កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អង្គការតម្លាភាពកម្ពុជា៖ យុវជនមិនសូវយល់ដឹង ឬយល់ដឹងតិចតួច ពីច្បាប់និងបទបញ្ញត្តិក្នុងការប្រឆាំងអំពើពុករលួយ
របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ដែលទើបតែចេញផ្សាយក្នុងសប្ដាហ៍នេះ បានបង្ហាញថា ៩៩ភាគរយនៃយុវជនដែលត្រូវបានស្ទង់មតិ ឯកភាពថា អំពើពុករលួយជាឧបសគ្គដ៏ធំមួយ ដល់ការអភិវឌ្ឍជាតិ។ ប៉ុន្តែជាមួយគ្នានេះដែរ យុវជនម្នាក់ក្នុងចំណោម២នាក់ គឺធ្លាប់បានឆ្លងកាត់អំពើពុករលួយនៅក្នុងការសុំឯកសារ និងនៅក្នុងសាលា។ បើផ្អែកតាមរបាយការណ៍ដដែល យុវជនខ្មែរមិនសូវយល់ដឹង ឬយល់ដឹងតិចតួចបំផុត អំពីច្បាប់និងបទបញ្ញត្តិរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយសុចរិតភាព និងបង្ការអំពើពុករលួយ។
-
អាជ្ញាធរក្រុងព្រះសីហនុចុះរុះរើផ្ទះពលរដ្ឋជិត៥០គ្រួសារ
កម្លាំងអាជ្ញាធរចម្រុះជាង ១០០នាក់ កាលពីថ្ងៃម្សិលមិញ បានបន្តរុះរើលំនៅដ្ឋានពលរដ្ឋជិត ៥០ គ្រួសារដែលនៅសេសសល់ ក្នុងចំណោមផ្ទះ ១៤៩ គ្រួសារនៅសហគមន៍អូរដំរី ស្រុកស្ទឹងហាវ ទៅតាមសាលដីការបស់សាលាដំបូងខេត្ត ដែលការអនុវត្តនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា ធ្វើខុសទីតាំងដី។ តំណាងពលរដ្ឋសហគមន៍អូរដំរី លោក ម៉ន ស៊ីណា បានឲ្យដឹងថា ការចុះអនុវត្តសាលក្រមរបស់តុលាការ ពីសំណាក់អាជ្ញាធរនេះ គឺពុំបានជូនដំណឹងដល់ប្រជាពលរដ្ឋជាមុនទេ ព្រមទាំងបានធ្វើខុសទីតាំងដីដែលមានជម្លោះ។
-
ពលរដ្ឋប៉ះពាល់ពីទំបន់វារីអគ្គិសនីសេសានក្រោម២ អំពាវនាវជាថ្មីឲ្យផ្អាកគម្រោងនោះ
ប្រជាសហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង អំពាវនាវជាថ្មីទៀតឲ្យរដ្ឋាភិបាលផ្អាកការសង់ទំនប់វារីអគ្គិសនីនេះ ខណៈគម្រោងនោះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំននួន៣ឃុំ ។ ឃុំដែលរងការប៉ះពាល់ទាំងនោះរួមមាន ឃុំស្រែគរ ឃុំភ្លុក និងឃុំក្បាលរមាស ។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃសុក្រនេះ ដែលផ្សព្វផ្សាយភាពយន្តឯកសារចំនួន២០នាទីស្តីពី ”ទំបន់វារីអគ្គិសនីនៅកម្ពុជា និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងទំបន់វារីអគ្គិសនីសេសានក្រោមពីរ” ។ ភាពយន្តនោះបង្ហាញពីភាពឈឺចាប់ របៀបតស៊ូមតិរបស់ប្រជាពលរដ្ឋ និងឆ្លុះបញ្ចាំងផលប៉ះពាល់របស់ក្រុមហ៊ុនចិន ដែលសង់ទំបន់វារីអគ្គិសនីនៅតំបន់នោះជាដើម ។
-
សហគមន៍ដីធ្លីគ្រោងជួបជុំមុខទូតអាមេរិកស្នើលោកស្រី មីហ្សែល អន្តរាគមន៍រដោះលែងស្រី្ត១១នាក់
ប្រជាសហគមន៍មានជម្លោះដីធ្លីគ្រោងប្រមូលផ្តុំគ្នាមុខស្ថានទូតអាមេរិក នៅព្រឹកស្អែក ដើម្បីស្វែងរកអន្តរាគមន៍ពីភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី មីហ្សែល អូបាម៉ា ជំរុញឲ្យមានការដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។ តំណាងសហគមន៍បឹងកក់អ្នកស្រី បូវ សោភា បានឲ្យដឹងថា នៅម៉ោង៨ព្រឹកស្អែក ប្រជាពលរដ្ឋពី១០០ទៅ២០០នាក់ មកពីសហគមន៍បឹងកក់ សហគមន៍SOS បុរីកីឡា និងផ្លូងរទេះភ្លើង នឹងប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិកន្លងមក បានដល់ដៃលោកស្រី មីហ្សែល អូបាម៉ា ដែរឬទេ ។ អ្នកស្រីអះអាងថា មន្ត្រីស្ថានទូតអាមេរិកដែលចេញមកទទួលយកញត្តិ បានសន្យាថានឹងបញ្ជូនញត្តិនោះទៅលោកស្រី មីហ្សែល អូបាម៉ា ឲ្យបានដឹងពីបញ្ហានេះ ។
-
ប្រជាសហគមន៍បុរីកីឡាមិនពេញចិត្តដំណោះស្រាយបឋមរបស់សាលារាជធានី
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីក្នុងសហគមន៍បុរីឡា ដែលបានធ្វើការតវ៉ាអស់រយៈពេលជាង៣ឆ្នាំមកហើយនោះ បានបង្ហាញការមិនពេញចិត្តទៅនឹងដំណោះស្រាយបឋមរបស់សាលារាជធានីភ្នំពេញ ដោយពួកគេយល់ថា ដំណោះស្រាយនេះនៅមិនទាន់ស្មើភាព និងយុត្តិធម៌គ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ។ នៅព្រឹកថ្ងៃសុក្រនេះ សាលារាជធានីភ្នំពេញ បានប្រកាសពីលទ្ធផលនៃដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា ដោយបានបិទផ្សាយបញ្ជីឈ្មោះប្រជាពលរដ្ឋ១៥៤គ្រួសារ ដែលត្រូវទទួលបានសំណង ។
-
កម្មកររោងចក្រនៅខណ្ឌដង្កោបាតុកម្មទាមទារឲ្យរោងចក្រគោរពតាមកិច្ចព្រមព្រៀងជាមួយកម្មករ
កម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ GRCA ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃសុក្រនេះបាតុកម្មទាមទារឲ្យរោងចក្រគោរពតាមកិច្ចព្រមព្រៀងដែលបានភាគីរោងចក្របានយល់ព្រមជាមួយកម្មករកាលពីចុងឆ្នាំ២០១៤ ពាក់ព័ន្ធនឹងការសុំច្បាប់ និងទាមទារលក្ខខណ្ឌការងារមួយចំនួន ។ ប្រធានសហជីពមូលដ្ឋាននៃសហព័ន្ធសហជីពការពារសិទ្ធិកម្មលោក ពេន សាវីត បានឲ្យVODដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ភាគីរោងចក្របានព្រមព្រៀងជាមួយកម្មករលើចំណុចមួយចំនួនដែលក្នុងនោះ បានអនុញ្ញាតឲ្យកម្មករណាដែលមិនបានមកធ្វើការ អាចផ្ដល់ព័ត៌មានតាមមិត្តរួមក្រុមរបស់គេទៅផ្នែករដ្ឋបាលដឹងឮ ហើយពេលកម្មករធ្វើបាតុកម្ម មិនត្រូវកាត់លុយកម្មករ ។ លោកថា ក្នុងការអនុវត្តជាក់ស្ដែង រោងចក្រទាមទារឲ្យកម្មករត្រូវមកសុំច្បាប់ដោយផ្ទាល់ ហើយពេលខ្លះភាគីរោងចក្រហាក់មិនចង់អនុញ្ញាតច្បាប់ឲ្យ ដោយត្រូវឆ្លងកាត់តាមបែបបទរដ្ឋបាលស្មុគស្មាញច្រើន ។
-
រដ្ឋមន្ត្រីការបរទេស សំណូមពរ យូនីសេហ្វ ឲ្យជួយកុមារមានផ្ទុក មេរោគអេដស៍នៅភូមិរកាf
ខណៈជួបពិភាក្សាការងារនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥នេះ នៅទីស្តីការក្រសួងការ បរទេស ជាមួយលោក ស្រីរ៉ាណា ហ្វ្ល័វើស៍ (Rana Flowers) តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសំណូមពរចំពោះ អង្គការយូនីសេហ្វ ឲ្យជួយកុមារ ដែលមានផ្ទុកមេរោគអេដស៍ នៅភូមិរកា។
-
សភាខ្មែរអនុម័តសេចក្តីព្រាងច្បាប់រៀបចំការបោះឆ្នោត
រដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានអនុម័តជាឯកឆន្ទនូវសេចក្តីស្នើច្បាប់ដ៏ចម្រូងចម្រាស់ចំនួនពីរនៅថ្ងៃព្រហស្បតិ៍នេះ ដែលមន្ត្រីនៃគណបក្សទាំងពីររំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងជួយសម្រួលដល់ការរៀបចំការបោះឆ្នោតនាពេលខាងមុខ។
-
សាលារាជធានី ភ្នំពេញបង្ហាញ លទ្ធផលនៃដំណោះ ស្រាយជូនសហគមន៍ បុរីកីឡាចំនួន ១៥៤គ្រួសារ
តំណាងសាលារាជធានីភ្នំពេញ ដែលបានទទួលស្គាល់ បញ្ហាដីធ្លី របស់សហគមន៍ បុរីកីឡា ជាជំងឺរាំរ៉ៃនោះនៅថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០១៥នេះបាន បង្ហាញលទ្ធផល នៃដំណោះស្រាយ សម្រាប់ សហគមន៍ បុរីកីឡា១៥៤គ្រួសារ។ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃសុក្រនេះ ស្ដីពីស្ថានការវិវត្តន៍ ចុងក្រោយ នៃដំណោះស្រាយ សម្រាប់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ក្នុងសហគមន៍បុរីកីឡា១៥៤គ្រួសារ លោក មាន ចាន់យ៉ាដា នាយក រដ្ឋបាលសាលា រាជធានីភ្នំពេញលើកឡើងថា នៅឆ្នាំ២០០៣សហគមន៍ ចំនួន៨របស់អ្នក បុរីកីឡាមាន ប្រជាពលរដ្ឋរស់ នៅចំនួន១៧៧៦គ្រួសារ។
-
Human Rights Watch ជម្រុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ស្តីពីសិទ្ធិការងារ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ស្តីពីសិទ្ធិការងារ ដើម្បីទប់ស្តាត់ការរំលោភបំពានសិទ្ធិកម្មករនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សចេញផ្សាយពីទីក្រុងញូយ៉កនៅថ្ងៃនេះ ឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែមីនា អង្គការអន្តរជាតិមួយនេះបានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការឆ្លើយតបនឹងលិខិតរបស់ក្រសួងការងារដែលបានច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស្ដីពីការរំលោភសិទ្ធិការងារ ។ នៅក្នុងខែមីនានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញរបាយការណ៍ស្ដីពីការរំលោភសិទ្ធិការងារ ដែលមានចំណងជើងថា Work Faster or Get Out ។ របាយការណ៍កម្រាស់១៤៦ទំព័រនេះបានសរសេរថា រោងចក្រកាត់ដេរនៅកម្ពុជាជារឿយៗបានរើសអើង និងកេងប្រវ័ញ្ចចំពោះលក្ខខណ្ឌការងាររបស់កម្មរ ។ កម្មករភាគច្រើនបានទទួលកិច្ចសន្យាការងារមានថិរវេលាកំណត់ ដែលជាហេតុធ្វើឲ្យពួគាត់ងាយរងគ្រោះពីការបណ្តេញចេញ ។
-
សង្គមស៊ីវិលសុំឱ្យលុបចោលមាត្រាដែលរិតត្បិតសិទ្ធិនិងសេរីភាព
រយៈពេលមួយថ្ងៃមុនពេលដែលសមាជិកសភាទាំង១២៣រូបមកពីគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាគ្រោងនឹងយកសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងសេចក្តីព្រាងច្បាប់ស្តីការរៀបចំការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតយកមកអនុម័តនោះអង្គការសង្គមស៊ីវិលដែលតាមដានឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាបានទាមទារឱ្យគណបក្សទាំងពីរលុបចោលបទប្បញ្ញត្តិមួយចំនួននៃមាត្រា ៨៤ ១៣៧ ១៤៨ ១៥៩ និង ១៦០ នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើប្បញ្ញត្តិដែលចែងពីការដាក់ទោសពិន័យទៅលើសិទ្ធិចូលរួមសកម្មក្នុងជីវភាពនយោបាយនិងសេរីភាពបញ្ចេញមតិរបស់ សមាគម និង អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល។
-
ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡាក្រុងភ្នំពេញអាចនឹងបិទបញ្ចប់
ថ្ងៃនេះ ប្រជាសហគមន៍បុរីកីឡាក្រុងភ្នំពេញ និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ប្រជុំគ្នាដើម្បីត្រៀមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក ជាមួយសាលារាជធានីភ្នំពេញ ទាក់ទងនឹងដំណោះស្រាយជម្លោះដីធ្លីរបស់ពួកគេ។ លទ្ធផលបឋមនៃដំណោះស្រាយដែលនឹងត្រូវបទផ្សាយនៅថ្ងៃស្អែកដែរនោះ ទំនងអាចបិទបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃរបស់សហគមន៍បុរីកីឡានៅកណ្តាលរាជធានីភ្នំពេញ។
-
កម្លាំងចម្រុះខេត្តព្រះសីហនុចុះរុះរើផ្ទះពលរដ្ឋជិត១៥០គ្រួសារក្នុងសហគមន៍អូដំរី
កងកម្លាំងចម្រុះជាង១០០នាក់ បានចុះរុះរើផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១៤៩គ្រួសារនៅសហគមន៍អូដំរី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ មីនា តាមសាលដីកាអនុវត្តរបស់តុលាការ។ បន្ទាប់ពីសមត្ថកិច្ចរុះរើផ្ទះសម្បែងរបស់ពលរដ្ឋសហគមន៍អូដំរីរួចហើយ តំណាងរបស់ពលរដ្ឋទាំងនោះ បាននាំគ្នាឡើងមកសុំអន្តរាគមន៍ តវ៉ាផ្នែកច្បាប់ពីអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស មានអង្គការលីកាដូ និងអាដហុកជាដើម។
-
បទយកការណ៍៖ កូនៗស្ត្រីសកម្មជនដីធ្លីស្នើភរិយាលោក អូបាម៉ាជួយអន្តរាគមន៍ដោះលែងម្តាយពួកគេ
កុមារា កុមារី ដែលជាកូន និងជាចៅរបស់សកម្មជនដីធ្លីនៅរាជធានីភ្នំពេញ បានស្រែកកងរំពងនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលភរិយាយរបស់លោក បារ៉ាក់ អូបាម៉ា គឺលោកស្រី មីហ្សែល អូបាម៉ា មកធ្វើទស្សនៈកិច្ចនៅកម្ពុជាចុងសប្តាហ៍នេះដើម្បីលើកតម្កើងគំនិតផ្តួចផ្តើម «ឲ្យក្មេងស្រីរៀន» “Let Girls Learn” ។ កុមារទាំងនោះគឺជាកូន និងចៅសកម្មជនដីធ្លី១១នាក់ រួមទាំងអ្នកស្រី ទេព វន្នី ជាម្ចាស់ពានរង្វាន់ស្ត្រីជាអ្នកដឹកនាំពិភពលោកដែលបានផ្តល់ដោយសហរដ្ឋអាមេរិកកន្លងមក ។
-
ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីព្រមានធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនរំលោភដីធ្លី
អ្នកភូមិជនជាតិដើមភាគតិចព្នង នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមានថានឹងនាំគ្នាធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ដែលកំពុងបង្កផលប៉ះពាល់ច្រើនផ្នែកដល់ពលរដ្ឋ។ អ្នកភូមិអះអាងថា មន្ត្រីអាជ្ញាធរព្រងើយកន្តើយមិនចូលរួមដោះស្រាយជម្លោះតាមពាក្យប្ដឹងរបស់អ្នកភូមិឡើយ។ ហេតុនេះ ពួកគាត់គ្រោងនឹងរៀបចំបាតុកម្មតវ៉ាជំរុញឲ្យមានការដោះស្រាយរឿងនេះបន្ថែមទៀត។ អ្នកភូមិពូលុ អះអាងថា ក្រុមហ៊ុនឈ្មោះ ខេហ្វើស (K-First) កំពុងបំពានឈូសឆាយព្រៃតំបន់សក្ការៈ ដីចម្ការវិលជុំ និងដីចម្ការគ្រួសារសហគមន៍កាន់តែធ្ងន់ធ្ងរឡើង។ ក្រៅពីនោះ ក្រុមហ៊ុននេះបានធ្វើរបាំងបិទផ្លូវដាក់បម្រាមហាមចូលទៅកាន់តំបន់ភ្នំយុប្រាណ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់អ្នកភូមិទៀតផង។
-
លីកាដូស្នើឲ្យតុលាការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌ពីការឃុំខ្លួនស្ត្រីមានកូនតូច
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ស្នើឲ្យតុលាការពិចារណាអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការសម្រេចឃុំខ្លួនស្ដ្រីមានកូន ឬស្ត្រីមានផ្ទៃពោះ ។ សេចក្ដីប្រកាសព័ត៌មានរបស់អង្គការលីកាដូចេញថ្ងៃទី១៨ ខែមីនា ឲ្យដឹងថា តាមការស្រាវជ្រាវរបស់អង្គការលីកាដូនាពេលថ្មីៗនេះ បានរកឃើញថា សុខុមាលភាពរបស់កុមារតូចៗដែលនៅជាមួយម្ដាយក្នុងពន្ធនាគារ គឺកម្រនឹងត្រូវបានគេយកចិត្តទុកដាក់ណាស់ ។ ស្ត្រីជាច្រើនដែលលីកាដូបានសម្ភាសអះអាងថា មុនពេលពួកគេត្រូវបញ្ជូនទៅកាន់ពន្ធនាគារ ចៅក្រមមិនបានសួរពួកគេថាតើមានកូន ឬគ្មានកូននោះទេ ។
-
ពលរដ្ឋ៤គ្រួសារនៅឧត្តរមានជ័យអះអាងថារស់នៅទំាំងវេទនា ក្រោយពេលបណ្តេញចេញ
ប្រជាពលរដ្ឋ៤គ្រួសារដែលរស់នៅក្នុងភូមិមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ អះអាងថាពួកគេរស់នៅក្នុងភាពលំបាកវេទនា ក្រោយពេលដែលត្រូវបានបង្ខំឲ្យបោះបង់ផ្ទះ និងដីរស់នៅចាស់ ដោយចោទថាមេភូមិបានឃុបឃិតលក់ដីទៅឲ្យឈ្មួញ។ ប្រជាពលរដ្ឋទាំង៤គ្រួសារនោះបានផ្តល់បទសម្ភាសន៍ឲ្យVOD ដោយរៀបរាប់ប្រហាក់ប្រហែលគ្នាថាពួកគាត់បានមករស់នៅតំបន់មួយកន្លែង ក្បែរនឹងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ជាប់ភ្នំដងរ៉ែក តាំងពីឆ្នាំ២០០៧ ដោយមានការអនុញ្ញាតពីមេភូមិត្រពាំងត្រាវ គឺលោក ម៉ោន គឹមយ៉ាន។ ពួកគេបន្តថានៅពេលនោះ ពួកគេទទួលបានដីស្រែទំហំ២ហិកតា និងដីឡូតិ៍(ក្បាល៣០គុណនឹង៤០ម៉ែត្រ) ដោយបង់ប្រាក់ចាប់ពី៣០ម៉ឺនទៅ៤០ម៉ឺនរៀលទៅឲ្យអាជ្ញាធរភូមិ។
-
រដ្ឋសភា ប្រជុំអនុម័តជាឯកច្ឆ័ន្ទលើច្បាប់បោះឆ្នោត និងច្បាប់គ.ជ.ប ដោយគ្មានការពិភាក្សាដេញដោល
សមាជិករដ្ឋសភា ដែលបានចូលរួមកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនានេះ បានលើកដៃអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់គ.ជ.ប និងច្បាប់បោះឆ្នោត ដោយគ្មានការជជែក សួរដេញដោល និងកែប្រែខ្លឹមសារអ្វីទេ។ សេចក្តីស្នើច្បាប់ទាំងពីរ ត្រូវបានសង្គមស៊ីវិល រិះគន់ថា ធ្វើដោយប្រញាប់ប្រញាល់ និងជាពិសេសច្បាប់បោះឆ្នោតបានកំណត់ប៉ះពាល់សេរីភាពបញ្ចេញមតិ និងសិទ្ធិចូលរួមរបស់សង្គមស៊ីវិល។
-
មន្ត្រីគណបក្សសង្គ្រោះជាតិបន្តជំរុញឲ្យមានការដោះលែងមន្ត្រីរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានជំនឿថា បន្ទាប់ពីសមាជិករដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចមក មេដឹកនាំនៃគណបក្សទាំងពីរទំនងជានឹងជួបពិភាក្សាគ្នាដើម្បីជជែកអំពីករណីលោក មាជ សុវណ្ណារ៉ា។ លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនកាលពីចុងឆ្នាំ២០១៤។
-
សង្គមស៊ីវិលសុំឱ្យលុបចោលមាត្រាដែលរិតត្បិតសិទ្ធិនិងសេរីភាព
រយៈពេលមួយថ្ងៃមុនពេលដែលសមាជិកសភាទាំង១២៣រូបមកពីគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាគ្រោងនឹងយកសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងសេចក្តីព្រាងច្បាប់ស្តីការរៀបចំការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតយកមកអនុម័តនោះអង្គការសង្គមស៊ីវិលដែលតាមដានឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជាបានទាមទារឱ្យគណបក្សទាំងពីរលុបចោលបទប្បញ្ញត្តិមួយចំនួននៃមាត្រា ៨៤ ១៣៧ ១៤៨ ១៥៩ និង ១៦០ នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើប្បញ្ញត្តិដែលចែងពីការដាក់ទោសពិន័យទៅលើសិទ្ធិចូលរួមសកម្មក្នុងជីវភាពនយោបាយនិងសេរីភាពបញ្ចេញមតិរបស់ សមាគម និង អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល។