កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សង្គមស៊ីវិល៖ ជប៉ុនផ្ដល់កម្ចីសម្បទានគឺចង់បញ្ចប់ជម្លោះគម្រោងសង់ផ្លូវដែក
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន បានស្នើឲ្យ ប្រទេសជប៉ុន ជួយគាំទ្រលើការសាងសង់វិស័យហេដ្ឋារចនាសម្ព័ន្ធ ប៉ែកខាងជើងរបស់កម្ពុជា ដើម្បីឆ្លើយតបការធ្វើសមាហរណកម្មអាស៊ាននៅចុងឆ្នាំ២០១៥។ ប៉ុន្តែអង្គការសង្គមស៊ីវិលយល់ឃើញថា ទឹកប្រាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺរដ្ឋាភិបាលកម្ពុជា ចង់បញ្ចប់ជម្លោះរ៉ាំរ៉ៃរវាងគម្រោងសាងសង់ដែលផ្ដល់សម្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី និងប្រជាពលរដ្ឋ។
-
សង្គមស៊ីវិលទាមទារឲ្យអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា
អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើអំពើហិង្សាទៅលើអ្នកការពារសិទ្ធិមនុស្ស សមាជិកសហជីព និងអ្នកសារព័ត៌មាន។ ការអំពាវនាវនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំលើកទី១១៣ របស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វ៊ីស (Switzerland) ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។
-
អឺរ៉ានឹងដាក់លិខិតទៅក្រុមការងារបក្សទាំងពីរសុំឲ្យដកមាត្រាខ្លះនៃច្បាប់បោះឆ្នោតថ្មី
សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី សភាជាតិនឹងបើកកិច្ចប្រជុំវិសាមញ្ញពេញអង្គនៅថ្ងៃទី១៩ មីនា ខាងមុខនេះ ទោះជាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ទទួលរងការរិះគន់ និងស្នើសុំឲ្យមានការលុបចោលមាត្រាមួយចំនួនក្ដី។ មាត្រាទាំងនោះគេចាត់ទុកថា ជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល តែសភានឹងបើកសម័យប្រជុំពេញអង្គនីតិកាលទី៥ ដដែល។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) នឹងដាក់លិខិតផ្ដល់អនុសាសន៍ស្នើទៅក្រុមការងារគណបក្សទាំងពីរ (គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា) នៅថ្ងៃទី១៧ មីនា សុំឲ្យលុបចោលមាត្រាមួយំនួន និងពិនិត្យឡើងវិញនូវមាត្រាមួយចំនួនទៀត មុននឹងដាក់ឲ្យសភាបើកកិច្ចប្រជុំអនុម័ត។
-
ក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាតុមូល ស្តីពីសិទ្ធិ ទទួលបានព័ត៌មាន
ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ដែលគាំទ្រដោយមូលនិធិខុនរ៉ាដ អាដេណៅអ៊ែរប្រចាំកម្ពុជា បានធ្វើវេទិកាតុមូលស្តីពី សិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋាគារ សាន់វេដោយមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្រសួងព័ត៌បានបង្កើតគណៈកម្មការ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីឲ្យច្បាប់នេះ មានលក្ខណៈស្តង់ដារ និងផ្តល់ផលប្រយោជន៍ដល់អ្នកសាព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការទទួលបានព័ត៌មានជាក់លាក់ ។
-
ក្រុមការងារចំរុះរបស់ក្រសួងបរិស្ថានចំនួន៥ គ្រោងចុះធ្វើយុទ្ធនាការសំអាតរោងចក្រនៅដើមខែមេសា
យុទ្ធនាការសំអាតរោងចក្រ មានគោលដៅត្រួតពិនិត្យ បរិស្ថានក្នុងរោងចក្រដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពរបស់និយោជិត ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីសប្តាហ៍មុនបានអះអាងថានឹងចាប់ផ្តើមនឹងក្នុងពេលឆាប់ៗនោះ អាចនឹងត្រូវធ្វើឡើងនៅដើមខែមេសាខាងមុខនេះហើយ ដោយក្រសួងបានបែងចែកជាក្រុមការងារចំនួន៥ ដើម្បីចុះទៅត្រួតពិនិត្យរោងចក្រ ដោយមានការសហការពីអាជ្ញាធរក្នុងតំបន់និងរោងចក្រផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ១៦មីនានេះ។
-
លោក កឹម សុខា៖ការព្រួយបារម្ភរបស់សង្គមស៊ីវិលលើច្បាប់បោះឆ្នោតថ្មីគឺជារឿងត្រឹមត្រូវ
<<ពាក្សថាចរចាអ្វីដែលគណបក្សសង្គ្រោះជាតិចង់បាននោះ វាអត់បានដូចអ្វីដែលយើងចង់បាននោះទេ ហើយអ្វីគណបក្សប្រជាជនកម្ពុជាចង់បាន ក៏មិនបានដូចបំណង់ដែល>>។នេះការបញ្ជាក់លើច្បាប់បោះឆ្នោតថ្មីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងទៅកាន់ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីក្រុងខ្មែរ ឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី១៣ ខែមីនា។លោកបានបន្តថា អង្គការសង្គមស៊ីវិលជាតិ បានព្រួយបារម្ភ ក្នុងការសម្រេចដាក់បញ្ចូលនូវខ្លឹមសារមួយចំនួន ដែលសង្គមស៊ីវិលចាត់ទុកថា ខ្លឹមសារនោះផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជានៅក្នុងសេចក្តីព្រាង នៃសេចក្តីស្នើច្បាប់ទាំងពីរ គឺជារឿងត្រឹមត្រូវ។
-
អឺរ៉ានឹងដាក់លិខិតទៅក្រុមការងារបក្សទាំងពីរសុំឲ្យដកមាត្រាខ្លះនៃច្បាប់បោះឆ្នោតថ្មី
សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី សភាជាតិនឹងបើកកិច្ចប្រជុំវិសាមញ្ញពេញអង្គនៅថ្ងៃទី១៩ មីនា ខាងមុខនេះ ទោះជាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ទទួលរងការរិះគន់ និងស្នើសុំឲ្យមានការលុបចោលមាត្រាមួយចំនួនក្ដី។ មាត្រាទាំងនោះគេចាត់ទុកថា ជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល តែសភានឹងបើកសម័យប្រជុំពេញអង្គនីតិកាលទី៥ ដដែល។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) នឹងដាក់លិខិតផ្ដល់អនុសាសន៍ស្នើទៅក្រុមការងារគណបក្សទាំងពីរ (គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា) នៅថ្ងៃទី១៧ មីនា សុំឲ្យលុបចោលមាត្រាមួយំនួន និងពិនិត្យឡើងវិញនូវមាត្រាមួយចំនួនទៀត មុននឹងដាក់ឲ្យសភាបើកកិច្ចប្រជុំអនុម័ត។
-
ពលរដ្ឋនៅបន្ទាយមានជ័យជាង១០០នាក់តវ៉ាឲ្យអាជ្ញាធរឃុំដកមេភូមិចេញពីតំណែង
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណជាង ១០០នាក់ នៅព្រឹកថ្ងៃទី១៦ មីនា នាំគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់ ដើម្បីឲ្យអាជ្ញាធរឃុំដកមេភូមិចេញពីតំណែង។ អ្នកភូមិបញ្ជាក់ថា ហេតុដែលតវ៉ានេះ ដោយសារមេភូមិមិនព្រមដោះស្រាយរឿងទំនាស់ដីធ្លីតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងប្រកាន់បក្សពួកនិយមទៅលើក្រុមអ្នកមានទ្រព្យធន។ ក្រុមប្រជាពលរដ្ឋដែលតវ៉ានោះ សម្ដែងការមិនពេញចិត្តចំពោះសកម្មភាពដោះស្រាយដីធ្លីរបស់មេភូមិថ្នល់បត់នេះ ថាជាដើមចមនាំឲ្យបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋចេះតែអូសបន្លាយទៅមុខជាបន្តបន្ទាប់។
-
ឯកអគ្គរដ្ឋទូតអាមេរិកស្នើឲ្យរដ្ឋសភាកម្ពុជាពិចារណាចំណុចរឹតបន្តឹងសិទ្ធិសេរីភាពក្នុងច្បាប់បោះឆ្នោតថ្មី
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះច្បាប់បោះឆ្នោតថ្មី ដែលលោកគិតថាបានរឹតបន្តឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដោយជំរុញឲ្យសភាពិចារណាឲ្យបានល្អិតល្អន់ចំពោះផលប៉ះពាល់លើសិទ្ធិសេរីភាពជាមូលដ្ឋាន។
-
ក្រុមការងារចំរុះរបស់ក្រសួងបរិស្ថានចំនួន៥ គ្រោងចុះធ្វើយុទ្ធនាការសំអាតរោងចក្រនៅដើមខែមេសា
យុទ្ធនាការសំអាតរោងចក្រ មានគោលដៅត្រួតពិនិត្យ បរិស្ថានក្នុងរោងចក្រដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពរបស់និយោជិត ដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីសប្តាហ៍មុនបានអះអាងថានឹងចាប់ផ្តើមនឹងក្នុងពេលឆាប់ៗនោះ អាចនឹងត្រូវធ្វើឡើងនៅដើមខែមេសាខាងមុខនេះហើយ ដោយក្រសួងបានបែងចែកជាក្រុមការងារចំនួន៥ ដើម្បីចុះទៅត្រួតពិនិត្យរោងចក្រ ដោយមានការសហការពីអាជ្ញាធរក្នុងតំបន់និងរោងចក្រផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ១៦មីនានេះ។
-
សហគមន៍ប៉ះពាល់ដោយសារសំណង់ទំនប់វារីអគ្គិសនីនៅស្ទឹងត្រែងប្រារព្ធទិវាទន្លេអន្តរជាតិ
ពលរដ្ឋសហគមន៍ដែលប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីសេសានប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ និងបង្ហាញការជំទាស់នឹងការសាងសង់នេះ។ ប្រជាពលរដ្ឋនៃសហគមន៍ជនជាតិដើមព្នងចាស់ក្មេង ប្រមាណ ១៤០នាក់ នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាំគ្នាប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ លើកទីមួយនៅថ្ងៃទី១៤ មីនា ដើម្បីបង្ហាញការដឹងគុណទឹកទន្លេ។
-
របាយការណ៍ស្រាវជ្រាវបង្ហាញថាពលរដ្ឋខ្មែរក្រោមរស់នៅពុំមានសិទ្ធិសេរីភាព
របាយការណ៍ស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវសន្តិភាព បង្ហាញថា ប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ ពុំមានសិទ្ធិសេរីភាពគ្រប់គ្រាន់ឡើយ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាចែករំលែក និងបង្ហាញលទ្ធផលស្រាវជ្រាវពីស្ថានភាពរស់នៅរបស់ខ្មែរនៅកម្ពុជាក្រោម ដែលរៀបចំដោយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ នៅព្រឹកថ្ងៃទី១៥ ខែមីនា នាភោជនីយដ្ឋានទន្លេបាសាក់។ សិក្ខាសាលាដែលមានមនុស្សប្រមាណ ១០០នាក់ ភាគច្រើនជានិស្សិតនិងយុវជនចូលរួម បានពិភាក្សាយ៉ាងផុសផុលទៅលើបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ទាំងបញ្ហារបស់ខ្មែរក្រោមនៅកម្ពុជា និងខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម។
-
កម្មករខ្មែរស្របច្បាប់ប្រមាណ១ម៉ឺននាក់ប្រឈមនឹងការបណ្ដេញចេញពីប្រទេសថៃ
គិតត្រឹមចុងខែមីនា ឆ្នាំ២០១៥ ពលករស្របច្បាប់ប្រមាណ ១,៦លាននាក់មកពីប្រទេសចំនួនបី រួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ឬ ភូមា ដែលកំពុងបំពេញការងារនៅប្រទេសថៃ ប្រឈមនឹងការបណ្ដេញមកប្រទេសរបស់ខ្លួនវិញ ដោយសារតែលិខិតអនុញ្ញាតការងារនៅទីនោះផុតកំណត់។ ក្នុងចំណោមពលករស្របច្បាប់ មានពលករកម្ពុជា ប្រមាណ ១ម៉ឺននាក់ អាចអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ថៃ។ រាជរដ្ឋាភិបាលថៃ បានប្រកាសជាផ្លូវការថា សុពលភាពនៃប្រើប្រាស់លិខិតការងារបណ្ដោះអាសន្នរបស់ពលករចំណាកស្រុកពីប្រទេសជិតខាងរបស់ប្រទេសថៃ នឹងផុតកំណត់នៅចុងខែមីនា នេះ។ បញ្ហានេះ ពលករចំណាកស្រុករបស់កម្ពុជា និងអ្នកក្នុងបន្ទុករាប់ពាន់នាក់ ប្រឈមនឹងការវិលត្រឡប់មកប្រទេសខ្លួនវិញ ដើម្បីបំពេញបែបបទបំពេញការងារជាថ្មី។
-
ក្រសួងការងារកោះហៅលោក ម៉ម សូណង់ដូ ដោះស្រាយវិវាទការងារនៅថ្ងៃ១៦ មីនា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងកោះហៅភាគីវិវាទនៃស្ថានីយវិទ្យុសំបុកឃ្មុំ ឲ្យចូលតុចរចាដើម្បីបញ្ចប់ជម្លោះនៅព្រឹកថ្ងៃទី១៦ មីនា។ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ អេហ្វ.អិម ១០៥ មេហ្គាហឺតស៍ ឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ថា លោកនិងកូនចៅមួយចំនួនទៀត ដែលមានវិវាទជាមួយគ្នារឿងប្រាក់ខែ និងប្រាក់អតីតភាពការងារ នឹងត្រូវចូលដោះស្រាយនៅទីស្ដីការក្រសួងនៅព្រឹកថ្ងៃទី១៦ មីនា។
-
សហគមន៍ប៉ះពាល់ដោយសារសំណង់ទំនប់វារីអគ្គិសនីនៅស្ទឹងត្រែងប្រារព្ធទិវាទន្លេអន្តរជាតិ
ពលរដ្ឋសហគមន៍ដែលប៉ះពាល់ដោយសារការសាងសង់ទំនប់វារីអគ្គិសនីសេសានប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ និងបង្ហាញការជំទាស់នឹងការសាងសង់នេះ។ ប្រជាពលរដ្ឋនៃសហគមន៍ជនជាតិដើមព្នងចាស់ក្មេង ប្រមាណ ១៤០នាក់ នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាំគ្នាប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ លើកទីមួយនៅថ្ងៃទី១៤ មីនា ដើម្បីបង្ហាញការដឹងគុណទឹកទន្លេ។
-
តើរាជរដ្ឋាភិបាលអាចបោះបង់មហិច្ឆតាសាងសង់ទំនប់វារីអគ្គិសនីអារ៉ែងឬទេ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង មិនកើតឡើងនៅអាណត្តិទី៥នេះទេ។ ចំណែកឯមន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏បន្ទរតាមមេរបស់ខ្លួនដែរថា គ្មានឡើយការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ និងថែមទាំងចុះទៅបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋនៅអារ៉ែង ស្ងប់ចិត្តទៀតផង។ តើរាជរដ្ឋាភិបាលអាចបោះបង់ចោលមហិច្ឆតាសាងសង់ទំនប់នេះដែរ ឬយ៉ាងណា? គេមិនអាចទាយបានថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង នឹងសាងសង់ពិតប្រាកដនៅឆ្នាំណានោះឡើយ។ ប៉ុន្តែមានសញ្ញាមួយចំនួនដែលបង្ហាញពីរបៀបដែលរាជរដ្ឋាភិបាលចាត់វិធានការចំពោះគម្រោងអភិវឌ្ឍន៍ដ៏ចម្រូងចម្រាសនេះ។
-
ជនរងគ្រោះទំនាស់ដីធ្លីដាក់ញត្តិនៅស្ថានទូតអាមេរិកសុំឲ្យMichelle Obama អន្តរាគមន៍
មួយសប្តាហ៍មុនលោកស្រី មីសែល អូបាម៉ា បំពេញទស្សនកិច្ចនៅកម្ពុជា ក្រុមស្ត្រីសកម្មជនដីធ្លីនៅក្នុងសហគមន៍ន៍ចំនួនបួនបានស្នើឲ្យលោកស្រីភរិយាលោកប្រធានាធិបតីសហរដ្ឋអេមរិកបារ៉ាក់ អូបាម៉ាជួយធ្វើអន្តរាគមន៍ឲ្យមានការដោះស្រាយបញ្ហារបស់ពួកគេ។ លោកស្រីភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកបំពេញទស្សកិច្ចនៅខេត្តសៀមរាបនៅថ្ងៃទី២១ និង២២ខែមិនានេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៃគោលនយោបាយ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា»។
-
CCHR ថា តុលាការផ្តន្ទាទោសមេធាវីនិងតំណាងរាស្ត្របក្សសង្គ្រោះជាតិជាការរំលោភសិទ្ធិពលរដ្ឋ
អង្គការឃ្លាំមើលការរំរលោភសិទ្ធិមនុស្ស ហៅការសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកណ្តាលដែលបានផ្តន្ទាទោសមេធាវី និងតំណាងរាស្ត្របក្សសង្គ្រោះជាតិ គឺជាការរំលោភកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការធានាសិទ្ធិទទួលបានការជុំនុំជម្រះក្តីដោយយុត្តិធម៌ ។ ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកណ្តាល កាលពីម្សិលមិញសម្រេចប្រកាសសាលក្រមផ្តន្ទាទោសមេធាវី និងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពីររូបឲ្យជាប់ពន្ធនាគារ ម្នាក់២ឆ្នាំ និងពិន័យជាប្រាក់៣លានរៀលពីបទ ផ្តល់មធ្យោបាយឲ្យអ្នកទោសលួចរត់ ។
-
តុលាការខេត្តកណ្តាលផ្តន្ទាទោសអ្នកតំណាងរាស្ត្រ និងមេធាវីគណបក្សសង្គ្រោះជាតិ
តុលាការខេត្តកណ្តាលនៅថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោសលោក ចាន់ ចេង អ្នកតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ និងលោកមេធាវីជួង ជួងី ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ៣លានរៀលពីបទ«ផ្តល់មធ្យោបាយឲ្យជនជាប់ចោទឈ្មោះមាស ប៉េង រត់ចេញពីពន្ធនាគារ»។
-
លោក ជូង ជូងី ចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តកណ្តាលថាអយុត្តិធម៌
លោកមេធាវី ជូង ជូងី នៅថ្ងៃទី១៤ ខែមីនា ចាត់ទុកការសម្រេចរបស់សាលាដំបូងខេត្តកណ្ដាល ថាអយុត្តិធម៌ បន្ទាប់ពីតុលាការនេះផ្ដន្ទាទោសរូបលោក និងមន្ត្រីគណបក្សនយោបាយពីររូប ឲ្យជាប់ពន្ធនាគារពីបទលួចរត់ពីពន្ធនាគារ និងផ្តល់មធ្យោបាយលួចរត់។ ទាំង លោក ជូង ជូងី និងមេធាវីការពារក្តីឲ្យជនជាប់ចោទជាមន្ត្រីគណបក្សសង្គ្រោះជាតិ គ្រោងនឹងបន្តបណ្ដឹងសារទុក្ខជំទាស់សេចក្តីសម្រេចនេះ។ បើទោះជាមកទល់នឹងថ្ងៃទី១៤ ខែមីនា លោក ជូង ជូងី មិនទាន់ទទួលបានសាលក្រមលាយលក្ខណ៍អក្សរផ្លូវការពីសាលាដំបូងខេត្តកណ្ដាល ក្តី ប៉ុន្តែលោកថា ការសម្រេចរបស់សាលាដំបូងខេត្តកណ្ដាល ក្នុងសំណុំរឿងក្តីរបស់លោក គឺជាចេតនារបស់តុលាការក្នុងការកាច់បំបាក់លោកមិនឲ្យហ៊ានចេញមុខតវ៉ា ឬការពារក្តីឲ្យសកម្មជនគណបក្សប្រឆាំង។ លោកថា វាក៏ជាការព្រមានដល់មេធាវីដទៃទៀត មិនឲ្យហ៊ានចេញមុខដូចលោក។