កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អាជ្ញាធរខេត្តកំពង់ឆ្នាំងរងការរិះគន់ថាមិនអើពើដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ
ជនរងគ្រោះក្នុងរឿងដីធ្លី និងមន្ត្រីសិទ្ធិមនុស្ស រិះគន់អាជ្ញាធរខេត្តកំពង់ឆ្នាំង ថាមិនអើពើដោះស្រាយវិវាទដីធ្លីជាច្រើនករណីនៅក្នុងខេត្ត ដែលបានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំមកហើយនោះ។ ការថ្លែងរិះគន់នេះ បន្ទាប់តំណាងពលរដ្ឋ ៥គ្រួសារ ដែលមានបញ្ហាដីជាមួយក្រុមហ៊ុន អូ.ជេ.អាយ (OJI) ដាំដើមឈើម្សៅក្រដាសនៅស្រុកសាមគ្គីមានជ័យ ស្វែងរកអន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្ស។
-
កម្មកររោងចក្រ ខួយ ស៊ីង សុំឲ្យតុលាការរិបអូសទ្រព្យសម្បត្តិថៅកែដើម្បីទូទាត់សំណង
កម្មករប្រមាណជិត៨០នាក់នៅរោងចក្រកាត់ដេរ ខួយ ស៊ីង ស្ថិតក្នុងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ នាំគ្នាឡើងមកសុំអន្តរាគមន៍ពីសាលាដំបូងរាជធានីភ្នំពេញ លើករណីថៅកែរោងចក្របិទទ្វារពុំបានផ្តល់សំណងដល់ពួកគេ ។ កម្មការិនីផ្នែកដេរ កញ្ញា អ៊ឹម ស៊ី ម៉ាច ប្រាប់ VOD នៅមុខសាលាដំបូងថា រោងចក្របានរំលោភសិទ្ធិពួកគេ ដោយមិនផ្តល់ប្រាក់សំណងដល់កម្មករ ដូចដែលបានសន្យាពេលកម្មករចូលធ្វើការពីដំបូង «និយាយរួមទៅពួកខ្ញុំទៅផ្ទះសម្តេចទៀត ហើយនៅតែអត់មានដំណោះស្រាយឲ្យពួកខ្ញុំ» ។
-
បទយកការណ៍៖ សកម្មជនដីធ្លីថាអ្នកទោសមនសិការជាប់គុកតែអ្នកទោសឧក្រិដ្ឋរួចខ្លួន
យុទ្ធនាការដើរហែក្បូនតាមដងផ្លូវ ប្រឆាំងនឹងការឃុំខ្លួនស្ត្រីជាសកម្មជនដីធ្លី ក្នុងរាជធានីភ្នំពេញ បានកម្រើកឡើងវិញនៅមុខពន្ធនាគារព្រៃសនាចុងសប្តាហ៍មុន ក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ។ អង្គការ-សមាគមការពារសិទ្ធិមនុស្សប្រមាណ៣០ កាលពីថ្ងៃទី០៦ ខែមីនានេះ បានចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លីទាំង១២នាក់ ដើម្បីបង្ហាញទៅដល់អ្នកជាប់ឃុំទាំងនោះថា ពួកគេមិនមានភាពឯកា និងលើកទឹកចិត្តសកម្មជនផ្សេងទៀតឲ្យហ៊ានការពារដី និងសិទ្ធិរបស់ខ្លួន ។
-
សង្គមស៊ីវិលចំនួន៦០មិនគាំទ្រសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី
តំណាងអង្គការសង្គមស៊ីវិល ចំនួន ៦០ស្ថាប័ន មិនគាំទ្រចំពោះសេចក្ដីស្នើច្បាប់ចំនួនពីរ គឺសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលក្រុមការងារគណបក្សទាំងពីរបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៩ មីនា នេះទេ។ តំណាងអង្គការសង្គមស៊ីវិលទាំងនេះ រួមមានសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅថា អ៊ឺរ៉ា (ERA) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាល បណ្ដាញស្ត្រីនិងយេនឌ័រ និងអង្គការជាច្រើនទៀត បានធ្វើសន្និសីទកាសែតរួមគ្នាភ្លាមៗ បន្ទាប់ពីក្រុមការងារគណបក្សទាំងពីរបានធ្វើសន្និសីទកាសែតចប់នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃដដែលនេះ។
-
សង្គមស៊ីវិលភាគច្រើនមិនចូលរួមសិក្ខាសាលាលើសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធការបោះឆ្នោតភាគច្រើន មិនបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីស្នើច្បាប់បោះឆ្នោតថ្មី នៅថ្ងៃចន្ទនេះទេ ដោយចាត់ទុកថាសិក្ខាសាលានេះ មានភាពតក់ក្រហល់ ហើយស្នើឲ្យបក្សទាំងពីររៀបចំកិច្ចពិភាក្សាថ្មីមួយទៀត ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញរបាយការណ៍ពីការលំបាកសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ចេញរបាយការណ៍អំពីផលលំបាកនានា ចំពោះការសួរសុខទុក្ខអ្នកជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជា។ ផលលំបាកទាំងនោះ ដោយរាប់តាំងពីការដាក់លិខិត ការឆ្លើយតប និងរយៈពេលការជួបសួរសុខទុក្ខអ្នកជាប់ឃុំជាដើម។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធនាគារបានអះអាងថា ការសុខទុក្ខអ្នកជាប់ឃុំ ត្រូវធ្វើឡើងស្របតាមបែបបទរដ្ឋបាលរបស់ពន្ធនាគារ។
-
សង្គមស៊ីវិលចំនួន៦០មិនគាំទ្រសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី
តំណាងអង្គការសង្គមស៊ីវិល ចំនួន ៦០ស្ថាប័ន មិនគាំទ្រចំពោះសេចក្ដីស្នើច្បាប់ចំនួនពីរ គឺសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត និងសេចក្ដីព្រាងសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលក្រុមការងារគណបក្សទាំងពីរបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅព្រឹកថ្ងៃទី៩ មីនា នេះទេ។
អានបន្ត -
អ្នកបឹងកក់៖ អ្នកទោសឧក្រិដ្ឋត្រូវរដ្ឋាភិបាលដោះលែង ចំណែកអ្នកទោសមនសិកាត្រូវជាប់គុក
សកម្មជនដីធ្លីតំបន់បឹងកក់បានប្រៀបធៀបពីស្តង់ដារយុត្តិធម៌នៅកម្ពុជាថា ខុសគ្នាដាច់ស្រឡះរវាងស្ត្រីដែលប្រព្រឹត្តិបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ និងស្ត្រីដែលគ្រាន់តែតវ៉ាឲ្យរំដោះទឹកស្អុយចេញពីភូមិ ។ ស្ត្រីជាសកម្មជនដីធ្លីមកពីរាជធានី/ខេត្តជាច្រើនរយនាក់ បានដាក់តាំងក្តាមឈូសតំណាងឲ្យសិទ្ធិនារី និងតុលាការក្នុងទិវាសិទ្ធិនារីអន្តរជាតិកាលពីម្សិលមិញ ។ ប៉ុន្តែអាជ្ញាធរបានរឹបអូសក្តាមឈូសទាំងនោះ ។
-
គួរនាំគ្នាផ្តល់ឱកាស និងជួយពង្រឹងសមត្ថភាពស្ត្រី ជាជាងប្រើលេសថា ស្ត្រីគ្មានសមត្ថភាព
មកដល់សម័យនេះហើយ ស្ត្រីខ្មែរនៅតែប្រឈមនឹងការរើសអើងក្នុងសង្គមដដែល។ ការរើសអើង អាចមកពីកង្វះសមត្ថភាពរបស់ស្ត្រីខ្លួនឯងផ្ទាល់ និងផ្នត់គំនិតពីបុរាណរបស់ប្រជាជនខ្មែរមួយចំនួន ដែលមិនសូវឲ្យតម្លៃលើស្ត្រី។ លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការចាត់ទុកសមត្ថភាពស្ត្រីថា ជាបញ្ហាចោទនាំឲ្យមានការរើសអើងនោះ គឺអាចជាលេសមួយ ដែលបន្តឲ្យមានការរើសអើង និងវិសមភាពយេនឌ័រនៅកម្ពុជា។ ស្ត្រីខ្មែរដែលលោកប្រធានាធិបតីអាមេរិកធ្លាប់សរសើររូបនេះ បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើការផ្តល់ឱកាស និងបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងាររបស់ខ្លួនឲ្យបានទូលាយជាងនេះ ។
-
សហភាពអឺរ៉ុបបារម្ភថាច្បាប់ដាក់ទោសអង្គការសង្គមស៊ីវិលអំឡុងបោះឆ្នោតរំលោភរដ្ឋធម្មនុញ្ញ
សហភាពអឺរ៉ុបប្រចាំកម្ពុជា ជំរុញឲ្យក្រុមការងារធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ ដាក់ទោសទណ្ឌអង្គការសង្គមស៊ីវិលអំឡុងពេលបោះឆ្នោត ដើម្បីធានាពីសិទ្ធិបញ្ចេញមតិជាមូលដ្ឋានតាមស្តង់ដារអន្តរជាតិ ។ ការជំរុញនេះធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ ដែលធ្វើឡើងនៅក្នុងមន្ទីររដ្ឋសភានាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ ។
-
ឯកអគ្គរដ្ឋទូតEUចោទសួរបក្សទាំងពីរពីការដាក់ទោសទណ្ឌសង្គមស៊ីវិលក្នុងច្បាប់បោះឆ្នោតថ្មី
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាលោក ហ្សងហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ចោទសួរក្រុមកំណែទម្រង់ការងារបោះឆ្នោតរបស់បក្សទាំងពីរអំពីច្បាប់ដាក់ទោសទណ្ឌអង្គការសង្គមស៊ីវិលអំឡុងពេលបោះឆ្នោត ដែលលោកអះអាងថាផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីស្នើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលធ្វើឡើងនៅរដ្ឋសភានាព្រឹកនេះ លោក ហ្សងហ្វ្រង់ស័រ កូតាំង បានស្នើឲ្យក្រុមការងារកំណែទម្រង់ធ្វើការពន្យល់ពីច្បាប់ថ្មីនេះត្រង់ចំណុចដែលកំណត់ពីការដាក់ទោសទណ្ឌអង្គការសង្គមស៊ីវិល ។ លោកថា ច្បាប់នេះគឺផ្ទុយនឹងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់សង្គមស៊ីវិល ។
-
សង្គមស៊ីវិលចំនួន៦០សម្តែងការព្រួយបារម្ភលើច្បាប់បោះឆ្នោតថ្មី
អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពទាក់ទង ទៅនឹងការបោះឆ្នោត បានសម្តែងការព្រួយបារម្ភ ចំពោះសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីដែលក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះ។បន្ថែមពីលើកការព្រួយបារម្ភ ក្រុមសង្គមស៊ីវិលក៏បាន សម្តែងការមិនគាំទ្រសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី ដែលបានបង្កើតឡើងដោយគណបក្សឈ្នះឆ្នោតទាំងពីរផងដែរ។
-
ឯកអគ្គរដ្ឋទូតEUចោទសួរបក្សទាំងពីរពីការដាក់ទោសទណ្ឌសង្គមស៊ីវិលក្នុងច្បាប់បោះឆ្នោតថ្មី
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាលោក ហ្សងហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ចោទសួរក្រុមកំណែទម្រង់ការងារបោះឆ្នោតរបស់បក្សទាំងពីរអំពីច្បាប់ដាក់ទោសទណ្ឌអង្គការសង្គមស៊ីវិលអំឡុងពេលបោះឆ្នោត ដែលលោកអះអាងថាផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីស្នើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលធ្វើឡើងនៅរដ្ឋសភានាព្រឹកនេះ លោក ហ្សងហ្វ្រង់ស័រ កូតាំង បានស្នើឲ្យក្រុមការងារកំណែទម្រង់ធ្វើការពន្យល់ពីច្បាប់ថ្មីនេះត្រង់ចំណុចដែលកំណត់ពីការដាក់ទោសទណ្ឌអង្គការសង្គមស៊ីវិល ។ លោកថា ច្បាប់នេះគឺផ្ទុយនឹងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់សង្គមស៊ីវិល ។
-
សហភាពការងារកម្ពុជាជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រីក្នុងវិស័យកាត់ដេរ
សមត្ថកិច្ចរាជធានីភ្នំពេញរឹបអូសមឈូសតំណាងឲ្យការស្លាប់សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាដែលក្រុមស្ត្រីអ្នកតវ៉ាមកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានី-ខេត្ត ហែទៅកាន់ពន្ធធនាគារព្រៃសនៅព្រឹកថ្ងៃអាទិត្យនេះ ។
-
សហភាពការងារកម្ពុជាជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រីក្នុងវិស័យកាត់ដេរ
សហភាពការងារកម្ពុជា (CLC) ប្រារព្ធពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិខួបទី១០៤ នៅថ្ងៃ០៨ មីនា ឆ្នាំ២០១៥នេះ នៅទីលានប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការងារសមរម្យដល់កម្មករជាស្រ្តីទាំងអស់ ក្នុងវិស័យកាត់ដេរ ។
-
សកម្មជនដីធ្លីថា សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាស្លាប់បាត់ហើយ
សកម្មជនដីធ្លីដែលភាគច្រើនជាស្ត្រីមកពីរាជធានី ខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះថ្លែងថា សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាបានស្លាប់បាត់ទៅហើយ ។ សកម្មជនដីធ្លីជាង ២០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ឡពាង ខេត្តកំពង់ឆ្នាំង ខ្នងក្រពើលើ និងខ្នងក្រពើក្រោម ខេត្តត្បូងឃ្មុំ រួមទាំងជនជាតិដើមភាគតិចមកពីខេត្តរតនគិរី ព្រមទាំងតំណាងសហគមន៍ដីធ្លីជាច្រើនផ្សេងទៀតទូទាំងប្រទេសដោយមានការចូលរួមពីព្រះសង្ឃ និស្សិត បញ្ញវន្ត និងអ្នកសង្កេតការណ៍ ដែលជាមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី៨ មីនា ដែលជាទីខួបទី១០៤ នៃទិវាសិទ្ធិនារីអន្តរជាតិនេះ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងកិច្ចការនារី ទាមទារឲ្យក្រសួងនេះជួយអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់ ដែលកំពុងជាប់ពន្ធនាគារ ។
-
នាយិកាមជ្ឈមណ្ឌលសិទិ្ធមនុស្សសោកស្តាយចំពោះសម្តីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បាន សំដែងការសោកស្តាយចំពោះសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងចំអកចំពោះស្ត្រីទាំង១១រូបដែលកំពុងជាប់ ពន្ធនាគារថា ខំរកវិធីតវ៉ាសព្វបែបយ៉ាងឲ្យបានជាប់គុក ដើម្បីទទួលបានមេដាយ និងងារជាវីរនារី។ការសំដែងការសោកស្តាយ លោកស្រី ចក់ សុភាពពេលនេះ បានធ្វើឡើងនៅក្នុង ធ្វើឡើងក្នុងសន្និសីទកាសែតនៅថ្ងៃទី៦ ខែមីនានេះ។
-
នារីវ័យក្មេងម្នាក់រងរបួសធ្ងន់ដោយសារការជះទឹកអាស៊ីត សង្ស័យរឿងស្នេហាត្រីកោណ
នារីអាយុ២០ឆ្នាំម្នាក់បានរងការរលាកធ្ងន់ធ្ងរលើផ្ទៃមុខ និងរាងកាយ ក្រោយពីទទួលរងការជះទឹកអាស៊ីតនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ពីសំណាក់ស្ត្រីម្នាក់ដែលសង្ស័យថាជនរងគ្រោះបានដេកជាមួយប្តីរបស់ខ្លួន។ យោងតាមលោក សៅ សារិទ្ធ នាយរងប៉ុស្តិ៍នគរបាលបានឲ្យដឹងថា ខណៈស្ត្រីរងគ្រោះឈ្មោះ មាស វណ្ណី ដែលជាសន្តិសុខធ្វើការនៅរោងចក្រស្បែកជើង ហូ ស៊ីន តាយ (Ho Hsin Tai) ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទើបតែចាកចេញពីផ្ទះជួលរបស់ខ្លួនក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រហែល៥និង៣០នាទីព្រឹក ក៏ស្រាប់តែមានស្ត្រីម្នាក់យួរធុងទឹកដើរចូលទៅជិតនាង។
-
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាជនដៃដល់ វាយប្រហារដោយ ទឹកអាស៊ីតលើសន្តិសុខស្ត្រីម្នាក់
ភ្នំពេញ: សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទសង្ស័យថា ជាជនដៃដល់ ក្នុងការវាយប្រហារ ដោយទឹកអាស៊ីត លើភ្នាក់ងារសន្តិសុខស្រីម្នាក់ នៃរោងចក្រស៊ិនតាយ ដែលប្រព្រឹត្តនៅព្រឹក ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០១៥។ ការឃាត់ខ្លួនស្ត្រីសង្ស័យ បានធ្វើឡើងដោយនគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៦ ខែមីនា បន្ទាប់ពីមានហេតុការណ៍វាយប្រហារដោយទឹកអាស៊ីត បានកើតឡើង នៅម្ដុំផ្សារកាណាស៊ីធី ផ្លូវវ៉េងស្រេង។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជម្រុញឲ្យមានការដោះលែងស្ត្រីសកម្មជនបឹងកក់ចំនួន១២នាក់កំពុងជាប់ឃុំ
រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) នៅព្រឹកថ្ងៃទី៦ មីនា បានជម្រុញឲ្យមានការដោះលែងអ្នកការពារដីធ្លីចំនួន១២នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសារការអនុវត្តសេរីភាពមូលដ្ឋាន។ ការជម្រុញឲ្យមានការដោះលែងសកម្មជនបឹងកក់នេះបានធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។