កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • សហភាព​អឺរ៉ុប​សន្យា​យក​បញ្ហា​ដីធ្លី និង​ធនធានធម្មជាតិ​ខេត្ត​បាត់ដំបង​ដាក់​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​​

    សហភាព​អឺរ៉ុប​សន្យា​យក​បញ្ហា​ដីធ្លី និង​ធនធានធម្មជាតិ នៅ​ខេត្ត​បាត់ដំបង ដាក់​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់​។​ ការសន្យា​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ដីធ្លី ស្រុក​ប​វេល ខេត្ត​បាត់ដំបង និង​សហគមន៍​ធនធានធម្មជាតិ​ស្ថិតនៅ​ឃុំ​ព្រែក​លួង ឃុំ​ណារិន ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​ជួប​តំណាង​សហភាព​អឺរ៉ុប នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​ស្នើឲ្យ​សហភាព​អន្តរជាតិ​នេះ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យបាន​ឆាប់ ព្រោះ​បញ្ហា​ប្រឈម​នៅ​នៅតែ​បន្ត​កើតមាន ហើយ​មិន​មាន​ដំណោះស្រាយ​។​

  • បទសម្ភាសន៍​៖ អ្នកជំនាញ​ថា ច្បាប់​អ៊ិន​ធើ​ណែ​ត​គួរ​ត្រូវបាន​រៀបចំឡើង​ដោយ​បើកចំហរ​​

    សង្គម​ស៊ីវិល​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​សម្ងាត់ ។ កាល​ពី​ដើម​​ឆ្នាំ​២០១៤ សេចក្ដី​ព្រាង​ច្បាប់មួយ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​បែក​ធ្លាយ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធថា ខ្លួន​មិន​បាន​បង្កើត​ច្បាប់​នេះ​ទេ ។ ទោះជា​យ៉ាងណា មេធាវី​អន្តរជាតិ​ម្នាក់​ដែលបានអាន​​សេចក្តីព្រាងច្បាប់​នេះ បាន​លើកឡើង​ថា ច្បាប់​នេះ​បង្កើតឲ្យមាន​កង្វល់​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណែ​ត​នៅ​កម្ពុជា ដូចជាការបញ្ចេញ​មតិ​តាម​ហ្វេ​សប៊ុក ឬ​ការចែករំលែក​ព័ត៌មាន​តៗ​គ្នាជាដើម ។​

  • អង្គការ​តម្លាភាព​កម្ពុ​ជា​អំពាវ​ដល់​មេដឹកនាំ​លើ​ពិភពលោក​លុបបំបាត់​អំពើ​ពុករលួយ​ដើម្បី​សង្គម​មាន​យុត្ដិធម៌​​

    នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស និង​អ្នកនយោបាយ នៅលើ​ពិភពលោក រួម​គ្នា​លុបបំបាត់​អំពើពុករលួយ ហើយ​វិល​មក​អនុវត្ដ​គោលនយោបាយ អភិបាលកិច្ច​ល្អ ដើម្បី​សង្គម​មាន​យុត្ដិធម៌ និង​មាន​នីនិរដ្ឋ​។​

  • ADHOC​ថ្កោលទោស​សាលាឧទ្ធរណ៍​ករណី​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​បី​អង្គ​​

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្កោលទោស​សាលាឧទ្ធរណ៍ ដែល​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​៣​អង្គ តាម​សេចក្ដីសំរេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការរំលោភ​ទៅលើ​ព្រះពុទ្ធសាសនា និង​ជា​ការគំរាមកំហែង បំបាក់ស្មារតី​អ្នកការ​រពារ​សិទ្ធិមនុស្ស​។ ​ការ​ថ្កោលទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​សាលាឧទ្ធរណ៍ បាន​បើក​សវនាកា​រលើ​ការស្នើ​សុំ​នៅក្រៅ​ឃុំ​របស់​ព្រះសង្ឃ​ទាំង​៣​អង្គ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

  • មេធាវី​ការពារ​ក្តី​ដើរចេញ បន្ទាប់ពី​ចៅក្រម​បណ្តេញ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពី​សវនាការ​​

    មេធាវី​១០​រូប សម្រេច​ដើរចេញ​ពី​បន្ទប់​សវនាការ​ភ្លាមៗ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្តេញ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​៣​រូប មិន​ឲ្យ​អង្គុយ​ស្តាប់​សវនាការ​ជា​សាធារណៈ ទៅលើ​សកម្មជន​បក្សប្រឆាំង​១១​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

  • ​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បី​អង្គ​​

    សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​បី​អង្គ​ដែល​សកម្ម​តវ៉ា​ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី និង​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ ក្រោយ​ពី​សភា​សាកសួរ​នៃ​សាលាឧទ្ធរណ៍ បើក​សវនាការ​សួរ​ជន​ត្រូវ​ចោទ នៅ​ព្រឹក​ថ្ងៃនេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​បី​អង្គ​ព្រះនាម ឃិត វណ្ណៈ និង​សាន កុសល តាម​ការសម្រេច​របស់​សាលា​ដំបូង​ដែល​ឃុំ​ខ្លួន​តាំងពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

  • អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ​ចោទថា​ជា​សំណង់​ខុសច្បាប់​​

    អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ដោយ​មិន​បាន​ជូនដំណឹង​ជាមុនក្រោម​លេស​ថាជា​សំណង់​ខុសច្បាប់ ​។​ ​ការចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទាំងនោះធ្វើឡើង​ក្នុង​ថ្ងៃ​តែ​មួយ ជាមួយការចេញលិខិត​ជូនដំណឹង​របស់​អាជ្ញាធ​រ​អប្សរា ចុះ​ថ្ងៃ​ទី​០៩ ខែ​មករានេះ ដោយ​ខ្លឹមសារ​លិខិត​ជូនដំណឹង​សរសេរថា ម្ចាស់​សំណង់​ដែល​សង់​ខុសច្បាប់​នៅ​ខាងជើង​ផ្លូវ​៦០ ចំណុចT5ទាំងអស់ ត្រូវ​រុះរើ​សំណង់​របស់​ខ្លួន​ពី​ដី​រដ្ឋ​ដោយស្ម័គ្រចិ​ត្ដយ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៦ ខែ​មករា​នេះ​ជា​កំហិត​ ។ លិខិត​បន្ដថា បើសិន​ពលរដ្ឋ​មិន​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​ទេនោះ អាជ្ញាធរ​អប្សរា នឹង​ចាត់វិធានការ​តាម​នីតិវិធី ហើយ​រាល់​ការបាត់បង់​សម្ភារ ស្ថាប័ន​នេះ​មិន​ទទួលខុសត្រូវ​ឡើយ ​។​

  • ក្រុម​និស្សិត​ពេទ្យ​នៃ​សាល​ក​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​នៅ​ព្រឹក​នេះ​​

    ក្រុម​និស្សិត​ពេទ្យ​ជាង​៣០​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ន​នេះ ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ក្នុងការ​បញ្ចុះ​តម្លៃ​ពាក្យ​ប្រឡង និង​ពន្យា​អាយុ​ក្នុង​ការប្រឡង​ក្រម​ខណ្ឌ​បន្ទាប់ពី​ការចរចា​កាលពី​រសៀល​ម្សិលមិញ​មិន​បាន​លទ្ធផល ។ ​និស្សិត​ពេទ្យ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​VOD នៅ​ព្រឹក​នេះ​ថា ពួកលោក​ប្រហែលជា​៣០​នាក់ធ្វើ​ការប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី ដែល​ពេល​នេះ​មាន​និស្សិត​មក​ចូលរួម​ប្រហែលជា​៣០​នាក់​ហើយ ។ លោក​ឲ្យដឹង​ទៀតថា មាន​និស្សិត​ប្រហែលជា​៤០​នាក់​ផ្សេង​ទៀត​មិន​អាច​ចេញ​ពី​អគារ​មក​ចូលរួម​តវ៉ា​បាន ព្រោះ​សន្តិសុខ​របស់​សាលា បាន​ចាក់សោរ​ទ្វារ​អគារ ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​ចេញម​កក្រៅ​មិនបាន​។

    អានបន្ត
  • សេចក្ដី​ថ្លែង​ការណ៍: ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ការ​បដិសេធការ​សុំ​នៅ​ក្រៅ​ឃុំព្រះសង្ឃ ៣អង្គ តាម​សេចក្ដី​សំរេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​រំលោភ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា និង​ជាការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​ការរពារ​សិទ្ធិ​មនុស្ស។ សមាគម​អាដហុក បាន​អង្កេត​ និង​តាម​ដាន យ៉ាង​ដិត​ដល់ ទៅ​លើក​​រណី តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ព្រះ​តេជ​គុណ សឺន ហាយ និង​ឃុំព្រះ​កាយ​ព្រះ​តេជ​គុណ ឃិត វណ្ណៈ និង​ព្រះតេជ​គុណ សាង កុសល ឬ ថាច់សាង ។ នៅព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ តុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​លើការ​ស្នើ​សុំនៅ​ក្រៅឃុំ របស់​របស់​ព្រះសង្ឃ​ទាំង ៣អង្គ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​រំលោភ​បំពាន​ទៅលើ​ព្រពុទ្ធ​សាសនា និងគំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស។

  • អាជ្ញាធរ​ចូល​ឆែកឆេរ​រក​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ក្នុងផ្ទះ​ពលរដ្ឋ​នៅ​ខេត្ត​រតនៈគិរី​​

    មន្ត្រី​អង្គការ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​នៅ​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដោយ​សង្ស័យ​ថា មាន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ាចូ​ល​ទៅ​សម្ងំ​លាក់ខ្លួន ។ ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី បានឲ្យ​VOD​ដឹងថា នៅ​ម៉ោង​៤​រលៀ​ល​ថ្ងៃសុក្រ​នេះ កម្លាំង​នគរបាល​ប្រហែល​ជាង​៤០​នាក់​ប្រដាប់​ដោយ​អាវុធ​៦​ដើម ព្រមទាំង​ព្រះរាជអាជ្ញា​ខេត្ត បាន​ចុះ​ទៅ​ឆែកឆេ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ផ្ទះ ក្នុង​ភូមិឡំ ឃុំ​ប៉ក់​ញ៉ែ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ។ លោក​ថា ក្នុង​ការឆែកឆេរ​នៅថ្ងៃនេះ​មិន​បាន​រកឃើញ​ជនជាតិ​ម៉ុង​តា​ញ៉ា​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដូច​ការសង្ស័យ​របស់​អាជ្ញាធរ​ទេ ។​

  • កម្ពុជា-ថៃ​មិន​ទាន់​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ករណី​ប្រាសាទ​ព្រះវិហារ

    មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា កំពុង​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ថៃ ទាក់ទិន​នឹង​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​កាត់​ក្តី​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ និង​ដី​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ពេល​នយោបាយ​របស់​ប្រទេស​ថៃ បក​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ។

  • ​លោក មា​ជ សុវណ្ណារ៉ា​ សង្ឃឹមថា​តុលាការ​ដោះលែង​លោក​នៅ​ថ្ងៃនេះ​​

    មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​នៅ​ព្រឹក​នេះ ពាក់ព័ន្ធ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ បង្ហាញ​ក្តីសង្ឃឹម​ថា លោក​នឹង​បាន​រួចផុត​ពី​ការចោទប្រកាន់ ។​ ​នៅពេល​ដែល​ឆ្មាំ​ពន្ធនាគារ​នាំខ្លួន​ចូល​ក្នុង​បរិវេណ​តុលាការ​នៅ​ព្រឹក​នេះ លោក មា​ជ សុវណ្ណារ៉ា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​អាច​រួចផុត​ពី​ការចោទប្រកាន់​ដោយសារ​លោក​មិន​មាន​កំហុស​។ លោក​បញ្ជាក់ថា បើ​តុលាការ​មិន​ព្រម​ដោះលែង​រូប​លោក​នោះ​ទេ នឹង​បញ្ជាក់​ថា ការ​ថ្លែង​របស់លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​ថា ប្តេជ្ញា​អនុវត្តន៍​កិច្ចព្រមព្រៀង​នយោបាយ​២២​កក្កដា​នោះ នឹង​មិន​មាន​តម្លៃ​ទេ ។​

  • នាយក​រដ្ឋមន្ត្រីនឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ​សេចក្ដី​​ព្រាង​ច្បាប់​ពីរ​នៅ​ថ្ងៃស្អែក​​

    អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បីត្រួត​ពិនិត្យ​សេចក្ដី​​ព្រាង​ច្បាប់​ពីរ និង​ពិភាក្សា​លើបញ្ហា​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​មករា ឆ្នាំ​២០១៥ ​ម៉ោង​៨​កន្លះ ។​

  • និស្សិត​ពេទ្យ​តវ៉ា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​​

    និ​ស្សិតពេទ្យប្រមាណ​៥០នាក់​​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តវ៉ា​​នៅ​ខាងមុខ​សាលា ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចុះ​​​​ត​ម្លៃ​នៃ​ការ​លក់​​ពាក្យ​ប្រ​ឡង​ថា្នក់​ជាតិ​ ដែល​មាន​តម្លៃ​​ទៅដល់​១២៥​ដុល្លារ។

  • អ្នកស្រី​ចក់ សុភាព សោកស្តាយ​ចំពោះ​ការចាកចេញ​របស់លោក អ៊ូ វីរៈ

    នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHRអ្នកស្រី ចក់ សុភាព បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការលាលែង​ពី​តំណែង​របស់លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ល្ងាច​នេះ​អ្នកស្រី​ចក់ សុភាព អះអាងថា លោក អ៊ូ វីរៈ​គឺជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ មានបទពិសោធន៍​ច្រើន ដែល​បាន​ជួយ​ជ្រោមជ្រែង​កិច្ចការងារ​បាន​យ៉ាង​ល្អ​នៅក្នុង​មជ្ឈមណ្ឌល​CCHRកន្លងមកនេះ។

  • ជនជាតិដើម​ភាគតិច​មក​ពី​ព្រះវិហារ​និង​មណ្ឌលគិរី ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទា​ន​ពី​ក្រុមហ៊ុន​

    ​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ស្នើ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ដែល​បានធ្វើ​សម្បទាន​ទៅឲ្យ​ក្រុមហ៊ុន​ឡាន​ហ្វេង ក្រុមហ៊ុន​រូ​យ​ហ្វេ​ង និង​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ មកវិញ ដោយ​ចោទ​ថា​ក្រុមហ៊ុន​ទាំងនោះ​ធ្វើការ​អភិវឌ្ឍន៍​មិន​គោរព​ច្បាប់​ភូមិបាល ឈូសឆាយ​កម្ទេច​ចម្ការ​ដំណាំ​វិល​ជុំ​របស់​ពួកគេ ។​

  • ​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​បាន​បណ្ដេញ​ចេញ​នឹង​រក​យុត្តិធម៌​ពី​រដ្ឋសភា​​

    ​ប្រជាពលរដ្ឋ​១១​គ្រួសារនៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ឲ្យ​ចាកចេញ​ទាំង​បង្ខំកាលពីដើម​សប្តាហ៍​នេះអះអាងថា ពួកគេ​នឹង​តវ៉ា​នៅ​មុខ​រដ្ឋសភានៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​សុំ​រស់នៅ​កន្លែង​ដើម​វិញ​ ។​

  • ពលរដ្ឋ​ឃុំ​កោះស្ដេច​អះអាង​ថា​សន្តិសុខ​ក្រុមហ៊ុន​ចិន​ប៉ុនប៉ង​ដុត​ផ្ទះ​បង្ខំ​បណ្ដេញ​ចេញ

    ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច បាន​អះអាង​ថា នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៧ ខែ​មករា កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ដុត​ផ្ទះ និង​រុះរើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ពយ​ជប៉ុន ជា​ទី​ដែល​ក្រុមហ៊ុន​នេះ​បាន​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​អ្នក​ស្រុក​ជាង​មួយ​សប្ដាហ៍​មក​ហើយ។

  • អ.ស.ប​នឹង​ត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ពី​ថ្ងៃ​​១២-​១៣ មករា

    គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​កុមារ នឹង​ត្រួតពិនិត្យ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ដល់​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី​៦ មករា ឲ្យ​ដឹង​ថា ក្រៅ​ពី​ត្រួត​ពិនិត្យ​ទៅ​លើ​របាយការណ៍​កម្ពុជា ស្ដីពី​ការ​បង្ការ​ការ​លក់​កុមារ ការ​ធ្វើ​ពេស្យាកម្ម​កុមារ និង​រូបភាព ឬ​សម្ភារៈ​អាសអាភាស​កុមារ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​កុមារ ក៏​នឹង​ត្រួត​ពិនិត្យ​ទៅ​លើ​របាយការណ៍​នៃ​ការ​ចូល​រួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ផង​ដែរ។

  • តំណាងរាស្ត្រ ​និង​សកម្មជន​បក្សប្រឆាំង​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់​នៅ​ថ្ងៃ​បុណ្យ​កំណើត​ទី​២​

    តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង​៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះជួបជុំគ្នា​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់ ក្នុងនោះ​មាន​សកម្មជន​ដីធ្លី អតីត​ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នេះ​ផង​ដែរ ​។​ យោង​លិខិត​របស់​គណៈកម្មាធិការ​ប្រតិបត្តិគណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ២០១៥ ដោយ​លោក​ ម៉ន ផល្លា ស្នើ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​អនុញ្ញាត​ឲ្យ​រូបលោក និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​មាន​លោក​ ហូរ វ៉ាន់ លោក​ គី វណ្ណដា​រ៉ា ព្រម​ទាំង​មនុស្ស​៦​នាក់​ផ្សេង​ទៀត បាន​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​សកម្មជន​ដីធ្លី​នៅ​បឹងកក់​១០​នាក់ អតីត​ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់ ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo