កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បន្ត​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ចាក់​ដី​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ​

    ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ជំរុញ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បន្ត​ឃ្លាំ​មើល និង​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច រំលោភ​យក​ដី​តំបន់​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​បាន​សំណូមពរ​ថា​មិន​ត្រូវ​ហាម​ឃាត់​ពលរដ្ឋ​មាន​លំនៅឋាន​ជាប់​មាត់​សមុទ្រ មិន​ឲ្យ​ជួសជុល​លំនៅឋាន​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ​នោះ​ទេ។

  • សម្តេច​ក្រុមព្រះ​ថា​តុលាការ​មិន​ឯករាជ្យ​ធ្លាប់​ឲ្យ​ព្រះអង្គ​ទទួលទោស​ទាំង​គ្មាន​កំហុស​​

    ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ទើប​ប្រកាសវិលត្រឡប់​ទៅ​ធ្វើ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ បាន​បង្ហើប​រឿង​អតីកាល​ថា​ព្រះអង្គក៏​ធ្លាប់​រងគ្រោះ​ពី​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នៅ​កម្ពុជា​ដែរ ហើយ​ទ្រង់​ប្រាថ្នា​ចង់ឃើញ​ការដឹកនាំ​មួយ​ដោយ​គោរព​ទៅតាម​ស្មារតី​រដ្ឋធម្មនុញ្ញ ដែល​ចែក​អំណាច​ទាំង​៣​នោះ​ដាច់ពីគ្នា ។​

  • ​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​រារាំង​តំណាងរាស្ត្រ​ចូល​សួរសុខទុក្ខ​សកម្មជន​បក្សប្រឆាំង​​

    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃពុធនេះ ចោទមន្ត្រីពន្ធនាគារព្រៃស(ម១) ថា រំលោភលើសេចក្តីសម្រេចរបស់តុលាការ ដោយសារមន្ត្រីទំាងនោះមិនអនុញ្ញាតឲ្យចូលសួរសុខទុកសកម្មជនបក្ស៥នាក់ និងអតីតព្រះសង្ឃ៣អង្គ ។

  • ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ឥណ្ឌូនេស៊ី​អំពាវនាវ​ឲ្យ​ជួយ​រំដោះ​មក​ស្រុក​កំណើត​វិញ

    ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ម្នាក់ ដែល​កំពុង​ធ្វើ​ជា​កម្មករ​ទូក​នេសាទ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អំពាវនាវ​រក​អ្នក​ជួយ​នាំ​គាត់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​គាត់​បាន​ចេញ​ពី​ស្រុក​កំណើត​ប្រហែល ៧​ឆ្នាំ ដោយ​ត្រូវ​ឈ្មួញ​លក់​កម្លាំង​ពលកម្ម​បន្ត​ពី​ទូក​មួយ​ទៅ​ទូក​នេសាទ​មួយ​ទៀត។

  • តំណាង​ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​បក​អាក្រាត​ក្រុមហ៊ុន​វៀតណាម​ពី​ការ​រំលោភ​ដីធ្លី

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ចាត់​តំណាង ៩​នាក់ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដើម្បី​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់ និង​អំពើ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្ត​អះអាង​ថា នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​សំណូមពរ​ឲ្យ​អ្នក​ភូមិ​គោរព​ច្បាប់។

  • បទ​យកការណ៍​៖​ គ្រួសារ​ជនរងគ្រោះ​នៅ​ផ្លូវ​វ៉េងស្រេង​នៅតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​​

    «… បងប្អូន​ទាំងអស់​គ្នា មើល​រូបថត​កូន​ខ្ញុំ​ចុះ តើ​រយៈពេល​កន្លង​មក​មួយ​ឆ្នាំ​ដល់​ពេល​បុណ្យខួប​ហើយ ខ្ញុំ​ជា​ម្តាយ​កាត់​ចិត្តបាន​ឬ​អត់​បងប្អូន​?...» ​គ្រួសារ​ដែល​មាន​សាច់ញាត្តិ​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្រាប​ដោយ​អាវុធ​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ជាង​មួយ​ឆ្នាំ​មុន នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធ៌ម​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់ បើទោះបី​មន្ត្រី​ជំនាញ​បាន​បិទ​ការស៊ើបអង្កេត​ករណីនេះ​ទៅ​ហើយ​ក៏​ដោយ «…​បាញ់​សម្លាប់​កូន​ខ្ញុំ​យ៉ាង​ឃោរឃៅ ស្លាប់​ក្នុង​ថ្លុកឈាម គួរឲ្យ​អាណោចអាធ័​មណាស់​បងប្អូន​ទាំងអស់គ្នា ពេលនេះ​ខ្ញុំ​ខំ​តាំងស្មារតី​ដើម្បី​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ ខ្ញុំ​មិន​សុខចិត្ត​ទេ​…» ។

  • ពលរដ្ឋ​៥៣​គ្រួសារចោទ​មេឃុំ​មួយ​នៅ​ខេត្ត​សៀមរាប​ បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​លក់​ដី​រួម​​

    ពលរដ្ឋ​ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចោទ​មេឃុំ​របស់ខ្លួន​ថា បង្ខំ​ឲ្យ​ពលរដ្ឋ​៥៣​គ្រួសារ ផ្ដិតមេដៃ​លក់​អាង​ស្ដុក​ទឹក​ធ្វើ​ស្រែប្រាំង​មួយ​កន្លែង​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ហេតុផល​ជីក​អាចម៍ដី និង​អភិវឌ្ឍន៍​អាងទឹក ។​

  • អ្នក​ភូមិ​នៅ​សៀមរាប​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​​ដុត​បំផ្លាញ​ទីជម្រក​ពួកគេ

    ក្រុមហ៊ុន​ចម្ការ​ដំឡូង​មី​របស់​វៀតណាម មួយ​ឈ្មោះ​ថា "សហគមន៍​ទឹក​ខ្មៅ" កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ។ ទំនាស់​នេះ​នាំ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប រហូត​ដល់​មាន​ការ​ដឹកនាំ​កម្លាំង​ប៉ូលិស​ប៉េអិម​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់ ហើយ​អ្នក​ភូមិ​ប្រុសៗ​មួយ​ចំនួន​ទៀត​នាំ​គ្នា​រត់​គេច​ខ្លួន​ដោយសារ​ភ័យ​ខ្លាច។

  • សាលាដំបូង​ខេត្ដ​ក្រចេះ​ឃាត់ខ្លួន​សមកម្ម​ជន​ដីធ្លី​ដែល​ពិការ​ជើង និង​ភ្នែក​​

    ប្រជាពលរដ្ឋ​ប្រមាណ​២០គ្រួសារ​ ប្រមូលផ្ដុំ​គ្នា​នៅក្នុង​សាលាដំបូង​ខេត្ដ​ក្រចេះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​បុរស​ពិការ​ជើង និង​ពិការ​ភ្នែក​ម្នាក់​ដែល​តុលាការ​ចោទ​ថា​ទន្ទ្រាន​យក​ដី​រដ្ឋ​ ។​

  • តុលាការកោះហៅលោក កែវ ភារម្យ ចូលបំភ្លឺថ្ងៃ១៨ ខែមករា

    រាជធានីភ្នំពេញ៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យាការអកតុលាការកំពូល បានកោះហៅលោក កែវ ភារម្យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អោយខ្លួនបំភ្លឺ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង០៨ព្រឹក ជាប់ពាក់ព័ន្ឋនិងករណីដឹកនាំកុបកម្ម ញុះញង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិតេយ្យ។

  • ILO អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ចូល​រួម​ក្នុង​គម្រោង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ

    អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា អាយឡូ (ILO) ដែល​ជា​អង្គការ​ជំនាញ​ផ្នែក​ការងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ ឬ​ក្រុមហ៊ុន​លក់​ទំនិញ​ម៉ាក​ល្បីៗ អោយ​ចូល​រួម​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រាក់ខែ​កម្មករ​នៅ​កម្ពុជា ដើម្បី​ធានា​ថា ពួកគេ​អាច​ទទួល​បាន​ប្រាក់ខែ​ថ្មី​នៅ​ដើម​ឆ្នាំ២០១៥​នេះ។ តាម​ប្រកាស​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា ប្រាក់​ខែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នឹង​ត្រូវ​ដំឡើង​ដល់ ១២៨​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា នេះ​តទៅ។

  • អ្នក​ភូមិ​បឹងឈូក​៤​នាក់​ត្រូវ​​​តុលាការ​ហៅ​មក​សាកសួរ​ជា​លើក​ទី​៣

    អ្នក​ភូមិ​បឹងឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មក​សាកសួរ​ជុំវិញ​បទ​ចោទ​ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត​ជា​លើក​ទី​៣។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ករណី​នេះ​ចម្លែក។ សវនាការ​សាកសួរ​អ្នក​ភូមិ​បឹងឈូក ៤​នាក់ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក ចាប់​តាំង​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​៥ មករា។

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​មេមត់​ស្កាត់​ជួប​នាយក​រដ្ឋមន្ត្រី​ ពេល​សម្ពោធ​បើក​ការដ្ឋាន​សាលាខេត្ត​ត្បូងឃ្មុំ​​

    កម្លាំងចម្រុះ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះរារាំង​ប្រជាពលរដ្ឋ​ជាង​៥២៤​គ្រួសារមិនឲ្យ​ជួប​នាយករដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ដែល​បាន​អូសបន្លាយ​ជាង​៦ឆ្នាំ ដោយ​សមត្ថកិច្ច​អះអាងថា​ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​ ។​ អ្នក​តវ៉ា​ម្នាក់​អ្នកស្រី អ៊ុន ស៊ូ​ចេង រស់នៅ​ភូមិ​ខ្នង​ក្រពើ​ខាងលិច ឃុំ​ត្រមោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥នេះ​ថា ពួកគាត់​ជាង​៥២៤​គ្រួសារ រស់​នៅ​ទីតាំង​នោះតាំងពី​ឆ្នាំ​១៩៧៩​មក ដល់​ឆ្នាំ​២០០៨ ទើប​ក្រុមហ៊ុន​ឯកជន​មួយ​មក​អះអាងថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនដែល​រដ្ឋាភិបាល​ប្រគល់ឲ្យ​ ។

  • អ្នក​មាន​ទំនាស់​ដីធ្លី​ខកចិត្ត​នឹង​តុលាការ​ដែល​ចាត់ការ​តែ​លើ​ជនរងគ្រោះ​​

    អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក នៅ​ថ្ងៃ​ចន្ទ​នេះ ខកចិត្ត​នឹង​តុលាការ​ដែល​មិន​បាន​ចាត់ការ​ទៅលើ​អ្នក​រំលោភ​ដី បែរ​ជា​កោះហៅ​តំណាង​ពួកគេ​ឲ្យចូល​បំភ្លឺ​នៅ​តុលាការ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ។​ ​តំណាង​សហគមន៍​បឹង​ឈូក អ្នកស្រី ខៀវ ចិន្តា ដែល​ជាប់ចោទ​ដែរនោះ ថ្លែងថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បឹង​ឈូក​រង​នូវ​ភាពអយុត្តិធម៌​ពី​តុលាការ ក៏ដូចជា​អាជ្ញាធរ​ដែល​ចោទប្រកាន់​តំណាង​បួន​នាក់​ថា​បង្ករ​ហិង្សា​ខណៈ​ពួក​គេ​គ្មាន​កំហុស​សោះ ។ អ្នកស្រី​បន្ត​ថា​ពួកគេ​រងគ្រោះ​ពីរ​ជាន់ គឺ​ទាំង​ការបណ្តេញចេញ​ជា​ច្រើន​ដង​ពី​ដី​ដែល​ពួកគេ​រស់នៅ​ច្រើន​ឆ្នាំ​មកហើយ និង​រងគ្រោះ​ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ ។

  • ពលរដ្ឋ​រស់​នៅ​លើ​ដី​សម្បទាន​ខេត្ត​កំពត​ថា​ពូក​គាត់​ត្រូវ​ក្រុមហ៊ុន​គំរាម​ឲ្យ​លក់​ដី​ថោកៗ

    ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​លើ​ដី​អភិវឌ្ឍន៍​ដំរីផុង ក្នុង​ភូមិ​ព្រៃទាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​តវ៉ា​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ មករា ថា ពួកគាត់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ដែល​អះ​អាង​ថា ស្គាល់​មន្ត្រី​ថ្នាក់​កំពូល ចុះ​មក​បង្ខំ​ពួកគាត់​ឲ្យ​លក់​ដី​ទៅ​ឲ្យ​ពួក​គេ​ថោកៗ ហើយ​ថែម​ទាំង​គំរាម​រឹបអូស​យក​ដី​ទទេ បើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​តវ៉ា ឬ​ជំទាស់​មិន​ព្រម​លក់។ ប្រជាពលរដ្ឋ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​បាត់​បង់​ដី​ផ្ទះ​និង​ដី​កសិកម្ម​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ពួក​គាត់ ​ជា​ដីសម្បទាន​សង្គមកិច្ច ដើម្បី​រស់​នៅ​សាង​ជីវភាព​ថ្មី​លើ​ដី​នេះ។

  • តុលាការ​បើកសវនាកា​រ​សាកសួរ​សកម្មជន​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក​​

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បើក​សវនាការ​សាកសួ​រ​សកម្មជន​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក ដោយ​ចោទ​ពីបទ ប្រើ​អំពើហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តែ​អ្នក​ទាំង​៤​ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន ។​ ​ពលរដ្ឋ​មក​ពី​សហគមន៍​បឹង​ឈូក​ទាំង​៤​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ​រួមមាន អ្នកស្រី ខៀវ ចិន្តា ប្រធាន​សហគមន៍​បឹង​ឈូក លោក កុល សោភា អ្នកស្រី កាំ​ង ណា​រ៉េ​ន និង​អ្នកស្រី ប៊ូ ម៉េង ។​

  • សមត្ថកិច្ច​រារាំង​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ជម្លោះ​ដី​មិន​ឲ្យ​ជួប​នាយករដ្ឋមន្ត្រី ហ៊ុន សែន

    ពលរដ្ឋ​ជាង​៣០០​នាក់ តំណាង​ឲ្យ​៥២៤ គ្រួសារ ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ មក​ពី​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​បារាស​រារាំង មិន​ឲ្យ​ជួប​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ មករា។ នៅ​ចម្ងាយ​ជាង​៣គីឡូម៉ែត្រ ពី​កន្លែង​សម្ពោធ​សាលាខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​ដាក់​បារាស រហូត​ដល់​៣​ចំណុច ម្ដុំ​ផ្លូវ​ជាតិ​លេខ​៧៣ ភូមិ​និគមលើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

  • កម្លាំង​ចម្រុះ​​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បុណ្យ​បង្សុកូល​រំលឹក​ខួប​កម្មករ ៥​នាក់​ស្លាប់​ដោយសារ​កង​ទាហាន​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រង កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ច្រើន​រយ​នាក់។ ការ​បង្ហាញ​វត្តមាន​នៃ​កង​កម្លាំង​ដ៏​ស្អេកស្កះ​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អាជ្ញាធរ​ចង់​បង្ហាញ​សាច់ដុំ​ជា​ថ្មី​ទៀត​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។

  • ​សង្គម​ស៊ីវិល​លើកឡើងថា ក្នុង​រយៈពេល​៥​ឆ្នាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់បាន​តែ​ត្រី​ល្អិត​​

    សង្គម​ស៊ីវិល​មើលឃើញថា ការ​កម្ចាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅមានកម្រិត ខណៈ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​មាន​ឋានៈ​ធំៗ​មិន​ត្រូវ​បាន​ចាត់ការ​នៅឡើយ ដោយ​ពួកគេ​ជំរុញ​ឲ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្កើន​ការចាត់វិធានការ​ដោយ​ស្មើភាព​គ្នា ដើម្បី​ធានាបាន​យុត្តិធម៌​សង្គម​។​

  • កម្លាំង​ចម្រុះ​​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បុណ្យ​បង្សុកូល​រំលឹក​ខួប​កម្មករ ៥​នាក់​ស្លាប់​ដោយសារ​កង​ទាហាន​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រង កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ច្រើន​រយ​នាក់។ ការ​បង្ហាញ​វត្តមាន​នៃ​កង​កម្លាំង​ដ៏​ស្អេកស្កះ​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អាជ្ញាធរ​ចង់​បង្ហាញ​សាច់ដុំ​ជា​ថ្មី​ទៀត​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo