កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីរកមេធាវីជួយការពារក្ដី
ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងស្រុកកែវសីមា ខេត្ដមណ្ឌលគិរី សុំជំនួយមេធាវីជួយការពារក្ដីពួកគាត់ ខណៈព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ចោទពីបទ រំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ ។
-
ក្រុមយុវជនមកពីបណ្ដាលប្រទេសចំនួន៧បង្ហាញឆន្ទៈរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ
យុវជនមកពីបណ្ដាប្រទេសចំនួនប្រាំពីរ នៅអាស៊ីតំបន់អាស៊ីប៉ាស៊ីហ្វិកបង្ហាញឆន្ទៈរួមគ្នាប្រឆាំងអំពើពុករលួយក្នុងប្រទេស និងតំបន់របស់ខ្លួន ដើម្បីលើកកម្ពស់សុចរិតភាព និងតម្លាភាព ។
-
ពលរដ្ឋឃុំបឹងប្រាំមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីលោក ឈាង វុន រឿងវិវាទដីធ្លី
ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅឃុំបឹងប្រាំ ប្រមាណ ១០០នាក់ សម្រេចចិត្តឡើងមកតវ៉ាជាថ្មីទៀតនៅរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពី លោក ឈាង វុន ដែលសន្យាថានឹងបញ្ចប់វិវាទជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងប្រាំ នៃខេត្តបាត់ដំបង។
-
កម្មកររោងចក្រស៊ីអេសហ្គោលវេនៅតាកែវព្រមចូលធ្វើកាវិញក្រោយការចរចាបានសម្រេច
មន្ត្រីសហជីពអះអាងថា កម្មកររោងចក្រស៊ីអេសហ្គោលវេ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានយល់ព្រមថានឹងចូលធ្វើវិញនៅថ្ងៃស្អែកនេះ បន្ទាប់ពីភាគីខាងរោងចក្រទទួលយកចំណុចច្រើនដែលកម្មករបានស្នើ ទោះបីមានចំណុចខ្លះមិនទាន់បានឯកភាពគ្នាក្តី ។
-
ក្រុមហ៊ុនវៀតណាមបដិសេធថាមិនធ្វើបាបនិងឈូសដំណាំអ្នកភូមិនៅសៀមរាប
ទំនាស់ដីរវាងសហគមន៍តាខ្មៅ ជាមួយប្រជាពលរដ្ឋខ្លះនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប គឺម្ខាងៗ កំពុងដណ្ដើមគ្នាយកត្រូវរៀងៗខ្លួន។ ទំនាស់នេះបណ្ដាលឱ្យតុលាការដឹកនាំកម្លាំងប៉ូលិស និងប៉េអឹមទៅចាប់ខ្លួនអ្នកភូមិប្រុសៗ ២នាក់ កាលពីថ្ងៃទី៤ ខែមករា កន្លងទៅ ហើយអ្នកភូមិប្រុសៗមួយចំនួនទៀតកំពុងរត់គេចខ្លួន។
-
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនម៉ែនសារុនមិនព្រមទទួលយកដំណោះស្រាយ
ប្រជាពលរដ្ឋជាង ២៤៧គ្រួសារ នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បដិសេធមិនព្រមទទួលយករបៀបដោះស្រាយរបស់អាជ្ញាធរលើបញ្ហាទំនាស់ដីទេ។ ពលរដ្ឋយល់ថា ការដោះស្រាយនោះគឺធ្វើឱ្យពួកគាត់បាត់បង់ដីធ្លី និងម្យ៉ាងដោះស្រាយមិនគ្រប់ចំនួនគ្រួសារដែលមានបញ្ហា។ យ៉ាងណាអាជ្ញាធរបញ្ជាក់ថា គេមិនទាន់សម្រេចយ៉ាងណាទេ ពីព្រោះជាដំណាក់កាលចុះធ្វើអត្តសញ្ញាណកម្មប៉ុណ្ណោះ។
-
កម្មកររោងចក្រស៊ីអេសហ្គោលវេនៅខេត្តតាកែវបន្តបាតុកម្មទាមទារឲ្យរោចក្រគោរពច្បាប់ការងារ
កម្មកររោងចក្រស៊ីអេសហ្គោលវេ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃអង្គារនេះ បន្តធ្វើបាតុកម្មទាមទារឲ្យរោងចក្រឈប់បង្ខំកម្មករធ្វើការងារថែមម៉ោង និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត បន្ទាប់ពីការតវ៉ាកាលពីម្សិលមិញមិនទទួលបានលទ្ធផល ។
-
កម្មកររោងចក្រស៊ីអេសហ្គោលវេនៅខេត្តតាកែវបាតុកម្មទាមទារឲ្យរោចក្រគោរពច្បាប់ការងារ
កម្មកររាប់រយនាក់នៅរោងចក្រស៊ីអេសហ្គោលវេ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃចន្ទនេះ បាននាំគ្នាបាតុកម្មទាមទារឲ្យភាគីរោងចក្រគោរពសិទ្ធិកម្មករតាមច្បាប់ការងារ និងលក្ខខណ្ឌការងារមួយចំនួន ។
-
អាជ្ញាធរអគ្គិសនីកម្ពុជាប្រកាសបញ្ចុះតម្លៃភ្លើងត្រឹម៦១០រៀលក្នុង១គីឡូវ៉ាត់សម្រាប់អ្នកជួលផ្ទះនៅភ្នំពេញ
អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) នឹងបញ្ចុះតម្លៃភ្លើងដល់កម្មករ និងអ្នកជួលផ្ទះនៅរាជធានីភ្នំពេញដទៃទៀត ដែលមកពីតាមខេត្ត មកត្រឹម៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ក្នុង១ខែ។
-
សង្គមស៊ីវិលព្រួយបារម្ភពី គ.ជ.ប.ថ្មីនៅតែមានការរឹតត្បិតពីរដ្ឋាភិបាល
ក្រុមអង្គការសង្គមស៊ីវិល បានសម្ដែងការព្រួយបារម្ភពីឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលគណបក្សទាំងពីរកំពុងរៀបចំបង្កើតឡើង។ ក្រុមសង្គមស៊ីវិល ទាមទារឲ្យគណបក្សទាំងពីរ បើកចំហឲ្យមានការចូលរួមពីសង្គមស៊ីវិល និងយកអនុសាសន៍មួយចំនួនរបស់ពួកគេ ដាក់បញ្ចូលផង។ អង្គការសង្គមស៊ីវិល មានគម្រោងធ្វើសិក្ខាសាលាថ្នាក់ជាតិនៅពេលខាងមុខ នៅក្រោយពេលគណបក្សទាំងពីរបានធ្វើសេចក្តីស្នើសេចក្តីព្រាងច្បាប់បោះឆ្នោតបញ្ចប់។
-
សមត្ថកិច្ចខេត្ដព្រះវិហារចាប់ខ្លួនសកម្មជនដីធ្លី២នាក់ ដោយសារចេញមុខតវ៉ារឿងជម្លោះដីធ្លីជាមួយពលរដ្ឋ
សកម្មជនដីធ្លីចំនួនពីរនាក់ នៅស្រុកឆែប ខេត្ដព្រះវិហារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកខ័ណ្ឌរដ្ឋបាលព្រៃឈើ បន្ទាប់ពីពួកគេចេញមុខជួយតវ៉ាជម្លោះដីធ្លីជាមួយពលរដ្ឋ និងទម្លាយរឿងពុករលួយរបស់សមត្ថកិច្ច ករណីចេញប័ណ្ណកម្មសិទ្ធិលួចលាក់ ។ មន្ដ្រីផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដព្រះវិហារ លោក ឡោ ចាន់ ឲ្យ VOD ដឹងនៅរសៀលថ្ងៃអង្គារនេះថា កាលពីព្រឹកថ្ងៃទី១៣ ខែមករា សមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងខេត្ដ លោក ឡុង ស៊ីថា បានចាប់ខ្លួនសកម្មជនដីធ្លីពីររូប គឺអ្នកស្រី លឹម សុខឃីម និងលោក ស៊ន វុទ្ធី ត្រូវជាប្ដីប្រពន្ធ នៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប បន្ទាប់ពីពួកគាត់ចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ករណីអាជ្ញាធររុះរើផ្ទះពលរដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែមករា ។
-
កម្ពុជាប្រមូលពន្ធបានជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ កើនឡើង១៧,៩៣ភាគរយ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យដឹងថា ចំណូលពីការប្រមូលពន្ធនៅក្នុងឆ្នាំ២០១៤ ទទួលបានជាង១ពាន់លានដុល្លារ កើនឡើង ១៧,៩៣ភាគរយ បើធៀបនឹងឆ្នាំ២០១៣ ។
-
កម្ពុជាចូលរួមរំលែកទុក្ខករណីបាញ់អ្នកកាសែតនៅប្រទេសបារាំង
មន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃចន្ទនេះ ចូលរួមចែករំលែកទុក្ខករណីបាញ់សម្លាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយចាត់ទុកទង្វើនោះថា ជាការគំរាមកំហែងធ្ងន់ធ្ងរ ទៅលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន ។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ចុះហត្ថលេខាលើបញ្ជីឈ្មោះអ្នកចូលរួមមរណៈទុក្ខ ដែលរៀបចំដោយស្ថានទូតបារាំងប្រចាំកម្ពុជា ។ ប្រមុខការទូតកម្ពុជាចាត់ទុកឃាតកម្មនោះថា ជាការគំរាមកំហែងសិទ្ធិសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ។
-
សហគមន៍ និងសមាគមដីធ្លី៤ ស្នើសាលារាជធានីសុំធ្វើបាតុកម្ម១ខែ ទាមទារដោះលែងអ្នកជាប់ឃុំ១៩នាក់
សហគមន៍ និងសមាគមដីធ្លីចំនួន៤ នៅព្រឹកថ្ងៃចន្ទនេះ ជូនដំណឹងជាផ្លូវការទៅសាលារាជធានីភ្នំពេញ គំរាមធ្វើបាតុកម្មរយៈពេល១ខែពេញ នៅទីលានប្រជាធិបតេយ្យ ដើម្បីស្វែងរកការដោះលែងអ្នកជាប់ពន្ធនាគារនៅព្រៃសទាំង១៩នាក់ឲ្យមានសេរីភាពវិញ ។ សហគមន៍ និងសមាគមនោះរួមមាន សហគមន៍បូរីកីឡា៣មករា សហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (SOS) សមាគមបឹងកក់ និងបណ្តាញអតីតស្ត្រីបឹងកក់ ។
-
ក្រុមសិទ្ធិមនុស្សជំរុញឲ្យកម្ពុជាប្តឹងទៅUNករណីថៃបន្តបាញ់សម្លាប់ខ្មែរនៅតាមព្រំដែន
ក្រុមមន្ត្រីសិទ្ធិមនុស្សជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ឲ្យជួយអន្តរាគមន៍លើករណីដែលភាគីថៃនៅតែបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ទាប់ ដែលឆ្លងដែនទៅប្រទេសជិតខាងមួយនេះ ។ នគរបាលកម្ពុជាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះឲ្យដឹងថា ពលរដ្ឋខ្មែរ២នាក់ក្នុងចំណោម៤នាក់ ត្រូវបានទាហានឈុតខ្មៅថៃប្រើកាំភ្លើងបាញ់រះបណ្ដាលឲ្យស្លាប់ និងដុតបំផ្លាញសាកសពចោលស្ថិតនៅត្រង់ចំណុចស្រុកខ្លងហាត ខេត្ដស្រះកែវ ប្រទេសថៃ ដែលជាប់នឹងស្រុកសំពៅលូន ខេត្ដបាត់ដំបង ។
-
សកម្មជនដីធ្លីម្នាក់មានសុខភាពទ្រុឌទ្រោម ព្រោះមន្ត្រីពន្ធនាគារមិនឲ្យយកទៅព្យាបាលនៅពេទ្យឯកជន
សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា សកម្មជនរបស់ខ្លួនម្នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃសមានសុខភាពទ្រុឌទ្រោម ដោយសារមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យសាច់ញាតិយកទៅសម្រាកព្យាបាលនៅពេទ្យឯកជន ។ តំណាងប្រជាសគមន៍បឹងកក់ អ្នកស្រី បូវ សោភា ប្រាប់ VOD ថា ស្ត្រីសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស អ្នកស្រី ផាន់ ឈុនរ៉េត មានជំងឺបេះដូងធ្ងន់ធ្ងរ ដោយសារចង្វាក់បេះដូងរបស់គាត់បានត្រឹម២៩ទៅ៣២តែប៉ុណ្ណោះ ខណៈចង្វាក់បេះដូងមនុស្សធម្មតាចាប់ពី៦០ឡើងទៅ ។ អ្នកស្រីថាសាច់ញាតិរបស់អ្នកជំងឺស្នើទៅប្រធានពន្ធនាគារ យកអ្នកស្រី ផាន់ ឈុនរ៉េត ទៅសម្រាកព្យាបាលនៅពេទ្យឯកជនមួយយប់ដែរ តែមន្ត្រីនោះមិនព្រមទេដោយអះអាងថា មានពេទ្យក្នុងពន្ធនាគារជួយថែទាំជាប្រចាំហើយ ។
-
កម្ពុជាព្រមានប្ដឹងអាជ្ញាធរថៃករណីបាញ់សម្លាប់ជនជាតិខ្មែរ
កម្ពុជាព្រមានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ករណីប្រើកាំភ្លើងបាញ់សម្លាប់ប្រជាជនខ្មែរនៅលើទឹកដីថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ រួចដុតសាកសពចោលបំបិទភស្តុតាង ។ តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដកស្រង់សម្តី មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ចុះផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥អំពីករណីឃាតកម្មនៅព្រំដែនកម្ពុជាថៃ ។ លោក កុយ គួង បញ្ជាក់ថា ក្រសួងការបរទេសបាន ទាក់ទងទៅកាន់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងអាជ្ញាធរខេត្ដស្រះកែវ ដើម្បីបើកការស៊ើបអង្កេតលើសំណុំរឿងមនុស្ស២នាក់ក្នុងចំណោម៤នាក់ ដែលត្រូវទាហានឈុតខ្មៅថៃប្រើកាំភ្លើងបាញ់រះបណ្ដាលឲ្យស្លាប់ និងដុតបំផ្លាញសាកសពស្ថិតនៅត្រង់ចំណុចស្រុកខ្លងហាត ខេត្ដស្រះកែវ ប្រទេសថៃ ដែលជាប់នឹងស្រុកសំពៅលូន ខេត្ដបាត់ដំបង ។
-
ទំនាស់ដីរវាងមេទាហាននិងពលរដ្ឋនៅខេត្តតាកែវឡើងដល់តុលាការ
ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១១ មករា អំពាវនាវឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលជួយអន្តរាគមន៍រឿងទំនាស់ដីស្រែចម្ការរបស់ពួកគាត់ទំហំប្រមាណ ៥០ហិកតារ ជាមួយមន្ត្រីយោធាម្នាក់ ដែលមកដណ្ដើមយក ហើយ អះអាងថា គាត់មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីទាំងនោះទៀត។
-
យោធានៅស្រុកស្វាយលើខេត្តសៀមរាប ព័ទ្ធបិទផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិមានជម្លោះដីធ្លី
យោធាជាង១០០នាក់មកពីភូមិភាគ៤ ព័ទ្ធបិទផ្លូវប្រជាពលរដ្ឋនៅក្នុងភូមិសែន ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មិនឲ្យចេញចូលភូមិនៅព្រឹកថ្ងៃអាទិត្យនេះ ដោយចោទថា ប្រជាពលរដ្ឋទាំងនោះរស់នៅលើទឹកដីជាកម្មសិទ្ធិរបស់យោធា ។ យោធាបិទផ្លូវនៅព្រឹកនេះ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញចូលក្នុងភូមិ ហើយសូម្បីតែអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្សផ្សេងៗក៏មិនឲ្យឆ្លងកាត់ដែរ ។ លុះដល់រសៀលនេះទើបមេបញ្ជាការភូមិភាគ៤ លោក ទេព រួន ទៅជួបជាមួយប្រជាពលរដ្ឋដើម្បីស្វែងរកដំណោះស្រាយ ហើយក៏អនុញ្ញាតឲ្យមានការចេញចូលក្នុងភូមិជាធម្មតាវិញ ។