កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​​រួច​​រាល់​​ជា​ស្ថាពរ​ដោយ​គ្មាន​ការ​ជំទាស់

    រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​រួច​រាល់​ហើយ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​គ្មាន​ការ​ជំទាស់​ពី​បក្ស​ប្រឆាំង​ឡើយ​នៅ​ថ្ងៃ​ទី​១៩ មីនា។ ប្រធាន​ក្រុម​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​មុន​ចូល​ប្រជុំ​សភា​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ នឹង​មិន​មាន​អ្វី​ជជែក​ដេញដោល​ក្នុង​សភា​ទៀត​ទេ ព្រោះ​ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ការងារ​ចរចា​នៃ​បក្ស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​ត្រឹមត្រូវ​ល្អ និង​ប្រើ​ពេល​ជា​យូរ​មក​ហើយ។

  • ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ចោទ​អាជ្ញាធរ​ថា​ចុះ​រុះរើ​ផ្ទះដោយ​មិន​ជូនដំណឹង​​

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ លើកឡើងថា ផ្ទះ​របស់​ពួកគេ​ប្រមាណ​ជា​៥០​ខ្នង​ត្រូវបាន​អាជ្ញាធរ​ចុះ​រុះរើ ដោយ​ប្រើប្រាស់​សាលដីកា​គ្មាន​កាលបិរ​ច្ឆេ​ទ​ពិតប្រាកដ ព្រមទាំង​មិន​បាន​ជូន​ដំ​ណឺង​ជាមុន ។ ពលរដ្ឋ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​រង​ការរុះរើ លោក សេង ឌី​ណា ប្រាប់​ VOD ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​ព្រហស្បតិ៍​នេះកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត​១០០​នាក់ បាន​ចុះ​មក​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​ខ្នង​ក្នុង​សហគមន៍​អូរ​ដំរី ក្នុងសង្កាត់​អូ​ត្រេះ ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។ លោក​ថា ការចុះ​រុះរើ​នោះ​ធ្វើ​ឡើង​លើ​ដី​កំពុង​មានទំនាស់ ហើយ​សាលដីកា​ដែល​យក​អនុវត្ត​នោះ​មិន​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ និង​មិន​បាន​បិទ​ប្រកាស​ឲ្យដឹង​ជា​មុន ។

  • ​អ្នក​ខេត្តព្រះវិហារ​ស្នើ​រដ្ឋបាល​ព្រៃឈើ ​លុបបំបាត់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ខេត្ដ​នេះ​​

    ប្រជា​សហគមន៍​ស្រុក​ឆែ​ប ខេត្ដ​ព្រះវិហារ ដាក់​ញត្ដិ​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ជំរុញ​ឲ្យ​ស្ថាប័ន​នេះបិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ចំនួន ដែល​ពួក​ពលរដ្ឋ​អះអាងថាបាន​ប្រើ​កម្មករ​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍ ​។​ ប្រជា​សហគមន៍នៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះប្រាប់​ VOD ដូចៗ​គ្នា​ថា ពួកគាត់​ហែល​១០០​នាក់​តំណាង​ឲ្យ​ស្នាម​មេដៃ​២០៣​គ្រួសារ ទាមទារ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ព្រះវិហារ បិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ធំជាងគេ ដែល​មាន​ម្ចាស់ឈ្មោះ ស គិត និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ចំនួន​ទៀត ដែល​គ្មាន​ច្បាប់ទម្លាប់​ ។ ប្រជា​សហគមន៍​បន្ដថា ម្ចាស់​សិប្បកម្ម​ឈ្មោះ ស គិត បាន​ប្រើ​កម្មករ ទៅ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ព្រៃ​ព្រះ​រការជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហាមឃាត់ ឬ​ទប់ស្កាត់​នោះទេ​ ។ ពួកគាត់​បន្ថែមថា ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នោះ អាស្រ័យ​ផល​លើ​ព្រៃ​ព្រះរ​ការ​នោះ បើ​គេ​បំផ្លាញ​អស់ តើ​ឲ្យ​ពួកគាត់​បាន​អ្វី​រស់​ទៀត ​។​

  • ពលរដ្ឋ​នៅ​កំពង់ធំ​បារម្ភ​ខ្លាច​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នឹង​ធ្លាក់​លើ​ដៃ​ឈ្មួញ

    ពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កំពុង​ប្រឈម​បាត់បង់​ដី​ធ្លាប់​អាស្រ័យផល ដោយសារ​អាជ្ញាធរ​បង្វែរ​ដី​ពួកគាត់​ឱ្យ​ក្លាយ​ជា​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ជូន​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម។ ក៏ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា នេះ​គ្រាន់តែ​ជា​ហេតុ​ផល​​របស់​ឈ្មួញ​ រួម​ជាមួយ​អាជ្ញាធរ​ដើម្បី​យក​ដី​ពលរដ្ឋ​ដោយ​ស្របច្បាប់​ប៉ុណ្ណោះ ព្រោះ​សូម្បី​តែ​ដី​ពលរដ្ឋនៅ​ក្រៅ​ប្លង់​សម្បទាន ក៏​អាជ្ញាធរ​ថា​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែរ។ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ជាង ១​ពាន់​ហិកតារ (១.៤២៧) សម្រាប់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន​ជា​ច្រើន​រយ​គ្រួសារ។ ពលរដ្ឋ​មូលដ្ឋាន​អាច​បាត់​បង់​ដី​ធ្លាប់​អាស្រ័យផល ​ដោយសារ​តែ​អាជ្ញាធរ និង​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ហាម​ឃាត់​ពួកគាត់​មិន​ឱ្យ​ចូល​ធ្វើ​ចម្ការ​លើ​ដី​នោះ​បាន។ លើស​ពី​នេះ​ទៀត សូម្បីតែ​ដី​របស់​ពលរដ្ឋ​ខ្លះ​ស្ថិត​នៅ​ក្រៅ​ប្លង់​ដីសម្បទាន​សង្គមកិច្ច​ទៅ​ហើយ ក៏​អាជ្ញាធរ​ហាម​ឃាត់​ដែរ។

  • ជម្លោះ​ដីធ្លី​​នៅ​​សហគម​ន៍​​បុរី​កីឡា​​ក្រុង​ភ្នំពេញ​​អាច​​នឹង​​បិទ​​បញ្ចប់​

    ថ្ងៃនេះ ប្រជា​សហគមន៍​បុរី​កីឡា​ក្រុងភ្នំពេញ និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ប្រជុំគ្នា​ដើម្បី​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃស្អែក ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ដំណោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ។ លទ្ធផល​បឋម​នៃ​ដំណោះស្រាយ​ដែល​នឹងត្រូវ​បទ​ផ្សាយ​នៅ​ថ្ងៃស្អែក​ដែរនោះ ទំនង​អាច​បិទ​បញ្ចប់​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​សហគមន៍​បុរី​កីឡា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

  • ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​តម្កល់​សព

    ពលរដ្ឋ​នៅ​សង្កាត់​វិហារហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​សកម្មភាព​ឈូស​ឆាយ​ទីកន្លែង​កប់​សព​របស់​អ្នក​ភូមិ។ ពលរដ្ឋ​ថា ការ​ឈូស​ឆាយ​នោះ​អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​តែ​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ។ យ៉ាង​ណា មេ​ភូមិ​បដិសេធ​ថា​ខ្លួន​មិន​បាន​ដឹង​រឿង​នេះ​ទេ។ ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​បាន​ប្ដឹង​ចំពោះ​ឈ្មោះ ឈាង ឈឿន និង​បក្ខពួក​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​សួង នៅ​ថ្ងៃ​ទី​១៩ មីនា។

  • អង្គការ​តម្លាភាព​៖ យុវជន​នៅ​ផ្លូវបំបែក​រវាង​អំពើពុករលួយ និង​សុចរិត​ភាព​​

    ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​រកឃើញថា យុវជន​ភាគច្រើន​ដឹងថា​ទម្រង់​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជាច្រើន​គឺជា​អំពើ​ខុសឆ្គង តែ​ពួកគេ​គិតថា​ជា​ទង្វើ​ដែល​អាច​ទទួលយកបាន ហើយ​ពួកគេ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ចូលរួម​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ទៀតផង ។ អង្គការ​តម្លាភាព​កម្ពុ​ជា នៅ​ថ្ងៃ​ពុធ​នេះដាក់​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ​ស្តីពី​ការយល់ឃើញ​របស់​យុវជន​អំពី​អំពើពុករលួយ និង​សុចរិត​ភាព​នៅ​ប្រទេស​កម្ពុជា ដែល​បាន​សម្ភាសន៍​យុវជន ១២០០​នាក់ អាយុ​ចន្លោះ​ពី​១៥​ទៅ​៣០​ឆ្នាំ​នៅក្នុង​រាជធានី​ខេត្ត​ចំនួន៨ ។​

  • ជនជាតិភាគតិច​ព្នង​ចោទ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ថា​ឃុបឃិត​ជាមួយ​អ្នក​កាប់​ឈើ​យក​ដី​​

    ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ អនុញ្ញាត​ឲ្យមាន​ការកា​ប់​ព្រៃឈើ ទន្ទ្រាន​យក​ដី​រាលដាល​ពាសពេញ​ខេត្ត​នេះ​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ នៅ​ទីស្នាក់ការ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO Forum)នៅ​ថ្ងៃ​ពុធ​នេះ​។ ​អនុប្រធាន​សហគមន៍​ដីធ្លី​ភូមិ​ពូគ​ង់ លោក ទ្រឺ​ប ធើ​ម ប្រាប់​VOD​ថា ការ​ទន្ទ្រាន​យក​ដី និង​ការកាប់​ព្រៃឈើ​នៅ​ក្នុង​ភូមិ​ពូ​គង់​យ៉ាង​សម្បើម​ដៃ ដោយសារ​មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នោះ​។ លោក​បន្តថា ការឃុបឃិត​ឲ្យមាន​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ដូចជា​ការបាត់បង់​ដីធ្លី ព្រៃឈើ និង​វប្បធម៌​ជាដើម​។

  • ក្លឹប​អ្នកកាសែត​និង​អង្គការតម្លាភាព​រៀបចំ​​ប្រកួត​​សរសេរ​ព័ត៌មាន​​ពី​អំពើពុក​រលួយ

    ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម សម្រាប់​អត្ថបទ​ពី​អំពើ​ពុករលួយ​នៅ ក្នុងប្រទេស​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​១៨​មីនា​បាន​ផ្សព្វផ្សាយ​ឲ្យដឹងថា អត្ថបទ​លេខ​១​ដែល ចាត់ទុកថា​ជា​អត្ថបទ​ល្អ​បំផុត​នឹង​ត្រូវ​ទទួល​រង្វាន់ ជា​ទឹកប្រាក់​ចំនួន​១.២០០​ដុល្លារ​អាមេរិក និង​មាន​ឱកាស​ទៅ​ចូលរួម សន្និសីទ​លើក​ទី​១៦ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែ​កញ្ញា​ខាងមុខនេះ​។​ចំនែក​អត្ថបទ​លេខ​២ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៩០០​ដុល្លារ​អាមេរិក​។​រីឯ អត្ថបទ​លេខ​៣ ទទួល​រង្វាន់​ទឹក​ប្រាក់​​ចំនួន ៦០០​ដុល្លារ​អាមេរិក អត្ថបទ​លេខ​៤ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៤០០​ដុល្លារ​អាមេរិក អត្ថបទ​លេខ​៥ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ២០០​ដុល្លារ​អាមេរិក​។​

  • ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទទូច​ឲ្យ​ពន្លឿន​ការចុះបញ្ជី​ដី​ឲ្យបាន​ឆាប់​

    តំណាង​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ៣​រូប នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្ត​មណ្ឌល​គី​រី នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា​នេះ បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យមាន ពន្លឿន​ការចុះបញ្ជី​ដី​សហគម​ន៍​ជនជាតិដើម​ព្នង​ឲ្យបាន​ឆាប់ ។ ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការតវ៉ា ជា​ច្រើនលើក​ច្រើនសារ ជុំវិញ​បញ្ហា​កាប់ឆ្ការ​ព្រៃ រុក​ទន្ទ្រាន​របស់​អ្នកមានអំណាច តំណាង​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្ត​មណ្ឌល​គី​រី បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន សុំ​អន្តរាគមន៍ ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ។

  • អឺរ៉ា​ស្នើ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​​​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (អឺរ៉ា) ស្នើ​ដល់​ក្រុមការងារ​ចរចា​នយោបាយ​ទាំងពីរ​លុបចោល​មាត្រា​ច្បាប់​ចំនួន​៤​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដូចជា​ការ​ដាក់ទោស​អង្គការ​សង្គម​ស៊ីវិល ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី តុលាការ យោធា ចូលរួម​ឃោសនា​បោះឆ្នោត​ជាដើម។

  • អង្គការ​ Human Rights Watch រិះគន់​ច្បាប់​បោះឆ្នោត​ថ្មី

    អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​ឈ្មោះ​ Human Rights Watch ​បាន​បរិហារ​រិះ​គន់​សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជាមូល​ដ្ឋាន​ និង​ រំលោភ​ទៅ​លើ​បទ​ដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​ នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​Human Rights Watch ​ពី​បុរី​ ញ៉ូវយក​ របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឱ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ការ​កែលម្អ​ឡើង​វិញ​មុន​នឹង​យក​ទៅ​អនុម័ត​ក្នុង​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ។​

  • សម្តេច​តេ​ជោ​សង្ឃឹមថា ច្បាប់បោះឆ្នោត និង​ច្បាប់​គជប នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋសភា នៅ​ថ្ងៃស្អែក​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តីសង្ឃឹម ថា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ នឹង​អនុម័ត​ច្បាប់​ដ៏​មាន​សារៈសំខាន់​ទាំង​២ បាន​។​ ​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ៥៨ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥​។​

  • ក្រសួង​យុត្តិធម៌​បង្កើត​ក្រុម​ជំនាញ​ត្រួត​ពិនិត្យ​ស្ត្រី​មាន​គភ៌​និង​មាន​កូន​ក្នុង​ពន្ធនាគារ

    ក្រសួង​យុត្តិធម៌ បាន​បង្កើត «ក្រុម​ជំនាញ» ដើម្បី​ពិនិត្យ​ជាក់​ស្តែង​នូវ​ស្ថានភាព​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​មាន​កូន​តូច​នៅ​តាម​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​រាជធានី ដើម្បី​ដោះលែង​អ្នក​ទោស​ស្ត្រី​ទាំង​នោះ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ។ ក្រុម​ការងារ​ថ្មី​នេះ នឹង​ត្រូវ​ចុះ​ទៅ​ពិនិត្យ​បញ្ហា​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ទាំង​នោះ នៅ​ក្នុង​ពន្ធនាគារ​ផ្ទាល់​តែ​ម្តង។ នេះ​បើ​តាម​លោក គឹម សន្តិភាព អនុ​រដ្ឋ​លេខាធិការ​និង​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​ជំនាញ​លើ​បញ្ហា​នេះ។ ការ​តែង​តាំង​ក្រុម​ការងារ​ថ្មី​នេះ​បាន​ប្រកាស​និង​ចុះ​ហត្ថលេខា កាល​ពី ថ្ងៃទី១៦ មីនា ដែល​ក្នុង​នោះ មាន​អនុប្រធាន​និង​សមាជិក ១២ រូប​ផ្សេង​ទៀត ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

  • សាលា​រាជធានី​នឹង​បិទ​ផ្សាយ​លទ្ធផល​វាយតម្លៃ​បឋម​នៅ​បុរី​កីឡា​ជា​សាធារណៈ

    នៅ​ថ្ងៃទី២០ ខែមីនា​ខាងមុខនេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​ជា សាធារណៈ នូវ​លទ្ធផល​នៃ​វាយតម្លៃ​បឋម​របស់​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី ការតវ៉ា​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​រក​ដំណោះស្រាយ​ពី​ការបណ្តេញ​ពី​លំនៅដ្ឋាន​របស់ សហគមន៍​បុរី​កីឡា​កាលពី​ឆ្នាំ ២០១២កន្លង​មកជា​បន្តបន្ទាប់ ។ យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី១៧ មីនា​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​លទ្ធ ផល​វាយតម្លៃ​បឋម​ប្រជាជន​ក្នុង​សហគមន៍​បុរី​កីឡា ចាប់ពី​ថ្ងៃទី២០ រហូតដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅ​សាលាខណ្ឌ៧មករា។

  • សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ជា​ថ្មី​ទៅ​សាលា​រាជធានី​ស្នើ​ឲ្យ​ពន្លឿន​ដំណោះស្រាយ​​

    ​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍ និង​សមាគម​៤​ផ្សេង​គ្នា​មាន​គ្នា​ប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដាក់​ញត្តិ​ដាច់ដោយឡែក​ពីគ្នា​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​រៀងខ្លួន ។​ ​សហគមន៍ និង​សមាគម​ទាំងនោះ​រួមមាន សហគមន៍​អតីត​អ្នក​បឹងកក់ សហគមន៍​បុរី​កីឡា​៣​មករា សហគមន៍​ថ្មគោល និង​សមាគមន​ស្ត្រី​បឹងកក់ ។​

  • សម្តេច​តេ​ជោ​សង្ឃឹមថា ច្បាប់បោះឆ្នោត និង​ច្បាប់​គជប នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋសភា នៅ​ថ្ងៃស្អែក​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តីសង្ឃឹម ថា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ នឹង​អនុម័ត​ច្បាប់​ដ៏​មាន​សារៈសំខាន់​ទាំង​២ បាន​។​ ​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ៥៨ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥​។​

  • សមាគម​រោងចក្រ​កាត់ដេរ​រិះគន់​របាយការណ៍ ​HRW

    សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជា​ហៅកាត់​ថា ​GMAC ​បាន​ហៅ​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ Human Rights Watch ថា​ជា​របាយការណ៍​ដែល​មាន​លក្ខណៈ​ «អត្តនោម័ត​និង​មិនមាន​ការ​ទទួល​ខុសត្រូវ»។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុនអង្គការ ​Human Rights Watch ​បាន​ចេញ​របាយការណ៍​មួយដោយ​ចោទ​ប្រកាន់​ថារដ្ឋា​ភិបាល​កម្ពុជា​និង​ក្រុម​ហ៊ុន​បញ្ជាទិញ​ធំៗ​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​កម្មករ​រោង​ចក្រ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ថៅ​កែ​រោង​ចក្រ​លើ​ពួក​គេ។​

  • ​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​រិះគន់​ច្បាប់បោះឆ្នោត​ថ្មី​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​​

    ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ លុបចោល​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី ដែល​គ្រោង​បញ្ជូន​ឲ្យ​សភា​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ធានា​ពី​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។​ ​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ ។​

  • គ្រូបង្រៀន​វិទ្យាល័យ​សុខ​អាន​នៅ​ខេត្ត​តាកែវ​ព្រមាន​ធ្វើ​កូដកម្ម​មិន​បង្រៀន

    លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ គ្រោង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស ប្រសិន​បើ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ពន្យារ​ពេល​មិន​ព្រម​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត ដែល​លោកគ្រូ​អ្នកគ្រូ​ចោទ​ប្រកាន់​នាយក​សាលា​នេះ​អំពី​អំពើ​ពុក​រលួយ។ ក្រុម​លោកគ្រូ​អ្នកគ្រូ​ដែល​តវ៉ា​នោះ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ មីនា ថា ពួក​គាត់​ទុក​ពេល​ឲ្យ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល ៦០​ថ្ងៃ ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​ពួក​គាត់ ដែល​បាន​ប្ដឹង​នាយក​សាលា​អស់​ជាច្រើន​ខែ​មក​ហើយ​ពី​អំពើ​ពុក​រលួយ។ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​អប់រំ​ស្រុក និង​អភិបាល​ស្រុក​សំរោង បាន​កោះ​ហៅ​លោកគ្រូ​សាលា​នោះ​ទៅ​ជួប​នៅ​ថ្ងៃ​ទី​១៨ មីនា ដើម្បី​សំណូមពរ​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo