កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
កម្មកររោងចក្រស៊ីម៉ងត៍ ចក្រីទីង ធ្វើកូដកម្មតវ៉ា
បុគ្គលិក-កម្មករខ្មែរប្រមាណ ១០០នាក់ ធ្វើការនៅក្រុមហ៊ុន ហ៊ូស៊ីន នៃរោងចក្រស៊ីម៉ងត៍ចក្រីទីង កាលពីម្សិលមិញ បានផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ ៤ ចំណុច ក្នុងនោះមានការដំឡើងប្រាក់ខែ ប្រាក់បំណាច់ឆ្នាំ ប្រាក់ថែសុខភាព និងសិទ្ធិស្មើគ្នាក្នុងការងាររវាងបុគ្គលិក-កម្មករខ្មែរ និងចិន។
-
ក្រុមអ្នកភូមិនៅអារ៉ែងរារាំងតំណាងក្រុមហ៊ុនចិន ២នាក់
អ្នកភូមិ មានភាពតានតឹង ដោយប្រឈមមុខជាមួយក្រុមតំណាងក្រុមហ៊ុនមួយដែលគេជួលឲ្យសិក្សាពីផលប៉ះពាល់បរិស្ថានដែលអាចនឹងកើតមាននៅតំបន់សាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង នៅ ខេត្តកោះកុង កាលពីម្សិលមិញ។ នេះបើយោងតាមសកម្មជនបរិស្ថានម្នាក់បានឲ្យដឹង។
-
CNRP នឹងរំលឹកខួបនៃការបាញ់សម្លាប់បាតុករនៅផ្លូវវេងស្រេង
គណបក្សសង្គ្រោះជាតិ នឹងរំលឹកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍សម្លាប់បាតុករ នៅផ្លូវវេងស្រេង ដោយសារសមត្ថកិច្ចបាញ់រះលើកម្មករ នៅគ្រាធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កាលពីដើម ឆ្នាំ២០១៤។ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ មានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ នៅបណ្តោយផ្លូវវេងស្រេង បណ្តាលឲ្យមនុស្សស្លាប់៥នាក់ បាត់ខ្លួន១នាក់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
-
រយៈពេល ១ ឆ្នាំថៃចាប់ខ្លួនពលរដ្ឋខ្មែរឆ្លងដែនទៅកាប់គ្រញូង ៤៥ នាក់
ក្នុងរយៈពេលមួយឆ្នាំ ទាហានថៃបានបាញ់មកលើប្រជាពលរដ្ឋកម្ពុជា ចំនួន ៦ លើកបណ្តាលឲ្យស្លាបម្នាក់ និងចាប់ខ្លួនចំនួន ៤៥ នាក់ ដោយសារឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅក្នុងប្រទេសថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ ដែលផ្ទុយទៅនឹងការរកឃើញរបស់សង្គមស៊ីវិល។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ។
-
ឆ្នាំនេះសង្គ្រោះបានជនរងគ្រោះពីការជួញដូរ ៧១នាក់
យ៉ាងហោចមានជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស ៧១នាក់ ក្នុងនោះមាន ១៤ នាក់ជាអនីតិជន ត្រូវបានសង្គ្រោះនៅក្នុងឆ្នាំនេះ។ នេះបើយោងតាម របាយការណ៍ប្រចាំ ឆ្នាំ២០១៤ របស់នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការនគរបាលជាតិ ពីថ្ងៃចន្ទ។
-
សហជីពជំរុញម្តងទៀតឲ្យរដ្ឋាភិបាលតាមចាប់ខ្លួនអ្នកបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេងមកកាត់ទោស
ក្រុមការងារធ្វើការផ្តោតលើសិទ្ធិកម្មករនៅថ្ងៃពុធនេះ ជំរុញម្តងទៀតឲ្យរដ្ឋាភិបាលតាមចាប់ខ្លួន អ្នកនៅពីក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់កម្មករតវ៉ានៅផ្លូវ៉េងស្រេងកាលពីជិត១ឆ្នាំមុនមកផ្តន្ទាទោស ខណៈជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ ។
អានបន្ត -
ស្ថានភាពសិទ្ធិមនុស្សនិងភាពអយុត្តិធម៌សង្គមក្នុងឆ្នាំ២០១៤
បើទោះជាកម្ពុជា ជាហត្ថលេខីនៃសន្ធិសញ្ញាការពារសិទ្ធិមនុស្ស និងដាក់បញ្ចូលច្បាប់សិទ្ធិមនុស្សអន្តរជាតិជាច្រើនទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយ ក៏អ្នកឃ្លាំមើលការអនុវត្ត និងគោរពគោលការណ៍សិទ្ធិមនុស្ស មើលឃើញថា នៅតែជាបញ្ហាគួរអោយព្រួយបារម្ភ។ តើបញ្ហាជាក់ស្ដែងនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១៤ កន្លងទៅនេះ មានសភាពយ៉ាងណាខ្លះ?
-
រាជរដ្ឋាភិបាលបានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋជាង៣,៨លានប័ណ្ណ
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុប្រយោគកាត់ផ្ទៃដីសរុបជាង១,២លានហិកតា និងបានចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានជាង៣,៨លានប័ណ្ណ គិតមកដល់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤។
-
ក្នុង ឆ្នាំ២០១៤ កូដកម្មបាតុកម្មបានកើតឡើងចំនួន ២៩០ លើក
គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងរយៈពេលពេញមួយឆ្នាំនៃ ឆ្នាំ២០១៤ នេះ កូដកម្មរបស់កម្មករ កើតមានឡើងចំនួន ២៧៦ រោងចក្រ ស្មើនឹង ២៩០ លើកដោយមានកូដករជាង ១២ ម៉ឺននាក់ចូលរួម គឺមានការថយចុះច្រើនបើធៀបទៅនឹង ឆ្នាំ២០១៣។
-
អ្នកភូមិនៅព្រះវិហារប្រឈមមុខជាមួយក្រុមហ៊ុនចិនរឿងទំនាស់ដី
ជនជាតិភាគតិចកួយ ៣ភូមិ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចាប់ផ្ដើមប្រឈមមុខជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង រយៈពេល ៣ថ្ងៃមកហើយ បន្ទាប់ពីក្រុមហ៊ុននេះយកគ្រឿងចក្រទៅឈូសពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចំការ។ តាំងតែពីល្ងាចថ្ងៃទី២៩ រហូតមកដល់ម៉ោងជាង ៣រសៀល ថ្ងៃទី៣០ ខែធ្នូ ក្រុមជនជាតិភាគតិចបានលើកគ្នាហ៊ុមព័ទ្ធចាប់មនុស្ស ២នាក់ ព្រមទាំងគ្រឿងចក្រ ២គ្រឿង ដែលចូលទៅឈូសឆាយពង្រីកផ្ទៃដីក្រុមហ៊ុននោះ។ ក្រុមជនជាតិភាគតិចកួយជាង ២៥០នាក់ មកពីសហគមន៍ស្រែព្រាង សហគមន៍ប្រមេរ និងបុសធំ បានប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតឹងតែងជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង ជាមួយអាជ្ញាធរស្រុកត្បែងមានជ័យ មន្ត្រីមន្ទីរកសិកម្ម និងប៉ូលិសខ្លះ កាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ។
-
កម្មកររោងចក្រស៊ីម៉ងត៍នៅកំពតទាមទារលក្ខខណ្ឌការងារប្រសើរ
កម្មកររោងចក្រស៊ីម៉ងត៍ ចក្រីទីង នៅខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ តវ៉ាទាមទារឲ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ខែ និងធានារ៉ាប់រងសេវាសុខភាព។ ក៏ប៉ុន្តែភាគីរោងចក្រនៅមិនទាន់ឆ្លើយតបទៅនឹងការតវ៉ារបស់កម្មករនៅឡើយទេ។ កម្មករប្រុសស្រីជិត ១០០នាក់ ប្រមូលផ្ដុំនៅមុខការិយាល័យក្រុមហ៊ុន រោងចក្រផលិតស៊ីម៉ងត៍ ចក្រីទីង ទាមទារលក្ខខណ្ឌការងារ ៤ចំណុច។ ការទាមទារទាំងនោះរួមមាន ទាមទារដំឡើងប្រាក់ខែកម្មករក្រោយធ្វើការឲ្យក្រុមហ៊ុនបានរយៈពេលមួយឆ្នាំ ដូចដែលបានចែងក្នុងកិច្ចសន្យាការងារ ទាមទារប្រាក់ឧបត្ថម្ភ ថែរក្សាសុខភាព និងសង្គ្រោះព្យាបាលជំងឺនៅពេលមានគ្រោះថ្នាក់ ពេលបំពេញការងារ ទាមទារប្រាក់បំណាច់ ឬប្រាក់ខែទី១៣ និងទាមទារឲ្យកម្មករបុគ្គលិកខ្មែរមានសិទ្ធិស្មើបុគ្គលិកចិន ធ្វើការក្នុងរោងចក្រនោះដែរ។
-
គ្រូបង្រៀនវិទ្យាល័យមួយនៅកំពង់ឆ្នាំងស្នើស៊ើបអង្កេតអំពើពុករលួយក្នុងការបើកប្រាក់ខែ
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ រកឃើញពីភាពមិនប្រក្រតីនៃការបើកប្រាក់បៀវត្សរ៍ក្នុងវិស័យអប់រំរបស់ខេត្តនេះ។ ពួកគេអះអាងថា បច្ចុប្បន្នយ៉ាងហោចណាស់មានឈ្មោះគ្រូបង្រៀនកម្រិតវិទ្យាល័យ និងបឋមសិក្សាចំនួន ៥នាក់ មិនដែលទៅបំពេញការងារ ឬបង្រៀនទាល់តែសោះ ប៉ុន្តែមានឈ្មោះបើកប្រាក់បៀវត្សរ៍ជារៀងរាល់ខែ។ ក្រុមគ្រូបង្រៀន និងសមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រឆាំង ស្នើឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេតពេញលេញមួយ ទាក់ទងករណីកេងបន្លំថវិកាជាតិ ឬប្រើឈ្មោះខ្មោចដើម្បីបើកប្រាក់ខែនៅវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និងនៅសាលារៀនខ្លះទៀតដែលមានបញ្ហាដូចគ្នានេះ។
-
សាលាឧទ្ធរណ៍លើកពេលសម្រេចលើសំណើសុំនៅក្រៅឃុំរបស់ព្រះសង្ឃ២អង្គ
សភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ សម្រេចលើកពេលប្រកាសសេចក្ដីសម្រេចសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ព្រះសង្ឃពីរអង្គនៅវត្តស្ទឹងមានជ័យ ទៅដើមខែមករា ឆ្នាំក្រោយ។ ការសម្រេចនេះបន្ទាប់ពីសភាស៊ើបសួរបានបើកការសាកសួរអតីតព្រះសង្ឃទាំង ២អង្គរយៈពេល ១៥នាទី។ សភាស៊ើបសួរសាលាឧទ្ធរណ៍ដែលដឹកនាំដោយចៅក្រម សេង ស៊ីវុត្ថា កំណត់យកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៨ព្រឹកជាពេលវេលាប្រកាសជាសាធារណៈពីសេចក្ដីសម្រេចចំពោះសំណើសុំនៅក្រៅឃុំរបស់ព្រះសង្ឃ ២អង្គដែលគង់នៅវត្តស្ទឹងមានជ័យ។
-
សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកា ករណីឃុំខ្លួនអតីតសង្ឃដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងវៀតណាម
សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃ២អង្គ ដែលសកម្មតវ៉ារឿងជម្លោះដីធ្លី និងទាមទារឲ្យវៀតណាមសុំទោសពីការបំភ្លៃប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ។ ក្រោយពីសភាសាកសួរនៃសាលាឧទ្ធរណ៍ បើកសវនាការសួរជនត្រូវចោទ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះប្រមាណ២០នាទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក សេង ស៊ីវត្ថា ប្រកាសថាសាលដីកានឹងប្រកាសនៅម៉ោង៨ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ទាក់ទិននឹងបទចោទចូលរួមសមាគមជនទុច្ចរិត ដែលសាលាដំបូងសម្រេចឲ្យឃុំខ្លួនតាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
-
គ្រួសារយុវជនដែលស្លាប់ដោយសារផ្ទុះកាំជ្រួចសុំសំណងជំងឺចិត្តពីលោក ហ៊ុន សែន
ឪពុកម្តាយយុវជនដែលបានស្លាប់ដោយសារផ្ទុះកាំជ្រួចនៅថ្ងៃខួប១០ ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រនោះ ស្វែងរកអន្តរាគមន៍ជាលើកទីពីរ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្តល់ថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។ ការស្នើនេះធ្វើឡើងតាមលិខិតចុះថ្ងៃទី២៩ ខែធ្នូ របស់លោក វ៉ាន់ ណាគ្រី វ័យ៥១ឆ្នាំ និងភរិយាឈ្មោះ ផាន ឈុនតេង រស់នៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវជាឪពុកម្តាយរបស់យុវជនឈ្មោះ ណាគ្រី ដារូ អាយុ២៣ឆ្នាំ ដែលបានស្លាប់ដោយសារការផ្ទុះកាំជ្រួច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ក្នុងពិធីប្រារព្ធខួប១០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ។
-
ជនជាតិដើមភាគតិចរារាំងសកម្មភាពចុះសិក្សាដើម្បីធ្វើទំនប់វារីអគ្គីសនីជាយអារ៉ែង
ជនជាតិដើមភាគតិចជងនៅខេត្តកោះកុង នាំគ្នាទប់ស្កាត់កំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល មិនឲ្យចូលតំបន់ជាយអារ៉ែង ដែលចុះសិក្សាដើម្បីធ្វើទំនប់វារីអគ្គីសនីនៅតំបន់នោះ ដែលពួកគេយល់ថាធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅ និងខូចបរិស្ថានធ្ងន់ធ្ងរ ។ សមាជិកអង្គការមាតាធម្មជាតិ លោក ស៊ីន សំណាង ឲ្យVODដឹងនៅរសៀលថ្ងៃអង្គារទី៣០នេះថា អ្នកភូមិប្រមាណជា៤០នាក់ បោះតង់មុខបន្ទាយទាហានចាស់ ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ខណៈមានបុគ្គលិកក្រុមហ៊ុន និងទាហានប្រមាណ១០នាក់កាន់កាំភ្លើង ដើរសិក្សាពីភូមិមួយទៅភូមិមួយនៅតំបន់ជាយអារ៉ែង ។ លោកបន្តថា ពេលនោះប្រជាពលរដ្ឋដេញពួកគេចេញពីភូមិ ព្រោះមិនចង់ឲ្យសង់ទំនប់វារីអគ្គីសនីជាយអារ៉ែង។
-
គ្រួសារយុវជនស្លាប់ដោយសារការបាញ់កាំជ្រួចសុំឲ្យនាយករដ្ឋមន្ត្រីឧបត្ថម្ភជីវភាព
ឪពុកម្ដាយយុវជនដែលស្លាប់ដោយសារការបាញ់កាំជ្រួចខុសបច្ចេកទេស កាលពីថ្ងៃទី២៩ តុលា ក្នុងព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំព្រះមហាក្សត្រគ្រងរាជសម្បត្តិ បានសរសេរលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំប្រាក់ឧបត្ថម្ភដល់ពួកគាត់ដើម្បីទ្រទ្រង់ជីវភាពរស់នៅ។ ការដាក់លិខិតទៅនាយករដ្ឋមន្ត្រីនេះ នៅក្រោយពេលដែលសាច់ញាតិអ្នកស្លាប់បានដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា ព្រះបរមរាជវាំង ទៅស្ថាប័នរដ្ឋសភា ក្រសួងការពារជាតិ ឲ្យទទួលខុសត្រូវចំពោះការស្លាប់តែគ្មានលទ្ធផល។ អ្នកស្រី ផាន ឈុនតេង ម្ដាយយុវជនដែលស្លាប់ដោយសារផ្ទុះកាំជ្រួច ថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ថា គាត់ទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារពីរាជរដ្ឋាភិបាល ចំពោះការធ្វេសប្រហែសបណ្ដាលឲ្យផ្ទុះកាំជ្រួចត្រូវកូនប្រុសរបស់គាត់ស្លាប់ដោយសារតែការធ្វេសប្រហែស៖ «ខ្ញុំសូមផ្ដាំទៅការរៀបចំបុណ្យនានានៅថ្ងៃក្រោយ សូមឲ្យមានការពិនិត្យពិច័យឲ្យបានម៉ត់ចត់ និងកុំឆ្លើយថាជាកំហុសបច្ចេកទេសដូច្នេះទៀត»។
-
ពលរដ្ឋខេត្តបន្ទាយមានជ័យតវ៉ាមុខសាលាខេត្តឲ្យពន្លឿនដោះស្រាយទំនាស់ដីធ្លី
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ តវ៉ានៅមុខសាលាខេត្ត ជំរុញឲ្យពន្លឿនរកដំណោះស្រាយទំនាស់ដីធ្លី ដោយពួកគេអះអាងថា មានក្រុមហ៊ុនថ្មកំបោរមួយឈ្មោះ CYL អ៊ីនវេសមិន បានបោះបង្គោលលើដីស្រែចំការរបស់អ្នកភូមិ ។
-
បក្សប្រឆាំងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតកញ្ចប់ថវិកាពិសេសសម្រាប់អ្នកឆ្លងមេរោគអេដស៍នៅបាត់ដំបង
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា នៅថ្ងៃចន្ទនេះ អំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់កញ្ចប់ថវិកាពិសេសរបស់ជាតិ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការឆ្លងមេរោគអេដស៍នៅក្នុងខេត្តបាត់ដំបង ខណៈដែលពួកគាត់កំពុងតែជួបបញ្ហាវិបត្តិផ្លូវចិត្ត និងជីវភាព។
-
ពលរដ្ឋរតនគិរីចោទក្រុមហ៊ុនមួយថាឈូសឆាយដីប៉ះពាល់ដល់ដីសហគមន៍ពួកគេ
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្ដរតនគិរី អះអាងថាក្រុមហ៊ុនរ័ត្នសុខនបានឈូសឆាយប៉ះពាល់ដីសហគមន៍របស់ពួកគេ ដែលត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីខែមិថុនា ឆ្នាំ២០១២។ ប្រជាពលរដ្ឋនៅភូមិសាមុត្រលើ លោក រមាណ សូត្រ ឲ្យVODដឹងថាភាគីពាក់ព័ន្ធ រួមមានតំណាងក្រុមហ៊ុន ប្រធានសហគមន៍ភូមិមុត្រលើ ក្រុមប្រឹក្សាឃុំសេដា និងតំណាងអង្គការលីកាដូ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសិក្សាអំពីការប៉ះពាល់ដល់ដីសហគមន៍បម្រុងទុកនៅភូមិសាមុត្រលើ។ លោកបន្តថាក្រុមហ៊ុនរ័ត្នសុខនបានយល់ព្រមផ្អាកការឈូសឆាយដីរយៈពេល៥ថ្ងៃចាប់ពីថ្ងៃនេះ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធចុះមកកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់រវាងដីសហគមន៍ និងព្រំប្រទល់ដីដែលក្រុមហ៊ុនត្រូវឈូសឆាយ។