កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • Freedom House ​ឲ្យ​ចំណាត់​ថ្នាក់​​កម្ពុជា​​ក្នុង​ចំណោម​ប្រទេស​មិន​មាន​សេរីភាព

    របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ដែល​ចេញ​ដោយ​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០១៤ ​សេរី​ភាព​នៅ​លើ​សកល​លោក​មាន​ការ​ធ្លាក់ចុះ​ និង​មាន​ស្ថាន​ភាព​អាក្រក់។​ ក្រុម ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ថា​ ក្នុង​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ​ជាប់​គ្នា​ សេរីភាព​នៅ​លើ​ពិភព​លោក​បាន​ធ្លាក់​ចុះ។ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​នេះ​ចាត់​ចូលក្នុង​ចំណោម​ប្រទេស​ដែល ​«មិន​មាន​សេរីភាព»​ទាំង​នោះ​ដែល​ជា​ការ​កើន​ឡើង​នូវ​កង្វល់។​

  • សភាព​អឺរ៉ុប​ចុះ​អង្កេត​និង​ស្រាវជ្រាវ​ព័ត៌មាន​ពី​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​​

    សហភាព​អឺរ៉ុប នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ដើម្បី​អង្កេត​ស្រាវជ្រាវ​ប្រមូល​ព៌ត័មាន​បន្ថែម និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​ ​តំណាង​ប្រជាពលរដ្ឋ​នៅ ភូមិ​ឡ​ពាង​លោក ស្ងួន ញួ​ង ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា សហភាព​អឺរ៉ុប​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជំម្លោះដីធ្លី​នៅ​ឡ​ពាង​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ផលប៉ះពាល់​រវាង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ។​

  • អ្នក​បុរីកីឡា​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពី​សាលា​រាជធានី​ភ្នំពេញ

    អ្នក​បុរីកីឡា ក្រុម ៣​មករា ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នៃ​សហគមន៍ អេស.អូ.អេស (SOS) ប្រមាណ ៣០​នាក់ ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ តំណាង​សហគមន៍ លោកស្រី ជុំ ង៉ាន់ ថ្លែង​ថា ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​ពី​ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក មាស យ៉ាដា អស់​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​លេច​ជា​ផ្លែ​ផ្កា​ណា​មួយ​ដែល​ពួក​គាត់​អាច​សង្ឃឹម​បាន​ឡើយ៖ «ថ្ងៃ​ហ្នឹង​ពួក​ខ្ញុំ​ចូល ពួក​ខ្ញុំ​ក៏​លែង​ហ៊ាន​ចូល ព្រោះ​សាលា​រាជធានី​ភ្នំពេញ​គាត់​បាន​តែ​ភូត​ខ្ញុំ​ហ្នឹង អត់​ដោះស្រាយ​សោះ បើ​សិន​បុរីកីឡា​ទាំង​មូល គាត់​ដោះស្រាយ​ឲ្យ​អ្នក​ណា សូម្បី​តែ​ម្នាក់ ពួក​ខ្ញុំ​អត់​មក​ដែរ»។

  • ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ក្រុង​សៀមរាប​តវ៉ា​បិទ​ផ្លូវ​ប្រឆាំង​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ

    ប្រជាពលរដ្ឋ​ជាង ១០០​នាក់ នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល ក្រុង​សៀមរាប បាន​លើក​គ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​អប្សរា កែង​នឹង​ផ្លូវ​ទៅ​ភូមិ​ត្រាំនាគ មិន​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចេញ​ចូល​បាន​ទេ​ចាប់​តាំង​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ការ​បិទ​ផ្លូវ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​កុំ​ឱ្យ​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ​របស់​ពួកគេ​ត​ទៅ​ទៀត ក៏​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ។ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ម្សិលមិញ​នេះ អាជ្ញាធរ​បាន​ចុះ​រុះរើ​ផ្ទះ​ជាង ២០​ខ្នង ដោយ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​បាន​សាងសង់​នៅ​បរិវេណ​ដី​បុរី​វប្បធម៌​និង​ទេសចរណ៍​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​អប្សរា។

  • អ្នកភូមិ​បិទផ្លូវ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​​

    ប្រជាពលរដ្ឋ​ជាង​មួយ​រយ​នាក់ នៅ​សង្កាត់​អំពិល ក្រុង​សៀមរាប ខេត្ដ​សៀមរាប នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្ដុំ​គ្នា​បិទ​ផ្លូវ​ជាតិ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ដ​នេះ ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ ករណី​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ​ការតវ៉ា​នេះ កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​រុះរើ​លំនៅដ្ឋាន​ពួកគេ​ចំនួន​២៤​ខ្នង​ផ្ទះ និង​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ដី​ពួកគេ ខណៈ​ដែល​ពួកគាត់​ទៅ​រក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ខេត្ដ​សៀម​រប ឲ្យជួយ​ដំណោះស្រាយ​។​

  • សង្គម​ស៊ីវិល​រិះគន់​សម្តី​លោក ហ៊ុន សែន ដែល​ព្រមាន​បាញ់​កាំជ្រួច​ហ្វូង​ចូល​តំបន់​អា​រ៉ែ​ង​ខេត្ត​កោះកុង​

    មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ពុធ​នេះ រិះគន់​វោហា​សាស្ត្រ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ករណី​ព្រមាន​ប្រើ​កាំជ្រួច​ហ្វូង​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង ថា​ជា​ការបញ្ចេញមតិ​ទាំង​កំហឹង និង​ហិង្សា។ ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត កាលពី​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ម្សិលមិញថា​នឹង​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​បាញ់​ចូល​ទៅ​តំបន់​អា​រ៉ែ​ង ប្រសិនបើ​មាន​បុគ្គល​ណាមួយ​យក​ទីតាំង​នោះ​ធ្វើជា​តំបន់អបគមន៍ ។ លោក​មានប្រសាសន៍ថា «​បើ​ចង់​បង្កើត​អបគមន៍​សូម​អញ្ជើញ ដាក់ BM21 ឥឡូវ​ទាន់​មាន​ធុន​ថ្មីៗ​ផង យ៉ាប់​ពេក​ហ្ម​ង តែ​គេ​មិន​ចោទ​ដល់​ថ្នាក់​ប៉ុណ្ណឹង ប៉ុន្តែ​ដល់​ពេល​ថា្នក់​ហ៊ាន គេ​គ្រាន់តែ​ទៅ​សិក្សា​ពិនិត្យមើល ហ៊ាន​ចាប់​គេ​ដែរ​» ។​

  • អ្នក​ដែល​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​ប្រមូលផ្តុំ​គ្នា​ម្តងទៀត រំឭក​ការឈឺចាប់​មុខ​សាលា​រាជធានី​ភ្នំពេញ​​

    តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី បង្ហាញ​ការខកចិត្ត​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ នូវ​អ្វី​ដែល​ពួកគេ​ចោទថា សាលា​រាជធានី​ភ្នំពេញ ហាក់​គេចវេស​ពី​ការទទួលខុសត្រូវ រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ខណៈ​អ្នកភូមិ​ត្រូវ​បាន​បណ្តេញ​ចេញ​ជាង​៣​ឆ្នាំ​មិន​ទាន់​ត្រូវបាន​ដោះស្រាយ ។​ ​តំណាង​អ្នក​តវ៉ា​ម្នាក់​ក្នុងចំណោម​តំណាង​ជិត​២០​នាក់​ផ្សេង​ទៀត គឺ​អ្នកស្រី ជុំ ង៉ាន់ ប្រាក់​អ្នកសារព័ត៌មាន ពេល​ប្រមូល​ប្រមូលផ្តុំ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា ជាង​៣​ឆ្នាំ​នេះ​ពួកគេ​បាត់បង់​ផ្ទះសម្បែង ដីធ្លី​មុខរបរ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ដោយសារ​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បណ្តេញ​ពួកគេ​ចេញ​ទាំង​បង្ខំ ។​

  • អាជ្ញាធរ​ចាប់​ជន​ជាតិ​ម៉ុងតាញ៉ា​បួន​នាក់​បញ្ជូន​ទៅ​វៀតណាម​វិញ

    មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ចាប់​បង្ខំ​បញ្ជូនចេញជនជាតិ​ភាគ​តិច​ចារ៉ាយ​ឬ​ម៉ុង តាញ៉ា​ មក​ពី​ប្រទេស​វៀតណាម​ចំនួន​៤​នាក់​ទៅ​ឱ្យអាជ្ញាធរ​វៀតណាម​វិញ​ក្រោយ​ពី​បាន​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគិរី​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម។​

  • តំណាង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ជួប​អ្នក​ភូមិ​នៅ​ស្រុក​ឱរ៉ាល់​ដោះស្រាយ​បញ្ហា​ដី

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) របស់​លោក លី យ៉ុងផាត់ ប្រមាណ​ជាង ២០០​នាក់ មក​ពី ៩​ភូមិ ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​នៅ​វត្ត​ត្រពាំងជោ ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ដីធ្លី។ ប្រជាពលរដ្ឋ​បាន​លើក​បញ្ហា​សំខាន់ៗ​ចំនួន ៣​ចំណុច​ស្នើ​ទៅ​ដល់​ក្រុមហ៊ុន។ ទី​១ ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​មក​ឲ្យ​ពួកគាត់​វិញ។ ទី​២ ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ខាង​ខូចខាត ដោយសារ​ក្រុមហ៊ុន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​មុខ​របរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ទី​៣ ទាមទារ​ឲ្យ​ក្រុមហ៊ុន​គិតគូរ​ដោះស្រាយ​ជីវភាព និង​សង​សំណង​ដល់​គ្រួសារ​ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​កន្លង​មក។

  • តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដី​១៩​សហគមន៍​នៅ​ខេត្ត​ព្រះសីហនុ​តវ៉ា​ទាមទារ​​រក​ដំណោះស្រាយ

    តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ១៩​សហគមន៍ មាន​គ្នា​ប្រមាណ​ជិត ៦០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ហើយ​មិន​មាន​ដំណោះស្រាយ។ បន្ទាប់​ពី​មាន​ការ​តវ៉ា ដោយ​មាន​លើក​បដា និង​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា អភិបាល​រង​​ខេត្ត​ព្រះសីហនុ លោក ស៊្រុន ស៊្រន់ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង ១៩​សហគមន៍​ចូល​ជួប​ពិភាក្សា និង​បាន​ទទួល​យក​ញត្តិ​ពី​ពលរដ្ឋ​ដើម្បី​ទៅ​ពិនិត្យ​និង​ដោះស្រាយ​នៅ​ពេល​ក្រោយ។

  • ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​នៅ​ពោធិ៍សាត់​បារម្ភ​បាត់​បង់​លំនៅឋាន​ដោយ​គម្រោង​អភិវឌ្ឍន៍

    ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ​ដែល​សង់​ផ្ទះ និង​ខ្ទម​រស់នៅ​ក្នុង​ព្រៃ​ក្បែរ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច ឋិត​នៅ​ឃុំ​ក្រពើពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​តាំង​ទីលំនៅ​របស់​ខ្លួន ខណៈ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​បន្ថែម ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ល្អាង ហើយ​គ្រោង​អភិវឌ្ឍ​តំបន់​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍។ មុន​នឹង​ធ្វើ​ដំណើរ​ដល់​លំនៅឋាន​របស់​អ្នក​ភូមិ ឬ​ល្អាង​បុរាណ​ធម្មជាតិ​រំលេច នេះ គេ​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ក្រាល​កៅស៊ូ និង​ក្រួស​ក្រហម​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ មក​ដល់​ចំណុច​ភូមិ​អូរដីកា នៃ​ឃុំ​ក្រពើពីរ ទើប​បន្ត​ដំណើរ​ចូល​ព្រៃ​កាត់​តាម​ជ្រលង​អូរ និង​ឡើង​ភ្នំ​ជិត ៨​គីឡូម៉ែត្រ​ទៀត។

  • លីកាដូ និង​UN នឹងតាមដានក​រណី​គំរាម​​សម្លាប់​មេដឹកនាំសហជីព​

    មេដឹកនាំសហជីព និង​ជា​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹងថា​អង្គការ​លីកាដូ និងអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ នឹងតាមដានក​រណី​គំរាម​​សម្លាប់រូបលោក ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​អន្តរាគមន៍​លើករណីនេះ។​ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា​លោក​បាន​ជួប​ពិភាក្សា​កាលពីថ្ងៃ​ចន្ទ​​ជាមួយមន្រ្តី​​អង្គការ​លីកាដូ និងមន្រ្តី​អង្គ​ការ​សហ​ប្រជា​ជាតិប្រ​ចាំ​នៅ​​កម្ពុជា ដោយ​​អង្គការ​ទាំង​ពីរ​បាន​សន្យា​ថា​នឹង​ស៊ើប​អង្កេត​លើករ​ណី​​គំរា​មសម្លាប់​រូប​លោក​។ លោក​ប៉ាវ ​ស៊ី​ណា ​បាន​និយា​យថា«ម្សិលមិញ​ខ្ញុំបាន​ជួប​ជា​មួយ​អង្គការលីកាដូ​ និង យូអិន​ អង្គការទាំង២​ហ្នឹង​គាត់​នឹងជួយ​តាម​ដាន​នូវ​សំណុំ​​រឿ​ងនេះ ហើយ​គាត់​នឹងប​ន្ដឃ្លាំមើ​ល​ទៀត​ជាមួយ​​សមត្ថ​កិច្ច​ក្រោយពី​យើង​ដាក់​ពាក្យ​បណ្ដឹង​»។

  • សកម្មជន​អារ៉ែង លោកអាឡិច ត្រូវ​បាន​ចាប់ខ្លួនហើយ​​

    សកម្មជនអារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​ចាប់ខ្លួនហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទនេះ។ អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ​ នៅ​វេលាម៉ោង​ប្រហែល​១និង​៣០នាទី​ ។ លោក​បន្ត​ថា​​ក្រុម​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍មួយ​រូប​មិន​ស្គាល់​ឈ្មោះ បាន​ចាប់ខ្លួន​លោកអាឡិច ដាក់​រថយន្ត​មួយ ​។ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​សមត្ថកិច្ច​នឹង​បញ្ជូន​លោក​អាឡិច​ទៅ​ណា​នោះ​ទេ ។ លោក​ថា​លោក​កំពុង​​ធ្វើ​ដំណើរ​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បី​តាម​ដាន​ករណីនេះ ។​

  • សកម្មជនអារ៉ែង លោក អាឡិច នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅ​យប់​ថ្ងៃ​ចន្ទនេះ​

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេច​បញ្ជូន​សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ចេញ​ពីប្រទេស​​កម្ពុជានៅ​យប់​ថ្ងៃ​ចន្ទនេះ។​ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​ជាង​១រសៀល។​​ លោក​អាឡិច បាន​ផ្ញើ​សារSMS​នៅ​ម៉ោង​ប្រមាណ​៤និង​៤០នាទីក្រោយ​ការ​ចាប់ខ្លួន​ថា​​លោក​នឹងត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅពេលនេះ។

  • នាយករដ្ឋមន្រ្តី​គាំទ្រ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​អារ៉ែង លោក​អាឡិច​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ ប្រតិកម្ម​នឹង​អ្ន​ក​រិះគន់​រដ្ឋាភិបាល​ដែល​មិន​បានពន្យារ​ទិដ្ឋា​ការ​​ដល់​សកម្មជន​​ការ​ពារ​​​ព្រៃ​ឈើ​នៅ​តំបន់​​អារ៉ែង លោក លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ​ ឲ្យបន្ត​​រស់​នៅប្រទេស​កម្ពុជា​បន្ត​ទៀត។​ ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិលមួយ​ចំនួន និ​ង​អ្នក​នយោបាយ​បាន​​រិះគន់​រដ្ឋាភិបាល​ចំពោះ​ចំណាត់​ការ​​លើ​សកម្មជន​បរទេសជន​ជាតិ​អេស្ប៉ាញ លោក អាឡិច​​។​

  • នាយករដ្ឋមន្រ្តី​ស្នើ​ឲ្យ​ដោះ​លែង​ស្រ្តីដែល​មាន​កូន និងមាន​​ផ្ទៃ​ពោះ​ កំពុង​រស់​នៅ​ក្នុង​ពន្ធនាគារ​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី និង​មន្រ្តីពាក់​ព័ន្ធ​ទាំងអស់​ រៀបចំ​សំណុំ​ឯកសារ​ក្នុង​​ការ​ដោះ​លែង​ស្រ្តី​ដែល​មាន​កូន និង​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្នាក់​នៅពន្ធនាគារ​ ដើម្បី​​ធានាថា​កូនៗ​របស់​គេ​មិន​កើត​​ក្នុង​ពន្ធ​នា​គារ។​ លោក​នាយករដ្ឋមន្រ្តី​លើក​ឡើង​ថាការ​ដោះ​លែង​អ្នក​មាន​កូន និង​អ្នក​មា​នផ្ទៃពោះ​ដែល​រស់​នៅ​ក្នុង​ពន្ធ​នាគារ​ អាច​ធ្វើ​ឡើង​ឲ្យ​បាន​មុនចូល​ឆ្នាំ​ខ្មែរ​ ក្នុង​ខែ​មេសា តែ​​សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ អាច​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ទិវា​សិទ្ធិ​នារី ៨មីនា ខាងមុខនេះ។​

  • អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ៖ លោកអាឡិច​ត្រូវ​បាន​ដាក់​ចូលបញ្ជីខ្មៅ​

    មន្រ្តីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ នៅរសៀលថ្ងៃចន្ទនេះ​ឲ្យ​ដឹង​ថាអាជ្ញាធរ​នឹង​បណ្តេញ​​​សកម្មជន​តំបន់​អារ៉ែង លោក​ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែល​ជាជន​ជាតិ​អេស្ប៉ាញ ចេញ​ពីប្រទេស​​កម្ពុជា រួច​ដាក់​ចូល​ក្នុងបញ្ជីខ្មៅ។​ លោក​អាឡិច​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភោជនីយដ្ឋានមួយ​ក្បែរ​ផ្សាររាត្រី រាជធានីភ្នំពេញ នៅ​ថ្ងៃ​ចន្ទនេះ​ វេលាម៉ោង​ជាង​១រសៀល។​​

  • ​សកម្មជន​ដីធ្លី​បារម្ភ​ពី​ការរលូត​កូន​បន្ទាប់​ពី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​​

    ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ដែល​ត្រូវ​សម្រាលកូន​នៅក្នុង​ខែ​នេះ បារម្ភ​ពី​ការ​រលូត​កូន បន្ទាប់ពី​មាន​ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ចខណៈ​រូបគាត់​​ និង​សកម្មជន​ផ្សេង​ទៀត​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍ពីលោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​។​ ស្ត្រី​ដែល​បារម្ភ​ពី​ការ​រលូត​កូន​នោះ​មក​ពី​សហគមន៍​ភ្នំ​បាត ឈ្មោះ ខៀវ ល័យ​ ។ ការប៉ះទង្គិច​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ខណៈ​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ ស្វែងរក​កិច្ច​អន្តរាគមន៍​ករណី​ដីធ្លី ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចេញមុខ​រារាំង​ ។

  • នាយករដ្ឋមន្រ្តី​ប្រតិកម្ម​នឹង​សង្គមស៊ីវិលដែល​រិះគន់​លោកថា​លូក​ដៃ​ក្នុង​កិច្ច​ការ​តុលាការ​​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រតិកម្ម​នឹង​​សង្គមស៊ីវិលមួយ​ចំនួន​​ ដែល​​លោក​ចាត់​ទុក​ថា​ប្រើ​អំណា​ច​ហួស​ហេតុ​លើ​រដ្ឋាភិបាល ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គតុលាការ។​​ លោក​នាយករដ្ឋមន្រ្តី​ប្រតិកម្ម​បែប​នេះ​ ក្រោយ​មាន​ការ​រិះគន់​​ថាលោក​ ហ៊ុន សែន បាន​​ប្រើ​អំណាច​បំពាន​លើ​អំណាច​តុលា​ការ ​ក្នុង​ករណី​ចាប់ខ្លួន​ឪពុក​ម្តាយ​របស់​លោក​ថោង សារ៉ាត់ មក​ដាក់​ពន្ធ​នា​គារវិញ។ ក្នុងពិធីចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា​អ្នក​ខ្លះ​ថា​លោក​ល្អ តែ​អ្នក​ខ្លះ​ថា​លោក​កំពុង​តែ​បំពាន​អំណាចតុលាការ​។ លោក​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់នេះ ដោយ​ស្នើ​ឲ្យ​​ពិនិត្យ​ទំនាក់ទំនងរវាង​អំណាច​ទាំងបី គឺ​អំណាច​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ​ និង​តុលាការ។ លោក​បញ្ជាក់​ថា​​អំណាច​ទាំង​បី​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា មិន​អាច​ដាច់​ពីគ្នា​បានទេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo