កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • លោក សម រង្សុី សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ជនជាតិដើម​ភាគតិច​នៅ​រតនៈគិរី​​

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សុី នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​សន្យាថា​នឹង​លើកយក​បញ្ហា​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្ត​រតនគិរី ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​ ការ​សន្យា​នេះ​ធ្វើ​ឡើង​​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់ ។​ ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​វេទិកា​សាធារណៈ​នេះ​បានប្រគល់​ញត្តិ​មួយ​ចំនួន​ទៅកាន់​លោក សម រង្សុី ដើម្បី​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួកគេ ។ ជា​ការឆ្លើយតប លោក សម រង្ស៊ី បាន​សន្យាថា​នឹង​យក​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ។​

  • ​វេបសាយ​ក្រុម​កាហ្វេ​នយោបាយ ដាក់​ដំណើរ​ជា​ផ្លូវការ​ដើម្បី​ឲ្យ​យុវជន​ពិភាក្សា​ពី​បញ្ហា​សង្គម និង​នយោបាយ​​

    ក្រុមយុវជន​ធ្វើកា​រលើ​កិច្ចការ​សង្គមនៅ​ថ្ងៃ​សៅរ៍​នេះដាក់ឲ្យ​ដំណើរការ​វេបសាយក្រុម​កាហ្វេ​នយោបាយ (www.politikoffee.com) ដើម្បីឲ្យ​យុវជន​ចាប់អារម្មណ៍​ពិភាក្សា​ដេញដោល​លើ​កិច្ចការ​សង្គម និង​នយោបាយ ដែល​ជា​ប្រយោជន៍​ប្រទេសជាតិ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃ​ដាក់ឲ្យ​ដំណើរការ​វេបសាយ​ក្រុម​កាហ្វេ​នយោបាយ (www.politikoffee.com) នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​នេះ ស្ថាបនិក​កាហ្វេ​នយោបាយ​លោក អ៊ូ រិទ្ធី មានប្រសាសន៍ថា យុវជន​ភាគច្រើន​ទទួលទាន​គ្រឿង​ស្រវឹង មិន​ចាប់​អារម្មណ៍​ក្នុង​កិច្ចការ​សង្គម ដែល​ធ្វើឲ្យ​ក្រុមយុវជន​របស់លោក ចាប់ផ្តើម​ពិភាក្សា បង្កើត​វេប​សាយនេះ ដើម្បី​ឲ្យ​យុវជន​បាន​បញ្ចេញ​មតិយោបល់ និង​សរសេរ​អត្ថបទ​មកកាន់​វេប​សាយនេះ​។

  • យុវជន​​ចង់​ឲ្យ​អ្នក​នយោបាយ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ

    យុវជន​មួយ​ក្រុម​មាន​មហិច្ឆតា ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ។ នេះ​ជា​បំណង​របស់​វេទិកា​យុវជន​មួយ ឈ្មោះថា កាហ្វេ​នយោបាយ​។ ក្រុម​យុវជន​ទាំងនេះ រំពឹង​ថា ពួកគេ​នឹង​អាច​ជំរុញ​ឲ្យ​អ្នកនយោបាយ ពី​គ្រប់​មជ្ឈដ្ឋាន​លុបបំបាត់​វប្បធម៌​ឃោសនា​បែប​ប្រជាភិថុតិ ហើយ​បែរ​មក​ជជែក​ដេញដោល​គ្នា​ពី​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​វិញ។

  • កម្មករ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​

    កម្មករ​ប្រមាណ​៣០០​នាក់ មកពី​រោងចក្រ​កាត់ដេរ​ស៊ិន​ជា​ដា​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដោយ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​មួយចំនួន និង​ទាមទារ​ឲ្យ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​។​ ​ប្រធានស្តីទី​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា អ្នកស្រី កេង ឆេង​ឡាង បាន​ប្រាប់​VOD​ថា​កម្មករ​ចង់ឲ្យ​ភាគី​ខាង​រោងចក្រ​ដោះស្រាយប​ញ្ហា​ដូចជា​ផ្តល់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ពិនិត្យ​សុខភាព​ទៀង ទាត់ បើក​ប្រាក់​បំណាច់​ឆ្នាំ​ប្រាក់​៥​ភាគរយ និង​មិន​ត្រូវ​បង្ខំ​កម្មករ​ឲ្យធ្វើ​ការថែម​ម៉ោង​។ អ្នកស្រី​បន្ត​ថា កម្មករ​ក៏​បាន​ស្នើ​ឲ្យ​ភាគី​រោងចក្រ​ផ្តល់នូវ​ប្រាក់​អត្ថប្រយោជន៍ រួមមាន​ប្រាក់​ធ្វើដំណើរ និង​ប្រាក់រង្វាន់​ទៀងទាត់​ជាដើម​។​

    អានបន្ត
  • លោក ស៊ូ​ប៊ែ​ឌី ចូលរួម​ឃ្លាំ​មើល​សវនាកា​រ​សាលាឧទ្ធរណ៍​ករណី​ស្ត្រី​សកម្មជន​ដីធ្លី​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ចូលរួម​តាមដាន​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍ លើ​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​មួយអង្គ ។​ សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បើក​សវនាការ​ដើម្បី​ជំនុំជម្រះ​លើ​ករណី​បណ្ដឹងសាទុក្ខ​របស់​ស្ត្រី​សកម្មជន​ដីធ្លី​១០​នាក់ និង​ព្រះសង្ឃ​១​អង្គ ដែល​បាន​ប្ដឹង​ទាស់​ទៅ​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ ចោទ​ថា​តវ៉ា​បិទ​ផ្លូវ​ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍​សាធារណៈ ។​ ក្រៅពី​លោក សូ​ប៊ែ​ឌី គេ​ក៏​សង្កេតឃើញ​មាន​តំណាង​ទូត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ព្រមទាំង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ប្រមាណ​២០០​អង្គ​/​នាក់ ចូលរួម​ស្ដាប់​សវនាការ​នា​រសៀល​នេះ​ផងដែរ ។

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

    យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៥​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ និង​ក្រសួងយុត្តិធម៌​ចំនួន​១៧​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្ទេរ​មុខ​តំណែង​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៨៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដូច​តទៅ​ ៖

  • ​បក្សប្រឆាំង​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​១៩​នាក់​ដែល​ខ្លួន​យល់ថា​ឃុំ​ក្រោម​ឥទ្ធិពល​នយោបាយ

    ​មេដឹកនាំ​បក្សប្រឆាំង ជំរុញ​ម្តងទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​១៩​នាក់​ដែល​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ ដោយ​អះអាង​ថា វិធានការ​ចាប់ខ្លួន​នោះ​ជា​រឿង​នយោបាយ​។​ ​ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់​ពី​មេបក្ស​ឆាំង​ទាំងពីរ គឺ​លោក សម ស​ង្ស៊ី និង​លោក កឹម សុខា រួម​ទាំង​តំណាងរាស្ត្រ​មួយចំនួនទៀត បាន​ចូល​សួរសុខទុក្ខ​សកម្មជន​ដីធ្លី និង​សកម្ម​នយោបាយ​របស់​ខ្លួន​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៥​នេះ​។​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា ការឃុំ​ខ្លួន​សកម្មជន​ទាំងនោះ ជា​រឿង​នយោបាយ ដូចនេះ លោក​ជឿថា តុលាការ​នឹង​ពិចារណា​ដោះលែង អ្នក​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ​។ លោក​មាន​ប្រសាសន៍​ថា «យើង​យល់​ឃើញ​ថា រឿង​នេះ​គឺ​រឿង​នយោបាយ​ អ៊ីចឹង​ទាល់​តែ​នយោបាយ​មាន​ភាព​ស្រុះ​ស្រួល​​ណាមួយ​ទៀត យើង​ជឿថា​នឹង​មាន​ការ​ដោះ​លែង​» ។

    អានបន្ត
  • លោក ស៊ូ​ប៊ែ​ឌី ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ស៊ូ​ប៊ែ​ឌី ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធានា​កុំឲ្យ​មាន​ការរំលោភ​សិទ្ធិ​ប្រជាព​ល​រដ្ឋ​ដែល​រង​ផលប៉ះពាល់​។ ​លោក សូរិយា ស៊ូ​ប៊ែ​ឌី បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ និង​បញ្ហា​សិទ្ធិមនុស្ស​។

  • ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្តព្រះវិហារ​ ព្រមាន​បោះតង់​នៅ​មុខ​រដ្ឋសភា​ដើម្បី​រក​អន្តរាគមន៍​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ ​ប្រមាណ​៧០​នាក់គំរាម​បោះតង់​ស្នាក់​នៅ​មុខ​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ​បាន​រស់នៅ​កន្លែង​ដើម​វិញ បន្ទាប់ពី​សមត្ថកិច្ច​ឈូសឆាយ​លំនៅដ្ឋាន​កាលពី​ឆ្នាំ​២០១១​នោះ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ដែល​អះអាង​តំណាងឲ្យ​២៥៥​គ្រួសារ​មក​ពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​បាន​យក​ញត្តិ​ដាក់ជូន​រដ្ឋសភា​ជា​ថ្មី​ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ ។​ ​អ្នកស្រី ជិន សុ​ហេង ដែល​អះអាង​ជា​តំណាង​ពលរដ្ឋ​ថ្លែង​ពេល​ដាក់​ញត្តិ​ថា ពួកគាត់​បាន​យក​ញត្តិ​មក​ដាក់​រដ្ឋសភា​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​ ។ អ្នកស្រី​អំពាវ​នាម​ឲ្យ​រដ្ឋសភា​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ពួកគាត់​ឲ្យបាន​ឆាប់ ប្រសិនបើ​មិន​ដូច្នោះ​ទេ​ពួកគាត់​ទាំង២៥៥គ្រួសារ នឹង​នាំ​គ្នា​បោះតង់​នៅ​មុខ​រដ្ឋសភា​ ។

  • មន្រ្តីអះអាងថា​​រដ្ឋាភិបាល​មិន​ទាន់​ពិចារណា​ដាក់​ទោស​ទណ្ឌ​ក្រុមហ៊ុន​សម្បទាន​ដីសេដ្ឋកិច្ចដែ​ល​ត្រូវ​ដក​ហូត​ដី​​

    មន្រ្តី​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ពុធនេះ​ ឲ្យ​ដឹង​ថា​ក្រសួង​ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​ទាន់​ពិចារណា​ក្នុង​ការ​ដាក់​​ទណ្ឌ​​​​​​កម្ម​ទៅ​លើ​ក្រុម​ហ៊ុនដែល​​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ តែ​​មិន​គោរព​តាម​គោលការណ៍​នៅឡើយ​ទេ ដោយ​លោក​ចាត់​ទុក​ថា​​ការ​ដក​ដីសម្បទាន​ពី​ក្រុមហ៊ុនមក​វិញ​ជា​វិធាន​ការ​សមរម្យ​ណាស់​ទៅ​ហើយ។​ អនុរដ្ឋលេខាធិកា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ាង សុ​ផ​ល្លែត មានប្រសាសន៍បែប​នេះ​នៅ​​​ក្នុង​សន្និសីទសារព័ត៌មានដែល​រដ្ឋាភិបាល​ប្រកាស​​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុម​ហ៊ុន​ចំនួន​៧​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ក្នុង​ទំហំ​ដី​ជាង​១០​ម៉ឺន​ហិកតា ដែល​ក្នុង​នោះ​មាន​ការ​ដក​ហូត​ដីទាំ​ង​ស្រុង និង​ការ​កែ​សម្រួល​​​ដី​។​

  • ពលរដ្ឋ​ខណ្ឌដង្កោកំពុង​រស់នៅក្រោមតង់ ​ព្រួយបារម្ភពី​សុវត្ថិភាពបន្ទាប់ពីអាជ្ញាធរ​ចុះរុះរើផ្ទះពួកគេ​​

    ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ​​១៩គ្រួសារ​កំពុងរស់ក្រោមតង់​ នៅថ្ងៃពុធនេះបង្ហាញការ​ព្រួយបារម្ភពី​សុវត្ថិភាព បន្ទាប់ពី​អាជ្ញា​ធរ​​ខណ្ឌ​បាន​ចុះ​រុះ​រើ​ផ្ទះ​របស់ពួក​គេ​កាលពីដើមខែមក​រា ឆ្នាំ​២០១៥ ។ កាលពីថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៥ អភិបាលរង​ខណ្ឌ​ដង្កោ លោក ​ប្រាជ្ញ សីហា បាន​ដឹកនាំ​កម្លាំងចម្រុះ​ប្រមាណជាង១០០នាក់ ប្រដាប់​ដោយ​អាវុធ ដំបង និង​គ្រឿងចក្រកម្ទេច​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅតំបន់​នោះ​ ព្រមទំាង​​បំផ្លាញ​សម្ភារប្រើប្រាស់ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន និង​មិន​បាន​បង្ហាញ​ពី​លិខិត​រុះរើ ដោយ​ចោទ​ពួក​គាត់​ថាសង់សំណង់អាណាធិបតេយ្យ​នៅ​លើ​ដីរបស់​រដ្ឋ ។

  • អ្នក​ភូមិ​ខ្វា​១៩​គ្រួសារ​ចោទ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ថា​ឈូស​បំផ្លាញ​ផ្ទះ​និង​ប្លន់​ដី

    ពលរដ្ឋ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចោទ​អាជ្ញាធរ​ថា​ឈូស​បំផ្លាញ​ផ្ទះ ១១​ខ្នង​ដែល​ពួក​គាត់​បាន​តាំង​ទីលំនៅ​ក្នុង​ភូមិ​នោះ​ប្រមាណ​ជាង ៣០​ឆ្នាំ​មក​ហើយ ដើម្បី​ប្រកប​របរ​ដាំ​ត្រកួន កញ្ឆែត ជាដើម។ ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លែង​ដែល​មាន​ផ្ទះ និង​ដើម​ឈើ​រលំ ដោយសារ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។ អ្នក​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ៣០​នាក់ បាន​លើក​បដា​ទាមទារ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​បាន​លើក​បង្ហាញ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ដូចជា​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ។

  • សហជីពសេរីកម្មករប្រារព្ធខួប១១ឆ្នាំនៃការបាញ់សម្លាប់វីរជនកម្មករ លោក ជា វិជ្ជា​

    សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា មុនី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​វីរជន​កម្មករ លោក ជា វិជ្ជា គម្រប់​១១​ឆ្នាំ នៃ​ការបាញ់​សម្លាប់​កាលពី​ឆ្នាំ​២០០៤​។​ ​ការ​ប្រារព្ធ​ពិធី​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ផ្លូវ​ច្រមុះជ្រូក​ខាងលិច​វិមានឯករាជ្យ និង​ខាងត្បូង​វត្ត​លង្ការ រាជធានី​ភ្នំពេញ ដែល​នឹង​មាន​កម្មករ​រាប់រយ​នាក់​ចូលរួម និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា​។​ ​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យមាន​ការប្រា​រ​ព្ធ​ពិធី​នេះ ប៉ុន្តែ​ហាម​មិន​ឲ្យ​យក​ពិធី​ជួបជុំ​នេះ​ទៅ​បម្រើ​អាជីវកម្ម​នយោបាយ និង​រិះគន់​ទៅ​លើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ សាលា​រាជធានី​ក៏​បាន​ហាម​មិន​ឲ្យ​ហែ​ក្បួន​ផងដែរ​។​

  • អាជ្ញាធរ​នៅ​តែ​រារាំង​មិន​ឲ្យ​សហគមន៍​ដីធ្លី​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ប៉ូលិស និង​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ប្រមាណ ៥០​នាក់ បាន​ស្ទាក់​ក្រុម​ស្ត្រី​ជា​បាតុករ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន​បួន មិន​ឲ្យ​ចូល​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា។ កង​កម្លាំង​អាជ្ញាធរ បាន​ប្រើ​រថយន្ត​ពីរ​គ្រឿង​រាំង​ខ្ទប់​ក្រុម​ស្ត្រី​មក​ពី​សមាគម​ស្ត្រី​បឹងកក់ បណ្ដាញ​អតីត​ស្ត្រី​បឹងកក់ បុរីកីឡា ៣​មករា និង​សហគមន៍ អេស.អូ.អេស (SOS) ព្រលាន​យន្តហោះ​អន្តរជាតិ សរុប​ប្រមាណ ៥០​នាក់ ខណៈ​ដែល​ពួក​គាត់​បាន​ដើរ​ហែ​ក្បួន​ពី​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក មក​ដល់​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នោះ។ អ្នក​ដឹក​នាំ​គម្រោង​បាតុកម្ម និង​ជា​តំណាង​សមាគម​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ថា ទីលាន​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ​សម្រាប់​បំភ័ន្ត​សាធារណជន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ៖ «បើក​ទីលាន​ប្រជាធិបតេយ្យ តាម​ពិត​មិន​មែន​ទេ បើក​ចំហ​បើក​បន្លា​លួស ដក​បន្លា​លួស​ចេញ​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​មាន​សិទ្ធិ​ចូល​ទៅ​ក្នុង​ទីលាន​ហ្នឹង​នៅ​ឡើយ​ទេ។ បាន​ន័យ​ថា ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​ការ​តានតឹង​នៅ​ឡើយ អត់​ទាន់​មាន​ការ​ធូរ​ស្រាល​ទេ ចា៎!»។

  • វា​រី​អគ្គិសនី​ក្រុមហ៊ុន​ចិន​នៅ​ឧត្ដរមានជ័យ​ប៉ះពាល់​ប្រាសាទ ព្រៃ​សហគមន៍ និង​ពលរដ្ឋ​១៥០​គ្រួសារ​

    ប្រជាពលរដ្ឋ​ប្រហែល​១៥០​គ្រួសារ​នៅ​ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរមានជ័យ រក​អន្ដរាគមន៍​បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មួយ ដោយ​ពលរដ្ឋ​លើកឡើង​ថា​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ និង​ដំណាំ​រាប់ពាន់​ហិកតា ។​ ​តំណាង​ពលរដ្ឋ​នៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ដ​ឧត្ដរមានជ័យ លោក លឹម ដូក ឲ្យដឹងថា​នៅ​ថ្ងៃ​២០ ខែ​មករា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សមាគម​អាដហុក​ខេត្ត​ឧត្តរមានជ័យ ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍​ទប់ស្កាត់​ការសាង់សង់​ទំនប់​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​ស៊ីណូ​ហៃ​ដ្រូ ដែល​ទំនប់​នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ផល​ដំណាំ និង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១៥០​គ្រួសារ នៅ​ផ្នែក​ខាងលើ​ទំនប់​វា​រី​អគ្គិសនី​នោះ ។​

  • ​លោក ស៊ូ​ប៊ែ​ឌី លើក​បញ្ហា​​និទណ្ឌភាព​ក្នុង​ករណី​បាញ់សម្លាប់ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ទៅ​លោក ស ខេង​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បានលើកឡើង​ពី​បញ្ហា​និទណ្ឌភាព​ក្នុង​ករណី​បាញ់សម្លាប់ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​ ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូល​ជួប​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា លោក​បាន​សាកសួរ​ទៅកាន់​លោក ស ខេង ពី​ការ​វិវឌ្ឍនៃ​ការស៊ើបអង្កេត​លើ​ករណី​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ ដែល​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​មួយចំនួន​ទៀត​រងរបួស ។​ ​លោក ស៊ូ​ប៊ែ​ឌី មិន​បាន​បញ្ជាក់​ពី​ការឆ្លើយតប​របស់​លោក ស ខេង យ៉ាងណាទេ តែ​លោក​ថា​លោក​មាន​ការពេញចិត្ត​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ជាមួយ​លោក ស ខេង នៅថ្ងៃនេះ ដោយ​លោក​អះអាងថា លោក​ទទួលបាន​ការឆ្លើយ​តប​ដែល​មាន​ភាពស្មោះត្រង់ ហើយ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​នូវ​ព័ត៌មាន​មាន​សារៈប្រយោជន៍​មួយចំនួន​ដល់​​លោក ហើយ​លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​ព័ត៌មាន​ទាំងនេះ​បន្តទៀត ។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ព្រះវិហារ​ជំរុញ​រដ្ឋសភា​ជា​ថ្មី​ឲ្យ​ពន្លឿ​ន​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្តព្រះវិហារ​ប្រមាណ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្វែងរក​អន្តរាគមន៍​ជាថ្មី​ម្ដងទៀត នៅ​មុខ​រដ្ឋសភា​ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត​ដែល​អូសបន្លាយ​ជាង​៣​ឆ្នាំ​មកហើយ ។​ ​តំណាង​ពលរដ្ឋ​ម្នាក់​លោក ផាន់ ធឿន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ប្រមាណ​១០០​នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្ត​តាំងពី​ដើម​ឆ្នាំ​២០១២ នាំគ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជាថ្មី​ម្ដងទៀត ដើម្បី​ជំរុញ​ឲ្យ​ពន្លឿន​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ ។​ ​លោក ផាន់ ធឿន ឲ្យដឹងថា ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ស្វែងរក​អន្តរាគមន៍​ជា​ច្រើនលើក​ច្រើនសារ​ហើយ តែ​នៅ​គ្មាន​ដំណោះស្រាយ ។ បច្ចុប្បន្ន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្តព្រះវិហារ​ជាង​១០០​នាក់ កំពុងស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​រង់ចាំ​ដំណោះស្រាយ ។​

  • ​ប្រជា​សហគមន៍​ដូរ​កន្លែង​ប្រមូលផ្តុំ​ ដោយសារ​កម្លាំង​ប្រដាប់អាវុធ​យាម​តឹងរ៉ឺង​នៅ​ទីលាន​ប្រជាធិបតេយ្យ​​

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ដូរ​ទីកន្លែង​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក​វិញ ខណៈ​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និងដំបងឆក់​យាមកាម​តឹងរ៉ឹង​នៅ​ទីលាន​ប្រជាធិបតេយ្យ ​។ ​តាម​គម្រោង​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៥​នេះ ប្រជា​ហ​សហគមន៍ បុរី​កីឡា (៣​មករា​) សហគមន៍​SOS​ព្រលានយន្តហោះ​អន្តរជាតិ សហគមន៍​បណ្តាញ​បឹងកក់​អ្នក​ចាកចេញ ​និង​សមាគម​ស្ត្រី​បឹងកក់ នឹង​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យមាន​ការ​ដំណោះស្រាយបញ្ហា​ពួកគេ និង​ទាមទារ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ​ ។​ ​តែ​នៅ​ព្រឹក​នេះ ​នៅពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់ យាមកាម​តឹងរ៉ឹង​នៅ​ទីនោះ ទើប​ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​៥០​នាក់​ដែរ​នោះ បាន​ដូរ​ទីតាំង​នៃ​ការជួបជុំ​ទៅមុខ​ស្ថានទូត​អាមេរិក​នៅ​ក្បែរ​វត្តភ្នំ​វិញ​ ។​

  • សមត្ថកិច្ច​រារាំង​មិន​ឲ្យ​សកម្មជន​ដីធ្លី​និង​សិទ្ធិមនុស្ស​​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

    កងកម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រមាណ ១០០នាក់ ប្រដាប់​ដោយ​ដំបង និង​ខែល រារាំង​ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​នយោបាយ​ប្រមាណ ១០០​នាក់ មិន​ឲ្យ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី២០ មករា។ ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងកក់ បុរីកីឡា ៣មករា និង​ព្រលាន​យន្តហោះ​ជាដើម ចង់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ រយៈពេល​ ១​ខែ ចាប់​ពី​ថ្ងៃ​ទី​២០ មករា ដល់​ថ្ងៃ​ទី​២០ កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី និង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​ដី​ធ្លី ១៩​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo