កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បង្កើន​ការ​តស៊ូ​មតិ​កាន់​តែ​ខ្លាំង

    សហគមន៍​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច ពូ​គង់ រួម​ជា​មួយនឹង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល នានា​បាន​សម្តែង​នូវ​ក្តីកង្វល់ និង​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះ​ការ​រំលោភ​ដីធ្លី​នៅ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គីរី។ នៅ​ក្នុង​ជំនួប​ថ្ងៃ​ស្អែក​នៅ​ទីក្រុង​ភ្នំពេញ ក្រុម​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នឹង​ថ្លែង​ពី​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ពួកគេ និង​គ្រោង​ស្នើ​ទៅ​រដ្ឋា​ភិបាល​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​ដោះស្រាយ​លើ​បញ្ហា របស់​ពួកគេ។

  • សាលាក្រុង​នឹង​ប្រកាស​លទ្ធផល​នៃការវាយ​តម្លៃ​លក្ខណៈ​សម្បត្តិ​សហគមន៍​បុរី​កីឡា​​នាថ្ងៃ​ទី២០​ មីនា​

    សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាសប្រាប់​ដល់ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា ឲ្យបាន​ជ្រាបថា​៖ បន្ទាប់ពី​ទទួលបាន​សំណើសុំ​ស្វែងរក​ដំ​ណោះ​ស្រាយ​របស់​ប្រជាពលរដ្ឋ​រួច​មក ក្រុម​ការងារ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​ប្រជាពលរដ្ឋ បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ដើម្បី​វាយតម្លៃ​លក្ខណៈសម្បត្តិ​គ្រួសារ​នីមួយៗ ដែល​ប្រជាពលរដ្ឋ​បាន​ដាក់ជូន​ក្រុមការងារ​ច​ម្រុះ​នា​ពេលកន្លងមក​។ លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​នេះ នឹង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលាខណ្ឌ​៧​មករា នា​ថ្ងៃ​ទី ២០ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ឯកសារ ឬ​សាក្សី​បន្ថែម​ដល់​ក្រុម​ការងារ​ចម្រុះ ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​ជូន​នៅនឹងកន្លែង​៕

  • អ្នក​ភូមិ​ឡពាង​ប្ដឹង​មន្ត្រី​តុលាការ​ចោទ​ពី​បទ​មិន​ចាត់​ការ​បណ្ដឹង​របស់​ពលរដ្ឋ​ក្រីក្រ

    តំណាង​អ្នក​ភូមិ​ឡពាង នៅ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ប្ដឹង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​អគ្គព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ ពី​បទ​រើសអើង​មិន​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្រីក្រ។ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ៣​ច្បាប់ ដាក់​ជូន​ស្ថាប័ន​បី គឺ​រដ្ឋសភា​ជាតិ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ក្រសួង​យុត្តិធម៌ បាន​រៀបរាប់​ពី​ការ​រើសអើង និង​ភាព​មិន​ប្រក្រតី​ជាច្រើន​របស់​មន្ត្រី​តុលាការ​កម្ពុជា។ តំណាង​អ្នក​ភូមិ​ឡពាង លោក រាជ សីម៉ា បាន​លើក​យក​បណ្ដឹង​របស់​ខ្លួន​ដែល​ប្ដឹង​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង ទាក់ទង​នឹង​ការ​ចេញ​មូលប្បទានប័ត្រ​ទឹក​ប្រាក់​ចំនួន ១​ម៉ឺន​ដុល្លារ​មិន​អាច​បើក​លុយ​បាន មក​បញ្ជាក់​អំពី​ការ​រើសអើង​របស់​មន្ត្រី​តុលាការ ជូន​ស្ថាប័ន​ទាំង​បី។

  • សាលាក្រុង​នឹង​ប្រកាស​លទ្ធផល​នៃការវាយ​តម្លៃ​លក្ខណៈ​សម្បត្តិ​សហគមន៍​បុរី​កីឡា​​នាថ្ងៃ​ទី២០​ មីនា​

    សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាសប្រាប់​ដល់ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​បុរី​កីឡា ឲ្យបាន​ជ្រាបថា​៖ បន្ទាប់ពី​ទទួលបាន​សំណើសុំ​ស្វែងរក​ដំ​ណោះ​ស្រាយ​របស់​ប្រជាពលរដ្ឋ​រួច​មក ក្រុម​ការងារ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​ប្រជាពលរដ្ឋ បាន​ពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ដើម្បី​វាយតម្លៃ​លក្ខណៈសម្បត្តិ​គ្រួសារ​នីមួយៗ ដែល​ប្រជាពលរដ្ឋ​បាន​ដាក់ជូន​ក្រុមការងារ​ច​ម្រុះ​នា​ពេលកន្លងមក​។ លទ្ធផល​បឋម​នៃ​ការវាយតម្លៃ​នេះ នឹង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលាខណ្ឌ​៧​មករា នា​ថ្ងៃ​ទី ២០ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ឯកសារ ឬ​សាក្សី​បន្ថែម​ដល់​ក្រុម​ការងារ​ចម្រុះ ធ្វើការ​ពិនិត្យ និង​ដោះស្រាយ​ជូន​នៅនឹងកន្លែង​៕

  • CCHR​​ស្នើ​​UN​​ថ្កោលទោស​​ការប្រព្រឹត្ត​រ​បស់​​រដ្ឋាភិបាល​កម្ពុជា​​លើ​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​

    នៅ​យប់​​ថ្ងៃទី​​១៦​​មីនា​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​​(CCHR)​​និង​​អង្គការ​​ពិភពលោក​​ប្រឆាំង​​ទារុណកម្ម បានចេញ​​សេចក្តីថ្លែងការណ៍​​រួម អំពាវនាវ​​ដល់​អង្គកា​រ​សហ​ប្រជាជាតិ​​ថ្កោលទោស​​ចំពោះ​ការ​ប្រ​ព្រឹត្ត​​របស់​​រដ្ឋាភិបាល​កម្ពុជា​​លើ​អ្នក​ការពារ​​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើ​យោង​ទៅ​តាម​របាយការណ៍​របស់​CCHR​បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការបង្ក្រាប​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស សមាជិក​សហជីព និង​អ្នកសារព័ត៌មាន​។​

  • មន្ត្រី​គណបក្ស​ជំទាស់​ប្តឹង​ទាស់​សាលក្រម​តុលាការ​ខេត្ត​កណ្តាល

    ក្រុម​មេធាវី​បាន​ប្តឹង​ទាស់សាល​ក្រម​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាលនៅ​ថ្ងៃ​ច័ន្ទ​នេះ។ តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ដែល​បានផ្តន្ទាទោស​ដោយ​កំបាំង​មុខលោក​ចាន់ ចេង​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​មេធាវី​ជួង ជួងី​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀល​ពី​បទ ​«ផ្តល់​មធ្យោបាយ​ឲ្យជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​រត់​ចេញ​ពី​ពន្ធនាគារ»។

  • អ្នកស្រី មីស៊្ហែល អូបាម៉ា នឹង​លើក​បញ្ហា​សិទ្ធិមនុស្ស​និង​វិស័យ​អប់រំ​នៅ​កម្ពុជា

    អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ស្ត្រី​ទី​១ ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​មក​ដល់​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​សហរដ្ឋអាមេរិក លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា។ ទោះ​បី​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ផ្ដោត​ជា​សំខាន់​លើ​វិស័យ​សិក្សា​អប់រំ​ក៏ដោយ អ្នកស្រី​ក៏​នឹង​លើក​ឡើង​អំពី​ក្តី​កង្វល់​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ផង​ដែរ។ ពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ ប្រមូលផ្ដុំ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ មីនា ដាក់​ញត្តិ​តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ជូន​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

  • អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​បក្ស​ទាំង​ពីរ​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​សភា គឺ​ជា​ច្បាប់​ដែល​រំលោភ​លើ​មូលដ្ឋាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។ ការ​លើក​ឡើង​របស់​អង្គការ​អន្តរជាតិ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មីនា សប្ដាហ៍​នេះ។

  • កុមារ​តូច​ៗ​​នាំ​គ្នា​ឈរ​មុខ​ស្ថានទូត​​អា​មេ​រិ​ក​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ Mchelle Obama

    រាជ​ភ្នំពេញ​ ៖ តំណាង​សហគមន៍​ថ្មគោល បឹង​កក់ បុរី​កីឡា​ និង​ផ្លូវ​រថភ្លើង​ដែល​ភាគច្រើន​​ជា​កុមារ​តូច​ៗ​ប្រមាណ​ជា​៨០​នាក់​ បា​នាំ​គ្នា​ឈរ​កាន់​បដា​ពាក្យ​ស្លោក​ប្រមូល​ម្តុំ​នៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក​លើ​កំណាត់​ផ្លូវ​លេខ​៩៦​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​១៧​ មីនា ​២០១៥​ ដើម្បី​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោកស្រី​ Mchelle Obama ​។ នៅ​ក្នុង​ការ​ប្រមូល​ម្តុំ​នេះ​ គឺ​មានការ​កាន់​បដា​រូបថត​​លោកស្រី​ Mchelle Obama​ និង​ទង់ជ័យ​របស់​អា​មេ​រិ​ក ​និង​លោក​បា​រ៉ាក់ ​អូ​បា​ម៉ា​ហើយ​កាលពី​ស​ប្តា​ហ៍​មុន​សហគមន៍​ដីធ្លី​ ក៏​បាន​ដាក់​ញត្តិ​​ទៅ​កាន់​សា្ថ​ន​ទូត​អា​មេ​រិ​ក​ម្តង​រួច​មក​ហើយ ​គឺ​ស្នើ​សុំ​​ឱ្យលោក​ជំទាវ​ទី​១​​របស់​អា​មេ​រិ​ក​​ជួយ​អន្តរាគមន៍​ដោះ​លែង​​ស្ត្រី​សកម្មជន​ដីធ្លី​ដែល​​កំពុង​ជាប់​នៅ​ពន្ធនាគារ​​ព្រៃ​ស ​។

  • តំណាង​ពលរដ្ឋ​ជិត​១០០​គ្រួសារ​ធ្វើ​សាក្សី​ឲ្យ​ប្ដី​ប្រពន្ធ​ចាស់​ជរា​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ព្រះសីហនុ

    តំណាង​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​គ្នា​ជួយ​ធ្វើ​សាក្សី​ជូន​មនុស្ស​ចាស់​ជរា​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​អះអាង​ថា ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​ដី​ផ្ទះ និង​ចម្ការ ដោយ​សំអាង​ទៅ​លើ​ប្លង់​កម្មសិទ្ធិ ឬ​ប្រព័ន្ធ​តុលាការ។ មនុស្ស​ចាស់​ជរា​មាន​វ័យ​ជិត ៨០​ឆ្នាំ​ទាំង​ពីរ​នាក់ អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន អៀង សុធារ៉ា ឲ្យ​សង​ដី​លំនៅឋាន និង​ដី​ចម្ការ​ជូន​ពួក​គាត់​វិញ។ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី បាន​អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មីនា នៅ​សាលា​ស្រុក​ស្ទឹងហាវ ថា ក្រុមហ៊ុន អៀង សុធារ៉ា បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ប្រព័ន្ធ​តុលាការ ដើម្បី​ប្លន់​យក​ដី​មាន​ទំហំ​ជាង ៥​ហិកតារ តាំង​ពី​ឆ្នាំ​២០០៤ មក​ដល់​ឆ្នាំ​២០១៥។

  • ប្រជា​សហគមន៍​រារាំង​សមត្ថកិច្ច​ខេត្ដ​ព្រះវិហារ​មិន​ឲ្យ​យក​គ្រឿងចក្រ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន​វិញ​​

    អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃ​អង្គារ​នេះ​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ដកហូត​គ្រឿងចក្រ​ពីរ​គ្រឿង ដែល​ប្រជាពលរដ្ឋ​រឹបអូស​ពី​ក្រុមហ៊ុន​ចិន​យកទៅ​រក្សាទុក​នៅ​សាលាឃុំ​ប្រមេរ ដោយសារ​គ្រឿងចក្រ​នោះ​បាន​ឈូក​ឆាយដី​ពួក​គេ​កាលពី​ចុង​ខែ​មករា​កន្លងទៅ ។​ ​ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​ព្រះវិហារ លោក ឡុង ស៊ីថា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ​បាន​នាំ​កម្លាំង​សមត្ថកិច្ច​ស្រុក​ត្បែងមានជ័យ​ជាង​១០​នាក់ ទៅ​រំដោះ​យក​គ្រឿងចក្រ​ពីរ​គ្រឿង​នៅ​សាលាឃុំ​ប្រមេរ ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង​វិញ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​រារាំង ។​

  • គណៈកម្មការ​ជាតិ បញ្ចប់​កិច្ច​ប្រជុំ​ពិនិត្យ ដើម្បី​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

    គណៈកម្មការ​ជាតិ ដឹកនាំ​ដោយ​លោក អង្គ​វង្ស វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បានបញ្ចប់​កិច្ច​ប្រជុំ ដើម្បី​ឈាន​ទៅ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ។ ប៉ុន្តែ​ចំនួន​អ្នកទោស ដែល​ត្រូវ​លើកលែង និង​បន្ធូរ​បន្ថយទោស មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ លោក គឹម សន្តិភាព អនុរដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហា​ផ្ទៃ ត្រូវ​ពិនិត្យ​ឡើង​វិញ លើ​ទណ្ឌិត​មួយ​ចំនួន ដែល​ខ្វះ​ឯកសារ។ ទន្ទឹម​នោះ ក្រុម​ការងារ​ជំនាញ​មួយ ត្រូវបាន​បង្កើត​ឡើង ដើម្បី​ចុះ​ពិនិត្យ​ជាក់​ស្តែង​លើ​ស្ថាន​ភាព​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​មានកូន​តូច នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ទូទាំង​ប្រទេស​ផងដែរ។

  • ​អ្នក​ឡ​ពាង​ប្តឹង​ព្រះរាជអាជ្ញា​ពីរ​រូប​ដែល​មិន​ចាត់ការ​បណ្តឹង​ប្រឆាំង លោកស្រី ជា ខេង​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពុងត្រឡាច កំពង់ឆ្នាំង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ក្រសួង​យុត្តិធម៌ និង​ឧត្តម​ប្រឹក្សា​នៃ​អង្គចៅក្រម នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ប្តឹង​មន្ត្រី​តុលាការ​ពីរ​រូប​ថា រើសអើង ដោយសារតែ​មិន​ចាត់ការ​លើ​បណ្តឹង​របស់​អ្នកភូមិ​ដែល​ប្តឹង​លោកស្រី ជា ខេង ពី​បទ​ផ្តល់​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ។

  • ពលរដ្ឋ​សហគមន៍​បឹងកក់​ស្នើ​អ្នកស្រី​មីស្ហ៊ែល​អូបាម៉ា​ជួយ​អន្តរាគមន៍​ដោះលែង​ស្ត្រី​បឹងកក់

    ពលរដ្ឋ​សហគមន៍​បឹងកក់​ប្រមាណ​៥០​នាក់ ប្រមូល​ផ្ដុំ​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ដាក់​ញត្តិ​តាម​រយៈ​ស្ថានទូត​ជូន​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សហគមន៍​មាន​បញ្ហា​ដី​ធ្លី បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​ឲ្យ​អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​អន្តរាគមន៍​ដល់​រដ្ឋាភិបាល ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​មាន​អ្នកស្រី ទេព វន្នី ជាដើម។

  • សង្គម​ស៊ីវិល​ស្នើ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុ​ស្ស​អន្តរជាតិ បើក​ការស៊ើបអង្កេត​បន្ទាន់ ទៅ​លើ​វិធានការ​មួយចំនួន​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។​ ​តាម​សេចក្តីថ្លែងការណ៍​រួម របស់​អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សាយ​ចេញពី​ទីក្រុង​ហ្សឺ​ណែ​វ ចុះ​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ឲ្យដឹងថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថាន​ការព្រួយបារម្ភ និង​ទទូច​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បើក​ការស៊ើបអង្កេត​បន្ទាន់ ដើម្បី​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខកចិត្ត​នឹង​បក្សប្រឆាំង​ដែល​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី​រំលោភ​សិទ្ធិមនុស្ស​​

    អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ការខកចិត្ត​ទៅលើ​គណបក្ស​ប្រឆាំង ដែល​បាន​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​អង្គការ​មួយ​នោះ យល់​ថា​ជំរុញ​ឲ្យមាន​ការរំលោ​ភ​សិទ្ធិមនុស្ស ។​ សេចក្តីថ្លែងការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​ឲ្យដឹងថា សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នៃ​ប្រទេស​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ។​

  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខកចិត្ត​នឹង​បក្សប្រឆាំង​ដែល​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី​រំលោភ​សិទ្ធិមនុស្ស​​

    អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ការខកចិត្ត​ទៅលើ​គណបក្ស​ប្រឆាំង ដែល​បាន​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​អង្គការ​មួយ​នោះ យល់​ថា​ជំរុញ​ឲ្យមាន​ការរំលោ​ភ​សិទ្ធិមនុស្ស ។​ សេចក្តីថ្លែងការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​ឲ្យដឹងថា សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នៃ​ប្រទេស​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ។​

  • សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​គួរ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ដែល​លាក់បាំង​ព័ត៌មាន​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​លើកឡើងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គួរតែ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​របស់​រដ្ឋ​ណា ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​សាធារណៈ នោះ​ទើប​ច្បាប់​នេះ​អាច​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ។​

  • ឪពុក​រំលោភ​កូនស្រី​ចុង​នៅ​ទឹកដី​ថៃ​ចាប់​បាន​នៅ​ទឹកដី​ខ្មែរ

    ខេត្តបាត់ដំបង​ឪពុកចុង​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិ​នា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ថា​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន នៅ​ឯ​ទឹកដី នៃ​ប្រទេស​ថៃ រួច​គេចខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

  • សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​គួរ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ដែល​លាក់បាំង​ព័ត៌មាន​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​លើកឡើងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គួរតែ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​របស់​រដ្ឋ​ណា ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​សាធារណៈ នោះ​ទើប​ច្បាប់​នេះ​អាច​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo