កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ក្រសួង​ការ​ងារ​ណែ​នាំ​​ឲ្យ​ម្ចាស់សហគ្រាស​សុំ​គោល​ការណ៍ពីក្រសួង​ ​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការងា​របន្ថែម​​ម៉ោង​​​

    ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះ​ស្ថានដែល​អនុវត្ត​គោល​ការណ៍​បន្ថែម​ម៉ោង​ខុស​ពី​ច្បាប់​ការងារ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​សហគ្រាស​ទាំងអស់​ត្រូវ​​សុំ​ការអនុញ្ញាត​ពី​ក្រសួងការងារ​​ជាមុនសិន មុន​នឹង​ចាប់ផ្តើម​ឲ្យ​មាន​ការងារ​បន្ថែម​​ម៉ោង។​

  • ពលរដ្ឋ​១៥​គ្រួសារ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន​និង​ភរិយា​ជួយ​អន្តរាគមន៍​ទំនាស់​ដី

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ១៥​គ្រួសារ រស់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ភរិយា ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ដែល​ឈ្មួញ​មាន​ទ្រព្យធន​ឃុបឃិត​ជាមួយ​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន​កំពុង​រស់​នៅ។ ​លើស​ពី​នេះ ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​បន្ត​ប្ដឹង​ពួកគាត់​ទៅ​តុលាការ ហើយ​សាលា​ដំបូង​ព្រះសីហនុ កោះហៅ​ពួក​គាត់​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ខាង​មុខ។

    អានបន្ត
  • ម៉ុងតាញ៉ា​៣៦​នាក់​ដែល​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​បាន​វិល​ទៅ​លំនៅឋាន

    ពលរដ្ឋ​ខ្មែរ​អ្នក​នាំ​ផ្លូវ និង​រៀបចំ​គម្រោង​នាំ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៣៦​នាក់ ជម្លៀស​ទៅ​ទីក្រុង​ភ្នំពេញ នៅ​បន្ត​បាត់​ខ្លួន ក៏​ប៉ុន្តែ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម មួយ​ចំនួន​ក្នុង​ចំណោម ម៉ុងតាញ៉ា ៣៦​នាក់​ដែល​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ទៅ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ពួកគេ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ។ ម៉ុងតាញ៉ា​វៀតណាម ពីរ​នាក់​ឋិត​ក្នុង​ក្រុម​មាន​មនុស្ស ១៨​នាក់ អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម បញ្ជូន​ឲ្យ​ទៅ​លំនៅឋាន​វិញ​ហើយ បន្ទាប់​ពី​ពួកគេ​ព្យាយាម​រត់​គេច​ចេញ​ពី​ភូមិ​កំណើត​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ជាង ៥​សប្ដាហ៍។

  • ពលរដ្ឋរងគ្រោះខេត្តស្ទឹងត្រែង ធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុនចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២​

    ប្រជាពលរដ្ឋរងគ្រោះមកពីតាមបណ្តាខេត្ត និងអ្នករស់នៅក្នុងឃុំស្រែគរ ខេត្តស្ទឹងត្រែង នៅថ្ងៃ​សៅរ៍នេះ​បាន​ធ្វើពិធីបែបសាសនា ដើម្បី​ដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម​២ និងដើម្បីបន្ទន់ចិត្តដល់រដ្ឋាភិបាលឲ្យបញ្ឈប់គម្រោងសាងសង់នេះ។ ប្រជាពលរដ្ឋរងគ្រោះមកពីខេត្តរតនគិរី អ្នកភូមិក្បាលមាស និងអ្នកភូមិផ្សេងទៀតរស់នៅខេត្តស្ទឹងត្រែង ប្រមាណ២០០នាក់ នៅថ្ងៃ​សៅរ៍បាន​នាំគ្នាធ្វើពិធីដាក់បណ្តាសាដល់ក្រុមហ៊ុនចិនដែលទទួលការសាងសង់ទំនប់វារី​អគ្គិសនីសេសានក្រោម​២ ដោយពួកគេអះអាងថាគម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ ក្នុងពិធីនេះ​ ប្រជាពលរដ្ឋនាំគ្នាចងកន្សែងក្រហមរៀងៗខ្លួន និង​ធ្វើ​ពិធី​សែន ដោយ​មាន​ទៀន ធូប អង្ករ និងក្បាលជ្រូកជាដើម។

    អានបន្ត
  • ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​

    ​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់ និង​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​សរុប​១៥៥​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​ ​ការប្រកាស​ទទួលស្គាល់​ជនអន្តោប្រវេសន៍​វៀតណាម​បន្ថែមនិង​ការចែក​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ដល់​ជនអន្តោប្រវេសន៍​ខាងលើ​នេះធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ម្សិលមិញ ដោយ​មាន​ការចូលរួម​ពី​លោក ហែម ថេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​លោក ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ រួមជាមួយ ជនជាតិ​វៀតណាម​ច្រើន​នាក់​ទៀត​ ។​

  • គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ទំនាស់​ដី​នៅ​ខេត្ត​ក្រចេះ​​

    គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាស្នើ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ​និង​ស៊ើបអង្កេត​ករណី​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ទំហំជាង​៣០០០​ហិកតា​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជូន​ប្រជាពលរដ្ឋ ខណៈ​មាន​ការ​ចោទថា ការបែងចែក​ដី​របស់​អាជ្ញាធរខេត្ត​មាន​ភាពមិនប្រក្រតី ។​ ​ការស្នើ​នេះ​ធ្វើឡើង​តាមរយៈលិខិត​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ទៅកាន់លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចុះ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

  • មន្រ្តីក្រសួងយុត្តិធម៌៖ស្រ្តីមានកូន១៥នាក់ និងមានផ្ទៃពោះ១នាក់​នឹងទទួលបានការលើកលែងទោស​

    មន្រ្តីក្រសួង​យុត្តិធម៌ ឲ្យ​ដឹង​ថា​ស្ដ្រីមានកូនដែលកំពុងរស់​នៅ​ក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជាចំនួន១៥នាក់ និងស្រី្ដមានផ្ទៃពោះ១នាក់​ នឹងត្រូវបានទទួលការលើកលែងទោស នៅថ្ងៃ០៨ មីនា ខាងមុខនេះ។ ការលើកលែងទោសនេះធ្វើឡើងតាមការសុំព្រះរាជទានទោសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់VODនៅព្រឹកថ្ងៃសុក្រនេះថាបន្ទាប់ពីមានកិច្ចប្រជុំដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃ​ព្រហស្បតិ៍​ ក្រសួងបានស្រង់ទិន្នន័យចំនួនស្ដ្រីជាប់ក្នុងពន្ធនាគារ១៦នាក់ ដែលត្រូវដោះលែងនៅថ្ងៃទី០៨ ខែមីនា ដែលជាថ្ងៃទិវានារីអន្ដរជាតិ។ លោកបន្ថែមថាក្នុងចំណោមស្ដ្រីទាំងនោះមានស្ដ្រីដែលមានកូននៅជាមួយ១៥នាក់ និងស្ដ្រីមានផ្ទៃពោះម្នាក់ ដែលនឹងត្រូវដោះលែង ហើយគណៈកម្មការនឹងពិនិត្យលើ​ទិន្នន័យ​របស់ខ្លួនបន្ដៗទៀត។

  • Dam foes ‘stay strong’

    អានបន្ត
  • ការដកមន្រ្តីកង​កម្លាំង​ប្រដាប់​អាវុធ និង​មន្រ្តី​តុលាការ​​ចេញពី​ជួរ​ដឹកនាំ​គណបក្ស នយោយបាយ ក្នុង​ការ​ធ្វើ​សកម្មភាព​គាំទ្រ និង​ប្រឆាំង​គណបក្ស​ណាមួយ ដើម្បី​ពង្រឹង នីតិរដ្ឋ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

    ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ - យើងខ្ញុំជាក្រុមសម្ព័ន្ធ​កំណែ​ទម្រង់​ការ​​បោះឆ្នោត (ERA) និង​ក្រុមអង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន ឬនឹង​បញ្ចូល​​មន្រ្តី​តុលាការ និងមន្រ្តី​នៃ​​កង​កម្លាំង​​ ប្រដាប់​អាវុធ​ទៅក្នុង​ជួរដឹកនាំ​គណបក្ស​នយោបាយ​របស់ខ្លួន ដើម្បី​​ចូលរួម​សកម្ម​ភាព​​គាំទ្រ​​គណបក្ស​​ខ្លួន ឬនិង​ប្រឆាំង​គណបក្ស​ផ្សេងៗ។ ការបញ្ចូល​នេះ គឺ​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ នីតិរដ្ឋ​ គោល​ការណ៍​ប្រជា​ធិបតេយ្យ ពិសេស​ការ​បោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌។

    អានបន្ត
  • សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​​ដក​​មន្ត្រី​​កម្លាំង​ប្រដាប់​អាវុធ ​និង​​តុលាកា​រ​ចេញ​ពី​​ជួរ​​ថ្នាក់​ដឹកនាំ​​នយោបាយ​

    សម្ព័ន្ធ​អង្គការ​​សង្គម​ស៊ីវិល ​ហៅ​​កាត់​​ថា​​អ៊ី​រ៉ា​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី ​២៦ ​កុម្ភៈ​នេះ​ បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួម​គ្នា​​មួយ​​ស្តី​ពី​​ការ​ដក​​មន្ត្រី​​កង​កម្លាំង​ប្រដាប់​អាវុធ​និង​​មន្ត្រី​​តុលាការ​​ចេញ​ពី​​ជួរ​​ដឹកនាំ​​គណបក្ស​នយោបាយ​ចេញ​ពី​​សកម្មភាព​​គាំទ្រ ​និង​​ប្រឆាំង​​គណបក្ស​​ណាមួយ​។ ​ប៉ុន្តែ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​អះអាង​ថា ​ការ​ស្នើ​នេះ​ គឺ​​មាន​​លក្ខណៈ​​នយោបាយ​ ហើយ​​ថា​​ពលរដ្ឋ​​ខ្មែរ​​គ្រប់​រូប​​មាន​​សិទ្ធិ​​ធ្វើ​​នយោបាយ។​

  • ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ​ប្រកា​ស​មិន​អត់​ឱន​ចំពោះ​ការ​ប្រើ​ប្រាស់​ពល​កម្មកុមារ​

    ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ នៅថ្ងៃ​ព្រហស្បតិ៍នេះ​ប្រកាស​ថា​ខ្លួន​នឹង​មិន​ឲ្យ​មាន​ពលកម្មកុមារនៅ​តាម​រោងចក្រជា​ដៃ​គូ​ជាដាច់ខាត​​ ដោយ​សន្យា​ថា​នឹង​ដាក់​ទោសទណ្ឌចំពោះ​រោងចក្រណា​ដែល​ប្រើ​ប្រាស់​ពល​កម្មកុមារក្នុង​អាជីវកម្មរ​បស់​ខ្លួន។​ ក្នុង​សន្និសីទ​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើរ​នៅ​រោងចក្រ​ផលិត​ស្ករស​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្រុម​ហ៊ុន​បាន​ប្រកាសក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ថា​​ខ្លួន​នឹង​មិន​អត់​ឱន​ចំពោះ​ការ​ប្រើ​ប្រាស់​ពល​កម្ម​កុមារ​នៅ​ក្នុង​ចម្ការ​អំពៅ និង​នៅ​ឯ​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ឡើយ​។ សេចក្តីថ្លែង​ការណ៍​​ឲ្យ​ដឹងទៀត​ថា​​ក្រុម​ហ៊ុន​ក៏​នឹង​មិន​អត់​ឱ​ន​ចំពោះ​ការ​ប្រើ​ប្រាស់​កុមារ​នៅ​ក្នុង​អាជីវ​កម្ម​នានា​របស់​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​ ឬ​ផ្តល់​សេវា​ និង​ដៃ​គូនានារបស់​រោងចក្រ និង​ចម្ការ​អំពៅ​របស់​ក្រុម​ហ៊ុន​នោះ​ដែរ។​

  • សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បញ្ចូល​មន្ត្រី​តុលាការ​និង​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​បក្ស​នយោបាយ

    ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា (ERA) និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថ្កោលទោស​គណបក្ស​នយោបាយ​ដែល​សំដៅ​លើ​គណបក្ស​កាន់​អំណាច ដែល​បាន​បញ្ចូល​មន្ត្រី​តុលាការ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ ទៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​របស់​ខ្លួន និង​ចូលរួម​សកម្មភាព​ប្រឆាំង​បក្ស​ផ្សេង។ ការ​បញ្ចូល​នេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ នីតិរដ្ឋ គោលការណ៍​ប្រជាធិបតេយ្យ ពិសេស​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

  • ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​

    បណ្ដាញ​​អង្គ​ការ​ស​ង្គម​ស៊ី​វិ​លប្រមាណ​១៧​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ថ្កោល​ទោស​ចំ​ពោះ​គ​ណ​បក្ស​ន​យោ​បាយ​ដែល​ប​ញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​ក្នុង​ជួរ​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន ​ដោយ​ចាត់​ទុក​ថា​នេះ​​ការ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ នី​តិ​រដ្ឋ​ គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្ដិ​ធម៌។ អង្គការ​ទាំង​១៧​នោះ​មាន​ដូច​ជា​អង្គការ​​ខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​សមាគមអាដហុក​ជាដើម។​

  • កម្មករ​រោងចក្រ​ស្មាត​ស៊ើតស៍​ហែ​ក្បួន​សុំ​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី

    កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន ស្មាត ស៊ើតស៍ (Smart Shirts Garment Manufacturing Cambodia) ប្រមាណ ១០០​នាក់ ហែ​ក្បួន​សុំ​អន្តរាគមន៍​រឿង​វិវាទ​ការងារ​ក្នុង​រោងចក្រ​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។ អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា ឃិន ណាំហោ ថ្លែង​ថា ក្រុម​កម្មករ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ដែល​ក្រុមហ៊ុន​មិន​ទាន់​អនុវត្ត​តាម​សេចក្តី​បញ្ជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល៖ «លុយ​ព្រីម​លុយ​ថ្ងៃ ក្រុមហ៊ុន​ត្រូវ​តែ​រក្សា​ជូន លុយ​ព្រីម​ត្រូវ​កាត់​តាម​រូបមន្ត​សមាមាត្រ និង​ទទួល​តំណាង​កម្មករ​បួន​រូប​ចូល​ធ្វើ​ការ​វិញ ព្រម​ជាមួយ​បង​ប្អូន​កម្មករ»។

  • លោក ស ខេង ថា​ការ​បណ្តេញ​លោក​អាឡិច​មិន​មែន​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​នោះទេ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ការ​បណ្តេញ​​សកម្មជន​តំបន់​អារ៉ែង លោក​អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ជា​រឿង​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន។ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​រាជធានីភ្នំពេញកាលពីរសៀលថ្ងៃ​ចន្ទ ទី​២៣​ខែ​កុម្ភៈ ​ ហើយ​ត្រូវ​បាន​បញ្ជូន​ចេញ​​ពី​ប្រទេស​កម្ពុជា​នៅ​ពេល​យប់​ថ្ងៃ​ចន្ទដដែល។

  • ​ក្រសួង​មហាផ្ទៃ​ថា​ការកេងប្រវ័ញ្ច​និង​រំលោភ​ផ្លូវភេទ​លើ​កុមារ​មាន​ការកើនឡើង​

    ដ្ឋមន្ត្រីក្រសួង​មហាផ្ទៃឲ្យដឹងថា ករណី​កេងប្រវ័ញ្ច និង​បំពា​បំពាន​ផ្លូវភេទ​លើ​កុមារ​ក្នុង​ឆ្នាំ​២០១៤ កន្លងទៅមាន​ការកើនឡើងដែល​ជនល្មើស​ភាគច្រើនគឺជា​ជន​បរទេស​។ ​ការបង្ហាញ​របាយការណ៍​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី "ការលុបបំបាត់​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​ការអនុវត្ត​ទោស​បន្ថែម" នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៦ ​ខែ​កុម្ភៈ ។​

  • ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​

    បណ្ដាញ​​អង្គ​ការ​ស​ង្គម​ស៊ី​វិ​លប្រមាណ​១៧​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ថ្កោល​ទោស​ចំ​ពោះ​គ​ណ​បក្ស​ន​យោ​បាយ​ដែល​ប​ញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​ក្នុង​ជួរ​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន ​ដោយ​ចាត់​ទុក​ថា​នេះ​​ការ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ នី​តិ​រដ្ឋ​ គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្ដិ​ធម៌។ អង្គការ​ទាំង​១៧​នោះ​មាន​ដូច​ជា​អង្គការ​​ខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​សមាគមអាដហុក​ជាដើម។​

  • សហគមន៍ SOS ដាក់​ញត្តិ​ទៅ IFC ស្នើសុំ​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី

    ពលរដ្ឋ​សហគមន៍ អេស.អូ.អេស (SOS) រស់នៅ​ជាប់​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រមាណ ១០​នាក់ ដាក់​ញត្តិ​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ស៊ី (IFC) នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ស្នើសុំ​ឲ្យ​សហការ​ជាមួយ​សហគមន៍ ដើម្បី​ស្វែងរក​ដោះស្រាយ​សមរម្យ និង​ផ្តល់​យុត្តិធម៌​ចំពោះ​ការ​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជាង ៦០០​គ្រួសារ។

  • សមាគមរោងចក្រកាត់ដេរស្នើឲ្យសហជីព​បង្ហាញភ័ស្តុតាងបន្ថែម ករណីគំរាមសម្លាប់​

    សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ស្នើឲ្យលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ម​ករ បង្ហាញភ័ស្ដុតាងឲ្យបានច្បាស់ ពាក់ព័ន្ធនឹង​ករណីគំរាមសម្លាប់រូបលោកកាលពីពេលថ្មីៗនេះ​។ សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឲ្យ​ដឹង​ថា​ភ័ស្ដុតាងជាខ្សែ​អាត់សំឡេងដែលលោក ប៉ាវ ស៊ីណា បង្ហាញតាមរយៈការចុះផ្សាយព័ត៌មានកន្លងមក គឺស្ដាប់មិនច្បាស់ ហើយមិនគួរឲ្យជឿទុកចិត្ត។ សេចក្តីថ្លែង​ការ​ណ៍​បន្ត​ថា​សំឡេងនេះធ្វើឡើង ដើម្បីតែគាំទ្រការចោទប្រកាន់​ប៉ុណ្ណោះ។

  • នាយក​រដ្ឋមន្ត្រី​រំឭក​ជា​ថ្មី​ថា​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​គឺ​តាម​ស្ម័គ្រ​ចិត្ត

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​រូបភាព​នៃ​ការ​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ការ​ចាប់​បង្ខំ​នោះ​ទេ។ ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទោះ​ជា​ការ​ទទួល​យក​នោះ​តាម​រូបភាព​ណា​ក៏ដោយ ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦០% ឋិត​នៅ​ក្នុង​ក្រុម​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ឡើយ។ សំណុំ​រឿង​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី គឺ​ជា​បញ្ហា​រសើប​មួយ ដែល​មជ្ឈដ្ឋាន​នានា​បាន​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​កម្ពុជា ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​បែរ​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជាពលរដ្ឋ​ដទៃ​មក​ជំនួស​វិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo