កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សកម្មជនដីធ្លីម្នាក់នៅខេត្តបាត់ដំបងព្រួយបារម្ភអំពីសុវត្ថិភាព
សកម្មជនដីធ្លីមួយរូបនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កំពុងព្រួយបារម្ភអំពីសុវត្ថិភាព ហើយបានរត់គេចខ្លួនពីសមត្ថកិច្ចខេត្តបាត់ដំបង។ ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថ និងមន្ត្រីបរិស្ថានស្រុកសំពៅលូន ស្ទាក់ចាប់តាមផ្លូវ ខណៈគាត់ធ្វើដំណើរក្នុងមូលដ្ឋានកាលពីថ្ងៃទី១៧ កុម្ភៈ កន្លងទៅ។ សកម្មជនដីធ្លីនៅស្រុកភ្នំព្រឹក ហៅការតាមចាប់ខ្លួនរបស់សមត្ថកិច្ចនេះ ថាជាសកម្មភាពមួយខុសច្បាប់ ធ្វើឡើងដើម្បីបំបាក់ស្មារតីមិនឲ្យដឹកនាំប្រជាពលរដ្ឋតវ៉ារឿងទំនាស់ដីធ្លីនៅតំបន់ជាយដែនកម្ពុជា-ថៃ។
-
អង្គការមិនមែនរដ្ឋាភិបាល៣៧ស្ថាប័នស្នើឲ្យក្រសួងកសិកម្មដោះស្រាយបញ្ហាដីនៅព្រះវិហារ
ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៧ស្ថាប័ន រួមគ្នាចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើអោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដោះស្រាយបញ្ហាដីធ្លីរបស់ក្រុមជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ។ ការអំពាវនាវរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិជនជាតិដើមភាគតិច និងព្រៃឈើនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្លាប់អះអាងថា វិវាទនេះអាចនឹងដោះស្រាយបានប្រសិនបើមានការចូលរួមពីភាគីពាក់ព័ន្ធ។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលជំរុញអោយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោះស្រាយបញ្ហាជម្លោះដីធ្លីនៅឃុំប្រមេ រវាងជនជាតិដើមភាគតិចកួយ និងក្រុមហ៊ុនចិន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចអោយបានឆាប់រហ័សទៅតាមការសន្យា។
-
សហជីពកម្ពុជាប្រឆំាងការប៉ុនប៉ងរបស់និយោជកឈប់ទទួលស្គាល់សិទ្ធិធ្វើកូដកម្មជាមូលដ្ឋានរបស់កម្មករ
សហជីពកម្ពុជា នៅថ្ងៃពុធនេះបង្ហាញជំហរប្រឆំាងដាច់ខាត ចំពោះការប៉ុនប៉ងរបស់តំណាងនិយោជក នៅលើពិភពលោក ដែលបានស្នើឲ្យដកចេញសិទ្ធិធ្វើកូដកម្មជាមូលដ្ឋានរបស់កម្មករ នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ការបង្ហាញជំហរនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយ និងការធ្វើសន្និសីទសារព័ត៌មាន នៅទីស្នាក់ការរបស់សហភាពការងារកម្ពុជា(CLC) នាព្រឹកថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នំា២០១៥។ សេចក្តីថ្លែងការណ៍រួមរបស់សហជីពកម្ពុជា រួមមានសហភាពការងារកម្ពុជា សហភាពសហជីពកម្ពុជា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ចុះថ្ងៃទី១៨ ខែកុម្ភ នេះឲ្យដឹងថា ក្នុងនាមខ្លួនជាតំណាង សហជីពអន្តរជាតិ IPUC ប្រចំាកម្ពុជា ដែលជាសមាជិករបស់សហជីពពិភពលោក ប្រឆំាងដាច់ខាតចំពោះតំណាងនិយោជកប្រចំានៅគណៈកម្មការ កិច្ចប្រជុំការងារថ្នាក់អន្តរជាតិ ដែលធ្វើមួយឆ្នាំម្ដង ILO-ILC (ILO-GB) ដែលបានស្នើឲ្យមានការលុបចោលសិទ្ធិធ្វើកូដកម្ម ចេញពីសិទ្ធិជាមូលដ្ឋានរបស់កម្មករ ដូចមានចែងក្នុងអនុសញ្ញា អង្គការពលកម្មអន្តរជាតិ ILO។
-
សហជីពចំនួន៨គ្រោងធ្វើយុទ្ធនាការប្រឆាំងផ្លាកសញ្ញាអ្នកបញ្ជាទិញមិនអើពើពីសិទ្ធិកម្មករ
មេដឹកនាំសហជីពចំនួន៨ គ្រោងនឹងធ្វើយុទ្ធនាការក្នុងពេលខាងមុខនេះ ប្រឆាំងផ្លាកសញ្ញារបស់អ្នកបញ្ជាទិញ ដែលសហជីពចាត់ទុកថា ក្រុមអ្នកបញ្ជាទិញដែលមានម៉ាក់ល្បីៗមួយចំនួន បណ្ដោយឲ្យថៅកែរោងចក្រជិះជាន់កម្លាំងពលកម្ម និងរំលោភសិទ្ធិកម្មករ។ ជាពិសេស ភាគីរោងចក្របានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់សហជីពដែលតែងខ្វល់ខ្វាយពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានារបស់កម្មកររោងចក្រ។ ក្រុមមេដឹកនាំសហជីពព្រមានថា បើសិទ្ធិសេរីភាពរបស់កម្មករ និងសហជីពនៅតែមិនត្រូវបានបន្ធូរបន្ថយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការទេ នោះយុទ្ធនាការប្រឆាំងផ្លាកសញ្ញារបស់ក្រុមអ្នកបញ្ជាទិញពីសំណាក់ក្រុមសហជីព អាចនឹងត្រូវចាប់ផ្ដើមក្នុងអំឡុងបំណាច់ខែកុម្ភៈ ឬខែមីនាខាងមុខនេះ។
អានបន្ត -
មតិសង្គមស៊ីវិល៖ ការបណ្តេញអាឡិចចេញពីកម្ពុជានឹងធ្វើឲ្យរដ្ឋាភិបាលខាតប្រយោជន៍
សង្គមស៊ីវិលយល់ថា ប្រសិនបើរដ្ឋាភិបាលបណ្តេញសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង គឺលោក អាឡិច (Alex Gonzalez-Davidson) ចេញពីប្រទេសកម្ពុជា នោះនឹងនាំឲ្យរដ្ឋាភិបាលមានតែការខាតបង់ ពិសេសកេរ្តិ៍ឈ្មោះ មុខមាត់ប្រទេសជាតិ ។ ប្រធានបណ្តាញសង្គមស្រាវជ្រាវភស្តុតាងបទល្មើសធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយសម្បូរដោយធនធានធម្មជាតិ ហើយក៏ប្រទេសមួយមានការបំផ្លាញធនធានធម្មជាតិគួរឲ្យកត់សម្គាល់ដែរ ។ លោកថា ប្រសិនបើកម្ពុជាជាប្រទេសមានការការពារបរិស្ថាន មិនគួរបណ្តេញជនបរទេស គឺលោកអាឡិច ដែលមានឆន្ទៈមោះមុត ក្នុងការការពារបរិស្ថានកចេញពីកម្ពុជាទេ ។
-
ក្រសួងមហាផ្ទៃឆ្លើយតបលិខិតលោកសមរង្ស៊ីដែលស្នើជនបរទេសអភិរក្សតំបន់អារ៉ែងឲ្យស្នាក់នៅបន្ត
ក្រសួងមហាផ្ទៃឆ្លើយតបចំពោះលិខិតរបស់លោក សម រង្ស៊ី ប្រធានក្រុមសភាភាគតិចបក្សប្រឆាំង ដែលស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តទិដ្ឋាការឲ្យលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ ដើម្បីមានសិទ្ធិស្នាក់នៅប្រទេសកម្ពុជាបន្តទៀត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ័ មានប្រសាសន៍នៅថ្ងៃទី ១៧ កុម្ភៈ ថា ក្រសួងមហាផ្ទៃព្រមព្រៀងលុបឈ្មោះលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីបញ្ជីខ្មៅ និងមិនប្រើពាក្យបណ្ដេញចេញពីប្រទេសកម្ពុជាទេ ប៉ុន្តែត្រូវចាកចេញមួយរយៈសិន នៅពេលទិដ្ឋាការអស់សុពលភាព។ ទោះជាបែបនេះក្ដី លោក ខៀវ សុភគ័ បញ្ជាក់ថា លោកអេឡិច ត្រូវស្នើសុំទិដ្ឋាការមកប្រទេសកម្ពុជាសាជាថ្មីវិញ ដើម្បីអាចស្នាក់នៅបន្តទៀតបាន។
-
បុគ្គលិកនៃមន្ទីរពេទ្យបង្អែកក្រុងទាមទារឲ្យប្រធានមន្ទីរបកស្រាយពីការបាត់ប្លង់ដី
បុគ្គលិកនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឬហៅថាមន្ទីរពេទ្យសម្ភពក្រុង ប្រមាណ ៣០០នាក់ តវ៉ាទាមទារឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បក្សស្រាយពីការបាត់បង់ប្លង់ដីមន្ទីរពេទ្យនេះមួយផ្នែក។ ឆ្លើយតបនឹងការតវ៉ារបស់បុគ្គលិកពេទ្យទាំងនោះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ បានប្រាប់ដល់ក្រុមបុគ្គលិកពេទ្យ ក្នុងកិច្ចប្រជុំនៅមន្ទីរពេទ្យសម្ភពក្រុង នៅថ្ងៃទី១៦ កុម្ភៈ ថា មន្ទីរសុខាភិបាលនឹងចាត់ចែងពីបញ្ហានេះ ព្រោះគ្រប់ទីតាំងសុខាភិបាល ក្នុងរាជធានីភ្នំពេញ របស់រដ្ឋទាំងអស់សុទ្ធតែត្រូវជំរឿន និងមានចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ។ លោកបានផ្ដាំផ្ញើដល់ក្រុមបុគ្គលិកពេទ្យទាំងនោះ គួរតែធ្វើការបំពេញវិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ និងចាំតែបើកប្រាក់ខែទៅ។
-
មន្ត្រីរដ្ឋាភិបាល៖ ការមិនបន្តទិដ្ឋាការដល់លោក អាឡិច មកពីគាត់បានរារាំងការអភិវឌ្ឍន៍
មន្ត្រីក្រសួងមហាផ្ទៃអះអាងថា មូលហេតុដែលក្រសួងសម្រេចមិនបន្តទិដ្ឋាការដល់លោក អាឡិច (Alex Gonzalez Davidson) ដោយសារកន្លងមកលោក អាឡិច បានធ្វើការរារាំង និងអុកឡុកដល់ការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់VOD នៅព្រឹកថ្ងៃចន្ទនេះថា លោក អាឡិច បានបង្កការរំខានដល់ការអភិវឌ្ឍន៍ប្រទេស ដោយបានបំផុសបំផុលប្រជាពលរដ្ឋឲ្យប្រឆាំងនឹងគម្រោងអភិវឌ្ឍរបស់់រាជរដ្ឋាភិបាល និងក៏បានរារាំងការចុះអនុវត្តការងាររបស់អាជ្ញាធរខេត្ត ។ លោក ខៀវ សុភ័គ មានប្រសាសន៍ថា «មកអុកឡុកមិនស្តាប់អាជ្ញាធរគេជាម្ចាស់ប្រទេស បង្កការលំបាកឲ្យគេអភិវឌ្ឍប្រទេស យកស្អី សិទ្ធិឯងធំសម្បើមម្លេះអាឡិចហ្នឹង យកឡានទៅពាំងមិនឲ្យចៅហ្វាយខេត្តចុះធ្វើការ» ។
-
បណ្ដាញសហគមន៍ នឹងហែក្បួនទៅខេត្តព្រះសីហនុដើម្បីទាមទារឲ្យមានការដោះស្រាយពីបញ្ហាដីធ្លី
បណ្ដាញសហគមន៍មួយនៅខេត្តព្រះសីហនុ នឹងធ្វើហែក្បួនទៅកាន់មន្ទីរនគរូបនីយកម្ម និងសំណង់ ព្រមទាំងសាលាខេត្ត ដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយរយៈពេលជិត២០ឆ្នាំមកហើយ។ តំណាងបណ្ដាញសហគមន៍កំពេញចាស់ ដែលមានប្រជាពលរដ្ឋ២៤គ្រួសារ មានទីតាំងនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ អ្នកស្រី ហង្ស ចិន្តា ប្រាប់ VOD ថា នៅថ្ងៃ២៣ ខែកុម្ភៈខាងមុខ ពួកគាត់នឹងដើរហែក្បួន ដើម្បីទាមទាររកដំណោះស្រាយបញ្ហាដីធ្លី ដែលអតីតអភិបាលរងខេត្តព្រះសីហនុលោក ខឹម បូរ បានយកដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ១៩៧៩ នោះ ទៅលក់ឲ្យក្រុមហ៊ុន។ អ្នកស្រីបន្ត លោក ខឹម បូរ មិនបានដោះស្រាយជូនពួកគាត់ទេ តែបែរជាប្ដឹងពួកគាត់ទាំងអស់ថា រស់នៅលើដីរដ្ឋដោយខុសច្បាប់ទៅវិញ ។ អ្នកស្រីមានប្រសាសន៍ថា «អភិបាលរងខេត្តអ្នករំលោភយកដីបងលក់ឲ្យក្រុមហ៊ុន ហើយអត់ធ្វើការដោះស្រាយ រុញច្រានរឿងបងហ្នឹងទៅតុលាការឲ្យចាត់វិធានការ ចឹងតុលាអត់ធ្វើការជំនុំជម្រះឲ្យពួកបងដឹងថានណាឈ្នះចាញ់ បែរជាចាប់ពួកបងដាក់គុករយៈពេលជិតមួយខែ»។
-
ក្រសួងការបរទេសកម្ពុជាជំរុញឲ្យប្រទេសថៃគោរពការសន្យារបស់ខ្លួន ដែលថាឈប់បាញ់ពលរដ្ឋខ្មែរ
ក្រសួងការបរទេសកម្ពុជាជំរុញឲ្យរដ្ឋាភិបាលថៃ គោរពការសន្យារបស់ខ្លួនដែលបានអះអាងថា ឈប់ប្រើប្រាស់អាវុធបាញ់ប្រហារមកលើពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលកាប់ឈើខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ។ ការចោទជំរុញនេះធ្វើឡើងបន្ទាប់ពីទាហានថៃបានបាញ់ប្រហារពលរដ្ឋកម្ពុជាមួយក្រុមជាថ្មី កាលពីថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅ ដែលបណ្ដាលឲ្យស្លាប់បីនាក់ និងរបួសធ្ងន់ម្នាក់ នៅពេលដែលពួកគេនាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃ ។ នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ របស់ក្រសួងការបរទេសកម្ពុជាផ្ញើទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញលើកឡើងថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិ្ដការទ្វេភាគីកម្ពុជា-ថៃ លើកទី៩ កាលពីថ្ងៃទី១៥ និងទី១៦ ខែមករា នៅខេត្ដសៀមរាប រដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាថា "អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរត្រូវតែប្រកាន់នូវភាពអត់ធ្មត់ក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងអ្នកកាប់ឈើខុសច្បាប់" ។
-
"កុមារនៅពន្ធនាគារកំពុងប្រឈមបញ្ហាសុខភាពនិងការលូតលាស់ផ្នែកបញ្ញាស្មារតី"
ផ្ទុយពីកុមារទូទៅ កុមារដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារត្រូវបានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) រកឃើញថា កំពុងប្រឈមបញ្ហាសុខភាពនិងការលូតលាស់ផ្នែកបញ្ញាស្មារតី។ ចំណែកមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកផ្នែកពន្ធនាគារឯកភាពថា នេះជាការពិតដែលកុមាររស់នៅក្នុងពន្ធនាគារជាមួយម្ដាយ មិនអាចលូតលាស់ល្អដូចកុមារទូទៅ និងអះអាងថា រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ធ្វើរឿងនេះ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ បានតាមដានអង្កេតនៅពន្ធនាគារចំនួន ១៨កន្លែងទូទាំងប្រទេសកម្ពុជា ជារបាយការណ៍លើកទី២ ចុងក្រោយដែលវាយតម្លៃស្ថានភាពកុមាររស់នៅជាមួយម្ដាយក្នុងពន្ធនាគារ។ គេរកឃើញថា កុមារអាយុចន្លោះពីមួយខែដល់ ៤ឆ្នាំ ខ្វះការថែទាំ ខ្វះការអប់រំ មានការលូតលាស់ផ្នែករាងកាយ យឺតយ៉ាវ និងប្រឈមខ្លាំងបញ្ហាប្រាជ្ញាស្មារតី។ ក្នុងចំណោមកុមារ ៣៩នាក់ មានកុមារពាក់កណ្ដាលប្រសូតនៅក្នុងពន្ធនាគារ។
-
អាឡិច៖រដ្ឋាភិបាលគំរាមចាប់ខ្លួននៅសប្តាហ៍ក្រោយបើមិនចេញពីកម្ពុជា
សកម្មជនការពារបរិស្ថានដ៏លេចធ្លោម្នាក់នៅតំបន់ស្ទឹងជាយអារ៉ែងខេត្តកោះកុងអះអាងមកថា រដ្ឋាភិបាលបានកំណត់ថ្ងៃចាប់ខ្លួនលោកបើមិនចេញពីកម្ពុជាឲ្យបានត្រឹមចុងសប្ដាហ៍ក្រោយនេះ ។ សកម្មជនការពារបរិស្ថានលោក អាឡិច ឲ្យដឹងតាមវីដេអូឃ្លីបលើបណ្តាញសង្គមថា រដ្ឋាភិបាលបានចាត់ទុកលោកជាឆ្អឹងទទឹងកដែលតែងការពារបរិស្ថាននៅតំបន់អារ៉ែងប្រឆាំងក្រុមហ៊ុនចិនឈ្មោះស៊ីណូហាយដ្រូ ទប់ស្កាត់មិនឲ្យសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះដែលលោកយល់ថា គម្រោងនោះនឹងបំផ្លាញធម្មជាតិកម្ពុជាធ្ងន់ធ្ងរ ។
-
តើច្បាប់ថ្មីដែលកំណត់ឲ្យសង្គមស៊ីវិលមិនឲ្យរិះគន់បក្សនយោបាយ ជាការរឹតត្បិតសិទ្ធិបញ្ចេញមតិឬទេ?
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី៖ «តើច្បាប់ថ្មីដែលកំណត់ឲ្យសង្គមស៊ីវិលមិនឲ្យរិះគន់បក្សនយោបាយ ជាការរឹតត្បិតសិទ្ធិបញ្ចេញមតិឬទេ?» នៅយប់ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥។ វាគ្មិនកិត្តិយសក្នុងកម្មវិធីរួមមាន៖ អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល។
-
កម្មករនៅខេត្តព្រះសីហនុតវ៉ាប្រឆាំងនឹងការបណ្តេញតំណាងពួកគេ
កម្មករជិត២០០នាក់នៅរោងចក្រកាត់ដេរវ៉ានធីជ រីវើរ ថេកស្ងាយ (VANTAGE RIVER TEXTILESCO.LTD) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាតវ៉ាប្រឆាំងនឹងភាគីថៅកែរោងចក្រ ដែលបានបញ្ឈប់តំណាងពួកគេពីការងារ ។ កម្មករឲ្យដឹងថា ការតវ៉ាដើម្បីឲ្យថៅកែទទួលយកតំណាងកម្មករគឺ អ្នកស្រី សុគន្ធ សុគន្ធា ចូលធ្វើការងារ បន្ទាប់ពីភាគីរោងចក្របានចោទថា ញុះញង់កម្មករអោយបះបោរកាលពីប៉ុន្មានខែមុន។ កម្មការិនី គ្រី ណាវី បានប្រាប់ VOD ថាការតវ៉ានេះពួកគេក៏ទាមទារឲ្យភាគីរោងចក្រគោរពលក្ខខណ្ឌការងារ១៣ចំណុចផ្សេងទៀត ។
-
សមាជិកសភាបក្សប្រឆាំងស្នើទៅនាយករដ្ឋមន្ត្រីថៃឲ្យបញ្ឈប់ការបាញ់សម្លាប់ពលរដ្ឋខ្មែរ
សមាជិករដ្ឋសភាកម្ពុជា បានដាក់លិខិតទៅនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) សុំឲ្យបញ្ឈប់កងទ័ពថៃ បាញ់សម្លាញ់ប្រជាពលរដ្ឋខ្មែរបន្តទៀត។ ការដាក់លិខិតទៅនាយករដ្ឋមន្ត្រីថៃ តាមរយៈស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរចំនួន ៣នាក់ និងរបួសម្នាក់ កាលពីថ្ងៃទី៥ កុម្ភៈ នៅតំបន់ត្រពាំងទឹម ជិតច្រកព្រំដែនអានសេះ នៅពេលពលរដ្ឋខ្មែរទាំងនោះនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជិត ២០នាក់ បានចុះហត្ថលេខាលើលិខិតរួមគ្នាផ្ញើទៅនាយករដ្ឋមន្ត្រីថៃ សម្ដែងពីការព្រួយបារម្ភ និងសុំឲ្យរដ្ឋាភិបាលថៃ បញ្ឈប់ទាហានថៃ កុំឲ្យបាញ់សម្លាប់ពលរដ្ឋខ្មែរជាបន្ទាន់។
-
សមាជិកសភាកម្ពុជាថ្កោលទោសទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ
សមាជិកសភាមួយចំនួនមកពីគណបក្សសង្គ្រោះជាតិ សម្តែងការព្រួយបារម្ភ និងថ្កោលទោសចំពោះទាហានថៃដែលបានបាញ់សម្លាប់ និងដុតពលរដ្ឋខ្មែរ ខណៈពួកគេឆ្លងដែនចូលទឹកដីថៃនាពេលកន្លងទៅនេះ ។ ការថ្កោលទោសនេះ បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរ៣នាក់ត្រូវបានទាហានការពារព្រំដែនថៃបាញ់សម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅពេលដែលពួកគេបានឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ តាមច្រកតំណាក់ទឹក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលថ្មីៗនេះ ។ ចំណែកដើមឆ្នាំ២០១៥ យ៉ាងហោចណាស់ពលរដ្ឋចំនួន២នាក់ ត្រូវបានទាហានឈុតខ្មៅថៃបាញ់សម្លាប់ និងដុតសាកសពនៅស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
-
ពលរដ្ឋខេត្តកំពង់ស្ពឺបន្តទាមទារសំណងសមរម្យពីលោក លី យ៉ុងផាត់
ពលរដ្ឋស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែបន្តការទាមទារសំណងសមរម្យ និងដីធ្លីរបស់ពួកគេពីក្រុមហ៊ុនស្ករស ភ្នំពេញ របស់លោកឧកញ៉ា លី យ៉ុងផាត់ និងពីធនាគារ អេ.អិន.ហ្សិត (ANZ)។ ចំណែកមន្ត្រីសម្របសម្រួលរវាងសហគមន៍ជាមួយក្រុមហ៊ុនស្ករស ភ្នំពេញ ឲ្យដឹងថា ក្រុមហ៊ុននេះមានឆន្ទៈដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយសារការវិនិយោគចម្ការអំពៅនោះប្រកបដោយតម្លាភាពពីគ្រប់ភាគីពាក់ព័ន្ធ។ តំណាងសហគមន៍ស្រុកថ្ពង លោក ចាន់ សុឃឿន អះអាងថា ការវិនិយោគធ្វើចំការអំពៅរបស់ឧកញ៉ាមហាសេដ្ឋី និងជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សកាន់អំណាចនេះ បានរំលោភយកដីកសិដ្ឋានរបស់គាត់ទំហំ ៤ហិកតារដែលតែងផ្តល់ផលិតស្រូវបាន ៤តោនក្នុងមួយឆ្នាំ។ លោកបន្តថា ក្រៅពីបាត់បង់ធ្លីដែលជាប្រភពរកចំណូលដ៏ធំបំផុតសម្រាប់គ្រួសារហើយ កូនរបស់លោកបួននាក់ខ្លះក៏បានបោះបង់ចោលការសិក្សាទៅធ្វើការឲ្យក្រុមហ៊ុនចំការអំពៅ ហើយខ្លះទៀតក៏បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ព្រោះគ្មានជម្រើស។
-
សេរីភាពសារព័ត៌មានកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងមុន តែបន្តនៅក្នុងស្ថានភាពអាក្រក់
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានឲ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមានការប្រសើរឡើងបន្តិច ពីចំណាត់ថ្នាក់លេខ១៤៤ក្នុងឆ្នាំ២០១៣ មកលំដាប់លេខរៀងទី១៣៩ ក្នុងឆ្នាំ២០១៤ តែនៅបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ។ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចេញផ្សាយសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៥ ដោយបានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើ សេរីភាព និងសុវត្ថភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ និងឯករាជ្យភាព និងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន ។
-
សេរីភាពសារព័ត៌មានកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងមុន តែបន្តនៅក្នុងស្ថានភាពអាក្រក់
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានឲ្យចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាមានការ ប្រសើរឡើងបន្តិច ពីចំណាត់ថ្នាក់លេខ១៤៤ក្នុងឆ្នាំ២០១៣ មកលំដាប់លេខរៀងទី១៣៩ ក្នុងឆ្នាំ២០១៤ តែនៅបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ។ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចេញផ្សាយសន្ទស្សន៍សេរីភាព សារព័ត៌មានឆ្នាំ២០១៥ ដោយបានចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១៨០ នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើ សេរីភាព និងសុវត្ថភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ និងឯករាជ្យភាព និងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន ។
-
GMAC ស្នើឲ្យក្រសួងការងារអន្ដរាគមន៍សហព័ន្ធសហជីពដែលគ្មានចុះបញ្ជិកា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ និងស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់វិធានការលើសហព័ន្ធសហជីពគ្មានបញ្ជិកា ដោយអះអាងថាដើម្បីជួយស្ដាទំនុកចិត្ដរបស់និយោជក និងលើកកម្ពស់សិទ្ធិរបស់សហជីពស្របច្បាប់ ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់សមាគមកាត់ដេរនៅកម្ពុជាចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ លើកឡើងថា សហព័ន្ធសហជីពការងារគ្មានបញ្ជិកាមួយចំនួនបាន និងកំពុងបង្កបញ្ហាស្មុគ្រស្មាញដល់រោងចក្រនានា តាមរយៈការទាមទារអត្ថប្រយោជន៍បន្ថែមដល់កម្មករ ដែល GMAC ហៅការទាមទារទាំងនោះគ្រាន់តែជាការប្រកួតប្រជែងយកប្រជាប្រិយភាពពីកម្មករនៅក្នុងរោងចក្រ ជាមួយសហជីពស្របច្បាប់ប៉ុណ្ណោះ ។
អានបន្ត