កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ក្រុមគ្រួសារទណ្ឌិតសម្លាប់អ្នកកាសែតនៅកំពង់ឆ្នាំងប្ដឹងសើរើសំណុំរឿង
សាលាដំបូងខេត្តកំពង់ឆ្នាំង នឹងបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់អ្នកកាសែតមាគ៌ាកម្ពុជា ឡើងវិញ។ ការលើកសំណុំរឿងមកជម្រះឡើងវិញនេះ គឺបន្ទាប់ពីគ្រួសារទណ្ឌិតម្នាក់ក្នុងចំណោម ៦នាក់ ប្ដឹងទាស់សេចក្ដីសម្រេចរបស់តុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៣ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ពីបទមនុស្សឃាតលើអ្នកកាសែតកាលពីដើមឆ្នាំ២០១៤។
-
អភិបាលស្រុកកែវសីមានាំកម្លាំងចម្រុះដណ្តើមគ្រឿងចក្រពីជនជាតិដើមភាគតិច
អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសៅរ៍នេះ ដឹកនាំសមត្ថកិច្ចចម្រុះរាប់សិបនាក់ទៅដណ្តើមយកគ្រឿងចក្រ និងរថយន្តរបស់ក្រុមហ៊ុនប៊ិញភឿក១ ដែលប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង ឃាត់ទុកអស់ជាច្រើនថ្ងៃ ។ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៤ ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង នៅក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងកំពុងមានទំនាស់ជាមួយក្រុមហ៊ុនវៀតណាមប៊ិញភឿក១ បានឃាត់ទុកគ្រឿងចក្រ១គ្រឿង និងរថយន្តមួយបាំងកន្លះរបស់ក្រុមហ៊ុនវៀតណាម ដោយចោទថាបានឈូសឆាយដីរបស់ពួកគេ ។
-
សមត្ថកិច្ចចម្រុះរារាំង និងព្រមានបង្ក្រាបក្រុមអ្នកហែក្បួន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ រារាំងការហែក្បួនរបស់ប្រជាពលរដ្ឋ កម្មករ និងព្រះសង្ឃ ដែលធ្វើដំណើរពីផ្លូវវ៉េងស្រេងសំដៅទៅបុរីកីឡា ដោយដាក់កំហិតឲ្យពួកគេបំបែកជួរក្នុងរយៈពេល១០នាទី មិនដូច្នោះនឹងចាត់វិធានការ ។ កម្លាំងប្រដាប់អាវុធជាង១០០នាក់ ប្រដាប់ដោយខែល និងអាវុធស្វ័យប្រវត្តិគ្រប់ដៃ ដឹកនាំដោយលោក រ័ត្ន ស្រ៊ាង នៅព្រឹកថ្ងៃសៅរ៍នេះបានរារាំងក្បួនដំណើររបស់ជនរងគ្រោះ២៣នាក់ ព្រះសង្ឃ និងអ្នកមានជម្លោះដីធ្លីនៅកន្លែងថ្លឹងរថយន្តតាមដងផ្លូវវ៉េងស្រេង ដោយបង្ខំឲ្យពួកគេបំបែកការដើរហែក្បួននោះ ។
-
សាលាក្រុងមិនអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលនៅទីលានប្រជាធិបតេយ្យ
សាលារាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី៣ មករា ថា ខ្លួនមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ជួបជុំនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី៤ ខែមករា ដើម្បីសម្ដែងមតិ និងរៀបចំធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ឋអ្នកបាត់បង់ជីវិតគម្រប់ខួប១ឆ្នាំនោះឡើយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការជួបជុំរបស់គណបក្សប្រឆាំង គឺមានចេតនាក្នុងការធ្វើអាជីវកម្មនយោបាយលើអ្នកស្លាប់កាលពីឆ្នាំទៅ។ លោកថា ការជួបជុំរបស់គណបក្សសង្គ្រោះជាតិ គឺមានចរិតញុះញង់ និងបង្កឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្តិសុខសង្គម ក្នុងពេលដែលកម្ពុជា កំពុងតែមានស្ថិរភាពល្អហើយនោះ។
-
សមត្ថកិច្ចចម្រុះបន្តឡោមព័ទ្ធពលរដ្ឋបុរីកីឡា
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បន្តតាមទៅឡោមព័ទ្ធប្រជាពលរដ្ឋបុរីកីឡា មិនឲ្យហែញត្តិពីទីនោះទៅកាន់រដ្ឋសភាជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយករណីអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិចបណ្ដេញពួកគេចេញពីលំនៅដ្ឋានទាំងបង្ខំអស់រយៈពេលបីឆ្នាំមកហើយ ។ កងកម្លាំងប្រដាប់អាវុធចម្រុះរាប់សិបនាក់ ដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង នៅថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី៣ ខែមករា នេះ ដាក់ពង្រាយគ្រប់ច្រកចេញចូលទៅកាន់សហគមន៍បុរីកីឡា ដើម្បីរារាំងយុទ្ធនាការរបស់ពួកគេ ដែលគ្រោងយកញត្តិទៅកាន់រដ្ឋសភាជាតិ ក្នុងទិវាប្រារព្ធខួបបីឆ្នាំនៃការបណ្ដេញចេញពីលំនៅដ្ឋានទាំងបង្ខំ។
-
ពលរដ្ឋនិងព្រះសង្ឃជាង៣០០អង្គ/នាក់ប្រារព្ធខួបមួយឆ្នាំនៃការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង
កម្មករ ព្រះសង្ឃ អ្នកមានជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃសៅរ៍នេះ ធ្វើពិធីបង្សុកូលរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះដោយការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង កាលពីមួយឆ្នាំកន្លងទៅ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវ និងរកយុត្តិធម៌ជូនអ្នកស្លាប់ ។ ក្រុមអ្នកចូលរួមក្នុងពិធីបង្សុកូល ដែលមានគ្នាជាង៣០០នាក់ ដៃកាន់ផ្កាឈូក និងធូបទាន លើក្បាលមានពាក់បូពណ៌ខ្មៅ ចំណែកឯព្រះសង្ឃសូត្រធម៌ទ្រហឹង តាមបណ្ដោយផ្លូវវ៉េងស្រេង ជិតសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលស្លាប់ដោយការបង្ក្រាបកាលពី១ឆ្នាំកន្លងទៅ ។
-
សង្គ្រោះជាតិប្ដូរទីតាំងប្រារព្ធខួប១ឆ្នាំនៃអ្នកស្លាប់នៅផ្លូវវ៉េងស្រេងទៅស្នាក់ការកណ្ដាលបក្សវិញ
គណបក្សសង្គ្រោះជាតិ សម្រេចផ្លាស់ប្ដូរទីតាំងប្រារព្ធពិធីរំឮកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍បាញ់សម្លាប់បាតុករ នៅផ្លូវវេងស្រេង ទៅទីស្នាក់ការកណ្ដាលរបស់បក្សនេះវិញ បន្ទាប់ពីសាលារាជធានីបានបដិសេធសំណើរបស់បក្សនេះចំនួនពីរលើក ។ សាលារាជធានីភ្នំពេញបានបដិសេធសំណើរបស់គណបក្សសង្គ្រោះជាតិចំនួនពីរលើក ដែលលើកទី១ស្នើសុំទីតាំងមុខសួនកាណាឌីយ៉ា ដើម្បីប្រារព្ធពិធីបង្សុកុលគម្រប់ខួប១ឆ្នាំឧទិ្ទកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតនៅលើផ្លូវវ៉េងស្រេង និងលើកទីពីរស្នើសុំយកទីលានប្រជាធិបតេយ្យដើម្បីសម្ដែងមតិ និងរៀបចំពិធីបង្សុកូល ។
-
ជនរងគ្រោះដោយការបង្ក្រាបនៅផ្លូវវ៉េងស្រេង ទទូចឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីពីររូបសាកសួរ
ជនរងគ្រោះដោយការបង្ក្រាបនៅផ្លូវវ៉េងស្រេង នៅថ្ងៃសៅរ៍នេះជួបជុំគ្នានៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ធ្វើពិធីបង្សុកូល និងរំឭកខួបមួយឆ្នាំនៃការបង្ក្រាបលើពួកគេ ដើម្បីជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីពីររូបឲ្យចូលបំភ្លឺ ករណីបង្ក្រាបដោយហិង្សាបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់សិបនាក់ ដែលរហូតមកដល់ពេលនេះមិនទាន់រកអ្នកទទួលខុសត្រូវឃើញ ។
-
ពលរដ្ឋឃុំកោះស្ដេចខេត្តកោះកុងបន្តតវ៉ាសុំអន្តរាគមន៍បើកផ្លូវចូលភូមិដែលក្រុមហ៊ុនចិនបិទ
តំណាងប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ រស់នៅឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្តស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយដោះស្រាយកង្វល់ដែលក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បានដឹកដីចាក់បិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលភូមិជាង ១សប្ដាហ៍កន្លងទៅនេះ។
-
អាជ្ញាធរបដិសេធសំណើបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកុលនៅទីលានប្រជាធិបតេយ្យនៅថ្ងៃស្អែក
សាលារាជធានីភ្នំពេញបដិសេធសំណើរបស់គណបក្សសង្គ្រោះជាតិ សុំទីលានប្រជាធិបតេយ្យដើម្បីសម្ដែងមតិ និងរៀបចំពិធីបង្សុកុលគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតនៅលើផ្លូវវ៉េងស្រេង ។ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានស្នើសុំគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ ដើម្បីធ្វើពិធីបង្សុកូលនៅថ្ងៃ៤ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ដើម្បីឧទ្ទិកុសលជូនវិញ្ញាណក្ខន្ធអ្នកដែលស្លាប់នៅបណ្តោយផ្លូវវ៉េងស្រេង ដោយមានវត្តមានប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអនុប្រធានគណបក្សលោក កឹម សុខា រួមទាំងអ្នកចូលរួមផ្សេងទៀតប្រមាណ១០០នាក់ ។
-
កម្លាំងចម្រុះទទួលជោគជ័យក្នុងការរារាំងពលរដ្ឋបុរីកីឡាមិនឲ្យហែក្បួនទៅកាន់រដ្ឋសភា
ប្រជាសហគមន៍បុរីកីឡា នៅល្ងាចថ្ងៃសៅរ៍នេះ សម្រេចផ្អាកការដើរហែក្បួនយកញត្តិទៅកាន់រដ្ឋសភា ក្រោយពេលសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញរាប់សិបនាក់ ដាក់ពង្រាយបិទច្រកចេញចូលសហគមន៍នេះ ។ តំណាងសហគមន៍បុរីកីឡាម្នាក់ អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍ថា ប្រជាពលរដ្ឋសម្រេចផ្អាកការដើរហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ដោយសារកម្លាំងសមត្ថកិច្ចចម្រុះពង្រាយព័ទ្ធច្រកចេញចូលបុរីកីឡា ហើយប្រជាពលរដ្ឋមិនចង់ឲ្យមានការប៉ះទង្គិចជាមួយកម្លាំងចម្រុះទាំងនោះ ។ អ្នកស្រីសម្ដែងការសោកស្ដាយ និងអន់ចិត្តដែលកម្លាំងចម្រុះទាំងនោះរារាំងពួកគេមិនឲ្យយកញត្តិទៅដាក់នៅរដ្ឋសភាជាតិកម្ពុជា ដើម្បីឲ្យតំណាងរាស្ត្របានដឹងឮពីទុក្ខលំបាករបស់ពួកគេ រស់វេទនាអស់រយៈពេលបីឆ្នាំលើគំនរសំរាម និងជាពិសេសរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមូលដ្ឋាន អាជ្ញធររាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនផានអ៊ីម៉ិច។
-
ប្រជាសហគមន៍បុរីកីឡាប្រារព្ធខួបបីឆ្នាំនៃទុក្ខវេទនារបស់ខ្លួនជំរុញរកដំណោះស្រាយ
អ្នកមានជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា នៅព្រឹកថ្ងៃសៅរ៍នេះ ប្រារព្វខួបបីឆ្នាំនៃការបណ្ដេញចេញទាំងបង្ខំ ដោយមានសំណងតិចតួច ដើម្បីរំឭកពីទុក្ខសោករបស់ខ្លួន ព្រមទាំងនឹងហែញត្តិទៅដាក់នៅរដ្ឋសភាជាតិ រកអន្តរាគមន៍ជំរុញល្បឿនរកដំណោះស្រាយ ។ អ្នកស្រី ឆាយ គឹមហ៊ន ឲ្យ VOD ដឹងនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០១៥នេះថា ការដែលប្រជាសហគមន៍បុរីកីឡាប្រារព្ធទិវាបីឆ្នាំនៃការបណ្ដេញចេញនេះ ដើម្បីឲ្យរដ្ឋាភិបាលបានដឹងពីទុក្ខវេទនារបស់ពួកគាត់ ដែលរស់នៅដោយគ្មានលំនៅដ្ឋានពិតប្រាកដ រស់នៅលើគំនរសំរាមដោយគ្មានអនាម័យ ជាពិសេសគឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមូលដ្ឋាន និងរាជធានីភ្នំពេញ។
-
ពលរដ្ឋជិត៨០គ្រួសារនៅសៀមរាបបារម្ភបាត់ផ្ទះ ដោយសារគម្រោងសង់អាងស្តុកទឹក
ប្រជាពលរដ្ឋ៧៥គ្រួសារ នៅស្រុកស្វាយលើ ខេត្ដសៀមរាប ស្វែងរកអន្ដរាគមន៍ពីតំណាងរាស្ដ្រ និងអភិបាលខេត្ដនេះឲ្យជួយទប់ស្កាត់ គម្រោងលើកទំនប់ទឹកកាត់ទទឹងអូរ ដើម្បីធ្វើអាងទឹកសម្រាប់ផ្គត់ផ្គង់ដល់កងទ័ព ដែលពួកគេអះអាងថា អាចបណ្ដាលឲ្យទឹកលិចលំនៅដ្ឋាន និងដំណាំពួកគាត់ដែលនៅពីខាងលើ ។
-
អ្នកមានជម្លោះដីធ្លីស្វែងរកដំណោះស្រាយជាថ្មីក្នុងខួបនៃការបណ្ដេញចេញ
អ្នកមានជម្លោះដីធ្លីមានគ្នាប្រមាណ៣០នាក់នៅព្រឹកថ្ងៃសុក្រនេះ ជំរុញជាថ្មីដល់សាលារាជធានីភ្នំពេញ និងរដ្ឋសភាឲ្យរកដំណោះស្រាយឲ្យខ្លួន ក្នុងខួប៣ឆ្នាំនៃការបណ្ដេញចេញដោយបង្ខំ ។ នៅព្រឹកថ្ងៃសុក្រនេះ អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់រៀបចំ ប្រារព្ធពិធីរំឮកខួប៣ឆ្នាំនៃការបណ្តេញចេញដោយបង្ខំនៃសហគមន៍បុរីកីឡា ដោយបាននាំគ្នាទៅតវ៉ា និងដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ទាមទាររកដំណោះស្រាយ ។ តំណាងពលរដ្ឋ៥នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅដាក់ញត្តិ ដោយខាងមន្ត្រីសាលារាជធានីភ្នំពេញបានសន្យាថានឹងធ្វើការឆ្លើយតបក្នុងសប្ដាហ៍ក្រោយ ។
-
សហគមន៍បុរីកីឡាជំរុញម្តងទៀត បន្ទាប់ពីបណ្តេញចេញ៣ឆ្នាំគ្មានដំណោះស្រាយ
អ្នកមានជម្លោះដីធ្លីមួយក្រុមនៅសហគមន៍បុរីកីឡាជំរុញម្តងទៀតនៅថ្ងៃសុក្រនេះ ឲ្យសាលារាជធានីភ្នំពេញ និងរដ្ឋសភាពន្លឿនកិច្ចអន្តរាគមន៍ផ្តល់សំណងដល់ជនរងគ្រោះ ខណៈការបណ្តេញចេញ៣ឆ្នាំមកនេះគ្មានដំណោះស្រាយ ។ តំណាងអ្នកតវ៉ាអ្នកស្រី ជុំ ង៉ាន់ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ាមុខសាលារាជធានីភ្នំពេញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ នេះថាបីឆ្នាំមកនេះ ពួកគេជាង១០០គ្រួសារដែលត្រូវបានបណ្តេញចេញ បានបោះតង់រស់នៅលើគំនរសំរាមក្រោមកាំជណ្តើរ និងជាយរបងផ្ទះអ្នកដទៃ រស់នៅបណ្តោះអាសន្ន ដើម្បីចេញតវ៉ា រកកិច្ចអន្តរាគមន៍ពីស្ថាប័ននានា ដើម្បីរកយុត្តិធ៌មរឿងបណ្តេញចេញ ។
-
អង្គការ៣៥ជំរុញរដ្ឋាភិបាលស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនៅផ្លូវវេងស្រេង
អង្គការសង្គមស៊ីវិលជាតិ និងសហគមន៍ ចំនួន៣៥ ជំរុញឲ្យរដ្ឋាភិបាលរកយុត្តិធម៌ដល់ជនរងគ្រោះដែលបានស្លាប់ របួស និងបាត់ខ្លួន ក្នុងអំពើហិង្សានៅលើផ្លូវវេងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ខណៈខួបមួយឆ្នាំខិតជិតមកដល់ ។ សេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ-សមាគម និងសហគមន៍ដីធ្លី ចំនួន៣៥ នៅថ្ងៃទី១ ខែមករានេះ ឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនរយនាក់គ្រោងនឹងប្រមូលផ្តុំគ្នានៅលើផ្លូវវេងស្រេងត្រង់ចំណុចដែលមានអំពើហិង្សាកើតឡើងដើម្បីចូលរួមរំឭកខួប១ឆ្នាំ និងអំពាវនាវរកយុត្តិធម៌ជូនជនរងគ្រោះ ។
-
សង្គ្រោះជាតិប្តូរគម្រោងរំឮកខួប១ឆ្នាំនៃអ្នកស្លាប់នៅផ្លូវវេងស្រេងមកទីលានប្រជាធិបតេយ្យវិញ
គណបក្សសង្គ្រោះជាតិ នឹងយកទីលានប្រជាធិបតេយ្យ ដើម្បីធ្វើពិធីរំឮកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍បាញ់សម្លាប់បាតុករ នៅផ្លូវវេងស្រេង បន្ទាប់ពីសាលារាជធានីបដិសេធមិនឲ្យធ្វើពិធីបង្សុកូលនៅកន្លែងកើតហេតុនោះ ។
-
សហគមន៍ដែលត្រូវបានបណ្តេញចេញព្រមានហែក្បូនរំឮកខួបដើម្បីក្រើនរំឭកឲ្យរកយុត្តិធម៌
សហគមន៍ដែលត្រូវបានបណ្តេញចេញ បណ្តាញព្រះសង្ឃ និងកម្មករ មានគ្នាប្រមាណជា១ពាន់អង្គនាក់ គ្រោងដើរហែក្បូនក្នុងរាជធានីភ្នំពេញ ក្នុងខូបគម្រប់មួយឆ្នាំនៃព្រឹត្តិការណ៍ការណ៍សម្លាប់កម្មករនៅផ្លូវវេងស្រេង និងខួបនៃការបណ្តេញចេញ ខណៈអ្នករងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ ។
-
ជនជាតិភាគតិចឃាត់គ្រឿងចក្រក្រុមហ៊ុនដីសម្បទានចិន
សហគមន៍ជនជាតិដើមភាគតិចគួយ បានចាប់ឃាត់គ្រឿងចក្រ និងអ្នកបើកបរពីរនាក់របស់ក្រុមហ៊ុនចិន ហើយគំរាមដុតគ្រឿងចក្រចោល បើគ្មានដំណោះស្រាយពីផលប៉ះពាល់ជូនពួកគាត់ខណៈដែលអាជ្ញាធរថា ផលប៉ះពាល់ត្រូវបានដោះស្រាយចប់អស់ហើយ។
-
ពលរដ្ឋក្នុងឃុំកោះស្តេចខេត្តកោះកុងបន្តបិទផ្លូវចូលក្រុមហ៊ុន ដើម្បីទាមទារឲ្យបើកផ្លូវចូលភូមិវិញ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន Union Development Co,. Ltd នៅព្រឹកថ្ងៃពុធនេះ បន្តបិទផ្លូវចូលទៅកាន់ក្រុមហ៊ុន ដើម្បីទាមទារឲ្យអាជ្ញាធរ និងក្រុមហ៊ុនបើកផ្លូវចូលភូមិរបស់ពួកគាត់ឡើងវិញ ដែលពលរដ្ឋអះអាងថា ក្រុមហ៊ុនបានចាក់ដីបិទ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅ ។ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង លោក ស៊ឹម គឹមសាន្ត ប្រាប់VODនៅព្រឹកនេះថា ពួកគាត់មានគ្នាប្រមាណជា៥០នាក់បានធ្វើការបិទផ្លូវនេះ ជិតមួយសប្តាហ៍មកហើយ តែពុំមានអាជ្ញាធរ ឬភាគីណាមួយចេញមកដោះស្រាយជូនពួកគាត់នោះទេ ។ លោកបានចោទអាជ្ញាធរស្រុក និងក្រុមហ៊ុនថាបានឃុនឃិតគ្នាចាក់ដីបិទផ្លូវចូលភូមិ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូល ។