កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ព្រឹទ្ធសភាអនុម័តច្បាប់២ដោយមិនមានសំឡេងជំទាស់
ព្រឹទ្ធសភាបានអនុម័តច្បាប់ចំនួនពីរដែលរដ្ឋសភាបញ្ជូនមក គឺច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានសំឡេងគាំទ្រ ៤៩សំឡេង លើ ៤៩សំឡេង។ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មានតែ ៤៩រូបទេ បានអនុម័តច្បាប់ទាំងពីរនេះ គឺចំនួន ១២រូបទៀតអវត្តមាន។
-
ព្រឹទ្ធសភាអនុម័តសេចក្តីស្នើច្បាប់បោះឆ្នោតថ្មី ដោយគ្មានការសួរដេញដោលដូចរដ្ឋសភា
ព្រឹទ្ធសភាដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃចន្ទនេះបានសម្រេចអនុម័តសេចក្តីស្នើច្បាប់ចំនួនពីរ ទាក់ទងការបោះឆ្នោត ដោយគ្មានការសួរដេញដោលអ្វីឡើយ ពោលគឺដូចការអនុម័តនៅរដ្ឋសភាដែរ ។ កាលពីថ្ងៃទី១៩ ខែមីនា រដ្ឋសភាបានអនុម័តសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយសំឡេងគាំទ្រ១០៣លើ១០៣សំឡេង ។ ដោយឡែកសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយសំឡេង១០១លើ១០១សំឡេង ។ ច្បាប់ទាំងពីរត្រូវបានអនុម័តដោយមិនមានការសួរដេញដោលឡើយ ខណៈអ្នកឃ្លាំមើលការបោះឆ្នោតទាមទារឲ្យដកចេញមាត្រាចំនួនដែលពួកគេយល់ថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ។
-
វេទិកាសាធារណៈអំពីការលុបបំបាត់និទ្ទណ្ឌភាពនិងប្រឆាំងអំពើពុករលួយនៅបន្ទាយមានជ័យ
គណៈកម្មការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ (CIACC) រៀបចំវេទិកាសាធារណៈស្ដីអំពីការលុបបំបាត់និទ្ទណ្ឌភាព និងប្រឆាំងអំពើពុករលួយ ធ្វើឡើងនៅក្នុងសួនវេទិកាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ មីនា។ វេទិកានេះធ្វើឡើងដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ បានដឹង និងចូលរួមកាត់បន្ថយអំពើពុករលួយ និងនិទ្ទណ្ឌភាពក្នុងសង្គមជាតិ។ ប្រធានគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយរៀបរាប់ថា វេទិកាសាធារណៈនេះជាការបង្ហាញអំពីនិទ្ទណ្ឌភាពនិងអំពើពុករលួយ បន្ទាប់ពីការសិក្សាស្រាវជ្រាវអំពីបញ្ហាដែលកើតមាននៅក្នុងសង្គមកន្លងមក។
-
ពលរដ្ឋចោទក្រុមហ៊ុន ទ្រី ភាព ប្រមូលទិញឈើប្រណីតខុសច្បាប់នៅខេត្តពោធិ៍សាត់
ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចោទក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ថាបានប្រមូលទិញឈើប្រណីតពីក្រុមឈ្មួញទុច្ចរិត និងពលរដ្ឋនៅតំបន់អភិរក្សបរិស្ថានមួយចំនួននៃស្រុកភ្នំក្រវាញ។ ប៉ុន្តែតំណាងក្រុមហ៊ុនបដិសេធចំពោះការចោទប្រកាន់នេះ រួចបញ្ជាក់ថា មានឈ្មួញខិលខូចមួយចំនួនយកឈ្មោះក្រុមហ៊ុនទៅប្រើ។ តំណាងសហគមន៍ និងប្រជាពលរដ្ឋរស់នៅស្រុកភ្នំក្រវាញ អះអាងថា សកម្មភាពចរាចរណ៍ឈើប្រណីតប្រភេទនាងនួន និងធ្នង់ ក្នុងដែនអភិរក្សជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងនៅតំបន់មួយចំនួននៃឃុំសន្ទ្រែ ខេត្តពោធិ៍សាត់ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង។ ពួកគេថា សកម្មភាពនេះមានមន្ត្រី ប៉េអឹមម្នាក់ និងឈ្មួញរកស៊ីឈើម្នាក់ បានកាងបទល្មើស និងទិញឈើទាំងនោះទៅលក់បន្តឲ្យក្រុមហ៊ុន អឹម.ឌី.អេស។
-
មេអ.ហលើផ្ទៃប្រទេស បង្កើតគណៈកម្មការចំពោះកិច្ចនៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
រាជធានីភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការ ចំពោះកិច្ច នៅទី២២ ខែមីនា ឆ្នាំ២០១៥ ករណីកម្លាំងសមត្ថកិច្ចចម្រុះប្រើកាំភ្លើង បាញ់ធ្លុះកញ្ចក់ រថយន្ដដឹកស្រូវ និងបានចាប់អ្នកបើករថយន្តធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងបានយកជើងជាន់ក្បាលសង្កត់លើដី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥។ គណៈកម្មការចំពោះកិច្ចខាងលើនេះ បង្កើតឡើងដើម្បីអធិការកិច្ចនូវបាតុភាព ដែលបានឡើងក្នុងពេល បំពេញភារកិច្ច របស់កម្លាំងសមត្ថកិច្ចចម្រុះនៃកងរាជអាវុធ ហត្ថខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែង។នេះបើតាមការបង្ហោះឲ្យដឹងលើគណនីហ្វេសប៊ុក របស់លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
-
ព្រឹទ្ធសភាប្រជុំពិនិត្យលើសេចក្ដីស្នើច្បាប់បោះឆ្នោតនិងច្បាប់គជបថ្មី
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ ព្រឹទ្ធសភាបានប្រជុំពិនិត្យ អនុម័ត លើសេចក្ដីសេចក្ដីស្នើច្បាប់បោះឆ្នោត និងសេចក្ដី ស្នើច្បាប់ជ្រើសតាំងតំណាងរាស្ត្រ ក្រោមវត្តមានរបស់លោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា ។ សូមជម្រាបថា សេចក្ដីស្នើច្បាប់ទាំងពីរនេះទៀតសោត មិនត្រូវបានសមាជិកសភាពិភាក្សាដេញដោលនោះទេ ក្នុងសម័យប្រជុំវិសាមញ្ញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥កន្លងទៅ ដោយបញ្ហានេះ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ក្រុមការងារកំណែទម្រង់ របស់គណបក្សទាំងពីរ ធ្វើការពិភាក្សាយ៉ាងលម្អិតហើយ ។
-
Michelle Obama មិនបានលើកពីបញ្ហាសិទិ្ធមនុស្ស និងករណីដីធ្លីនៅកម្ពុជា
ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Michelle Obama មិនបានលើកពីបញ្ហារំលោភសិទ្ធិមនុស្ស និងករណីជម្លោះដីធ្លីក្នុងពេលធ្វើទស្សនកិច្ចនៅកម្ពុជាទេ បើទោះជាមានកូនក្មេងរបស់សកម្មជនដីធ្លីស្វែងរកអន្តរាគមន៍ពីស្ត្រីទី១រូបនេះ ឲ្យជួយដោះលែងម្តាយពួកគេក៏ដោយ ។ លោក ប៉ះ ស្កាល់ ទីប្រឹក្សារបស់លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលមានវត្តមានក្នុងជំនួបជាមួយស្រី Michelle Obama បញ្ជាក់ថា លោកស្រី Michelle មិនបានអើពើចំពោះកំណត់ត្រារំលោភសិទ្ធិមនុស្ស និងបញ្ហារំលោភដីធ្លីនៅកម្ពុជានោះទេ ។
-
អង្គការសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលឈប់រារាំងការស្វែងរកយុត្តិធម៌នៅសាលាក្ដីខ្មែរក្រហម
ង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃច័ន្ទ ទី២៣ មីនា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គាំទ្រការចោទប្រកាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិសាលាក្ដីខ្មែរក្រហមលើជនសង្ស័យចំនួនពីរនាក់បន្ថែមទៀត។ សេចក្ដីថ្លែងការណ៍អង្គការនេះ ចេញកាលពីថ្ងៃទី២៣ មីនា បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលបន្តរារាំងយុត្តិធម៌នៅសាលាក្ដីខ្មែរក្រហមនោះ អង្គការសហប្រជាជាតិគួរដកខ្លួនចេញពីសាលាក្ដីនេះ ហើយម្ចាស់ជំនួយទាំងអស់គួរឈប់ផ្ដល់ជំនួយឲ្យសាលាក្ដីនេះតទៅទៀត។ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែមីនា បានចោទប្រកាន់កំបាំងមុខលើជនសង្ស័យជាអតីតមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ គឺលោកស្រី អ៊ឹម ចែម និងលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
-
អ្នកកាសែតចាត់ទុកសេចក្ដីរាយការណ៍តាមបែបព័ត៌មានសន្តិភាពគឺមានសារសំខាន់
ក្រុមអ្នកកាសែតដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍សារព័ត៌មានសន្តិភាព ចាត់ទុកថា សេចក្ដីរាយការណ៍តាមបែបសារព័ត៌មានសន្តិភាពនេះ គឺពិតជាបរិបទមួយថ្មីទៀតសម្រាប់ពួកគេ។ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ដែលហៅកាត់ថា អេ.ស៊ី.ធី (ACT) ឲ្យដឹងថា ថ្វីបើវគ្គនេះបានបញ្ចប់គម្រោងរបស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំនៅក្នុងឆ្នាំ២០១៥ នេះក៏ដោយ ក៏សេចក្ដីរាយការណ៍តាមបែបសារព័ត៌មានសន្តិភាពនេះ នៅតែមានសារសំខាន់ និងចាំបាច់បន្ថែមទៀតនៅឡើយ សម្រាប់ក្របខ័ណ្ឌប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់ធនាគារពិភពលោករឿងបណ្ដេញពលរដ្ឋ
ក្រុមអង្គការសង្គមស៊ីវិលជាច្រើនបានរិះគន់តួនាទីរបស់ធនាគារពិភពលោកថា បានបង្កឲ្យមានការបណ្ដេញចេញប្រជាពលរដ្ឋពីលំនៅឋាន លើគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ ដែលផ្ដល់ហិរញ្ញប្បទានដោយធនាគារនេះ។ អង្គការសង្គមស៊ីវិលនោះ បានសង្កត់ធ្ងន់ថា វត្តមានរបស់ធនាគារពិភពលោកបានបំផ្លាញជីវភាពប្រជាពលរដ្ឋកម្ពុជា ជាជាងកាត់បន្ថយភាពក្រីក្រ។ របាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការត្រឡប់ទៅរកការអភិវឌ្ឍ» ធ្វើឡើងដោយគម្រោងគណនេយ្យភាពអន្តរជាតិ (IAP) ចេញផ្សាយកាលពីថ្ងៃទី២០ មីនា បានបង្ហាញថា ធនាគារពិភពលោកគឺជាអ្នកធ្វើឲ្យមានការបណ្ដេញចេញអ្នកដែលរស់នៅតំបន់បឹងកក់ ពីគម្រោងការតាំងលំនៅថ្មីរបស់ធនាគារនេះ។ ការស្រាវជ្រាវនោះ បានស្រង់សម្ដីអ្នកបឹងកក់ ដែលគេអះអាងថា មិនពេញចិត្តចំពោះធនាគារពិភពលោកឡើយ ដែលបណ្ដាលឲ្យពួកគាត់គ្មានទីកន្លែងជ្រកកោន និងខ្វះការទទួលខុសត្រូវចំពោះគម្រោងរបស់ខ្លួន។
-
សហគមន៍តាងូវព្រួយបារម្ភខ្លាចបាត់បង់លំនៅដ្ឋានពេលអាជ្ញាធរធ្វើការកែលម្អព្រែកបារាំង
ប្រជាសហគមន៍តាងូវនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ២៧គ្រួសារ រស់នៅតាមបណ្តោយព្រែកបារាំង បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់លំនៅស្ថាន ខណៈអាជ្ញាធរប្រកាសរៀបចំបរិស្ថានឲ្យមានអនាម័យ និងស្តារព្រែកបារាំងនោះ ។ ពលរដ្ឋម្នាក់រស់នៅសហគមន៍តាងូវអ្នកស្រី អៀន ញ៉រ ប្រាប់ VOD នៅព្រឹកនេះនៅកន្លែងកាយសំរាមថា អាជ្ញាធរខណ្ឌច្បារអំពៅបានប្រាប់ពួកគាត់ដែលមានផ្ទះនៅអបតាមសងខាងព្រែកបារាំងពីគម្រោងស្តារ និង រៀបចំឲ្យមានសណ្តាប់ធ្នាប់ជុំវិញព្រែកនេះ ។ អ្នកស្រីបារម្ភខ្លាចការស្តារព្រែកនេះ ឈានដល់ការបណ្តេញពួកគាត់ដែលរស់នៅក្បែរៗនោះ។
-
អាជ្ញាធរឃុំមួយនៃខេត្តព្រៃវែងរារាំងសង្គមស៊ីវិលចុះពង្រឹងសិទ្ធិមនុស្ស
មន្ត្រីពង្រឹងអំណាចសហគមន៍មួយ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលពីវិធានការ របស់មន្ត្រីក្រោមឱវាទឡើងវិញ ដើម្បីពង្រឹងអភិបាលកិច្ចថ្នាក់ក្រោមជាតិ ខណៈពួកគេអះអាងមកថា ការចុះបង្រៀនពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិមនុស្ស ត្រូវហាមឃាត់ ។ មន្ត្រីជាន់ខ្ពស់ នៅសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ស៊ុម ម៉ាណែត ឲ្យVODដឹងថា វគ្គបណ្តុះបណ្តាលដល់សមាជិក ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយដែលគ្រោងធ្វើនៅភូមិប្រស្រែ ឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែងកាលពីថ្ងៃទី២១ខែមីនាម្សិលមិញ ត្រូវលប់ចោទវិញ ដោយសារមានការរារាំងអាជ្ញាធរមូលដ្ឋានដោយតម្រូវឲ្យសុំច្បាប់ ។
-
តុលាការបង្គាប់ឲ្យព្រះសង្ឃ៥អង្គគង់នៅវត្តសាមគ្គីរង្សីចូលបំភ្លឺពីបទចោទប្រើហិង្សា
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យព្រះសង្ឃ៥អង្គ នៅវត្តសាមគ្គីរង្សី រួមទាំងព្រះចៅអធិការវត្តផង និមន្តមកតុលាការនៅចុងសប្តាហ៍ក្រោយនេះដើម្បីចោទសួរពីបទប្រើហិង្សា និងបរិហាកេរ្តិ៍ជាសាធារណៈ ។ តាមដីកាកោះរបស់តំណាងអយ្យការលោកគី ប៊ុណ្ណារ៉ា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ តម្រូវឲ្យព្រះសង្ឃទាំង៥អង្គនោះនិមន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ឈ្មោះសុទ្ធ ឆៃយ៉ា ប្តឹងពីបទ ហិង្សាដោយចេតនា និងបរិហាកេរ្តិ៍ជាសាធារណៈ ។
-
តុលាការបង្គាប់ឲ្យព្រះសង្ឃ៥អង្គគង់នៅវត្តសាមគ្គីរង្សីចូលបំភ្លឺពីបទចោទប្រើហិង្សា
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យព្រះសង្ឃ៥អង្គ នៅវត្តសាមគ្គីរង្សី រួមទាំងព្រះចៅអធិការវត្តផង និមន្តមកតុលាការនៅចុងសប្តាហ៍ក្រោយនេះដើម្បីចោទសួរពីបទប្រើហិង្សា និងបរិហាកេរ្តិ៍ជាសាធារណៈ ។ តាមដីកាកោះរបស់តំណាងអយ្យការលោកគី ប៊ុណ្ណារ៉ា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ តម្រូវឲ្យព្រះសង្ឃទាំង៥អង្គនោះនិមន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ឈ្មោះសុទ្ធ ឆៃយ៉ា ប្តឹងពីបទ ហិង្សាដោយចេតនា និងបរិហាកេរ្តិ៍ជាសាធារណៈ ។
-
អាជ្ញាធរឃុំមួយនៃខេត្តព្រៃវែងរារាំងសង្គមស៊ីវិលចុះពង្រឹងសិទ្ធិមនុស្ស
មន្ត្រីពង្រឹងអំណាចសហគមន៍មួយ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលពីវិធានការ របស់មន្ត្រីក្រោមឱវាទឡើងវិញ ដើម្បីពង្រឹងអភិបាលកិច្ចថ្នាក់ក្រោមជាតិ ខណៈពួកគេអះអាងមកថា ការចុះបង្រៀនពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិមនុស្ស ត្រូវហាមឃាត់ ។ មន្ត្រីជាន់ខ្ពស់ នៅសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ស៊ុម ម៉ាណែត ឲ្យVODដឹងថា វគ្គបណ្តុះបណ្តាលដល់សមាជិក ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយដែលគ្រោងធ្វើនៅភូមិប្រស្រែ ឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែងកាលពីថ្ងៃទី២១ខែមីនាម្សិលមិញ ត្រូវលប់ចោទវិញ ដោយសារមានការរារាំងអាជ្ញាធរមូលដ្ឋានដោយតម្រូវឲ្យសុំច្បាប់ ។
-
ពលរដ្ឋមានជម្លោះដីធ្លីស្នើអ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍ដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់
ស្របពេលដែលស្ត្រីទី១នៃសហរដ្ឋអាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) មកដល់កម្ពុជា កាលពីយប់ថ្ងៃសុក្រ ទី២០ មីនា នាខេត្តសៀមរាប នោះ ចំណែកនៅរាជធានីភ្នំពេញ ពលរដ្ឋដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដូចជានៅតំបន់បឹងកក់ បុរីកីឡា ជាដើម បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២១ ខែមីនា ដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់ភរិយាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និងលើកបដាទាមទារឲ្យ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជួយអន្តរាគមន៍ដោះស្រាយវិបត្តិដីធ្លីដល់សហគមន៍ពួកគាត់ផង។ ពលរដ្ឋមកពីសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ៥០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ស្រែកដង្ហោយហៅឈ្មោះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ឲ្យជួយអន្តរាគមន៍ករណីស្ត្រីសកម្មជនដីធ្លី ១១នាក់ និងព្រះសង្ឃ ៣អង្គ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
-
សហគមន៍បុរីកីឡាដែលបណ្តេញចេញគំរាមតវ៉ាទ្រង់ទ្រាយធំបើសំណងមិនយុត្តិធម៌
តំណាងសហគមន៍បុរីកីឡា ព្រមានពីការផ្ទុះការតវ៉ាតាមដឹងផ្លូវក្នុងររាជធានីភ្នំពេញម្តងទៀត ប្រឆាំងនឹងការបណ្តេញចេញ បើកិច្ចអន្តរាគមន៍ផ្តល់ដំណោះស្រាយរបស់អាជ្ញាធរគ្មានតម្លាភាពសម្រាប់អ្នកដែលបានបណ្តេញចេញ ។ តំណាងអ្នកតវ៉ាអ្នកស្រី ឆាយ គឹមហ៊ន ឲ្យVODដឹង ពេលចូលរួមតវ៉ា ជាមួយសហគមន៍បឹងកក់មុខ ស្ថានទូតអាមេរិក នាព្រឹកថ្ងៃសៅរ៍ទី២១ខែមីនានេះថា សាលារាជធានីភ្នំពេញ បានបិទប្រកាសឈ្មោះអ្នកទទួលបានសំណងនៅសហគមន៍បុរីកីឡាដែលបានបណ្តេញចេញ កាលពីជាង៣ឆ្នាំមុន ។
-
ស្ត្រីនិងកុមារីខ្មែររំពឹងថាភរិយាប្រធានាធិបតីអាមេរិកនឹងអាចជួយជំរុញវិស័យអប់រំនៅកម្ពុជា
ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) នឹងទៅទស្សនកិច្ចវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែមីនា ជាទីដែលអ្នកស្រីមានគម្រោងជួបកុមារី ១០នាក់ ដែលជាសិស្សនៅទីនោះ។ តើវិទ្យាល័យនេះមានចំណុចពិសេសអ្វីខ្លះ ទើបបានក្លាយជាជម្រើសរបស់ អ្នកស្រី មីស្ហែល? តើកុមារីទាំង ១០នាក់នោះជានរណា? វិទ្យាល័យប្រាសាទបាគង ឋិតក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ៦។ វិទ្យាល័យនេះទទួលសិស្សមកពីឃុំទាំងអស់នៅក្នុងស្រុកប្រាសាទបាគង។ ពេលចូលទៅដល់សាលា បរិវេណសាលានេះធំទូលាយ អគារសិក្សាសង់ផ្ទាល់ដីមានរបៀបរបបអមដោយសួនច្បារស្រស់ស្អាត និងមានអនាម័យ។
-
HRW ការពាររបាយការណ៍ស្ដីពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) លើកឡើងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក (GMAC) គួរផ្ដោតការយកចិត្តទុកដាក់លើកិច្ចប្រឹងប្រែងកែទម្រង់នៃការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា ជាជាងបដិសេធលើរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា"ធ្វើការឲ្យលឿន ឬឈប់ធ្វើការ (Work Faster or Get out)"។ ក្នុងលិខិតចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ផ្ញើជូន លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានគូសបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋាភិបាល និងភាគីរោងចក្រ គួរតែរិះរកមធ្យោបាយដោះស្រាយបញ្ហានានារបស់កម្មករ ដែលរងការរំលោភបំពានជាប្រព័ន្ធ។
-
សម្ភាសលោកឧកញ៉ា លី យ៉ុងផាត់ អំពីប្រាក់សំណងដល់អ្នករងគ្រោះដោយសារចម្ការអំពៅ
លោកឧកញ៉ាមហាសេដ្ឋី លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុនស្ករសភ្នំពេញ ឬ ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) អះអាងថា ការផ្តល់សំណងទៅឲ្យពលរដ្ឋខេត្តកំពង់ស្ពឺ កំពុងឋិតក្នុងដំណើរការចរចារវាងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសហគមន៍អឺរ៉ុប។ លើសពីនេះទៅទៀត លោកហ៊ានស្បថឲ្យអស់ជីវិត ប្រសិនបើចម្ការអំពៅរបស់លោកមានការប្រើប្រាស់កម្លាំងពលកម្មកុមារដូចការចោទប្រកាន់មែននោះ។ លោក លី យ៉ុងផាត់ ដែលទើបបង្កើតស្ថានីយទូរទស្សន៍ថ្មីមួយដែលមានទឹកប្រាក់ ៤០លានដុល្លារសហរដ្ឋអាមេរិក នោះ បន្តថា ទូរទស្សន៍របស់លោកគ្មាននិន្នាការនយោបាយឡើយ ទោះបីលោកជាសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដោយ។