កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកដែលតវ៉ាឲ្យដោះលែងសម្មជនដីធ្លីនិងបក្សប្រឆាំង
កម្លាំងចម្រុះរបស់រដ្ឋាភិបាលប្រមាណ១០០នាក់នៅព្រឹថ្ងៃអង្គារនេះ គំរាមចាប់ខ្លួនអ្នកតវ៉ាឲ្យដោះលែងសកម្មជនដីធ្លីនិងសកម្មជនបក្សប្រឆាំង ដោយចោទថាអ្នកទាំងនោះបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបម្រាម របស់សាលារាជធានីភ្នំពេញ។ ការគំរាមនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ា ប្រមាណជាង១០០នាក់ បានដើរហែក្បូនពីមុខស្ថានទូតអាមេរិក មកទីលានប្រជាធិបតេយ្យ ដើម្បីសម្តែងមតិជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះដីធ្លី និងដោះលែងសកម្មជនដីធ្លី១០នាក់រួមទាំងអ្នកស្រី ទេព វន្នី ផងសកម្មជននយោបាយបក្សឆាំង៥នាក់ និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម៤អង្គ ។ ពួកគេត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន ក្រោមបទចោទផ្សេងៗគ្នា ខណៈស្ថានការនយោបាយឡើងកំដៅ ។
-
សង្គមស៊ីវិលបារម្ភពីការតាក់តែងច្បាប់បំបិទសិទ្ធសេរីភាពពេលឃោសនាបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិល ព្រួយបារម្ភពីការតាក់តែងច្បាប់ បំបិទសិទ្ធសេរីភាព មិនឲ្យសង្គមស៊ីវិលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ខណៈដែលបក្សនយោបាយជាប់ឆ្នោតទាំងពីរ កំពុងរៀបចំច្បាប់នេះ។ ក្រុមអង្គការសង្គមស៊ីវិលជាង ២០អង្គការ ដែលជាបណ្ដាញរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់អ៊ឺរ៉ា (ERA) បានជួបជុំគ្នាពិភាក្សា ពីបញ្ហាសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី ២០ មករា។
-
សង្គមស៊ីវិលនៅព្រះវិហារ ទាមទារឲ្យតុលាការដោះលែងពលរដ្ឋមួយគ្រួសារ
បណ្ដាញអង្គការសង្គមស៊ីវិលនៅខេត្ដព្រះវិហារ ទាមទារឲ្យតុលាការ និងស្ថាប័នពាក់ព័ន្ធដោះលែងសកម្មជនដីធ្លីពីរនាក់ និងទារិកាម្នាក់ឲ្យមានសេរីភាពវិញ ដោយពួកគេយល់ថាការឃុំខ្លួននេះមិនអនុវត្ដតាមនីតិវិធី និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ បណ្ដាញអង្គការទាំងនោះរួមមាន អង្គការពន្លកខ្មែរ សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការអូភីស៊ីស៊ី ។ សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃអង្គារទី២០ ខែមករា ដែលVODទទួលបាននៅថ្ងៃនេះលើកឡើងថាការចាប់ខ្លួនសកម្មជនដីធ្លីមួយគ្រួសារមានលោក ស៊ន វុទ្ធី និងអ្នកស្រី លឹម សុខឃីម និងទារិកាអាយុ៨ខែ នៅស្រុកឆែប ខេត្ដព្រះវិហារនោះ ធ្វើឡើងទាំងតក់ក្រហល់ និងហិង្សាដោយប្រើសមត្ថកិច្ចប្រដាប់ដោយអាវុធ ហើយចាប់ពួកគេរុញបញ្ចូលរថយន្ដ ដែលបង្ហាញពីការគំរាមកំហែង និងបំបាក់ស្មារតីពលរដ្ឋ ដែលអ្នកការពារសិទ្ធិមនុស្សយល់ថា ជាការរំលោភសិទ្ធិមនុស្ស ជាពិសេសរំលោភសិទ្ធិកុមារធ្ងន់ធ្ងរ ។
-
សង្គមស៊ីវិលស្នើឲ្យលុបចោលការរឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិលក្នុងច្បាប់បោះឆ្នោត
មន្រ្តីសង្គមស៊ីវិលនៅថ្ងៃអង្គារនេះ បានស្នើឲ្យគណបក្សសង្រ្គោះជាតិលុបចោលមាត្រារឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិលពេលឃោសនាបោះឆ្នោត ដោយចាត់ទុកថាការកំណត់ក្នុងច្បាប់គជបនេះជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរើសអើង។ គួររំឮកថា ថ្មីៗនេះ មន្រ្តីជំនាញកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានស្នើឲ្យមានការកំណត់សិទ្ធិរបស់សង្គមស៊ីវិលក្នុងពេលឃោសនាបោះឆ្នោត ដោយបញ្ចូលទៅក្នុងច្បាប់បោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព និងភាពមិនលម្អៀងរបស់សង្គមស៊ីវិល។ នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិត្រូវដកមាត្រាដែលកំណត់សិទ្ធិសេរីភាពរបស់សង្គមស៊ីវិលចេញពីច្បាប់គជប បើទោះខ្លួនចង់ឲ្យសង្គមស៊ីវិល ឯករាជ្យ និងអព្យាក្រឹតក៏ដោយ។ លោកបន្តថាសង្គមស៊ីវិលមានច្រើន និងធ្វើការច្រើនផ្នែក ផ្សេងៗគ្នា ហើយភាគច្រើនជាការតស៊ូមតិទៅលើបញ្ហាអ្វីមួយ។ លោកមានប្រសាសន៍ថាកិច្ចការនេះគួរតែជាសមត្ថកិច្ចរបស់គជប មិនមែនគណបក្សជាអ្នកកំណត់ក្នុងច្បាប់នោះទេ។ លោកបញ្ជាក់ថា«មិនត្រូវដាក់ក្នុងច្បាប់ កាលណាយើងដាក់ក្នុងច្បាប់ វាអាចផ្តល់ឱកាស សមត្ថភាពនៃការបកប្រែនៃការអនុវត្តហួសពីសមត្ថកិច្ចរបស់គជប អញ្ចឹងវាអាចធ្វើឲ្យមានការរំលោភទៅលើសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិរបស់អង្គការមិនមែនរដ្ឋាភិបាល»។
-
គណៈកម្មការទី១សភាចុះអង្កេតជម្លោះដីធ្លីខេត្តក្រចេះនិងខេត្តត្បូងឃ្មុំ
គណៈកម្មការទី១រដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស និងអង្កេត និងតំណាងរាស្ត្រទាំងពីរគណបក្សនៃមណ្ឌលក្រចេះ ចុះមកអង្កេតករណីជម្លោះដីធ្លីពលរដ្ឋក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដើម្បីយកទៅជជែកជាមួយអភិបាលខេត្តស្វែងរកដំណោះស្រាយ។ ពលរដ្ឋមានបញ្ហាជម្លោះដីមានក្តីរំពឹងថា នឹងទទួលបានយុត្តិធម៌ពីកិច្ចអន្តរាគមន៍នេះ។ ការចុះអង្កេតបញ្ហាជម្លោះដីធ្លីរបស់គណៈកម្មការទី១រដ្ឋសភា កាលពីថ្ងៃទី១៩ ខែមករា ជាថ្ងៃទីមួយនៃបេសកកម្មដែលមានរយៈពេល ៣ថ្ងៃ។ ហើយនេះក៏ជាលើកទីមួយដែរ ដែលអ្នកមានបញ្ហាដីធ្លីបានជួបក្រុមតំណាងរាស្ត្រ។ អ្នកខ្លះថ្លែងទាំងសំឡេងអួលអាក់ ចង្អុលប្រាប់ពីកន្លែងដែលអាជ្ញាធរឈូសឆាយ និងថា ពួកគេក្លាយជាចោរលួចដាំដំណាំលើដីរបស់ខ្លួន។ ពលរដ្ឋចំនួន ៨៣គ្រួសារអះអាងថា ពួកគេរស់នៅលើដីនោះជាង ១០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេទេ។
-
កម្មកររោងចក្រនៅកំពង់ចាមព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅមុខស្ថានទូតអាមេរិក
កម្មករប្រមាណ ២០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរ មេហាតធេន (Manhattan) ខេត្តកំពង់ចាម តវ៉ាចំពោះការបញ្ឈប់មេដឹកនាំសហជីពរោងចក្រ ហើយបានធ្វើបាតុកម្មនៅមុខរោងចក្រជាបន្តទៀតនៅថ្ងៃទី១៩ មករា។ ពួកគេគ្រោងនឹងធ្វើជាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ នាមុខស្ថានទូតអាមេរិក ដែលជាប្រទេសអ្នកបញ្ជាទិញដ៏ធំបំផុត ប្រសិនបើគ្មានដំណោះស្រាយ។ ការបណ្ដេញចេញមេដឹកនាំសហជីព ឬអ្នកការពារផលប្រយោជន៍កម្មករចេញពីទីកន្លែងធ្វើការងារនៅតាមបណ្ដារោងចក្រកាត់ដេរនានា គឺតែងកើតមានឡើងជារឿយៗនៅប្រទេសកម្ពុជា។ ជាក់ស្ដែងការធ្វើបាតុកម្មនៅមុខរោងចក្រ មេហាតធេន នៅខេត្តកំពង់ចាម គឺជាឧទាហរណ៍ស្រាប់ដែលក្រុមកម្មករបានចំណាយពេលវេលាជាងមួយខែមកហើយ ទាមទារឲ្យអ្នកគ្រប់គ្រងរោងចក្រនេះ ទទួលមេដឹកនាំសហជីពរបស់ពួកគេឲ្យចូលធ្វើការវិញ។
-
ពលរដ្ឋនៅសៀមរាបនិងព្រះវិហារប្រឈមមុខរឿងដីធ្លីជាមួយទាហាននិងក្រុមហ៊ុនចិន
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលឱ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ២០១៥ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយកងទាហាន បានកម្រើកឡើងវិញ។ ទំនាស់នោះ មានទាំងនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ នៅខេត្តព្រះវិហារ ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនៅស្រុកឆែប ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនជាមួយកូនស្រីតូចអាយុ ៨ខែ បន្ទាប់ពីគាត់ដឹកនាំអ្នកភូមិតវ៉ារឿងដីធ្លីប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយហ្វេង (Ruy Feng) មក។ ប្រជាពលរដ្ឋជិត ១០០នាក់ មកពី ៤សហគមន៍ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន និងឃុំកន្ទួត ស្រុកស្វាយលើ បានលើកគ្នាមកសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមករា ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយកងទាហានជាច្រើនរយហិកតារ។
-
ពលរដ្ឋមកពីសហគមន៍៤តវ៉ារកដំណោះស្រាយបញ្ហាដីនិងទាមទារដោះលែងស្ត្រី១០នាក់
ប្រជាពលរដ្ឋប្រមាណ ២០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍ផ្លូវរថភ្លើងតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ មករា ដើម្បីជំរុញឲ្យមានការដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់របស់ពួកគាត់ និងទាមទារឲ្យដោះលែងស្ត្រីបឹងកក់ ទាំង ១០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ។ ក្នុងចំណោមពលរដ្ឋសហគមន៍ទាំងអស់នោះ មានសហគមន៍បឹងកក់ និងបុរីកីឡា ទាមទារឲ្យដាក់បញ្ចូលពលរដ្ឋភូមិ១ ក្រុម៨ ចូលក្នុងដី ១២.៤៤ហិកតារ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា ប្រគល់ឲ្យប្រជាពលរដ្ឋ និងសុំឲ្យបោះព្រំប្រទល់ដីនោះសម្រាប់ពលរដ្ឋជាកម្មសិទ្ធិ។ ការតវ៉ាព្រឹកនេះ បានបែងជាពីរក្រុម ១ក្រុមនាំគ្នាហែក្បួនទៅដាក់ញត្តិនៅរដ្ឋសភា និង១ក្រុមទៀត នៅតវ៉ាមុខសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយអ្នកស្រី យ៉ោម បុប្ផា។
-
សកម្មជនសិទ្ធិមនុស្សប្ដេជ្ញាបន្តការងាររបស់ខ្លួនទោះបីជាមានការគំរាមកំហែងអាយុជីវិត
សកម្មជនសិទ្ធិមនុស្សរបស់អង្គការអាដហុកខេត្តរតនគិរី អះអាងថា លោកនៅតែបន្តការងារការពារសិទ្ធិមនុស្សរបស់លោកនៅក្នុងខេត្តរតនគិរីដដែល ទោះបីជាមានការគំរាមកំហែងដល់អាយុជីវិតរូបលោក និងក្រុមគ្រួសារក្តី នាពេលថ្មីៗនេះក៏ដោយ ។ អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី លោក ឆាយ ធី បានអះអាងថាកាលពីពេលថ្មីៗនេះ រូបលោក និងក្រុមគ្រួសារត្រូវបានគេគំរាមសម្លាប់ តាមរយៈទូរសព្ទ និងបណ្ដាញសង្គម ដោយសារតែលោកធ្វើអន្តរាគមន៍រឿងជនភៀសខ្លួនម៉ុងតាញ៉ាចាប់ពីខែវិច្ឆិកាមក ។ លោក ឆាយ ធី បានប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា បន្ទាប់ពីមានការគំរាមកំហែងដល់អាយុជីវិតលោក និងក្រុមគ្រួសារ លោកបានដាក់របាយការណ៍ទៅកាន់សមាគមការពារសិទ្ធិមនុស្សអាដហុករាជធានីភ្នំពេញ និងទៅកាន់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ លោកបន្តថា អង្គការសហប្រជាជាតិ និងសមាគមអាដហុក បានស្នើឲ្យរូបលោក និងក្រុមគ្រួសារឡើងមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ តែលោកសម្រេចចិត្តមិនមកភ្នំពេញទេ គឺបន្តនៅធ្វើការងាររបស់លោកនៅក្នុងខេត្តរតនគិរីដដែល ។
-
វិភាគ៖ តើការដកដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនមកវិញជាការគ្រប់គ្រាន់ទេ?
ថ្មីៗនេះ ក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍មួយជាសាធារណៈអំពីការពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភវិឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ចំនួន១១៣គម្រោង មានផ្ទៃដីសុរប ៦៤៦ ២៩៦,៦៥ហិកតា ដោយក្នុងនោះ គម្រោងចំនួន២៣ត្រូវបានដកហូតដីសម្បទានសេដ្ឋកិច្ចមកវិញ មានផ្ទៃដីសរុប ៩០៦៨២ហិកតា គម្រោងចំនួន៣បានស្ម័គ្រចិត្តប្រគល់ដីឲ្យរដ្ឋគ្រប់គ្រងវិញ មានផ្ទៃដីសរុបជាង ២៥៨៥៥ហិកតា និងគម្រោងចំនួន២ ត្រូវបានបន្ថយទំហំដីវិនិយោគពី ១០ ៣៨៩ហិកតា មកនៅត្រឹម ២៣៥ហិកតា ។ តាមរយៈរបាយការណ៍នេះ ឃើញថាដីសម្បទានសេដ្ឋកិច្ចជិត ១២ ៦៩១ហិកតា ត្រូវបានរដ្ឋដកហូតមកគ្រប់គ្រងវិញ ។ ប៉ុន្តែរបាយការណ៍នោះមិនបានឲ្យដឹងថា ការដកហូតដីនោះដោយសារកំហុសអ្វីនោះទេ ហើយក៏មិនដឹងថា តើចំណាត់ការដែលគ្រាន់តែដកហូតដីសម្បទានសេដ្ឋកិច្ចមកវិញនោះ គ្រប់គ្រាន់ទៅតាមផ្លូវច្បាប់ឬយ៉ាងណានោះឡើយ។ តាមទំនង ក្រុមហ៊ុនទាំងនោះអាចនឹងរួចខ្លួនពីការផាកពិន័យ ។
-
ជប៉ុនផ្ដល់ជំនួយ១,៣៩លានដុល្លារដល់សាលាក្ដីខ្មែរក្រហម
រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាថ្មីមួយទៀតចំនួន ១ ៣៨៥ ៥៦៧ ដុល្លារសហរដ្ឋអាមេរិក ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។ សេចក្ដីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ចេញថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ ឲ្យដឹងថា ជប៉ុនគឺជាប្រទេសដែលផ្ដល់ជំនួយធំបំផុតរបស់ អ.វ.ត.ក ហើយជាមួយការផ្ដល់វិភាគទានថ្មីបន្ថែមនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយហិរញ្ញវត្ថុដល់សាលាក្ដីខ្មែរក្រហមសរុបចំនួនជាង ៨២លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹងប្រមាណ៣៦ភាគរយនៃជំនួយថវិកាសរុបដែលប្រទេសម្ចាស់ជំនួយផ្តល់ដល់ អ.វ.ត.ក ។ ប្រធានការិយាល័យរដ្ឋបាលស្តីទីលោក ក្រាញ់ តូនី និងអនុប្រធានការិយាល័យរដ្ឋបាល នៃ អ.វ.ត.ក លោក ឃ្នុត រ៉ូហ្សិនហក បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនសម្រាប់ការបន្តគាំទ្រដល់តុលាការខ្មែរក្រហម ៕
-
អ្នកមានជម្លោះដីធ្លីជំរុញឲ្យផ្តល់យុត្តិធម៌ដល់សកម្មជនដីធ្លីមុនតុលាការជាន់ខ្ពស់ជំនុំជម្រះក្តី
អាជ្ញាធររាជធានីភ្នំពេញ បានដកយកឧបករណ៍បំពងសំឡេង ពីក្រុមអ្នកតវ៉ាភ្លាមៗ នៅព្រឹកថ្ងៃចន្ទនេះ ខណៈពួកគេព្យាយាមប្រមូលផ្តុំ រកការបញ្ចប់ជម្លោះ ដើម្បីបញ្ចៀសការតាមចាប់ឃុំខ្លួន សកម្មជនដីធ្លីដែលប្រឆាំងនឹងការបណ្តេញចេញ ។ តំណាងអ្នកតវ៉ានៅតំបន់បឹងកក់ គឺលោក ចាន់ ពុទ្ធិស័ក្ត អះអាង នៅកន្លែងតវ៉ា មុខសាលារាជធានីភ្នំពេញថា ការដណ្តើមយកឧបករណ៍ពីអ្នកតវ៉ា ទំនងជាសាលារាជធានីភ្នំពេញរងនូវការអាម៉ាស់ពេលអ្នករងគ្រោះ បន្លឺសំឡេងប្រាប់សាធារណជន ពីការរំលោភយកដីអ្នកភូមិជាបន្តបន្ទាប់ ដែលស្ថាប័នមួយនេះគ្មានលទ្ធភាពទប់ស្កាត់ ។ មុនមានការប៉ះទង្គិច អាជ្ញាធរបានគំរាមមិនឲ្យប្រើឧបករណ៍បំពងសំឡេងដោយអះអាងថា វាបង្កឲ្យខូចសណ្តាប់ធ្នាប់ និងបរិយាសក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
-
ពលរដ្ឋនៅស្រុកឆែបទាមទារឲ្យតុលាការខេត្ដព្រះវិហារដោះលែងសកម្មជនដីធ្លីដែលជាប់ឃុំមួយគ្រួសារ
ប្រជាពលរដ្ឋប្រមាណ១០០នាក់នាំគ្នាប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្ដព្រះវិហារនៅព្រឹកថ្ងៃចន្ទនេះ ទាមទារឲ្យដោះលែងសកម្មជនដីធ្លីមួយគ្រួសារនៅស្រុកឆែប ដែលត្រូវសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគាខេត្ដនេះ ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ។ ពលរដ្ឋនៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ លោក រ៉ន រ៉ាវ័ន បានឲ្យVODដឹងថា ប្រជាពលរដ្ឋនៅភូមិពោធិទាបប្រមាណ១០០នាក់បានប្រផ្ដុំគ្នានៅមុខសាលាដំបូងខេត្ដព្រះវិហារ ដើម្បីទាមទារឲ្យតុលាការដោះលែងគ្រួសារលោក សន វុទ្ធី ដែលលោកអះអាងថា សមត្ថកិច្ចបានចាប់មកឃុំខ្លួនទាំងគ្រួសារដោយគ្មានកំហុស ។ លោកថា «ខ្ញុំជាកូនខ្មែរ ឃើញភាពអយុត្ដិធម៌អញ្ចឹង ហួសចិត្ដលែងនិយាយ និយាយលែងចេញ ព្រោះចាប់មនុស្សចេញពីក្នុងផ្ទះមកសោះ ចោទថាគាត់ហ្នឹងកាប់ទន្ទ្រានដីព្រៃជម្រកសត្វ អញ្ចឹងខ្ញុំឃើញប៉ុណ្ណាខ្ញុំថាប៉ុណ្ណឹង» ។
-
ប្រជាពលរដ្ឋពយជប៉ុនខេត្តកោះកុងប្ដេជ្ញាបន្តបិទផ្លូវរហូតមានដំណោះស្រាយ
ប្រជាពលរដ្ឋ៣០គ្រួសារនៅចំណុចពយជប៉ុន ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ប្ដេជ្ញាបន្តបិទផ្លូវរបស់ក្រុមហ៊ុនចិនទៅកាន់កំពង់ផែសមុទ្រជំរុញឲ្យក្រុមហ៊ុនចិន និងអាជ្ញាធរពាក់ព័ន្ធបើកផ្លូវចូលភូមិដូចធម្មតាឡើងវិញ និងឆ្វៀលដីភូមិរបស់ពួកគេចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននោះ ។ តំណាងប្រជាពលរដ្ឋដែលកំពុងតវ៉ា លោកស៊ឹម គឹមសាន ឲ្យVODដឹងនៅថ្ងៃអាទិត្យនេះថា មកដល់ថ្ងៃនេះប្រជាពលរដ្ឋ៣០គ្រួសារនៅពយជប៉ុនបានបិទផ្លូវរបស់ក្រុមហ៊ុនចិនទៅកាន់កំពង់ផែសមុទ្រអស់រយៈពេល២២ថ្ងៃហើយ ដើម្បីជំរុញឲ្យមានដំណោះស្រាយបើកផ្លូវចូលភូមិ និងឆ្វៀលដីភូមិរបស់ពួកគេទំហំ៣៥ហិកតាដែលមានទាំងសាលារៀន និងវត្តអារ៉ាមផងចេញពីការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន UDG ( Union Development Group) Co.,Ltd ។
-
វៀតណាមជំរុញឲ្យពង្រឹងសន្តិសុខព្រំដែនខណៈបក្សប្រឆាំងនៅកម្ពុជារកឃើញមានការរំលោភទឹកដីខ្មែរ
ក្រសួងមួយនៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រម្សិលមិញបានស្នើឲ្យកម្ពុជាសហការគ្នាដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែននានារួមទាំងពង្រឹងសន្តិសុខតាមខ្សែក្រវ៉ាត់ព្រំដែន ។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងរកឃើញថា ប្រទេសជិតខាងមួយនេះបានធ្វើផ្លូវរំលោភចូលដីខ្មែរជិត៥០គីឡូម៉ែត្រនៅឃុំដាក់ដាំក្នុងខេត្តមណ្ឌលគិរី ។ កិច្ចព្រមព្រៀងនោះធ្វើឡើងរវាងមន្ត្រីជាន់ខ្ពស់នគរបាលសាធារណៈរដ្ឋប្រជាមានិតវៀតណាម លោក ត្រឹង ដាយក្វាង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៥ម្សិលមិញ ។ នៅចុងឆ្នាំ២០១៤ តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុនីវណ្ណ បានស្នើប្រធានរដ្ឋសភាលោកហេង សំរិន ឲ្យកោះហៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មកសាកសួរដេញដោលផ្ទាល់មាត់ក្នុងរដ្ឋសភាករណីរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន នូវអ្វីដែលលោកអះអាងថា វៀតណាមបានធ្វើ ផ្លូវក្រាលកៅស៊ូរំលោភចូលដីកម្ពុជានៅតំបន់ដាក់ដាំ ខេត្តមណ្ឌលគិរី ប្រមាណជិត៥០គីឡូម៉ែត្រ ។
-
ថៃយល់ព្រមឈប់ប្រើអាវុធបាញ់ប្រហារមកលើពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់
ភាគីថៃបានឯកភាព និងយល់ព្រមឈប់ប្រើប្រាស់អាវុធខុសបាញ់ប្រហារមកលើពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលកាប់ឈើខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដោយត្រូវអនុវត្ដតាមនីតិវិធីច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនោះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិ្ដការទ្វេភាគីកម្ពុជា-ថៃ លើកទី៩ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា នៅខេត្ដសៀមរាប អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា លោក កុយ គួង ឲ្យដឹងថារដ្ឋាភិបាលកម្ពុជា និងថៃបានឯកភាពគ្នាចាត់វិធានការមិនឲ្យការកាប់ឈើខុសច្បាប់ នៅតាមខ្សែបន្ទាប់ព្រំដែននៃប្រទេសទាំងពីរបន្ដទៀតនោះទេ ។ លោកបន្ដថា ភាគីទាំងពីរបានឯកភាពដើរល្បាតរួមគ្នា និងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយបើសិនមានឧបទ្ធវហេតុណាមួយកើតឡើង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួស ភាគីទាំងពីរត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ ។
-
ក្រុមសិទ្ធិមនុស្ស៖ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សថយក្រោយក្រោមការដឹកនាំ៣០ឆ្នាំរបស់លោកហ៊ុន សែន
វ៉ាស៊ីនតោន—លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានកាន់កាប់អំណាច៣០ឆ្នាំហើយមកដល់ថ្ងៃពុធសប្តាហ៍នេះ។ នៅក្នុងថ្ងៃខួបនៃការកាន់អំណាចដ៏យូរម្នាក់ក្នុងពិភពលោក លោកហ៊ុន សែនរងការរិះគន់ជាច្រើនទាក់ទងនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាធិបតេយ្យមិនដើរទៅមុខ។ ការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ រាប់បញ្ចូលទាំងការដឹកនាំប្រទេសតាមរបៀបជិះជាន់ គាបសង្កត់ ប្រើអំពើហិង្សា រំលោភសិទ្ធិមនុស្ស បង្អាក់ដំណើរការប្រជាធិបតេយ្យ ពុករលួយ បក្ខពួកនិយម បង្កើតវប្បធម៌និទណ្ឌភាព ការបាញ់សម្លាប់កម្មករ ការបង្កឲ្យជនស៊ីវិលស្លាប់ ការរំលោភយកដីធ្លីប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់ក្រុមជំទាស់ជាដើម។
-
គណបក្សប្រជាជនស្នើឲ្យកំណត់សិទ្ធិសង្គមស៊ីវិលបន្ថែមទៀតក្នុងច្បាប់បោះឆ្នោត
មន្រ្តីជំនាញកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្នើឲ្យមានការកំណត់សិទ្ធិរបស់សង្គមស៊ីវិលក្នុងពេលឃោសនាបោះឆ្នោត ដោយបញ្ចូលទៅក្នុងច្បាប់បោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព និងភាពមិនលម្អៀងរបស់សង្គមស៊ីវិល ដោយក្នុងនោះមានការចែងកុំឲ្យសង្គមស៊ីវិលប្រមាថ និងមាក់ងាយទៅលើគណបក្សនយោបាយណាមួយ។ ក្រោយពីជួបពិភាក្សានៅរសៀលថ្ងៃសុក្រ ទី១៦ ខែមករានេះ តំណាងគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថាគណបក្សស្នើឲ្យសមាគមក្នុងស្រុក និងអង្គការក្រៅរាជរដ្ឋាភិបាល មានជំហរអព្យាក្រឹត្យ និងកុំឲ្យធ្វើការងារលម្អៀងទៅគណបក្សណាមួយអំឡុងពេលឃោសនាបោះឆ្នោត។ លោកបន្តថាគណបក្សនឹងកំណត់កុំឲ្យសង្គមស៊ីវិលសរសេរជាលាយលក្ខណ៍អក្សរ ឬផុ្តល់បទសម្ភាសន៍ទៅប្រព័ន្ធផ្សព្វផ្សាយ ដោយប្រមាថ និងមាក់ងាយដល់គណបក្សនយោបាយ ឬតំណាងរាស្រ្តណាមួយ។ លោកបន្តថាគណបក្សសង្រ្គោះជាតិមិនចង់ឲ្យប្រើពាក្យ«បន្ទោសបង្អាប់»សម្រាប់ការកំណត់សិទ្ធិសង្គមស៊ីវិលនេះ។
-
អភិបាលក្រុងឡូវែលរបស់អាមេរិកទៅសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីជាប់ឃុំទាំង១០នាក់នៅរសៀលនេះ
អភិបាលក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) របស់សហរដ្ឋអាមេរិក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងចូលទៅសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីទាំង១០នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃសុក្រនេះ ។ នៅក្នុងលិខិតចុះថ្ងៃទី១៤ ខែមករា ផ្ញើជូនលោក គុយ ប៊ុនសន អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ តំណាងរាស្ត្រមណ្ឌលសៀមរាបលោក អ៊ុំ សំអាន បានស្នើសុំការអនុញ្ញាតឲ្យរូបលោក ជាមួយសមាជិករដ្ឋសភា១រូប និងសហការី ព្រមទាំងគណៈប្រតិភូនៃក្រុងឡូវែលដែលក្នុងនោះមានលោក Rodney Elliot អភិបាលក្រុងឡូវែល ដើម្បីចូលសួរសុខទុក្ខស្ត្រីសកម្មជនទាំង១០នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ម៉ោង២រសៀល ។
-
កម្មករ៧៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០១៤
សហភាពការងារកម្ពុជាឲ្យដឹងថា កម្មករ៧៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ការងារ ក្នុងចំណោមកម្មករនិយោជិតជាង៤០០០នាក់ដែលបានរងគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០១៤ ។ យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែមករា ស្តីពីអំពើហិង្សា និងការរំលោភផ្សេងៗមកលើកម្មករនិយោជិតក្នុងឆ្នាំ២០១៤ ដែលចេញដោយសហភាពការងារកម្ពុជាបង្ហាញថា គ្រោះថ្នាក់ការងារក្នុងឆ្នាំ២០១៤ មាន៣៨០០ករណី ដែលក្នុងនោះកម្មករ៤៧៣៧នាក់បានរងគ្រោះ ដោយកម្មករ៧៣នាក់បានស្លាប់ ។ សេចក្តីថ្លែងការណ៍បន្តថា កម្មករនិយោជិតជាង១៨០០នាក់បានដួលសន្លប់ក្នុងអំឡុងពេលធ្វើការដោយសារតែការថែមម៉ោងហួសកម្លាំង និងបរិយាកាសមិនសូវល្អ ដែលរួមមានជាតិគីមីពុលផងដែរ ។