កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • បក្សប្រឆាំង​ថា​នឹង​ស្នើ​ទៅ​បក្ស​កាន់​អំណាច ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់​៣​ទាក់ទង​តុលាការ​​

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​អះអាង​ថា បន្ទាប់​ពី​កែទម្រង់ គ​.​ជ​.​ប ថ្មី ចប់ គណបក្ស​ប្រឆាំង​នឹង​ជំរុញ​ឲ្យ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៣​ទាក់ទិន​នឹង​តុលាការ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ ។​ ការអះអាង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នកស្លាប់​នៅ​គ្រា​ដែល​គេ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ចាស់ កាលពី​ឆ្នាំ​១៩៩៧ ខណៈ​លោក សម រង្ស៊ី ដឹកនាំ​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ ។​

  • លីកាដូ​រកឃើញ​ក្រុម​ហ៊ុន​បរទេសសរុប​១៣២​ទទួល​​ដីសម្បទាន​សេដ្ឋកិច្ចជាង​១លានហិកតា​

    របាយការណ៍របស់​អង្គការលីកាដូស្តីពីការ​ផ្តល់​ដីសម្បទានសេដ្ឋកិច្ច​​​​​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ហ៊ុន​បរទេសសរុប​​ចំនួន​១៣២​ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្តល់ដីជាង​១លានហិកតា​​ឲ្យ​វិនិយោគ។ ជាមួយ​ទិន្នន័យ​​ដីសម្បទានសេដ្ឋកិច្ចនេះ អង្គការលីកាដូបាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ទិន្នន័យ​ច្បាស់​លាស់​ទាក់​ទង​នឹង​ដី​សម្បទាន​នេះ។ សេចក្តីថ្លែង​ការណ៍​បញ្ជាក់​​ថា​ទិន្នន័យ​​​ដីសម្បទានសេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទនេះ គឺត្រូវ​បាន​​ចងក្រង​ក្នុង​​រយៈពេល៥ឆ្នាំ​​នៃការ​ស៊ើបអង្កេត​​ទៅ​លើ​វិស័យ​នេះ។

  • មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​លើក​ទឹកចិត្ត​ឲ្យមាន​ការដាក់​ពាក្យជាស​មាជិក គ​.​ជ​.​ប ថ្មី​ឲ្យបាន​ច្រើន​​

    នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍​ជា​មួយ​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ជា​ការប្រសើរ​ណាស់ ដែល​គណបក្ស​ទាំង​ពីរ​បើក​ចំហ​ឲ្យ​អ្នកដាក់ពាក្យ​ដើម្បី​ធ្វើជា​សមាជិក គ​.​ជ​.​ប ថ្មី​នោះ​ ។ លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​មាន​សមត្ថ ដាក់ពាក្យ​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ ជ្រើសរើស​យក​អ្នក​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើការ ចៀសវាង​ការ​រើស​យក​អ្នក​មិន​មាន​សមត្ថភាព នាំឲ្យ​ដំណើរការ​បោះឆ្នោត​លើក​ក្រោយ​មាន​បញ្ហា​។ ប៉ុន្តែ​លោក​បន្តថា បើ​ការជ្រើសរើស​យក​បេក្ខភាព​នោះ គ្មាន​តម្លាភាព ធ្វើតាម​ការកំណត់​ទុក​នៃ​បក្ស​រៀងៗ​ខ្លួន នោះ​វា​នឹង​នាំ​ឲ្យ​ដំណើរការ គ​.​ជ​.​ប ថ្មី មិន​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ទូទៅ គឺ​នៅតែ​បម្រើ​ផលប្រយោជន៍​បក្ស​ដដែល​ ។​

  • អង្គការសហប្រជាជាតិ​ទំនង​នឹង​តែងតាំង​ស្ត្រី​ជនជាតិ​អង់គ្លេស​ជា​តំណាង​ពិសេស​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​​

    អង្គការសហប្រជាជាតិ​ទំនង​នឹង​ជ្រើសរើស​យក​លោកស្រី Rhona Smith ជា​បេក្ខភាព​សម្រាប់​តំណែង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​ជំនួស​លោក​សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បាន​បញ្ចប់​អាណត្តិ​រយៈពេល​៦​ឆ្នាំ​របស់​គាត់​មក​កាន់​កម្ពុជា នៅ​ឆ្នាំ​២០១៥​នេះ​ ។​

  • សង្គម​ស៊ីវិល​គាំទ្រ​ជំនួប​ស្វែងរក​ដំណោះស្រាយ​ដល់​ជនភៀសខ្លួន​ម៉ុងតាញ៉ា

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ស្ថានភាព​ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម ឲ្យ​ដឹង​ថា ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​១៣​រូប ដែល​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី នៅតែ​បន្ត​ជួបប្រទះ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ ហើយ​ប្រឈម​នឹង​ជំងឺ​តម្កាត់​ផ្សេងៗ។ ស្រប​ពេល​ជាមួយគ្នា សង្គម​ស៊ីវិល ក៏​គាំទ្រ​នូវ​ជំនួប​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ សម្រាប់​ជនជាតិ​ម៉ុងតាញ៉ា​វៀតណាម ដែល​បាន​ធ្វើឡើង​រវាង​មន្ត្រី​អង្គការសហប្រជាជាតិ ជាមួយ​មន្ត្រី​កម្ពុជា​និង​វៀតណាម កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា កន្លង​ទៅ។

  • បញ្ហា​ប្រឈម​របស់​យុវជន​ក្នុង​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន២០១៥

    ក្រុម​យុវជន ដែល​ជា​សិស្ស​និស្សិត​បង្ហាញ​ក្ដី​កង្វល់ នៅ​ពេល​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច អាស៊ាន២០១៥ នឹង​ត្រូវ​ចូល​មក​ដល់​ក្នុង​ចុង​ឆ្នាំ​នេះ។ ក្រុម​យុវជន​យល់​ឃើញ​ថា ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នេះ នឹង​នាំ​ឲ្យ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​កាន់តែ​ខ្លាំង ជាពិសេស​លើ​ការ​រក​ការងារ​ធ្វើ។ ដោយ​ឡែក​មន្ត្រី​របស់​រដ្ឋាភិបាល​វិញ ទទួល​ស្គាល់​ថា តាមរយៈ​ការ​លើកលែង​ពន្ធ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រមាណ ៧ភាគរយ ក៏​ពិត​មែន ក៏ប៉ុន្តែ​ជំនួស​មក​វិញ​ប្រទេស​អាច​នឹង​ស្រូប​បាន​ភ្ញៀវ និង​អ្នក​វិនិយោគ​បាន​ច្រើន​ជាង​មុន។

  • HRWដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​​ទិញ​របស់​អាល្លឺម៉ង់​ឲ្យ​គោរព​​លក្ខខ័ណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ

    អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) បាន​ដាក់​សម្ពាធ​ក្រុមហ៊ុន​បញ្ជា​ទិញ​​ផលិត​ផល​សំខាន់ៗ របស់​អាល្លឺម៉ង់ ដូច​ជា​ក្រុមហ៊ុន​អាឌីដាស (Adidas) ក្រុម​អេច្ឆ អេន អឹម (H&M) និង​ក្រុម​ហ៊ុន​​ធំៗ​ជា​ច្រើន​ទៀត ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ អំពី​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​កម្មករ។ របាយការណ៍​ដដែល​​ គូស​បញ្ជាក់​ថា​ កង្វះ​តម្លាភាព នឹង​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​នោះ​ដួល​រលំ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​របាយការណ៍​ផ្ទួន​ៗ​គ្នា នៅ​កំឡុង​​ខែ​មីនា​នេះ​ ដែល​គេ​បាន​រក​ឃើញ​ថា វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។ អង្គការ​ដដែល​នេះ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​ដែល​ផ្គត់ផ្គង់ ទៅ​​អ្នក​បញ្ជាទិញ​ធំ​​ៗ នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ ជា​ពិសេស​​រោងចក្រ​របស់​អាល្លឺម៉ង់ ដែល​ផ្គត់ផ្គង់​ម៉ាក​សំខាន់ៗ​ដូច​ជា​អាឌីដាស់ (Adidas) ជា​ដើម ត្រូវ​លើក​កម្ពស់​ការ​​គោរព​សិទ្ធិមនុស្ស និង​សុវត្ថិភាព​តាម​រយៈ​ ការ​ធានា​ឲ្យ​​សង្វាក់​ផ្គត់ផ្គង់ ​ឲ្យ​មាន​តម្លា​ភាព។

  • ​ពលរដ្ឋ​នៅ​ពីរ​សង្កាត់​ផ្សេង​គ្នា​តវ៉ា​មិន​ឲ្យ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគេ​​

    ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ព្រោះ​ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគាត់​ចំនួន​ពីរ​សង្កាត់​នៅ​តំបន់​នោះ​ ។​ ​សង្កាត់​ទាំងនោះ​រួមមាន សង្កាត់​និរោធ និង​សង្កាត់​ច្បារអំពៅ ។​ ​តំណាង​សហគមន៍​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ អ្នកស្រី អៀង ញ៉ ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា តាម​គម្រោង​របស់​សាលាខណ្ឌ​ច្បារអំពៅ ត្រូវ​បូម​ខ្សាច់​លុប​ព្រែក​បារាំង រួច​ធ្វើ​ផ្លូវ​បេតុង​ទទឹង​១៤​ម៉ែត្រ​ ។ អ្នកស្រី​អះអាងថា ការអនុវត្ត​ជាក់ស្តែង អាជ្ញាធរ​ធ្វើ​ផ្លូវ​ដល់​ទៅ​១៦​ម៉ែត្រ នាំឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ ដែល​កំពុង​រស់នៅ​ក្បែរ​ប្រឡាយ​ព្រែក​បារាំង​នោះ​ ។ អ្នកស្រី​ថា អ្នកស្រី​មិន​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នោះទេ តែ​អ្នកស្រី​ស្នើ​ទៅ​អភិបាលខណ្ឌ នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យធ្វើ​ផ្លូវ​បេតុង​នៅ​តំបន់​នោះ​ត្រឹមតែ​៨​ម៉ែត្រ ទុក​៨​ម៉ែត្រ​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​នៅនឹងកន្លែង​ ។​

  • អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម​ផ្លាស់​ប្ដូរ​ពេល​វេលា​ធ្វើ​សវនាការសាក្សី​ពី​អាមេរិក

    អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ​សាលាក្ដី​ខ្មែរក្រហម​ប្រកាស​ផ្លាស់​ប្ដូរ​ពេល​វេលា​ធ្វើ​សវនាការ នៅ​ថ្ងៃ​ចន្ទ ទី ៣០ មីនា ពី​ម៉ោង ៩ មក​ម៉ោង ៨ ព្រឹក​វិញ។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នេះ គឺ​សម្រាប់​តែ​សវនាការ​រយៈ​ពេល ៣​ថ្ងៃ​ទេ ដោយសារ​តែ​ពេល​វេលា​នៅ​សហរដ្ឋ​អាមេរិក ខុស​គ្នា​ពី​ពេលវេលា​នៅ​ប្រទេស​កម្ពុជា៖ «សវនាការ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ អង្គ​ជម្រះ​នឹង​ធ្វើ​សវនាការ​ស្ដាប់​សាក្សី ឌុតមែន ដែល​នឹង​ត្រូវ​ធ្វើ​តាម​រយៈ​មធ្យោបាយ​សោតទស្សន៍​ពី​សហរដ្ឋ​អាមេរិក។ សូម​ភាគី​ជ្រាប និង​អញ្ជើញ​ចូល​រួម​តាម​ពេល​វេលា​កំណត់​នេះ ហើយ​អង្គ​ជម្រះ​ក៏​សូម​រំឭក​ផង​ដែរ​ថា សវនាការ​ស្ដាប់​សក្ខីកម្ម​សាក្សី ឌុតមែន ត្រូវ​ធ្វើ​តែ​នៅ​ពេល​ព្រឹក ដោយ​ចាប់​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១០​ព្រឹក។ សវនាការ​ហ្នឹង ៣​ថ្ងៃ គឺ​ថ្ងៃ​ទី ៣០, ៣១ ខែ​មីនា ហើយ​នឹង​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១៥។ នេះ​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី ឌុតមែន ដែល​មាន​រយៈ​ពេល ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ធ្វើ​តែ​ពេល​ព្រឹក​ទេ»។

  • អាជ្ញាធរ​ខេត្ត​រតនគិរី​គ្រោង​កោះ​ហៅ​សហគមន៍​ប៉ាតាង​ដោះស្រាយ​ជម្លោះ​ដីធ្លី

    អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ គ្រោង​កោះ​អញ្ជើញ​សហគមន៍​ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មក​ប្រជុំ​សម្រប​សម្រួល​ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៧​មករា ផារី ក៏ប៉ុន្តែ​អ្នក​ភូមិ​អះអាង​ថា បើ​ទោះ​ជា​មាន​គម្រោង​ប្រជុំ​ដោះស្រាយ​បញ្ហា​ក៏ដោយ ក៏​បញ្ហា​ចម្បង គឺ​ក្រុមហ៊ុន​ត្រូវ​តែ​បញ្ឈប់​ការ​ឈូស​ឆាយ។

  • តុលាការ​ពន្យារ​ពេល​ជា​ថ្មី​ទៀត​ក្រោយ​ពី​សវនាការ​បាន​មួយ​ថ្ងៃ

    ភ្នំពេញ—បន្ទាប់​ពី​បាន​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​លើសំណុំ​រឿង​សួន​ប្រជាធិបតេយ្យដែល​ចោទ​សកម្មជន​នយោបាយ១១​នាក់​ពី​បទ​អំពើ​ហិង្សា​មក​នោះ​ ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ពន្យារពេល​ម្តង​ទៀត​ ដោយ​បាន​ប្រកាស​ថា​ សវនាការ​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​២០​ខែ​មេសា​ក្រោយ​នេះ។​ ទាំង​មេធាវី​ការពារ​ក្តី​ និង​ជន​ជាប់​ចោទ​បាន​ហៅ​ការ​ពន្យារពេល​រឿង​ក្តី​នេះ​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ។​

  • ចៅក្រម​ស៊ើបអង្កេតសាលាក្តីខ្មែរក្រហម​​​ចោទប្រកាន់មនុស្សម្នាក់ទៀតក្នុងសំណុំរឿង០០៤​

    អតីត​​លេខា​រង​ភូមិភា​គកណ្តាលសម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​(របបប៉ុល ពត​) លោក អោ អាន​ ដែល​គេ​តែង​​តែ​ស្គាល់​ថា​តា អាន ត្រូវបាន​ចៅ​ក្រម​ស៊ើបអង្កេត​នៃ​សាលា​ក្តីខ្មែរក្រហម សម្រេច​​ចោទប្រកាន់​ និង​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ។ លោក អោ អា​ន​ អាយុ​៨២ឆ្នាំ ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម ​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ សព្វថ្ងៃ អោ អាន កំពុង​រស់នៅ​ក្នុង​​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។​

  • គណៈកម្មការ​ទី​៣​រដ្ឋសភា​ចុះ​អង្កេត​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

    នៅ​ឯ​ខេត្ត​ស្ទឹងត្រែង គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី​២៨ មីនា បាន​ចុះ​អង្កេត​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

  • តើ​សាលា​ក្តី​ខ្មែរ​ក្រហម​មាន​អំពើ​ពុក​រលួយ និង​ជ្រៀតជ្រែក​នយោបាយ​ពី​រដ្ឋាភិបាល​ដែរ​ឬ​ទេ?

    ក្នុង​រយៈពេល ៩​ឆ្នាំ​កន្លង​មក​នេះ សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចំណាយ​ថវិកា​អស់​ជាង ២០០​លាន​ដុល្លារ​ហើយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ បើ​ទោះ​ជា​មាន​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក្តី តុលាការ​មិន​មាន​គម្រោង​ចំណាយ​ទៅ​លើ​សំណង​ជំងឺ​ចិត្ត​ជា​បុគ្គល​នោះ​ទេ ប៉ុន្តែ​ជន​រងគ្រោះ​អាច​ទទួល​បាន​សំណង​សមូហភាព មាន​ស្តូប​សម្រាប់​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ជាដើម។

  • អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​ទាមទារ​ឲ្យ​អ.ស.ប.​បង្ហាញ​ជំហរ​រឹងប៉ឹង

    វ៉ាស៊ីនតោន—សាលាក្តី​ខ្មែរក្រហម​ខកខាន​ក្នុង​ការ​នាំខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ក្នុង​សំណុំ​រឿង​ខ្មែរក្រហម​ ០០៣ ​និង​០០៤​ ក្រោយ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អ.ស.ប.​បាន​ធ្វើការ​ចោទ​ប្រកាន់។​ ការ​ខក​ខាន​នេះ​ត្រូវ​អង្គការ​អន្តរជាតិ​ខ្លះ​ចោទ​ប្រកាន់​ថា ជា​ការ​មិន​សហការ​និង​ជា​ការ​រារាំង​យុត្តិធម៌​ ដោយ​រដ្ឋាភិបាល​កម្ពុជា។

  • ​ជនភៀសខ្លួន​រក​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី​៣ ទៅ​៥​គ្រួសារ នឹង​មកដល់​កម្ពុជា​នៅ​ពេល​ឆាប់ៗ​នេះ​​

    រដ្ឋាភិបាល​កម្ពុជា​បើកផ្លូវ​ទទួលយក​ជន​ភៀសខ្លួន​ជាច្រើន​ជាតិ​សាសន៍ដែល​សុំ​សិទ្ធិ​ជ្រកកោណ​នៅ​អូស្ត្រាលី ខណៈ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​នេះ ជជែក​ពី​បញ្ហា​ជនភៀសខ្លួន​ ។​ យោង​សារព័ត៌មាន​អូស្ត្រាលី ឈ្មោះថា ឌឹ អេ​ជ (The Age) បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មីនា ឆ្នាំ​២០១៥​ឲ្យដឹងថា នៅ​សប្ដាហ៍​នេះ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង បាន​ទៅ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​នេះដោយ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ថា​នឹង​ទទួលយក​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលីឲ្យមក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ។

  • ក្រុម​ជន​ជាប់​ចោទ​រឿង​កាប់​រាន​ដី​រដ្ឋ​នៅ​បន្ទាយ​មាន​ជ័យ​ប្តឹង លោក អាំង មាលតី

    ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​រាន​ដី​ព្រៃ​និង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​រដ្ឋ​នៅ​ក្នុង​ខេត្ត​ បន្ទាយ​មាន​ជ័យ ថ្មីៗ​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ អំពី​​ទង្វើ​មិន​ប្រក្រតី​និង​រំលោភ​ច្បាប់ និង​ការ​ប្រឌិត​បំភ្លៃ​អង្គហេតុ ភ័ស្តុ​តាង បំពាន​បទ​ចោទ​ជា​ច្រើន ក្រោម​ការ​ឃុប​ឃិត នឹង​អ្នក​មាន​អំណាច ធ្វើ​ឡើង​ជា​សម្ងាត់​ដោយ​យក​អំណាច តុលាការ​យក​មក​ធ្វើ​ជា​ខែល និង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ​រក​យុត្តិធម៌ និង​ពិនិត្យ​សើរើ សំណុំ​រឿង​ក្តី​របស់​ខ្លួន​វិញ។

  • សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជួប​អភិបាល​ខណ្ឌ

    ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រារាំង​តំណាង​ពលរដ្ឋ​ជាង ៦០​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មិន​ឲ្យ​ចូល​ជួប​អភិបាល​ខណ្ឌ និង​សុំ​ឧបករណ៍​ដែល​អាជ្ញាធរ​រឹប​អូស​យក​នោះ​ទេ។ អ្នក​ភូមិ​៣ លោកស្រី លឿង ធារី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មីនា ថា អាជ្ញាធរ​ខណ្ឌ​ទាមទារ​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ឈប់​តវ៉ា​ទើប​ប្រគល់​សម្ភារៈ​មាន​មេក្រូ ធុងបាស បដា​វែង​ពីរ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​អាជ្ញាធរ​រឹប​អូស​កាល​ពី​ថ្ងៃ​ទី​២៦ មីនា នោះ​មក​វិញ ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​មិន​ធ្វើ​តាម​ឡើយ៖ «ដល់​ពេល​យើង​លើក​បដា​ទៀត គេ​វាយ​យើង ព្រមាន​យើង​ដូច​កាល​យើង​បាតុកម្ម​អ៊ីចឹង ដូច្នេះ​ពួក​យើង​អត់​ព្រម​ធ្វើ​កិច្ច​សន្យា​ទេ»។

  • អតីតសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ៣ រូប​ត្រូវ​នាំ​ពី​គុក​ដើម្បី​សាកសួរ​បន្ថែម

    អតីត​សង្ឃខ្មែរ​កម្ពុជា​ក្រោម​ ៣ រូប ដែល​កំពុង​ឃុំ​ខ្លួននៅ​គុក​ព្រៃស ទាក់​ទង​នឹង​បទ​ចូល​រួម​ជាមួយ​សមាគម​ជន​ទុច្ចរិត កាល​ពី​ខែ​វិច្ឆិកា ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ការ​សាក​សួរ​បន្ថែម​កាល​ពី​ម្សិល​មិញ។ ជន​ជាប់ចោទ​ទាំង​បី រួម​មាន ឈ្មោះ ​សឺន​ ហាយ​ ត្រូវ​តុលាការ​ភ្នំពេញ​កាត់​ទោស​ឃុំ​ ១ ​ឆ្នាំ​រួច​ហើយ​ពី​បទ​ប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ​ បន្ទាប់​ពី​ចាប់​ខ្លួន​នៅ​ខែ​​វិច្ឆិកា​ឆ្នាំ​មុន​ក្នុង​ពេល​ចូល​រួម​តវ៉ា នៅ​មុខ​សាលា​ដំបូង​រាជធានី។ ឯពីរ​នាក់​ទៀត​ឈ្មោះ ឃិត​ វណ្ណៈ ​និង សាង​ កុសល ដែល​ត្រូវ​​ឃាត់​ខ្លួន​មួយ​ថ្ងៃ​ក្រោយ​មក ពេល​ដែល​ពួក​គេ​បាន​យក​បំពង់​ឫស្សី​ជា​ដង​ទង់​ជាតិ​ ពីវត្ត​ស្ទឹង​មាន​ជ័យ​ បម្រុង​យក​មក​ឲ្យ​ពល​រដ្ឋ​ខេត្ត​ព្រះ​វិហារ​ដែល​តវ៉ា​ពី​បញ្ហា​ដីធ្លី។

  • ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គោរព​វិញ្ញាណក្ខន្ធ​បាតុករ​ស្លាប់​កាលពី​១៨​ឆ្នាំមុន​​

    គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​រាប់​បាត ដើម្បី​ឧទ្ទិ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិតដោយសារ​ការ​គប់​គ្រាប់បែក​ចូល​ហ្វូង​បាត​ករ នៅ​មុខ​អតីត​រដ្ឋសភា​ចាស់ កាលពី​១៨​ឆ្នាំមុន ។​ ​កាលពី​១៨​ឆ្នាំមុន គឺ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មានការ​គប់​គ្រាប់បែក​ចំនួន​៤​គ្រាប់ចូល​ហ្វូង​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​។ ការបោកគ្រាប់បែក​នោះ បណ្តាល​ឲ្យ​បាតុករ​យ៉ាងតិច​១៦​នាក់​ស្លាប់ និង​ជាង​១៥០​នាក់​ទៀត​រងរបួស ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo