កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រសួង​យុត្តិធម៌​៖​ជម្លោះ​ដីធ្លី​នៅ​ឡ​ពាង​ស្ថិត​ក្នុង​សមត្ថកិច្ច​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​​

    ក្រសួង​យុត្តិធម៌ បញ្ជាក់​ជា​ថ្មី​ទៀត​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅក្នុង​នៅ​ភូមិ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ ស៊ុយ​ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ គឺ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ ។​ ​ការបញ្ជាក់​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​លិខិត​សុំ​អន្តរាគមន៍​របស់​អ្នកភូមិ​ឡ​ពាង​ចំនួន ៨៣ គ្រួសារ​ចុះ​ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ឲ្យចេញ​ដីកា​សម្រេចរ​ក្សាការពារ​ក្រុមហ៊ុន KDC ហាម​មិន​ឲ្យ​លក់ដូរ ជួល បញ្ចាំ ផ្ទេរ និង​ធ្វើ​សកម្មភាព​លើ​ដី​ទំនាស់​ ។​

    អានបន្ត
  • ក្រសួង​ការងារ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​គ្មាន​វិជ្ជាជីវៈ

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ធ្ងន់ធ្ងរ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។ ក្រសួង​ការងារ ចាត់​ទុក​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​គ្មាន​មូលដ្ឋាន​វិជ្ជាជីវៈ​ច្បាស់លាស់។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​ការ​សោកស្ដាយ និង​បដិសេធ​ចំពោះ​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ។ ក្រសួង​ការងារ អះអាង​ថា អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

  • CCHR​ថា តុលាការ​ផ្តន្ទាទោស​មេធា​វី​និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​

    អង្គការ​ឃ្លាំមើល​ការ​រំរ​លោភ​សិទ្ធិមនុស្ស ហៅ​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​ដែល​បាន​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភ​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ធានា​សិទ្ធិ​ទទួលបាន​ការជុំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​ ។​ ​ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ពី​បទ ផ្តល់​មធ្យោបាយ​ឲ្យ​អ្នកទោ​សលួច​រត់ ។​

  • ​ក្រសួង​រ៉ែ​និង​ថាមពល​បដិសេធ​ចំពោះ​ការផ្សាយ​របស់​អ្នកការ​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ករណី​នៅ​អា​រ៉ែ​ង​​

    ក្រសួង​រ៉ែ និង ថាមពល បដិសេធ​ចំពោះ​ការលើកឡើង​របស់​អ្នកការ​សែត​ភ្នំពេញប៉ុស្ដិ៍ ដែល​បាន​ចេញផ្សាយ​ថា កម្ពុជា​នៅតែ​ខ្វះ​អគ្គីសនី បើ​គ្មាន​គម្រោង​អា​រ៉ែ​ង ។​ ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង ថាមពល ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ លើក​ឡោះ​ង​ថា កាសែត​ភ្នំពេញ​ប៉ុស្ដ៍​ចុះផ្សាយ​ផ្ទុយ ទៅ​និង​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ថ្លែងថា ការវាយតម្លៃ​ការប៉ះពាល់​បរិស្ថាន​លើ​ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង និង នៅតែ​បន្តធ្វើ្ ទោះបី​លោកនាយក​ម​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ជ្រល​ភ្នំ​អារ៉ែង ត្រូវ​ទុក​ឲ្យ​ជំនាន់​ក្មេងៗ​អភិវឌ្ឍ​ក៏ដោយ ​។

  • ពលរដ្ឋ ៤៨ គ្រួសារ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ស្នើឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​

    ប្រជាពលរដ្ឋ ជាង ១០ គ្រួសារ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មីនា​នេះ បាន​នាំគ្នា​ដាក់​ញត្តិ នៅ​រដ្ឋសភា ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ ៤៨ គ្រួសារ ដែល​ជា​ទាហាន និង​គ្រួសារ​ទាហាន​ចូលនិវត្តន៍ ស្ថិតនៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សំណើ​នេះ ធ្វើឡើង បន្ទាប់​ពី​មិន​មាន​ដំណោះស្រាយ ពី​អាជ្ញាធរ​នៅតា​មមូ​ដ្ឋា​ន​។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​សែន​សុខ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​តុលាការ​អនុវត្ត​សាលដីកា​ចែក​ដី​​

    តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​១៦៣​គ្រួសារ​ក្នុង​ខណ្ឌ​សែន​សុខ ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​សាលដីកា​តុលាការ​កំពូល ក្នុង​ការបែងចែក​ដី​ជូ​ន​ប្រជាពលរដ្ឋ​ទាំង​១៦៣​គ្រួសារ ។​ ការស្វែងរក​អន្តរាគមន៍​នេះ​ធ្វើឡើង បន្ទាប់​ពី​ការចុះអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ត្រូវបាន​ខកខាន ដោយសារ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក អ៊ុក រ៉ាប៊ុន បាន​ចេញខិ​លិ​តមួយ​ច្បាប់​ស្នើ​ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្អាក​ការអនុវត្ត​សាលដីការ​នេះ ។​ ​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាង​៣០​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះបាន​យក​ញត្តិ​មក​ដាក់ជូន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អន្តរាគមន៍​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ជាថ្មី ។​

  • ក្រុម​សិទ្ធិ​មនុស្ស​ធ្វើ​របាយការណ៍​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប.

    ភ្នំពេញ—ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា​នៅ​តែ​ជា​ចំណោទ​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់ប្រទេស​ក្រីក្រ​មួយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​របាយការណ៍​ស្រមោល​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ​តាម​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​បញ្ជូន​របាយការណ៍​នេះ​ទៅ​កាន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ។​ ហើយ​គណៈ​កម្មាធិការ​ពិសេស​នេះ​នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិនិត្យ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

  • តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ស្នើ​ជួប​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក

    ត្រី​៤​នាក់​តំណាង​ឲ្យ​សហគមន៍​បុរីកីឡា ៣មករា បឹងកក់ និង​ព្រលាន​យន្តហោះ​អេសអូអេស (SOS) ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ជុំវិញ​បញ្ហា​ដីធ្លី​នៅ​សហគមន៍​របស់​ពួកគាត់ និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ក្នុង​ញត្តិ​ដែល​តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ទាំង៤​នាក់ យក​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា លើក​ពី​ជម្លោះ​ដីធ្លី​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​ការ​ពារ​ដីធ្លី​មាន​ដូចជា អ្នកស្រី ទេព វន្នី ជាដើម​ដាក់​ពន្ធនាគារ។

  • ក្រុម​​សិទ្ធិ​​មនុស្ស​​ធ្វើ​​របាយ​ការណ៍​​ទៅ​​គណៈ​កម្ម​ការ​​សិទ្ធិ​​មនុស្ស​ ​​អ.ស.ប.

    ភ្នំពេញ—ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា​នៅ​តែ​ជា​ចំណោទ​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់ប្រទេស​ក្រីក្រ​មួយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​របាយការណ៍​ស្រមោល​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ​តាម​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​បញ្ជូន​របាយការណ៍​នេះ​ទៅ​កាន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ។​ ហើយ​គណៈ​កម្មាធិការ​ពិសេស​នេះ​នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិនិត្យ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។​

  • ក្រុម​​សហគមន៍​​ទំនាស់​​ដីធ្លី​​​ក្រុងភ្នំពេញ ​ដាក់​​លិខិត​​រក​​អន្តរាគមន៍​​ពី​​ជំទាវ​​ទី១​អាមេរិក​

    ស្រី្ត​​តំណាង​​អ្នក​ភូមិ​​បឹងកក់​ អតីត​​អ្នកភូមិ​​បឹងកក់​ រួមទាំង​​សហគមន៍​​ព្រលាន​យន្តហោះ ​SOS​ នៅ​​ព្រឹក​​ថ្ងៃ​ទី១៣ ​មីនា​​នេះ ​បាន​ដាក់​​ញត្តិ​​​មួយ​ច្បាប់​​ទៅ​កាន់​​ស្ថានទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​​នៅ​​ក្រុង​ភ្នំពេញ​​ ដើម្បី​​សុំ​​ជួប​​ជាមួយ​​ភរិយា​​ប្រ​ធានា​ធិបតី​​អាមេរិក​​ដែល​​គ្រោង​​មក​​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​​ជា​​លើក​ដំបូង​​នៅ​​កម្ពុជា​។​ តំណាង​ជម្លោះដីធ្លី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​sos ចង់​ជួប​ជាមួយ​ប្រពន្ធ​ប្រធានាធិបតី​អាមេរិក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា​ដើម្បី​ពិភាក្សា និង​សុំ​យោបល់​ស្តីពី​ជម្លោះដីធ្លី​នៅក្នុង​ក្រុងភ្នំពេញ និង​ការឃុំខ្លួន​សកម្មជន​ដីធ្លី រួមទាំង​អ្នកនយោបាយ។

  • អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក៖​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​​កម្មករ

    ក្រុម​សិទ្ធិ​មនុស្ស​ឈាន​មុខ​មួយ​របស់​អាមេរិក​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បរាជ័យ​ក្នុង​ការ​ការពារ​កម្មករ​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់​ដែរដ៏​សំខាន់​របស់​ប្រទេស​នេះ។​ ​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​សរសេរ​ថា ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​ស្ត្រី​ភេទ ​ត្រូវ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ រួមមាន​ការ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ការ​យារយី ​និង​កង្វះ​ជំនួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តាម​រោងចក្រ​នានា។​

  • វិភាគ​៖ ការ​ប្រែ​ប្រួល​​នៃ​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ក្រោយ​ពី UN ផ្តល់​​អនុសាសន៍​​

    លោក​ស្រី ចក់ សុភាព ថ្លែង​ថា បើ​​ទោះ​​ជា​​រដ្ឋា​ភិបាល​​កម្ពុ​ជា​​មិន​​បាន​​អនុ​វត្ត​​តាម​​អនុសាសន៍​​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​ក៏​ដោយ ក៏​​ពិភព​លោក​​មិន​​អាច​​ដាក់​​ទណ្ឌ​កម្ម​​លើ​​កម្ពុជា​​បាន​​ឡើយ ។ ប៉ុន្តែ​​រដ្ឋា​ភិបាល​​កម្ពុជា​​នឹង​​អាប់​ឱន​មុខ​មាត់​​លើ​​ឆាក​​អន្តរ​ជាតិ ។ លោក​ស្រី​​បន្ថែម​ថា «​ឧទា​ហរណ៍​​ប្រសិន​ជា​​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​​លើក​​ទី​១ រហូត​ដល់​ពេល​​នេះ​​មិន​​មាន​​ការ​វិវឌ្ឍ​​អី​​នោះ​ទេ អ៊ី​ចឹង​​វា​​បង្ហាញ​​នូវ​​ឆន្ទៈ​​រដ្ឋា​ភិបាល​​នៅ​ក្នុង​​ការ​អនុ​លោម​​ទៅ​តាម​​កតិ​កា​សញ្ញា​អន្តរ​ជាតិ​​នេះ ហើយ​​ខ្ញុំ​​ជឿ​ថា រដ្ឋា​ភិបាល​​កម្ពុជា​​យើង​​ឆ្លង​កាត់​​ពី​​ទស្ស​វត្ស​​៩០​​មក គឺ​​យើង​​ចង់​បាន​​មុខ​មាត់​​លើ​​ឆាក​អន្តរ​ជាតិ​។ អ៊ី​ចឹង​​នេះ​​ជា​​ចំនុច​​មួយ ដែល​​ខ្ញុំ​​ជឿ​ជាក់​ថា រដ្ឋា​ភិបាល​​គួរ​តែ​​ព្យាយាម​​ក្នុង​​ការ​ពង្រឹង​​នូវ​​ការ​អនុ​វត្ត​​របស់​ខ្លួន​ដើម្បី​​ធានា​​ថា ប្រទេស​​កម្ពុជា​​ត្រូវ​បាន​​គេ​​កោ​ល​​សរ​សើរ​» ។​

  • ​សហគមន៍​ដីធ្លី​ស្នើ​ឲ្យ​ភរិយាលោក អូ​បា​ម៉ា​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ​

    តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​៤ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​សុំ​ឲ្យ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជួយ​អន្តរាគមន៍​លើ​ជម្លោះដីធ្លី និង សុំ​ដោះលែង​តំណាង​ពួកគេ​។ ​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រួមមាន សហគមន៍​បុរី​កីឡា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បានដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​របស់​លោក បា​រ៉ាក់ អូ​បា​ម៉ាប្រ​ធានាធិ​តី​សហ​ហ​រដ្ឋ​អាមេរិក ដែល នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែ មិនា ឆ្នាំ ២០១៥ នេះ ។​

  • អូស្ត្រាលី​គ្រោង​បញ្ជូន​ជនភៀសខ្លួន៥គ្រួសារ​ពី​កោះ Nauruមក​ប្រទេស​កម្ពុជា

    អូស្ត្រាលី​គ្រោង​បញ្ជូន​ជន​ភៀស​ខ្លូន​តាម​គោលការណ៍​ស្ម័គ្រចិត្ត មក​ប្រទេស​កម្ពុជា​ក្នុងការ​សាកល្បង ប្រមាណ​ជា ៣ ទៅ៥គ្រួសារ ។ប៉ុន្តែ​គម្រោង​នេះ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​នោះទេ ។ ការប្រកាស​ឲ្យ​ដឹង​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ជួប​ជាមួយ លោក Peteer Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍ និង​ការពារ​ព្រំដែន​អូស្ត្រាលី កាលពី​ថ្ងៃទី១២ខែមីនា ឆ្នាំ២០១៥ នៅ​ទីស្ដីការ​ក្រសួងការបរទេស។

  • រដ្ឋសភា​នៅ​មិន​ទាន់​កំណត់​ពេល ប្រជុំ​អនុម័ត​ច្បាប់​ពាក់ព័ន្ធ​ការបោះ​ឆ្នោត​ទាំង​ពីរ​

    ​សេចក្ដីស្នើច្បាប់​ស្ដីពី “​ការរៀបចំ និង​ការប្រព្រឹត្ដទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត និង​សេចក្ដីស្នើច្បាប់ ស្ដីពី​”​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​” ត្រូវបាន​គណៈកម្មាធិកា​រ​អន្ដ្រៃ​រដ្ឋសភា បាន​សម្រេច​នៅ​ព្រឹក​ព្រហស្បត្ដិ៍​នេះ បញ្ជូន​ទៅ​កាន់​គណៈកម្មកា​រ នីតិកម្ម និង​យុត្ដិធម៌​នៃ​រដ្ឋសភា ដើម្បី​ធ្វើការ​ពិនិត្យ ស្រាវជ្រាវ​។ នេះ​បើ​តាម ការ​ឲ្យដឹង​ពី​លោក​អេង ឆៃអ៊ាង សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​។​

  • ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​បាត់ដំបង​រក​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​ខេត្ត​បក្ស​ប្រឆាំង

    តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន សួន មានសម្បត្តិ នៅ​ស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា ​នាំ​​គ្នា​​ប្រមាណ​ជាង ១០​នាក់​​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឲ្យ​បាន​ឆាប់។ ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​នេះ​ កើត​មាន​បន្ទាប់ពី​អ្នក​ភូមិ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​សំណាក់​​អាជ្ញាធរ​មូលដ្ឋាន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ តែ​ពុំ​ទទួល​បាន​លទ្ធផល។

  • បក្សប្រឆាំង​លែង​ស្តាប់​យោបល់​សង្គម​ស៊ីវិល!

    សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីព្រាង​នៃ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់។ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ភាគច្រើន បាន​ព្រួយបារម្ភ​យ៉ាងខ្លាំង ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ដាក់បញ្ចូល​ខ្លឹមសារ​មួយចំនួន​ដែល​សង្គម​ស៊ីវិល​ចាត់ទុកថា ខ្លឹមសារ​នោះ​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅក្នុង​សេចក្តីព្រាង​នៃ​សេចក្តីស្នើច្បាប់​ទាំងពីរ។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អះអាងថា បក្សប្រឆាំង​ដែល​កន្លងមក​តែងតែ​ឲ្យ​តម្លៃ​លើ​មតិ​សង្គម​ស៊ីវិល​នោះ ពេលនេះ​បក្ស​នេះ​មិន​ស្តាប់​យោបល់​ក្រុម​ខ្លួន​ឡើយ។

  • ពលរដ្ឋ​១៦៣​គ្រួសារ​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ នៅ​សង្កាត់​ភ្នំពេញថ្មី

    ជម្លោះ​កាន់​កាប់​ដី​ទំហំ​ជិត ១​ហិកតារ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ រហូត​ប្ដឹង​ទៅ​តុលាការ ៣​ថ្នាក់ តាំង​ពី​ឆ្នាំ​២០០៥ មក។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ ១៦៣​គ្រួសារ និង​អាជ្ញាធរ​ខណ្ឌ​សែនសុខ ចូលរួម​អនុវត្ត​សាល​ដីកា​ស្ថាពរ​លេខ​៧៥​ឈ របស់​តុលាការ​កំពូល ដែល​នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​សិទ្ធិ​លំនៅឋាន មន្ត្រី​អង្គការ​នោះ និង​តំណាង​ប្រជាពលរដ្ឋ ១៦៣​គ្រួសារ ប្រកាស​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ ដែល​មាន​ជម្លោះ​ដី​ជាមួយ​អ្នក​ភូមិ​រោងចក្រ ថា​មិន​មាន​ភាព​ប្រក្រតី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo