កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សម្ភាស​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​រូប​ស្ដីពី​សមភាព​ស្ត្រី​ក្នុង​ឆាក​នយោបាយ

    កិច្ច​ប្រជុំ​លើក​ទី​៥៩ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​ស្ត្រី បាន​បង្ហាញ​របាយការណ៍​ថា ជាទូទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នៃ​អនុសញ្ញា​សិទ្ធិ​ស្ត្រី (CDAW) ទាំងអស់ សុទ្ធតែ​បរាជ័យ​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារី តាម​ការ​សន្យា​នៃ​ផែនការ​សកម្មភាព​របស់​ប្រជុំ​កំពូល​លើក​ទី​៤ របស់​ស្ត្រី​នៅ​ទីក្រុង​ប៉េកាំង កាល​ពី ២០​ឆ្នាំ​មុន។ កិច្ច​ប្រជុំ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នា​ពេល​នេះ បាន​លើក​យក​ផែនការ​ជំរុញ​ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី នា​ឆ្នាំ​២០៣០ នៅ​លើ​វិស័យ​ធំៗ​មាន​ការ​ចូលរួម​ក្នុង​នយោបាយ ជាដើម។

  • មន្ត្រី​ស.រ.អា.៖ លោកស្រី Michelle Obama នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    វ៉ាស៊ីនតោន—លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​ បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​អប់រំ​ដល់​និស្សិត​ស្ត្រី ​តែ​លោក​ស្រី​ នឹង​មានឱកាស​ក្នុង​ការ​ស្ទាបស្ទង់​មើល​ពី​ស្ថាន​ការណ៍​នយោបាយ​នឹង​សិទ្ធិ​មនុស្សនៅ​ប្រទេស​កម្ពុជា​ ដែល​សកម្មជន​ដីធ្លី​ជា​ស្រ្តី ​និង​សកម្មជន​នយោបាយ​កំពុង​ជាប់​ឃុំឃាំង​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ស.រ.អា.។

  • អឺរ៉ា​ស្នើ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​​​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (អឺរ៉ា) ស្នើ​ដល់​ក្រុមការងារ​ចរចា​នយោបាយ​ទាំងពីរ​លុបចោល​មាត្រា​ច្បាប់​ចំនួន​៤​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដូចជា​ការ​ដាក់ទោស​អង្គការ​សង្គម​ស៊ីវិល ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី តុលាការ យោធា ចូលរួម​ឃោសនា​បោះឆ្នោត​ជាដើម។

  • ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​កុមារ​កម្ពុជា

    អ្នកស្រី ​កែវ​ ចរិយា​មាន​ផ្ទៃពោះ​មួយ​ខែ​នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ចែកចាយ​គ្រឿង​ញៀន។ ​អ្នកស្រីមើល​ថែរក្សា​កូន​ប្រុស​របស់អ្នកស្រីអស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ មុនពេល​អ្នកស្រី​ចាក​ចេញ​ពី​ពន្ធនាគារ។​ អ្នកស្រីកែវ​ ចរិយា​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ថា៖​ «កូន​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​រហូត​ដល់​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ដោះលែង»។​ អ្នកស្រីបាន​បន្ត​ថា៖ ​«ខ្ញុំខ្លាច​ថា ​កូន​ខ្ញុំ​ឆ្លង​ជំងឺ​ផ្សេងៗ​នៅ​ពេល​ស្នាក់​នៅ​ទីនោះ​ជាមួយ»។​

  • ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ផ្ដល់​ថ្នាំ​គ្មាន​គុណភាព​ដល់​កម្មករ​​

    សហជីព​មួយ​ដាក់​ពាក្យបណ្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កំពុងឆ្នាំង ឲ្យ​ដក​បុគ្គលិក​រោងចក្រ​ម្នាក់​នៅក្នុង​ខេត្ត​នេះ ដែល​កម្មករ​ចោទថា បើក​ថ្នាំ​ផុតកំណត់​ឲ្យ​ពួកគេ​ប្រើប្រាស់ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​។​ ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ដាក់​ពាក្យបណ្តឹង​មួយ ទៅ​មន្ទី​ការងារ​ខេត្ត ប្តឹង​ដក​ជនជាតិចិន​ឈ្មោះ ស៊ី ជិន ដែលជា​អ្នក​គ្រប់គ្រង​ផលិតផល និង​ថ្នាំពេទ្យ នៅក្នុង​រោងចក្រ M&V4 ចេញ​ពី​រោងចក្រ ដោយ​ចោទ​ថា បុរស​រូប​នេះ​ល្មើស​នឹង​ច្បាប់​ការងារ បើក​ថ្នាំ​ផុតកំណត់​ប្រើប្រាស់​ឲ្យ​កម្មករ​កាលពី​ខែ​មករា រហូតដល់​ខែ​មីនា​ឆ្នាំ​ពី​២០១៥​នេះ ដោយ​មិន​គិត​ពី​ច្បាប់ និង សុខភាព​កម្មករ​។

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​​ស្នើឲ្យ​​ក្រសួង​កសិកម្ម​ឈប់​ប្រឆាំង​ដីកា​តុលាការ​កំពូល​ដែល​កាត់​ដី​ឲ្យ​ពួកគេ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​១០​ឆ្នាំ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ប្រមាណ​ជាង​១០​នាក់​នៅ​ថ្ងៃ​ពុធ​នេះ ប្រមូលផ្តុំ​នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ឈប់​ប្រឆាំង​នឹង​ដីកា​របស់​តុលាការ​កំពូល​ដែល​សម្រេច​កាត់​ដី​ឲ្យ​ពួក​គេ​ជាង​៩​ពាន់​មែត្រ​ការ៉េ កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ ។​ ​ការស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម​ចេញ​លិខិត​មួយច្បាប់​កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៥ ស្នើ​សុំ​ផ្អាក​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដោយ​អះអាង​ថា​ទីតាំង​នោះ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៩ ។​

  • អ្នកភូមិ​ជាង​១០០​គ្រួសារ ស្នើ​ឲ្យ​ក្រសួង​យុត្ដិធម៌​ប្ដូរ​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ដ​ព្រះវិហារ​​

    ប្រជាពលរដ្ឋ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ ប្រមូល​ស្នាម​មេដៃ​ដាក់​ទៅ​ក្រសួង​យុត្ដិធម៌ និង​រដ្ឋសភា សុំ​ប្ដូរ​ព្រះរាជអាជ្ញារង​មួយរូប​ចេញពី​តុលាការ​ខេត្ដ​នេះ​ដោយ​ចោទថា មន្ដ្រី​រូប​នោះ​ប្រើ​តួនាទី​ខុស​នីតិវិធី​ច្បាប់ និង​កាត់ក្ដី​លម្អៀង​ទៅលើ​ក្រុមហ៊ុន ។​ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច នៅ​ឃុំ​រមណីយ ស្រុក​រវៀង លោក ហួន គីណូ ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រជាពលរដ្ឋ​១៤២​គ្រួសារ​បាន​ផ្តិតមេដៃ​ប្ដឹង​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាមទារ​ឲ្យ​ដក ព្រះរាជអាជ្ញារង​ខេត្ដ​ព្រះវិហារ លោក ឡុង ស៊ីថា ព្រោះ​មន្ត្រី​រូបនេះ​បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​រុះរើ​ទីស្នាក់កា​រកា​រពារ​ព្រៃឈើ​របស់​សហគមន៍ ដោយ​មិន​បាន​ស៊ើបអង្កេត ។ លោក​បន្តថា ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​មិន​មាន​ការផ្លាស់ប្ដូរ​តាម​ការស្នើ​សុំ​ទេ​នោះ ពួកគាត់​នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម តវ៉ា​ប្រឆាំង​នៅ​សាលា​ខេត្ដ​បន្ដទៀត ។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ សង្គម​ស៊ីវិល​អះអាង​ថា​ច្បាប់​បោះ​ឆ្នោត​ថ្មី​អាក្រក់​ជាង​ច្បាប់​បោះ​ឆ្នោត​ចាស់

    សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏​ចម្រូងចម្រាស ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អង្គ​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ មើល​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បង្ហាញ​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​សភា​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃ​ទី​១៩ មីនា ទោះ​បី​ជា​អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ហើយ​សុំ​ទៀត គឺ​ចង់​ឲ្យ​លុប​មាត្រា​មួយ​ចំនួន​ចេញ​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏ដោយ។ តើ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​សុំ​ទៅ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​ជា​អ្នក​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដក​ចេញ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​បញ្ញត្តិ​ច្បាប់​នេះ?

  • រដ្ឋសភា​៖ ច្បាប់​បោះឆ្នោត​ថ្មី​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​​ព្រះហស្ដលេខា​មុន​ចូលឆ្នាំ​ខ្មែរ​​

    ​អ្នកនាំពាក្យ​រដ្ឋសភា​ឲ្យដឹងថា សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​នៅ​ថ្ងៃទី​១៣ ខែ​មេសា ដើម្បី​ជា​កាដូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។​ ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែងថា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ធានា​ការពារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ផង និង​សិទ្ធិ​នយោបាយ​របស់​បុគ្គល​ផង ។​

  • ពលរដ្ឋ​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​រាជធានី​រឿង​អភិវឌ្ឍ​ទីក្រុង​រណប

    ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ចាត់​ទុក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ក្រុង ដើម្បី​បញ្ចប់​វិវាទ​នេះ​ថា ធ្វើ​ឡើង​ដដែលៗ ដែល​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​សន្យា​ចំពោះ​មុខ​អ្នក​មាន​ជម្លោះ​ដីធ្លី​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​នេះ នឹង​មិន​ធ្វើ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ។

  • អតីត​កម្មករ​រោងចក្រ​បារី​មួយ​តវ៉ា​ឲ្យ​រោងចក្រ​អនុវត្ត​​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​​

    អតីត​កម្មករ​រោងចក្រ​បារី​ប្រ៊ីធី​ស អឹមើ​រី​ខិន ថឹ​ប៊ែ​ខូ មាន​គ្នា​ជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​បាន​បង្គាប់​ឲ្យ​រោងចក្រ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ បន្ទាប់​ពី​រោងចក្រ​នេះ​បាន​បញ្ឈប់​កាលពី​ចុងឆ្នាំ​២០១៤ ។​ ​អគ្គលេខាធិការរង​នៃ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក រឹ​ម បូរ៉ា ដែល​បាន​តាមដាន​ករណីនេះបានឲ្យដឹងថា កម្មករ​១៩​នាក់​ត្រូវបាន​រោងចក្រ​បញ្ឈប់​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៤កន្លងទៅ ។ លោក​ថាភាគី​ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​ទាំង​នេះ​ ដោយ​យោង​ទៅ​តាម​ការ​អស់​សុពលភាព​នៃ​កិច្ចសន្យា​ការងារ និង​ស្ថិត​ក្នុង​កិច្ចសន្យា​មាន​ថិរវេលា​កំណត់​ ។​

  • សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ជា​ថ្មី​ស្នើ​ឲ្យ​ភរិយាលោក អូ​បា​ម៉ា អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ​​

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មាន​គ្នា​ជិត​២០០​នាក់ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជួយ​អន្តរាគមន៍​លើ​បញ្ហា​ជម្លោះ​ដីធ្លី និង​ដោះលែង​តំណាង​​ពួកគេ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ។​ ​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា ដែល​ក្នុងនោះ​មាន​កុមារ​ជាង​៣០​នាក់​ផង​នោះ នាំគ្នា​ប្រមូលផ្ដុំ​គ្នា​មុខ​ស្ថានទូត​អាមេរិក ស្រែក​សុំ​អន្តរាគមន៍​ពី​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​របស់​លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រ​ធានាធិ​តី​ស​ហ​រដ្ឋ​អាមេរិក ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែ​​មីនា ឆ្នាំ២០១៥ ។​

  • ​សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន មិនទាន់​ធានា​គុណភាព​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន មិនទាន់​មាន​ការ​ឆ្លើយ​តប​គ្រប់គ្រាន់​ទេ ដោយ​អះអាង​ថា គុណភាព​នៃ​របាយការណ៍​វាយតម្លៃ​គុណភាព​នៅ​មាន​កំរិត​។​ ​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី ១៧ ខែ មីនា នេះ​។​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា មានប្រសាសន៍ថា ច្បាប់​នេះ​មាន​សារៈសំខាន់​ចំពោះ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការធានា​ឲ្យមាន​ការអ​ភិ​វ​ឌ្ឍ​ប្រកបដោយ​និរន្តរ​ភាព​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​។ តែ​លោក​ថា សេចក្តីព្រាងច្បាប់​នេះ​មិនទាន់​មាន​គុណភាព​នៅ​ឡើយ​ទេ​។

  • អ្នកស្រី មីស៊្ហែល អូបាម៉ា នឹង​លើក​បញ្ហា​សិទ្ធិមនុស្ស​និង​វិស័យ​អប់រំ​នៅ​កម្ពុជា

    អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ស្ត្រី​ទី​១ ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​មក​ដល់​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​សហរដ្ឋអាមេរិក លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា។ ទោះ​បី​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ផ្ដោត​ជា​សំខាន់​លើ​វិស័យ​សិក្សា​អប់រំ​ក៏ដោយ អ្នកស្រី​ក៏​នឹង​លើក​ឡើង​អំពី​ក្តី​កង្វល់​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ផង​ដែរ។ ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ ប្រមូលផ្ដុំ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ មីនា ដាក់​ញត្តិ​តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ជូន​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

  • ​អ្នក​ឡ​ពាង​ប្តឹង​ព្រះរាជអាជ្ញា​ពីរ​រូប​ដែល​មិន​ចាត់ការ​បណ្តឹង​ប្រឆាំង លោកស្រី ជា ខេង​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពុងត្រឡាច កំពង់ឆ្នាំង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ឧត្តម​ប្រឹក្សា​នៃ​អង្គចៅក្រម នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ប្តឹង​មន្ត្រី​តុលាការ​ពីរ​រូប​ថា រើសអើង ដោយសារតែ​មិន​ចាត់ការ​លើ​បណ្តឹង​របស់​អ្នកភូមិ​ដែល​ប្តឹង​លោកស្រី ជា ខេង ពី​បទ​ផ្តល់​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ។

  • ភរិយា​ប្រធានាធិបតីអាមេរិក​នឹង​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​​កម្ពុជា​

    មន្រ្តីសេតវិមានឲ្យ​ដឹងថា​ភរិយា​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ស្រីMichelle Obama ដែល​គ្រោង​​​នឹង​មក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជានៅថ្ងៃសុក្រ​សប្តាហ៍នេះ​​ នឹង​លើក​ពីបញ្ហានយោបាយ និង​សិទ្ធិមនុស្ស​​​នៅកម្ពុជា។ លោកស្រីMichelleនឹងមក​ដល់​ខេត្ត​សៀម​រាប​នៅ​យប់ថ្ងៃ​សុក្រ ហើយ​នឹង​ចាក​ចេញទៅវិញ​នៅ​ថ្ងៃ​អាទិត្យ។ក្នុង​​ពេល​មក​ដល់​កម្ពុជា លោកស្រី​​នឹង​ត្រូវ​អម​ដំណើរ​រដោយ​ភរិយា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ​លោកស្រី​ ប៊ុន រ៉ានី ហ៊ុន សែន​។ លោកស្រីនឹង​ជួប​ជាមួយ​សិស្ស​វិទ្យាល័យ​ដែល​ជា​ផ្នែក​មួយ​នៃ​​កិច្ច​ប្រឹងប្រែង​​ដើម្បី​លើក​តម្កើងគំនិតផ្តួច​​ផ្តើម«ឲ្យ​ក្មេងស្រីរៀន»“Let Girls Learn”។

  • អង្គការ​សិទ្ធិ​​មនុស្ស​​អន្ដរ​ជាតិ​៖ សេចក្ដី​​ព្រាង​ច្បាប់​​បោះ​​ឆ្នោត​​កម្ពុជា​រំលោភ​​លើ​​សិទ្ធិ​មនុស្ស​ជា​​មូលដ្ឋាន

    សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​របស់​កម្ពុជា គឺ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស និង​បទដ្ឋាន​ប្រជាធិប​តេយ្យ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ Human Rights Watch ចុះ​ថ្ងៃ​ទី​១៦​ខែ​មីនា​ម្សិលមិញ​។ អង្គការ​អន្ដរជាតិ​ដដែល​នេះ បាន​លើក​ឡើង​ទៀត​ថា សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​កម្ពុជា គួរ​តែ​ត្រូវ​បាន​កែ​ប្រែ មុន​នឹង​បញ្ជូន​ទៅ​សភា​ដើម្បី​អនុម័ត​។

  • GMAC បដិសេធ​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ពី​ការរំលោភ​សិទ្ធិ​កម្មករ​​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បដិសេធ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch)​ស្ដីពី​ការរំលោភ​សិទ្ធិ​ការងារ ថា មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៃ​សិទ្ធិ​កម្មករ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ។​ ​ការបដិសេធ​នេះ​ធ្វើឡើង បន្ទាប់​ពី​អង្គការ Human Rights Watch បាន​ចេញ​របាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​ការងារ ដែល​មាន​ចំណងជើង​ថា Work Faster or Get Out ចេញ​ផ្សាយ​ក្នុង​ខែ​មីនា​នេះ ។ របាយការណ៍​កម្រាស់​១៤៦​ទំព័រ​របស់ Human Rights Watch បានសរសេរថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជារឿយៗ​ត្រូវបាន​រើសអើង និង​កេងប្រវ័ញ្ច​ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​កម្មរ ។ កម្មករ​ភាគច្រើន​បានទទួល​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​គាត់​ងាយស្រួល​ក្នុង​ការបណ្តេញ​ចេញ ។

  • សាលាក្រុង​ភ្នំពេញ​ទុកពេល​ជាង​មួយ​ខែ​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​តវ៉ា​ពី​លទ្ធផល​ដោះស្រាយ​​

    សាលា​រាជធានី​ភ្នំពេញ ទុក​ពេល​ជាង​មួយខែ ឲ្យ​ពលរដ្ឋ​បុរី​កីឡា​ដែល​មាន​បញ្ហា​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច តវ៉ា បើ​ពួកគេ​មិន​ឯកភាព​លើ​លទ្ធផល​វាយ​តម្លៃ​របស់​សាលាក្រុង ដើម្បី​ទទួលបាន​ដំណោះស្រាយ​នៅ​នឹង​កន្លែង ។​ ​យោង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ឲ្យដឹងថា សាលាក្រុង​នឹង​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​លទ្ធផល​នៃ​ការវាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​ប្រជាពលរដ្ឋ​បាន​តវ៉ា​កន្លងមក ហើយ​ការបិទ​ប្រកាស​នេះ ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណោះស្រាយ​បញ្ចប់​បញ្ហា​។ សាលាក្រុង​បញ្ជាក់ថា ការប្រកាស​នេះ គឺ​យក​តាម​លទ្ធផល​ដែល​ក្រុមការងារ​ចម្រុះ មាន​តំណាង​សាលាក្រុង សាល​ខណ្ឌ​៧​មករា សាលា​សង្កាត់​វាលវង់ សង្គម​ស៊ីវិល ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច និង​តំណាង​ប្រជាពលរដ្ឋ បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ដើម្បី​វាយតម្លៃ​លើ​លក្ខណៈសម្បត្តិ​របស់​គ្រួសារ​នីមួយៗ ដោយ​ផ្អែក​តាម​សាវតារ​នៃ​ការ​ស្នាក់នៅ និង​ឯកសារ​ដែល​ពលរដ្ឋ​បាន​ដាក់​ជូន​ក្នុង​វេទិកា​សាធារណៈ​កាលពី​ខែ​សីហា ឆ្នាំ​២០១៤ ។​

  • CCHR​​ស្នើ​​UN​​ថ្កោលទោស​​ការប្រព្រឹត្ត​រ​បស់​​រដ្ឋាភិបាល​កម្ពុជា​​លើ​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​

    នៅ​យប់​​ថ្ងៃទី​​១៦​​មីនា​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​​(CCHR)​​និង​​អង្គការ​​ពិភពលោក​​ប្រឆាំង​​ទារុណកម្ម បានចេញ​​សេចក្តីថ្លែងការណ៍​​រួម អំពាវនាវ​​ដល់​អង្គកា​រ​សហ​ប្រជាជាតិ​​ថ្កោលទោស​​ចំពោះ​ការ​ប្រ​ព្រឹត្ត​​របស់​​រដ្ឋាភិបាល​កម្ពុជា​​លើ​អ្នក​ការពារ​​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើ​យោង​ទៅ​តាម​របាយការណ៍​របស់​CCHR​បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបង្ក្រាប​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស សមាជិក​សហជីព និង​អ្នកសារព័ត៌មាន​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo