កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • អង្គការ​​សិទ្ធិ​​មនុស្ស​​ធ្វើ​​យុទ្ធ​នាការ​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​ស្ត្រី​​សកម្មជន​​ដី​ធ្លី​​១២​​នាក់​​

    អង្គការ​ការពារ​សិទ្ធិមនុស្ស ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​១២​នាក់ ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ទាំងនោះ​ថា ពួកគេ​មិន​មាន​ភាព​ឯ​កា និង​លើកទឹកចិត្ត​សកម្មជន​ផ្សេង​ទៀត​ឲ្យ​ហ៊ាន​ការពារ​ដី​របស់​ខ្លួន ។​ ​ការប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​៦ ខែ​មីនា​នេះ ។ ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ចំនួន​១១​អង្គ​/​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញពី​ភូមិ ។ ចំណែក​កញ្ញា លី ស៊ីវ​មិញ ត្រូវបាន​​ចាប់ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន​សៀ បន្ទាប់ពី​ក្រុម​គ្រួសារ​ពួកគេ​មិន​ព្រម​ចាកចេញ​ពី​ទីតាំង​​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់​១ ។

  • សេចក្តី​ថ្លែង​ការណ៍​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃគណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត

    ថ្ងៃ​ទី ០៦ ខែ​មីនា​ ឆ្នាំ​២០១៥៖ យើងអង្គការ​សង្គម​ស៊ី​វិល​ក្នុង​ប្រទេស​កម្ពុជាចំនួន ៦០ មក​ពី​បណ្ដាញ​អង្គការ​នានា​រួម​មាន​៖ អង្គការ​សមាជិក​ភាព​សម្ព័ន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ សហជីព ផ្ទះសាមគ្គី បណ្ដាញ​យុវជន បណ្ដាញ​ស្រ្តី​ និង​យេនឌ័រ អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អភិវឌ្ឍ​ន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​នេះ​ការ​រៀប​ចំសេចក្តី​ព្រាង​ច្បាប់​ គុណភាព​ច្បាប់ និង​បញ្ញាត្តិ​ទាំង​ឡាយ​ដែល​ចែង​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​ និង​ប្រព្រឹត្តទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​សេចក្ដី​ស្នើ​ពង្រាង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាង​រាស្រ្ត។

    អានបន្ត
  • ​អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

    ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ មុន​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែមីនា យើងខ្ញុំ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ជាបន្ទាន់ ដែល​រួមមាន ទេព វ​ន្នី​, ង៉ែត ឃុន​, សុង ស្រី​លាភ​, គង់ ចន្ថា​, ផាន់ ឈុន​រ៉េត​, បូ ឆវី​, នង ស្រេង​, ហេង ពេជ្រ​, អ៊ឹម ស្រី​ទូច​, ភួង សុភាព​, ព្រះ​តេជគុណ សឿង ហាយ និង​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន លី ស៊ីវ​មិញ​។ អ្នក​ទាំង ១២​នាក់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ខ្លួន នៅក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់ នៅ​ទីក្រុង​ភ្នំពេញ​។

    អានបន្ត
  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​១២​នាក់​មុន​ថ្ងៃ​សិទ្ធិ​នារី

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ការណ៍​រួម​នៅ​ថ្ងៃ​ទី​៦ មីនា អំពាវ​ដល់​ស្ថាប័ន​តុលាការ ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន​១២​នាក់​ជា​បន្ទាន់ មុខ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​ឆ្នាំ​២០១៥។ ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ទាំង​១២​នាក់ មាន​១១​នាក់​ជា​ស្ត្រី​បឹងកក់ រួម​មាន​លោកស្រី ទេព វន្នី ង៉ែត ឃុន សុង ស្រីលាភ គង់ ចន្ថា ផាន់ ឈុនរ៉េត បូ ឆវី នង ស្រេង ហេង ពេជ្រ អ៊ឹម ស្រីទូច ភួង សុភាព កញ្ញា លី ស៊ីវមិញ និង​ព្រះតេជព្រះគុណ សឺន ហាយ។ អ្នក​ជាប់​ឃុំ​១១​នាក់​ក្នុង​ចំណោម​១២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ពួកគេ តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ទឹក​លិច​ផ្ទះ​សម្បែង​របស់​ពួកគាត់ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន យក​មក​សវនាការ​នៅ​តុលាការ​ក្រុង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចៅក្រម​សាលាដំបូង​រាជធានី ​ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ​​​ក្នុង​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២លាន​រៀល។

  • ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ត្រូវ​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់

    ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ​​​ត្រូវ​​​​​​បាន​​​​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ​​​​​​ចំពោះ​​​អ្វី​​​ដែល​​​នគរ​​​បាល​​​និយា​​​យ​​​ថា​​​អាច​​​បណ្តាល​​​មក​​​ពី​​​ស្នេហា​​​ត្រី​​​កោណ។​​​ លោក សៅ សារិទ្ធ​​​ មេ​​​ប៉ុស្ត៍​​​រង​​​សង្កាត់ចោម​​​ចៅ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ស្ត្រី​​​សន្តិ​​​សុខ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ហូស៊ីន​​​តាយម្នាក់​​​ ត្រូវ​​​​​​បាន​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដាក់​​​ កាល​​​ពី​​​ម៉ោង​​​ប្រហែល​​​៥​​​កន្លះ​​​ព្រឹក​​​មិញ​​​នេះ ក្នុង​​​ពេល​​​ដែល​​​នាង​​​ កំពុង​​​ដើរ​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​ទៅ​​​រោង​​​ចក្រមួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ។​​​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​ចោទ​អាជ្ញាធរ​ថា​ពុំ​មាន​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ

    ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន ថា​ពុំ​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដី​របស់​ប្រជាពលរដ្ឋ​ទេ គឺ​បណ្ដោយ​ឲ្យ​ជម្លោះ​នេះ​អូស​បន្លាយ​ពេល​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ជួប​ការ​លំបាក​ក្នុង​ការ​ដាំ​ដុះ​នៅ​លើ​ដី​នោះ។ អ្នក​ភូមិ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ឡើយ។ អ្នក​ភូមិ​នៅ​តំបន់​បឹងប្រាំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួក​គាត់​បាន​ទៅ​បង្កបង្កើនផល​លើ​ដី​នោះ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

  • CCHR បើក​យុទ្ធនាការ​ឲ្យ​ដោះលែង​សកម្មជន​ទាំង១២នាក់

    បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCHR សន្និសីទ​សារព័ត៌មាន ក៏​នឹងត្រូវ​រៀបចំឡើង​ផងដែរ ដោយ​មានការ​ថ្លែង​សុន្ទរកថា របស់ អ្នកស្រី​ចក់ សុភាព នាយិការ​ប្រតិបត្តិ​រប​ស់​CCHR សមាជិក​របស់​សហគម​ន៍​បឹងកក់ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដៃគូ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន។

  • ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា​កម្ពុជា​បរាជ័យ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ

    គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) នៃ​ប្រទេស​ស្វីស (Switzerland) គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដោយ​រួម​ទាំង​កម្ពុជា ផង នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មីនា ខាង​មុខ។ ស្រប​គ្នា​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក៏​បាន​រួម​គ្នា​ដាក់​របាយការណ៍​ស្រមោល​ទៅ​អង្គការ​សហប្រជាជាតិ ដែរ និង​បាន​អះអាង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​តាម​ការ​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ជាមួយ​អង្គការ​សហប្រជាជាតិ នៅ​ឡើយ។

  • អ្នក​ភូមិ​បឹងកក់​ជាង​១០​គ្រូ​សារ​ទៀត​នឹង​ទទួលបាន​ដី​សម្រាប់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​​

    សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ដីធ្លី ឲ្យ​អ្នក​ភូមិ​បឹងកក់​១២​គ្រួសារ បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​នៅនឹងកន្លែង ក្នុង​បំណង​បញ្ចប់​ជម្លោះ​។​ ​តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ហុង សុ​ខេង ឲ្យ​VOD​ដឹងថា ពលរដ្ឋ​១២​គ្រួសារ នៅ​ភូមិ​១​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ជួបពិភាក្សាជាមួយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នៅ​ថ្ងៃ​ទី​៥​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ដើម្បី​ស្វែងរក​ការ​បញ្ចាប់​ជម្លោះ​ដែល​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកនេះ​។ ស្ត្រី​រូប​នោះ​បន្តថា ក្នុង​កិច្ចពិភាក្សា​នោះ លោក ប៉ា សុជាតិ​វង្ស ព្រម​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​វិញ តាម​គោលនយោបាយ​ក្នុង​មួយ​គ្រួសារ​ទំហំ​៤​គុណ​១៨​ម៉ែត្រ ប៉ុន្តែ​អ្នក​ភូមិ​បដិសេធ​ដោយ​ចង់​ឲ្យ​សាលារ​រាជ​ជា​នី​ភ្នំពេញ ចុះ​ពិនិត្យ​ទំហំ​ដី​ជាក់ស្តែងដោយ​សុខចិត្ត​ចំណាយ​ដី​ពួកគាត់​៣០​ភាគរយ​បរិចាគ​ឲ្យទៅ​រដ្ឋ និង​៧០​ភាគរយ​ទុក​អភិវឌ្ឍ​ខ្លូន​ឯង​នៅ​នឹង​កន្លែង​។​

  • អឺរ៉ា​ទាមទារ​បក្ស​ទាំង​ពីរ​ឲ្យ​ផ្ដល់​របៀបវារៈ​មុន​បើក​សិក្ខា​សាលា​ស្ដីពី​ច្បាប់​បោះ​ឆ្នោត

    ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​បើក​ជា​សាធារណៈ​ឲ្យ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គទូត​នានា ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា សិក្ខា​សាលា​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​របៀបវារៈ​ឲ្យ​អ្នក​ចូលរួម​ដឹង​មុន​នៅ​ឡើយ​ទេ។

  • ​អង្គការ​ផ្នែក​ស្ត្រី​ចំនួន​១៧ ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូ​ពី​ស្ត្រី​ក្នុង​ការអភិវឌ្ឍ​សង្គម​ជាតិ​​

    អង្គការ​ធ្វើការ​លើ​ស្ត្រី​ចំនួន​១៧​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​គណបក្ស​នយោបាយ ត្រូវ​គិតគូ​ពី​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ការផ្លាស់ប្តូ​រ​សង្គម និង​ការអភិវឌ្ឍប្រទេសជាតិ​។​ អង្គការ​ទាំងនោះ​រួមមាន អង្គការ​សីល​ការ គណៈកម្មការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អង្គការ​ស្ត្រី​ខ្មែរ អង្គការ​បន្ទាយស្រី អង្គការ​បណ្តុំ​ស្ត្រី​កម្ពុជា អង្គការ​ជំនួយ​ផ្លូវច្បាប់​ដល់​កុមារ និង​ស្ត្រី និង​អង្គការ​សហប្រតិបត្តិកា​រ​ដើម្បី​ការអភិវឌ្ឍ​នៅ​កម្ពុជា​ជាដើម​។​

  • អាដហុក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ជួប​ស្ត្រី​ក្នុង​ពន្ធនាគារ​នៅ​ទិវា​សិទ្ធិនារី

    ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(Adhoc) លោក ធន សារាយ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​មិន​អនុញ្ញាត​ឲ្យ​សមាគម​លោក​ចូល​ជួប​អ្នក​ទោស​ជា​ស្ត្រី ក្នុង​នោះ​មាន​សកម្មជន​ដីធ្លី​ជាដើម ក្នុង​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​នេះ។ លោក ធន សារាយ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី៥ មីនា ថា សមាគម​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ កាល​ពី​ចុង​ខែ​កុម្ភៈ ហើយ​បាន​ដាក់​​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​តាំង​ពី​ថ្ងៃ​ទី៣ មីនា មក​ម្ល៉េះ។ តែ​រហូតមក​ដល់​ថ្ងៃ​ទី៥ មីនា​ សមាគម​អាដហុក​ពុំ​ទាន់​បាន​ទទួល​លិខិត​អនុញ្ញាត ពី​ស្ថាប័នទាំងនោះ​​​ណាមួយ​នៅ​ឡើយ។

  • TI ស្នើ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត និង គ.ជ.ប

    អង្គការ​តម្លាភាព​កម្ពុ​ជា ហៅ​កាត់​ថា TI បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក ប៊ិន ឈិន និង​លោក គួ​យ ប៊ុន រឿន សហប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត ដោយ​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

  • ក្លឹប​អ្នកកាសែត​ខកចិត្ត​ចំពោះ​តុលាការ​ខេត្ត​ព្រះវិហា​រលើ​សំណុំរឿង​អ្នកកាសែត​ពីរ​នាក់​​

    ក្លឹប​អ្នកកាសែត​កម្ពុជា សំដែង​ការខកចិត្ត​ចំពោះ​សាលាដំបូង​ខេត្ត​ព្រះវិហារ ដោយ​ចោទ​ថា​ធ្វើការ​ដោយ​មិន​មាន​តម្លាភាព និង មិន​យុត្តិធម៌ ករណី​ចេញ​ដីកា​ចាប់ខ្លួន​អ្នកកាសែត​ពីរ​នាក់​កាលពី​សប្តាហ៍​មុន ក្រោម​​បទចោទ ​គំរាមកំហែង​យក​លុយ​ពី​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​។​ ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឲ្យដឹងថា លោក ទិ​ត្យ ស្រ៊ ភ្នាក់ងា​រសារព័ត៌មានកម្ពុជា (AKP) និង​លោក ឈឿន ចាន់ អ្នកយក​ព័ត៌មាន​ទូរទស្សន៍​អប្សរា ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន និង​មានការកោះហៅ​អ្នកសារព័ត៌មានផ្សេង​ជា​បន្តបន្ទាប់​ដោយសារទៅយកព័ត៌មានឈ្មួញដឹកឈើ។ក្លឹប​អ្នកកាសែត​កម្ពុជា ហៅចំណាត់បែបនេះ គឺជា​ការគំរាមកំហែង និង​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាពរបស់​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ ចំណែកឯ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ល្មើសច្បាប់ បែរ​ជា​អាច​ប្រកប​មុខរបរ​យ៉ាងសកម្ម និង​ដោយ​សុវត្ថិភាព​ទៅវិញ ។​

  • TI ស្នើ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត និង គ.ជ.ប

    អង្គការ​តម្លាភាព​កម្ពុ​ជា ហៅ​កាត់​ថា TI បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក ប៊ិន ឈិន និង​លោក គួ​យ ប៊ុន រឿន សហប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត ដោយ​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

  • គ្រូ​បឋម​សិក្សា​ព្រែកលៀប​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​យក​ដី​សាលា​ដោះដូរ​ជាមួយ​ក្រុមហ៊ុន​OCIC

    អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​ផ្អាក​គម្រោង​ដោះដូរ​ទីលំនៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ១០០​គ្រួសារ ដែល​ក្រុម​គ្រូបង្រៀន​អះអាង​ថា កំពុង​រស់នៅ​លើ​ដី​សាលា​បឋម​សិក្សា​ព្រែកលៀប ផ្នែក​ខាង​ក្រោយ ឲ្យ​ទៅ​នៅ​ក្នុង​បុរី​រុងរឿង​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែល​ឋិត​ក្នុង​ខណ្ឌ​ជាមួយ​គ្នា​នេះ។ ការ​ផ្អាក​គម្រោង​ដោះដូរ​នេះ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ព្រែកលៀប និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​គ្នា​ជាង ២០០​នាក់ បាន​ផ្ដិត​មេដៃ​ជំទាស់​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​សាលា និង​អាជ្ញាធរ យក​ដី​ខាង​ក្រោយ​សាលា​ទៅ​ដោះដូរ​ជាមួយ​ក្រុមហ៊ុន។

  • អ្នកស្រុក​ស្វាយ​លើ​ខេត្ដ​សៀមរាប​ថា​យោធា​ភូមិភាគ​ទី​៤ បំផ្លាញ​ដំណាំ និង​ទ្រព្យសម្បត្ដិ​ពួកគាត់​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៧៥​គ្រួសារ នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ចោទ​ថា​កម្លាំង​យោធា​នៅ​យោធភូមិភាគ​ទី៤ ធ្វើ​ទំនប់ទឹក​កាត់​ទទឹង​អូរ​ទី​៤ រំលោភ​យក​ដី​ពួកគាត់ ហើយ​ថែមទាំង​បំផ្លាញ​ដំណាំ សម្ភារ និង​ហាមឃាត់​មិន​ឲ្យ​បង្កបង្កើន​ផល​បន្តទៀ​ត ។​ ប្រជាពលរដ្ឋ​នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ជាង​ដប់​នាក់ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ធ្វើដំណើរ​តាម​គោយន្ត​មួយគ្រឿង ឡើងមក​តវ៉ា​នៅ​ខេត្តសៀមរាប ហើយ​ត្រូវ​សមត្ថកិច្ច រារាំង​នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ក្រុង​សៀមរាប ជាមួយ​អ្នកស្រុក​ស្វាយ​លើ​ផ្សេង​ទៀត​នា​ម៉ោង​៤​ល្ងាច ។​

  • សង្គម​ស៊ីវិល​ត្រៀម​លើក​ពី​កង្វល់​របស់​ខ្លួន នៅ​ថ្ងៃ​សិក្ខាសាលា​ស្តីពី​សេចក្តីស្នើ​ច្បាប់បោះឆ្នោត

    សង្គម​ស៊ីវិល ត្រៀម​លើកយក​បញ្ហា​មួយចំនួន​ទាក់ទង​នឹង ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដើម្បី​ផ្ដល់​មតិយោបល់​ពី​កង្វល់​របស់​ពួកគេ ទៅកាន់​គណបក្សនយោបាយ​ជាប់ឆ្នោត នៅក្នុង​សិក្ខាសាលា ស្តីពី​សេចក្តីស្នើច្បាប់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

  • http://thmeythmey.com/index.php?page=detail&ctype=article&id=23962&lg=kh

    ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សិទ្ធិសេរីភាព និង​សុ​វត្ថ​ភាព​របស់​អ្នកកាសែត​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ព្រះរាជអាជ្ញារង​សាលាខេត្ត​ព្រះវិហារ លោក ឡុង ស៊ីថា ចេញ​ដីកាចាប់ខ្លួន និង​កោះហៅ​អ្នកកាសែត​ជា​បន្តបន្ទាប់​ដោយ​ចោទប្រកាន់​ពីបទ «កំហែង​យក»។ សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​អ្នកកាសែត​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​លើកយក​ករណី​ចាប់ខ្លួន និង​ឃុំខ្លួន​អ្នកកាសែត​ពីររូប​ក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ គឺ​លោក ទិ​ត្យ ស្រ៊ ភ្នាក់ងារ AKP និង​លោក ឈឿន ចាន់ អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា។

  • ធនាគារ​ពិភពលោក​មិន​ទាន់​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឡើង​វិញ

    ធនាគារ​ពិភពលោក (World Bank) ប្រកាស​បើក​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នៅ​ប្រទេស​កម្ពុជា មុន​ពេល​ធនាគារ​ពិនិត្យ​ផ្តល់​ប្រាក់​កម្ចី​ជា​ថ្មី​ឡើង​វិញ​ដល់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​ធនាគារ​នេះ បាន​ផ្អាក​ប្រាក់​កម្ចី​ទាំង​ស្រុង​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក។ សេចក្ដី​ប្រកាស​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​មេធាវី​អន្តរជាតិ ដែល​បាន​ស្នើ​សុំ​ឲ្យ​ធនាគារ​បើក​កិច្ច​ប្រជុំ​នៅក្រៅ​ប្រទេស ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី ដើម្បី​ជៀសវាង​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​កម្ពុជា។ នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​ប៉ាស៊ីហ្វិក លោក អាឡេសសានណេ សូ (Alassane Sow) បញ្ជាក់​ក្នុង​លិខិត​មួយ​ទៅ​កាន់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ធនាគារ​នៅ​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ពេល​វេលា​ច្បាស់លាស់ ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ទៀត​ថា រាល់​ព័ត៌មាន​ទាំង​ឡាយ​ស្តីពី​កិច្ចប្រជុំ​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​គេហទំព័រ​ធនាគារ​នៅ​ពេល​ខាង​មុខ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo