កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • លោក ហង្ស ពុទ្ធា សន្យា​ជួយ​កែទម្រង់​ផ្នែក​បោះ​ឆ្នោត​នៅ​កម្ពុជា

    លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បោះ​ឆ្នោត​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បទពិសោធន៍​ការងារ​រយៈពេល ១៧​ឆ្នាំ ពាក់ព័ន្ធ​ផ្នែក​សង្គម និង​ការ​បោះ​ឆ្នោត នឹង​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ជួយ​ធ្វើ​កំណែទម្រង់​ផ្នែក​បោះឆ្នោត​នៅ​កម្ពុជា។

  • លោក ​ហ៊ុន សែន​ ថា​ទោះបី​លោក​ ហង្ស ពុទ្ធា កើត​ទឹក​នោមផ្អែម​ឬ​អេដស៍​ក៏​ច្បាប់​មិន​ហាម​ដែរ​​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​បេក្ខភាព​របស់​លោក​ ហង្ស ពុទ្ធា ដែល​នឹង​ត្រូវ​ចូល​ជា​សមាជិក​ទី​៩ ក្នុង​គ​.​ជ​.​ប ​ថ្មី ជំនួស​លោក​ស្រី ពុង ឈី​វ​កេក ដែល​បាន​បដិសេធ​តំណែង​នេះ​ ។​ ​ថ្លែង​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន ​និង​ផ្លូវជាតិ​លេខ​៩ ពី​ខេត្ត​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​០១ ​ខែ​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ឆាប់​ចុះហត្ថលេខា​ទទួល​យក​បេក្ខភាព​លោក ហង្ស ពុទ្ធា ជំនួស​លោក​ស្រី ពុង ឈី​វ​កេក​ ដោយ​បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា បើ​នៅ​តែ​ខ្វែងគំនិត​គ្នា​ទៀត លោក​នឹង​វិលទៅ​ប្រើ​ គ.ជ.ប ចាស់ ដែល​រង​ការរិះគន់​ថា មិន​ឯករាជ្យ​នោះ ។

  • នាយករដ្ឋមន្ត្រី​ប្រកាសថា ច្បាប់​គ្រប់គ្រង NGOជិត​ចេញ​ជា​រូបរាង​ហើយ

    ស្របពេល​ដែរ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក ទូលាយ​ក្នុងការ​ពិគ្រោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់រួច​ផង នៅ​ថ្ងៃទី១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់​គ្រប់គ្រង NGO នឹងត្រូវ​បានអនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។ ការប្រកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ ចំនួន​កំពុង​អនុវត្ត​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស នយោបាយ​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។

  • លោក ហ៊ុន សែន ​គំរាម​ថា​​ក្រែង​លោ​មានសង្រ្គាម ពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃពុធនេះ ផ្ញើ​សារ​គំរាម​​ជា​ថ្មីទៅកាន់​អ្នក​បោះឆ្នោត​​ថា​ប្រសិន​បើ​​គណ​បក្ស​​​ប្រជាជនកម្ពុជាចាញ់ការ​បោះឆ្នោត​ លទ្ធភាព​​សង្រ្គាមក្នុង​ប្រទេសនឹង​កើត​មាន​ឡើង​ ដែល​នាំ​ឲ្យ​ឱកាស​​​នៃ​​ការ​អភិវឌ្ឍបាត់​បង់។ លោក​នាយករដ្ឋមន្រ្តីគំរាម​ជា​ថ្មីបែបនេះ​នៅ​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ និង​ផ្លូវជាតិ​លេខ​៩ពី​ខេត្ត​​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ ស្រប​ពេល​ដែល​លោក​រិះគន់​អង្គការ​សង្គមស៊ីវិល​ដែលថា​​ច្បាប់​គជប​ថ្មី​អាក្រក់​​​ជាង​ច្បាប់​គជប​ចាស់។​

  • កម្លាំង​ប្រដាប់​អាវុធ និង​ក្រុមហ៊ុន​វៀតណាម​ដុត​ខ្ទម​ជន​ជាតិ​ដើម​ជាង​១០០

    កម្មករ​វៀតណាម និង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​កែវសីមា ប្រមាណ​ជា​ ៧០ ​នាក់ ​បាន​ដុត ​និង​ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦ ​កាល​ពី​ម្សិលមិញ ​ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ក្នុង​ស្រុក កែវ​សីមា ​ រួម​នឹង​កម្មករ​វៀតណាម​របស់​ក្រុមហ៊ុន ប៊ិនភៀក​ ១ បាន​សហការណ៍​គ្នា​ដុត​បំផ្លាញ និង​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​ខ្ទម និង​រោង​ស្នាក់​នៅ​របស់​អ្នកភូមិ​ ១៣៦ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ភូមិ​ចក់ចារ​ ឃុំស្រែឈូក ​ស្រុក​កែវសីមា ​ខេត្ត​មណ្ឌលគិរី។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ភូមិ និង​អង្គការ​អាដ​ហុក​ខេត្ត​មណ្ឌលគិរី។

  • បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​ក្រោយ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

    ខេត្ដរតនគិរី​ ៖​ នគរបាល​ស្រុក​វ៉ើ​ន​សៃ​ ចាប់ខ្លួន​យុវជន​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ អាយុ​៨​ឆ្នាំ​ ខណៈ​នាង​នៅ​តែ​ម្នាក់ឯង​ ម្ដាយ​របស់​នាង​ទៅ​មើល​បងប្អូន​ឆ្លងទន្លេ​។​ ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ធ្វើ​ សកម្មភាព​និង​បាន​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ចាប់​ការ​តាម​ច្បាប់​ ។​ ​ជនសង្ស័យ​ឈ្មោះ​ ស៊ី​ ច​ន្ធី​ អាយុ​១៧​ ឆ្នាំ​ រស់នៅ​ភូមិ​បា​តុង​ ឃុំ​ប៉ុង​ ស្រុក​វ៉េើន​សៃ​ ខេត្ដរតនគិរី​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ​ ខ​.​ស​ អាយុ​៨​ឆ្នាំ​ រស់នៅ​ឃុំ​ជា​មួយ​គ្នា​ ។​

  • ​ក្រសួង​ការងា​រហាម​ម្ចាស់​សហគ្រាស​-​ក្រុមហ៊ុន​កាត់លុយ​កម្មករ​ពេល​បុណ្យចូលឆ្នាំ​​

    ក្រសួង​ការងារ​បាន​ហាម​ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន មិនឲ្យ​កាត់លុ​យក​ម្មករ​និយោជិក ក្នុងពេល​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាតិឲ្យ​មានការឈ​ប់ស​ម្រាក​៣​ថ្ងៃ​ ។ ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី៣១ ខែមីនា ប្រកាសថា «ក្រសួង​មិន​អនុញាត​ឲ្យ​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​នានា​នៅ​ទូទាំង​ប្រទេស កាត់​ប្រាក់​ឈ្នូលក​ម្មករ​សម្រាប់​ថ្ងៃឈ​ប់ស​ម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤-​ដល់​១៦ ខែ​មេសា ឆ្នាំ​២០១៥​នេះ​» ។

  • កម្មករ​រោងចក្រ​ខេថេក​នៅ​តាកែវ​ជាង​១០​នាក់​ទៀត​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១​មេសា

    កម្មករ​រោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាង ១០​នាក់​ទៀត បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា។ មន្ត្រី​ជំនាញ​សង្ស័យ​ថា ការ​សន្លប់​នេះ គឺ​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ផង រួម​ផ្សំ​នឹង​រោងចក្រ​នេះ​មិន​បាន​បំពាក់​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​ផង ទើប​ធ្វើ​ឲ្យ​កម្មករ​សន្លប់​ដូច្នេះ។ កម្មការិនី​រោងចក្រ​ដែល​ដួល​សន្លប់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​នៅ​ក្បែរ​រោងចក្រ​នោះ។

  • លោក ហ៊ុន សែន មិន​ឆ្លើយ​រឿង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​​សង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​នៅ​ស្ទឹងត្រែង

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយ​តប​ទៅ​នឹង​រឿង​ពលរដ្ឋ​រងគ្រោះ ដោយ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ឡើយ ព្រោះ​លោក​និយាយ​ថា ការ​សាងសង់​ស្ពាន​ជា​សមិទ្ធផល​ធំធេង ហេតុ​អី​ត្រូវ​និយាយ​រឿង​តូច​មួយ​បែប​នេះ។ ថ្លែង​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ក្រោយ​ពិធី​សម្ពោធ​ស្ពាន ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​នឹង​សំនួរ របស់​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឡើយ ទាក់ទង​នឹង​រឿង​ពលរដ្ឋ​មួយ​គ្រួសារ មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​សាងសង់​ស្ពាន​នេះ។

  • ពលរដ្ឋ​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន​យូញៀន​ស្នើ​វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា

    តំណាង​ពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ នៅ​ស្រុក គិរីសាគរ និង​បទុមសាគរ​ ខេត្ត​កោះ​កុង បាន​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​វៀល​ដី​ភូមិ និង​ដីស្រែ​ចម្ការ​ពួកគាត់​តាម​រូបមន្ត​ស្បែក​ខ្លា ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​ចិន​យូញៀន ដើម្បី​បញ្ចប់​វិវាទ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នោះ។ នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​ស្រុក​ បទុមសាគរ និង ​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ម្សិល​មិញ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា តំណាង​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរីសាគរ​ អ្នកស្រី ទី​ ប្រាថា ​លើក​ឡើង​ថា ​បន្ទាប់​ពី​ក្រុមហ៊ុន​ យូញៀន​មក​អភិវឌ្ឍ​នៅ​តំបន់​នោះ ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា ដោយសារ​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ​ពួក​គាត់​ ក្នុង​នោះ ក៏​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ផង​ដែរ។

  • សហគមន៍​ប៊ូស្រា​ចាប់​ជនជាតិ​វៀតណាម​ម្នាក់​និង​រថយន្ត​ពីរ​គ្រឿង​ដែល​ចូល​ដឹក​ឈើ

    ថយន្ត​ច្នៃ​ពីរ​គ្រឿង​ផ្ទុក​ដោយ​ឈើ​ពេញ និង​ពលរដ្ឋ​វៀតណាម ម្នាក់ ត្រូវ​បាន​សហគមន៍​ស្ទាក់​ចាប់ ខណៈ​ពួក​គេ​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ព្រំដែន​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម។ ក្រុម​សហគមន៍​អះអាង​ថា ជនជាតិ​វៀតណាម ដែល​ជនល្មើស​បាន​ឆ្លើយ​ដាក់​ទៅ​អាជ្ញាធរ​នៅ​តំបន់​នោះ ថា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ តំណាង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​ឃុំ​ប៊ូស្រា គ្រោង​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​បរិស្ថាន​មួយ​រូប ដែល​អ្នក​ភូមិ​សង្ស័យ​ថា​មាន​ជាប់​ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

  • នាយករដ្ឋមន្ត្រី​ប្រកាសថា ច្បាប់​គ្រប់គ្រង NGOជិត​ចេញ​ជា​រូបរាង​ហើយ

    ស្របពេល​ដែរ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក ទូលាយ​ក្នុងការ​ពិគ្រោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់រួច​ផង នៅ​ថ្ងៃទី១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់​គ្រប់គ្រង NGO នឹងត្រូវ​បានអនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។ ការប្រកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ ចំនួន​កំពុង​អនុវត្ត​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស នយោបាយ​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។

  • ពល​​​រដ្ឋ​​​​​​ខ្មែរ​​​ជំទាស់​​​ទៅ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពីជនភៀស​​​ខ្លួន​​​ ខណៈ​​​​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នៅកម្ពុជា​​​

    ខណៈ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​បន្ត​​​​​​ច្រាន​​​ចោល​​​ការ​​​តាំង​​​ទីលំនៅថ្មី​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​សំដែង​​​ការ​​​ជំទាស់​​​​​​ស្រដៀង​​​នេះ​​​ថា ពួក​​​គាត់​​​​​​មិន​​​ចង់​​​ឃើញ​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។ កាល​​​ពី​​​ខែ​​​កញ្ញា រដ្ឋាភិបាល​​​ក្រុង​​​កង់បេរ៉ា និងរដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើក​​​ច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ ដែល​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​ភៀសខ្លួនដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​ឃុំ​​​ឃាំង​​​​​​​​​នៅ​​​លើ​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ ដើម្បី​​​រង់​​​ចាំ​​​​​​គេ​​​រៀប​​​ចំ​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឲ្យ​​​នោះ តាំង​​​ទី​​​លំនៅថ្មី​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​​​​​ដោយ​​​ផ្អែក​​​លើការ​​​ស្ម័គ្រ​​​ចិត្ត​​​។ ជា​​​ថ្នូរ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ប្រទេស​​​អូស្ត្រា​​​លី​​​បាន​​​សន្យា​​​ផ្តល់​​​ជំនួយ​​​បន្ថែម​​​ក្នុង​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​។ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ត្រូវ​​​បាន​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស និង​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​។ ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ណូរូ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ជន​​​ភៀស​​​ខ្លួន​​​ប្រហែល​​​៤០០នាក់​​​ ដែល​​​រស់​​​នៅ​​​​​​ក្នុង​​​សហគមន៍មួយ​​​ឲ្យ​​​យល់​​​ព្រម​​​មក​​​តាំង​​​ទី​​​លំ​​​នៅថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ឡើយ​​​។

  • តុលាការ​គ្រោង​ជំនុំ​ជម្រះ​សំណុំ​រឿង​ឪពុកម្តាយ​លោក ថោង សារ៉ាត់​

    សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ឪពុក​ម្តាយ​លោក​ ថោង សារ៉ាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា​ខាង​មុខ​នេះ ក្រោម​ការ​ចោទពី​បទកាន់​កាប់​អាវុធ​ខុស​ច្បាប់​ ខណៈ​មន្រ្តី​ក្រសួង​យុត្តិធម៌​បង្ហើប​ឲ្យ​ដឹង​ថា ​អធិការ​កិច្ច​លើ​ភាព​មិន​ប្រក្រតី​នៃ​សំណុំ​រឿង​នៅ​ក្រៅ​ឃុំ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​ មាន​លទ្ធផល​ខ្លះ​ហើយ។ ឪពុក​ម្ដាយ​ឧកញ៉ា ថោង សារ៉ាត់ មាន​លោក ថោង ចំរើន អាយុ​​ ៦៣ ​ឆ្នាំ និងអ្នក​ស្រី​ កែវ សារី អាយុ​​ ៥៥ ​ឆ្នាំ ត្រូវ​បាន​តុលាការ​រាជធានី​សម្រេច​ចោទ​ប្រកាន់ កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​​ការ​ចោទ​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ តាម​មាត្រា​ ៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​នូវ​អាវុធ​វែង​ខ្លី​ ១១​ដើម ​ដែល​សមត្ថកិច្ច​រឹប​អូស​បាន​ពី​ភូមិ​គ្រឹះ​ឧកញ៉ា ថោង សារ៉ាត់ ជា​ទី​ស្នាក់​នៅ​​អចិន្រៃ្តយ៍​របស់​ជន​ជាប់​ចោទ​។

  • CCHR៖ អ្នកការពារ​សិទ្ធិមនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ព្រមាន​ថា អ្នកការពារ​សិទ្ធិមនុស្ស កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​រដ្ឋាភិបាល​ព្រងើយកន្តើយ អនុវត្ត តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ បាន​ចេញ​របាយការណ៍​អង្កេតកម្រាស់​៣០​ទំព័រ បង្ហាញថា ភាពស្ទាក់ស្ទើររបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញអនុវត្ត​ច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ម​នយោបាយ ធ្វើឲ្យ​អ្នការពារ​សិទ្ធិមនុស្សជាច្រើន​នៅ​កម្ពុជា​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ​។​

  • អង្គការសិទ្ធិមនុស្ស​ព្រមាន​ក្រុមហ៊ុន​ចិន​មួយ​ថា ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​នៅ​ថ្ងៃក្រោយ​​

    ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ព្រមាន​ក្រុមហ៊ុន​ចិន​មួយនៅ​ខេត្ត​កោះកុងថា​នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់ទៅ​ថ្ងៃ​អនាគត បើ​ការអនុវត្ត​គម្រោងរបស់​ក្រុមហ៊ុន​នោះ នូវតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ។​ ​ការព្រមាន​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១​ ខែ​មិនា ​ឆ្នាំ​២០១៥ ដែល​មាន​ពលរដ្ឋមាន​ជម្លោះ តំណាង​ក្រុមហ៊ុន អាជ្ញាធរខេត្ត មន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ចូលរួម ។​ ​ក្នុង​វេទិកានោះ អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុកបុ​ទុម​សាគរ និង​គី​រី​សាគរ ខេត្ត​កោះកុង បាន​ចោទប្រកាន់​ក្រុមហ៊ុន​ចិន UNION DEVELOPMENT GRUP CO.Ltd ថា​បាន​ប្រើ​កម្លាំង​ចុះ​រុះរើ និង​ដុត​ផ្ទះពួកគេ មិន​ផ្តល់​សំណងដោយ​អះអាង​ថា ដី​ទាំងនោះ​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​ស្របច្បាប់ពី​រដ្ឋាភិបាល សម្រាប់​វិនិយោគ​៩៩​ឆ្នាំ លើ​ទំហំ​ដី​ជាង​៣​ម៉ឺន​ហិកតា​ ។​

  • អង្គការ​លីកាដូ​រកឃើញ​ដីសម្បទាន​មាន​ចំនួន​ ២៧២ កន្លែង

    អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) អំពាវនាវ​ជាថ្មី​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​ឲ្យ​បាន​ពេញលេញ​នូវ​ចំនួន​​ ដីសម្បទាន​ទាំងអស់ ដែល​ត្រូវ​បាន​ផ្តល់​​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ដែល​​អង្គការ​នេះ​បាន​រកឃើញ​ថា​ ដីសម្បទាន​ទំហំ​ជាង ២ ​​លាន​​ហិកតា​នៃ​ដីសម្បទាន​​​ ២៧២ ​កន្លែង​ស្ថិត​នៅ​​ក្រោម​​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ក្នុង​​​​ស្រុក និង​​​បរទេស។

  • ម.ស.ម.ក អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយដី ក្នង​ជម្លោះ​រវាង​អ្នក​ភូមិជនជាតិ​ដើម​ភាគតិច និង​ក្រុម​ហ៊ុន​កៅ​ស៊ូ​នៅ​ខេត្ត​មណ្ឌល​គិរី

    យោង​តាម​ប្រជា​ពល​រដ្ឋ​ជនជាតិ​ដើម​ភាគតិច​ពូនង រស់​នៅ​ក្នុង​ភូមិ​ចក់​ចារ​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី បាន​ឲ្យ​ដឹង​ថា នៅថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ២០១៥ មាន​កម្មករ​របស់​ក្រុម​ហ៊ុន​​ចម្ការ​កៅស៊ូ​វៀត​ណាម ប៊ិញ ភឿក ១ ដែល​អម​ដោយ​មន្ត្រី​នគរ​បាល​ប្រដាប់​ដោយ​អាវុធ​ និង​មន្រ្តី​អាវុធ​ហត្ថ​ ប្រហែល​៩០នាក់ មាន​ឡាន​បាញ់​ទឹក បាន​ឈូស​ឆាយ​បំផ្លាញ​ដី​ចម្ការ​របស់​សហគមន៍ និង​ខ្ទមជាង​ ១៧០។ ការ​កាប់​ឆ្ការ​ដីនេះ​កើត​ឡើង​ក្នុង​អំឡុង​ជម្លោះ​ដ៏រ៉ាំ​រ៉ៃលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​ទទូល​បាន​កាល​ពី​ឆ្នាំ​២០១២។ មក​ទល់​ពេល​នេះ​កង​កម្លាំងសន្តិ​សុខ​នៅ​មាន​វត្ត​មាន​នៅ​ក្នុង​តំបន់​នោះ​នៅ​ឡើយ អ្នក​ភូមិ​បាន​និយាយ​ថា​ពួក​គាត់​នឹង​តប​ត​ចំពោះ​ការ​ឈូស​ឆាយ​ដី​ដែល​អាច​នឹង​កើត​មាន​ម្តង​ទៀត។

    អានបន្ត
  • សង្គម​ស៊ីវិល​ស្នើ​បក្ស​ទាំង​ពីរ​ដាក់​សមាសភាព​ស្ត្រី​ទៅក្នុង គជប ថ្មី​​

    អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ស្រី ស្នើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាជាតិ និង​តំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដាក់​សមា​ភាពស្រី្ត​ទៅក្នុង គជប ថ្មី ឲ្យមាន​សមភាព​យេនឌ័រ ។​ ​ការស្នើ​នេះ ស្របពេល​ដែល​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កំពុង​ទទួលពាក្យ​បេក្ខជន និង​បេ​ក្ខ​នារី​ធ្វើជា​សមាជិក​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ដែល​គ្រោង​ប្រកាស​សុពលភាព​នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ។​ ​សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការលើកស្ទួយ​ស្រី្ត ចេញផ្សាយ​ម្សិលមិញ​នេះ ឲ្យដឹងថា សមភាព​យេនឌ័រ គឺជា​វិធានការ​ផ្តល់​យុត្តិធម៌​សង្គម និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ សេចក្តីថ្លែងការណ៍​បន្ត​ថា បើ​ប្រធាន​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ស្រី្ត ឬ​បុរស អនុប្រធាន​ត្រូវតែ​ជា​ភេទ​ផ្ទុយ ។ ចំណែក​សមាជិក​៤​រូប នៃ គជប ដែល​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​នយោបាយ​នី​មួយៗ ត្រូវតែ​មាន​ស្រី្ត​យ៉ាងតិច​១​រូប​ទៅ​២​រូប​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo