះ​​

    អ្នកឃ្លាំមើល​ការបង្កើត គ​.​ជ​.​ប ថ្មី បង្ហាញ​ការយល់ឃើញ​ខុស​គ្នា​លើ​ការជ្រើសរើសប្រធាន និង​អនុប្រធាននៃ​ស្ថាប័ន​នេះ ខណៈ​លោក សម រង្ស៊ី និង​លោក ស ខេង គ្រោង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​នេះ ដើម្បី​ជជែក​លើ​ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប ថ្មី​ ។​ សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) លោក យ៉ង់ គិមអេង មានប្រសាសន៍ថា ប្រធាន ​និង​អនុប្រធាន គ​.​ជ​.​ប ថ្មី ទោះជា​ជ្រើសរើស​មក​ពី​គណបក្ស​ណា​ក៏​ដោយ​គឺ​មិន​សំខាន់​ទេ តែ​អ្វី​ដែលសំខាន់​បុគ្គល​នោះ​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ធ្វើការ​ដោយ​អព្យាក្រឹត ឯករាជ្យ និង​មាន​ឆន្ទៈ​បម្រើ​ប្រយោជន៍​ម្ចាស់ឆ្នោត ។ លោក​ថា «ខ្ញុំ​ថា​វា​មិនសំខាន់​ថាអ្នក​ណា​ទេ សំខាន់​បំផុត​មនុស្ស​នោះ​មាន​ជំហរ​ឯករាជ្យ​ឬអត់ អព្យាក្រឹត​ឬអត់ មាន​សុចរិត​ភាព​ឬអត់ មាន​តម្លាភាព​ឬអត់ នេះ​ជារឿង​សំខាន់​» ។

  • លោក កឹមសុខា មិនទាន់ប្រាកដថា ចូលតុលាការ តាមដីកា ថ្ងៃ៨មេសានៅឡើយទេ

    រហូតដល់​ថ្ងៃ​ចន្ទ​នេះ លោក​កឹម​សុខា អនុប្រធាន​ទី១រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​ថា នៅ​ថ្ងៃទី៨មេសា លោក​ត្រូវ​ចូលខ្លួន ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ ឬ​យ៉ាងណា​នៅឡើយ​ទេ។ នេះ​បើតាម​មេធាវី លោក ចាន់ ចេង។ លោក​កឹម​សុខា ត្រូវបាន​តុលាការ កោះហៅ ទៅ​សាកសួរ​ក្នុង​សំណុំរឿង​បាតុកម្ម ក្រោយ​ការបោះឆ្នោត ឆ្នាំ២០១៣។ សំណុំរឿង​ក្តី​នោះ កាលពីដើមឆ្នាំ២០១៤ លោក​កឹម​សុខា បាន​ចូល​បំភ្លឺ​តុលាការ ជាមួយ​លោក​សមរង្ស៊ី និង​លោក​រ៉ុង​ឈុន ម្តង​រួចមកហើយ។

  • សំណុំ​រឿង​ដីធ្លី​​របស់​ប្អូនស្រី​ឧបនាយករដ្ឋមន្ត្រី​ឡើង​កម្តៅ

    តំណាង​អ្នកភូមិ​ជនជាតិ​ភាគតិច​​ចំនួន​ ៤​ នាក់​ដែល​រួមមាន​ទាំង​ភរិយា​សកម្មជន​សិទ្ធិមនុស្ស​ខេត្ត​រតនគិរី​ផង​នោះ ត្រូវ​បាន​លោកស្រី​ គាត ​កុលណី ​​ប្អូនស្រី​លោក​ឧបនាយករដ្ឋមន្រ្តី​ គាត ឈន់ ​ប្តឹង និង​បង្គាប់​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ ​បើ​មិន​ចូល​តាម​ការកំណត់​នោះ​ទេ តុលាការ​នឹង​បង្គាប់​ឲ្យ​ចាប់​​ខ្លួន​។ សំណុំ​រឿង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ​រវាង​ប្រជាសហគមន៍​ជនជាតិ​​ភាគតិច​ចារ៉ាយ​ ក្នុង​ភូមិ​គងធំ ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ​ជាង​ ៤០ ​គ្រួសារ ​និង​លោកស្រី​ គាត កុលណី បាន​អូសបន្លាយ​តាំងពី​ឆ្នាំ​ ២០០៧ ​មក​។ ប្រជាសហគមន៍​បាន​ប្តឹង​ទាមទារ​ដី​ចំនួន​ ៤៥០ ​ហិកតា​ពី​លោកស្រី​ កុលណី ​វិញ​ ប៉ុន្តែ​តុលាការ​មិន​បាន​ចាត់ការ​លើ​បណ្តឹង​របស់​សហគមន៍​នោះ​ទេ។ ​ប្រជាសហគមន៍​បែរ​ជា​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ​ ២០១២ ​ម្នាក់ និង ៤ ​នាក់​ផ្សេង​ទៀត​កាលពី​ចុង​ខែ​មីនា​ឆ្នាំ​២០១៥​។

  • គ្រួសារ​ និង​សង្គម​ស៊ីវិល​​សុំ​ឲ្យ​ស៊ើបអង្កេត​​ករណី​​ស្រី​បឹងកក់​​ជាប់​ឃុំ​បោកក្បាល​របួស

    ក្រុម​គ្រួសារ និង សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ និង​អង្គការ​សង្គម​ស៊ីវិល ​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ និង​ក្រសួង​មហាផ្ទៃ ​ធ្វើការ​ស៊ើបអង្កេត​បន្ទាន់​មួយ​ទៅលើ​ភាព​មិន​ប្រក្រតី​របស់​ឆ្មាំ​ពន្ធនាគារ​ព្រៃស ​​(ម២) បន្ទាប់ពី​មាន​​អ្នកទោស​ស្ត្រី​បី​នាក់​នៃ​សហគមន៍​បឹងកក់ បាន​ទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ អ្នកស្រី​ ទេព វន្នី, អ្នកស្រី គង់ ចាន់ថា ​និង ​អ្នកស្រី បូ ឆវី​ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ (ម២) ត្រូវ​​គេ​រាយការណ៍​ថា ​បាន​នាំ​គ្នា​បោកក្បាល​​នឹង​​ជញ្ជាំងថ្ម​បន្ទប់​ពន្ធនាគារ បណ្ដាល​ឲ្យ​រងរបួស​បាក់​ធ្មេញ និង​បែក​ក្បាល​រហូត​ដល់​សន្លប់​បាត់​ស្មារតី។

  • ​ប្រជា​សហគមន៍​គៀន​ឃ្លាំង​​រាជធានី​ភ្នំពេញ​តវ៉ា​ឲ្យ​អាជ្ញាធ​របើកផ្លូវ​ច្រកចេញ​​ចូល​ភូមិ​​

    ប្រជាពលរដ្ឋ​សហគមន៍​គៀន​ឃ្លាំង​ប្រមាណ​៣០​នាក់ នៅ​សហគមន៍​គៀន​ឃ្លាំង ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​បើ​ក​ផ្លូវ​ច្រកចូល​ទៅរ​កភូមិ ដែល​ពួកគេ​អះអាង​ថា​ការបិទផ្លូវ​នេះ​ធ្វើឲ្យ​ពួកគាត់​ជួបផល​លំបាក​ពេល​ធ្វើដំណើរ​ចេញ​ចូល​ភូមិ ។​ ​តំណាង​សហគមន៍​ម្នាក់​លោក រិទ្ធិ ឌី​ណា ឲ្យ​VOD​ដឹងថា កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​យក​ស៊ីម៉ងត៍​ចាក់​បិទផ្លូវ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​តែងតែ​ធ្វើដំណើរ​ចេញចូល​ទៅ​ភូមិ​ជា​រៀងរាល់ថ្ងៃ ។ លោក​ថា ការ​បិទផ្លូវ​របស់​ម​ន្ទីរ​សាធារណៈការ​នេះ​ធ្វើឲ្យ​ពួកគាត់​ត្រូវប្រើប្រាស់​ផ្លូវវាង​ជំនួស ដែល​ផ្លូវ​នោះ​ឆ្ងាយ​ជាង​មុន ។​

  • ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​លើក​បដា​ប្រឆាំង​នឹង​ការ​សង់​ទ្រូង​ផ្លូវ​បិទ​ច្រក​ចូល​ភូមិ

    ពលរដ្ឋ​ប្រមាណ​៥០​នាក់ មក​ពី​សង្កាត់​៣​ក្នុង​ខណ្ឌ​ជ្រោយចង្វារ នាំ​គ្នា​លើក​បដា​តវ៉ា​នឹង​ការសាងសង់​ទ្រូង​ផ្លូវ​បិទ​ច្រក​ចូល ទៅ​កាន់​ភូមិ​ឋាន​របស់​ពួកគាត់ នៅ​ព្រឹក​ថ្ងៃ​ទី៦ មេសា។ ការ​ទាមទារ​របស់​ពលរដ្ឋ បាន​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច អន្តរាគមន៍​បើក​ទ្រូង​ផ្លូវ ត្រង់​ចំណុច​ផ្លូវ​ទំនប់​ខ្មែរ​លើ តាម​បណ្ដោយ​ផ្លូវ​ជាតិ​៦អា ស្ថិត​ក្នុង​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប បន្ទាប់​ពី​ពលរដ្ឋ​ត្អូញត្អែរ ពី​ការ​លំបាក​ធ្វើ​ដំណើរ​ចូល​ភូមិ​ឋាន ដែល​តម្រូវ​ឲ្យ​ជិះ​វាង​ដី​ប្រមាណ​១​គីឡូ​ម៉ែត្រ។ ពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​បាន​ដាក់​ស្នើ​ទៅ​អាជ្ញាធរ​ជ្រោយចង្វារ​ហើយ ដោយ​រង់​ចាំ​ដំណោះស្រាយ នៅ​រសៀល​ថ្ងៃ​នេះ។ ពលរដ្ឋ​បន្ត​ថា ពួកគាត់​នឹង​តវ៉ា​ជា​ថ្មី បើ​គ្មាន​ដំណោះស្រាយ។

  • បក្ស​ទាំងពីរ​នឹង​ប្រជុំគ្នា​ម្តងទៀត​នៅ​ថ្ងៃទី​៨​មេសា ដើម្បី​ពិនិត្យមើល​បេក្ខភាព​សមាជិក គជប ថ្មី​​

    ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា​ម្តងទៀត​នៅ​ថ្ងៃទី​៨ ខែ​មេសា ខាងមុខនេះ ដើម្បី​ពិនិត្យមើល​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ស្នុំ​សុំ​ធ្វើ​ជា​សមាជិក គជប ថ្មី ។​ ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​បាន​ជួបជុំគ្នា​នៅ​វិមាន​រដ្ឋ​សភា ផ្តោត​សំខាន់​លើ​ការរៀបចំ​សមាសភាព គជប ថ្មី ។ ទោះយ៉ាងណា ក្រោយ​កិច្ចប្រជុំ​ចប់ ថ្នាក់ដឹកនាំ​ទាំង​ពីរ​មិន​បាន​បញ្ចេញ​សមាសភាព គជប ថ្មី​ទេ ដោយ​អះអាង​ថា នឹង​ប្រជុំគ្នា​ម្តងទៀត​នៅ​ថ្ងៃទី ៨ ខែ​មេសា ខាងមុខ ដើម្បី​ពិនិត្យមើល​បេក្ខភាព​សមាសភាព គជប ថ្មី​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា រៀបចំ​ដាក់​ជូន​គណបក្ស​ទាំង​ពីរ​ពិនិត្យ​នៅ​ថ្ងៃស្អែក​នេះ ។​

  • នាយករដ្ឋមន្រ្តីអះអាង​ថា​ច្បាប់អង្គការនឹង​ឆ្លង​គណៈរដ្ឋមន្រ្តីនៅខែឧសភាខាងមុខនេះ​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បាន​ថ្លែង​ថា​​ច្បាប់ស្តីពីការគ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​នឹង​ត្រូវ​ឆ្លងគណៈ​រដ្ឋមន្រ្តី ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ខាងមុខនេះ​ ដោយ​លោកអំពាវ​នាវ​ឲ្យ​​មាន​ការ​ផ្តល់​​យោបល់ជាជាង​ការរារាំង​​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់នេះ​។​ នៅពេល​ចុះ​​សួរសុខទុក្ខ​កុមារ​ពិការ​គ​ថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​​ លោក​នាយករដ្ឋមន្រ្តីបាន​ចោទ​ជា​សំណួរ​ថា​មូលហេតុអ្វី​បាន​ជា​អង្គការក្រៅរដ្ឋាភិបាល​មិន​ចង់​ឲ្យ​​ច្បាប់គ្រប់គ្រង​អង្គការ​នេះត្រូវអនុម័ត​​។ លោក​បន្ត​ថាតា​ម​ដែលលោកបានដឹង មុ​ននឹងអង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​ចង់​​និយាយបញ្ហាអ្វីមួយ អង្គការ​ទាំងនោះ​​ត្រូវយកទៅ​ពិភាក្សា​ជាមួយ​ស្ថានទូតពីរថ្ងៃមុន​​។ លោក​​បញ្ជាក់​​ថា«អញ្ចឹង​ប្រទេស​នេះត្រូវ​ញាំញីអធិបតេយ្យ»។

  • លោក​ហ៊ុន សែន​៖ ​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​​អង្គការ​​សង្គម​ស៊ីវិល​​នឹង​ត្រូវ​​អនុម័ត​​ជា​​បន្ត​បន្ទាប់​

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នឹងត្រូវ​គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា និង​អនុម័ត​នៅក្នុង​ខែឧសភា​ខាងមុខនេះ មុននឹង​ដាក់​ទៅកាន់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​បន្ត។ លោក​ហ៊ុន សែន បានប្រកាស​ដូចនេះ នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ និង ជួប​សួរសុខទុក្ខ​កុមារ​ពិការគថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​សង្គម​ស៊ីវិល​សម្តែង​ការមិន​ពេញចិត្ត​ដោយបាន​ចាត់ទុកថា នឹង​រឹតត្បិត​សកម្មភាព​របស់ខ្លួន។

  • បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​ចុះ​ល្បាត​ព្រៃ

    សហគមន៍​ការពារ​ព្រៃឡង់​ដែល​បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​ខេត្ត​៤ បាន​សម្រេច​ដុត​សម្ភារៈ​កាប់​ឈើ​ខុស​ច្បាប់ ដែល​រឹប​អូស​បាន​ពី​ការ​ល្បាត​ព្រៃ​ចោល និង​សម្ភារៈ​វត្ថុ​តាង​ខ្លះ​ទៀត​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ឲ្យ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។ សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង ៤​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ បាន​បើក​យុទ្ធនាការ​ល្បាត​ព្រៃ​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា។ យុទ្ធនាការ​នេះ មាន​គោលដៅ​ល្បាត​ការពារ​ព្រៃ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។

  • អ្នកស្រុក​ឈូក​ខេត្ត​កំពត​ព្រួយបារម្ភខណៈ​អាជ្ញាធរខេត្ត​ប្រកាស​ថា​យក​ដី​ពួកគេ​ទៅឲ្យ​យោធិន​ពិការ​​

    ប្រជាពលរដ្ឋ​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ឲ្យដឹងថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​អាជ្ញាធរ​ថ្នាក់ស្រុក នឹង​ចុះ​វាស់វែង​ដី និង​រុះរើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជិត​១​ពាន់​គ្រួសារ ដើម្បី​យក​ដី​ឲ្យ​យោធិន​ពិការ ខណៈ​ប្រជាពលរដ្ឋ​អះអាងថា បាន​រស់នៅ​លើ​ដី​នោះ​ជិត​ដប់ឆ្នាំ​មកហើយ ។​

  • ក្រុម​​អ្នក​​ប្ដូរ​​ភេទ​​ទាម​ទារ​​អោយ​​មាន​​ច្បាប់​​ការ​ពារ​​សិទ្ធិ​​ដើម្បី​​បញ្ឈប់​​ការ​​រើស​អើង

    ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​ទាំង ២​ភេទ និង​​អ្នក​ប្ដូរ​ភេទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិល.ជី.ប៊ី.ធី (LGBT) នៅ​តែ​រង​ការ​រើសអើង ដែល​ជំរុញ​អោយ​ពួកគេ​ជួប​ការ​លំបាក​ទាំង​នៅ​ក្នុង​ការ​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ការ​រើសអើង​ទាំងឡាយ​ទៅ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ អិល.ជី.ប៊ី.ធី ត្រូវ​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។ ករណី​នេះ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សិទ្ធិ​សេរី​ភាព​ពួកគេ​អោយ​បាន​ពេញលេញ។

  • ប្រជា​សហគមន៍​ព្រៃ​ឡង់​ចាប់បាន​ម៉ាស៊ីន​អារឈើ​២៥​គ្រឿង​ពេល​ចុះ​ល្បាត​​

    ប្រជា​សហគមន៍​ល្បាត​ព្រៃ​ឡង់ ចាប់​បាន​ឈើ និង​ម៉ាស៊ីន​អារឈើ​២៥​គ្រឿង ខណៈ​ចុះ​ល្បាត​រយៈពេល​៥​ថ្ងៃ នៅក្នុង​ខេត្ត​ចំនួន​៣ ។​ ​តំណាង​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​កំពង់ធំ ឲ្យដឹងថា ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​រយៈពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា​នេះ ប្រជា​សហគមន៍​ចាប់បាន​ម៉ាស៊ីន​អារឈើ​សរុប​២៥​គ្រឿង និង​ឈើ​៤៥​ម៉ែត្រគូប ក្នុងនោះ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​២៨​គូ​ប ដួងចែម និង​ផ្តៀក​១៧​គូ​ប​ ។

  • សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​លោក ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ

    ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​បំណង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទាមទារ​ឲ្យ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម ចេញ​ឲ្យ​បាន​ឆាប់។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ហេតុផល​ដែល​ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម​នេះ គឺ​ទំនង​ជា​ចង់​ការពារ​ខ្លួន​ពី​ការ​រិះគន់​រូប​គាត់ និង​ព្យាយាម​បិទ​បាំង​ភាព​ខុស​ឆ្គង​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ហើយ​មើល​ទៅ។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ថា ប្រសិន​បើ​ខ្លឹមសារ​នៃ​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​ប្រាថ្នា​ឲ្យ​ចេញ​ដ៏​ឆាប់​ខាង​មុខ​នេះ ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ពេល​នោះ​សង្គម​ស៊ីវិល​នឹង​នៅ​តែ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

  • ក្រុម​អ្នក​ប្ដូរ​ភេទ​ទាមទារ​អោយ​មាន​ច្បាប់​ការពារ​សិទ្ធិ​ដើម្បី​បញ្ឈប់​ការ​រើសអើង

    ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​ទាំង ២​ភេទ និង​​អ្នក​ប្ដូរ​ភេទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិល.ជី.ប៊ី.ធី (LGBT) នៅ​តែ​រង​ការ​រើសអើង ដែល​ជំរុញ​អោយ​ពួកគេ​ជួប​ការ​លំបាក​ទាំង​នៅ​ក្នុង​ការ​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ការ​រើសអើង​ទាំងឡាយ​ទៅ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ អិល.ជី.ប៊ី.ធី ត្រូវ​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។ ករណី​នេះ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សិទ្ធិ​សេរី​ភាព​ពួកគេ​អោយ​បាន​ពេញលេញ។

  • ក្រសួងការបរទេស​កម្ពុជា​សង្គ្រោះ​និស្សិត​ខ្មែរ​ឥស្លាម​៨​នាក់​ចេញពី​ប្រទេស​យ៉េមែ​ន​​

    ក្រសួងការបរទេស​កម្ពុជា បាន​ជួយ​សង្គ្រោះ​និស្សិត​ខ្មែរ​ឥស្លាម​៨​នាក់ ចេញពី​ប្រទេស​យ៉េមែ​ន ក្រោយពេល​ប្រទេស​នោះ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ​។​ ​យោង​លិខិត​មួយ​ច្បាប់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង ចុះ​ថ្ងៃ​ទី​០៤​ខែ​មេសា​ឆ្នាំ​២០១៥​នេះ​ឲ្យដឹងថា ដោយ​មាន​ការណែនាំ​ពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​គុយ​វ៉ែត បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​យ៉េមែ​ន (Yemen) ដើម្បី​ជួយ​បញ្ជូន​និស្សិត​ខ្មែរឥស្លាម​ចំនួន​៨​នាក់ ចេញពី​ប្រទេស​យ៉េមែ​ន ដោយសារ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​នេះ មិន​អាច​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​ខ្មែរ​បាន ។

  • សមាជិក​គ.ជ.ប​ថ្មី​ទាំង​៩​នាក់​ស្បថ​ចូល​បំពេញ​ការងារ

    សមាជិក គ.ជ.ប​ថ្មី ៩​រូប​ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ នាំ​គ្នា​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា។ ពិធី​សម្បថ​នេះ ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​ពេល​ពិធី​ផ្ទេរ​តំណែង​ពី​ប្រធាន គ.ជ.ប​ចាស់ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ។ ក្នុង​សម្លៀកបំពាក់​ជា​មន្ត្រី​ដែល​មាន​អាវ​ក​ត្រង់​ពណ៌​ស សំពត់​ចង​ក្បិន​ពណ៌​គ្រាប់​អំពិល ស្រប​ទៅ​តាម​បែប​ផែន​សម្លៀកបំពាក់​ទាំង ៧​ពណ៌​តាម​ប្រពៃណី​ខ្មែរ​សម្រាប់​ថ្ងៃ​សៅរ៍ សមាជិក គ.ជ.ប​ថ្មី​ទាំង ៩​រូប ត្រូវ​បាន​រថយន្ត​ដឹក​ចេញ​ពី​មន្ទីរ​រដ្ឋសភា នៅ​ម៉ោង​ប្រមាណ ៤​រសៀល ឆ្ពោះ​ទៅ​កាន់​ព្រះបរមរាជវាំង ទី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ការ​ស្បថស្បែ​មុន​នឹង​ចូល​កាន់​តួនាទី​នៅ​ក្នុង គ.ជ.ប​ថ្មី។

  • អាជ្ញាធរ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​សេសាន​ក្រោម​២

    ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​នៅ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ នៅ​តែ​បន្ត​លើក​បដា​តាម​លំនៅឋាន ប្ដេជ្ញា​មិន​រុះរើ​លំនៅឋាន និង​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ ចំណែក​ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន នៅ​តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​របស់​រាជ​រដ្ឋាភិបាល។

  • ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​សៀមរាប​រង​ការ​ចោទ​ថា​បិទ​សិទ្ធិ​កម្មករ​

    ហាង​កាហ្វេ​មួយកន្លែង ស្ថិត​នៅ​ក្រុង​សៀមរាប ខេត្ដ​សៀមរាប រង​ការ​ចោទថា គាបសង្កត់​លើ​ស្ត្រី​កម្មករ​បម្រើការ​ក្នុង​ហាង និង​គំរាម​សម្លាប់ បើសិន​ពួកគេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ។ ​បុគ្គលិក​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​VOD​ថា ហាង​កាហ្វេ​ដែល​គាត់​បម្រើការ មានឈ្មោះ កាហ្វេ​ណូគារ ស្ថិតនៅ​ភូមិ​វត្ដ​បូព៌ សង្កាត់​សាលា​កំរើក មាន​ថៅកែ​ឈ្មោះ ញឹក ជា​ជនជាតិ​វៀតណាម​ ។ ស្ត្រី​ដដែល​បន្តថា ថៅកែ​រូបនោះ បាន​គាបសង្កត់​លើ​កម្លាំង​ពលកម្ម និង​បំបិទ​សិទ្ធិសេរីភាព​កម្មករ​ជនជាតិខ្មែរ ដូចជា​ហាម​មិន​ឲ្យប្រើ​ទូរស័ព្ទដៃ ដោយ​លើក​ហេតុផល​ថា ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុមគ្រួសារ ហាម​មិន​ឲ្យ​ស្នាក់នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កម្សាន្ដ​យប់​ព្រលប់​ជាដើម​ ។ នាង​បញ្ជាក់ថា ម្ចាស់​ហាង​កាហ្វេ​រូបនោះ គំរាមថា នឹង​តាម​សម្លាប់​ពួក​គេ​ចោល បើសិន​ពួកគេ​ផ្លាស់ប្ដូរ​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ ។ ស្ដ្រីដ​ដែល​បន្ថែមថា បើ​បុគ្គលិក​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូបនោះមិន​ហាមឃាត់​រារាំង​អ្វី​ឡើយ​ ។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្ត្រី​បឹងកក់​៣​នាក់​បោក​ក្បាល​ក្នុង​ពន្ធនាគារ​ព្រៃ​ស

    សង្គម​ស៊ីវិល ចាត់​ទុក​ការ​ឌឺដង​របស់​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស (ម​២) ដែល​ធ្វើ​ឲ្យ​ស្ត្រី​បឹងកក់​កំពុង​ជាប់​ឃុំ បោក​ក្បាល​ខ្លួន​ឯង​ឲ្យ​រង​របួស គឺ​ជា​ករណី​រំលោភ​សិទ្ធិ និង​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត។ មន្ត្រី​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៤ មេសា បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ជា​បន្ទាន់​មួយ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ស្ត្រី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ៣​នាក់ រង​របួស​ក្បាល​ក្នុង​ពេល​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ ដែល​ពួក​គេ​សុំ​ចេញ​ក្រៅ​បន្ទប់​យក​ខ្យល់​អាកាស។ អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ នឹង​ធ្វើ​ការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ករណី​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មាន​គណៈកម្មការ​ស៊ើប​អង្កេត​ចំពោះ​ឆ្មាំ​ពន្ធនាគារ​នេះ​យក​ទៅ​ផ្ដន្ទាទោស ដែល​ជា​ដើម​ហេតុ​នៃ​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទណ្ឌិត។ លោក​ថា បើ​សិន​ជា​រក​ឃើញ​ថា មន្ត្រី​ឆ្មាំ​ពន្ធនាគារ​បាន​ប្រព្រឹត្ត​អំពើ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​អត្តឃាត មន្ត្រី​រូប​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ករណី​ទាំងអស់​នេះ​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ជា​បន្ទាន់។ នៅ​ក្នុង​ច្បាប់​ពន្ធនាគារ​បាន​កំណត់​ហើយ បើ​មាន​ឧប្បត្តិហេតុ​កើត​ឡើង​ក្នុង​ពន្ធនាគារ​ត្រូវ​ចាត់​ទុក​ថា​ជា​ករណី​ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់»។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo