កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
តុលាការលើកពេលសវនាការអ្នកមានជម្លោះដីធ្លីម្នាក់នៅបឹងកក់
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានសម្រេចលើកថ្ងៃបើកសវនាការករណីកញ្ញា លី សៀវមិញ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឃុនសៀ តាមការស្នើសុំរបស់មេធាវីជនត្រូវចោទ ដើម្បីទុកឱកាសឲ្យគ្រួសារកូនក្តីចរចាជាមួយក្រុមហ៊ុន ។ នៅរសៀលថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការកាត់ទោសកញ្ញា លី សៀវមិញ ដែលត្រូវបានចោទតាមបណ្តឹងរបស់ក្រុមហ៊ុនឃុនសៀថាបានបំផ្លិចបំផ្លាញ ប្រើហិង្សា និងបរិហាកេរិ៍្ត ។
-
អ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញឲ្យបង្ហាញតម្លាភាពករណីធ្វើទារុណកម្មលើអ្នកបើករថយន្តដឹកស្រូវ
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក ជំរុញឲ្យមន្ត្រីជំនាញរដ្ឋាភិបាល បង្ហាញពីតម្លាភាព ក្នុងការចុះធ្វើអធិការកិច្ច ករណីសមត្ថកិច្ចព្រួតគ្មាធ្វើទារុណកម្មលើអ្នកបើករថយន្តដឹកស្រូវ ដើម្បីទប់ស្កាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ ។
-
ក្មេងកំព្រា ៣នាក់ សុំអោយតុលាការ ពន្លឿនកាត់ក្ដីរឿងឪពុកម្ដាយនាង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ក្មេងស្រីកំព្រាចំនួន ៣នាក់ បានលើកដៃសំពះ សុំអោយតុលាការ ពន្លឿនការកាត់ក្តីរឿងឪពុកម្ដាយរបស់ពួកនាង ដែលស្លាប់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូមែត្រលេខ ៣១-៣២។
-
សង្គមស៊ីវិលជំរុញក្រុមប្រឹក្សាធម្មនុញ្ញលុបមាត្រា៨៤ និងមាត្រាមួយចំនួនទៀតពីច្បាប់បោះឆ្នោត
អ្នកឃ្លាំមើលការបោះឆ្នោតជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញលុបចោលមាត្រា៨៤ និងមាត្រាមួយចំនួនទៀត ក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីធានាពីសិទ្ធិជាមូលដ្ឋានតាមស្មារតីរដ្ឋធម្មនុញ្ញ។ មាត្រាទាំងនោះរួមមាន មាត្រា៨៤ ១៤៨ ១៥៩ ១៦០ និងមាត្រា១៦២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
-
ជនពិការប្ដឹងទីប្រឹក្សាប្រធានរដ្ឋសភារឿងធ្វើទារុណកម្មនិងរំលោភយកដីរដ្ឋ
ជនពិការម្នាក់នៅខេត្តកំពត ប្ដឹងទីប្រឹក្សាប្រធានរដ្ឋសភា ថាបានធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅលើរូបគាត់ និងរំលោភយកដីរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត។ តែមន្ត្រីខុទ្ទកាល័យរដ្ឋសភាឆ្លើយថា មិនដែលស្គាល់ឈ្មោះទីប្រឹក្សាដែលជនពិការអះអាងថា ធ្វើទារុណកម្មនោះទេ។
-
គណៈកម្មការទី១រដ្ឋសភាលើកឡើងពីលទ្ធផលទំនាស់ដី២០សហគមន៍នៅខេត្តព្រះសីហនុ
គណៈកម្មការទី១ រដ្ឋសភា បានចុះទៅខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយនឹងលោក ឈិត សុខុន អភិបាលខេត្ត និងមន្ត្រីថ្នាក់ដឹកនាំនៅតាមមន្ទីរពាក់ព័ន្ធដើម្បីស្វែងយល់អំពីបញ្ហាមួយចំនួន ទាក់ទងនឹងទំនាស់ដីធ្លីដែលកើតមានក្នុងខេត្តនេះ។ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ មីនា បានប្រាប់ឲ្យដឹងអំពីលទ្ធផលដែល គណៈកម្មការបានរកឃើញក្នុងរយៈពេល៣ថ្ងៃ ជុំវិញទំនាស់ដីធ្លី របស់ពលរដ្ឋ២០សហគមន៍ មកពីស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងក្រុងព្រះសីហនុជាដើម។
-
កម្មកររោងចក្រកាត់ដេរស៊ាវគីញជាង១០០នាក់លើកគ្នាតវ៉ាមុខក្រសួងការងារ
តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា កម្មកររោងចក្រកាត់ដេរស៊ាវគីញ ដែលមានទីតាំងស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោប្រមាណជាង១០០នាក់បានលើកគ្នាមកតវ៉ានៅមុខក្រសួងការងារដើម្បីឱ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយលក្ខខណ្ឌការងារដែលពួកគេទាមទារចំនួន៧ចំណុច។ លក្ខខណ្ឌទាំង៧ចំណុចនោះរួមមាន ១-ស្នើសុំកុំឱ្យរោងចក្រកាត់ប្រាក់កម្មករដែលធ្វើការតវ៉ា, ២-ទាមទារលុយប្រាក់ខែគោលអ្នកដេរស៊ីបុងពី៧០ដុល្លារទៅ៨៨ដុល្លារ, ៣-សុំលុយបាយថ្ងៃត្រង់៤.០០០រៀល, ៥-លុយព្រីម១៥ដុល្លារ, ៦-លុយទូទៅ៦% និងដំឡើងថ្លៃបុង១មុខ១.០០០រៀល និង៧-ទាមទារប្រាក់១៤០ដុល្លារសម្រាប់អ្នកពិនិត្យ(QC)។
-
គណបក្សទាំងពីររក្សាជំហរទទួលយកបេក្ខភាពលោកស្រី ពុង ឈីវកេក ជាសមាជិកទី៩នៃ គ.ជ.ប ថ្មី
គណបក្សឈ្នះឆ្នោតទាំងពីរនៅថ្ងៃអង្គារនេះអះអាងថា នៅតែរក្សាជំហរទទួលយកបេក្ខភាពលោកស្រី ពុង ឈីវកេក ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ដដែល ដរាបណាលោកស្រីទទួលយកខ្លឹមសារក្នុងលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងច្បាប់ គ.ជ.ប ថ្មី ខណៈច្បាប់ទាំងពីរនេះបានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ។
-
អាមេរិក និងជប៉ុនរៀបចំសិក្ខាសាលាលើកកម្ពស់អំណាចសេដ្ឋកិច្ចដល់ស្ត្រី
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសជប៉ុន សហការគ្នារៀបចំសិក្ខាសាលា ដើម្បីជំរុញការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងការធ្វើជំនួញ និងភាពជាអ្នកដឹកនាំ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសជប៉ុននឹងរួមគ្នារៀបចំសិក្ខាសាលាមួយនៅថ្ងៃទី២៥ ខែមីនា វេលាម៉ោង៨និង៣០នាទី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ដើម្បីជំរុញការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី ។ សេចក្តីប្រកាសបន្តថា ពិធីនេះនឹងមានការចូលរួមពីសហគ្រិននារី ម្ចាស់ជំនួយ និងអង្គការតាមសហគមន៍ ដែលអ្នកចូលរួមនឹងធ្វើការពិភាក្សាគ្នា ដោយផ្តោតលើការបណ្តុះគំនិតសហគ្រិន ដើម្បីបង្កើនការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីនៅកម្ពុជា ។
-
កម្មកររាប់រយនាក់បិទផ្លូវច្រកចូលសាលាចំការដូងទាមទារដំឡើងថ្លៃដេរ
កម្មកររាប់រយនាក់នៅរោងចក្រចិន ឈ្មោះ សៀវ គីញ នៅថ្ងៃអង្គារនេះបន្តបិទកំណាត់ផ្លូវច្រកចូលសាលាកសិកម្មចំការដូង ដើម្បីទាមទារឲ្យថៅកែរោងចក្រដំឡើងថ្លៃឈ្នួលដេរស៊ីបុង និងដោះស្រាយលក្ខខណ្ឌការងារមួយចំនួនទៀត ។ កម្មករទាំងនោះបានទាមទារបន្ថែមប្រាក់សម្រាប់អ្នកដេរស៊ីបុងពី៧៥ទៅ៧៨ដុល្លារក្នុងមួយខែ ទារលុយបាយថ្ងៃត្រង់បន្ថែមពី២០០០ទៅ៤០០០រៀលក្នុងមួយថ្ងៃ បន្ថែមលុយព្រីមពី១០ ទៅ១៥ដុល្លារ និងប្រាក់ខែQC ១៤០ដុល្លារក្នុងមួយខែ និងសុំកុំឲ្យថៅកែកាត់លុយ ពេលកម្មករធ្វើបាតុកម្មជាដើម ។
-
បទសម្ភាសន៍៖ ការឆ្លើយតបរបស់កម្ពុជាចំពោះមុខគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសបានត្រួតពិនិត្យលើកទី២ ស្តីពីរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមីនានេះនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន ។ តើនៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចោទសំណួរអ្វីខ្លះដល់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ? ខាងនេះគឺជាបទសម្ភាសន៍រវាងលោក ឡាយ សាមាន អ្នកយកព័ត៌មាន VOD និងលោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ។
-
ម.ស.ម.ក នឹងបញ្ចាំងខ្សែភាពយន្តមួយស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងចាក់បញ្ចាំងខ្សែរភាពយន្តមួយ ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងសប្តាហ៍នេះ ខណៈប្រព័ន្ធតុលាការកម្ពុជារងការចោទថា មានភាពលម្អៀង កាត់ក្តីមិនយុត្តិធម៌ ទំនោរទៅតាមអ្នកនយោបាយ ។ សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចុះថ្ងៃទី២៤ ខែមីនានេះឲ្យដឹងថា នៅថ្ងៃទី២៦សប្តាហ៍នេះ (CCHR) នឹងសម្ពោធខ្សែរវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថា គ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការមិនលម្អៀង ។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាទៅអូស្ត្រាលីលើកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៤-២៧ មីនា។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនោះ ក៏នឹងមានការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលទាំងពីរលើកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ មីនា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ស ខេង រយៈពេល៤ថ្ងៃនោះ នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton) ហើយនឹងជួបសួរសុខទុក្ខពលរដ្ឋខ្មែរនៅអូស្ត្រាលី នៅទីក្រុងស៊ីដនី(Sydney) ផងដែរ។
-
កំពូលមិនចាត់ការការសុំនៅក្រៅឃុំរបស់ស្ត្រីមានជម្លោះដីជាមួយឧកញ៉ា ឃុន សៀ
តុលាការកំពូល កាលពីម្សិលមិញ បានសម្រេចមិនចាត់ការបណ្តឹងសុំនៅក្រៅឃុំរបស់ស្រ្តីត្រូវចោទក្នុងជម្លោះដីធ្លីជាមួយឧកញ៉ា ឃុន សៀម្នាក់ ដោយសារសំណុំរឿងនេះសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការស៊ើបអង្កេតទៅហើយ ហើយថា បើតុលាការថ្នាក់ក្រោមបិទការស៊ើបអង្កេតបែបនេះ តុលាការកំពូលមិនអាចសម្រេចលើការសុំនៅក្រៅឃុំរបស់មេធាវីគាត់បានទេ។ លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការកំពូលបានថ្លែងនៅចំពោះមុខស្រ្តីត្រូវចោទម្នាក់ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ាឃុន សៀ បន្តថា៖ «តុលាការថ្ងៃនេះជំនុំជម្រះបណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ជនត្រូវចោទ។ ប៉ុន្តែសំណុំរឿងស្រ្តីត្រូវចោទរូបនេះ តុលាការមិនអាចអនុញ្ញាតឲ្យគាត់នៅក្រៅឃុំបានទេ ប្រសិនបើតុលាការថ្នាក់ក្រោមបិទការស៊ើបអង្កេត ទៅហើយនោះ»។
-
ម.ស.ម.ក នឹងសម្ពោធខ្សែវីដេអូខ្លីស្តីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងសម្ពោធខ្សែវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការដែលមិនលម្អៀង។
អានបន្ត -
បទសម្ភាសន៍៖ ការឆ្លើយតបរបស់កម្ពុជាចំពោះមុខគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសបានត្រួតពិនិត្យលើកទី២ ស្តីពីរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែមីនានេះនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន ។ តើនៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចោទសំណួរអ្វីខ្លះដល់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ?
-
ពលរដ្ឋប្រមាណ៧០គ្រួសារនៅតាកែវនាំគ្នាឃាត់គ្រឿងចក្រមន្ត្រីយោធាឈូសឆាយដីស្រែ
ប្រជាពលរដ្ឋប្រមាណ ៧០គ្រួសារ នៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៤ មីនា បានចុះទៅឃាត់គ្រឿងចក្ររបស់មន្ត្រីយោធាម្នាក់ ដែលពួកគាត់ចោទថាបានចុះទៅឈូសឆាយដីស្រែគាត់ប្រមាណ ៥០ហិកតារ។ ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំអូរសារាយ ឈ្មោះ ងួន ប៉ិក អាយុ ៦៣ឆ្នាំ អះអាងថា មន្ត្រីយោធាម្នាក់ឈ្មោះ ស្វាយ សារ៉ាត់ បានរំលោភយកដីពួកគាត់៖ «មានអ្នកកាន់អំណាច លោក ស្វាយ សារ៉ាត់ យកអាត្រាក់មកឈូសឆាយដីប្រជាជន កំពុងឈូសឆាយ កំពុងយកអាត្រាក់មករុញមកភ្ជួរ។ អ្នកភូមិម្នាក់ទៀត៖ ទាហាន ស្វាយ សារ៉ាត់ គាត់មកឈូសឆាយភ្ជួរដីប្រជាពលរដ្ឋ។ ឥឡូវប្រជាជនទៅហាមឃាត់អត់ឲ្យឈូសឆាយ បាទ! គេនៅតែឈូសឆាយ។ ខ្ញុំកាន់កាប់មកយូរហើយ ហើយគាត់អត់ដែលឃើញមកធ្វើផង ហើយមកឈូសឆាយអ៊ីចឹងខ្ញុំមិនព្រម»។
-
កម្មករនៅព្រែកព្នៅរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីករណីរោងចក្របញ្ឈប់កម្មករគ្មានមូលហេតុ
កម្មករមកពីរោងចក្រកាត់ដេរមេរ៉ូសាន់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល លើករណីថៅកែរោងចក្រដែលពួកគេចោទថា មិនគោរពច្បាប់ការងារ និងបានបញ្ឈប់កម្មករ៥០នាក់ដោយគ្មានមូលហេតុ ។ កម្មកររោងចក្រមេរ៉ូសាន់ប្រមាណ៥០នាក់នៅព្រឹកថ្ងៃអង្គារនេះ បាននាំគ្នាឡើងមកដាក់ញត្តិនៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ កម្មការនីម្នាក់ឈ្មោះ លុន ចាន់ណា ប្រាប់អ្នកសារព័ត៌មានមុនពេលដាក់ញត្តិថា ថៅកែរោងចក្រមេរ៉ូសាន់បានបញ្ឈប់កម្មករ ដោយគ្មានហេតុផលឲ្យបានច្បាស់លាស់ ហើយការបញ្ឈប់របស់ថៅកែរោងចក្ររូបនោះ មិនបានផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនោះទេ ។
-
ពលរដ្ឋប្រមាណ៧០គ្រួសារនៅតាកែវនាំគ្នាឃាត់គ្រឿងចក្រមន្ត្រីយោធាឈូសឆាយដីស្រែ
ប្រជាពលរដ្ឋប្រមាណ ៧០គ្រួសារ នៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៤ មីនា បានចុះទៅឃាត់គ្រឿងចក្ររបស់មន្ត្រីយោធាម្នាក់ ដែលពួកគាត់ចោទថាបានចុះទៅឈូសឆាយដីស្រែគាត់ប្រមាណ ៥០ហិកតារ។ ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំអូរសារាយ ឈ្មោះ ងួន ប៉ិក អាយុ ៦៣ឆ្នាំ អះអាងថា មន្ត្រីយោធាម្នាក់ឈ្មោះ ស្វាយ សារ៉ាត់ បានរំលោភយកដីពួកគាត់៖ «មានអ្នកកាន់អំណាច លោក ស្វាយ សារ៉ាត់ យកអាត្រាក់មកឈូសឆាយដីប្រជាជន កំពុងឈូសឆាយ កំពុងយកអាត្រាក់មករុញមកភ្ជួរ។ អ្នកភូមិម្នាក់ទៀត៖ ទាហាន ស្វាយ សារ៉ាត់ គាត់មកឈូសឆាយភ្ជួរដីប្រជាពលរដ្ឋ។ ឥឡូវប្រជាជនទៅហាមឃាត់អត់ឲ្យឈូសឆាយ បាទ! គេនៅតែឈូសឆាយ។ ខ្ញុំកាន់កាប់មកយូរហើយ ហើយគាត់អត់ដែលឃើញមកធ្វើផង ហើយមកឈូសឆាយអ៊ីចឹងខ្ញុំមិនព្រម»។
-
ម.ស.ម.ក នឹងបញ្ចាំងខ្សែភាពយន្តមួយស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងចាក់បញ្ចាំងខ្សែរភាពយន្តមួយ ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងសប្តាហ៍នេះ ខណៈប្រព័ន្ធតុលាការកម្ពុជារងការចោទថា មានភាពលម្អៀង កាត់ក្តីមិនយុត្តិធម៌ ទំនោរទៅតាមអ្នកនយោបាយ ។ សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចុះថ្ងៃទី២៤ ខែមីនានេះឲ្យដឹងថា នៅថ្ងៃទី២៦សប្តាហ៍នេះ (CCHR) នឹងសម្ពោធខ្សែរវីដេអូខ្លីមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលផ្តោតសំខាន់ទៅលើ សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ សិទ្ធិទទួលបានការសន្មត់ទុកជាមុនថា គ្មានទោស សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការមិនលម្អៀង ។