កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
តុលាការលើកពេលសវនការពលរដ្ឋមានជម្លោះដីធ្លីសហគមន៍បឹងឈូកក្នុងរាជធានីភ្នំពេញ
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ លើកពេលសវនការលើអ្នកមានជម្លោះដីធ្លី៤នាក់មកពីសហគមន៍បឹងឈូក រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ពាក់ព័ន្ធរឿងក្ដី ប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។ កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៥ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីលោក សៀង សុង បានកោះហៅលោក ចាន់ សុជាតិ មេធាវីការពារក្ដីឲ្យអ្នកមានជម្លោះដីធ្លី៤នាក់នៅសហគមន៍បឹងឈូកឲ្យចូលសវនាការនៅថ្ងៃទី០១ ខែមេសា វេលាម៉េង៨ព្រឹក លើរឿងក្ដី ប្រើអំពើហឹង្សាទោលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ។
-
ឈ្មួញមានឥទ្ធិពលម្នាក់យកប្រឡាយទឹករដ្ឋធ្វើអាជីវកម្ម ជញ្ជក់ឈាមពលរដ្ឋនៅឃុំក្រាំងត្រយ៉ង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ ក្នុងឃុំក្រាំងត្រយ៉ង ខឹងសម្បាឈ្មួញយកប្រឡាយសាធារណៈរបស់រដ្ឋ មកលក់បន្តគ្នា ហើយបូមទឹកលក់ ដោយមានតម្លៃថ្លៃ តាមតែអំពើចិត្ត បើអ្នកណាគ្មានប្រាក់ទិញ គឺមិនឲ្យបូមទឹកដាក់ស្រែឡើយ បណ្តាលឲ្យរីងស្ងួតខូចស្រូវ ហើយពួកគាត់បានប្តឹងទៅលោកអភិបាលខេត្ត សូមឲ្យជួយអន្តរាគមន៍ ប៉ុន្តែមកដល់ថ្ងៃទី១ មេសា ២០១៥ នេះហើយ ពុំមានដំណោះស្រាយអ្វីឡើយ ។ បើតាមប្រជាពលរដ្ឋភូមិរកាដុះ ឃុំក្រាំងត្រយ៉ង ស្រុកពាមជរបានឲ្យដឹងថា បើមានទឹកគ្រប់គ្រាន់ពួកគាត់អាចធ្វើស្រែបាន៣ដង ហើយអ្នកភូមិ គឺធ្វើស្រែទាំងប្រាំងទាំងវស្សា ប៉ុន្តែនៅខែ មីនា នេះ ស្រូវប្រាំងត្រូវរីងទឹកខូចអស់មួយចំនួន ដោយសារខ្វះទឹក ដោយឈ្មួញ ឈ្មោះហំ អ៊ាប នៅភូមិកំពង់ប្រសាទ ឃុំកំពង់ប្រាសាទ ធ្វើឈ្មួញកណ្តាល បូមទឹកពីទន្លេតូច មកដាក់ក្នុងប្រឡាយ លក់ឲ្យប្រជាពលរដ្ឋបូមបន្ត ចេញពីប្រឡាយដាក់ក្នុងស្រែ ដោយគិតក្នុងមួយហិកតា យកតម្លៃ៧០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល បើអ្នកណាគ្មានប្រាក់ គឺទៅខ្ចីពីធានាគារ ឬអ្នកចងការប្រាក់ ដែលមានតម្លៃការប្រាក់ខ្ពស់ ហើយបើស្រូវខូច ឬបានទិន្នផលទាប ត្រូវខាត ធ្លាក់ខ្លួនជំពាក់បំណុលគេ ។ ដោយសារទិញពូជស្រូវ,ជី,ថ្នាំ,ថ្លៃភ្ជួនិងច្រូតកាត់ប្រមូលផលចំណាយខ្ពស់ ហើយចំណាយទិញទឹកដាក់ស្រែទៀត ព្រោះបើមានទឹកគ្រប់គ្រាន់ គឺស្រូវក្នុងមួយហិកតា បាន៩តោន បើខ្វះទឹក ក្នុងមួយហិកតា បានត្រឹមតែ៣ទៅ៤តោន ប៉ុណ្ណោះ ។
-
CCHR អំពាវនាវឲ្យរដ្ឋាភិបាលទទួលស្គាល់អ្នកប្តូរភេទ
នៅក្នុងការទទួលស្គាល់ទិវាអ្នកប្តូរភេទអន្តរជាតិប្រចាំឆ្នាំលើកទី ៦ កាលម្សិលមិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលការពារសហគមន៍អ្នកប្តូរភេទ និងបញ្ចប់ការរើសអើងពួកគេ។ ខណៈកម្ពុជាមិនមានច្បាប់ថ្កោលទោសដោយផ្ទាល់ចំពោះសហគមន៍ក្រុមស្រីស្រឡាញ់ស្រី បុរសស្រឡាញ់បុរស មនុស្សស្រឡាញ់ទាំងបុរស ទាំងស្រ្តី និងមនុស្សប្តូរភេទ (LGBT) រដ្ឋាភិបាលក៏ខ្វះខាតការបង្កើតច្បាប់ផ្លូវការផងដែរដែលអាចការពារក្រុមងាយរងគ្រោះទាំងនេះ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា៖ «យើងមិនទាន់មានច្បាប់ពិសេសនោះទេ ប៉ុន្តែយើងគោរពពួកគេដូចមនុស្សធម្មតាដែរ ផ្តល់ការងារដូចគ្នា ការអប់រំដូចគ្នា អ្វីៗដូចគ្នា»។ លោកថា លោកមិនដឹងពីសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សទេ។
-
នាយករដ្ឋមន្ត្រីប្រកាសរៀបចំច្បាប់គ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ មេសា ប្រកាសថា លោកនឹងរៀបចំឲ្យមានច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីកំណត់តួនាទីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រោយពីផ្អាកប្រមាណ ៣ឆ្នាំមកហើយ ស្រាប់តែនៅថ្ងៃទី១ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកចង់ឲ្យមានច្បាប់សម្រាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ ដើម្បីទប់ស្កាត់ការរិះគន់សកម្មភាពលោក និងរដ្ឋាភិបាល ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន៖ «សុំអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់។ តួនាទីខ្លួនកម្រិតណា។ ខ្ញុំសុំប្រកាសទុកជាមុន ច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងចេញនៅពេលខាងមុខ។ កុំវាទៅគេហៅថា ធ្វើតាមចិត្តចង់ ព្រោះឥឡូវអ្នកឯងកំពុងនៅក្រៅច្បាប់ហើយ បើចង់មានបញ្ជីជាតិ ទាល់តែធ្វើច្បាប់នោះ បានចុះបញ្ជីជាតិបាន អ៊ីចឹងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ»។
-
ខុមហ្វ្រែល៖ កម្ពុជាជាប្រទេសដែលមានការរំលោភអំណាចធ្ងន់ធ្ងរ
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) នៅថ្ងៃទី៣១ មីនា មានប្រសាសន៍ថា កម្ពុជា ជាប្រទេសដែលមានការរំលោភអំណាចមានស្ថានភាពធ្ងន់ធ្ងរ ហើយការប្រើប្រាស់ធនធាន និងបុគ្គលិករដ្ឋច្រើនលើសលប់។ លោក គល់ បញ្ញា អះអាងថា មូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យវិស័យសាធារណៈរបស់រដ្ឋធ្លាក់ចុះ ដូចជាសេវាសុខភាពជាដើម។ លោកថ្លែងដូច្នេះ ក្នុងពិធីកិច្ចពិភាក្សាតុមូលស្ដីអំពី "ប្រជាធិបតេយ្យនិងភាពមិនប្រក្រតីខាងនយោបាយ" ដែលរៀបចំដោយអង្គការ ខុមហ្វ្រែល នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដែលមានតំណាងអង្គទូត តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងរាស្ត្រគណបក្សប្រឆាំង សរុបអ្នកចូលរួមទាំងអស់ប្រមាណ ៥០នាក់។
-
ខុមហ្វ្រែល៖ប្រើធនធានរដ្ឋជាប្រយោជន៍នយោបាយនៅតែចាក់ឫសយ៉ាងមាំ
អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រ្វែល បានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៤កន្លងទៅ គណបក្សកាន់អំណាចនៅតែប្រើប្រាស់ធនធានរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយកើតមានច្រើន។ របាយការណ៍របស់អង្គការខុមហ្វ្រែលចុះថ្ងៃទី២៧ខែមីនា បានលើកឡើងថាសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយមានភាពប្រសើរឡើង ប៉ុន្តែការប្រើប្រាស់ធនធានរដ្ឋដើម្បីបម្រើផលប្រយោជន៍នយោបាយ នៅតែចាក់ឫសយ៉ាងមាំ និងជាប្រព័ន្ធ។ របាយការណ៍បន្តថាភាពលម្អៀងផ្នែកនយោបាយដែលមន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធបំពេញតួនាទីបម្រើផលប្រយោជន៍គណបក្សកាន់អំណាចស្ទើរក្លាយជាទម្លាប់។
-
មេដឹកនំាភាគតិចសភាអាមេរិកបារម្ភពីបញ្ហាសិទ្ធិមនុស្ស និងឯករាជ្យភាពប្រព័ន្ធតុលាការនៅកម្ពុជា
មេដឹកនំាភាគតិចតំណាងរាស្រ្តអាមេរិក លោកស្រីNancy Pelosi ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលើកឡើងពីការរឹតត្បិតសេរីភាព ឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងបញ្ហាពុករលួយជាដើម។ សេចក្តីថ្លែងការណ៍របស់លោកស្រី Nancy Pelosi ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថាលោកស្រីបានដឹកនាំគណៈប្រតិភូជួបជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី៣០ខែមីនា។ សេចក្តីថ្លែងការណ៍បន្តថាលោកស្រីបានពិភាក្សាបញ្ហាមួយចំនួនទាក់ទងនឹងការគាបសង្កត់សេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ បញ្ហាអំពើពុករលួយ ការអនុវត្តការងារមិនយុត្តិធម៌ និងសិទ្ធិដីធ្លី។
-
តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺមុនចូលឆ្នាំខ្មែរ
តុលាការបានចេញដីកាកោះហៅ លោក កឹម សុខា ដែលជាអនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដោយក្នុងដីកានោះ មិនឃើញបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ។ ប៉ុន្តែចំណាត់ការនេះធ្វើឡើងក្រោយពីលោក ហ៊ុន សែន ព្រមានចាត់ការតាមប្រព័ន្ធតុលាការទៅលើអនុប្រធានគណបក្សប្រឆាំងរូបនេះ ដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ លោកចាន់ ចេន ជាមេធាវីការពារក្តីលោក កឹម សុខា ឲ្យVODដឹងនៅថ្ងៃអង្គារនេះថា កាលពីម្សិលមិញ លោកបានទទួលដីកាកោះហៅពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លី សុផាន់ណា ដែលកោះហៅលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភាដែលមានអភ័យឯកសិទ្ធិតំណាងរាស្ត្រនោះ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០១៥ខាងមុខនេះ ដើម្បីសាកសួរបន្ថែម។
-
អាជ្ញាធរខេត្តកោះកុងព្រមានក្រុមហ៊ុនចិនឲ្យឈប់បណ្តេញអ្នកភូមិ
អាជ្ញាធរកម្ពុជាព្រមានក្រុមហ៊ុនចិនមួយ ដែលទទួលបានសិទ្ធិវិនិយោគនៅខេត្តកោះកុង ឲ្យឈប់បណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន ខណៈអ្នកភូមិទាមទារឲ្យកាត់ដីពួកគេចេញពីដីក្រុមហ៊ុន តាមរូបមន្តស្បែកខ្លារបស់រដ្ឋាភិបាល ។ ការព្រមានរបស់អាជ្ញាធរនេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ ។ ក្នុងសិក្ខាសាលានោះ អ្នកភូមិដែលមានជម្លោះដីធ្លីមកពីស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង បានលើកឡើងប្រហាក់ប្រហែកគ្នាថា ក្រុមហ៊ុនចិន UNION DEVELOPMENT GRUP CO.Ltd បានប្រើកម្លាំងចុះរុះរើ និងដុតផ្ទះពួកគេដោយមិនផ្តល់សំណង ដោយអះអាងថា ដីទាំងនោះពួកគេបានទទួលសិទ្ធិស្របច្បាប់ពីរដ្ឋាភិបាលដើម្បីវិនិយោគ ។
-
CCHR៖ រដ្ឋាភិបាលគួរធ្វើជាគំរូ ក្នុងការលើកកម្ពស់និងការពារសិទ្ធិអ្នកប្តូរភេទ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី៣១ខែមីនានេះបានចេញសេចក្តីថ្លែងការណ៍មួយដោយបានទទូចឲ្យរាជរដ្ឋាភិបាលបោះជំហានទៅមុខជាវិជ្ជមាន ក្នុងការលើកកម្ពស់និងការពារសិទ្ធិរបស់អ្នកប្តូរភេទនៅកម្ពុជា។ នៅថ្ងៃទី៣១មីនានេះគឺជាខួបលើកទី៦នៃអ្នកប្តូរភេទអន្តរជាតិដោយបើកចំហរ។ទិវានេះត្រូវបានគេប្រារព្ធឡើងដើម្បីអបអរដល់សហគមន៍អ្នកប្តូរភេទនៅជុំវិញពិភពលោកនិងដើម្បីចងចាំ ព្រមទាំងឧទ្ទិសមនុស្សដែលត្រូវបានសម្លាប់ដោយសារការរើសអើងនិងការបង្ហាញអត្តសញ្ញាណយេនឌ័រ។
-
បទយកការណ៍៖ អ្នករងគ្រោះដោយការបោកគ្រាប់បែកមុខរដ្ឋសភាចាស់ទាមទារពន្លឿនរកយុត្តិធម៌
រយៈពេល១៨ឆ្នាំកន្លងផុតទៅ ភាពអយុត្តិធម៌សម្រាប់អ្នកស្លាប់ និងអ្នករងរបួសនៅក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់នៅតែបន្តកើតមាន ខណៈឃាតកពិត សមត្ថកិច្ច និងស្ថាប័នតុលាការមិនទាន់ចាប់យកទៅផ្តន្ទាទោសនៅឡើយ ។ សោកនាដកម្មនេះកើតឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ខណៈលោក សម រង្ស៊ី ដឹកនាំក្រុមបាតុករធ្វើបាតុកម្មទាមទារឲ្យកែទម្រង់ប្រព័ន្ធតុលាការ ទាមទារដំឡើងប្រាក់ខែសមរម្យ និងទាមទារសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ។ ជារៀងរាល់ឆ្នាំ គណបក្សប្រឆាំងតែងតែធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅគ្រានោះ ហើយនៅឆ្នាំនេះបក្សសង្គ្រោះជាតិ ក៏បានរំឭកពិធីនេះទៀត ដោយមានអ្នកចូលរួមប្រមាណ៥០០អង្គ/នាក់ ។
-
CCHR៖ រដ្ឋាភិបាលគួរធ្វើជាគំរូ ក្នុងការលើកកម្ពស់និងការពារសិទ្ធិអ្នកប្តូរភេទ
នៅថ្ងៃទី៣១មីនានេះគឺជាខួបលើកទី៦នៃអ្នកប្តូរភេទអន្តរជាតិដោយបើកចំហរ។ទិវានេះត្រូវបានគេប្រារព្ធឡើងដើម្បីអបអរដល់សហគមន៍អ្នកប្តូរភេទនៅជុំវិញពិភពលោកនិងដើម្បីចងចាំ ព្រមទាំងឧទ្ទិសមនុស្សដែលត្រូវបានសម្លាប់ដោយសារការរើសអើងនិងការបង្ហាញអត្តសញ្ញាណយេនឌ័រ។ សេចក្តីថ្លែងការណ៍របស់CCHRដែលចេញផ្សាយនៅថ្ងៃនេះបានលើកឡើងថានៅកម្ពុជាបញ្ហារបស់អ្នកប្តូរភេទមិនទាន់បានស្រាវជ្រាវឲ្យបានទូលំទូលាយនៅឡើយហើយក៏មិនមានទិន្នន័យច្បាស់លាស់ទាក់ទងនឹងការរើសអើងប្រឆាំងនឹងអ្នកប្តូរភេទនោះដែរ។
-
សង្គមស៊ីវិល សម្តែងការព្រួយបារម្ភពីការដាក់បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ
សង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិ បង្ហាញការព្រួយបារម្ភថា ភាពមិនប្រក្រតីខាងនយោបាយ និងបក្សពួកនិយមនៅក្នុងស្ថាប័នរដ្ឋធំៗ ធ្វើឲ្យរាំងស្ទះកាន់តែធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការអភិវឌ្ឍជាតិ។ ការបង្ហាញនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ដែលរៀបចំដោយអង្គការខុមហ្វ្រែល។ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា អំពើពុករលួយដែលធំបំផុត គឺអំពើពុករលួយផ្នែកនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកថាអំពើពុករលួយផ្នែកនយោបាយនេះ មានន័យថា រដ្ឋាភិបាលមិនបានប្រើប្រាស់ច្បាប់យកមកអនុវត្ត តែបែរជាប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រាល់ការសម្តែងមតិ និងសិទិ្ធជួបប្រជុំកន្លងមក។
-
សង្គមស៊ីវិល៖ ការសម្រេចចិត្តរបស់លោកស្រី ពុង ឈីវកេក គឺជាការត្រឹមត្រូវ
ថ្នាក់ដឹកនាំសង្គមស៊ីវិលគាំទ្រការសម្រេចចិត្តរបស់លោកស្រី ពុង ឈីវកេក ដែលបានបដិសេធដំណែង ជាសមាជិកទី៩ គជប ថ្មី។ នៅថ្ងៃអង្គារនេះ លោកស្រី ពុង ឈីវកេក បានបដិសេធថា លោកស្រីមិន អាចទទួលយកមុខដំណែងនេះបានទេ ដោយសារតួនាទីនេះ អ្នកស្រីមិនអាចអនុវត្តទៅរួច។
-
សង្គមស៊ីវិល បង្ហាញភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា
ក្រុម អង្គការសង្គមស៊ីវិល ដែលធ្វើការខាងការបោះឆ្នោត បានបង្ហាញក្នុងកិច្ចពិភាក្សាតុមូល កាលពីព្រឹកថ្ងៃអង្គារនេះ អំពីស្ថានភាពប្រជាធិបតេយ្យ និងភាពមិនប្រក្រតី ខាងនយោបាយនៅកម្ពុជា។ នោះគឺនៅឆ្នាំ២០១៤ កន្លងមកនេះ អង្គការឃ្លាំមើលការបោះឆ្នោត បានមើលឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា ពេលខ្លះ ដើរថយក្រោយ ពេលខ្លះដើរទៅមុខ តាមអារម្មណ៍របស់អ្នកនយោបាយ។ ចំណែកភាពមិនប្រក្រតីផ្នែកនយោបាយក្នុងឆ្នាំ២០១៤ រួមមាន ការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ ព្រមទាំងអំពើពុករលួយខាងនយោបាយ ដូចជា បក្សពួក ឬសាច់ញាតិនិយម និងការរំលោភអំណាច ជាដើម។ រីឯលោកផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានហៅរបាយការណ៍នេះ ថាមិនប្រាកដប្រជា និងគ្មានមូលដ្ឋាន ដែលអាចយកមកពិចារណាបានទេ។
-
កម្មករនៅតាកែវប្រមាណ៣០នាក់ដួលសន្លប់
កម្មកររោងចក្រផលិតគ្រឿងអេឡិចត្រូនិក គ័នថេក (Kauntech Cambodia Cooperation Limited) ស្ថិតនៅក្បែរស្ទឹងស្លាគូ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៣០នាក់ បានដួលសន្លប់នៅព្រឹកថ្ងៃទី៣១ មីនា ដោយសង្ស័យថា ពុលក្លិនសំរាមដែលអ្នកបោសសម្អាតរោងចក្រដុតនៅក្បែររោងចក្រ។ នេះបើតាមប្រភពកម្មករ និងតំណាងរោងចក្រ។ កម្មករសន្លប់ប្រមាណ ៣០នាក់នោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិក ក្បែររោងចក្រខ្លះ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខ្លះ។
-
គណបក្សទាំងពីរព្រមព្រៀងជ្រើសយកលោក ហង្ស ពុទ្ធា ជំនួសលោកស្រីពុង ឈីវកេក
យោងតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជាដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា គណបក្សជាប់ឆ្នោតទាំងពីរនេះ បានព្រមព្រៀងគ្នាជ្រើសរើសលោក លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និចហ្វិច) ជាបេក្ខភាពទី៩ នៃ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោកស្រី ពុង ឈីវ កេក ដែលបានសុំលាលែងពីតំណែងនៅថ្ងៃអង្គារនេះ។ លិខិតដែលចុះតាំងពីថ្ងៃទី ២៩ មីនា និងទើបផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី៣១ មីនានេះ គឺប៉ុន្មានម៉ោង ក្រោយពីលោកស្រី ពុង ឈីវកេក បានប្រកាសបដិសេធមិនទទួលយកតំណែងនេះ ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកាលពីខែកក្កដា ឆ្នាំមុន។
-
ពលរដ្ឋបុរីកីឡាថាការចុះវាយតម្លៃរបស់សាលារាជធានីមានអំពើពុករលួយ
សហគមន៍បុរីកីឡាចោទថា ការចុះវាយតម្លៃរបស់សាលារាជធានីភ្នំពេញមុននឹងផ្ដល់សំណងដល់ពួកគេដែលត្រូវបណ្តេញចេញនោះ មានអំពើពុករលួយ ។ ពលរដ្ឋ១៥នាក់តំណាងឲ្យ១៥៦គ្រួសារ នៅសហគមន៍បុរីកីឡា បានធ្វើសន្និសីទសារព័ត៌មាន នៅទីមុខសាលាខណ្ឌ៧មករា នៅថ្ងៃអង្គារនេះ ដើម្បីស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គភាពប្រឆាំងអំពើពុករលួយ និង គណៈកម្មការទី១ និងទី១០នៃរដ្ឋសភាចេញអន្តរាគមន៍លើករណីពុករលួយ ។ យោងតាមឯកសារដែលចែកឲ្យអ្នកសារព័ត៌មានស្ដីពីលទ្ធផលបឋមដែលបានបិទផ្សាយនៅសាលាខណ្ឌ៧មករា កាលពីថ្ងៃទី ២០ ខែមីនា បង្ហាញថា ពលរដ្ឋ២៥គ្រួសារត្រូវទទួលបានផ្ទះនៅតំបន់បុរីកីឡា ៨៩ គ្រួសារត្រូវផ្តល់ផ្ទះនៅភូមិអណ្តូង ខណ្ឌពោធិ៍សែនជ័យ ហើយគ្រួសារដែលសេសសល់គឺត្រូវទទួលបានកញ្ចប់ថវិកា ។
-
គណបក្សប្រជាជនកម្ពុជានឹងជ្រើសរើសមនុស្សថ្មីសម្រាប់តំណែងសមាជិកទី៩គជប
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថាគណបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិ នឹងពិភាក្សាគ្នា ដើម្បីរកបេក្ខជនថ្មីមកធ្វើជាសមាជិកទី៩របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត(គជប)។ នៅថ្ងៃអង្គារនេះ ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក ដែលត្រូវបានគណបក្សទាំងពីរស្នើឲ្យធ្វើជាសមាជិកទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានសម្រេចបដិសេធចូលជាសមាជិកនៃស្ថាប័ននេះ ដោយមូលហេតុថាមិនអាចដើរតួនាទីឯករាជ្យបាន។
-
សង្គមស៊ីវិល បង្ហាញភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា
ក្រុម អង្គការសង្គមស៊ីវិល ដែលធ្វើការខាងការបោះឆ្នោត បានបង្ហាញក្នុងកិច្ចពិភាក្សាតុមូល កាលពីព្រឹកថ្ងៃអង្គារនេះ អំពីស្ថានភាពប្រជាធិបតេយ្យ និងភាពមិនប្រក្រតី ខាងនយោបាយនៅកម្ពុជា។ នោះគឺនៅឆ្នាំ២០១៤ កន្លងមកនេះ អង្គការឃ្លាំមើលការបោះឆ្នោត បានមើលឃើញថា ប្រជាធិបតេយ្យនៅកម្ពុជា ពេលខ្លះ ដើរថយក្រោយ ពេលខ្លះដើរទៅមុខ តាមអារម្មណ៍របស់អ្នកនយោបាយ។ ចំណែកភាពមិនប្រក្រតីផ្នែកនយោបាយក្នុងឆ្នាំ២០១៤ រួមមាន ការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ ព្រមទាំងអំពើពុករលួយខាងនយោបាយ ដូចជា បក្សពួក ឬសាច់ញាតិនិយម និងការរំលោភអំណាច ជាដើម។ រីឯលោកផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានហៅរបាយការណ៍នេះ ថាមិនប្រាកដប្រជា និងគ្មានមូលដ្ឋាន ដែលអាចយកមកពិចារណាបានទេ។