កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • តុលាការបដិសេធសំណើសុំចាក់វីដេអូឃ្លីបដែលស្នើដោយក្រុមចលនាមាតាធម្មជាតិនៅក្នុងសវនាការជុំទី៥
    អានបន្ត

    តុលាការបដិសេធសំណើសុំចាក់វីដេអូឃ្លីបដែលស្នើដោយក្រុមចលនាមាតាធម្មជាតិនៅក្នុងសវនាការជុំទី៥

    សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ​ចាក់បញ្ចាំងវីដេអូ ឃ្លី​បដែលជាភស្តុតាងនៅក្នុងអង្គសវនាការ ដោយពួកគេអះអាងថាអាចដោះបន្ទុកពីការចោទប្រកាន់ ក៏ប៉ុន្តែការទា​​មាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រ​ធានក្រុម​​ប្រឹក្សា​ជំ​​នុំ​ជម្រះវិញ។ សម្រាប់សវនាការជុំទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ នេះ តុលាការបន្តលើកយកបទចោទ «រួម​​គំនិ​ត​ក្បត់ និ​ង​ប្រ​​​មាថ​ចំពោះអង្គព្រះមហាក្សត្រ » មកជំនុំជម្រះឡើងវិញ ដូចដែលសវនាការបានដំណើ​រក្តីរួច​​ហើ​​​យកា​​លពី​​៤​លើ​ក​ក​ន្ល​ង​ទៅ។

    អានបន្ត
  • គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទូទាត់សំណងដល់ពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មី
    អានបន្ត

    គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទូទាត់សំណងដល់ពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មី

    គណបក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) របស់​លោក ពុង ឃាវសែ ទូទាត់​ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យ​បាន​ឆាប់។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដីស្រែ ពួកគាត់​ប្រឈម​នឹង​ជីវភាព​កាន់​តែ​លំបាក ខណៈ​ពលរដ្ឋ​ភាគច្រើន​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ដោយ​មិន​អាច​ទទួល​បាន​សំណង​សមរម្យ។

    អានបន្ត
  • ពុះពារជម្នះភាពប្រឈមដើម្បីត្រួសត្រាយផ្លូវ​ឱ្យយុវជន​ចូលរួមក្នុងកិច្ចពិភាក្សា​គោល​នយោបាយ
    អានបន្ត

    ពុះពារជម្នះភាពប្រឈមដើម្បីត្រួសត្រាយផ្លូវ​ឱ្យយុវជន​ចូលរួមក្នុងកិច្ចពិភាក្សា​គោល​នយោបាយ

    បញ្ហាមួយចំនួន​ ប្រសិនបើ​ដោះស្រាយដោយប្រើ​យុទ្ធសាស្ត្រដដែលៗ មិនអាចដោះស្រាយបានទេ ។ នេះជាការលើកឡើងរបស់លោក សែស អរុណសក្ដា អាយុ ២៦ឆ្នាំ មកពី វេទិកាអនាគត ។ អ្នកស្រាវជ្រាវ​​ដែល​ផ្ដោត​លើ​នគរូបនីយកម្ម​និង​ការអភិវឌ្ឍ បាននិយាយថា យុវជន​វ័យក្មេងដែលមានគំនិតប្រកបដោយច្នៃប្រឌិត មានសក្ដានុពល​​ជាច្រើន​និង​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការរៀបចំ​គោលនយោបាយ ។ លោក អរុណសក្ដា ជឿជាក់លើ​សក្ដានុពល​របស់​យុវជន​ក្នុងការបញ្ជ្រាបឥទ្ធិពលទៅ​លើ​គោលនយោបាយ​នានាដែល​គូសវាសអនាគត​ ដោយសារតែពួកគេ​មានភាពក្លាហាន និងជានិច្ចកាល តែងមាន​គំនិតថ្មីៗ ដែលមានន័យថា ពួកគេ​មិន​ប្រើប្រាស់វិធីដដែលៗ​ដើម្បីដោះស្រាយបញ្ហា​នោះទេ ។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ១ឆ្នាំ
    អានបន្ត

    សកម្មជន​បរិស្ថាន​ខកចិត្ត​ដែល​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ១ឆ្នាំ

    សកម្មជន​ការពារ​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆន ផល្លា ប្ដេជ្ញា​ថា លោក​នៅតែ​រក្សា​ជំហរ​ការពារ​ព្រៃ​ឈើ​ដដែល ទោះបី​ជា​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ កាត់​ឱ្យ​លោក​មាន​ទោស​ជាប់​ពន្ធនាគារ ១ ឆ្នាំ​និង​ពិន័យ​ប្រាក់​ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ក៏​ដោយ។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​សម្រេច​នេះ ថា ជា​សារ​មួយ​គំរាមកំហែង និង​បំភិត​បំភ័យ​ លើ​សកម្មជន​ព្រៃឈើ​ធនធាន​ជាតិ​និង​បរិស្ថាន។

    អានបន្ត
  • អ្នក​ការពារ​សិទ្ធិ​កម្មករ​ថា​ការ​កាត់​ទោស​ប្រធាន​សហជីព​ជា​ការ​រើស​អើង​​សហ​ជីព​ឯករាជ្យ
    អានបន្ត

    អ្នក​ការពារ​សិទ្ធិ​កម្មករ​ថា​ការ​កាត់​ទោស​ប្រធាន​សហជីព​ជា​ការ​រើស​អើង​​សហ​ជីព​ឯករាជ្យ

    ភ្នំពេញ — តុលាការ​ខេត្ត​កំពង់ស្ពឺ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ផ្តន្ទា​ទោស​ប្រធាន​សហជីព​មូលដ្ឋាន​មួយ​រូប​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង​វីងស្តារស៊ូ​ (Wing Star Shoes) ​គឺ​លោក ​ជា ចាន់ ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ​«សម​គំនិត​ក្នុង​អំពើ​លួច»។​ ប៉ុន្តែ​លោក​ត្រូវ​អនុវត្ត​ទោស​៦​ខែ​ ឯ​ទោស​សេស​សល់​ត្រូវ​ព្យួរ​តាម​បញ្ញត្តិ​នៃ​ការ​ព្យួរ​ទោស​ធម្មតា​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​ អ្នក​ការពារ​សិទ្ធិ​កម្មករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ជា​រឿង​អយុត្តិធម៌។​

    អានបន្ត
  • តុលាការបដិសេធសំណើពីក្រុមចលនាមាតាធម្មជាតិដែលចង់ឱ្យមន្រ្តីនគរបាល​តតាំងក្តីនៅ​ក្នុងស​​វនា​ការ
    អានបន្ត

    តុលាការបដិសេធសំណើពីក្រុមចលនាមាតាធម្មជាតិដែលចង់ឱ្យមន្រ្តីនគរបាល​តតាំងក្តីនៅ​ក្នុងស​​វនា​ការ

    សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យ​ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ​កោះហៅមន្រ្តី​នគ​រ​បា​​លដែលពួកគេចោទប្រកាន់ថា ជាអ្នកដែលកសាងសំណុំរឿងក្នុងបទចោទ រួមគំនិតក្បត់ មកតតាំងក្តី​គ្នាដោយ​​ផ្ទា​​ល់​នៅក្នុងអង្គសវនាការ ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រ​ធានក្រុម​​ប្រឹក្សា​ជំ​​នុំ​ជម្រះ។

    អានបន្ត
  • ពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារប្រឈមនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល
    អានបន្ត

    ពលរដ្ឋជាង២០០គ្រួសារនៅខេត្តព្រះវិហារប្រឈមនឹងអាជ្ញាធរបណ្ដេញចេញ និងកម្ទេចផ្ទះសម្បែងចោល

    ប្រជាពលរដ្ឋ​រស់​នៅ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាង​២០០​គ្រួសារ​កំពុង​ប្រឈម​នឹង​អាជ្ញាធរ​ខេត្ត​ចុះ​បណ្ដេញ​ចេញ និង​កម្ទេច​ផ្ទះ​សម្បែង​ចោល ដោយ​អាជ្ញាធរ​អះអាង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ពួកគេ​តាំង​ទី​លំនៅ និង​អាស្រ័យផល​នៅ​តំបន់​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក។ មន្ត្រី​សង្គម​ស៊ីវិល ទទូច​ទៅ​អាជ្ញាធរ​ឲ្យ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​កើត​ឡើង។

    អានបន្ត
  • បក្ស​កម្លាំង​ជាតិ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី២
    អានបន្ត

    បក្ស​កម្លាំង​ជាតិ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី២

    គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ទី១៦ ខែមិថុនា​ បាន​ប្រមូល​ផ្ដុំ​សកម្មជន​ធ្វើបាតុកម្ម​ជា​លើក​ទីពីរ​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា បច្ចុប្បន្ន ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​កំពុង​ធ្លាក់​ចុះ​គួរ​ឱ្យ​បារម្ភ។ ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជា​មួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ ៣០០នាក់​មក​ពី​បណ្ដា​ខេត្ត​នានា​ដូចជា​ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅមុខ​ទីស្នាក់ការ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ភូមិ​បឹងសាឡាង ខណ្ឌឫស្សីកែវ។

    អានបន្ត
  • រដ្ឋបាលខេត្តបាត់ដំបងថា បទចម្រៀង“យុត្តិធម៌ម្ដាយខ្ញុំ” ប៉ះពាល់ក្រុមគ្រូពេទ្យខេត្តទាំងមូល
    អានបន្ត

    រដ្ឋបាលខេត្តបាត់ដំបងថា បទចម្រៀង“យុត្តិធម៌ម្ដាយខ្ញុំ” ប៉ះពាល់ក្រុមគ្រូពេទ្យខេត្តទាំងមូល

    មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញការបំភ្លឺមួយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទចម្រៀង “យុត្តិធម៌ម្ដាយខ្ញុំ” ថាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​ និងសេចក្ដីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យខេត្តបាត់ដំបងទាំងមូល បន្ទាប់ពីបទចម្រៀងតស៊ូ​តមិនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គម។ បទចម្រៀង "យុត្តិធម៌ម្ដាយខ្ញុំ" នេះបានរៀបរាប់ពីភាពអវិជ្ជមានរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនៅក្រោយ​ការ​ស្លាប់ស្ដ្រីវ័យ៤៣ឆ្នាំម្នាក់។

    អានបន្ត
  • សង្គម​ស៊ីវិល​អះអាងថា ការឃុំខ្លួនសកម្មជននយោបាយជា​បណ្តោះអាសន្ន គឺ «មិនចាំបាច់»និង​​ប៉ះពាល់ជីវភាពគ្រួសាររបស់​ពួកគេ​
    អានបន្ត

    សង្គម​ស៊ីវិល​អះអាងថា ការឃុំខ្លួនសកម្មជននយោបាយជា​បណ្តោះអាសន្ន គឺ «មិនចាំបាច់»និង​​ប៉ះពាល់ជីវភាពគ្រួសាររបស់​ពួកគេ​

    នៅ​ដើម​សប្តាហ៍​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​​បាន​តម្កល់​សេចក្តី​​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​តុលាការ​ជាន់​ទាប​លើ​សកម្មជន​នយោបាយ លោក ខឹម ចាន់វណ្ណៈ លោក ម៉ា ចិន្តា លោក ហាក់ កុសល និង​លោក ស៊ុន ចន្ធី ប្រធាន​គណបក្សកម្លាំង​​ជាតិ (NPP)។ ស្របពេលជាមួយគ្នានេះ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា តុលាការ​កំពូល ក៏​បាន​តម្កល់សាលដីកា​​​របស់​តុលា​ការ​​ជាន់​​ទាបក្នុង​ការ​​ឃុំ​ខ្លួន លោក នី ណាក់ ​អ្នក​អត្ថាធិប្បាយពី​បញ្ហា​​សង្គម និង​ជា​អ្នក​​រិះគន់​រដ្ឋាភិបាល ខណៈ​​​​តុលាការ​កំពូល​ក៏បាន​តម្កល់សាលដីកាឃុំខ្លួនលោក មឺ សេងហ៊ សកម្មជន​នយោបាយ ​​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ផងដែរ​។

    អានបន្ត
  • តំណាងសហជីពតវ៉ាប្រឆាំងអង្គការ​សង់ត្រាល់​ទាក់ទងនឹងរបាយការណ៍ស្ដីពី «ការរឹតត្បិត»​សេរីភាព​សហជីព
    អានបន្ត

    តំណាងសហជីពតវ៉ាប្រឆាំងអង្គការ​សង់ត្រាល់​ទាក់ទងនឹងរបាយការណ៍ស្ដីពី «ការរឹតត្បិត»​សេរីភាព​សហជីព

    សមាជិក​របស់​សហព័ន្ធសហជីព និង​សហជីព​ប្រហែល​៧០​នាក់​បាន​មក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថាសង់ត្រាល់ ក្នុង​រាជធានីភ្នំពេញ បន្ទាប់ពីស្ថាប័ន​មួយ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​និយាយ​ពី​ការ​រឹតត្បិតលើ​សេរីភាព​របស់​តំណាង​សហជីព​។​

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
    អានបន្ត

    សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច

    សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​មួយចំនួន អះអាង​ថា ពួកគេ​បារម្ភ​អំពី​​​សុវត្ថិភាព បន្ទាប់​ពី​ពួកគេ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​តាម​ការ​​អូសទាញ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សារ​សំឡេង​បែក​ធ្លាយ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​និង​ក្រុម​អតីត​​សកម្មជន​បក្ស​ប្រឆាំង ដែល​លោក​ទិញ​ទឹក​ចិត្ត​បាន​ត្រូវ​ចុះ​ទៅ​មូលដ្ឋាន ដើម្បី​វាយ​កម្ទេច​កម្លាំង​គណបក្ស​ប្រឆាំង កុំ​ឱ្យ​នៅ​ទើស​មុខ​ទើស​មាត់​លោក​ត​ទៅ​ទៀត។

    អានបន្ត
  • មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល ក្រោយឧទ្ធរណ៍​តម្កល់​​សាលក្រម​ដាក់ទោស៣ឆ្នាំ
    អានបន្ត

    មេធាវីការពារសិទ្ធិឱ្យលោក ចៅ វាសនា គ្រោងប្ដឹងសារទុក្ខទៅតុលាការកំពូល ក្រោយឧទ្ធរណ៍​តម្កល់​​សាលក្រម​ដាក់ទោស៣ឆ្នាំ

    មេធាវីការពារសិទ្ធិឱ្យ​​លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀននៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គ្រោងប្ដឹងសារទុក្ខទៅតុលាការ​កំពូល នៅចុងខែមិថុនានេះ បន្ទាប់ពីសាលាឧទ្ធរណ៍​បាត់ដំបង សម្រេចតម្កល់សាលក្រម ដែលផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធការណែនាំឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។

    អានបន្ត
  • តំណាងកម្មករ-កម្មការិនីថារបាយការណ៍របស់«សង់ត្រាល់» មិនឆ្លុះបញ្ចាំងពីការពិតនោះទេ
    អានបន្ត

    តំណាងកម្មករ-កម្មការិនីថារបាយការណ៍របស់«សង់ត្រាល់» មិនឆ្លុះបញ្ចាំងពីការពិតនោះទេ

    បន្ទាប់ពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថាសហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំងនោះលោកហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីព ដើម្បីកម្មករកម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកម្មករ-កម្មការិនីមកពីបណ្តារោងចក្រសហគ្រាសជាង១០០នាក់ប្រមូលផ្តុំគ្នាដើម្បីដាក់ញ្ញាតិថ្កោលទោសចំពោះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់-CENTRAL) ដោយក្នុងអំឡុងពេលដាក់ញាត្តិ លោកហ៊ុយ សម្បត្តិ បានឱ្យដឹងថា របាយការណ៍ដែលចេញផ្សាយដោយ«សង់ត្រាល់» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ។

    អានបន្ត
  • តុលាការខេត្តបន្ទាយមានជ័យ ដោះលែងស្ដ្រីកម្មករអូស៣នាក់ ដោយស្ថិតក្រោមការឃ្លាំមើល
    អានបន្ត

    តុលាការខេត្តបន្ទាយមានជ័យ ដោះលែងស្ដ្រីកម្មករអូស៣នាក់ ដោយស្ថិតក្រោមការឃ្លាំមើល

    ស្ដ្រី ៣នាក់ដែលជាកម្មករអូសរទេះ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីបានឃុំខ្លួន និងសួរនាំពីចៅក្រមអស់រយៈពេល ៣ថ្ងៃ។ ក៏ប៉ុន្តែការដោះលែងនេះ ស្ដ្រីទាំងនោះ ត្រូវស្ថិតក្រោមការឃ្លាំមើលពីតុលាការ ដោយហាមធ្វើសកម្មភាពប្រឆាំងនឹងមន្ត្រីសាធារណៈ និងហាមធ្វើសកម្មភាពអូសរទេះដឹកជញ្ជូនទំនិញគេចពន្ធគ្រប់ប្រភេទនៅតាមច្រកព្រំដែន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់នោះ ចាត់ទុកលក្ខខណ្ឌទាំងនេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករ ដែលធ្វើឱ្យប៉ះពាល់ជីវភាពធ្ងន់ធ្ងរដល់ក្រុមគ្រួសារស្ដ្រីទាំងនោះ

    អានបន្ត
  • សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​សហជីព
    អានបន្ត

    សង្គម​ស៊ីវិល​ថា​ការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ពី​ការងារ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​សហជីព

    មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា ការ​ប្រើ​លេស​យក​កិច្ចសន្យា​ការងារ​របស់​កម្មករ​និយោជិត ដើម្បី​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ពី​ការងារ ជា​កត្តា​ចម្បង​នាំ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ការពារ​ពិសេស​របស់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យ​យ៉ាង​ធ្ងន់ធ្ងរ។

    អានបន្ត
  • លោក សៅ សុខា ចាត់​ក្រុម​អធិការ​ស៊ើប​អង្កេត​លើ​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តប៉ៃលិន ករណី​គំរាមកំហែង​អ្នក​រត់​តាក់​ស៊ី
    អានបន្ត

    លោក សៅ សុខា ចាត់​ក្រុម​អធិការ​ស៊ើប​អង្កេត​លើ​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តប៉ៃលិន ករណី​គំរាមកំហែង​អ្នក​រត់​តាក់​ស៊ី

    អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស លោក សៅ សុខា ចាត់​ក្រុម​អធិការ​ឱ្យ​ស៊ើបអង្កេត​លើ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្តប៉ៃលិន ករណី​គំរាម​កំហែង​អ្នក​រត់​តាក់ស៊ី។ សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់ការ​នេះ ដោយ​ថា ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌។

    អានបន្ត
  • សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»
    អានបន្ត

    សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»

    លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកមោង​ប្ញស្សីដែលទើបជាប់ឆ្នោតថ្មីមកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ​ប្រាំពីរឆ្នាំពីបទ«រួមគំនិតក្បត់» ដែលជាប់​ពាក់ព័ន្ធនឹងដំណើរ​វិលត្រឡប់មិន​បាន​សម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំ​គណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

    អានបន្ត
  • លោក ហ៊ុន សែន ព្រមាន​សារព័ត៌មាន​អន្តរជាតិ The Diplomat ថា​ផ្សាយ​ខុស​ពី​ការពិត
    អានបន្ត

    លោក ហ៊ុន សែន ព្រមាន​សារព័ត៌មាន​អន្តរជាតិ The Diplomat ថា​ផ្សាយ​ខុស​ពី​ការពិត

    មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​សារព័ត៌មាន​អន្តរជាតិ The Diplomat ថា​បើ​ស្គាល់ ហ៊ុន សែន មិន​ច្បាស់ សូម​កុំ​លេង​ជាមួយ បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ​មួយ​នោះ​បាន​ចុះផ្សាយ​ថា អគ្គនាយក​អង្គភាព CIA លោក Bill Burns ពុំ​បាន​ជួប​ជាមួយ​លោក ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ​ទេ។

    អានបន្ត
  • អ៊ុយក្រែនស្នើកម្ពុជាពិចារណាជាថ្មីចំពោះសេចក្តីសម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន
    អានបន្ត

    អ៊ុយក្រែនស្នើកម្ពុជាពិចារណាជាថ្មីចំពោះសេចក្តីសម្រេចមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន

    អ៊ុយក្រែនស្នើឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះសេចក្តីសម្រេចចិត្តមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំធ្វើរយៈពេល ២ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៤។ សំណើរបស់អ៊ុយក្រែននេះធ្វើឡើងតាមរយៈតំណាងស្ថានទូតអ៊ុយក្រែនប្រចាំកម្ពុជាលោក ហ្កាម៉ាន អូឡេកសាន់ដ្រដែលបានផ្តល់បទសម្ភាសឱ្យកាសែតខ្មែរថែម៍ថ្មីៗនេះ។ ចំពោះលោក ហ្កាម៉ាន អូឡេកសាន់ដ្រ ការមិនចូលរួមសន្និសីទនេះនឹងនាំឱ្យកម្ពុជាខកខានឱកាសចូលរួមជួយស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo