កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិនិត្យ​និង​អនុម័ត​ច្បាប់​បោះ​ឆ្នោត​និង​ច្បាប់ គ.ជ.ប ថ្មី​នៅ​ថ្ងៃ​២៣​មីនា

    ព្រឹទ្ធសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ មីនា បន្ទាប់​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​ឯកច្ឆន្ទ​រួច​មក។ សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ នឹង​ចូល​ជា​ធរមាន​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា។ តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ដៃ​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា ដោយ​គ្មាន​ការ​ចោទ​សួរ​ដេញដោល​អ្វី​ទាំងអស់។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​បោះ​ឆ្នោត​ថា បក្ស​ប្រឆាំង​មិន​ពេញ​ចិត្ត​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​ត្រូវ​ធ្វើ​សម្បទាន​ឲ្យ​បក្ស​កាន់​អំណាច ដើម្បី​មាន​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខ្លះ។

  • អ្នក​មាន​​ជម្លោះ​ដីធ្លី​​សុំ​​អន្តរាគមន៍​​ពី​​​លោកស្រី​​ទី១​អាមេរិក​​នៅ​​ភ្នំពេញ​ ខណៈ​​លោកស្រី​​​​នៅ​​សៀមរាប

    ក្រុម​អ្នកមាន​ជម្លោះដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង៥០នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​នៅ​ពីមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​លោកស្រី​ទី១អាមេរិក Michelle Obamaជួយ​អន្តរាគមន៍​ដោះលែង​ស្ត្រី​បឹងកក់ និង​បញ្ចប់​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគេ។ ស្រប​ពេលដែល​លោកស្រី​ទី១អាមេរិក​កំពុងមាន​វត្តមាន​នៅឯ​ខេត្តសៀមរាប តំណាង​អ្នក​តវ៉ា​បាន​បញ្ជាក់ថា ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ទៅ​ស្វែងរក​ការអន្តរាគមន៍​ដោយផ្ទាល់​ពី​លោកស្រី ទើប​សម្រេច​ប្រមូល​ផ្តុំគ្នា​នៅ​ពីមុខ​ស្ថានទូត​បែបនេះ។

  • ​ព្រឹទ្ធសភា​នឹង​ពិនិត្យ​លើ​សេចក្ដីស្នើច្បាប់​ពាក់ព័ន្ធ​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣​

    គ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៣​ខែ​មិនា​ខាងមុខនេះ ព្រឹទ្ធសភា​នឹង ពិនិត្យ​និង​ឲ្យយោបល់​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី​កា​ររៀប​ចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មកាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​ ។​ ​សេចក្ដីជូនដំណឹង​ចុះ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មីនា នេះ​ឲ្យដឹងថា ព្រឹទ្ធសភា​កម្ពុជា និង​បន្ត​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដែល​ដឹកនាំ​ដោយ​ប្រធាន​ស្ដីទី​លោក សាយ ឈុំ ។ សេចក្ដីជូនដំណឹង​បន្តថា ការប្រជុំ​នេះ ដើម្បី​ពិនិត្យ និងឲ្យយោបល់​លើ​ក​សេចក្ដីស្នើច្បាប់​ពាក់ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ដែល រដ្ឋសភា​បាន​អនុម័ត​ថ្មីៗ​នេះ​ ។​

  • ឃាត់ខ្លួន​មន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់ ពាក់ព័ន្ធ​នឹង​ការបង្ក​អំពើហិង្សា លើ​ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ កម្លាំង​អាវុធហត្ថ ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់ខ្លួនមន្ត្រី​យោធា​ស័ក្តិ​៤​ម្នាក់ នៅ​អង្គភាព​បញ្ជាការដ្ឋាន​បញ្ជូន​សារ យកទៅ​សាកសួរ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការបង្ក​អំពើហិង្សា លើ​ប្រជាពលរដ្ឋ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​

  • កម្មករ​រោងចក្រ​ធី.អ.ស៊ី.អេ​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ជាប់​គ្នា​ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ​១០​ចំណុច

    កម្មករ​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ (TRCA) បាន​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ផ្តល់​ប្រាក់​អាហារ​មួយ​ថ្ងៃ ២​ពាន់​រៀល ដំឡើង​ប្រាក់​រង្វាន់ ឬ​លុយ​ព្រីម ៣​ដុល្លារ​ក្នុង​១​ខែ សុំ​ឲ្យ​មាន​ទារកដ្ឋាន សុំ​ឲ្យ​មាន​រោង​សម្រាប់​ដាក់​កង់ ជាដើម។ ទោះ​យ៉ាង​ណា ការ​ទាមទារ​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​ណា​ទេ។ កម្មករ​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ ជិត ៧០០​នាក់ បាន​ធ្វើ​បាតុកម្ម ២​ថ្ងៃ​ជាប់​គ្នា​សុំ​ឲ្យ​ថៅកែ​ប្ដូរ​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច។ កម្មការិនី វណ្ណ ស្រីពៅ ឲ្យ​ដឹង​ថា គាត់​ធ្វើ​ការ​ពី​ឆ្នាំ​២០១០ មក​មិន​ដែល​មាន​ប្រាក់​អាហារ​ថ្ងៃ​ត្រង់​ទេ ទើប​កម្មករ​ទាមទារ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ ព្រោះ​រោងចក្រ​ដទៃ​បាន​ផ្តល់​ឲ្យ​កម្មករ​មួយ​ថ្ងៃ ២​ពាន់​រៀល៖ «រោងចក្រ​មាន​តែ​លុយ​ព្រីម លុយ​អតីតភាព ដំណាច់​ឆ្នាំ ហើយ​និង​លុយ​ធ្វើ​ដំណើរ។ ពួក​ខ្ញុំ​ស្នើសុំ​លុយ​បាយ​ថ្ងៃ​ត្រង់​មួយ​ថ្ងៃ ២​ពាន់​រៀល»។

  • តុលាការ​បង្គាប់​ឲ្យ​ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី​ចូល​បំភ្លឺ​ពី​បទ​ហិង្សា​​

    ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ព្រះចៅអធិការ​ វត្ត​សាមគ្គី​រង្សី ព្រះនាម ថាច់ ហា​សំអាង និមន្ត​មក​តុលាការ​ ​នៅ​ចុង​សប្តាហ៍​ក្រោយនេះ ដើម្បី​ចោទសួរពី​បទ​ប្រើ​ហិង្សា និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​ ។​ ​តាម​ដីកា​រកោះរបស់​តំណាង​ អយ្យការលោក​គី ប៊ុណ្ណា​រ៉ា ចុះ​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ឆ្នាំ​២០១៥ តម្រូវ​ឲ្យ​ព្រះ​តេជគុន ថាច់ ហា​សំអាង និមន្ត​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧​ ខែ​មីនា ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក​ ។ ​លោក គី ប៊ុណ្ណា​រ៉ា បញ្ជាក់​ក្នុង​ដីកា​នោះ​ថា ការ​និមន្ត​ព្រះចៅអធិការ​អង្គ​នោះ មក​តុលាការ គឺ​ដើម្បី​សាកសួរ​ពី​ដំណើររឿង ឈ្មោះ​សុទ្ធ ឆៃ​យ៉ា ប្តឹង​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​ ។​

  • ​សហគមន៍​ជីក្រែង​ខេត្ត​សៀមរាប​រំលឹក​ខួប​៦​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​សកម្មជន​ដីធ្លី

    សហគមន៍​មាន​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​សៀមរាប ធ្វើ​ពិធី​រំលឹក​ខួប​៦​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប ទៅលើ​អ្នក​តវ៉ា​រឿង​ដីធ្លី ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធ​រចាប់​យក​ធម៌​អហិង្សា នឹង​ប្រគល់​ដី​ទាំងនោះ​ជូន អ្នកភូមិ​វិញ ​។​ ​តាម​សេចក្តីជូនដំណឹង របស់​សហគមន៍​ជី​ក្រែង ខេត្ត​សៀម​រាម ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​សៅ​រិ៍នេះ បណ្តាញ​ព្រះសង្ឃ និមន្ត​មកពី​ខេត្ត និង​សហគមន៍​នានា​ដែល​មាន​ជម្លោះ​ដីធ្លី បាន​ជួបជុំគ្នា​ធ្វើ​ពិធី​បែប​សាសនា​មួយ នៅ​ឃុំ​ជី​ក្រែង ស្រុក​ជីក្រែង ខេត្ត​សៀម​រាម ដើម្បី​រំលឹក​ការឈឺចាប់​នៃ​ព្រឹត្តិការណ៍ បាញ់រះ មក​លើ​អ្នក​មាន​ជម្លោះ​ដីធ្លី​ឲ្យ​រង​របួស​កាលពី​ឆ្នាំ​២០០៩​។​ ​សេចក្តីជូនដំណឹង​ដដែល​ឲ្យដឹងទៀតថា កម្មវិធី​នោះ ក៍​នឹង​ចាក់​បញ្ចាំង​វីដេអូ​ពី​ប្រវត្តិ​ជម្លោះ​ដីធ្លី ដែល​នឹង​បង្ហាញ​ពី​ព្រឹត្តិការណ៍​បង្ក្រាប​អ្នកភូមិ​ផង​ដែរ មុន​នឹង​បិទ​បញ្ចប់ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ស្អែក​ ។ ​

  • អ្នកមានជម្លោះដីធ្លីទទូចឲ្យភរិយាលោកអូបាម៉ាអន្តរាគមន៍ដោះលែងតំណាងពួកគេ១១នាក់​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅភ្នំពេញ ប្រមាណ​ជា​៦០​នាក់​​ រួម​ទាំង​កុមារ​ផង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ​បាន​ប្រមូលផ្តុំ​គ្នា​ថ្មីទៀត មុខ​ស្ថានទូត​អាមេរិក​ ប្រចាំ​កម្ពុជា ទទូច​ឲ្យ​ភរិយាលោក ​អូ​បា​ម៉ា ជួយ​អន្តរាគមន៍​ ដោះលែង ​តំណាងពួកគេ​១១​នាក់ ដែល​រដ្ឋាភិបាល ​ឃុំខ្លួន​នៅ​ពន្ធនាគារ ​ព្រៃ​ស​ ។​ ​ស្ត្រី​ទាំង​១១​នាក់​នោះ ត្រូវ​រដ្ឋាភិបាល​ចាប់ខ្លួន​នៅ​ចុងឆ្នាំ​២០១៤ ចោទ​ថា​តវ៉ា​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ ខណៈ​ពួកគេ​ព្យាយាម​បិទផ្លូវ មុខ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធររំដោះ​ទឹកស្អុយចេញ​ពី​សហគមន៍ដែល​អ្នក​ភូមិ​ចោទថា បង្កឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​មួយមាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ ។​ ​អ្នក​តវ៉ា​ម្នាក់ នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី អ៊ុំ សា​ខន អាយុ​៦៣​ឆ្នាំ អះអាងថា ការចោទប្រកាន់និង​ចាប់​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​តំណាង​ពួកគេ​ទាំង​១១​នាក់​នោះ ជា​រឿង​អយុត្តិធម៌ដែល​ពួកគេ​មិន​អាច​ទទួលយកបាន​ ។​

  • ស្រ្តី​ជា​សន្តិសុខរោងចក្រ​ដែល​​រង​គ្រោះ​ដោយ​សារ​ទឹក​អាស៊ីត​ទទួល​មរណភាព​

    ស្រី្ដជា​សន្ដិសុខយាមនៅរោងចក្រមួយក្នុងសង្កាត់ចោមចៅ ដែល​រង​គ្រោះ​ដោយ​សារ​ការជះ​ទឹក​អាស៊ីត​ បាន​​​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​សៅរ៍នេះ។​ លោក សោភណ្ឌ ឡារី ជា​សិល្បករ​ដែល​​បាន​ទៅ​សួរ​សុខទុក្ខ​ជន​រងគ្រោះ​នៅមន្ទីរពេទ្យ​កាល់​ម៉ែត្រ​ បាន​ឲ្យ​ដឹង​​ថា​ជន​រងគ្រោះ កញ្ញា​មាស វន្នី អាយុ​២០ឆ្នាំ ​បាន​ទទួល​មរណភាព​ កាលពីវេលាម៉ោង​១​រសៀលថ្ងៃសៅរ៍​នេះ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ លោក​បន្ត​ថា​តាម​រយៈ​ការ​ឲ្យ​ដឹង​ពី​គ្រសារ​ជន​រងគ្រោះ សាក​​សព​ត្រូវ​បាន​​ដឹង​​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​ពោធិ៍សាត់​។​ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​​លោកថា​កាល​ពីថ្ងៃ​ម្សិលមិញ តាម​ការ​ឲ្យ​ដឹង​ពី​ប្អូន​ស្រី​របស់​ជន​រងគ្រោះ ក្រុម​គ្រូ​ពេទ្យ​បាន​អះ​​អាង​ថា​បាន​វះ​កាត់​ជន​រងគ្រោះ​រួច​រាល់​អស់​ហើយ ហើយ​ស្ថាន​ភាព​ជំងឺ​ធម្មតា តែ​ស្ថិត​​នៅ​ក្រោម​ការ​តាម​ដាន​​ជា​បន្ត​ទៀត។​

  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​មាស

    សហគមន៍​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី យល់​ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេសកូ ហ្គូល (Mesco Gold) ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​នេះ​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ មុន​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ពី​ក្រសួង​រ៉ែ និង​ថាមពល។ ប្រជាពលរដ្ឋ​ជនជាតិ​ចារ៉ាយ ១៨​គ្រួសារ យល់​ព្រម​ទទួល​សំណង​ជា​ប្រាក់ ១.៥០០​ដុល្លារ សម្រាប់​ដី​មួយ​ហិកតារ ដែល​ឋិត​ក្នុង​គម្រោង​ធ្វើ​ការដ្ឋាន​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស មេសកូ ហ្គូល នៅ​លើ​ផ្ទៃ​ដី​សរុប​ចំនួន ២៨​ហិកតារ​នៅ​ភូមិ​ពាក់។ ការ​សិក្សា​ផល​ប៉ះពាល់​របស់​ក្រុមហ៊ុន មេសកូ ហ្គូល មាន​ដី ១៦​ហិកតារ​របស់​ប្រជាពលរដ្ឋ ១៨​គ្រួសារ និង​ដី ១២​ហិកតារ​ផ្សេង​ទៀត​របស់​សហគមន៍​ភូមិ​ពាក់ ឋិត​ក្នុង​គម្រោង​សាងសង់​ការដ្ឋាន​របស់​ក្រុមហ៊ុន។

  • ម្ចាស់រថយន្តដឹកស្រូវចោទសមត្ថកិច្ចខេត្តត្បួងឃ្មុំនិងព្រៃវែងថា ប្រើអាវុធដេញបាញ់រូបគាត់​

    ម្ចាស់រថយន្តដឹកស្រូវពីកម្ពុជាទៅវៀតណាម ចោទសមត្ថកិច្ចខេត្តត្បួងឃ្មុំ និងខេត្តព្រៃវែងថា ប្រើអាវុធដេញបាញ់រថយន្តជាច្រើនគ្រាប់ បន្ទាប់មកធ្វើទារុណកម្មរូបគាត់និងព្រូឡានម្នាក់ខណៈសមត្ថកិច្ចបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យដោយមិនបង្ហាញផ្លាកសញ្ញា ។ ម្ចាស់រថយន្តលោក ណែន ស៊ីដា ប្រាប់ VOD នៅព្រឹកថ្ងៃសៅរ៍នេះថា កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៥ សមត្ថកិច្ចខេត្តត្បួងឃ្មុំ និង ខេត្តព្រៃវែងប្រមាណ ១០នាក់ ស្ទាក់ឡានគាត់ដែលដឹកស្រូវពីខេត្តកំពង់ធំទៅលក់នៅប្រទេសវៀតណាម ។ លោកបន្តថា សមត្ថកិច្ចដែលបានស្ទាក់ឡានរបស់គាត់នោះ មិនបានដាក់ផ្លាកសញ្ញាដើម្បីបញ្ជាក់ថា ជាកម្លាំងសមត្ថកិច្ចទេ ពេលនោះលោកគិតជាក្រុមចោរទើបបើករថយន្តបង្ហួសរហូតក្រោយមកក៏មានការប្រើអាវុធបាញ់ និងចាប់រូបគាត់រួមទាំងព្រូឡានម្នាក់ទៀតចងស្លាបសេក វាយដំបណ្តាលឲ្យរបួសធ្ងន់ ។

  • គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច

    «មូលហេតុ​គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត ​អភិបាល​ស្រុក ភូមិ​ឃុំ​ហ្នឹង ​គាត់​ប្រមូល​អត្ត​សញ្ញាណ​បណ្ណ​ ​ចុះ​ឈ្មោះ​សៀវភៅ​គ្រួសារ​ ប្រមូល​ទៅ​ឲ្យ​ក្រុមហ៊ុន ​ហើយ​ថា ​ប្រជា​ពលរដ្ឋ​ហ្នឹង​ព្រមព្រៀង​អស់​ហើយ។​ តាម​ពិត​ទៅ ​ចំពោះ​រូប​ខ្ញុំ​ ខ្ញុំ​អត់​ដឹងទេ​ អត់​ដឹង​ថា ​គេ​លក់​ដី​ដែល​ខ្ញុំ​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​ទេ។ ​អត់​ដឹង​ទេ។​ ខ្ញុំ​យល់​ថា ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​ដឹកនាំ។ ​ផ្ទុយ​ទៅវិញ ​រដ្ឋាភិបាល​មិនស្មោះត្រង់​ជាមួយប្រជា​ពលរដ្ឋ​ យក​តែ​ឈ្មោះ​ ហើយ​លក់​ដី​ទៅ​ យក​លុយ​ទៅ​អស់។​ អ្នក​ខ្លះ​ទិញ​ឡាន​ អ្នក​ខ្លះ​ទិញ​ស្អីៗ​ទៅ​ ចំណែក​ប្រជា​ពលរដ្ឋ​មាន​ស្អី! រហាម​រហូត​ដល់​ខ្ញុំ​ឡើង​តវ៉ា​ គេ​ថា ​គេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ហើយ។​ ពូឯង​ធ្វើ​អី​ធ្វើ​ទៅ! អញ្ចឹង​បាន​ក្រុមហ៊ុន​បញ្ជា​ទាហាន​ឲ្យ​បាញ់​ខ្ញុំ»។​

  • កម្មករ​មេរ៉ូសាន់​ជាង​៣០០​នាក់ តវ៉ា​ឲ្យ​ក្រសួង​ការងារ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ

    កម្មករជាង ៣០០នាក់ នៅ​​រោង​ចក្រ​កាត់​ដេរ​មេរ៉ូ​សាន់​​ ខេមបូឌា ខូអិល​ធីឌី​ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​នាំ​គ្នាទៅប្រមូល​ផ្តុំ​​នៅ​មុខ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​​ក្រសួង​ជួយ​​​អន្តរាគមន៍ទៅ​ភាគី​រោង​ចក្រ ដក​ប្រធានរដ្ឋបាលម្នាក់​​ចេញ និង​កែសម្រួល​កិច្ច​សន្យា​ការ​ងារ ព្រមទាំង​លក្ខខណ្ឌ​មួយចំនួន​ទៀត។

  • ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កោះកុង​សុំ​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌

    ​អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ស្រែកយំ​អង្វរករ​សុំ​អន្តរាគមន៍​នៅ​មុខ​ក្រសួង​យុត្តិធម៌​ជាថ្មីទៀត ឲ្យ​ការពារ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​តាម​រដ្ឋធម្មនុញ្ញ ។​ ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​មក​ពី​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែអំបិល និង​ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ដោយ​មាន​វេចបាយ​កញ្ចប់ និង​អំបិល​បុក​មក​ជាមួយ​ផង​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ជាថ្មីទៀត​នៅ​មុខ​ក្រសួង​យុត្តិធម៌ បន្ទាប់ពី​ពួកគេ​រក​អន្តរាគមន៍​ជា​ច្រើន​ដង តែ​មិន​បាន​លទ្ធផល ករណី​ដែល​ពួក​គេ​អះអាង​ថា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង ហ៊ុយ ។​

  • ប្រជាពលរដ្ឋ សហគមន៍​បុរី​កីឡា ២៥ គ្រួសារ ចុងក្រោយ ទទួលបាន​ផ្ទះ​នៅ​បុរី​កីឡា

    ប្រជាពលរដ្ឋ សហគមន៍​បុរី​កីឡា ចំនួន​ជាង ១៥៤ គ្រួសារ ដែល​នៅ​សេសសល់​ចុង ក្រោយ បានទទួល​ការដោះស្រាយ ដោយ​ទទួលបាន​សំណង​សមរម្យ ក្នុងនោះ ២៥ គ្រួសារ​ទទួលបាន​ផ្ទះ នៅ​បុរី​កីឡា រីឯ ៨៩ គ្រួសារ ទទួលបាន​ផ្ទះ​នៅ​កន្លែង​សមរម្យ​មួយ ក្នុង​រាជធានី​ភ្នំពេញ និង ៤០ គ្រួសារ​ទៀត នឹង​ទទួល​ការដោះស្រាយ របៀប​គោល នយោបាយ​ពីរ​ដ្ឋ​។ - See more at: http://www.cen.com.kh/local/13573839#sthash.4iESr4et.rAEVvMag.dpuf

  • ក្មេងស្រី​ដែល​លក់​ដូរ​នៅ​អង្គរវត្ត​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា

    ប៉ុន្មាន​ម៉ោង​មុន​ពេល​លោកស្រី Michelle Obama អញ្ចើញ​មក​ដល់​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ​កម្ពុជា​មាន​ការ​មមាញឹក​ក្នុង​ការ​ចាប់​ផ្តើម​ប្រកប​ការងារ​ផ្ទាល់​ខ្លួន​រៀងៗ​ខ្លួន​ជា​ធម្មតា។ ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​មាន​ការ​សូត្រ​មន្ត​ប្រតិបត្តិ​ កសិករ​ចេញ​ធ្វើ​ស្រែ​ចម្ការ​ និង​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​រៀងៗ​ខ្លួន។

  • ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​ឈើ

    ពលរដ្ឋ​ជាង ១០០ នាក់​បាន​ធ្វើ​ការ​តវ៉ា និង​ដាក់​ញតិ្ត​ទៅ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​សិប្បកម្ម​ឈើ ដែល​កំពុង​ទិញ និង​ជួល​កម្មករ​ឲ្យ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​ព្រះ​រកា ប្រមាណ​ជា ៥​ឆ្នាំ មក​ហើយ។ ប្រជា​ពលរដ្ឋ​ទាំង​នេះ​មក​ពី ភូមិ​ពោធិ៍ទាប ១៤២ គ្រួសារ ក្នុង ឃុំ​ម្លូព្រៃ ១ ស្រុក​ឆែប បាន​នាំ​គ្នា​ជិះ​គោយន្ត​ជាង ១០ គ្រឿង​ធ្វើ​ដំណើរ​សំដៅ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ព្រះវិហារ កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​លុប​បំបាត់​សិប្បកម្ម​ឈើ​មួយ​របស់​លោក ស គិប និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា។ នេះ​បើ​តាម​លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​ព្រះវិហារ ដែល​បាន​តាម​ដាន​ការ​តវ៉ា​នេះ។

  • សភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូងចម្រាស

    សភា​កម្ពុជា​បាន​អនុម័ត​ជា​ឯកច្ឆន្ទនូវ​ច្បាប់​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​ចំនួន​២បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាចហើយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង ​បាន​សាទរ​ច្បាប់​ទាំង​២​ថា​ ជា​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់​ពី​ការ​ចរចា​ដែល​ជា​រឿយៗ​មាន​ការតឹង​តែង​អស់​រយៈ​ពេល​ជា​ច្រើន​ខែក្រោយ​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣​ ​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​បាន​ខិត​ជិត​ជ័យ​ជម្នះ​ហើយ​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ​ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ។

  • ធនាគារ​ពិភពលោក​រង​ការ​រិះ​គន់​ក្នុង​របាយ​ការណ៍​សិទ្ធិ​មនុស្ស

    បន្ទាប់​ពី​ទទួល​ស្គាល់​ថា​មាន «បញ្ហា​ធំ» ជាមួយ​គម្រោង​ផ្តល់​ការ​តាំង​លំនៅឋាន​ថ្មី កាល​ដើម​ខែ​នេះ ធនាគារ​ពិភពលោក បាន​ទទួល​រង​ការ​រិះគន់ ពី​ប្រជាជន​តំបន់​បឹងកក់ នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ពី​ក្រុម​សិទ្ធិ​មនុស្ស។ របាយ​ការណ៍​របស់​គម្រោង​គណនេយ្យភាព​អន្តរជាតិ (IAP) ដែល​មាន​ចំណង​ជើង​ថា «ត្រឡប់​ទៅ​រក​ការ​អភិវឌ្ឍ» រួម​បញ្ចូល​លទ្ធផល​នៃ​ការ​សម្ភាស​ជាមួយ​ប្រជាជន​បឹងកក់ ១០០ នាក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន ដែល​ពួកគេ​ភាគ​ច្រើន​បំផុត មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​របស់​ធនាគារ​នេះ។

  • គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច

    ខេត្ត​រតនគីរី—ទោះ​បី​ជា​ធ្លាប់​បាន​ឆ្លង​កាត់​សង្រ្គាម​អស់​ជា​ច្រើន​ជំនាន់​ក៏​ដោយ ​ក៏​លោក​សឿង សារ៉ាត់​មិន​ដែល​រងគ្រោះរហូត​ដល់​ពិការ​អវយវៈ​ណា​មួយ​ឡើយ។ ទើប​តែ​មក​ដល់​ពេល​ស្រុក​អស់​សង្គ្រាម ​លោក​បែរ​ជា​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ដោយសារ​គ្រាប់​កាំភ្លើង​ទៅ​វិញ។​ បុរស​ជន​ជាតិ​ទំពួន​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​តំបន់​ព្រៃ​នៃស្រុក​អណ្តូងមាស​ ខេត្ត​រតនគីរី​រូប​នេះ​ អះអាង​ថា ​លោក​ដាច់​ជើង​ម្ខាង​នេះ​នៅ​ឆ្នាំ​២០០៩​ ​ដោយ​សារជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​មួយ​នៅ​ក្នុង​ខេត្ត​នេះ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo