កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
អ្នកធ្វើការតាមផ្ទះត្រូវបានម្ចាស់ផ្ទះរំលោភបំពានជាង ៥០ ករណី
បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជាបានរកឃើញថា ការរំលោភបំពាននិងការធ្វើទុក្ខបុកម្នេញផ្សេងៗពីសំណាក់ម្ចាស់ផ្ទះ ទៅលើកម្មករធ្វើការតាមផ្ទះក្នុងឆ្នាំ ២០១៤ នេះ បានកើតមានជាង ៥០ ករណី ក្នុងនោះ ៣២ ករណី ត្រូវបានដោះស្រាយ ដោយអ្នករងគ្រោះភាគច្រើនគឺជាកុមារអាយុចន្លោះពី ១៤ ទៅ ១៦ ឆ្នាំ។ នៅក្នុងមហាសន្និបាតលើកទី២ របស់បណ្តាញកម្មករធ្វើការតាមផ្ទះ កម្ពុជា ដែលធ្វើឡើងនៅភោជនីយដ្ឋានខ្មែរសូរិន្ទកាលពីម្សិលមិញ លោកស្រី យឹម សុធី អនុប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤ នេះ បណ្តាញបានធ្វើការដោះស្រាយវិវាទជូនកម្មករធ្វើការតាមផ្ទះ ដែលរងការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តរួមទាំងការធ្វើទារុណកម្មផងនោះ បានចំនួន ៣២ករណី ដែលកម្មករភាគច្រើនមានអាយុក្រោម១៨ឆ្នាំ។
-
ព្រឹទ្ធសភាប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃស្អែក
អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាឲ្យដឹងថា ព្រឹទ្ធសភានឹងធ្វើការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅព្រឹកស្អែកនេះ ។ សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ និងបានកំណត់យកថ្ងៃអង្គារ ទី៣០ ខែធ្នូ ដើម្បីបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈតែមួយគត់គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
-
សហគមន៍ជនជាតិដើមភាគតិចឃាត់គ្រឿងចក្រក្រុមហ៊ុន២គ្រឿង ប្រឆាំងនឹងការឈូសឆាយដី
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយដែលរស់នៅក្នុងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិនឈ្មោះឡានហ្វេង នៅល្ងាចថ្ងៃចន្ទនេះបានឃាត់ទុកគ្រឿងចក្ររបស់ក្រុមហ៊ុនចំនួន២គ្រឿង ដោយចោទថាបានឈូសឆាយដីរបស់ពួកគេ។ អ្នកស្រី នួន ម៉ុន អាយុ៦៣ឆ្នាំ ជាសមាជិកសហគមន៍ជនជាតិដើមភាគតិច មានប្រសាសន៍ថាប្រជាពលរដ្ឋជាង៨០នាក់ នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃចន្ទនេះ បានសម្រេចនាំគ្នាឃាត់គ្រឿងចក្រចំនួន២គ្រឿង មិនឲ្យឈូសឆាយដីប្រជាពលរដ្ឋបន្តទៀត ដោយទាមទារឲ្យមានដំណោះស្រាយពីអាជ្ញាធរ។ អ្នកស្រីបន្តថាមន្រ្តីមន្ទីរកសិកម្មខេត្ត រួមមានទាំងកម្លាំងនគរបាល៤នាក់ បានចុះមកពិនិត្យមើល និងទាមទារឲ្យប្រគល់គ្រឿងចក្រនោះវិញ តែប្រជាពលរដ្ឋមិនព្រម ដោយទាមទាររកដំណោះស្រាយជាមុនសិន។ អ្នកស្រីថាតំណាងមន្ទីរកសិកម្មដែលជាប្រធានមន្ទីរអះអាងថាហេតុអ្វីបានជាប្រជាពលរដ្ឋមិនយល់ព្រមក្នុងការវាស់ដី។
-
ពលរដ្ឋនៅស្រុកគីរីសាគរ បិទផ្លូវតវ៉ាជាមួយក្រុហ៊ុនចិន ឈានចូលដល់ថ្ងៃទីបួន
ពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុងប្រមាណ ១០០នាក់ បានបិទផ្លូវតវ៉ាជាមួយក្រុមហ៊ុនចិនឈ្មោះ ញូញៀន ចូលដល់ថ្ងៃទីបួន ដើម្បីទាមទារឲ្យក្រុមហ៊ុន បើកផ្លូវ ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ឲ្យបានធ្វើដំណើរឡើងវិញ។ លោក នាង បូរ៉ាទីណូ មន្ដ្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តកោះកុង បានឲ្យដឹងថា ពលរដ្ឋប្រមាណ ១០០នាក់ ដែលរស់ក្នុងតំបន់ពយជប៉ុន សិ្ថតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ បានធើ្វការតវ៉ាបិទផ្លូវជាប់ៗគ្នាអស់រយៈពេលបួនថ្ងៃមកហើយ ពោលគឺ ចាប់ពីថ្ងៃទី២៦ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុនចិនញូញៀន បើកផ្លូវចាស់ ដែលពួកគាត់ធ្លាប់ឆ្លងកាត់ពីមុនមក ឲ្យបានធើ្វដំណើរឆ្លងកាត់ឡើងវិញ ប៉ុន្តែក្រុមហ៊ុនចិន បានបដិសេដ រួចអាជ្ញាធរពុំមានលទ្ធភាពរកដំណោះស្រាយជូនឡើយ។
-
ពលការនីខ្មែរនៅកូរ៉េគ្រោះថ្នាក់ការងារបាក់ជើងស្វែងរកការអន្តរាគមន៍
ពលការនីខ្មែរម្នាក់បំពេញការងារនៅប្រទេសកូរ៉េខាងត្បូងដែលបានបាក់ជើងដោយសាររថយន្តបុកពេលបំពេញការងារ អំពាវនាវឲ្យមានការអន្តរាគមន៍ពីរដ្ឋាភិបាល ដោយអះអាងថាក្រុមហ៊ុនមិនបានទទួលខុសត្រូវ ។
-
ព្រះសង្ឃនិមន្តបិណ្ឌបាតសកម្មជនដីធ្លីឃុំខ្លួននៅពន្ធនាគារព្រៃសបញ្ឈប់ធ្វើកូដកម្មបង្អត់អាហារ
ព្រះសង្ឃប្រមាណ២០អង្គ នៅព្រឹកថ្ងៃអាទិត្យនេះ និមន្តបិណ្ឌបាតដល់សកម្មជនជាប់ឃុំទាំង១៨នាក់ បញ្ឈប់ការធ្វើកូដកម្មបង្អត់អាហារ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព។ នៅព្រឹកថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋ កូន និងសាច់ញាតិ រួមទាំងព្រះសង្ឃប្រមាណ ១០០អង្គ/នាក់ ប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស (មណ្ឌលកែប្រែទី២) បាតុកម្មតវ៉ាឲ្យដោះលែងអ្នកជាប់ឃុំទាំង ១៨នាក់។ ក្នុងការប្រមូលផ្តុំនោះ ព្រះសង្ឃ២០អង្គដែលចូលរួមនិមន្តបិណ្ឌបាត ឬស្នើសុំឲ្យអ្នកជាប់ឃុំទាំងនោះឈប់ធ្វើកូដកម្មបង្អត់អាហារ ហើយព្រះសង្ឃក៏បានធ្វើសមាធិ និងសូត្រធម៌ទេសនាផងដែរ។
-
ខ្មែរ | ព័ត៌មានថ្មីៗ | ដីធ្លី ពលរដ្ឋនៅឃុំកោះស្ដេចខេត្តកោះកុងតវ៉ាឲ្យក្រុមហ៊ុនចិនឈូសដីបើកផ្លូវចូលភូមិ
ប្រជាពលរដ្ឋជិត ៣០គ្រួសារ មានលំនៅឋានក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បានដង្ហោយរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និងមានការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុកគីរីសាគរ។
-
ពលរដ្ឋនៅឃុំកោះស្តេចខេត្តកោះកុងដង្ហោយរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Union Devotement Group នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ស្នើរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី និងអង្គការសង្គមស៊ីវិល ដោយពលរដ្ឋអះអាងថា ក្រុមហ៊ុនចិន និងអាជ្ញាធរស្រុកឃុបឃិតគ្នាឈូសឆាយយកដីពួកគាត់។
-
ជនជាតិព្នងនៅមណ្ឌលគិរីស្នើរដ្ឋាភិបាលអន្តរាគមន៍បញ្ឈប់ឈូសឆាយដីនិងគំរាមសកម្មជន
ជនជាតិដើមភាគតិចព្នងដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ប៊ិន ភឿក ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យអន្តរាគមន៍បញ្ឈប់ការគំរាមកំហែងសកម្មជនការពារព្រៃឈើ និងដីធ្លី និងបញ្ឈប់ការឈូសឆាយរំលោភដីពួកគាត់។ នៅព្រឹកថ្ងៃទី២៣ ធ្នូ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) បានធ្វើសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ ដើម្បីស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គិតគូរដល់ពលរដ្ឋដែលជាជនជាតិដើមភាគតិចព្នង ដែលកំពុងរងការគំរាមកំហែងពីក្រុមហ៊ុន។
-
ជនភៀសខ្លួនម៉ុងតាញ៉ាទាំង១៣នាក់ទទួលបានលិខិតស្នាក់នៅកម្ពុជាបណ្ដោះអាសន្ន
ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាម ១៣ នាក់ ដែលមន្ត្រីអង្គការសិទ្ធិមនុស្សសហប្រជាជាតិ និងនគរបាលក្រសួងមហាផ្ទៃ ដឹកពីខេត្តរតនគិរី មករាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២១ ធ្នូ ទទួលបានលិខិតស្នាក់នៅបណ្ដោះអាសន្ននៅកម្ពុជា។
-
ព្រះសង្ឃ និងពលរដ្ឋតវ៉ាមុខតុលាការទាមទារឲ្យទម្លាក់ការចោទប្រកាន់លើព្រះតេជគុណ កែវ សុម៉ាលី
ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ២០០អង្គ/នាក់ នៅព្រឹកថ្ងៃអង្គារនេះ ធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញទាមទារឲ្យទម្លាក់ ការចោទប្រកាន់លើព្រះតេជគុណ កែវ សុម៉ាលីនិងថាការកោះហៅព្រះសង្ឃចូលបំភ្លឺក្នុងភេទជាសង្ឃនេះជាការរំលោភលើស្ថាប័នព្រះពុទ្ធសាសនា ។
-
បេសកកម្ម២៣ឆ្នាំរបស់លោក បេអាត រីចឆ្នឺ ក្នុងការជួយកុមារកម្ពុជា
មន្ទីរពេទ្យគន្ធបុប្ផា ឲ្យដឹងថាក្នុងរយៈពេល២៣ឆ្នាំ ខ្លួនបានពិនិត្យព្យាបាលកុមារកម្ពុជា១៣លានករណី ក្នុងនោះ ផ្នែកពិគ្រោះជំងឺក្រៅ និងព្យាបាលជំងឺកុមារឈឺធ្ងន់ បានចំនួន១ ៥៦០ ០០០នាក់ ។ លិខិតរបស់ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក បេអាត រីចឆ្នឺ (Beat Richner) ជនជាតិស្វីស វ័យជិត៧០ឆ្នាំ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មក មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៥៦០លានដុល្លារអាមេរិក ។ លិខិតឲ្យដឹងទៀតថា ថវិកាទាំងនេះមន្ទីរពេទ្យទទួលបានមកពីរដ្ឋាភិបាលកម្ពុជាជិត២០លានដុល្លារ ស្មើនឹង ៣,៥% (១៩ ៦០០ ០០០ដុល្លារ) ពីរដ្ឋាភិបាលស្វីសប្រមាណ២៥លានដុល្លារ ស្មើនឹង ៤,៥% (២៥ ២០០ ០០០ដុល្លារ) ដោយឡែកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា របស់លោក បេអាត រីចឆ្នឺ ផ្ទាល់មានជាង៥១៥លានដុល្លារ ស្មើនឹង៩២% ( ៥១៥ ២០០ ០០០ដុល្លារ) ។
-
សហភាពអឺរ៉ុបប្រកាសផ្ដល់ជំនួយ៥១០លានដុល្លារដល់កម្ពុជាពីឆ្នាំ២០១៤ ដល់២០២០
សហភាពអឺរ៉ុប (European Union) ប្រកាសថា ខ្លួនបានបម្រុងទុកប្រាក់ចំនួន៤១០អឺរ៉ូ (ប្រហែល៥១០ដុល្លារអាមេរិក) សម្រាប់ផ្ដល់ជាជំនួយក្នុងការពង្រឹងវិស័យ៣នៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ ។ សេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយពីទីក្រុងប្រ៊ូសែល (Brussels) ចុះថ្ងៃទី២២ ខែធ្នូ ឲ្យដឹងថា វិស័យទាំង៣ដែលជំនួយនេះនឹងផ្ដោតលើរួមមាន វិស័យកសិកម្មនិងការគ្រប់គ្រងធនធានធម្មជាតិ វិស័យអប់រំ និង វិស័យរដ្ឋបាលនិងអភិបាលកិច្ចល្អ ។
-
ប្រជាពលរដ្ឋប្រមាណ១០០នាក់បិទផ្លូវជាតិលេខ៦អានៅក្នុងសង្កាត់ព្រែកលៀប
ប្រជាពលរដ្ឋប្រមាណ១០០នាក់ បានបិទផ្លូវជាតិលេខ៦អានៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីប្រឆាំងការរំលោភយកដីជាកម្មសិទ្ធិរបស់ពួកគេ៧០០០ម៉ែត្រការេ ។ នៅព្រឹកនេះប្រជាពលរដ្ឋដែលអះអាងថា ពាក់ព័ន្ធនឹងកម្មសិទ្ធិដី៧០០០ម៉ែត្រការ៉េនោះ បាននាំគ្នាប្រមូលផ្តុំដោយមានលើកយកគ្រែយកបិទផ្លូវនៅចន្លោះវិទ្យាល័យព្រែកលៀប និង សាលាកសិកម្មព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
-
សមត្ថកិច្ចបើកការសាកសួរជនជាតិម៉ុងតាញ៉ាទាំង១៣នាក់
ក្រុមមន្ត្រីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបើកការសាកសួរជនជាតិភាគតិចវៀតណាម (ម៉ុងតាញ៉ា) ទាំង១៣នាក់ ដែលសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា ។ ព័ត៌មានចុះផ្សាយលើគេហទំព័រអគ្គស្នងការនគរបាលជាតិបានដកស្រង់សម្ដីលោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ថា មន្ត្រីជំនាញបានចាប់ផ្តើមសាកសួរជនភៀសខ្លួនទាំងនោះ តាមនីតិវិធីច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ ដោយមានការចូលរួមសង្កេតការណ៍ពីខាងតំណាងឧត្ដមស្នងការជនភៀសខ្លួនអង្គការសហប្រជាជាតិផងដែរ ។
-
ពលរដ្ឋ៦គ្រួសារនៅព្រែកលៀបតវ៉ាបិទផ្លូវដើម្បីរកដំណោះស្រាយ
ពលរដ្ឋ៦គ្រួសារ នៅភូមិព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តវ៉ាបិទផ្លូវជាតិលេខ៦អា ខាងមុខសាលាកសិកម្មព្រែកលៀប នៅព្រឹកថ្ងៃទី២៣ ធ្នូ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អេង កាំង។ ពលរដ្ឋអះអាងថា ពួកគាត់រស់នៅភូមិព្រែកលៀប តាំងពីឆ្នាំ១៩៧៩ ដោយមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែក្រុមហ៊ុន អេង កាំង ចោទប្រកាន់ពលរដ្ឋ ៦គ្រួសារនោះ ថាបានរស់នៅខុសច្បាប់លើដីរបស់ក្រុមហ៊ុន ហើយក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យពលរដ្ឋសងប្រាក់ជំងឺចិត្តទៅក្រុមហ៊ុន ក្នុងមួយគ្រួសារចំនួន ១ម៉ឺនដុល្លារថែមទៀត។
-
តើការចេញច្បាប់ហាមព្រះសង្ឃមិនឲ្យបោះឆ្នោត ចំណេញសម្រាប់កម្ពុជាទេ?
សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈស្នើទៅព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងគណបក្សនយោបាយបង្កើតច្បាប់គ្រប់គ្រងព្រះសង្ឃ ដើម្បីកុំឲ្យព្រះសង្ឃមានសិទ្ធិចូលរួមបោះឆ្នោត ។ សង្ឃប្រកាសរបស់សម្តេចសង្ឃរាជទាំងពីរគណៈ ចុះផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ឲ្យដឹងថាគណៈសង្ឃបិណ្ឌបាត្រស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធរៀបចំនីតិវិធីច្បាប់យ៉ាងណា កុំឲ្យព្រះសង្ឃចូលរួមសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយ និងការចូលរួមបោះឆ្នោតគាំទ្រគណបក្សនយោបាយជាដើម ។ សង្ឃប្រកាសបញ្ជាក់ថា សំណើនោះដើម្បីឲ្យព្រះសង្ឃ ភិក្ខុ សាមណេរពុទ្ធសាសនាខ្មែរឲ្យស្ថិតនៅក្នុងអព្យាក្រឹត្យភាព បំពេញកាតព្វកិច្ចជាស្រែបុណ្យដ៏ប្រសើររបស់ពុទ្ធបរិស័ទទូទៅ និងដើម្បីទ្រទ្រង់សីល សមាធិបញ្ញាឲ្យបរិសុទ្ធផូរផង់ និងទ្រទ្រង់សាសនាដែលជាសាសនារបស់រដ្ឋឲ្យគង់វង្ស ។
-
អង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លើសកម្មជនបក្សប្រឆាំង១១នាក់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទាមទារឲ្យតុលាការកម្ពុជាទម្លាក់រាល់ការចោទប្រកាន់លើមន្ត្រី និងសកម្មជនបក្សប្រឆាំងទាំង១១នាក់ ដោយអះអាងថាសវនាការនេះជាការសងសឹកផ្នែកនយោបាយ ។ ការស្នើនេះបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅមន្ត្រី និងអ្នកគាំទ្របក្សប្រឆាំងឲ្យចូលសវនាការនៅថ្ងៃទី២៥ ខែធ្នូ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទដឹកនាំ និងចូលរួមក្នុងចលនាកុបកម្ម ។
-
កុមារីម្នាក់ត្រូវគេសង្ស័យថាម្តាយចាក់ទឹកអាស៊ីតឲ្យរបួសដើម្បីសុំទាន
ក្រុងប៉ោយប៉ែត៖ កុមារីម្នាក់ស្ថិតក្នុងវ័យអាយុខ្ទង់៨ឆ្នាំត្រូវស្ត្រីវ័យចំណាស់ម្នាក់អះអាងថា កុមារីនោះត្រូវជាកូនស្រីបង្កើតរបស់ខ្លួន មានសភាពពិកាជើងម្ខាងនិងមានស្លាកស្នាមរបួសផ្នែកជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរកំរើកក៏មិនរួចចំណែកបាទជើងរបស់កុមារីនោះវិញរួញជាប់និងសាច់ជើងមើលទៅគួរឲ្យសង្វេគជាពន់ពេក ។