កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090

  • អង្គការ​ចំនួន​១៤៨ រកឃើញ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការអភិវឌ្ឍសង្គម​កម្ពុជា​

    បណ្តុំ​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​១៤៨ ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​នឹង​ដាក់​អនុសាសន៍​ទៅ រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតក្នុង​ការអភិវឌ្ឍសង្គមជាតិ ខណៈ​បញ្ហា​ប្រឈម​នៅតែ​បន្ត​កើតមាន​។​ ​បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន អំពើពុករលួយ ជម្លោះ​ដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ ការបំផ្លាញ​ធនធាន​រ៉ែ និង​ការរំលោភ​លើ​សិទ្ធិ​មនុស្ស​ជា​ដើម​។​

  • ​កម្មករ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ខេត្ត​មណ្ឌលគិរី​ចូលធ្វើការ​វិញ​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​​

    ​កម្មករ​ជាង​២០០​នាក់​នៅ​ក្រុមហ៊ុន​ដាំ​កៅស៊ូ នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​ចូលធ្វើការ​វិញ​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់ពី​ក្រុមហ៊ុន​យល់ព្រម​ឲ្យ​អ្នកតំណាងរបស់​ពួកគេ​គឺ​លោក ឈិន ហ៊ាប ចូលធ្វើការ​វិញ​។​ ​កាល​ពី​ម្សិលមិញ កម្មករ​ទាំង​នេះ​បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ ១១​ចំណុច និង សុំឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​រប​ស់​ពួកគេ​ម្នាក់​ឲ្យចូល​ធ្វើការ​វិញ ។​

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

    អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​សិទ្ធិ​លំនៅដ្ឋាន​ចោទ​ក្រសួង​កសិកម្ម​ថា​ជ្រៀតជ្រែក​អំណាចតុលាការ ករណី​ក្រសួង​នេះ​បាន​ចេញ​លិខិត​ស្នើ​សុំ​ផ្អាក​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ក្នុង​ការបែងចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៦៣ គ្រួសារ​ក្នុង​ខណ្ឌ​សែន​សុខ​ដែល​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​

  • ពលរដ្ឋ​១៦៣​គ្រួសារ​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ នៅ​សង្កាត់​ភ្នំពេញថ្មី

    ជម្លោះ​កាន់​កាប់​ដី​ទំហំ​ជិត ១​ហិកតារ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ រហូត​ប្ដឹង​ទៅ​តុលាការ ៣​ថ្នាក់ តាំង​ពី​ឆ្នាំ​២០០៥ មក។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ ១៦៣​គ្រួសារ និង​អាជ្ញាធរ​ខណ្ឌ​សែនសុខ ចូលរួម​អនុវត្ត​សាល​ដីកា​ស្ថាពរ​លេខ​៧៥​ឈ របស់​តុលាការ​កំពូល ដែល​នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​សិទ្ធិ​លំនៅឋាន មន្ត្រី​អង្គការ​នោះ និង​តំណាង​ប្រជាពលរដ្ឋ ១៦៣​គ្រួសារ ប្រកាស​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ ដែល​មាន​ជម្លោះ​ដី​ជាមួយ​អ្នក​ភូមិ​រោងចក្រ ថា​មិន​មាន​ភាព​ប្រក្រតី។

  • ច្បាប់​​ថ្មី​២​ ស្តីពី​​គ.ជ.ប​​បាន​​ចូល​​ដល់​ដៃ​​រដ្ឋសភា​​ហើយ

    សមាជិក​​គណៈកម្មការ​អចិ​ន្ត្រៃយ៍​​របស់​​រដ្ឋសភា​​ទាំង​១៣​នាក់​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​ទី១២ ​មីនា​​នេះ​ បាន​​បើក​​កិច្ច​ប្រជុំ​​របស់​ខ្លួន​​ដើម្បី​​ពិភាក្សា​​លើ​​​ច្បាប់​​ថ្មី២​ ស្តីពី​​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​ មុន​នឹង​​ប្រគល់​ជូន​​គណៈកម្មការ​​ជំនាញ​​របស់​​រដ្ឋ​សភា​​ពិនិត្យ​។​ ច្បាប់​ថ្មី២ស្តីពី​ការប្រព្រឹត្តទៅ​នៃ​គ.ជ.ប និង​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចូល​ដល់ដៃ​រដ្ឋសភា​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ គណៈកម្មការ​អចិន្ត្រៃយ៍​របស់រ​ដ្ឋ​សភា បាន​ប្រជុំ​ពិនិត្យមើល និង​ប្រគល់​ភារៈកិច្ច​ដល់​គណៈកម្មកា​រ​ទី៦ ដែលជា​គណៈកម្មការ​នីតិ​កម្ម​ដើម្បី​ពិនិត្យ​ច្បាប់​ថ្មី​ទាំងពីរ មុននឹង​ដាក់ចូល​ទៅឱ្យ​សភា​បើក​សម័យប្រជុំ​វិសាមញ្ញ​របស់ខ្លួន​នៅពេល​ខាងមុខនេះ។

  • ពលរដ្ឋ​១៦៣​គ្រួសារ​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ នៅ​សង្កាត់​ភ្នំពេញថ្មី

    ជម្លោះ​កាន់​កាប់​ដី​ទំហំ​ជិត ១​ហិកតារ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ រហូត​ប្ដឹង​ទៅ​តុលាការ ៣​ថ្នាក់ តាំង​ពី​ឆ្នាំ​២០០៥ មក។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ ១៦៣​គ្រួសារ និង​អាជ្ញាធរ​ខណ្ឌ​សែនសុខ ចូលរួម​អនុវត្ត​សាល​ដីកា​ស្ថាពរ​លេខ​៧៥​ឈ របស់​តុលាការ​កំពូល ដែល​នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​សិទ្ធិ​លំនៅឋាន មន្ត្រី​អង្គការ​នោះ និង​តំណាង​ប្រជាពលរដ្ឋ ១៦៣​គ្រួសារ ប្រកាស​ច្រាន​ចោល​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឹម ហាប់ ដែល​មាន​ជម្លោះ​ដី​ជាមួយ​អ្នក​ភូមិ​រោងចក្រ ថា​មិន​មាន​ភាព​ប្រក្រតី។

  • រដ្ឋសភា​គ្រោង​ប្រជុំ​វិសាមញ្ញ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​​

    អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ឲ្យដឹងថា សភា​នឹង​កោះប្រជុំ​ជា​វិសាមញ្ញ​ក្នុង​សប្ដាហ៍​ក្រោយ ដើម្បី​អនុម័ត​សេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្ដីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។​ ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូលជួប​សួរសុខទុក្ខ​លោក មា​ជ សុវណ្ណារ៉ា នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក កឹម សុខា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ឬ​ទី​២០ ខែ​មិនា​នេះ រដ្ឋសភា​នឹង​ង​បើកប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​អនុម័ត​សេចក្ដីស្នើច្បាប់​បោះឆ្នោត​ថ្មី​ទាំងពីរ ហើយ​លោក​សង្ឃឹមថា ច្បាប់​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា និង​ព្រះមហាក្សត្ស​ដើម្បី​ឡាយព្រះហស្ថលេខា​នៅមុន​ថ្ងៃទី​៣០ ខែ​មីនា​នេះ ។​

  • កម្មករ​រោងចក្រ​មេ​រ៉ូសាន់​នៅ​ព្រែក​ព្នៅ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​

    កម្មករ​ជាង​៦០០​នាក់​នៅ​រោងចក្រ​មេ​រ៉ូសាន់ ក្នុងភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នាំគ្នា​តវ៉ា​ជាថ្មី ដើម្បី​ទាមទារ​មិន​ឲ្យ​ភាគី​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ដោយ​សេរី​ គា្មន​ហេតុផល​ច្បាស់លាស់​ទៀត និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ។

  • បទ​យកការណ៍​៖ បទពិសោធ​របស់​សហ​គ​មន៍​ដែល​ទាមទារ​បាន​ដី​វិញ​ក្រោយពី​បណ្តេញ​ចេញ​ជិត​១១​ឆ្នាំ​​

    នេះ​ជា​ការបង្ហាញ​ខ្លះៗពី​បទពិសោធន៍​តស៊ូ​មតិ​ដោយ​អហិង្សា​របស់​តំណាង​សហគម​ន៍​មួយ នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ពួកគេ​តស៊ូ​មតិ​រហូត​អាជ្ញាធរ​រដ្ឋ​ព្រម​ដក​ដី​ពី​ក្រុមហ៊ុន​ប្រគល់​សង​ពួកគេ​វិញ ក្រោយពី​បាន​បណ្តេញចេញ​អស់​រយៈពេល​ជិត​១១​ឆ្នាំ ។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅស្នាក់ការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ តំណាង​សហគមន៍​ខណ្ឌ​សែន​សុខ អ្នកស្រី ព្រីង សុជាតិ បាន​រៀបរាប់​យ៉ាង​រីករាយ ក្រោយពេល​បាន​ទទួល​ដី​មក​វិញ​ថា កាលពី​ឆ្នាំ​២០០៥​ ក្រុមហ៊ុន​ឯកជន​មួយ បាន​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ផ្តល់​សំណង ដោយ​ក្រុមហ៊ុន​នោះ​សំអាង​លើ​ឯកសារ​ពី​រដ្ឋាភិបាល ។

  • សម្ភាស​មន្ត្រី​សិទ្ធិមនុស្ស​ស្ដីពី​ការ​បញ្ជូន​ជនភៀសខ្លួន​ម៉ុងតាញ៉ា​ពី​កម្ពុជា​ទៅ​វៀតណាម

    រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ថា មិន​បាន​គោរព​ពេញលេញ​នូវ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន​ទេ តែ​អនុវត្ត​ដោយ​រើសអើង​ក្នុង​នាម​ជា​ហត្ថលេខី​មួយ​នៃ​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ខាង​ក្រោម​ជា​អត្ថបទ​សម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ស្ដីពី​កម្ពុជា បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា ទៅ​វៀតណាម វិញ ប៉ុន្តែ​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី៖

  • ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្ដឹង​មេ​ភូមិ​ក្រាំងស្គារត្បូង​ចោទ​ថា​បង្ខំ​ឲ្យ​លក់​ដី​ទៅ​ឲ្យ​ឈ្មួញ

    មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ហៅ​ការ​បែង​ចែក​ដី​របស់​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្ត​កំពង់ឆ្នាំង ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​បំណង​ប្រមូល​ទិញ​ទៅ​ឲ្យ​ឈ្មួញ ឬ​ក្រុមហ៊ុន​ឯកជន​មិន​ស្គាល់​ឈ្មោះ​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​តំណាង​ពលរដ្ឋ ៣២​គ្រួសារ ដាក់​ពាក្យ​បណ្ដឹង​មក​សមាគម​ឲ្យ​ជួយ​ទប់ស្កាត់​ការ​ទិញ​លក់​ដី​នេះ។

  • ​អាជ្ញាធរ​ព្រម​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​១៦៣​គ្រួសារ​វិញ​បន្ទាប់ពី​ជម្លោះ​១១​ឆ្នាំ​​

    តុលាការ​សម្រេច​ចុះ​វាស់ដី​មួយកន្លែង នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឲ្យ​ពលរដ្ឋ​ជាង​១០០​គ្រួសារ​វិញ បន្ទាប់​ពី​ជម្លោះ​អូសបន្លាយ​ជិត​១១​ឆ្នាំ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ការិយាល័យ​សិទ្ធិ​លំនៅដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១​ខែ​មីនា​ឆ្នាំ​២០១៥​នេះ តំណាង​អ្នក​ភូមិ អ្នកស្រី ព្រីង សុជាតិ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​១២​ស្អែក​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ រួមទាំង​មន្ត្រី​តុលាការ​ផង នឹង​ចុះ​វាស់ដី​ឲ្យ​ពួកគេ​១៦៣​គ្រួសារ ដែល​បាន​បណ្តេញចេញ​កាលពី​ឆ្នាំ​២០០៥​។​

  • អង្គការសិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​ក្នុង​ការសម្តែង​មតិ ​និង​សិទ្ធិ​នយោបាយ​​

    អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធិភាព​ក្នុង​ការធានា​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការសម្តែង​​មតិ និង​សិទ្ធិ​នយោបាយ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ ឆ្នាំ​១៩៩២​។​

  • លោក មា​ជ សុវណ្ណ​រ៉ា នៅតែ​ទទូច​ឲ្យ​លោក សម រង្ស៊ី​ជួប​ជាមួយ​លោក ហ៊ុន សែន

    លោក មា​ជ សុវណ្ណារ៉ា នៅតែ​ទទូច​ស្នើ​ឲ្យ​មាន​ជំនួប​ថ្នាក់​កំពូល​រវាង​លោក សម រង្ស៊ី និង​លោក​ហ៊ុន សែន ក្នុងការ​អន្តរាគមន៍​ដោះលែង​រូបលោក។ នៅ​ថ្ងៃទី១១មីនា​នេះ តុលាការ​កំពូល​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ បណ្តោះអាសន្ន​របស់លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក អ៊ុក ពេជ្រ​សំណាង ។

  • កម្មករ​រោងចក្រ​មេ​រ៉ូសាន់​តវ៉ា​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​កិច្ចសន្យាការងារ ១​ឆ្នាំ​

    កម្មករ​កម្មការិនី​រោងចក្រ មេ​រ៉ូសាន់ ប្រមាណ ២០០ នាក់ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មីនា បាន​តវ៉ា លក្ខខណ្ឌ​៤ ចំនុច​ពី​ថៅកែ​រោងចក្រ​។ ទី ១ ស្នើ​ឲ្យ​ក្រុមហ៊ុន មិន​ត្រូវ​បញ្ឈប់​កម្មករ​តាមចិត្ត ទី​២ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន បន្ថែម រយៈពេល​នៃ​កិច្ចសន្យា​របស់​កម្មករ​ទៅ​១ ឆ្នាំ ទី​៣ ស្នើឲ្យ​ក្រុមហ៊ុន​បន្ធូរបន្ថយ​លើ​ការសុំច្បាប់ និង​ស្នើ​ឲ្យ​ប្រធាន​ផ្នែក​គោរព​សិទ្ធិ​កម្មករ​ជា​ដើម​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឆេង ឈាន់ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​៖

  • ម៉ុងតាញ៉ា​ដែល​ប៉ូលិស​ខេត្ត​រតនគិរី​ចាប់​បញ្ជូន​ទៅ​វៀតណាម​អះអាង​ថា​ខ្លះ​បាត់​ខ្លួន

    សមាជិក​ម៉ុងតាញ៉ា​ម្នាក់​ក្នុង​ចំណោម ៣៦​នាក់​ដែល​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម អះអាង​ថា មាន​ម៉ុងតាញ៉ា ខ្លះ​បាត់​ខ្លួន​មិន​ឃើញ​អាជ្ញាធរ​វៀតណាម បញ្ជូន​មក​លំនៅឋាន​វិញ​ទេ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ពី​សុវត្ថិភាព​អ្នក​បាត់​ខ្លួន​ទាំង​នោះ។ យ៉ាងហោចណាស់​ម៉ុងតាញ៉ា ៤​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាត់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ទទួល​យក​ម៉ុងតាញ៉ា ៣៦​នាក់​ពី​ប៉ូលិស​ខេត្ត​រតនគិរី កាល​ពី​ចុង​ខែ​កុម្ភៈ។

  • សម្ភាស​មន្ត្រី​សិទ្ធិមនុស្ស​ស្ដីពី​ការ​បញ្ជូន​ជនភៀសខ្លួន​ម៉ុងតាញ៉ា​ពី​កម្ពុជា​ទៅ​វៀតណាម

    រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ថា មិន​បាន​គោរព​ពេញលេញ​នូវ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន​ទេ តែ​អនុវត្ត​ដោយ​រើសអើង​ក្នុង​នាម​ជា​ហត្ថលេខី​មួយ​នៃ​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ខាង​ក្រោម​ជា​អត្ថបទ​សម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ស្ដីពី​កម្ពុជា បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា ទៅ​វៀតណាម វិញ ប៉ុន្តែ​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី៖

  • សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​បន្ត​ទៅ​មុខ​ទោះបី​មាន​ការ​រិះគន់

    ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​មួយ​ចំនួន​មាន​ការ​យល់​ដឹង​តិច​តួច​អំពី​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មីសម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ក៏​ប៉ុន្តែ​ពួក​គេ​យល់​ថា​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ។ ​កាល​ពី​ថ្ងៃ​ច័ន្ទ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ក្រោម​ការ​ធ្វើ​ពហិការ​របស់​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដើម្បី​ប​ង្ហាញ​ជូន​សាធារណជន​អំពី​«សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​ និង​ «សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នាត​ជ្រើស​តាំង​តំណាងរាស្រ្ត» ​ក្រោយ​ពី​ការធ្វើ​វិសោធន​កម្ម​រួម​គ្នា​ជាច្រើន​ខែ​រួចមក។

  • លោក ហ៊ុន សែន មិន​ខ្វល់​ពី​ប្រតិកម្ម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចំអក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មាន​ជំងឺ​តួឯក ដែល​តាំង​ខ្លួន​ឯង​ថា​ជា​មនុស្ស​សំខាន់ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក ហ៊ុន សែន មាន​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដូច្នេះ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការងារ​បោះ​ឆ្នោត​កន្លង​មក មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​វិមាន​រដ្ឋសភា ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo