កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ពលរដ្ឋ​បុរី​កីឡា​ថា​ការចុះ​វាយ​តម្លៃ​របស់​សាលា​រាជធានី​មាន​អំពើ​ពុករលួយ​​

    ​សហគមន៍​បុរី​កីឡា​ចោទថា ការចុះ​វាយ​តម្លៃ​របស់​សាលា​រាជធានី​ភ្នំពេញ​មុននឹង​ផ្ដល់​សំណង​ដល់​ពួកគេ​ដែល​ត្រូវ​បណ្តេញ​ចេញ​នោះ មាន​អំពើ​ពុករលួយ ។​ ​ពលរដ្ឋ​១៥​នាក់​តំណាងឲ្យ​១៥៦​គ្រួសារ នៅ​សហគមន៍​បុរី​កីឡា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​មុខ​សាលា​ខណ្ឌ​៧​មករា នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អង្គភាព​ប្រឆាំង​អំពើពុករលួយ និង គណៈកម្មការ​ទី​១ និង​ទី​១០​នៃ​រដ្ឋសភា​ចេញ​អន្តរាគមន៍​លើ​ករណី​ពុករលួយ ។​

  • អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដុត​រោង​ប្រជាពលរដ្ឋ​ដើម្បី​បណ្ដេញ​ចេញ​ពី​ដី​មាន​ទំនាស់

    អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ ៥០​នាក់ អម​ដោយ​រថយន្ត​បាញ់​ទឹក រុះ​​រើ​រោង​ប្រក់​កៅស៊ូ​របស់​អ្នក​ភូមិ​ចក់ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដែល​ធ្វើការ​​តវ៉ា​ទាមទារ​ដី​ពី​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ប៊ិញ ភឿក១។ អ្នក​ភូមិ​ហៅ​ទង្វើ​អាជ្ញាធរ​ថា ប្រើ​អំពើ​ឃោរឃៅ រំលោភ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ។ ខ្ទម​ប្រក់​កៅស៊ូ​ជាង ៤០​ខ្ទម​របស់​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ត្រូវ​ដុត​បំផ្លាញ​ចោល​បន្ទាប់​ពី​​អាជ្ញាធរ​ដាក់​កងកម្លាំង មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ​អម​ដោយ​គ្រឿងចក្រ​កាយ​ដី និង​រថយន្ត​​បាញ់​ទឹក​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ទី​កើត​ហេតុ។ មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​ក្នុង​ហេតុការណ៍​នេះ​ទេ ក៏​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​​ប្រឈម​មុខ​គ្នា​ដោយ​ជម្លោះ​ពាក្យ​សម្ដី​ខ្លាំង​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​​មីនា។

  • លោកស្រី​ពុង ឈីវកេក សម្រេច​មិន​ធ្វើជាសមាជិកគជប​​

    ប្រធានអង្គការលីកាដូ លោក​ស្រី ពុង ឈីវកេក ដែល​ត្រូវ​បាន​គណបក្សទាំងពីរ​(គណបក្សប្រជាជនកម្ពុជា និង​សង្រ្គោះជាតិ​)​ស្នើ​ឲ្យ​ធ្វើ​ជា​សមាជិកទី៩នៃ​​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត(គជប) បាន​សម្រេច​បដិសេធចូល​​ជា​សមាជិកនៃ​ស្ថាប័ននេះ​ ដោយ​មូល​ហេតុ​ថា​​មិនអាច​ដើរតួនាទី​ឯករាជ្យ​បាន។ សេចក្តីថ្លែងការណ៍របស់​លោកស្រី ពុង ឈីវកេក ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ ឲ្យ​ដឹងថា​«នៅ​ខណៈ​​នោះ[កាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៤ នៅពេលស្នើសុំឲ្យ​ធ្វើ​ជា​សមាជិកគជប] តួនាទី​ជា​សមាជិកទី​៩​សម្រាប់​ខ្ញុំ…គឺ​ជា​សមា​ជិក​​ឯករាជ្យ​ម្នាក់ ពិត​ជា​នឹង​រួមវិភាគ​ទាន​យ៉ាងសំខាន់​ដល់​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ដើម្បី​សម្រេច​បេសកកម្ម​របស់ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាធរមាន»។ លោកស្រីបញ្ជាក់​ថា​«រហូតមក​ដល់ថ្ងៃ​នេះ រូប​ខ្ញុំជឿជាក់​ថា​មុខ​តំណែង​មួយ​នេះ​ ខ្ញុំ​មិន​អាច​អនុវត្ត​ទៅ​រួចនោះ​ទេ»។​

  • តុលាការកោះ​ហៅ​លោក​ កឹម សុខា ​អនុប្រធាន​ទីមួយ​សភាជាតិ​ដែល​មាន​អភ័យ​ឯកសិទ្ធិ

    វ៉ាស៊ីនតោន— តុលាការ​ក្រុង​ភ្នំពេញ​ជូន​ដំណឹង​មេធាវី​ពីការ​កោះ​ហៅ​លោក ​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ។​ លោក​ចាន់ ចេន ​មេធាវី​ការពារក្តី​លោក ​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ​លោក​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​តុលាការនៅ​ថ្ងៃ​នេះពី​គម្រោង​របស់​ព្រះរាជ​អាជ្ញា ​ដើម្បី​កោះហៅ​លោក​ កឹម សុខា​ ​អនុ​ប្រធានទី​មួយសភាជាតិដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រឲ្យ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​៨ខែ​មេសា​ឆ្នាំ​២០១៥​ពី​បទ​បាតុកម្ម​អហិង្សា​ ដែល​ប្តូរ​ទៅ​អំពើ​ហិង្សា​កាលពី​ឆ្នាំ​ទៅ​នោះ។ ​

  • សង្គមស៊ីវិល សម្តែងការព្រួយបារម្ភពីការដាក់បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ​

    សង្គមស៊ីវិលដែលធ្វើការផ្នែកតស៊ូមតិ បង្ហាញការព្រួយបារម្ភថា ភាពមិនប្រក្រតីខាងនយោបាយ និងបក្សពួកនិយមនៅក្នុងស្ថាប័នរដ្ឋធំៗ ធ្វើឲ្យរាំងស្ទះកាន់តែធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការអភិវឌ្ឍជាតិ។ ការបង្ហាញនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយនៅកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ដែលរៀបចំដោយអង្គការខុមហ្វ្រែល។

  • CCHR ​អំពាវនាវ​​ឲ្យ​​រដ្ឋាភិបា​ល​លើក​កម្ពស់ ​និង​​ការពារ​​សិទ្ធិ​​អ្នក​​ប្ដូរ​​ភេទ​​នៅ​​កម្ពុជា​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល បោះជំហាន​ទៅ​មុខជា​វិជ្ជមាន ក្នុង​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​របស់​អ្នក​ប្ដូរ​ភេទ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​សេច្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុងឱកាស​ទិវា​អ្នក​ប្ដូរ​ភេទ​អន្តរជាតិ​ដោយ​បើកចំហ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥​។​ ​សេចក្ដីថ្លែងការណ៍​ដដែល​បានឲ្យដឹង​ទៀតថា នៅ​ប្រទេស​កម្ពុជា​បញ្ហា​របស់​អ្នក​ប្ដូរ​ភេទ​មិនទាន់​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​នៅ​ឡើយ​ទេ ហើយក៏​មិន​មាន​ទិន្នន័យ​ច្បាស់លាស់ ទាក់ទង​ទៅនឹង​ការរើសអើង​ប្រឆាំង​នឹង​ក្រុម​អ្នក​ប្ដូរ​ភេទ​នោះដែរ​។ តែ​យ៉ាងណា​ក៏​ដោយ​គម្រោង​និន្នាការ​ភេទ និង​សញ្ញាណ​យេនឌ័រ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ទាក់ទង​ជាមួយ​បណ្ដាញ​ដ៏​ធំ​មួយ​នៃ​ក្រុម​អ្នក​ប្ដូ​ភេទ​នៅ​ទូទាំង​ប្រទេស ដោយ​មាន​អ្នក​មួយចំនួន​ស្នើ​ថា​ការរើសអើង​អ្នក​ប្ដូ​ភេទ​គឺ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ទោះ​នៅ​ទី​ណាក៏ដោយ​។​

  • លោក​ ហង្ស ពុទ្ធា រីករាយនឹង​ធ្វើ​ជា​សមាជិកគជប នៅពេលមាន​ការស្នើ​សុំ​របស់គណបក្ស​ទាំងពីរ​

    នាយក​ប្រតិបត្តិនៃ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា(​និចហ្វិច) លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា​លោករីក​រាយ​នឹង​ធ្វើ​ជា​សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ប្រសិនបើ​គណបក្ស​ទាំងពីរ​ស្នើ​សុំរូប​លោក​ជំនួស​លោក​ស្រី​ពុង ឈីវកេក ដែល​ទើប​ប្រកាស​មិន​ចូល​ជាសមាជិក​នៅ​ថ្ងៃ​នេះ។​

  • លោក កឹម សុខា លើក​ឡើង​ថា ច្បាប់​ស្ដី​ពី​តុលា​ការ​គួរ​តែ​លើក​យក​មក​ពិភា​ក្សា​ឡើង​វិញ

    មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា (CCHR) បាន​​ធ្វើ​ការ​អំពាវ​នាវ​​ឲ្យ​​រដ្ឋាភិ​បាល បោះ​ជំហាន​​ទៅ​​មុខ​ជា​​វិជ្ជ​មាន ក្នុង​​ការ​លើក​កម្ពស់ និង​​ការ​ពារ​​សិទ្ធិ​​របស់​​អ្នក​​ប្ដូរ​ភេទ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ នេះ​​បើ​​តាម​​សេច្ដី​ថ្លែង​ការណ៍​​របស់​​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ក្នុង​ឱកាស​​ទិវា​​អ្នក​​ប្ដូរ​​ភេទ​​អន្តរ​ជាតិ​​ដោយ​​បើក​ចំហ នា​​ថ្ងៃ​​ទី​៣១ ខែ​​មីនា ឆ្នាំ​២០១៥​។​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល បោះជំហាន​ទៅ​មុខជា​វិជ្ជមាន ក្នុង​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​របស់​អ្នក​ប្ដូរ​ភេទ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​សេច្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុងឱកាស​ទិវា​អ្នក​ប្ដូរ​ភេទ​អន្តរជាតិ​ដោយ​បើកចំហ នា​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៥​។​

  • ​អ្នកវិភាគ និង​អ្នកច្បាប់​ផ្តល់​គំនិត​ផ្សេងៗ​គ្នា ករណី​តំណែង​លោកស្រី ពុង ឈី​វ​កេក នៅ គ​.​ជ​.​ប​​

    អ្នកវិភាគ និង​អ្នកច្បាប់​មួយចំនួន​ផ្តល់យោបល់​ផ្សេងៗ​គ្នា​ដល់​លោក​ស្រី ពុង ឈី​វ​កេក ប្រធានអង្គការ​លីកាដូ ក្នុងការ​ទទួលយក​តំណែង​ជា​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប តាម​ការស្នើសុំ​របស់​គ​ណ​បក្សជាប់​ឆ្នោត​ទាំង​ពីរ ។​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ខុមហ្វ្រែល លោក គល់ បញ្ញា លើកទឹកចិត្ត​ដល់​ប្រធាន​អង្គការ​លីកាដូ លោកស្រី ពុង ឈី​វ​កេក ឲ្យ​រក្សា​ជំហរ​ទទួល​យក​ជា​បេក្ខភាព​សមាជិក​ទី​៩​នៃ គ​.​ជ​.​ប ថ្មី​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ លោក​ថា «​អង្គការ​សង្គម​ស៊ីវិលនានា ​គឺ​យើង​ជជែក​គ្នា​ទៅ​គឺ​យើង​មានការ គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំងក្លា​ទៅ​លោក​ស្រី ពុង ឈី​វ​កេក ដើម្បី​ក្លាយជា​អ្នក​ទី​៩ របស់ គ​.​ជ​.​ប ហ្នឹង​ទោះបី​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ គឺ​អ្នក​ទី​៩​នោះ ប្រាកដជា​មាន​លទ្ធភាព​ក្នុងការ​រុញ​ឲ្យ​ការបោះឆ្នោត បាន​ល្អ​ប្រសើរ​ដែរ ជាពិសេស​នីតិវិធី​ក្នុង​ការចាប់ផ្តើម​ធ្វើ​នីតិវិធី បទបញ្ជា​ដំបូង ហើយ​បន្ទាប់​រើស​រៀបចំ​ត្រួតពិនិត្យ​មើល មន្ត្រី​ថ្នាក់ក្រោមៗ ព្រោះ​ទាក់ទិន​នឹង​ការសម្រេចចិត្ត​» ។​

  • ប្តី​ស្ត្រី​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​​មិន​សប្បាយ​ចិត្ត ​​នឹង​ការ​ដោះស្រាយ​រឿង​ក្តី

    ប្តី​របស់​ស្ត្រី​ម្នាក់​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​តាកែវ​កាលពី​ខែ​វិច្ឆិកា មាន​គម្រោង​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃនេះ​​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​អះ​អាង​ថា មន្ត្រី​តុលាការ​មូលដ្ឋាន​គួរ​ត្រូវ​បន្ទោស​ចំពោះ​កង្វះ​ការ​ចាត់​វិធានការ​ក្នុង​ករណី​នេះ។ អ្នកស្រី មួង​ ស្រីមុំ អាយុ​៣១ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​​​ត្រូវ​បាន​រង​ការ​រ​លាក​ខ្លួន​ប្រាណ​៤៤ភាគ​រយ​ ចំណែក​កូនស្រី​​​អាយុ​ពីរ​ឆ្នាំ​របស់​គាត់​​បាន​រង​របួស​ស្រាល​​ត្រង់​មុខ​និង​ដៃ​ បន្ទាប់​ពីស្ត្រី​ឈ្មោះ​​​ ដេង​ លក្ខិណា អាយុ​២២ឆ្នាំ​ ជា​គូប្រជែង​របស់​ខ្លួន​​ និង​ លោក ដេង​ មាស អាយុ​២៨ឆ្នាំ​ជា​បង​ប្រុស​របស​់​នាង​តាម​ចោទ​ថា បាន​ជះ​ទឹក​អាស៊ីត​លើ​ពួកគេ​​ក្នុង​ជម្លោះ​ពាក់ព័ន្ធ​ការ​ដណ្តើម​ម៉ូយ​។

  • របាយការណ៍ចំណាត់ថ្នាក់កម្ពុជា​ទាប​បំផុត​សម្រាប់​រដ្ឋាភិបាល​បើក​ចំហ

    របាយការណ៍​មួយរបស់គម្រោង​យុត្តិធម៌ពិភពលោក(World Justice Project)ដែល​មាន​មូលដ្ឋាន​នៅសហ​​​រដ្ឋ​អាមេរិក បាន​ចំណាត់​ថ្នាក់​​ប្រទេស​កម្ពុជាក្នុងពិន្ទុ​ទាបជាមួយ​​​​លេខ​៩៨​ក្នុងចំណោម​១០២ប្រទេស ដែលពិន្ទុនេះ​ ​គឺ​សម្រាប់​​​រដ្ឋាភិបាលមិន​បើ​កចំហ ។​ របាយការណ៍​ជាង​៥០ទំព័ររបស់​(WJP) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០១៥នេះ បាន​ឲ្យ​ដឹងថា កម្ពុជា​ទទួល​ពិន្ទុ​០,៣៦ធៀប​លើ​កម្រិត​ពិន្ទុ​១​ គឺស្ថិត​​នៅ​ចំណាត់​ថ្នាក់លេខ​​៩៨​ក្នុង​ចំណោម​១០២​ប្រទេស​ ។ ពិន្ទុ​១​បង្ហាញ​ពី​ភាព​បើ​កចំហរបស់​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​បំផុត ។​ របាយការណ៍​បង្ហាញ​ថា​ការ​ដាក់​ពិន្ទុ​នេះ គឺ​យោង​តាម​ចម្លើយ​ដែល​ចេញ​ពី​សំណាក​ចំនួន​១០០០ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ទី​ក្រុង​ធំៗ​៣​របស់​​ប្រទេស​​ដែល​ត្រូវ​បាន​សិក្សា ។

  • ពលរដ្ឋ​នៅ​បាត់ដំបង​ប្រតិកម្ម​នឹង​សេចក្ដី​​ជូន​ដំណឹង​ឲ្យ​រុះរើ​ចេញ​ពី​​លំនៅ

    ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ពលរដ្ឋ​នៅ​បាត់ដំបង​ប្រតិកម្ម​នឹង​សេចក្ដី​​ជូន​ដំណឹង​ឲ្យ​រុះរើ​ចេញ​ពី​​លំនៅ ដោយ ហ៊ុំ ចំរើន 2015-03-30 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ជម្លោះ​ដី រតនៈមណ្ឌល បាត់ដំបង ៦២០ តំណាង​ពលរដ្ឋ​ដែល​អាជ្ញាធរ​ជូន​ដំណឹង​ឲ្យ​ចេញ​ពី​ដី​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​នៅ​ស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ មីនា ២០១៥។ RFA/Hum Chamroeun ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់ តំណាង​ឲ្យ ២៥​គ្រួសារ នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ​នាំ​គ្នា​ទៅ​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ដល់​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត ដើម្បី​ឲ្យ​ជួយ​ផ្ដល់​យោបល់​ផ្នែក​ច្បាប់​​​ប្រឆាំង​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​​អភិបាល​ស្រុក​ ដែល​​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​​ចេញ​ពី​ដី​លំនៅឋាន។ ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រតនៈមណ្ឌល បញ្ជាក់​ថា​ ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ ដោយសារ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ដី​នោះ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។

  • ​កម្មករ​រោងចក្រ​សៀ​វ​គីញ​នៅ​ខណ្ឌ​ដង្កោ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ថ្លៃ​ឈ្នួល​ដេរ​ស៊ីបុង​​

    កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​សៀ​វ​គីញ​ប្រមាណ​ជាង​១០០​នាក់ ខណ្ខដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ដំឡើង​ថ្លៃ​ឈ្នួល​ដេរ​ស៊ីបុង និង​ទាមទារ​ឲ្យ​គោរព​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​ ។​ ​តំណាង​កម្មករ​ដែល​ត​វ៉ា​អ្នកស្រី អ៊ុង ចាន់ណា​រ៉ា ឲ្យ ​VOD ដឹងថា ពួកគេ​ទាំងអស់​ធ្វើ​កូដកម្ម​នេះ ចង់​ឲ្យ​ថៅកែ​រោងចក្រ​ដំឡើង​ថ្លៃ​ឈ្នួល​ដេរ​ស៊ីបុង ប្រាក់​អត្ថប្រយោជន៍​ផ្សេង និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​នៅ​ពេល​ពួកគេ​ធ្វើ​កូដកម្ម​ជាដើម ​។ អ្នកស្រី​បន្ត​ថា កន្លង​មក​ថៅកែ​រោងចក្រ​សៀ​វ​គីញ មិន​ឆ្លើយតប​ចំពោះ​ការទាមទារ​របស់​កម្ម​ករ​ឡើយ ​។ អ្នកស្រីព្រមាន​ថា បើ​ថៅកែ​រោងចក្រ​នៅ​តែ​មិន​ដំណោះស្រាយ​ជូន​កម្មករ​ទេ នោះ​ពួកគេ​នឹង​មិន​ព្រម​ចូល​ធ្វើការ​បន្តទៀត ។​

  • ​ក្រសួង​បញ្ជា​ឈប់​ឲ្យមាន​ក្រុម​ជញ្ជីង​ចល័តប​ន្ទា​ប់​ពី​ផ្ទុះ​រឿង​ធ្វើ​ទារុណកម្ម​អ្នក​ដឹកស្រូវ​​

    ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ស្តីបន្ទោស​មន្ត្រីក្រោមឱវាទ​ថាបាន​ពង្រាយ​ក្រុម​ចល័ត ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​តាម​បណ្តា​រាជធានី ខេត្ត​នានា ដែល​ផ្គើន​នឹង​វិធានការរបស់​ក្រសួង​បង្ក​ឲ្យមាន​បញ្ហា​កើតឡើង ។​ ការព្រមាន​របស់​ក្រសួង​សាធារណការ​នេះ ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​រឿង​ថាសមត្ថកិច្ច​និង​ក្រុម​ជញ្ជីង​ចល័ត ត្រង់​គីឡូ​ម៉ែត​លេខ​៨៩ ក្នុង​ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ បាន​ព្រួត​គ្នា​ធ្វើ​ទារុណកម្ម​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ពីរ​នាក់​ចោទថា អ្នក​ដឹកស្រូវ​ព្យាយាម​បើករថយន្ត​គេច មិន​ចូល ឲ្យ​ត្រួតពិនិត្យ ។​

  • លោក កឹម សុខា សន្យា​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់​បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ចាស់

    ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា សន្យា​នឹង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​គប់​គ្រាប់​បែក​ដៃ កាល​ពី​ថ្ងៃទី៣០ មីនា ១៩៩៧ នៅ​មុខ​អតីត​អគារ​រដ្ឋសភា​ចាស់។ ការ​ថ្លែង​សន្យា​របស់​លោក កឹម សុខា ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទាំង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា នៅ​មុខ​អតីត​អាគារ​រដ្ឋសភា​ចាស់ លើ​សួនច្បារ​មុខ​វត្ត​បទុមវតី។ បន្ថែម​ពី​នេះ លោក កឹម សុខា ក៏​ថ្លែង​សូម​ទោស​ចំពោះ​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ដោយសារ​ការ​គប់​គ្រាប់​បែក​ដៃ។ ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ដោយ​លោក​នឹង​ស្វែង​រក​យុត្តិធម៌ ដោយ​សន្តិវិធី និង​អហិង្សា។

  • សកម្មជន​ដីធ្លី​បដិសេធ​ការ​ចោទ​របស់លោក ហ៊ុន សែន ដែល​ថា​តវ៉ា​ដើម្បី​ពានរង្វាន់​​

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ចេញ​តវ៉ា​ជាថ្មីទៀត នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បដិសេធ​ការ​ចោទ​របស់ លោក ហ៊ុន សែន ដែល​បាន​ចោទប្រកាន់​លើ​ពួកគេ​ថា តវ៉ា​កន្លងមក​ដើម្បី​បាន​ពានរង្វាន់ ឬ​តវ៉ា​ដើម្បី​យក​ជំនួយ​ជា​ដើម​នោះ ។​ ស្ត្រី​សកម្មជន​ដីធ្លី​ដែល​នៅ​សេសសល់​ពី​ការចាប់​ដាក់ពន្ធនាគារ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បដិសេធ​នឹង​ការចោទប្រកាន់​របស់​នា​យក​រដ្ឋមន្ត្រី ។

  • សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ស្នើ​ស្ថានទូត​អាមេរិក​អន្តរាគមន៍​ជួយ​ដោះស្រាយ​​

    ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​ប្រមាណ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកនេះ ឲ្យបាន​ឆាប់​។​ ​អ្នករងគ្រោះ​ដីធ្លី​ទាំងនោះ​រួមមាន អតីត​សហគមន៍​បឹង​កក់​ដែល​ទទួល​យកសំ​ណងខ្លះ អតីត​បឹងកក់​ដែល​មិន​ទាន់​ទទួលយក​សំណង និង​សហគមន៍​SOS​ ។ ស្ថានទូត និង​ស្ថាប័ន​ដែល​បានដាក់​ញត្តិ​រួមមាន ស្ថាន​ទូ​អាមេរិក សហគមន៍​អឺ​រ៉ុប និង​ធនាគារ​ពិភពលោក​ (World Bank)​ ។​

  • ​វិភាគ​៖ តើ​ដល់​ពេល​ណា​ទើប​តុលាការ​នាំ​ជនដៃដល់​សម្លាប់​អ្នក​តវ៉ា​ទៅ​ផ្តន្ទាទោស​?​

    ជារឿយៗ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្សតែង​ចាត់ទុកថា កម្ពុជា​ជា​ប្រទេស​និទណ្ឌភាព​ ។ បើ​តាម​ការសង្កេត ក្រុម​ជនដៃដល់​ជា​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​បង្ក្រាប​លើ​ហ្វូង​បាតុករ ធ្វើឲ្យ​អ្នក​តវ៉ា​ស្លាប់ និង​របួស​ពិការ​មួយជីវិត មិន​ត្រូវបាន​សមត្ថកិច្ច​វែកមុខ ចាប់ខ្លួន​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​នោះទេ​ ។ ​ក្រុម​ជនដៃដល់​ទាំងនោះ​មាន លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត បាន​បាញ់ប្រហា​រលើ​បាតុករ បណ្ដាល​ស្ត្រី​កម្មករ​៣​នាក់​របួស​គ្រាំគ្រា​មួយជីវិត ​។ កម្លាំងចម្រុះ​រដ្ឋាភិបាល​ចុះបង្ក្រាប​អ្នក​តវ៉ា​រឿង​ដីធ្លី​នៅ​ភូមិ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ ​។ ការប៉ះទង្គិច​រវាង​បាតុករ និង​កម្លាំង​ចម្រុះ​នៅ​ស្ពាន​ក្បាលថ្នល់ បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​របួស​ជាច្រើន​នាក់ ​។ កម្លាំងចម្រុះ​បាញ់​បង្ក្រាប​ហ្វូង​បាតុករ​រោងចក្រ​អេស​អិល(SL) នៅ​ស្ពាន​ស្ទឹងមានជ័យ​បណ្ដាល​ឲ្យ​អ្នក​តវ៉ា​ជាច្រើន​នាក់​របួស និង​ស្លាប់​ស្ត្រី​អ្នកលក់​បាយ​ម្នាក់ជាដើម​ ។​

  • ពលរដ្ឋ​មិន​ពេញ​ចិត្ត​សំណង​ពី​ផល​ប៉ះពាល់​ដោយសារ​ទំនប់​សេសាន​ក្រោម២

    ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​សាងសង់ និង​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ទទួល​បាន​ការ​យ​ល់​ព្រម​ពី​រដ្ឋសភា និង​រដ្ឋាភិបាល​រួច​ទៅ​ហើយ​នោះ។ ប៉ុន្តែ​ពលរដ្ឋ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ដោយ​គេ​ស្នើ​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​សិន រង់ចាំ​ការ​ពិនិត្យ​មើល​ម្ដង​ទៀត​ពី​ការ​ផ្ដល់​សំណង​សមរម្យ​នៃ​ផល​ប៉ះពាល់។ ក្នុង​ពេល​ដែល​អ្ន​កភូមិ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​ការ​ផ្ដល់​សំណង​របស់​រដ្ឋាភិបាល គណៈកម្មការ​ទី​៣​រដ្ឋសភា ទទួល​បន្ទុក​វិនិយោគ អភិវឌ្ឍន៍ ធនធាន​ទឹក និង​បរិស្ថាន បាន​ចុះ​មក​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ពលរដ្ឋ អាជ្ញាធរ តំណាង​ក្រុមហ៊ុន និង​ពលរដ្ឋ។ ក្រោយ​ចុះ​អង្កេត​គណៈកម្មការ​សភា និង​ផ្ដល់​របាយការណ៍​ទៅ​រដ្ឋាភិបាល។

  • ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ​ប៉ែន​ សមិទ្ធិ ​ទទួលមរណភាព​​

    ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា លោក ប៉ែន សមិទ្ធិ ទទួលមរណភាព នៅ​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​៣០ ​ខែ​មីនា​នេះ ដោយ​រោគាពាធ​ ។​ សមាជិក​គណៈកម្មាធិកា​រនា​យក​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនា​នេះ​ថា លោក​ ប៉ែន សមិទ្ធិ បាន​ទទួល​មរណភាព​នៅ​វេលា​ជិត​ភ្លឺថ្ងៃនេះ នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។ លោក​បន្តថាសព​លោក ​ប៉ែន សមិទ្ធិ ​នឹង​ត្រូវទុក​ដាក់​នៅ​វត្ត​លង្កា ហើយនៅ​ម៉ោង១០​ព្រឹក​នេះ​សមាជិក និង​គណៈ​កម្មាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ទាំងអស់​នឹង​ទៅ​ចូលរួមបុណ្យសព​លោក ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo