កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សហជីព នឹង​ជួប​ជុំគ្នានៅទីលាន​ប្រជាធិប​តេយ្យ​ ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ ០៨មីនា

    ភ្នំពេញៈ នាឱកាសអបអរសារទរ​ទិវា​នារីអន្តរ​ជាតិ ០៨ មីនា ខួប​លើកទី ១០៤ សហភាព​ការងារ​កម្ពុជា (CLC) ជាសហ​ភាព​ឯករាជ្យ និង ប្រជាធិប​តេយ្យ ដែលបានធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បីការពារ​សិទ្ធិ និងលក្ខខណ្ឌ​ការងារជូន​កម្មករ​និយោ​ជិត ដែលនា​ពេល​បច្ចុប្បន្ន មាន​​សមា​​ជិក ៩៣, ៥៩២នាក់ មកពី​វិស័យ ១០វិស័យ នឹងរៀបចំ​ប្រារព្ធ​ទិវា​នារីអន្តរ​ជាតិ ០៨ មីនា ក្រោមប្រធាន​បទ​ “ការលើក​​កម្ពស់ សិទ្ធិ​ការងារ និងការងារ​សមរម្យ ដល់​កម្មករជាស្ត្រីទាំង​អស់” ដែលមានអ្នក​ចូលរួមមក​ពីតំណាង​កម្មករ កាត់ដេរ ទេសចរណ៍ សំណង់ ឧស្សា​ហកមុ្ម កសិករ កសិកម្ម សេវាកម្ម ដឹកជញ្ជូន កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និស្សិត និងអង្គការដៃគូពាក់ព័ន្ធ។

  • ERA​ទាមទារ​ឲ្យ​​បក្ស​ទាំង​ពីរ​បញ្ចេញ​របៀបវារៈ​ពី​ការពិគ្រោះ​យោបល់​លើ​​ច្បាប់​បោះឆ្នោត​ថ្មី​​

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) និង​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​សរុប​១៨​ស្ថាប័ន​ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​បញ្ចេញ​របៀបវារៈ និង​ឯកសារ​ពាក់ព័ន្ធ​នៃ​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​បោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ ។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​លើកឡើង​ថា ការទាមទារ​នេះ​គឺ​ដើម្បី​មាន​ពេលវេលា​ក្នុង​ការត្រៀម​សម្រាប់​ការចូលរួម​បញ្ចេញយោបល់​លើ​សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​បោះឆ្នោត​របស់​បក្ស​ទាំងពីរ ដើម្បី​ឲ្យ​ការពិគ្រោះ​យោបល់​មាន​អត្ថន័យ គុណភាព និង​តម្លាភាព ។​

  • តុលាការ​ខេត្ត​ត្បូងឃ្មុំ​ចោទ​ឪពុក​និង​កូនស្រី​ជា​ជនជាតិ​ចាម​ពី​បទ​ជួញ​ដូរ​ក្មេងស្រី​ទៅ​ម៉ាឡេស៊ី

    តុលាការ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចោទ​បុរស​ជនជាតិ​ចាម ឈ្មោះ ស៊ឹម អែល និង​កូនស្រី អែល ម៉ារី ហៅ អែល រ៉ទីយាស់ នៅ​ភូមិ​ជីធាង ឃុំ​សេដា ស្រុក​តំបែរ ពី​បទ​ជួញ​ដូរ​ស្ត្រី និង​ក្មេងស្រី​ទៅ​ប្រទេស​ម៉ាឡេស៊ី ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។ ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​របស់​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ឪពុក និង​កូន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

  • សង្គម​ស៊ីវិល៖ បក្ស​កាន់​អំណាច​មាន​ប្រៀប​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ដែល​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ជាង ៣​ខែ​កន្លង​មក​ដ៏​ចម្រូងចម្រាស​នោះ នៅ​ទីបំផុត​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​ជា​ចុង​ក្រោយ និង​គ្រោង​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ខាង​មុខ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ទាំង​ស្រុង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ច្បាប់​នេះ​នឹង​មាន​ការ​រឹតត្បិត​ជាង​ច្បាប់​ចាស់​ទៅ​ទៀត បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មិន​កែប្រែ​ចំណុច​មួយ​ចំនួន​នោះ។

  • អង្គការសិទ្ធិមនុស្ស៣៖​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​អនុវត្ត​សិទ្ធិនយោបាយ និង​ស៊ីវិល​ជា​មូលដ្ឋាន​

    អង្គការ​សិទ្ធិមនុស្ស​ចំនួន​៣ រួម​មាន​​សម្ព័ន្ធអន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស ​សមាគមអាដហុក និង​អង្គការ​លីកាដូ ​បាន​ដាក់​របាយការណ៍​ស្រមោល​មួយ​ទៅ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ដោយ​​ចោទរដ្ឋាភិបាល​កម្ពុជា​ថា​បាន​​បរាជ័យ​ក្នុង​ការ​អនុវត្ត​សិទ្ធិមនុស្សជា​មូល​ដ្ឋាន​។​ របាយការណ៍​ស្រមោល​ដែល​ត្រូវ​ដាក់​ឲ្យ​​គណៈកម្មាធិការ​សិទិ្ធមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ពិចារណា​ ឲ្យ​ដឹង​ថា​អំពើ​ពុក​រលួយ​នៅ​តែ​មាន​ស្ថាន​ភាព​មិន​ល្អ ហើយ​អំពើ​ហិង្សា​ទៅលើ​អ្នក​រិះ​គន់​រាជ​រដ្ឋា​ភិបាលគឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ របាយការណ៍​បន្ត​ថាប្រព័ន្ធយុត្តាធិការ​ជាតិ​ដែល​ទទួល​ឥទ្ធិពល​ពី​គណបក្ស​នយោ​បាយ​បន្តធ្វើការ​ចោទ​ប្រកាន់​អ្នក​ជំទាស់​នឹង​រាជ​រដ្ឋា​ភិបាលច្រើន​ឡើង​ៗ នៅ​ខណៈ​ដែល​តួ​អង្គ​រដ្ឋ និង​បុគ្គល​ដែ​ល​មាន​​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​អ្នក​ទាំង​នោះទទួល​បាន​នូវ​និទណ្ឌ​ភាព។

  • ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​ព្រះវិហារ​កំពុង​រង​ការ​កាប់​ធ្វើ​អាជីវកម្ម

    ព្រៃ​ព្រះរកា ដែល​ជា​តំបន់​​ប្រជុំ ៣​ស្រុក គឺ​ស្រុក​ឆែប ស្រុក​ជាំក្សាន្ត និង​ស្រុក​ត្បែងមានជ័យ ​នៃ​ខេត្ត​ព្រះវិហារ គឺ​ជា​ព្រៃ​ធំ​ទី​២ របស់​ប្រទេស​ខ្មែរ បន្ទាប់​ពី​ព្រៃឡង់​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​ព្រះរកា កំពុង​ទទួល​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ក្រុម​ឈ្មួញ និង​ក្រុម​​អ្នក​មាន​អំណាច​ខ្លះ ហើយ​​សមត្ថកិច្ច​រដ្ឋាភិបាល​​មិន​សូវ​អើពើ​បង្ក្រាប​នោះ​ទេ។ សហគមន៍​ប្រជាពលរដ្ឋ និង​អង្គការ​ការពារ​ព្រៃ​ឈើ​ខ្លះ​នៅ​ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​ថា ដើម​ឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ព្រះ​រការ រួម​ទាំង​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ផង នឹង​វិនាស​ហិនហោច​ដោយសារ​តែ​ក្រុម​មនុស្ស​ចូល​ទៅ​កាប់ ហើយ​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ។

  • ​ក្រសួង​រៀបចំ​ដែនដី​ស្នើ​ជា​លើក​ទី​២​ឲ្យ​អង្គការ​លីកាដូ​បង្ហាញ​ទិន្នន័យ​វិវាទ​ដីធ្លី

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្នើ​ជា​លើក​ទី​២ ឲ្យ​អង្គការ​លីកាដូ​បង្ហាញ​ទិន្នន័យ​បន្ថែម​លើ​ទូរ​លេខ គ្រួសារ​រងគ្រោះ​ដីធ្លី​ដែល​អង្គការ​នេះ​បានសរសេរថា មាន​ចំនួន​ប្រមាណ​១០៦២៥​គ្រួសារ ឬ​ប្រហែល​៤៩៥១៩​នាក់ ក្នុង​ឆ្នាំ​២០១៤ ។​ ​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា​នេះ បាន​លើកឡើង​ថា របាយការណ៍​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​លីកាដូ ដែលថា​មាន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ១០៦២៥​គ្រួសារ ឬ​ប្រហែល​៤៩៥១៩​នាក់​នោះ គឺជា​ទិន្នន័យ​មិន​ច្បាស់លាស់ ។

  • ​សង្គម​ស៊ីវិល​ថា​ចំណុច​មួយចំនួន​ក្នុង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី អាក្រក់​ជាង​មុន​​

    មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អង្គារ​នេះ​រិះគន់ថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី ដែល​ក្រុម​ការងារ​កំណែទម្រង់​នៃ​បក្ស​ទាំងពីរ​បាន​បញ្ចប់​ការពិភាក្សា​នោះ មាន​ចំណុច​មួយចំនួន​អាក្រក់​ជាង​មុន ។​ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​នៃ​បក្ស​ទាំងពីរ បញ្ចប់​កិច្ចពិភាក្សា​កែសម្រួល​ចំណុច​សេសសល់​ចំនួន​១៥ និង​ត្រៀម​រៀបចំ​សិក្ខាសាលា​ជាមួយ​សង្គម​ស៊ីវិល​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​យោបល់​កែសម្រួល​បន្ថែម​លើ​ច្បាប់​បោះឆ្នោត​ថ្មី​នេះ ។​

  • ​តុលាការ​កំពូល​បើកសវនាកា​រ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​​

    មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹងថា តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​ករណី​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​នៅ​ថ្ងៃស្អែក ។​ ​មេធាវី​ការពារ​ក្ដី​របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក ហែម សុជាតិ បានឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សវនាការ​សុំ​នៅក្រៅ​ឃុំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៤ ខែ​មីនា ​ឆ្នាំ​២០១៤​នេះ ។​

  • ​ក្រុម​កំណែទម្រង់​នឹង​ពិគ្រោះ​យោបល់​លើ​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​​

    ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ នឹង​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង សេចក្តីស្នើច្បាប់​ថ្មី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នៅ​ថ្ងៃ​ចន្ទ​ទី​៩ ខែ​មិនា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​សភា ។​ ​ ​តាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មិនា ដែល​ចុះហត្ថលេខា​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ស ខេង និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ឲ្យដឹងថា ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​នឹង​ធ្វើ​សិក្ខាសាលា​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណារាស្ត្រ ដែល​មាន​គណបក្សនយោបាយ​ទាំង​ពីរ​ជា​អ្នកចាត់ចែង និង​ធ្វើ​ការសម្របសម្រួល​។​

  • ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​ក្រុមហ៊ុន​កាសូទីម​ថា​បន្ត​ឈូស​ឆាយ​រំលោភ​លើ​ដី​ដាំ​ដំណាំ

    ពលរដ្ឋ​ខេត្ត​ក្រចេះ ចោទ​ប្រកាន់​ថា ក្រុមហ៊ុន កាសូទីម (KASOTIM) នៅ​ថ្ងៃ​ទី​២ ខែ​មីនា បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ដី​មាន​ដំណាំ​របស់​ពួក​គាត់។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​និយាយ​ថា គឺ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ចូល​រស់នៅ​លើ​ដី​របស់​ក្រុមហ៊ុន។ ទាំង​ភាគី​ក្រុមហ៊ុន និង​ភាគី​ពលរដ្ឋ សុទ្ធតែ​ទាមទារ​រក​យុត្តិធម៌​រៀងៗ​ខ្លួន។ ការ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នេះ ក្នុង​ពេល​សំណុំ​រឿង​ជម្លោះ​ដីធ្លី​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ នេះ​ជា​ការ​ធ្វើ​សកម្មភាព​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​ក្រុមហ៊ុន កាសូទីម បាន​ឈូស​ឆាយ​ដី​ពលរដ្ឋ​កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្ដឹង​ជំទាស់ រហូត​មាន​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

  • ថៅកែ​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត​បណ្តេញ​កម្មករ​៤៦​នាក់​ដែល​ទាមទារ​អត្ថប្រយោជន៍​រឿង​គ្រោះថ្នាក់​ការងារ​​

    កម្មករ​រោងចក្រ​កាត់​មួយ​ក្រុម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ប្រឆាំង​នឹង​ការបណ្តេញ​ពួកគេ​៤៦​នាក់ពី​ការងារ ដោយសារ​អ្នក​ទាំងនោះប្រឆាំង​មិន​ឲ្យ​កាត់​ប្រាក់​ឈ្នួល​កម្មករ​ពេល​ដួល​សន្លប់​អំឡុង​បំពេញការងារ ​។​ ​តំណាង​កម្មករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​បញ្ឈប់ លោក តុ​ន គឹម​ទូច អះអាងថា កាលពី​ថ្ងៃ​ទី​១៣ ​ខែ​កុម្ភៈ ​​ឆ្នាំ​២០១៥ កម្មករ​ជាង​១០០​នាក់នៅ​រោងចក្រយូរ​លី ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង សាន់​សែ​ល បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ពេល​កំពុង​បំពេញ​ការងារ​ ។ ក្រោយ​មក​ថៅកែបានឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​៤​ថ្ងៃ ​។​

  • សមត្ថកិច្ច​ខេត្ត​សៀមរាប​រារាំង​​អ្នក​ស្រុក​ស្វាយលើ​ជាង​១០០​នាក់​មិន​ឲ្យ​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត

    សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប មាន​កងរាជអាវុធហត្ថ និង​ប៉ូលិស ព្យាយាម​​រារាំង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​នាក់ មក​ពី​ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ មិន​ឱ្យ​ចូល​ទៅ​ជួប​អភិបាល​ខេត្ត​សៀមរាប បាន​ទេ កា​ល​​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មីនា។ អ្នក​ស៊ើប​អង្កេត​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប គឺ​អ្នកស្រី ឈុយ វ៉ាន់ថា ដែល​កំពុង​តាម​ឃ្លាំមើល​បាន​​ឱ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប ដោយ​​ជិះ​លើ​គោយន្ត​ចំនួន ៧​គ្រឿង។ ពួកគេ​ព្យាយាម​ជួប​ជាមួយ​អភិបាល​ខេត្ត​សៀមរាប ដើម្បី​តវ៉ា​រឿង​ដីធ្លី​ដែល​រដ្ឋ​ត្រូវ​ដក​ហូត​យក​ពី​ស្រុក​ស្វាយលើ ទៅ​ចែក​ឱ្យ​អ្នក​កំពង់ភ្លុក ​​នៃ​ស្រុក​ប្រាសាទបាគង.

  • វិភាគ​៖ តើ​ស្ត្រី​បឹងកក់​ពិត​ជា​ចង់​ជាប់​ពន្ធនាគារ​ដើម្បី​បាន​មេដាយ​មែន​ទេ​?​

    ក្នុង​ពិធី​ផ្ដល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ពន្លឿ​ននីតិវិធី លើកលែង​ទោស​ស្ត្រី​មាន​កូនតូច និង​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ ឲ្យបាន​មុន​ចូលឆ្នាំ​ខ្មែរ ឬ​មុន​ថ្ងៃ​៨​មីនា​ខាងមុខ​។ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​មិន​ចំ​ឈ្មោះ ដល់​ស្ត្រី​មួយក្រុម​ថា ខំ​រក​វិធី​សព្វបែបយ៉ាង​ឲ្យបាន​ជាប់គុក ដើម្បី​បាន​មេដាយ និង​ងារ​ជា​វីរនារី​ផងដែរ​។

  • លីកាដូ​ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​នូវ​ដីកា​ឃុំ​ខ្លួន​លើ​ម្ដាយ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ

    ការ​ដោះ​លែង​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​កូន​រស់​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ផ្ដល់​នូវ​ភាព​ធូរ​ស្រាល​ច្រើន ប៉ុន្តែ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ជា​ចម្បង​នានា​នៅ​ឡើយ​ទេ។ អង្គការ​លីកាដូ រក​ឃើញ​ដូច្នេះ បន្ទាប់​ពី​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​ក្រសួង​យុត្តិធម៌ ប្រកាស​ថា ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ចំនួន ១៦​នាក់ នឹង​ត្រូវ​ដោះលែង​ឲ្យ​ទាន់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខាង​មុខ។ អង្គការ​លីកាដូ (Licadho) ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​នូវ​ដីកា​ឃុំ​ខ្លួន​លើ​ម្ដាយ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​កំពុង​រង់ចាំ​សវនាការ និង​ពិចារណា​កាត់​បន្ថយ​ទោស​ដល់​អ្នក​ដែល​បាន​ជាប់​ពិរុទ្ធ​ដោយ​ពិចារណា​លើ​អង្គហេតុ​នៃ​បទល្មើស និង​ស្ថានភាព​គ្រួសារ​របស់​ពួកគាត់។

  • សង្គម​ស៊ីវិល​បន្ត​ធ្វើការ​ដោះស្រាយ​ជម្លោះ​ដី​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ជាមួយ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ

    ទំនាស់​ផ្ទៃក្នុង​របស់​អ្នកដឹកនាំ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar Co., LTD) កើត​មាន​ក្នុង​ពេល​តំណាង​ក្រុមហ៊ុន​មួយ​រូប​បាន​អះអាង​ថា ប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​ដី​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ យ៉ាង​ណា​ក៏ដោយ ការ​អះអាង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​លិខិត​បដិសេធ​ភាព​ជា​តំណាង​របស់​បុគ្គល​នោះ​ទៅ​វិញ។ ការ​សន្យា​ដោះស្រាយ​ទំនាស់​ដី​ដាំ​អំពៅ​ដែល​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ បាន​សន្យា​ជា​ឱឡារិក​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងជោ កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ដោយសារ​មាន​លិខិត​របស់​ក្រុមហ៊ុន​បដិសេធ លោក សឹង សុច្ចរា ដែល​បាន​អះអាង​កន្លង​មក​ថា ជា​តំណាង​ក្រុមហ៊ុន​ដើម្បី​មក​ជួប​ប្រជាពលរដ្ឋ​ដោះស្រាយ​ទំនាស់​ដី។

  • ​ពលរដ្ឋ​បី​សហគមន៍​នៅ​ខណ្ឌ​ជ្រោយចង្វា​រ សុំ​អន្តរាគមន៍​ពី​សាលាក្រុង​ឲ្យ​ផ្តល់សំណង​លើ​ដី​របស់​ពួកគេ​​

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាង​១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​សុំ​អន្តរាគមន៍​ជា​លើក​ទី​២ ទៅ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​សមរម្យ ករណី​យក​ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ របស់​ពួកគេ​ទៅ​អភិវឌ្ឍន៍ ។​ ​យោង​លិខិតតវ៉ា​លើក​ទី​ពីរ របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥ ឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី ពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន OCIC នៅ​ខណ្ឌ​ជ្រោយចង្វារ​នោះ​រួមមាន សង្កាត់​ជ្រោយចង្វារ ៤៧​គ្រួសារ សង្កាត់​ព្រែកលៀប ៩០​គ្រួសារ និង​សង្កាត់​ព្រែក​តាសេក ១៨​គ្រួសារ ។​

  • ការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយ​ក្នុងពន្ធនាគារ ផ្តល់​នូវភាពធូរស្រាល ប៉ុន្តែ​មិនទាន់បាន​ដោះស្រាយ​បញ្ហាជាចំបងនានា​នៅឡើយទេ

    ថ្ងៃ២ ខែមិនា ឆ្នាំ២០១៥ - កាលពី​ចុងសប្តាហ៍មុន គណកម្មាការ​ដែលដឹកនាំ​ដោយក្រសួង​យុត្តិធម៌ បាន​ប្រកាសថា ស្ត្រីដែលជាប់ពន្ធនាគារ​ចំនួន ១៦នាក់ ដែលក្នុងនោះ​រួមមាន ១៥ នាក់ ជាស្ត្រី​ដែលមានកូន​រស់នៅជាមួយ​ក្នុងពន្ធនាគារ និង​ម្នាក់ជាស្ត្រីដែលមាន​ផ្ទៃពោះ នឹងត្រូវបានដោះ​លែង នៅ​មុនទិវាសិទិ្ធនារីអន្តរជាតិនា​ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥។ គណកម្មាកានោះ ក៏បានជូនដំណឹងថា​រាជរដ្ឋា​ភិបាល ក៏មានផែនការដោះលែង​ស្ត្រីមានផ្ទៃពោះ និង​ស្ត្រីដែលមានកូន​នៅជាមួយក្នុង​ពន្ធនាគារ​ជារៀងរាល់ឆ្នាំ។

    អានបន្ត
  • លីកាដូអំពាវនាវឲ្យយកចិត្ត​ទុក​ដាក់លើ​ស្ថានភាពស្ដ្រី និងកុមារក្នុងពន្ធនាគារ​

    អង្គការ​លីកាដូ ស្នើ​ឲ្យមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ធ្វើឲ្យ​ប្រសើរ​នូវ​ស្ថានភាព​របស់​ស្ដ្រី​មាន​ផ្ទៃពោះ កុមារ និង​ម្ដាយ​របស់​ពួកគេ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ពុំ​ទទួល​បាន​ប្រយោជន៍​ពី​ការលើកលែងទោស​នៅ​ថ្ងៃ​ទី​០៨ មីនា ទិវា​នារី​អន្ដរជាតិ​ខាងមុខនេះ​។​ ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​លីកាដូ ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា បាន​លើកឡើង​ថា​អង្គការ​ស្នើ​ឲ្យមាន​វិធានការ ដើម្បី​ផ្ដល់​ម្ហូបអាហារ និង​ថ្នាំ​បង្ការ​មេរោគ​ឲ្យស្រប​តាម​បទដ្ឋាន​សម្រាប់​កុមារ ស្ដ្រី​ជា​ម្ដាយ​កុមារ និង​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ ដែល​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ការដោះលែង​ក្នុង​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ​ខាងមុខ​។ សេចក្ដីថ្លែងការណ៍​នោះ​បាន​លើកឡើង​ថា​«​អង្គការ​លីកាដូ សូម​សំណូមពរ​ឲ្យមាន​វិធានការ​ជាបន្ទាន់ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​របស់​អ្នក​ទាំងនោះ រួម​មាន​ការបង្កើន​ថវិកា​ទិញ​ម្ហូបអាហារ​សម្រាប់​កុមារ និង​ស្ដ្រី​ផ្ទៃពោះ ហើយ​ធានា​ថា​កុមារ​ទាំងនោះ​ទទួលបាន​ថ្នាំ​បង្ការ​មេរោគ​ស្របតាម​បទដ្ឋាន​ជាតិ​»​។​

  • ក្រសួង​ការងារ​ហាម​មិន​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ

    ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើន​រំលឹក​ដល់​រោងចក្រ​សហគ្រាស​នានា​ មិន​ឲ្យ​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​លើស​ពី​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ។ គោល​បំណង​នៃ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​នេះ គឺ​ចង់​កាត់​បន្ថយ​គ្រោះ​​ថ្នាក់​ការងារ​ដែល​កើត​មាន​ឡើង​ជា​ញឹកញាប់ តែ​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ គ្មាន​ប្រយោជន៍។ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ទោះ​ជា​តាម​រូបភាព​ណា​ក៏​ដោយ រួម​ទាំង​ការ​ស្ម័គ្រ​ចិត្ត​របស់​កម្មករ​ផង គឺ​កម្មករ និង​ថៅកែ​រោងចក្រ​ ឬ​សហគ្រាស​ មិន​អនុញ្ញាត​ ឲ្យ​កម្មករ ឬ​និយោជិក​ធ្វើ​ការងារ​ថែម​ម៉ោង​លើស​ពី ២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ គឺ​រយៈពេល​ធ្វើការ​មាន​តែ ១០​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​ម្ចាស់​សហគ្រាស​មិន​អនុវត្ត​តាម ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ការងារ​ដែល​មាន​ជា​ធរមាន​នៅ​ប្រទេស​​កម្ពុជា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo