កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ADB សន្យាផ្តល់ព័ត៌មានទៅប្រជាសហគមន៍ស្តីពីការសង់ផ្លូវរថភ្លើងនៅដើមសប្តាហ៍ក្រោយ
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នៅថ្ងៃសុក្រនេះ សន្យាជាមួយប្រជាសហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងថា នឹងផ្តល់ព័ត៌មានពីការជួបប្រជុំសាធារណៈជាមួយភាគីពាក់ព័ន្ធនៅថ្ងៃអង្គារ ទី២០សប្តាហ៍ក្រោយទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងនេះ ។ ការសន្យានេះធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ចំនួន៨ និងមានអ្នកចូលរួមប្រមាណ៥០នាក់ ប្រមូលផ្តុំនៅមុខធានាគារអភិវឌ្ឍន៍អាស៊ីនៅព្រឹកនេះ ដើម្បីទាមទារឲ្យស្ថាប័ននេះ ផ្តល់ព័ត៌មានឲ្យបានជាក់លាក់ ពីចំនួនម៉ែត្រដែលត្រូវកំណត់ចេញពីផ្លូវរថភ្លើងទៅផ្ទះរបស់ពួកគេ ខណៈពួកគេព្រួយបារម្ភពីការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ ។ សហគមន៍ទាំងនោះរួមមាន សហគមន៍ភូមិ២ ភូមិ១៧ ភូមិ១០៤ ភូមិ១០៥ ភូមិ២៣ សហគមន៍រួមចិត្តតែមួយ និងសហគមន៍អភិវឌ្ឍន៍ថ្មីជាដើម ។
-
លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន មិនអាចយកការអភិវឌ្ឍមកលុបបំបាត់ឧក្រិដ្ឋកម្មបានទេ
មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បន្តទទូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះឃាតកម្មក្រៅប្រព័ន្ធច្បាប់ ការរំលោភសិទ្ធិមនុស្ស និងការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងដីធ្លី ក្នុងរយៈពេល ៣០ឆ្នាំ ដែលលោកបានកាន់កាប់អំណាច។ សំណើនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្សទាំងស្រុង។ ទោះបី លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ជាថ្ងៃខួប ៣០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានប្រកាសមិនទទួលស្គាល់សមិទ្ធផលនៃអំពើឃាតកម្ម និងការរំលោភសិទ្ធិមនុស្សជាច្រើនករណីក៏ដោយ ក៏នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវការស្លាប់មនុស្សជាច្រើននាក់នៅកម្ពុជា។ លោកបញ្ជាក់ថា លោក ហ៊ុន សែន មិនអាចយកការអភិវឌ្ឍប្រទេសមកលុបបំបាត់ឧក្រិដ្ឋកម្មទាំងនោះបានទេ។
-
កម្មករកាត់ដេរត្រូវចំណាយប្រាក់កក់ជាង៣ម៉ឺនរៀលមុនទទួលបានតម្លៃភ្លើង៦១០រៀល
មន្រ្តីជំនាញខាងអគ្គិសនីឲ្យដឹងថាកម្មកររោងចក្រកាត់ដេរត្រូវចំណាយប្រាក់កក់ជាង៣ម៉ឺនរៀល មុននឹងអាចប្រើប្រាស់បណ្តាញអគ្គិសនីថ្មី ដែលកម្មករនឹងចំណាយតែ៦១០រៀលក្នុងមួយគីឡូវ៉ាត់។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CNC កាលពីថ្ងៃព្រហស្បតិ៍ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍ថា កន្លងមក ម្ចាស់ផ្ទះ ឬបន្ទប់បានចំណាយប្រាក់ក្នុងការតភ្លើងទៅបន្ទប់របស់កម្មករ-កម្មការិនី ដោយម្ចាស់ផ្ទះបានយកថ្លៃភ្លើងច្រើនជាងការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានតម្លៃចន្លោះពី៦១០ទៅ៨២០រៀលក្នុង១គីឡូវ៉ាត់។ លោកបន្តថាដើម្បីជាការសម្រួលកិច្ចការនេះ និងឲ្យកម្មករទទួលបានតម្លៃពិតប្រាកដពីអាជ្ញាធរអគ្គិសនីកម្ពុជា រាជរដ្ឋាភិបាលនឹងចំណាយប្រាក់ជាង២លានដុល្លារ ជាការរៀបចំបណ្តាញថ្មី ដោយទិញកុងទ័រជាង៤ម៉ឺនគ្រឿង ឌីសង់ទ័រ ខ្សែ និងឧបករណ៍រណបដទៃទៀត ដើម្បីតដល់មុខបន្ទប់របស់កម្មករ។
-
ប្រជាពលរដ្ឋនៅសង្កាត់ដង្កោសុំឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទឹកស្អុយលិចភូមិ
ប្រជាពលរដ្ឋជិត៨០នាក់ ប្រមូលផ្តុំនៅមុខសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទឹកស្អុយលិចភូមិរបស់ពួកគាត់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ។
-
ព្រះមហាក្សត្រឡាយព្រះហស្តលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលមានការផាកពិន័យធ្ងន់ធ្ងរ
ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី បានឡាយព្រះហស្តលេខាលើច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងរឹតបន្តឹងការបើកបរក្នុងភាពស្រវឹង និងការផាកពិន័យធ្ងន់ធ្ងរ។ ច្បាប់នេះមានចំណុចមួយចំនួនដែលតម្រូវឲ្យអ្នកធ្វើដំណើរត្រូវតែគោរពនោះ គឺទោចក្រយានយន្តអាចផ្ទុកមនុស្សធំបានតែពីរនាក់ ប៉ុន្តែអាចបន្ថែមកុមារបានម្នាក់ តម្រូវឲ្យអ្នកដំណើរ និងកុមារចាប់ពីអាយុ៣ឆ្នាំ ត្រូវពាក់មួកសុវត្ថិភាព និងការបង្កើនផាកពិន័យចំពោះអ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹងចាប់ពី ៨០០០០០រៀលទៅ៤០០០ ០០០រៀល។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះមាន១២ជំពូក និង៩២មាត្រា។
-
តម្លៃប្រេងសាំងនៅកម្ពុជាចាប់ផ្តើមចុះបន្តិចទៀត
យ៉ាងតិចក្រុមហ៊ុនប្រេងសាំងចំនួន២នៅកម្ពុជា បានបញ្ចុះតម្លៃប្រេងសាំង១០០ទៅ២០០រៀលបន្ថែមទៀត គឺមកត្រឹមតម្លៃចន្លោះពី៤០០០រៀលទៅ៤១០០រៀល សម្រាប់សាំងធម្មតា ខណៈតម្លៃប្រេងនៅលើពិភពលោកកំពុងធ្លាក់ចុះមកក្រោម៥០ដុល្លារក្នុងមួយបារ៉ែល(ធុងចំណុះ១៥៩លីត្រ)។ តាមតារាងតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនកាល់តិច និងការអះអាងរបស់បុគ្គលិក ឲ្យដឹងថាតម្លៃសាំងធម្មតាបានចុះពី៤២៥០រៀលមក៤១០០រៀល កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកក្រុមហ៊ុនសូគីមិចវិញ ក៏បានបញ្ចុះតម្លៃប្រេងសាំងធម្មតាពី៤២០០រៀលមកត្រឹម៤០០០រៀល។ គួររំឮកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានបន្តអំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេងសាំងបន្ថែមទៀត ឲ្យស្របនឹងទីផ្សារអន្តរជាតិ ដោយលើកឡើងថាក្រុមហ៊ុននៅតែបន្តចំណេញ បើទោះជាមានការចុះថ្លៃបន្តិចបន្តួច។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនលិខិតទៅក្រុមហ៊ុន ដោយសុំឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៣៩០០រៀល។ លោកបន្តថាតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនក្រៅស្រុកនៅតែខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក។ លោកបញ្ជាក់ថា«ប៉ុន្តែក្នុងស្រុកក៏ដោយក្រៅស្រុកក៏ដោយ សូមមេត្តាពិនិត្យលទ្ធភាពនៃការចុះថ្លៃបន្ត។ចុះថ្លៃបន្ត ព្រោះអាទិញមកស្តុកមុនហ្នឹង ល្មមអស់ហើយ ល្មមអស់ហើយ កុំនៅចំណេញយូរពេក នៅចំណេញយូរពេក ចុះថែមតិចទៀត ចុះថែមតិចទៀត អំពាវនាវឲ្យមានការចុះថ្លៃ»។
-
សហគមន៍ដីធ្លីស្នើស្ថានទូតបរទេសឃ្លាំមើលសវនាការសាលាឧទ្ធរណ៍លើស្ត្រី១០នាក់
តំណាងសហគមន៍បឹងកក់ បុរីកីឡា និងព្រះសង្ឃប្រមាណ ១០០នាក់ នាំគ្នាយកញត្តិដាក់តាមបណ្ដាស្ថានទូតបរទេសនានា ក្នុងរាជធានីភ្នំពេញ ឲ្យចូលរួមឃ្លាំមើលសវនាការសាលាឧទ្ធរណ៍ លើស្ត្រីបឹងកក់ និងបុរីកីឡា ១០នាក់ នៅថ្ងៃទី២២ មករា ២០១៥។ ស្ត្រីសហគមន៍បឹងកក់ និងបុរីកីឡាទាំង ១០នាក់នោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ហើយត្រូវបានតុលាការចោទប្រកាន់ពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ និងបង្កការកកស្ទះចរាចរណ៍សាធារណៈជាដើម ដោយពិន័យជាប្រាក់ក្នុងម្នាក់ ២លានរៀល និងជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។
-
សាលាឧទ្ធរណ៍បដិសេធម្តងទៀតលើការសុំនៅក្រៅឃុំរបស់សកម្មជនបក្សសង្គ្រោះជាតិ
សាលាឧទ្ធរណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធជាថ្មីទៀត មិនឲ្យសកម្មជនគណបក្សសង្គ្រោះ បាននៅក្រៅឃុំនោះទេ ខណៈអ្នកឃ្លាំមើលចាត់ទុកការសម្រេចនេះថា មានសម្ពាធនយោបាយ ។ លោក មាជ សុវណ្ណារ៉ា និងសកម្មជនផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយលើករណីហិង្សាលើសន្តិសុខខណ្ឌដូនពេញ នៅជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។
-
អាដហុកស្នើតុលាការខេត្តតាកែវពន្យារពេលសវនាការរឿងទំនាស់ដីរបស់ពលរដ្ឋ៥០គ្រួសារ
មន្ត្រីអង្គការសិទ្ធមនុស្ស អង្គការអាដហុក (Adhoc) ប្រចាំខេត្តតាកែវ នៅថ្ងៃទី១៥ មករា បានដាក់ពាក្យនៅតុលាការខេត្តតាកែវ សុំពន្យារពេល បើកសវនាការរឿងក្ដីទំនាស់ដីរវាងប្រជាពលរដ្ឋចំនួន៥០គ្រួសារ នៅឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ ជាមួយមន្ត្រីយោធាម្នាក់នៅខេត្តកំពង់ស្ពឺឈ្មោះ ស្វាយ សារា។
-
សាលាឧទ្ធរណ៍បដិសេធជាថ្មីសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សសង្គ្រោះជាតិ
ប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចជាថ្មីទៀតប្រឆាំងការសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង ៥រូប កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា។ អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលសវនាការនេះ ចាត់ទុកថា ជាសេចក្ដីសម្រេចដែលផ្អែកលើសម្ពាធនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ការចំណាយពេលបើកសវនាការជាថ្មីម្ដងទៀតប្រហែល ២ម៉ោង ប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានបដិសេធមិនឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅឃុំ។ ការសម្រេចនេះ នាំឲ្យមានការរិះគន់ដ៏ចម្រូងចម្រាសពីសំណាក់ក្រុមអង្គការមិនមែនរដ្ឋាភិបាល។
-
តុលាកាខេត្តព្រះវិហាឃុំខ្លួនសកម្មជនដីធ្លីមួយគ្រួសារ
ពលរដ្ឋមួយគ្រួសារនៅស្រុកឆែប ខេត្ដព្រះវិហារ ត្រូវសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារខេត្ដនេះ បន្ទាប់ពីឃាត់ខ្លួនសាកសួរ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ។
-
គណៈកម្មការទី១នៃរដ្ឋសភាចុះអង្កេតនិងស្រាវជ្រាវព័ត៌មានពីជម្លោះដីធ្លីនៅភូមិឡពាង
តំណាងគណៈកម្មាការទី១នៃរដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បានចុះជួបប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដើម្បីអង្កេតស្រាវជ្រាវប្រមូលព៌ត័មានបន្ថែម និងដោះស្រាយជូនប្រជាពលរដ្ឋ ។
-
ព្រះសង្ឃនិងប្រជាពលរដ្ឋស្នើឲ្យតំណាងស្ថានទូតចូលស្ដាប់សវនាការរឿងក្ដីស្ត្រីសកម្មជនដីធ្លី
ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ស្នើឲ្យតំណាងបណ្ដាស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាចូលរួមតាមដានសវនាការលើស្ត្រីសកម្មជនដីធ្លី ដែលនឹងធ្វើឡើងនៅសាលាឧទ្ធរណ៍ ក្នុងសប្ដាហ៍ក្រោយនេះ ។
-
គណៈកម្មការទី១ចុះជួបអ្នកភូមិឡពាងស្វែងរកដើមចមនៃបញ្ហាដីធ្លី
តំណាងរាស្ត្រលោក ជា ប៉ូច បានចុះជួបប្រជាពលរដ្ឋអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ មករានេះ។ ដំណើរចុះជួបប្រជាពលរដ្ឋនៅភូមិឡពាងតំណាងឲ្យប្រធានគណៈកម្មករទី១នៃរដ្ឋសភា របស់ក្រុមការងារលោក អេង ឆៃអ៊ាង ដើម្បីស៊ីបអង្កេតភាពមិនប្រក្រតីបញ្ហាដីធ្លីជាមួយអ្នកភូមិ និងក្រុមហ៊ុន
-
សាលាក្ដីខ្មែរក្រហមនឹងចាប់ផ្ដើមសវនាកាលើសំណុំរឿង០០២/២ជាថ្មីនៅសប្ដាហ៍ក្រោយ
អង្គជំនុំជំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក ឬ ECCC) ឲ្យដឹងថា សវនាការលើសំណុំរឿង០០២/២ ដែលមានជនជាប់ចោទ នួនជា និងខៀវ សំផង នឹងចាប់ផ្ដើមសាជាថ្មីនៅថ្ងៃពុធសប្ដាហ៍ក្រោយ ។
-
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត សាកល្បងចុះឈ្មោះអ្នកបោះឆ្នោតតាមបែបទំនើបកម្ម
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) កំពុងសាកល្បងអ្នកមានសមត្ថភាព ដើម្បីឲ្យបុគ្គលនោះចេះចុះឈ្មោះឲ្យអ្នកបោះឆ្នោតតាមវិធីសាស្ត្រទំនើប (MRV) នៅខេត្តមួយចំនួន នឹងត្រៀមដាក់អនុសាសន៍ទៅគណបក្សឈ្នះឆ្នោតទាំងពីរបញ្ចូលទៅក្នុងច្បាប់ គ.ជ.ប. ថ្មី ។
-
ពលរដ្ឋមានជម្លោះដីនៅឃុំបឹងប្រាំក្នុងខេត្តបាត់ដំបងឡើងមករកអន្តរាគមន៍ជាថ្មីពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋមកពីឃុំបឹងប្រាំ ក្នុងខេត្តបាត់ដំបង នាំគ្នាឡើងមករាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជាថ្មីពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតំណាងរាស្ត្រខេត្តបាត់ដំបង លោក ឈាង វុន ករណីជម្លោះដីធ្លីដែលពលរដ្ឋអះអាងថាបង្កឡើងដោយសារការយកដីរបស់ពលរដ្ឋធ្វើជាដីសម្បទានសង្គមកិច្ច ។
-
សមាគមគ្រូបង្រៀនស្នើលោក ហ៊ុន សែន ជួយដំឡើងប្រាក់ខែជូនមន្ត្រីរាជការចូលនិវត្ត
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជួយដំឡើងប្រាក់សោធននិវត្តជូនមន្ត្រីរាជការចូលនិវត្ត ឲ្យដូចគ្នានឹងការប្រកាសដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ដែលកំពុងបម្រើការងារក្នុងជួររដ្ឋាភិបាលនាពេលបច្ចុប្បន្នដែរ។ សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ ទី១២ ខែមករា បានប្រកាសដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងស្ថាប័នប្រដាប់អាវុធ និងស៊ីវិល ចាប់ពីខែមេសា ឆ្នាំ២០១៥ តទៅ។
-
អ្នករាយការណ៍ពិសេសរបស់UN លោក សូរិយា ស៊ូប៊ែរឌី មកកម្ពុជានៅថ្ងៃសៅរ៍នេះ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Surya P. Subedi) នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកចុងក្រោយក្នុងនាមជាអ្នករាយការណ៍ពិសេស ។
-
សង្គមស៊ីវិលបន្តស្វែងរកអនុសាសន៍បើទោះជាសេចក្តីព្រាងច្បាប់ស្តីពីគ.ជ.ប រំកិលទៅមុខ
ទាក់ទងទៅនឹងសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលរួមមាន៧ជំពូក និង៦៦មាត្រា ត្រូវបានអង្គការសង្គមស៊ីវិលលើកមកជជែកគ្នាបន្តកាលពីម្សិលមិញ ដើម្បីស្វែងរកអនុសាសន៍ផ្តល់ជូនគណបក្សជាប់ឆ្នោតទាំងពីរដែលបានចំណាយពេលជាច្រើនសប្តាហ៍បង្កើតសេចក្តីព្រាងច្បាប់នេះឡើង។ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត និងអង្គការសង្គមស៊ីវិល បានលើកយកចំណុចចំនួន៦ ដែលទាញចេញពីសេចក្តីព្រាងច្បាប់ មកដាក់ជាប្រធានបទពិភាក្សាក្នុងនោះមាន ការបង្កើនប្រសិទ្ធភាព និងពង្រឹងស្វយ័ត គ.ជ.ប សមត្ថកិច្ចនិងតួនាទី គ.ជ.ប តម្លាភាព និងជម្រះមន្ទិលសង្ស័យនានា ស្វយ័តភាពថវិកា សមាសភាព គ.ជ.ប និងល័ក្ខខ័ណ្ឌសញ្ជាតិជាដើម។