កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ចាំងភាពយន្ត "សិទ្ធិអ្នកដទៃ" នៅថ្ងៃស្អែក
មជ្ឈមណ្ឌលមនុស្សសិទ្ធិមនុស្សកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា សិទ្ធិអ្នកដទៃនៅថ្ងៃអាទិត្យស្អែកនេះដើម្បីលើកកម្ពស់ការយល់ពីបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្ស ។ តាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា ភាពយន្តឯកសារនោះនឹងចាក់បញ្ចាំងនៅមជ្ឈមណ្ឌលមេត្តាហៅ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលហើយបើកឲ្យមានការចូលទស្សនាដោយសេរី ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការចាក់បញ្ចាំងនោះក្នុងបំណងបង្កើនការយល់ដឹងស្ថានភាពនិងបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្សក្នុងការពារសិទ្ធិអ្នកទដៃ ។ ភាពយន្តឯកសារនោះផលិតដោយអង្គការប្រឆាំងការធ្វើទារុណកម្មអន្តរជាតិ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានលើកឡើងដែរថា បច្ចុប្បន្នអ្នកការពារនិងសកម្មជនការពារសិទ្ធិដីធ្លីនិងលំនៅឋាននៅកម្ពុជាតែងតែរងការប្រើហិង្សាជាបន្តបន្ទាប់ ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ចាំងភាពយន្ត "សិទ្ធិអ្នកដទៃ" នៅថ្ងៃស្អែក
មជ្ឈមណ្ឌលមនុស្សសិទ្ធិមនុស្សកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា សិទ្ធិអ្នកដទៃនៅថ្ងៃអាទិត្យស្អែកនេះដើម្បីលើកកម្ពស់ការយល់ពីបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្ស ។ តាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា ភាពយន្តឯកសារនោះនឹងចាក់បញ្ចាំងនៅមជ្ឈមណ្ឌលមេត្តាហៅ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៨និង៣០នាទីយប់ថ្ងៃដដែលហើយបើកឲ្យមានការចូលទស្សនាដោយសេរី ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការចាក់បញ្ចាំងនោះក្នុងបំណងបង្កើនការយល់ដឹងស្ថានភាពនិងបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្សក្នុងការពារសិទ្ធិអ្នកទដៃ ។ ភាពយន្តឯកសារនោះផលិតដោយអង្គការប្រឆាំងការធ្វើទារុណកម្មអន្តរជាតិ ។
-
ប្រជាសហគមន៍ផ្លូវរថភ្លើងទាមទារឲ្យADBផ្ដល់ព័ត៌មានពីគម្រោងអភិវឌ្ឍន៍តាមការសន្យា
ប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងមានគ្នាប្រមាណ៦០នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រមូលផ្ដុំគ្នាជាថ្មីមុខធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីទាមទារឲ្យធនាគារនេះរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវរថភ្លើងតាមការសន្យា ដើម្បីសាកសួរព័ត៌មានលម្អិតស្ដីពីគម្រោងសាងសង់ផ្លូវរថភ្លើង ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ធនាគារ ADB បានសន្យាជាមួយប្រជាសហគមន៍ផ្លូវរថភ្លើងថា នឹងផ្តល់ព័ត៌មានពីការជួបប្រជុំសាធារណៈជាមួយភាគីពាក់ព័ន្ធនៅថ្ងៃអង្គារ ទី២០ ខែមករា ទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងនេះ ។ ប្រជាពលរដ្ឋដែលចូលរួមធ្វើការតវ៉ានៅព្រឹកនេះបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ADB មិនបានរៀបចំឲ្យមានកិច្ចប្រជុំផ្ដល់ព័ត៌មានដូចការសន្យាទេ ដោយមន្ត្រីនៅធនាគារនេះបានប្រាប់ប្រជាពលរដ្ឋថា មន្ត្រីបរទេសដែលទទួលខុសត្រូវលើកិច្ចការនេះត្រូវមានភារៈកិច្ចទៅក្រៅប្រទេស ។
-
សង្គមស៊ីវិលទទួចឲ្យមានការគោរពសេរីភាពបញ្ចេញមតិក្នុងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត
ភ្នំពេញ—អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៩ នៅថ្ងៃពុធនេះ បានទទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងចរចាអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត បញ្ចូលការគោរពសេរីភាពបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ដែលចង់សម្តែងមតិក្នុងអំឡុងពេលនៃការបោះឆ្នោត។ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលដែលបានចេញផ្សាយបានឲ្យដឹងថា ក្នុងអំឡុងពេលចរចាស្តីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនាពេលថ្មីៗនេះ លោកប៊ិន ឈិន ប្រធានក្រុមការងារចរចាមកពីគណបក្សប្រជាជនកម្ពុជា និងលោកកួយ ប៊ុនរឿន ប្រធានក្រុមការងារចរចាមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងនូវវិធានការថ្មីមួយដែលហាមឃាត់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬចេញសេចក្តីថ្លែងការណ៍ផ្សេងៗដែលអាច«ជេរប្រមាថ»គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។
-
ពលរដ្ឋសហគមន៍ផ្លូវរថភ្លើង ទាមទារឲ្យមានការដោះស្រាយពី ADB
រាជធានីភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋ សហគមន៍ផ្លូវរថភ្លើង ជាច្រើនគ្រួសារ នៅថ្ងៃទី៥ខែកុម្ភៈនេះ បានមកប្រមូលផ្តុំគ្នា នៅខាងមុខទីស្នាក់ការធំនៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតនៅក្នុងសង្កាត់ទន្លេ បាសាក់ ក្នុងគោលបំណងទាមទារឲ្យ ADB ចូលរួមរកដំណោះស្រាយ សម្រាប់ពួកគាត់ ដែលជាអ្នករងគ្រោះ នៅក្នុងគំរោងអភិវឌ្ឍន៍ផ្លូវរថភ្លើង។ ប្រជាពលរដ្ឋ សហគមន៍ផ្លូវរថភ្លើង បានទាមទារឲ្យមានការដោះស្រាយលើបញ្ហាសំខាន់ៗ មួយចំនួន មានជាអាទិ៍៖ ១.ទាមទារឲ្យមានការបើក វេទិកាសាធារណៈ ដោយមានការចូលរួមពី ៤ភាគី ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្លូវរថភ្លើង និងមានភាគី ប្រជាពលរដ្ឋ ៤០០នាក់ ដែលជាក្រុមគ្រួសាររងគ្រោះ ក្នុងគំរោងអភិវឌ្ឍន៍នេះ។ ២.សុំឲ្យមានការផ្តុំ អំពីគំរោងលម្អិត នៃការអភិវឌ្ឍផ្លូវរថភ្លើង ក្នុងរាជធានីភ្នំពេញ។ ៣.ទាមទារឲ្យមានការធានា អំពីសិទ្ធិលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដោយដាក់បញ្ចូល ក្នុងគោលនយោបាយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី
-
សង្គមស៊ីវិលទទួចឲ្យមានការគោរពសេរីភាពបញ្ចេញមតិក្នុងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៩ នៅថ្ងៃពុធនេះ បានទទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងចរចាអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត បញ្ចូលការគោរពសេរីភាពបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ដែលចង់សម្តែងមតិក្នុងអំឡុងពេលនៃការបោះឆ្នោត។ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលដែលបានចេញផ្សាយបានឲ្យដឹងថា ក្នុងអំឡុងពេលចរចាស្តីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនាពេលថ្មីៗនេះ លោកប៊ិន ឈិន ប្រធានក្រុមការងារចរចាមកពីគណបក្សប្រជាជនកម្ពុជា និងលោកកួយ ប៊ុនរឿន ប្រធានក្រុមការងារចរចាមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងនូវវិធានការថ្មីមួយដែលហាមឃាត់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬចេញសេចក្តីថ្លែងការណ៍ផ្សេងៗដែលអាច«ជេរប្រមាថ»គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។
-
សហគមន៍ដីធ្លីដាក់ញត្តិទាមទារឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីយុត្តិធម៌មកសាកសួរ
សហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ចំនួន៦សហគមន៍ មានគ្នាប្រមាណ ៥០នាក់ តវ៉ាដាក់ញត្តិនៅរដ្ឋសភា ទាមទារឲ្យសភាកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មកឆ្លើយបំភ្លឺពីបញ្ហាតុលាការ ដែលឃុំខ្លួនសកម្មជនដីធ្លីបឹងកក់ ព្រះសង្ឃ និងសកម្មជននយោបាយបក្សសង្គ្រោះជាតិ ទាំង ១៩នាក់។ សកម្មភាពតវ៉ាដាក់ញត្តិនៅមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី៥ កុម្ភៈ នេះ មិនមានការរារាំងពីសំណាក់អាជ្ញាធរឡើយ។
-
សង្គមស៊ីវិលទទួចឲ្យមានការគោរពសេរីភាពបញ្ចេញមតិក្នុងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៩ នៅថ្ងៃពុធនេះ បានទទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងចរចាអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត បញ្ចូលការគោរពសេរីភាពបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ដែលចង់សម្តែងមតិក្នុងអំឡុងពេលនៃការបោះឆ្នោត។ សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលដែលបានចេញផ្សាយបានឲ្យដឹងថា ក្នុងអំឡុងពេលចរចាស្តីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនាពេលថ្មីៗនេះ លោកប៊ិន ឈិន ប្រធានក្រុមការងារចរចាមកពីគណបក្សប្រជាជនកម្ពុជា និងលោកកួយ ប៊ុនរឿន ប្រធានក្រុមការងារចរចាមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងនូវវិធានការថ្មីមួយដែលហាមឃាត់បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬចេញសេចក្តីថ្លែងការណ៍ផ្សេងៗដែលអាច«ជេរប្រមាថ»គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។
-
អង្គការមិនមែនរដ្ឋាភិបាលសម្តែងកង្វល់ជុំវិញសំណើហាមឃាត់ លើការប្រើពាក្យជេរប្រមាថ
កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលចំនួនប្រាំបួនបានសម្ដែងកង្វល់ថា ច្បាប់ដែលស្នើឡើងរារាំងអង្គការមិនមែនរដ្ឋាភិបាលកុំឲ្យផ្ដល់បទសម្ភាសឬចេញសេចក្ដីថ្លែងការណ៍អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវបានចាត់ទុកថា ជាការ “ជេរប្រមាថ” នោះ នឹងត្រូវប្រើដើម្បីបំបិទសំឡេងរបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះកំពុងព្រាងច្បាប់បោះឆ្នោតជាតិដែលមានការកែប្រែ ហើយលើកឡើងថា ច្បាប់នេះគឺចាំបាច់ដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាលត្រូវនៅជាអព្យាក្រឹតអំឡុងរយៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ។ សេចក្ដីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ ហើយចុះហត្ថលេខាដោយអង្គការសិទ្ធិមនុស្សក្នុងស្រុករួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការអាដហុក អង្គការសមធម៌កម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងថា ការរារាំងនេះនឹងបង្ហាញពីគ្រោះថ្នាក់ ប្រសិនបើត្រូវបានអនុវត្ត។
-
តុលាការសាកសួរមេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងកូដកម្មខុសច្បាប់
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមសាកសួរលោក សៀង ឫទ្ធី មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួននៅខាងក្រៅរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃអង្គារ ខណៈកំពុងដឹកនាំអ្វីដែលនគរបាលបានហៅថា ជាកូដកម្មខុសច្បាប់។ លោក សៀង ឫទ្ធី ដែលជាប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅពេលព្រឹក និងពេលរសៀលសម្រាប់ការសាកសួរ ប៉ុន្តែ ទីបំផុតលោកមិនត្រូវបានចោទប្រកាន់ឡើយ។ យោងតាមលោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីបានឲ្យដឹងថា ក្រោយពីការសាកសួររួច មេដឹកនាំសហជីពរូបនេះត្រូវបានបញ្ចូនទៅឃុំឃាំងនៅស្នងការដ្ឋាននគរបាលរាជធានីវិញកាលពីល្ងាចម្សិលមិញ ដើម្បីរង់ចាំការសាកសួរបន្ថែមនៅថ្ងៃនេះ។
-
សង្គមស៊ីវិល៖ ការហាមជេរប្រមាថអ្នកនយោបាយជាការរំលោភសេរីភាពបញ្ចេញមតិ
អង្គការមិនមែនរដ្ឋាភិបាលខ្លះថ្លែងរួមគ្នាថា ការប៉ុនប៉ងហាមមន្ត្រីសង្គមស៊ីវិលមិនឱ្យសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬមិនឱ្យថ្លែងការណ៍ផ្សេងៗ អំឡុងពេលបោះឆ្នោត គឺស្មើនឹងការរំលោភសេរីភាពបញ្ចេញមតិ។ ការលើកឡើងដូច្នេះកើតឡើងម្សិលមិញ បន្ទាប់ពីអង្គការសិទ្ធិមនុស្សឮថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គ្រោងបង្កើតវិធានការប្រឆាំងទង្វើដែលអាចជា«ការជេរប្រមាថ»ចំពោះគណបក្សនយោបាយ។
-
អង្គការសិទ្ធិមនុស្សស្នើកុំឲ្យមន្ត្រីយោធានិងប៉ូលិសចូលក្នុងបក្សនយោបាយ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវកុំឲ្យដាក់បញ្ចូលមន្ត្រីជាន់ខ្ពស់យោធា កងរាជអាវុធហត្ថ និងប៉ូលិស ក្នុងគណបក្សនយោបាយដើម្បីរក្សាឯករាជភាព និងអព្យាក្រឹតភាពរបស់មន្ត្រីប្រដាប់អាវុធទាំងនោះ។ សំណើនេះធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានធ្វើការពង្រឹងអំណាចក្នុងប្រទេសតាមរយៈការដាក់បញ្ចូលមេយោធា កងរាជអាវុធហត្ថ និងប៉ូលិសប្រមាណ ៨០នាក់ និងមន្ត្រីសន្តិសុខផ្សេងទៀតទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា កងទ័ព និងកម្លាំងប្រដាប់អាវុធកម្ពុជា មិនអាចមានអព្យាក្រឹតភាព និងគោរពសិទ្ធិមនុស្សនោះបានទេ នៅពេលដែលមេដឹកនាំរបស់ពួកគេក្លាយជាកម្មសិទ្ធិរបស់គណបក្សកាន់អំណាច។ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ថា ប្រទេសម្ចាស់ជំនួយកម្ពុជា ត្រូវតែទាមទារអោយរដ្ឋាភិបាលកម្ពុជា បញ្ចប់វប្បធម៌តែងតាំងមន្ត្រីយោធាកងរាជអាវុធហត្ថ និងប៉ូលិសក្នុងគណបក្សកាន់អំណាច ហើយត្រូវតែបង្កើតកងកម្លាំងទាំងនោះឲ្យក្លាយកងកម្លាំងដែលមានវិជ្ជាជីវៈ និងមិនប្រកាន់បក្សពួក។
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលបញ្ចប់និទណ្ឌភាព និងពង្រឹងឯករាជភាពតុលាការ
អង្គការសង្គមស៊ីវិលចំនួន៩ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយបានបង្ហាញក្តីបារម្ភចំពោះវិធានការដែលហាមឃាត់បុគ្គលិកអង្គការសង្គមស៊ីវិលក្នុងការផ្តល់បទសម្ភាសន៍ទៅប្រព័ន្ធផ្សព្វផ្សាយ ឬសេចក្តីថ្លែងការណ៍ផ្សេងៗដែលអាច«ជេរប្រមាថ»ដល់គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ក្រៅពីការបារម្ភចំពោះវិធានការនេះសង្គមស៊ីវិលទាំងនោះបានទាមទារ ឲ្យរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ធ្វើការរួមគ្នាដើម្បីបញ្ចប់និទណ្ឌភាព ពង្រឹងឯករាជ្យភាពប្រព័ន្ធតុលាការ និងធ្វើវិសោធនកម្មលើច្បាប់ផ្សេងៗ ដែលគំរាម និងរឹតបន្តឹងទៅលើសកម្មជនអង្គការសង្គមស៊ីវិល។
-
សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ
អង្គការសង្គមស៊ីវិលចំនួន ៩ នៅថ្ងៃទី៤ កុម្ភៈ នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាសម្ដែងពីក្ដីព្រួយបារម្ភចំពោះច្បាប់បោះឆ្នោតថ្មី ថាច្បាប់នេះនឹងមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល។ ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ ដើម្បីឲ្យកំណែទម្រង់ច្បាប់បោះឆ្នោតនោះ មានលក្ខណៈល្អប្រសើរឈរលើគោលការណ៍ប្រជាធិបតេយ្យ។
-
អ្នកការពារធនធានធម្មជាតិប្រឈមនឹងការប្ដឹងផ្ដល់ពីឈ្មួញនិងមន្ត្រីមានអំណាច
អ្នកការពារធនធានធម្មជាតិមួយចំនួនកំពុងប្រឈមនឹងការប្ដឹងផ្ដល់ពីសំណាក់ឈ្មួញរកស៊ីឈើនិងអ្នកមានអំណាច ដែលយកប្រព័ន្ធតុលាការមកចោទប្រកាន់ដើម្បីចាប់ចងពួកគេ។ ពួកគេថា ក្រៅពីឈមនឹងតុលាការ អ្នកខ្លះរងការគំរាមសម្លាប់ប្រសិនបើមិនបញ្ឈប់សកម្មភាព។ អ្នកការពារធនធានធម្មជាតិមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភខណៈដែលពួកគេកំពុងតែមានបណ្ដឹងនៅតុលាការ។ ក្តីបារម្ភនេះបង្ហាញឡើងនៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅភ្នំពេញ ដោយមានវត្តមានតំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅភ្នំពេញ និងតាមបណ្ដាខេត្ត និងសកម្មជនការពារធនធានធម្មជាតិ។ តំណាងសកម្មជនការពារធនធានធម្មជាតិ លោក គុជ វ៉េង ឲ្យដឹងថា លោកត្រូវជាប់ពន្ធនាគារអស់ជាងបីខែដោយសមត្ថកិច្ចតាមចាប់ខ្លួនលោកចេញពីក្នុងព្រៃ ក្នុងពេលដែលលោកកំពុងការពារព្រៃឈើ។ លោកឲ្យដឹងទៀតថា អ្នកដែលប្ដឹងលោកគឺជាឈ្មួញរកស៊ីឈើដែលធ្លាប់ព្រមានឲ្យលោកបញ្ឈប់ធ្វើសកម្មភាពការពារព្រៃឈើ៖ «និយាយទៅបញ្ហាខ្លាំងគឺខ្ញុំកំពុងប្រឈមនឹងផ្លូវច្បាប់»។
-
អាជ្ញាធរចាប់ប្រធានសហជីពកម្មករមួយរូបបញ្ជូនទៅតុលាការចោទប៉ុនប៉ងប្រើអំពើហិង្សា
អាជ្ញាធរចាប់ប្រធានសហជីពមួយរូបពីបទប៉ុនប៉ងប្រើអំពើហិង្សា និងបញ្ជូនទៅតុលាការសាកសួរ។ ប៉ុន្តែ សមាជិកក្រុមសហជីពបដិសេធថា ពួកគេមិនបានប្រើអំពើហិង្សាអ្វីទេ គឺគ្រាន់តែទៅជួយតវ៉ាកម្មករទាមទារឲ្យមានលក្ខខណ្ឌការងារល្អជាងមុន និងឡើងប្រាក់ខែ។ ប៉ូលិសរាជធានីភ្នំពេញ បានចាប់ខ្លួន លោក សៀង ឬទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីការងារ បញ្ជូនទៅតុលាការដើម្បីសាកសួរ នៅថ្ងៃទី៤ កុម្ភៈ។ ការចាប់ខ្លួននេះ ដោយសារតំណាងរោងចក្របានប្ដឹងចោទប្រកាន់គាត់ពីបទញុះញង់កម្មករ ឲ្យតវ៉ាបិទផ្លូវ និងយកដំបងវាយកម្មករ។ លោក សៀង ឬទ្ធី ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣ កុម្ភៈ នៅមុខរោងចក្រកាត់ដេរអប្សរា ឋិតក្នុងខណ្ឌពោធិ៍សែនជ័យ។ ប៉ូលិសបានចោទប្រកាន់ លោក សៀង ឬទ្ធី ថាដឹកនាំកូដកម្មខុសច្បាប់ និងជាសហជីពអនាធិបតេយ្យ ហើយប្រធានសហជីពរូបនេះ បានដឹកដំបងឈើទៅឲ្យកម្មករ ដើម្បីបង្កអំពើហិង្សាប្រឆាំងរោងចក្រ ហើយប៉ូលិសបានរកឃើញដំបងឈើ ៥១កំណាត់នៅក្នុងរថយន្ត។
-
អង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលើកឡើងវិធានការថ្មីដែលហាមឃាត់បុគ្គលិកអង្គការសង្គមស៊ីវិលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាច "ជេរប្រមាថ" ដល់គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
អានបន្ត -
សង្គមស៊ីវិលសំខាន់ៗស្នើឲ្យរដ្ឋាភិបាលនិងបក្សនយោបាយគោរពសិទ្ធិបញ្ចេញមតិ
អង្គការសង្គមស៊ីវិលចំនួន៩ នៅថ្ងៃពុធនេះអំពាវនាវឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយ គោរពសេរីភាពក្នុងការបញ្ចេញមតិ ខណៈក្រុមការងារនៃគណបក្សទាំងពីរកំពុងដាក់បន្ថែមមាត្រាខ្លះនៃច្បាប់ថ្មីស្តីពីការបោះឆ្នោត ហើយដែលហាមសង្គមស៊ីវិល មិនឲ្យរិះគន់ក្នុងន័យ ”ជេប្រមាថ” ដល់គណបក្សនយោបាយ ។
-
វិភាគ៖ តើច្បាប់រក្សាការសម្ងាត់របស់រដ្ឋនឹងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានទេ?
ថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ក្រសួងមហាផ្ទៃបានសម្រេចធ្វើសេចក្ដីព្រាងច្បាប់ ការពារការសម្ងាត់របស់រដ្ឋ ហើយក្រសួងនឹងដាក់ច្បាប់នេះឆ្លងទៅគណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិនិត្យ និងពិភាក្សានៅពេលខាងមុខ ។ ការសម្រេចធ្វើច្បាប់ការពារការសម្ងាត់របស់រដ្ឋនេះ ធ្វើឡើងស្របពេលដែលក្រសួងព័ត៌មាន ដោយមានជំនួយពីអង្គការយូណេស្កូ បានកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ។ តាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅថា ការធ្វើសេចក្ដីព្រាងច្បាប់នោះនឹងប្រើរយៈពេល៣ឆ្នាំ ។ ខណៈច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមិនទាន់លេចជារូបរាងផង រដ្ឋាភិបាលបែរជាប្រកាសពីការធ្វើច្បាប់រក្សាការសម្ងាត់របស់រដ្ឋបែបនេះ តើវានឹងប៉ះពាល់យ៉ាងណាទៅដល់សិទ្ធិទទួលបានព័ត៌មាន?
-
វិភាគ៖ តើច្បាប់រក្សាការសម្ងាត់របស់រដ្ឋនឹងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានទេ?
ថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ក្រសួងមហាផ្ទៃបានសម្រេចធ្វើសេចក្ដីព្រាងច្បាប់ ការពារការសម្ងាត់របស់រដ្ឋ ហើយក្រសួងនឹងដាក់ច្បាប់នេះឆ្លងទៅគណៈរដ្ឋមន្ត្រីដើម្បីធ្វើការពិនិត្យ និងពិភាក្សានៅពេលខាងមុខ ។ ការសម្រេចធ្វើច្បាប់ការពារការសម្ងាត់របស់រដ្ឋនេះ ធ្វើឡើងស្របពេលដែលក្រសួងព័ត៌មាន ដោយមានជំនួយពីអង្គការយូណេស្កូ បានកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ។ តាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅថា ការធ្វើសេចក្ដីព្រាងច្បាប់នោះនឹងប្រើរយៈពេល៣ឆ្នាំ ។