កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • អ្នក​វិភាគ៖ ច្បាប់​ទូរគមនាគមន៍​ថ្មី​បង្ក​ការភ័យខ្លាច​និង​ព្រួយ​បារម្ភ

    វ៉ាស៊ីនតោន—សេចក្តី​ព្រាង​ច្បាប់​ទូរគមនាគមន៍​ថ្មី​កំពុង​តែ​បង្ក​ការ​ព្រួយ​បារម្ភ​នៅ​ក្នុងមជ្ឈដ្ឋាន​សង្គម​ស៊ីវិល​និង​អ្នក​ប្រើប្រាស់​ថា​នឹង​កាន់តែ​ធ្វើ​ឱ្យ​លំហរសេរីភាពដែល​តូច​ចង្អៀត​ស្រាប់និង​មាន​តែ​បន្តិច​បន្តួច​នៅ​ពេល​បច្ចុប្បន្ន​កាន់តែ​រួម​តូច​ទៀត។

  • ​សង្គម​ស៊ីវិល​ចង់ឲ្យ​មាន​សមភាព​យេនឌ័រ​សម្រាប់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​​

    សង្គម​ស៊ីវិល​ធ្វើការ​ផ្តោត​លើ​ស្ត្រី ស្នើ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ ដាក់​ប្រព័ន្ធ​ឆ្លាស់​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​បុរស និង​ស្ត្រី​ក្នុង​ច្បាប់​បោះឆ្នោត ដើម្បី​ឲ្យមាន​សមភាព​​យេនឌ័រ និង​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ។​ ​ការស្នើ​នេះ​ធ្វើឡើង​ក្នុង សិក្ខាសាលា​ស្តីពី ការលើកកម្ពស់​ការចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ នៅ​ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០១៥ ដែល​រៀបចំ​ដោយ​អង្គកា​រ​សីលិការ​។​ ​នាយិកា​អង្គកា​រ​សីលិការ​លោកស្រី ធី​ដា ឃឹះ ថ្លែង​ក្នុង​សិក្ខា​នេះ​ថា បច្ចុប្បន្នស្រី្ត​ជា​តំណាងរាស្ត្រ​ក្នុង​វិស័យ​នយោបាន​នៅ​មាន​កម្រិ​ត​នៅឡើយ ហើយ​គណបក្ស​ឈ្នះឆ្នោត​មិនទាន់​មាន​គោលនយោបាយ​ច្បាស់លាស់ សម្រាប់​លើកកម្ពស់​ស្រី្ត​ឡើយ​។ លោកស្រី បន្តថា ក្នុងនាម​សង្គម​ស៊ីវិល ស្នើ​បក្ស​ទាំងពីរ ដាក់​ប្រព័ន្ធ​ឆ្លាស់​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​នៅក្នុង​ច្បាប់​បោះឆ្នោត ដើម្បី​បង្កើន​ឱកាស​ដល់​ស្រី្ត ក្នុង​វិស័យ​នយោបាយ និង​វិស័យ​មុខងារ​សារ​ធា​រណៈ​ជាដើម​។ លោកស្រី​លើកឡើងថា «​មានន័យថា​យើង​ជា​ប្រព័ន្ធ​សមាមាត្រ​ពេល​គណបក្សនយោបាយ​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ​ហ្នឹង គឺ​ថា​សុំ​ឲ​ឆ្លា​ស់បើ​ថា ស្រី​ប្រុសៗ ឬ​មួយ​ក៏​ប្រុស​ស្រីៗ មិនមែន​ដាក់​ឈ្មោះ​ប្រុស​នៅ​ខាងលើ​ហើយ​ស្រី​នៅ​ជួរ​ខាងក្រោម​ទេ ដល់​ពេល​ហើយ​ទៅ​វា​អត់​ជាប់​» ។​

  • អ្នក​ការទូត​ស.រ.អា.​​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​កែទម្រង់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា

    ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ថា​ ការ​ចាប់​ឃុំ ខ្លួន​សកម្មជន​ដីធ្លី​និង​សកម្មជន​នយោបាយ​ជារឿង​ប៉ះទង្គិច​ដល់​មុខ​មាត់​កម្ពុជា ​ដោយ​ជំរុញឲ្យមន្ត្រី កម្ពុជា​គិតគូរ​ពី​ការ​កែ​ទម្រង់សម្រាប់​ផល​ប្រយោជន៍​រយៈពេល​វែង​ដែល​ស.រ.អា.និង​កម្ពុជា​បាន​បញ្ជាក់​ពីផល​ប្រយោជន៍​នេះដល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ។​ លោក ​Daniel Russel ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាស៊ីហ្វ៊ិក ​បាន​ជួប​ជា​មួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃអង្គារ​ គឺ​លោកអ៊ុច បូរិទ្ធ​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរទេសកម្ពុជា​ ​ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ រួម​ទាំង​បញ្ហា​ដែល​កម្ពុជា​និង​ស.រ.អា. ជួប​ប្រទះ​ក្នុង​តំបន់ ​បញ្ហា​ពិភព​លោក ​បញ្ហា​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី ​និង​បញ្ហា​ក្រុមបាតុករ​បឹងកក់ជាដើម។​

    អានបន្ត
  • បទ​យកការណ៍​៖ ការបណ្តេញ​អ្នកក្រីក្រ​ចេញពី​លំនៅដ្ឋាន ស្ថិតក្រោម​ការឃ្លាំមើលរ​បស់​អង្គការសហប្រជាជាតិ​​

    «…ខ្ញុំ​ចង់​ដាស់​តឿន​អ្នក​ដឹកនាំឲ្យ​គាត់​បើក​ភ្នែក​មើល ថា​តើ​ប្រជាជន​លំបាករបៀបម៉េច គាត់​ត្រូវ​ដោះ​ស្រាយ​ម៉េច​ចំពោះ​អ្នក​ដែល​គេ​ឈូស​យក​ទៅ​នេះ ដែល​ប្លន់​យក​ដី​គេ​ទាំងរស់​នេះ​…» ​សម្រែក​ឈឺចាប់​របស់​ពលរដ្ឋ ដែល​អាជ្ញាធរ​បណ្តេញចេញ​ពី​ទីក្រុង​នៅ​តែ​រំឭក​រាជរដ្ឋាភិបាល​ស្ទើរ​រាល់ថ្ងៃ ឲ្យ​ពិចារណា​ឡើងវិញ នូវ​ការផ្តល់​សំណង​សមរម្យ ពី​ការអភិវឌ្ឍ​មួយ​ត្រូវ​ធានាថា សហគមន៍​ក្រីក្រ​ក៏​អាច​រស់នៅ​ក្នុង​ទីក្រុង​ដូច​អ្នក​មាន​អំណាច និង​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែរ ។​ ​នៅ​សប្តាហ៍​មុននេះ អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​លើ​ចញ្ចើមផ្លូវ​មុខ​អតីត​សហគមន៍​ដីក្រហម ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដែល​ទីនោះ​កាលពី​៦​ឆ្នាំមុន អ្នកភូមិ​ប្រមាណ​១៧០​គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ ឲ្យទៅ​រស់នៅ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​7NG ។​

  • នគរបាល​ជាតិ​បដិសេធ​ថា​មិន​មាន​គោលការណ៍​បណ្ដេញ​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន

    ខណៈ​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ១៤​នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី រង់ចាំ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​កម្ពុជា មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែង​ថា ប្រទេស​កម្ពុជា មិន​មាន​គោលការណ៍​បណ្ដេញ​ជន​ភៀស​ខ្លួន ឬ​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នោះ​ទេ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​រិះគន់​ការ​អះអាង​នេះ ហើយ​ស្នើ​ឲ្យ​កម្ពុជា អនុវត្ត​កតិកា​សញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី។ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដកស្រង់​ប្រសាសន៍​របស់​អគ្គស្នងការ​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា បាន​ថ្លែង​ថា កម្ពុជា មិន​បាន​អនុវត្ត​សកម្មភាព​ណា​មួយ​បណ្ដេញ​ជន​ភៀស​ខ្លួន ឬ​ជន​សុំ​សិទ្ធិ​ជ្រក​កោន ចេញ​ពី​កម្ពុជា ដូច​ការ​លើក​ឡើង​របស់​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។

  • សហភាពអឺរ៉ុបប្រចាំកម្ពុជា​ខកចិត្ត​នឹង​សាលដីកាសាលាឧទ្ធរណ៍​ប្រឆាំងនឹង​អ្នក​បឹងកក់​

    សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅ​ថ្ងៃ​ពុធនេះបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​ ​ដោយ​បង្ហាញ​ការ​​ខកចិត្ត​នឹង​សាលដីការបស់​សាលាឧទ្ធរណ៍ក្នុង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​ ដែលសាលាដំបូង​​រាជធានីភ្នំពេញ​បាន​កាត់​ឲ្យ​​ជាប់​ពន្ធនាគារ​​១ឆ្នាំ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ចរាចរណ៍​។ ​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​មករា​ សាលាឧទ្ធរណ៍បានប្រកាស​សាលដីកាឲ្យ​សកម្មជន​ដីធ្លីតំបន់​បឹង​កក់ រួម​មាន​ទាំង​​​​អ្នកស្រី ទេព វ​ន្នី និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយអង្គ ​បន្ត​ជាប់​ឃុំ​តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​គឺ​ដាក់ទោស​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០០០០០០​រៀល​។ ប៉ុន្តែ​សម្រាប់​អ្នកស្រី ង៉ែត ឃុន អាយុ​ជាង​៧០​ឆ្នាំ​ ត្រូវ​បន្ថយទោស​មក​នៅត្រឹម​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​មក​នៅត្រឹម​១​លាន​រៀល​វិញ។​ ចំណែកអ្នកស្រី​ផាន់ ឈុន​រ៉េត ដែល​មាន​ជំងឺខ្សោយបេះដូង និង​ស្ត្រី​ចំនួន​៧​នាក់​ត្រូវ​បន្ថយទោស​ពី​១២​ខែ​មក​នៅ​១០​ខែ​វិញ​ ហើយ​បន្ថយ​ការ​ពិន័យ​ប្រាក់​ពី​២០០០ ០០០​រៀល មក​នៅ​១ ៥០០ ០០០​រៀល​វិញ។

  • អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ថា​អនុស្សរណៈ​យោគយល់​គ្នា​មិន​អាច​ការពារ​ពលករ

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) រក​ឃើញ​ថា មាន​បញ្ហា​សេសសល់​មួយ​ចំនួន​បន្ត​កើត​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្អាក​ការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ជា​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១។ បញ្ហា​ទាំង​នោះ​រួម​មាន​ករណី​ពលករ​បាត់​ខ្លួន ទារុណកម្ម ថៅកែ​មិន​ផ្ដល់​ប្រាក់​បៀវត្សរ៍ ការ​បង្ខំ​អោយ​បន្ត​អាណត្តិ និង​បាត់​ដំណឹង​ជាដើម។ ការ​បង្ហាញ​របស់​សមាគម​អាដហុក គឺ​ស្រប​ពេល​នឹង​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ត្រៀម​បញ្ចប់​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​២ ស្ដីពី​ការជួល​ពលករ​ដើម្បី​បើកផ្លូវ​អោយ​នាំ​ពលករ​ពី​កម្ពុជា ទៅ​ធ្វើការ​តាម​ផ្ទះ​ឡើងវិញ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្នើ​អោយ​រដ្ឋាភិបាល​ពិចារណា​អោយ​បាន​គ្រប់ជ្រុងជ្រោយ​មុន​ពេល​ព្រមព្រៀង​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា បញ្ជូន​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

    អានបន្ត
  • ​បទ​យកការណ៍​៖ ការបណ្តេញ​អ្នកក្រីក្រ​ចេញពី​លំនៅដ្ឋាន ស្ថិតក្រោម​ការឃ្លាំមើលរ​បស់​អង្គការសហប្រជាជាតិ​​

    «…ខ្ញុំ​ចង់​ដាស់​តឿន​អ្នក​ដឹកនាំឲ្យ​គាត់​បើក​ភ្នែក​មើល ថា​តើ​ប្រជាជន​លំបាករបៀបម៉េច គាត់​ត្រូវ​ដោះ​ស្រាយ​ម៉េច​ចំពោះ​អ្នក​ដែល​គេ​ឈូស​យក​ទៅ​នេះ ដែល​ប្លន់​យក​ដី​គេ​ទាំងរស់​នេះ​…» ​សម្រែក​ឈឺចាប់​របស់​ពលរដ្ឋ ដែល​អាជ្ញាធរ​បណ្តេញចេញ​ពី​ទីក្រុង​នៅ​តែ​រំឭក​រាជរដ្ឋាភិបាល​ស្ទើរ​រាល់ថ្ងៃ ឲ្យ​ពិចារណា​ឡើងវិញ នូវ​ការផ្តល់​សំណង​សមរម្យ ពី​ការអភិវឌ្ឍ​មួយ​ត្រូវ​ធានាថា សហគមន៍​ក្រីក្រ​ក៏​អាច​រស់នៅ​ក្នុង​ទីក្រុង​ដូច​អ្នក​មាន​អំណាច និង​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែរ ។​

  • ខុមហ្វ្រែល៖ សភា​បរាជ័យ​លើ​បញ្ហា​ដីធ្លី ការសម្លាប់​កម្មករ​និង​រំលោភ​សិទ្ធិ​មនុស្ស

    រដ្ឋ​សភា​មិន​បាន​ជួយ​ដោះ​ស្រាយទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ ​ការបាញ់​សម្លាប់ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ និង​ការ​រំលោភ​សិទ្ធិ​មនុស្សនោះ​ទេ។ ​នេះ​គឺជា​ការ​កត់​សម្គាល់​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ដែល​ហៅ​ថា​ខុមហ្វ្រែល ​នៅ​ក្នុ​ង​របាយការណ៍​អង្កេតដំណើរ​ការ​រដ្ឋ​សភាដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​នេះ។ នេះ​គឺជា​របាយការណ៍​លើក​ដំបូង​របស់​អង្គការ​ដដែល​នេះ​ក្រោយ​ពី​រដ្ឋសភា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដំណើរ​រួម​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន​បន្ទាប់​ពី​បញ្ចប់​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។ របាយការណ៍​ដដែល​សង្កត់​ធ្ងន់​ថា​បញ្ហា​ខាង​លើ​គឺ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

  • ពលរដ្ឋ​៣១​គ្រួសារ​នៅ​ក្រចេះ​អះអាង​ថា​ស៊ូ​ស្លាប់​មិន​ចាក​ចេញ​ពី​ដី​មាន​ជម្លោះ

    អាជ្ញាធរ​ខេត្ត​ក្រចេះ ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ពីរ​ក្រុម ដោយ​ឲ្យ​ពលរដ្ឋ​មួយ​ក្រុម​ចាក​ចេញ​ពី​ដី​មាន​ជម្លោះ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ដែល​អាជ្ញាធរ​គ្រោង​បញ្ជូន​ចេញ បដិសេធ​ដំណោះស្រាយ​នេះ និង​ថា​ស៊ូ​ស្លាប់​លើ​ដី​របស់​ខ្លួន។ ប្រតិកម្ម​ភ្លាមៗ​នឹង​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ដែល​អាជ្ញាធរ​គ្រោង​បញ្ជូន​ពួក​គេ​ចេញ​ទៅ​ទីតាំង​ថ្មី មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ​ទេ។ ទោះ​មាន​ការ​បដិសេធ​យ៉ាង​នេះ​ក៏ដោយ អាជ្ញាធរ​ខេត្ត​អះអាង​ថា ពួក​គេ​គ្មាន​ជម្រើស​អ្វី​ដែល​ល្អ​ជាង​នេះ​ឡើយ។ តំណាង​ពលរដ្ឋ ៣១​គ្រួសារ លោកស្រី យស សាអែម ឲ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ ទេ។ លោកស្រី យស សាអែម បន្ត​ទៀត​ថា ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ចូល​មក​រស់នៅ​ក្រោយ​ក្រុម​លោកស្រី ប៉ុន្តែ​ក្រុម​ការងារ​ខេត្ត​បែរ​ជា​សម្រេច​ឲ្យ​ក្រុម​លោកស្រី​ចាក​ចេញ​ទៅ​វិញ៖ «ពួក​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ទេ​អី បាន​ជា​យក​ក្រុម ៧២​គ្រួសារ​ដាក់​ពី​លើ ហើយ​ពេល​នេះ​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ទៀត»។

  • ​ពលរដ្ឋ​៣៧ គ្រួសារ​នៅ​ខេត្ដ​ព្រះវិហារ​សុំ​ឲ្យ​អាជ្ញាធ​រដាក់​ដី​ពួកគេ​ដែល​មាន​ទំនាស់​ជា​ដី​សមូហភាព​​

    ​ប្រជាពលរដ្ឋ​៣៧​គ្រួសារ នៅ​ស្រុក​ជ័យ​សែន ខេត្ដ​ព្រះវិហារ ស្នើឲ្យ​អាជ្ញាធរ កាត់​ដីធ្លី​របស់​ពួកគេ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ចិន​នោះ ទុក​ធ្វើ​ជា​ដី​សមូហភាព​វិញ ដើម្បី​បំរើ​ផលប្រយោជន៍​រួម បន្ទាប់​ពី​មន្ដ្រី​ជំនាញ​ថា​ដី​នេះ​មិន​អាច​ផ្តល់​ជា​កម្មសិទ្ធិ​ឯកជន​ឲ្យ​ពួកគេ​។​ ​តំណាង​អ្នក​ភូមិ​នៅ​ឃុំ​តស៊ូ អ្នកស្រី ហួត ម៉ាលី ប្រាប់​VOD​នៅ​ថ្ងៃ​នេះ​ថា ដីស្រែ​ចំការ​របស់​ពល​រដ្ឋ ជាង​១៧០​ហិកតា ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ដ​ចេញ​សាល​កប​ត្រ​ជូន​នោះ ត្រូវ​ក្រុុមហ៊ុន​ចិន​ហេង​ណុង និង​ហេង​រ៉ូយ បាន​ឈូស​ឆាយ​យក​ទៅ​ដាំ​អំពៅ​តាំងពី​ចុងឆ្នាំ​២០១៤​។ អ្នកស្រី​បន្ថែមថា ពួកគាត់​ដាក់​ពាក្យណ្តឹង​តាំងពី​ដើម​ខែ​មករា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធ​រប្រ​គល់​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ​ពួក​គេ​វិញ ប៉ុន្ដែ​មិន​មាន​ដំណោះស្រាយ​ទើប​អ្នកភូមិ​សម្រេចចិត្ដប្រគ​ល់ដី​នោះ​ជា​ដី​សមូហភាព​វិញ​។​ ​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ម៉ន សឿន ឲ្យដឹងថា ដីស្រែ​ចំការ​ពួកគេ បាន​បង្កបង្កើនផល​ជា​រៀងរាល់ឆ្នាំ ប៉ុន្ដែ​ក្រុមហ៊ុន​ហេង​ណុង និង​ហេង​រ៉ូយ បាន​ឈូស​ឆាយ​ចូល​ជា​បន្ដបន្ទាប់ ហើយ​អាជ្ញាធរ​បាន​ត្រឹមតែ​ទៅ​អើត​មើល​និង​សន្យា​ដោះស្រាយ​ប៉ុណ្ណោះ ដែល​ពួក​គាត់​យល់ថា មន្ដ្រី​ជំនាញ​មាន​ចេតនា​ពន្យា​ពេល​ដោះស្រាយ​។​

  • ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា​ការឃុំខ្លួន​អ្នក​ទាំង​១៩​នាក់ ជា​រូបភាព​មិនល្អ​សម្រាប់​កម្ពុជា

    ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក លើកឡើងថា ការបន្ត​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្ម​ដីធ្លី​នៅ​តំបន់​បឹង​កក់ ជា​រូបភាព​មិនល្អ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​ ​ការលើកឡើង​នេះ បាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​លោក Daniel Russel ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា លោក អ៊ុច បូរិទ្ធិ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥​។ ​លោក អ៊ុច បូរិទ្ធិ ឲ្យដឹងថា លោក Daniel Russel បាន​ចោទសួរ​លោក​ថា តើ​ជា​ការពិត​ទេ ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ទាមទារ​សិទ្ធិសេរីភាព ហើយ​សកម្មជន​ដីធ្លី​បឹងកក់​ទាមទារ​រក​ដំណោះស្រាយ​ត្រូវបាន​តុលាការ​ចាប់​ដាក់​ពន្ធនាគា​រ​នោះ​?​ហើយ​ថា​បើ​ជា​ការ​ពិត​មែន ករណីនេះ គឺជា​រូបភាព​មួយ​មិន​ល្អ​សម្រាប់​កម្ពុជា​។

  • សហជីព​ស្នើ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​និយោជ​កឲ្យទទួលយក​តំណាង​កម្មករ​ចូល​ធ្វើ​ការវិញ​​

    ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អន្ដរាគមន៍​ទៅ​ក្រុមហ៊ុន​នានា​ដែល​សហជីព​អះអាងថា​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សហជីព​ដោយ​អ​យុត្ដិធម៌ ឲ្យ​ទទួ​ពួកគេ​ចូល​ធ្វើការ និង​ទៅ​តាម​តួនាទី​របស់​ពួកគេ​វិញ ។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី សិទ្ធិសេរីភាព និង​សិទ្ធិ​ធ្វើ​កូដកម្ម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា បាន​លើកឡើង​ថា នៅ​ចុងឆ្នាំ​២០១៤​កន្លងទៅ តំណាង​កម្មករ​ចំនួន​៦៥​នាក់​នៅក្នុង​ខេត្ត​៣ ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទាំង​អ​យុត្ដិធម៌ ដែល​ក្នុងនោះ​២២​នាក់​ទៀត​កំពុង​ជាប់​បណ្ដឹង​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ។ លោក​ថា ពួកគេ​ត្រូវបាន​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ការប្រើប្រាស់​សិទ្ធិសេរីភា​ព​ក្នុង​ទាមទារ​លក្ខណកា​រងារ​ស្របច្បាប់​ពី​ក្រុមហ៊ុន ។​

  • សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​សកម្មជន​ជាប់​ពន្ធនាគារ​១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ

    សំឡេងស្រែក​តវ៉ាថា ​មាន​ភាព​អយុត្តិធម៌​បាន​ឮខ្ទរខ្ទារ​នៅ​ក្នុង​បន្ទប់​សវនាការ​និង​ខាង​ក្នុង​បរិវេណ​របស់​តុលាការ ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រមរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​ សកម្មជន​បឹងកក់​ស្រែក​ថា៖​ «នេះ​គឺ​ជា​តុលាការ​មួយ​ដែល​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ដែល​ពួក​គាត់​បាន​ធ្វើ​ឲ្យពួក​ខ្ញុំ​រង​គ្រោះ​ដោយ​សារ​រដ្ឋាភិបាល​អសមត្ថភាព។​ ​នេះ​គឺ​ជា​ទង្វើ​មួយ​ដែល​ស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង»។ លោក​ងួន អ៊ីម ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះរបស់​សាលា​ឧទ្ធរណ៍​បាន​សម្រេចតម្កល់​សាល​ក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឲ្យនៅ​ដដែល​ ក៏ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ទោស​កំហុស​ខ្លះ​ដល់​សកម្មជន​បឹងកក់​មួយ​ចំនួនគឺ​បន្ថយ​ពី​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​មក​នៅ​ត្រឹម​៦​វិញ។​

  • អាដហុក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បរទេស​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​​

    សមាគម​ការពារ​សិទ្ធមនុស្ស​អាដហុក អំពាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានកា​រ​ទៅលើ​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​គ្មាន​ទំនួល​ខុស​ត្រូវ​ពេល​កររ​ង​ការរំលោភបំពាន ខណៈ​អាដហុក​រកឃើញថា បញ្ហា​១៣០​ករណី​នៅ​ពុំទាន់​បាន​ដោះស្រាយ ។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១១ ឲ្យ​ផ្អាក​ការជ្រើសរើស បណ្តុះបណ្តាល និង​នាំ​ពលករ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី សមាគម​អាដហុក​បាន​រកឃើញថា បញ្ហា​នៅ​សេសសល់​ចំនួន​១៣០​ករណី ដែល​ពលករ​ពល​ការិនី​នៅ​មិនទាន់​ទាន់​បាន​យុត្តិធម៌ និង​គ្មាន​ការអន្តរាគមន៍​ពី​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ ។ ករណី​រំលោភ​បំពាន​ទាំងនោះ​រួមមាន ថៅកែ និង​ទីភ្នាក់ងារ​ធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ​ បាត់​ដំណឹង ឬ​បាត់​ខ្លួន​យូរ​ឆ្នាំ មិន​ទទួលបាន​ប្រាក់បៀវត្ស និង​ការបង្ខំ​ឲ្យ​បន្ត​អាណត្តិ​កា​ងារ ។

  • ​សាលាឧទ្ធរណ៍​បន្ថយទោស​ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់​ដែល​ចាស់ជរា​ និង​ខ្លះ​ទៀត​មាន​ជំងឺ​​

    សាលាឧទ្ធរណ៍​សម្រេច​បន្ធូបន្ថយ​ទោស លើ​ស្ត្រី​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ចំនួន​២​នាក់​ក្នុងចំណោម​១០​នាក់ ដោយសារ​តែ​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ម្នាក់​ទៀត​មាន​អាយុ​រហូត​ជាង​៧០​ឆ្នាំ ។​ កាលពីមុន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ភ្លាមៗ​ទៅលើ​សកម្មជន​ដីធ្លី​១០​នាក់ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ដែល​គ្រាន់តែ​ឃ្លាំ​មើល​ការតវ៉ា​នោះ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ដោយ​ចោទប្រកាន់​ពី​បទ​តវ៉ា​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ និង​ប្រឆាំង​រាជការ​សាធារណៈ ករណី​ជម្លោះដីធ្លី ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ងួន អ៊ី​ម ប្រកាស​សាលដីកា ថា អ្នកស្រី ង៉ែត ឃុន អាយុ​ជាង​៧០​ឆ្នាំ​ត្រូវ​បន្ថយទោស​មក​នៅត្រឹម​៦​ខែ និង​ការពិន័យ​ជា​ប្រាក់​ពី​២​លាន​មក​នៅត្រឹម​១​លាន​រៀល​វិញ ។​

  • ឧទ្ធរណ៍​បន្ត​ឃុំខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដោយ​​២​នាក់​​​ត្រូវ​បាន​បន្ថយទោស​

    សាលាឧទ្ធរណ៍​សម្រេច​ត​ម្ដ​ល់​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ឲ្យ​ស្ត្រី​សកម្មជន​ដីធ្លី​៥​នាក់​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ ចំណែក​ស្ត្រី​សកម្មជន​២​នាក់​ទៀត​ត្រូវបាន​បន្ធូរបន្ថយ​ទោស​បន្តិច ។​ ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បានប្រកាស​សាលដីកា​ប្រឆាំង​នឹង​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់​២​លាន​រៀល ។​ ​ស្ត្រី​សកម្មជន​៥​នាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​របស់​សាលាដំបូង​រាជធានី ដោយ​ឲ្យនៅ​បន្ត​ជាប់ទោ​សម្នាក់​១​ឆ្នាំ តែ​បន្ថយ​ប្រាក់​ពិន័យ​ពី​ម្នាក់​២​លាន​រៀល មក​នៅ​ម្នាក់​១,៥​លាន​រៀល ។ ចំណែក​ស្ត្រី​២​នាក់​ទៀត​គឺ​អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​បន្ថយទោស​ម​ក​ឲ្យ​ជាប់ពន្ធនាគារ​១០​ខែ និង​ពិន័យ​ប្រាក់​១​លាន​រៀល និង​អ្នកស្រី ង៉ែត ឃុន ត្រូវបាន​បន្ថយទោស​ម​ក​ត្រឹម​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ដូចគ្នា ។​ ​បន្ទាប់​ពី​អាន​សេចក្ដីសម្រេច​លើ​ករណី​ស្ត្រី​សកម្មជន​ទាំង​៧​នាក់ តុលាការ​សាលាឧទ្ធរណ៍​បន្ត​អាន​សេចក្ដីសម្រេច​របស់​ខ្លួន​លើ​ករណី​ស្ត្រី​សកម្មជន​ដីធ្លី​៣​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ទៀត ។

  • បន្ទាប់​ពី​បាតុកម្ម​​ និង​បន្ទាប់ពី​ចេញ​ពី​​ពន្ធនាគារ​ ពួក​សកម្មជន​មាន​ជីវភាព​កាន់តែ​លំបាក

    មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ទៅ​បាតុកម្ម​នោះ ​ ​ក្រុម​កម្មករ​និង​សកម្មជន​ដែល​ត្រូវ​បាន​គេ​ចាប់ដាក់​ពន្ធនាគារ​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ សកម្មជន​ និង​កម្មករ​បាន​និយាយ​ថា​ មួយ​ផ្នែក​ពួក​គេ​កំពុង​ប្រឈមនឹង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ដោយសារ​ការ​រំលោភ​បំពាន​ពេល​ពួក​គេ​នៅ​ក្នុង​ដៃ​របស់​ប៉ូលិស។ ​មួយ​ផ្នែក​ទៀត ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ។​ អ្នក​ខ្លះ​និយាយ​ថា​ ឥឡូវ​នេះ​ពួក​គេ​កំពុង​តស៊ូ​ជាមួយ​នឹង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ បន្ទាប់​ពី​ទទួលរងការ​ធ្វើបាបនៅ​ពេល​គេ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង។​ សកម្មជន​២៣​នាក់ ​ខ្លះ​ជា​មេ​ដឹកនាំ​សហជីព​ ហើយ​ខ្លះ​ទៀត​ជា​កម្មករ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ​ដែល​មានមនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ នៅ​ពេល​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ រួម​ទាំង​ប៉ូលិស​ និង​កងរាជ​អាវុធ​ហត្ថ ​បាន​វ៉ៃ ​និង​ចាប់​ខ្លួន​ពួក​គេ​ បន្ទាប់​ពី​មានចលាចល​ជា​ច្រើន​ខែ។​

  • សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​១០​នាក់​និង​អតីត​សង្ឃ​១​អង្គ

    ចៅក្រម​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី ១០​នាក់ និង​អតីត​ព្រះសង្ឃ ១​អង្គ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ក្នុង​​បទ​ចោទ​ ២​ដាច់​ដោយ​ឡែក​ពី​គ្នា។ សំណុំ​រឿង​ទី​១ ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ៧​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ១,៥លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​ចោទ បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​សាធារណៈ។ ចំណែក​ឯ​សំណុំ​រឿង​ទី​២ ដែល​មាន​ស្ត្រី​សកម្មជន​ដីធ្លី ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១០​ខែ និង​ពិន័យ​ជា​ប្រាក់ ១,៥​លាន​រៀល។ រីឯ​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា សឺន ហាយ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល។ អ្នក​ទាំង ៤ ត្រូវ​បាន​ចោទ​ពី​បទ​រំខាន​មន្ត្រី​រាជការ​សាធារណៈ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo