កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រសួង​បរិស្ថាន​ច្រាន​ចោល​ការសុំ​សហការ​ចុះបង្ក្រាបប​ទ​ល្មើស​ព្រៃឈើ​របស់​សង្គម​ស៊ីវិល​​

    ​ក្រសួង​បរិស្ថាន បាន​ច្រានចោល​សំណើ​ពី​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ចង់​នាំ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយ​ស្ថាប័ន​រដ្ឋាភិបាល​មួយ​នោះ អះអាងថា អង្គការ​សង្គស៊ី​វិល​ដែល​ស្នើ​នោះ ហាក់​ចង់​បំពេញ​កិច្ចការ​លើស​ពី​តួនាទី​ដែល​កំណត់​ដោយ​ច្បាប់​។​ ​ការច្រានចោល​របស់​ក្រសួង​បរិស្ថាន​នេះ ធ្វើឡើង​បន្ទាប់​ពី អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៥ បាន​ដាក់​លិខិត​ស្នើ​សុំ​កិច្ច​សហការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ ជលផល និង​អំពើពុករលួយ​។

  • ​ពលរដ្ឋ​នៅ​ទល់មុខ​វិមាន​សន្តិភាព​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី សុំ​ប័ណ្ណកម្មសិទ្ធិ​ដី​​

    ​ប្រជាពលរដ្ឋ​ភូមិ​៣​នៅ​ទល់មុខ​វិមាន​សន្តិភាព តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃរសៀល​សុក្រ​នេះ ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួកគេ ។​

  • អ្នក​តស៊ូ​មតិ​បន្ត​រិះគន់​ការសង់​វារីអគ្គិសនី​សេសាន

    អ្នកតស៊ូមតិ​ដើម្បី​​សិទិ្ធមនុស្ស បាន​អំពាវនាវ​ឲ្យ​​​បញ្ឈប់​ការសាងសង់​​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ នៅ​ខេត្ត​ស្ទឹងត្រែង រហូត​ទាល់តែ​​ការវាយតម្លៃ​ផលប៉ះពាល់​សង្គម និង​បរិស្ថាន​ថ្មី​វាយតម្លៃ​ថា អាច​ធ្វើ​ទៅ​បាន​លើ​គម្រោង​នេះ។ អង្គការ​ទន្លេ​អន្តរជាតិ បាន​​ឲ្យ​ដឹង​​ថា ​ក្រុមហ៊ុន Hydrolancang International ដែល​កំពុង​សាងសង់​​ទំនប់​ជាមួយ​នឹង​​ក្រុមហ៊ុន Royal Group ​​កម្ពុជា បាន​​​រចនា​ប្លង់​​សាងសង់​ឡើង​វិញ​ក្នុង​គោលបំណង​លើក​កម្ពស់​ការគ្រប់គ្រង​ដី​ល្បាប់។ ការ​ផ្លាស់ប្តូរ​នោះ​រួមមាន ការ​បន្ទាប​កម្ពស់​ទំនប់ និង​ការដំឡើង​ច្រក​ទ្វារ​ទឹក​ដែល​ប៉ះពាល់​ដល់​ទំហំ​អាងទំនប់ ​ហើយ​និង​ផលប៉ះពាល់​មកលើ​តំបន់​ខ្សែទឹក​ខាង​ក្រោម។

  • ​តុលាការ​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំរបស់​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​​

    សាលា​ដំបូង​​រាជធានី​ភ្នំពេញសម្រេច​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ ២០១៤ ។​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង និង​លោក ទេព​ណារិន ។ បន្ទាប់​ពី​ការសាកសួរ​អស់​មួយ​ព្រឹក​ពេញ ចៅក្រម​បាន​សម្រេច​បន្ត​ឃុំខ្លួន​អ្នក​ទាំង​ពីរ និង​ប្រកាស​បើក​សវនាការ​កាត់ក្ដី​អ្នក​ទាំង​ពីរ និង​សកម្មជន​៩​នាក់​ផ្សេង​ទៀត​នៅ​ពេល​រសៀល ។​

    អានបន្ត
  • តុលាការ​ខេត្ត​ព្រះសីហនុ​កោះ​ហៅ​តំណាង​សហគមន៍​ដីធ្លី​កំពេញចាស់​ម្នាក់​ទៅ​សាកសួរ

    តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សាកសួរ​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នា​ខេត្ត​ព្រះសីហនុ ជុំវិញ​បណ្ដឹង​ព្រហ្មទណ្ឌ​រឿង​ជន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត។ ការ​សាកសួរ​នេះ ធ្វើ​ឡើង​តាម​ដីកា​កោះ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៩៤ មាន​ចុះ​ហត្ថលេខា អ្នកស្រី ចាត សូរស្មី តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា បាន​អញ្ជើញ​ឈ្មោះ ហង្ស សុភា មាន​ទី​លំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ នៅ​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃ​ទី​២៧ ខែ​មីនា។

  • អាជ្ញាធរ ចុះ​ពិនិត្យ​ចលនា​ចាប់យក​ដី​កម្មសិទ្ធិ​គេ ទាំងចាស់​និង​ថ្មី នៅ​អូរ​អម្ពិល

    មន្ត្រី​អាជ្ញាធរ​ដែនដី និង​កងកម្លាំង ព្រមទាំង​ពលរដ្ឋ ក្រម​ហ៊ុន​វិនិយោគ ជា​ម្ចាស់​ស្រប ច្បាប់ នៃ​ដី​ទំនាស់ បាន​ចុះទៅពិនិត្យ​វាយតម្លៃ នូវ​រូបភាព ទិដ្ឋភាព​នៃ​ចលនា​មនុស្ស ដែលជា​ពលរដ្ឋ​អត់​ដី និង​ជា​យោធិន​ពិការ កាត់​រំសាយ និង​ក្រុមគ្រួសារ ចាប់យក​ដី​ចាស់ និង​ថ្មី នៅ​ចំណុច​បឹង​ជង្រុក ដំរី​ស្លាប់ និង​នៅ​ចំណុច​ប្រាសាទ​ក្រៅ ឬ​ដី​ក្រុមហ៊ុន​ហែ​សួ​គ័ ភូមិ​អូរ​អម្ពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​។ ចលនា​នេះ បាន​ចាន់​ផ្តើម​ពុះកញ្ជ្រោល​ឡើងវិញ ក្រោយពី​លោក​ហូរ វ៉ាន់ តំណាងរាស្ត្រ និង​ជា​ប្រធាន​គណ​:​កម្ម​ការ បោសសម្អាត អង្កេត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា បាន​ដឹកនាំ​ប្រតិភូ ចុះទៅពិនិត្យ​ស្រាវជ្រាវ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥​។​ - See more at: http://www.cen.com.kh/local/13574140#sthash.aMt3B06A.99uVtT2y.dpuf

  • តុលាការ​ជំនុំជម្រះ​សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១០​នាក់​​

    លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១០​នាក់​ត្រូវបាន​នាំខ្លួន​មក​ដល់​សាលា​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៨​និង​១០​នាទី ។​ ​សកម្មជន​ទាំង​១១​នាក់​ដែល​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​នេះ​រួមមាន​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ និង​សកម្មជន​៦​នាក់​ទៀត​ដែល​កំពុង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ។

  • ការ​ពង្រឹង​ច្បាប់​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីត

    វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥ ពិភាក្សា​អំពី៖ «ការ​ពង្រឹង​ច្បាប់​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​អាស៊ីត»។ វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​រួម​មាន អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក មួង ឃីម អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត និង​នាយក​គ្រប់គ្រង​អង្គការ​ពិការភាព​កម្ពុជា អ្នកស្រី ឈុន ចិន្តាសោភា (ភ្ជាប់​តាម​ទូរស័ព្ទ)។

  • តុលាការ​សាកសួរ​ព្រះ​តេជ​គុណ សឺ​ន ហាយ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត​​

    ​ព្រះ​តេជគុណ សឺ​ន ហាយ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត​ត្រូវបាន​នាំខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ពីបទ​ចូលរួម​ជាមួយ​សមាគម​ជន​ទុច្ចរិត ។​ ​ព្រះសង្ឃ​ទាំង​៣​អង្គ​គឺ​ព្រះអង្គ សឺ​ន ហាយ ព្រះអង្គ សាង កុសល និង​ព្រះអង្គ ឃិត វណ្ណៈ ត្រូវបាន​នាំ​ព្រះកាយ​មកដល់​សាលាដំបូង​រាជធានី​នៅ​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​នេះ

  • គ្រូបង្រៀន​ចូល​និវត្តន៍​នៅ​តាកែវ​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍

    លោកគ្រូ​អ្នកគ្រូ​ចូល​និវត្តន៍​ប្រមាណ ២០​នាក់​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៥ មីនា តវ៉ា​ថា ពួក​គាត់​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។ ពួក​គាត់​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល សុំ​ឲ្យ​បើក​ប្រាក់​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​បុណ្យ​ចូល​ឆ្នាំ​ផង។ លោក ប៉ូ ភឹម អាយុ ៦២​ឆ្នាំ អតីត​គ្រូបង្រៀន​វិទ្យាល័យ សុខ អាន ១​ឧសភា ក្នុង​ស្រុក​ត្រាំកក់ អះអាង​ថា គាត់​បាន​ចូល​និវត្តន៍​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤ មក តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​បើក​ប្រាក់​សោធន​និវត្តន៍​នៅ​ឡើយ៖ «កុហក​តាំង​ខែ​២ ខែ​១ គេ​ថា​ខែ​ពីរ ខែ​ពីរ​គេ​ថា​ខែ​បី ឥឡូវ​គេ​ថា​ខែ​ប្រាំ អត់​មាន​ទាន់​មាន​បាន​បើក​មួយ​ខែ​សោះ។ ខ្ញុំ​អត់​មាន​អី​ចាយ ប្រាក់​ខែ​បន្តិចបន្តួច​ចិញ្ចឹម​គ្រប់​គ្នា អ្នក​ខ្លះ​ចាស់ៗ​ផង​បាន​លុយ​ណា​ធ្វើ​បុណ្យ»។

  • M&S ថា ខ្លួន​មិនមាន​ភ័ស្តុតាង​ពី​ការរំលោភ​សិទ្ធិ​កម្មករ

    ក្រុមហ៊ុន​សម្លៀកបំពាក់​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស Marks & Spencer (M&S) ដែល​មាន​ឈ្មោះ​នៅក្នុង​របាយការណ៍​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (HRW)​នៅក្នុង​ខែ​នេះ ដែល​រៀបរាប់​លម្អិត​អំពី​ស្ថានភាព​​ឧស្សាហកម្ម​សម្លៀកបំពាក់​នៅ​កម្ពុជា បាន​និយាយ​ថា​ ខ្លួន​មិន​​បាន​​ទទួល​​ភ័ស្តុតាង​ណា​មួយ​អំពី​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ នៅក្នុង​រោងចក្រ​ផ្គត់ផ្គង់​សម្លៀក​​របស់​​ខ្លួន​ទេ​។

  • តុលាការ​សាកសួរ​ព្រះ​តេជ​គុណ សឺ​ន ហាយ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត​​

    ព្រះសង្ឃ​បី​អង្គ​ដែល​អាជ្ញាធរ​ផ្សឹក និង​កាត់ទោស​ដាក់ពន្ធនាគារ​មួយ​អង្គ​មួយ​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ នាំខ្លួន​ទៅ​សាកសួរ​បន្ថែម​ពី​បទ​ចោទ ចូលរួម​ជាមួយ​សមាគម​ជន​ទុច្ចរិត ។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី ពលរដ្ឋ​ជាង​៥០​គ្រួសារ​នៅ​បាត់ដំបង​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី

    ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន រ័ត្ន​សម្បត្តិ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ដាក់​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​យក​ដី​ពួក​គាត់ ដើម្បី​បាន​បង្កបង្កើនផល។ ការ​ផ្ដិត​ស្នាម​មេដៃ​នេះ កើត​មាន​បន្ទាប់​ពី​អ្នក​ភូមិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​អស់​ជាច្រើន​ឆ្នាំ​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្កើន​ចំណេះដឹង​ផ្នែក​ច្បាប់​ដល់​សហគមន៍​ក្រីក្រ​​

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បាន​ចាក់​បញ្ចាំង ភាពយន្ត​ឯកសារ​ខ្លី​មួយ​ឲ្យ​តំណាង​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ទស្សនា ដែល​អង្គការ​នោះ​យល់ថា ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ខណៈ​តុលាការ​រង​ការរិះគន់​ថា​មាន​ទំនោរ​ទៅរក​បក្ស​អំណាច​។​ ​ការចាក់​បញ្ចាំង​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​(CCHR)​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ជិត​១០០​នាក់ មកពី​តំណាង​អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​អ្នក​មាន​ជម្លោះ​ដីធ្លី​ខ្លះ នៅតំ​បឹងកក់ និង​បុរី​កីឡា​ជាដើម​។​

  • អង្គការ​សិទ្ធិ​មនុស្ស​បើក​វគ្គ​ពង្រីង​សិទ្ធិ​អំណាច​ដល់​ពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​វៀតណាម

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន​ក្បែរ​ព្រំដែន​កម្ពុជា-​វៀតណាម ពិសេស​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ គោលបំណង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​​គឺ​ចង់​ឱ្យ​ពលរដ្ឋ​ចេះ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់ និង​ស្គាល់​ភាព​ជា​ម្ចាស់​អំណាច​ពិតប្រាកដ​របស់​ខ្លួន។

  • សហគមន៍​ព្នង​មាន​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​វៀតណាម​បដិសេធ​មិន​ចុះ​បញ្ជី​ស្ថិតិ​ដីធ្លី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ជាង ២០០​គ្រួសារ បដិសេធ​មិន​យល់​ព្រម​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណកម្ម​ទៅ​ឲ្យ​អាជ្ញាធរ​នោះ​ឡើយ។ អ្នក​ភូមិ​អះអាង​ថា ពួក​គេ​អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ប៊ិញ ភឿក​១។

  • ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​ស្ករស លី យ៉ុងផាត់ បង្ហូរ​កាក​សំណល់​ពី​រោងចក្រ​ចូល​ស្ទឹង

    ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្ពង់ ខេត្ត​កំពង់ស្ពឺ ចោទ​ប្រកាន់​ក្រុមហ៊ុន​ផលិត​ស្ករស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ថា​បាន​បង្ហូរ​សារធាតុ​នៃ​កាក​សំណល់​ចេញ​ពី​រោងចក្រ​ចូល​ទឹក​ស្ទឹង និង​អូរ​ធម្មជាតិ ដែល​អ្នក​ស្រុក​តែង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ចំណែក​ភាគី​តំណាង​ក្រុមហ៊ុន​ស្ករស លោក លី យ៉ុងផាត់ វិញ​បញ្ជាក់​ថា សារធាតុ​ដែល​បែក​ធ្លាយ​ចេញ​ពី​ធុង​នោះ គឺ​មាន​ជាតិ​ស្ករ​សុទ្ធ ពុំ​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ទេ។

  • ស្រ្តី និង​កុមារ​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ

    ការសិក្សា​​មួយ​​បាន​បង្ហាញ​ថា ស្ត្រី និង​កុមារ​មាន​ភាព​ងាយ​រងគ្រោះ ដោយសារ​គ្រោះ​មហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ច្រើន​ជាង​បុរស ១៤ ​ដង ខណៈ​ដែល​ពួកគេ​ទទួល​បាន​ព័ត៌មាន​​​តិច កត្តា​សង្គម​គ្រួសារ និង​មាន​​​កាយសម្បទា​ទន់ខ្សោយ ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​នៅពេល​កើត​មាន​​​គ្រោះ​ធម្មជាតិ។

  • តុលាការ​កាត់ទោស​លោក ហ៊ី ណារិន លើ​បទចោទ ​៣ ​បទល្មើស

    សាលាដំបូង​រាជធានី ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​បាន​បើកសវនាការ​កាត់ទោស ជនជាប់ចោទ​ឈ្មោះ ហ៊ី ណារិន អាយុ​ ៦០ ​ឆ្នាំ អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​លុយ​រដ្ឋ​ជាង​​ ២៧០០ ​លានរៀល​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០៦ ដល់​ឆ្នាំ ២០១៤​។

  • ពលរដ្ឋ​នៅ​ទល់មុខ​វិមាន​សន្តិភាព​សុំ​លោក​ហ៊ុន សែន ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​​

    ប្រជាពលរដ្ឋ​ភូមិ​៣នៅ​ទល់មុខ​វិមាន​សន្តិភាព តាមផ្លូវ​សហព័ន្ធរុស្ស៊ី នាំគ្នា​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​នេះ ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពួកគេ​ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo