កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
រដ្ឋសភាត្រៀមរើសបេក្ខភាព គ.ជ.ប ថ្មី ក្រោយព្រះមហាក្សត្រឡាយព្រះហស្ថលេខា
មន្រ្តីបានឲ្យដឹងថា នៅថ្ងៃនេះ ព្រះមហាក្សត្រប្រហែលឡាយព្រះហស្ថលេខាលើច្បាប់បោះឆ្នោត និងច្បាប់ស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីអាចបញ្ជូនច្បាប់ទាំងពីរទាន់ពេលវេលាទៅគណៈកម្មាធិការអចិន្ទ្រៃយ៍រដ្ឋសភារៀបចំអង្គប្រជុំរៀបចំនីតិវិធីជ្រើសរើសបេក្ខជនសម្រាប់ គ.ជ.ប។
-
ក្រសួងរៀបចំដែនដីរៀបចំពិនិត្យសើរើគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចនៅខេត្តក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំពិនិត្យសើរើឡើងវិញលើគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋជាង ៣ពាន់ហិកតារ នៅខេត្តក្រចេះ។ ការពិនិត្យឡើងវិញ គឺបន្ទាប់ពីមានសំណើរបស់គណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស និងពាក្យបណ្ដឹងរកឃើញថា មានមនុស្សខិលខូចមួយក្រុមបានយកដីពីរដ្ឋហើយ តែមិនចែកឲ្យពលរដ្ឋទេ តែបែរជាចែកឲ្យតែបក្ខពួកខ្លួនទៅវិញ។
-
ពលរដ្ឋមានជម្លោះដីនៅក្បែរទីស្ដីការតវ៉ាទាមទារប្លង់កម្មសិទ្ធិស្របច្បាប់
ពលរដ្ឋ៦៣គ្រួសារ ក្នុងចំណោមពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប្រមូលផ្ដុំតវ៉ានៅមុខផ្ទះរបស់ពួកគាត់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ជិតទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីប្រឆាំងនឹងការសម្រេចរបស់អាជ្ញាធររដ្ឋាភិបាល ដែលមិនផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់។ ការប្រមូលផ្ដុំលើកបដានៅព្រឹកថ្ងៃទី២៦ មីនា របស់តំណាងពលរដ្ឋទាំងនោះ ត្រូវបានពួកគាត់អះអាងថា ជារឿងអយុត្តិធម៌ ខណៈដែលពលរដ្ឋ១គ្រួសារដែលជាខ្សែស្រឡាយអ្នកធំ ក្នុងចំណោមពួកគាត់ បានទទួលប្លង់កម្មសិទ្ធិស្របច្បាប់ ហើយអ្នកតវ៉ាបន្តថា ពួកគាត់ប្រឆាំងដាច់ខាត នឹងការរុះរើផ្ទះសម្បែងរបស់ពួកគាត់។
-
គ្រួសារមានជម្លោះដីជាមួយក្រុមហ៊ុន ឃុន សៀ ដើរដល់ទីបញ្ចប់
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់គ្រួសារមួយ នៅសង្កាត់បឹងកក់ ២ ជាមួយក្រុមហ៊ុនឃុន សៀ នឹងឈានមកដល់ទីបញ្ចប់នៅពេលដែលគ្រួសារនេះ យល់ព្រមទទួលយកសំណងជាទឹកប្រាក់ចំនួន ១៦ ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការចាកចេញពីដី ដែលខ្លួនបានរស់នៅជាង ៣០ ឆ្នាំ ប្រគល់ទៅឲ្យក្រុមហ៊ុនកាន់កាប់។
-
សកម្មជនបក្សប្រឆាំង ១១ នាក់ត្រូវបើកសវនាការនៅថ្ងៃសុក្រ
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ លើសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១១ នាក់នៅថ្ងៃសុក្រទី ២៧ ខែមីនាខាងមុខនេះ ទាក់ទងនឹងការផ្ទុះអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដាកន្លងទៅ ជាសំណុំរឿងដែលក្រុមមេធាវី និងអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងនយោបាយ។
-
ក្រសួងការងារសន្យាដោះស្រាយការតវ៉ាដោយបិទផ្លូវរបស់កម្មកររោងចក្រមួយ
ក្រសួងការងារបានសន្យាថា នឹងដោះស្រាយចំពោះការតវ៉ារបស់កម្មកររោងចក្រ សៀវ គីញ ដែលបិទកំណាត់ផ្លូវចូលសាលាកសិកម្មចំការដូងជាច្រើនថ្ងៃមកនេះ បន្ទាប់ពីទទួលបានញត្តិដែលកម្មករសុំអន្តរាគមន៍កាលពីម្សិលមិញ ។
-
គ្រួសារអ្នកកាសែតនៅកំពង់ឆ្នាំងស្នើអាជ្ញាធរតាមចាប់ជនជាប់ចោទ៥នាក់ផ្សេងទៀតដាក់គុក
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមសម្រេចឲ្យជនជាប់ចោទម្នាក់ក្នុងចំណោម ៦នាក់ ជាប់ទោសជាង ១០ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើអ្នកកាសែតមាគ៌ាកម្ពុជា។ មន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះ បានសាទរចំពោះការសម្រេចរបស់ចៅក្រមនេះ ប៉ុន្តែស្នើឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនល្មើស ៥នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោស។
-
អង្គភាពប្រឆាំងអំពើពុករលួយរំលឹកអំពីការលុបឈ្មោះមន្ត្រីខ្មោច
អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីប្រកាសមួយរំលឹកដល់ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់នានារបស់រដ្ឋ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ឲ្យលុបបំបាត់ឈ្មោះមន្ត្រីខ្មោច ឬមន្ត្រីដែលមានតែឈ្មោះបើកប្រាក់បៀវត្សតែមិនមកធ្វើការ។ សេចក្ដីជូនដំណឹងនោះ បានព្រមានថា ជនណារក្សាឈ្មោះមន្ត្រីខ្មោច គឺត្រូវផ្ដន្ទាទោសតាមច្បាប់។
-
តុលាការខេត្តមណ្ឌលគិរីស៊ើបអង្កេតបណ្ដឹងចោទមន្ត្រី៣នាក់ចេញលិខិតកាប់ឈើខុសប្រក្រតី
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្វាគមន៍ការស៊ើបអង្កេតរបស់មន្ត្រីស្ថាប័នអយ្យការតុលាការ ទាក់ទិនពាក្យប្ដឹងមន្ត្រីមូលដ្ឋានបីនាក់ពីបទចេញលិខិតកាប់ឈើខុសប្រក្រតី ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើសហគមន៍។ សមាជិកសហគមន៍ឃុំប៊ូស្រា ចំនួនបីនាក់ នឹងត្រូវចូលខ្លួនទៅបំភ្លឺចំពោះមុខមន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី ក្នុងនាមជាដើមបណ្ដឹង ចោទមន្ត្រីមូលដ្ឋានបីនាក់ពីបទឃុបឃិតចេញលិខិតអនុញ្ញាតកាប់ឈើខុសច្បាប់។
-
អាដហុកស៊ើបអង្កេតករណីទាហានសឹករងខេត្តបាត់ដំបងដេញបាញ់មន្ត្រីសហគមន៍នេសាទ
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង កំពុងស៊ើបអង្កេតករណីមន្ត្រីទាហានសឹករងខេត្ត ដេញបាញ់មន្ត្រីសហគមន៍នេសាទត្រីនៅស្រុកឯកភ្នំ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើមន្ត្រីនោះ។ ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីការបាញ់បោះរបស់ទាហាននោះកាលពីថ្ងៃទី១៧ មីនា កន្លងទៅ ហើយពុំទាន់មានចំណាត់ការពីសមត្ថកិច្ចនៅឡើយ។
-
អង្គការសិទ្ធិមនុស្ស៖ រដ្ឋាភិបាលកម្ពុជាបង្អាក់យុត្តិធម៌ចោទប្រកាន់អតីតកម្មាភិបាលខ្មែរក្រហម
វ៉ាស៊ីនតោន—អង្គការសិទ្ធិមនុស្ស Human Rights Watch បានចោទប្រកាន់ប្រទេសកម្ពុជាថា កំពុងបង្អាក់យុត្តិធម៌ទាក់ទងនឹងដីការចោទប្រកាន់លើជនសង្ស័យកម្មាភិបាល ខ្មែរក្រហមពីរនាក់ក្នុងសំណុំរឿងចំនួនពីរដាច់ដោយឡែកពីគ្នា ដែលសង្ស័យថា ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងសម័យទសវត្សរ៍១៩៧០។
-
សហគមន៍នៅរតនគិរីចោទក្រុមហ៊ុន៧មករាផារីថាឈូសឆាយព្រៃឈើនិងរំលោភយកដី
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧មករាផារី (7 Makara Phary) កំពុងឈូសឆាយព្រៃស្រោង ដើម្បីយកឈើមានតម្លៃដែលអ្នកភូមិអភិរក្ស និងឈូសឆាយទៅលើដីចម្ការមានផលដំណាំរបស់ពលរដ្ឋ ដើម្បីពង្រីកដីសម្បទាន។ សហគមន៍ភូមិប៉ាតាង អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តរតនគិរី ទប់ស្កាត់ជាបន្ទាន់សកម្មភាពឈូសឆាយព្រៃឈើ និងសកម្មភាពរំលោភយកដីប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុន ៧មករាផារី។
-
បើកសវនាការកាត់ទោស អតីតអធិការនគរបាលខណ្ឌមានជ័យជុំវិញអំពើពុករលួយ
លោកហ៊ី ណារិន អតីតអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ត្រូវបានបង្គាប់ឲ្យនាំខ្លួនមកកាន់តុលាការក្រុងភ្នំពេញដើម្បីបើកសវនាការជំនុំជម្រះទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ ដែលអង្គភាពប្រឆាំងអំពើពុករលួយចាត់ទុកថាជាអំពើពុករលួយនៅក្នុងអង្គភាពនគរបាលខណ្ឌមានជ័យ។
-
គ្រួសារអ្នកកាសែតនៅកំពង់ឆ្នាំងស្នើអាជ្ញាធរតាមចាប់ជនជាប់ចោទ៥នាក់ផ្សេងទៀតដាក់គុក
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមសម្រេចឲ្យជនជាប់ចោទម្នាក់ក្នុងចំណោម ៦នាក់ ជាប់ទោសជាង ១០ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើអ្នកកាសែតមាគ៌ាកម្ពុជា។ មន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះ បានសាទរចំពោះការសម្រេចរបស់ចៅក្រមនេះ ប៉ុន្តែស្នើឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនល្មើស ៥នាក់ផ្សេងទៀតដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោស។
-
តំណាងរាស្ត្របក្សប្រឆាំងគ្រោងជួបអភិបាលខេត្តស្វាយរៀងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងចុះទៅជួបពិភាក្សាការងារជាមួយលោកអភិបាលខេត្តស្វាយរៀង និងសហការីនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីរកដំណោះស្រាយករណីទំនាស់ដីធ្លី ការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៣រូបកាលពីថ្ងៃទី២៣ ខែមីនា បានផ្ញើលិខិតមួយច្បាប់ តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សុំឲ្យក្រសួងមួយនេះអនុញ្ញាតឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងជួបជាមួយតំណាងរាស្ត្រ ដើម្បីផ្តល់ជាព័ត៌មាន និងរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ។

កម្មកររោងចក្រ មេរ៉ូសាន់ មកតវ៉ាដល់ផ្ទះនាយករដ្ឋមន្ត្រី
កម្មករ កម្មការិនីប្រមាណជា ៤០ នាក់ដែលតំណាងឲ្យកម្មករជាង ៧០០ នាក់នៅរោងចក្រមេរ៉ូសាន់ នៅក្នុងខណ្ឌព្រែកព្នៅ បានដាក់ញតិ្តសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃអង្គារ ឲ្យអន្តរាគមន៍ជួយដោះស្រាយរឿងថៅកែរោងចក្របញ្ឈប់កម្មករអស់ប្រមាណជា ៤០ នាក់ ដោយមិនផ្តល់ប្រាក់អតីតភាពការងារ។
-
តំណាងរាស្ត្របក្សប្រឆាំងគ្រោងជួបអភិបាលខេត្តស្វាយរៀងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគ្រោងចុះទៅជួបពិភាក្សាការងារជាមួយលោកអភិបាលខេត្តស្វាយរៀង និងសហការីនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីរកដំណោះស្រាយករណីទំនាស់ដីធ្លី ការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៣រូបកាលពីថ្ងៃទី២៣ ខែមីនា បានផ្ញើលិខិតមួយច្បាប់ តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សុំឲ្យក្រសួងមួយនេះអនុញ្ញាតឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងជួបជាមួយតំណាងរាស្ត្រ ដើម្បីផ្តល់ជាព័ត៌មាន និងរកដំណោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ។
-
សហគមន៍នៅរតនគិរីចោទក្រុមហ៊ុន៧មករាផារីថាឈូសឆាយព្រៃឈើនិងរំលោភយកដី
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧មករាផារី (7 Makara Phary) កំពុងឈូសឆាយព្រៃស្រោង ដើម្បីយកឈើមានតម្លៃដែលអ្នកភូមិអភិរក្ស និងឈូសឆាយទៅលើដីចម្ការមានផលដំណាំរបស់ពលរដ្ឋ ដើម្បីពង្រីកដីសម្បទាន។ សហគមន៍ភូមិប៉ាតាង អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តរតនគិរី ទប់ស្កាត់ជាបន្ទាន់សកម្មភាពឈូសឆាយព្រៃឈើ និងសកម្មភាពរំលោភយកដីប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុន ៧មករាផារី។
-
តុលាការលើកពេលសវនាការអ្នកមានជម្លោះដីធ្លីម្នាក់នៅបឹងកក់
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានសម្រេចលើកថ្ងៃបើកសវនាការករណីកញ្ញា លី សៀវមិញ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឃុនសៀ តាមការស្នើសុំរបស់មេធាវីជនត្រូវចោទ ដើម្បីទុកឱកាសឲ្យគ្រួសារកូនក្តីចរចាជាមួយក្រុមហ៊ុន ។ នៅរសៀលថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការកាត់ទោសកញ្ញា លី សៀវមិញ ដែលត្រូវបានចោទតាមបណ្តឹងរបស់ក្រុមហ៊ុនឃុនសៀថាបានបំផ្លិចបំផ្លាញ ប្រើហិង្សា និងបរិហាកេរិ៍្ត ។