កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
គណបក្សទាំងពីររក្សាជំហរទទួលយកបេក្ខភាពលោកស្រី ពុង ឈីវកេក ជាសមាជិកទី៩នៃ គ.ជ.ប ថ្មី
គណបក្សឈ្នះឆ្នោតទាំងពីរនៅថ្ងៃអង្គារនេះអះអាងថា នៅតែរក្សាជំហរទទួលយកបេក្ខភាពលោកស្រី ពុង ឈីវកេក ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ដដែល ដរាបណាលោកស្រីទទួលយកខ្លឹមសារក្នុងលក្ខខណ្ឌនៃច្បាប់បោះឆ្នោត និងច្បាប់ គ.ជ.ប ថ្មី ខណៈច្បាប់ទាំងពីរនេះបានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ។
-
ពលរដ្ឋនៅកោះស្តេចបារម្ភបាត់ដីទៅចិន
ប្រជាពលរដ្ឋចំនួន ៤៧ គ្រួសារ នៅឃុំកោះស្តេច ស្រុកគិរីសាគរដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិនយូញៀនកំពុងមានក្តីបារម្ភពីការបាត់បង់ដី និងផ្ទះសម្បែង បន្ទាប់ពីសាលាដំបូងខេត្តបានចេញសេចក្តីជូនដំណឹងមួយឲ្យពួកគេរុះរើផ្ទះ និងយកសម្ភារផ្សេងៗចេញពីដីទំនាស់នោះក្នុងរយៈពេល ៦០ ថ្ងៃដើម្បីយកដីនោះប្រគល់ឲ្យក្រុមហ៊ុន។ កាលពីថ្ងៃទី ០៤ មីនាតំណាងអយ្យការសាលាដំបូងខេត្តកោះកុង លោក ស្រី ម៉ាកនី បានចេញលិខិតជូនដំណឹងស្តីពីការអនុវត្តដីការក្សាការពារដោយស្ម័គ្រចិត្ត ដោយសម្រេចហាមឃាត់ពលរដ្ឋចំនួន ៤៧ គ្រួសារ លក់ដូរ ឬធ្វើមរតកលើដីទំនាស់នោះ ព្រមទាំងឲ្យរុះរើផ្ទះ និងសម្ភារផ្សេងៗចេញពីដីកម្មសិទ្ធិរបស់ក្រុមហ៊ុនយូញៀនក្នុងរយៈពេល ៦០ ថ្ងៃ គិតចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
-
អាមេរិក និងជប៉ុនរៀបចំសិក្ខាសាលាលើកកម្ពស់អំណាចសេដ្ឋកិច្ចដល់ស្ត្រី
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសជប៉ុន សហការគ្នារៀបចំសិក្ខាសាលា ដើម្បីជំរុញការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងការធ្វើជំនួញ និងភាពជាអ្នកដឹកនាំ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសជប៉ុននឹងរួមគ្នារៀបចំសិក្ខាសាលាមួយនៅថ្ងៃទី២៥ ខែមីនា វេលាម៉ោង៨និង៣០នាទី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ដើម្បីជំរុញការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រី ។ សេចក្តីប្រកាសបន្តថា ពិធីនេះនឹងមានការចូលរួមពីសហគ្រិននារី ម្ចាស់ជំនួយ និងអង្គការតាមសហគមន៍ ដែលអ្នកចូលរួមនឹងធ្វើការពិភាក្សាគ្នា ដោយផ្តោតលើការបណ្តុះគំនិតសហគ្រិន ដើម្បីបង្កើនការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីនៅកម្ពុជា ។
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាទៅអូស្ត្រាលីលើកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៤-២៧ មីនា។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនោះ ក៏នឹងមានការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលទាំងពីរលើកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ មីនា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ស ខេង រយៈពេល៤ថ្ងៃនោះ នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីសប (Julie Bishop) និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន លោក ភឺថើ ឌុចសុន (Peter Dutton) ហើយនឹងជួបសួរសុខទុក្ខពលរដ្ឋខ្មែរនៅអូស្ត្រាលី នៅទីក្រុងស៊ីដនី(Sydney) ផងដែរ។
-
លោក ហ៊ុន សែន រិះគន់សង្គមស៊ីវិលថាដុតកម្តៅបាតុកម្មរឿងដីធ្លី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទម្សិលមិញបានចោទប្រកាន់ចំៗ ថាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាអ្នកដុតកម្តៅ ឲ្យមានបាតុកម្មតវ៉ាប្រឆាំងអាជ្ញាធររដ្ឋាភិបាល រឿងជម្លោះដីធ្លី ។
-
Human Rights Watch អំពាវនាវកុំឲ្យរដ្ឋាភិបាលរារាំងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អំពាវនាវរដ្ឋាភិបាលកុំឲ្យរារាំងការចាត់វិធានការតាមសេចក្តីសម្រេចដោយកំបាំងមុខ របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម ដែលទើបបានដាក់ឲ្យជនសង្ស័យ២រូប ស្ថិតនៅក្រោមការត្រួតពិនិត្យ ។ កាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម លោក Mark Harmon បានសម្រេចដោយកំបាំងមុខ ដាក់អតីតកម្មាភិបាលខ្មែរក្រហម២រូបគឺ លោក មាស មុត ក្នុងសំណុំរឿង០០៣ និងអ្នកស្រី អ៊ឹម ចែម ក្នុងសំណុំរឿង០០៤ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តឡើងចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ ។
-
លោក ស ខេង ចេញទៅអូស្ត្រាលីចុះ MOU ស្ដីពីអន្តោប្រវេសន៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីចំនួន៤ថ្ងៃ ដែលក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ ។
-
លោកស្រី ពុងឈីវកេក រារែកនឹងតំណែងនៅ គ.ជ.ប ថ្មី
ប្រធានអង្គការលីកាដូដែលត្រូវបានជ្រើសរើសដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងជាបេក្ខជនទី ៩ ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីកំពុងត្រៀមចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីសម្រេចថាតើលោកស្រីគួរដកខ្លួនចេញពីស្ថាប័នជាតិកំពូលមួយនេះឬយ៉ាងណា ខណៈដែលសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងដំណើរការបោះឆ្នោតកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល។
-
ពលរដ្ឋជាង៣០០គ្រួសារនៅបាត់ដំបងនិងបន្ទាយមានជ័យប្រតិកម្មនឹងដីកាបណ្ដេញចេញពីដី
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាង ៣០០គ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសរបស់លោកឧកញ៉ា សង ថន បណ្ដេញអ្នកស្រុកចេញពីដីដែលកំពុងកាន់កាប់នោះ។ អ្នកភូមិបញ្ជាក់ថា លោកឧកញ៉ា សង ថន បានបញ្ជាឲ្យអ្នកស្រុករុះរើផ្ទះសម្បែង និងចាកចេញពីដីកាលពីថ្ងៃទី១៨ មីនា កន្លងទៅ។ អ្នកភូមិនៅខេត្តជាប់ជាយដែនទាំងនោះ សម្ដែងការមិនពេញចិត្តទៅនឹងសកម្មភាពរបស់លោកឧកញ៉ា សង ថន នេះថា ជាទង្វើមួយប្រើប្រព័ន្ធតុលាការបណ្ដេញប្រជាពលរដ្ឋទាំងបង្ខំ ដើម្បីយកដីជាកម្មសិទ្ធិរបស់ខ្លួន។
-
កម្មកររាប់រយនាក់បិទផ្លូវច្រកចូលសាលាចំការដូងទាមទារដំឡើងថ្លៃដេរ
កម្មកររាប់រយនាក់នៅរោងចក្រចិន ឈ្មោះ សៀវ គីញ នៅថ្ងៃអង្គារនេះបន្តបិទកំណាត់ផ្លូវច្រកចូលសាលាកសិកម្មចំការដូង ដើម្បីទាមទារឲ្យថៅកែរោងចក្រដំឡើងថ្លៃឈ្នួលដេរស៊ីបុង និងដោះស្រាយលក្ខខណ្ឌការងារមួយចំនួនទៀត ។
-
សហគមន៍ព្រៃឈើនៅស្រុកអន្លង់វែងអំពាវនាវឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់ឈើ
ប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ពេលបច្ចុប្បន្ន សកម្មភាពកាប់ឈើយកទៅលក់ដូរ និងដើម្បីរុករានយកដីកំពុងកើតមានយ៉ាងខ្លាំងនៅតំបន់ការពាររបស់សហគមន៍នៃភូមិអូរតាម៉េង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ប៉ុន្តែបើទោះបីជាមានការកាប់បំផ្លាញព្រៃឈើទាំងនោះក៏ដោយ ក៏សមត្ថកិច្ចពាក់ព័ន្ធ ដូចជាអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើជាដើម ហាក់មិនសូវចុះទៅបង្ក្រាបទេ។ ក្រុមបណ្ដាញការពារព្រៃឈើខេត្តឧត្តរមានជ័យ អំពាវនាវឱ្យអាជ្ញាធរជួយយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដែលកំពុងកើតឡើងយ៉ាងខ្លាំងនៅក្នុងតំបន់សហគមន៍ការពារព្រៃឈើចំនួន២ ក្នុងស្រុកអន្លង់វែង។
-
លោក ហ៊ុន សែន៖ ស្រុកខ្មែរជាឋានសួគ៌សម្រាប់ធ្វើបាតុកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងចំៗថា ប្រទេសកម្ពុជា គឺជាឋានសួគ៌សម្រាប់ធ្វើបាតុកម្ម ហើយអ្នកធ្វើបាតុកម្មនោះ គឺជាក្រុមមនុស្សដដែលៗដែលយកការធ្វើបាតុកម្មជាអាជីវកម្ម។ ប៉ុន្តែអង្គការសង្គមស៊ីវិលលើកឡើងថា មូលហេតុនៃការធ្វើបាតុកម្មនោះ ដោយសារតែមានរឿងអយុត្តិធម៌កើនឡើងក្នុងសង្គមច្រើន។ អ្នកដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលកាន់តំណែងក្នុងរដ្ឋាភិបាល បានលើកឡើងថា ការធ្វើបាតុកម្មកន្លងទៅដោយសារតែមានមនុស្សមួយក្រុមស្ដាប់តាមការញុះញង់របស់អង្គការសង្គមស៊ីវិលមួយចំនួន ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-
ក្រុមគរុនិស្សិតជំរុញជាថ្មីទៀតឲ្យក្រសួងអប់រំបើកប្រាក់អាហារូបករណ៍ចំនួន៨ខែ
គរុនិស្សិតជាមន្ត្រីរាជការប្រមាណជាង១០០នាក់ ដែលទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ(NIE) នៅព្រឹកថ្ងៃចន្ទនេះបាននាំគ្នាទៅតវ៉ានៅក្រសួងអប់រំជាថ្មីទៀត ដើម្បីទាមទារឲ្យពន្លឿនផ្តល់ប្រាក់អារូបករណ៍ ដែលពួកគេអះអាងថាក្រសួងសេដ្ឋកិច្ចបានធ្វើខុសនឹងអនុក្រឹត្យរបស់រដ្ឋាភិបាល ។ គរុនិស្សិតម្នាក់ លោក ប៊ុត កុសល្យ ឲ្យ VOD ដឹងនៅរសៀលថ្ងៃទី២៣ ខែមីនានេះថា គរុនិស្សិតជាង១០០នាក់ ដែលតំណាងឲ្យជាង៤០០នាក់ បាននាំគ្នាទៅក្រសួងអប់រំជាលើកទី២ នៅថ្ងៃនេះហើយនៅម៉ោង១១ព្រឹក រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចឲ្យគរុនិស្សិតទាំងនោះ ចូលជួបប្រជុំនៅក្នុងវិទ្យាសា្ថនជាតិអប់រំ ។ លោកបន្តថាក្នុងកិច្ចប្រជុំនោះរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន សន្យាថាផ្តល់ប្រាក់៨ម៉ឺនរៀលក្នុងមួយខែដល់ពួកគេសម្រាប់រយៈពេល៨ខែ ។
-
លោក ហ៊ុន សែន ចោទអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបញ្ឆេះបាតុកម្មរបស់អ្នកមានជម្លោះដីធ្លី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចោទប្រកាន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលលោកចាត់ទុកជា«អង្គការខូចៗ» ថាបានបញ្ឆេះឲ្យមានបាតុកម្មដីធ្លីជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៅជ្រោយចង្វាខាងកើត នៅព្រឹកថ្ងៃទី២៣ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងចំអកឲ្យប្រជាពលរដ្ឋមួយចំនួនដែលតែងតែចេញមុខរកដំណោះស្រាយដីធ្លីពីស្ថាប័នរដ្ឋាភិបាល និងស្ថានទូតអាមេរិក។ លោកបានចាត់ទុកបាតុកម្មដីធ្លីទាំងនោះជាបាតុកម្មទាមទារខុសពីការពិត និងត្រូវបានគាំទ្រដោយអង្គការសង្គមស៊ីវិលមួយចំនួន។
-
តុលាការខេត្តកោះកុងគំរាមប្រើកម្លាំងចុះរុះរើផ្ទះប្រជាពលរដ្ឋ៤៧ខ្នង
តុលាការខេត្តកោះកុងគំរាមប្រើកម្លាំងចុះរុះរើផ្ទះប្រជាពលរដ្ឋ៤៧ខ្នង នៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនមួយអភិវឌ្ឍរយៈពេល៩៩ឆ្នាំ ។ យោងសេចក្ដីជូនដំណឹងរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក ស្រី ម៉ាកនី ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ ផ្ញើជូនប្រជាពលរដ្ឋ៤៧គ្រួសារដាច់ដោយឡែកពីគ្នា តែមានខ្លឹមសារដូចគ្នាថា ដើម្បីរក្សាប្រសិទ្ធភាពច្បាប់ និងដើម្បីអនុវត្តដីកាសម្រេចរក្សាការពារឲ្យមានប្រសិទ្ធភាព អយ្យការសម្រេចឲ្យពលរដ្ឋចំនួន៤៧ នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង រុះរើផ្ទះចេញពីដីមានទំនាស់ក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនោះ ។ តាមខ្លឹមសារសេចក្ដីជូនដំណឹងនោះ លោក ស្រី ម៉ានី យល់ថាដីមានជម្លោះនោះជាដីរបស់ក្រុមហ៊ុនចិនUnion Development Group Co.,Ltd ។
-
អ្នកបើករថយន្តដែលចោទសមត្ថកិច្ចថាធ្វើទារុណកម្មប្តឹងទារសំណង៥ម៉ឺនដុល្លារ
អ្នកបើករថយន្តដឹកស្រូវម្នាក់ដែលចោទសមត្ថកិច្ចខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងថាបានតាមបាញ់ប្រហារ ធ្វើទារុណកម្មអំឡុងពេលឃាត់ខ្លួន កាលពី៤ថ្ងៃមុននោះ បានសម្រេចដាក់ពាក្យប្តឹងទារសំណង៥ម៉ឺនដុល្លារពីសមត្ថកិច្ច ដោយចោទពីបទប៉ងសម្លាប់ ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បណ្តាញសង្គមបានបង្ហោះរូបភាពរថយន្តដឹកស្រូវមួយគ្រឿងមានស្នាមបែកកញ្ចក់នៅប៉ែកខាងមុខ ដោយគ្រាប់កាំភ្លើងជិតអ្នកបើកបរ ។ បណ្តាញសង្គមក៏បានបង្ហាញរូបភាពបុរសអាក្រាតអាវពីរនាក់ ត្រូវគេចងដៃទៅក្រោយ ឲ្យដេកផ្កាប់មុខ យកជើងជាន់ក្បាល ដែលអ្នកចាប់ចងមានអ្នកខ្លះ មានឯកសណ្ឋានជាកងរាជអាវុធហត្ថ ។
-
ពលរដ្ឋចោទក្រុមហ៊ុន ទ្រី ភាព ប្រមូលទិញឈើប្រណីតខុសច្បាប់នៅខេត្តពោធិ៍សាត់
ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចោទក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ថាបានប្រមូលទិញឈើប្រណីតពីក្រុមឈ្មួញទុច្ចរិត និងពលរដ្ឋនៅតំបន់អភិរក្សបរិស្ថានមួយចំនួននៃស្រុកភ្នំក្រវាញ។ ប៉ុន្តែតំណាងក្រុមហ៊ុនបដិសេធចំពោះការចោទប្រកាន់នេះ រួចបញ្ជាក់ថា មានឈ្មួញខិលខូចមួយចំនួនយកឈ្មោះក្រុមហ៊ុនទៅប្រើ។ តំណាងសហគមន៍ និងប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញ អះអាងថា សកម្មភាពចរាចរណ៍ឈើប្រណីតប្រភេទនាងនួន និងធ្នង់ ក្នុងដែនអភិរក្សជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងនៅតំបន់មួយចំនួននៃឃុំសន្ទ្រែ ខេត្តពោធិ៍សាត់ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង។ ពួកគេថា សកម្មភាពនេះមានមន្ត្រី ប៉េអឹមម្នាក់ និងឈ្មួញរកស៊ីឈើម្នាក់ បានកាងបទល្មើស និងទិញឈើទាំងនោះទៅលក់បន្តឲ្យក្រុមហ៊ុន អឹម.ឌី.អេស។
-
ជនរងគ្រោះនៃការវាយប្រហារទឹកអាស៊ីតស្លាប់ដោយសាររបួសធ្ងន់ធ្ងរ
យោងតាមឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីតដោយស្នាដៃប្រពន្ធដែលប្រចណ្ឌដែលបានរងការរលាកធ្ងន់ធ្ងរត្រង់ផ្ទៃមុខ និងដងខ្លួននោះ បានស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។ មាស វណ្ណី អាយុ២០ឆ្នាំជាសន្តិសុខនៅរោងចក្រស្បែកជើង Ho Hsin Tai ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការវាយប្រហារដោយទឹកអាស៊ីតពីសំណាក់កម្មការិនីឈ្មោះ ស្រឿន ណាន់ បន្ទាប់ពីចេញពីផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៦ ខែមីនា។
-
ព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់បោះឆ្នោតថ្មី ដោយគ្មានការសួរដេញដោលដូចរដ្ឋសភា
ព្រឹទ្ធសភាដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃចន្ទនេះបានសម្រេចអនុម័តសេចក្តីស្នើច្បាប់ចំនួនពីរ ទាក់ទងការបោះឆ្នោត ដោយគ្មានការសួរដេញដោលអ្វីឡើយ ពោលគឺដូចការអនុម័តនៅរដ្ឋសភាដែរ ។ កាលពីថ្ងៃទី១៩ ខែមីនា រដ្ឋសភាបានអនុម័តសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេងគាំទ្រ១០៣លើ១០៣សំឡេង ។ ដោយឡែកសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយសំឡេង១០១លើ១០១សំឡេង ។ ច្បាប់ទាំងពីរត្រូវបានអនុម័តដោយមិនមានការសួរដេញដោលឡើយ ខណៈអ្នកឃ្លាំមើលការបោះឆ្នោតទាមទារឲ្យដកចេញមាត្រាចំនួនដែលពួកគេយល់ថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ។
-
ព្រឹទ្ធសភាកម្ពុជាអនុម័តវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ—សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីចំនួន៤៩រូប នៅថ្ងៃច័ន្ទនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរគឺ សេចក្តីព្រាងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដោយមិនមានការពិភាក្សាអ្វីទាំងអស់ ពោលគឺគណបក្សទាំងពីរបានអានសេចក្តីព្រាងច្បាប់នេះមួយជំពូកម្តងៗ រួចហើយបានស្នើសុំសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាអនុម័ត ដោយលើកដៃដោយមិនមានការបោះឆ្នោតជាសម្ងាត់ទេ។