កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
ពន្ធនាគារព្រៃសនឹងបញ្ជូនស្ត្រីសកម្មជនដីធ្លីមកសង្គ្រោះបន្ទាន់ ដោយសារមានបញ្ហាសុខភាពធ្ងន់ធ្ងរ
ស្ត្រីជាសកម្មជនដីធ្លីម្នាក់នៅតំបន់បឹងកក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសត្រូវបានអះអាងមកថា នឹងបញ្ជូនចេញមកព្យាបាលនៅមន្ទីរពេទ្យក្រៅមន្ទីរឃុំឃាំងនាថ្ងៃចន្ទនេះ បន្ទាប់ពីគ្រូពេទ្យពិនិត្យឃើញថា ស្ត្រីរូបនោះមានបញ្ហាសុខភាពទ្រុតទ្រោមខ្លាំង ។ ស្ត្រីនៅតំបន់បឹងកក់យ៉ាងតិច១១នាក់រួមមានអ្នកស្រី ទេព វន្នី, បូ ឆវី, គង់ ចន្ថា, កញ្ញា សុង ស្រីលាភ និងអ្នកស្រី ផាន់ ឈុនរ៉េត ជាដើម ត្រូវសមត្ថកិច្ចចាប់ឃុំខ្លូននៅពន្ធនាគារព្រៃស កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលពួកគេតវ៉ាជំរុញឲ្យអាជ្ញាធររំដោះទឹកជន់លិចសហគមន៍ ដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ។
-
មេធាវីអន្តរជាតិសង្ឃឹមតុលាការស៊ើបអង្កេតបឋមលើបណ្ដឹងប្រឆាំងលោក ហ៊ុន សែន
ក្រុមមេធាវីអន្តរជាតិដែលបានដាក់ពាក្យបណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែងក្តីសង្ឃឹមថា ការគាំទ្រឲ្យស៊ើបអង្កេតក្រុមអ្នកមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន អាចជំរុញឲ្យតុលាការបើកការស៊ើបអង្កេតជាបឋមលើបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្តីសង្ឃឹមនេះកើតឡើងបន្ទាប់ពីក្រុមអង្គការអន្តរជាតិប្រមាណ ៤០ បានសរសេរលិខិតផ្លូវការគាំទ្រឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ខំបណ្ដេញពីផ្ទះសម្បែង។
-
សកម្មជនដីធ្លីអ្នកស្រី ផាន់ ឈុនរ៉េត ត្រូវបញ្ជូនចេញពីពន្ធនាគារមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខ្មែរសូវៀត
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវមន្ត្រីពន្ធនាគារព្រៃសបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋមួយនៅក្រៅមន្ទីរឃុំឃាំង នៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីស្ត្រីរូបនោះមានសុខភាពទ្រុឌទ្រោមខ្លាំង ។ លោក អួង សុធា រស់នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឲ្យ VOD ដឹង នៅថ្ងៃទី២២ ខែធ្នូនេះថា អ្នកស្រី ផាន់ ឈុនរ៉េត ត្រូវជាម្តាយរបស់លោក បានមកដល់មន្ទីរពេទ្យ ខ្មែរសូវៀតហើយ នៅម៉ោងប្រមាណជា៣រសៀលនេះ ដើម្បីពិនិត្យ និងព្យាបាលអាការៈបេះដូងដើរយឺត ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ។
-
កម្ពុជាកំពុងរៀបចំសម្ភាសជនភៀសខ្លួនពីប្រទេសវៀតណាម
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជាកំពុងរៀបចំបែបបទសម្ភាសជាមួយក្រុមជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមដែលបានមកដល់ទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រទះឃើញនៅក្នុងព្រៃកាលពីថ្ងៃចុងសប្តាហ៍មុន។
-
ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់គ្រូពេទ្យពាក់ព័ន្ធនឹងការចម្លងអេដស៍នៅខេត្តបាត់ដំបង
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃចន្ទនេះបានចោទប្រកាន់៣ចំណុចនៃបទចោទទៅលើគ្រូពេទ្យឯកជនម្នាក់ឈ្មោះ លោក យ៉ែម ជ្រិន ដែលកំពុងជាប់ពាក់ព័ន្ធនឹងករណីចម្លងជំងឺអេដស៍ទៅមនុស្សរាប់រយនាក់នៅក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន ប្រាប់VODនៅល្ងាចថ្ងៃចន្ទនេះ លោកបានបញ្ចប់ការសាកសួរ លោក យ៉ែម ជ្រិន នៅថ្ងៃចន្ទនេះ ដោយសម្រេចចោទលោកគ្រូពេទ្យ លើចំណុច៣នៃបទចោទ គឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ។ លោកមិនបានបញ្ជាក់លម្អិតទៅលើចំណុចទាំងនេះ និងបទចោទជាក់លាក់នោះទេ។លោកថាលោកបានបញ្ជូនករណីនេះទៅចៅក្រមស៊ើបសួររួចមកហើយ។
-
ពលរដ្ឋនៅព្រែកលាបព្រមានបិទផ្លូវ៦អា ដាក់សម្ពាធឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លី
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា នឹងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៦អា ប្រឆាំងនឹងការរំលោភយកដីរបស់ពួកគេ៧០០០ពាន់ម៉ែត្រការេ ដែលពួកគាត់អះអាងថាបានរស់នៅតាំងពី៣៥ឆ្នាំមុន ។ ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ៦គ្រួសារ ដែលរងនូវការរំលោភដីធ្លីនោះ លោក ភិន សេរីវុធ ឲ្យ VOD ដឹងនៅព្រឹកថ្ងៃចន្ទនេះថា ក្រុមហ៊ុនឯកជនឈ្មោះអេងកាំង បានធ្វើប័ណ្ណកម្មសិទ្ធិជាន់លើដីដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃ ទំហំសរុប៧០០០ពាន់ម៉ែត្រការ៉េ ។ លោកបន្តថា ដីនោះជាដីរបស់ប្រជាពលរដ្ឋ៦គ្រួសារ ដែលរស់នៅតាំងពីឆ្នាំ១៩៧៩មក ហើយកន្លងមកអាជ្ញាធរមូលដ្ឋានធ្លាប់ធ្វើលិខិតដាក់ទៅថ្នាក់លើដើម្បីបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦គ្រួសារពិតជាបានរស់នៅដីនេះយូរហើយមែន ប៉ុន្តែថ្នាក់លើមិនព្រមធ្វើការដោះស្រាយឲ្យពួកគាត់ទេ ។
-
UN អំពាវនាវរកកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលកម្ពុជាដើម្បីជួយក្រុមជនជាតិម៉ុងតាញ៉ា
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (OHCHR) អំពាវនាវឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការជាបន្ទាន់ដើម្បីជួយនាំយកក្រុមជនជាតិម៉ុងតាញ៉ា (Montagnards) មកកាន់ទីក្រុងភ្នំពេញ និងជួយពួកគេក្នុងការស្វែងរកសិទ្ធិជ្រកកោន ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយពីទីក្រុងបាងកក នៅថ្ងៃទី១៩ ខែធ្នូនេះ UNHCR និងOHCHR បានបង្ហាញពីកង្វល់របស់ខ្លួនចំពោះសុខភាពរបស់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ ដែលបានមកលាក់ខ្លួនក្នុងខេត្តរតនគិរី អស់រយៈពេលជាង៧សប្តាហ៍មកហើយ ដោយមិនទទួលបានជំនួយ និងការគាំពារ ។
-
ពលរដ្ឋប្រមាណ១ពាន់ចូលរួមវេទិកាសម្ដែងមតិនិងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់៣
អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធផ្នែកយុវជន កម្មករ សហជីព និងកសិករ រៀបចំវេទិកាសាធារណៈនៅថ្ងៃទី២១ ខែធ្នូ នាទីលានប្រជាធិបតេយ្យ ដើម្បីឲ្យអ្នកចូលរួមបង្ហាញពីការបារម្ភរបស់ពួកគេចំពោះសេចក្ដីព្រាងច្បាប់មួយចំនួនដែលរដ្ឋាភិបាលគ្រោងបង្កើត។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្ដីពីដីកសិកម្ម និងច្បាប់ស្ដីពីសហជីព។ វេទិកាសាធារណៈដែលធ្វើឡើងពេញមួយថ្ងៃ និងមានអ្នកចូលរួមភាគច្រើនជាយុវជនកម្មករមន្ត្រីសហជីព ព្រមទាំងកសិករ និងព្រះសង្ឃសរុបប្រមាណ ១ពាន់នាក់ និងអង្គ បានពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់ទាំង ៣ ជាពិសេសទៅលើផលប៉ះពាល់របស់សេចក្ដីព្រាងច្បាប់ទាំងនេះទៅលើយុវជន កសិករ និងកម្មករ។
-
សហជីពស្នើឲ្យរាជរដ្ឋាភិបាលពង្រឹងការអនុវត្តរបបបេឡាជាតិសន្តិសុខសង្គមឲ្យបានប្រសើរ
ក្រុមសហជីពចំនួន ៩ នៅថ្ងៃទី២១ ធ្នូ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុតលើរបបបេឡាជាតិ សន្តិសុខសង្គម ដើម្បីការពារប្រជាពលរដ្ឋនិងកម្មករ។ ចំណែកអង្គការក្រៅរដ្ឋាភិបាលវិញ ក៏បានអះអាងស្រដៀងគ្នាដែរថា កម្ពុជាអនុវត្តបានតិចតួចលើលក្ខខណ្ឌរបបសន្តិសុខសង្គម ដូចជាគ្រោះថ្នាក់ការងារ និងផលប៉ះពាល់សុខភាព បើធៀបនឹងប្រទេសសមាជិកអាស៊ាន។ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពការងារ បានពិភាក្សាគ្នាដើម្បីដាក់សម្ពាធដល់រាជរដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តរបបបេឡាជាតិសន្តិសុខសង្គម ឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយក្នុងការការពារផលប្រយោជន៍របស់កម្មករដែលធ្វើការនៅគ្រប់វិស័យនៅប្រទេសកម្ពុជា។
-
ជនភៀសខ្លួនម៉ុងតាញ៉ា១៣នាក់ត្រូវបានសង្គ្រោះចេញពីព្រៃខេត្តរតនគិរី
ក្រុមជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ១៣នាក់ ត្រូវបានសង្គ្រោះចេញពីព្រៃខេត្តរតនគិរី។ ការសង្គ្រោះនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ជនម៉ុងតាញ៉ាទាំងនោះសម្រេចចេញពីព្រៃដោយសារពួកគេមិនអាចទ្រាំលាក់ខ្លួនតទៅទៀតបាន។ នៅម៉ោងប្រមាណ ៥ព្រឹកព្រលឹមថ្ងៃទី២០ ខែធ្នូ ក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ចំនួន ៨នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុស ៧នាក់ ដែលមានអាយុចន្លោះពី១៨ ដល់ ៥០ឆ្នាំ បានចេញពីព្រៃមកជួបតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅពេលដែលក្រុមនេះទទួលបានព័ត៌មានថា ជនជាតិដើមទាំងនោះឋិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
-
សហគមន៍ជនជាតិដើមភាគតិចស្រុកកែវសីមា ចាប់ខ្លួនវៀតណាមឆ្លងដែនចូលកាប់បំផ្លាញព្រៃឈើ បាន៤នាក់
សហគមន៍ជនជាតិដើមភាគតិច បានចាប់ជនល្មើសវៀតណាមដែលឆ្លងដែនចូលកាប់បំផ្លាញព្រៃឈើក្នុងដែនដីខ្មែរ បានចំនួន ៤នាក់ ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ យោងតាមកំណត់ហេតុរបស់សហគមន៍ជនជាតិដើមភាគតិច ស្តីពី បទល្មើសកាប់ព្រែឈើ ជាពិសេសដើមច្បោះជ័រទឹក របស់សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិអូរច្រារ និងពូគង់ ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ៤រសៀល តំណាងសហគមន៍ភូមិពូគង់ បានរាយការណ៍ថា ក្រុមសហគមន៍ភូមិពូគង់ បានចុះល្បាតព្រៃសហគមន៍នៅតំបន់អូរប៉ គឺបានឃើញបទល្មើសកាប់ព្រៃឈើ ជាពិសេសដើមជ័រ ដែលជាប្រភេទដើមធ្នុង ស្រទ្បៅ កកោះ និងដើមចង្ក្រាំ យ៉ាងសាហាវពីសំណាក់ជនជាតិវៀតណាម។ ជាក់ស្តែង គឺក្រុមល្បាតសហគមន៍ បានចាប់ជនល្មើសវៀតណាមបានចំនួន៤នាក់។
-
អ្នកមានជម្លោះដីធ្លីជាង២០០នាក់ប្រមូលផ្តុំនៅមុខរដ្ឋសភា ទាមទារដោះលែងសកម្មជន១៧នាក់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍នានាជាង២០០នាក់ បានប្រមូលផ្តុំនៅមុខរដ្ឋសភានៅព្រឹកនេះ ដើម្បីទាមទារឲ្យអន្តរាគមន៍ដោះលែងសកម្មជនដីធ្លី និងនយោបាយ១៧នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។ ប្រជាសហគមន៍ដីធ្លីមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល ឡពាង និងមកពីខេត្តព្រះវិហារប្រមាណជាង២០០នាក់ប្រមូលផ្តុំនៅមុខរដ្ឋសភា ដើម្បីដាក់ញត្តិនៅស្ថាប័ននេះ រួចបន្តយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ និងព្រះបរមរាជវាំងបន្ត ។ ក្នុងពេលជួបជុំគ្នានេះក៏មានព្រះសង្ឃប្រមាណ៣០សង្ឃចូលរួមដែរ ។
-
ព្រះសង្ឃប្រមាណ៤០អង្គរៀបចំពិធីបិណ្ឌបាត្រឲ្យដោះលែងសកម្មជន១៨នាក់
ព្រះសង្ឃប្រមាណ៤០អង្គ រៀបចំពិធីបិណ្ឌបាត្រចាប់ពីមន្ទីររដ្ឋសភាឆ្ពោះទៅកាន់ ក្រសួងយុត្តិធម៌ និងព្រះបរមរាជវាំងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីសុំឲ្យដោះលែងសកម្មការពារសិទ្ធិដីធ្លី និងសកម្មជននយោបាយទាំង១៨នាក់ ។ នៅព្រឹកនេះព្រះសង្ឃប្រើបាត្រពណ៌ខ្មៅទាំងអស់ ដើម្បីបង្ហាញពីនិមិ្មតសញ្ញាឲ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ។ មុនពេលបិណ្ឌបាត្រជានិម្មិតសញ្ញានេះ ព្រះសង្ឃដែលជាអ្នករៀបចំមានថេរដីកាតាមឧបករណ៍បំពងសំឡេងថា គោលបំណងនៃការបិណ្ឌបាត្រនេះ គឺសុំឲ្យដោះលែងសកម្មជនទាំង១៨នាក់ឲ្យមានសេរីភាព «តាមពិតយើងខ្ញុំទាំងអស់គ្នា គ្រាន់តែមកដើម្បីស្វែងរកយុត្តិធម៌ក្នុងសង្គម យុត្តិធម៌ជូនដល់ព្រះសង្ឃដែលបានត្រូវចាប់ផ្សឹក ដោយភាពអាម៉ាស់ នៅក្នុងព្រះពុទ្ធសាសនា ដូច្នេះយើងខ្ញុំទាំងអស់ សុំបិណ្ឌបាត្រលោកអ្នក សប្បុរសប្រុសស្រីទាំងអស់ឲ្យបានជ្រាបថា យើងខ្ញុំទាំងអស់គ្នា ត្រូវការយុត្តិធម៌ណាស់ ត្រូវការយុត្តិធម៌ដោយការបិណ្ឌបាត្រនេះឯង» ។
-
អាជីវករនៅសៀមរាបបិទផ្លូវទាមទារឲ្យអាជ្ញាធរក្រុងផ្ដល់កន្លែងលក់ដូរដដែល
ក្រុមអាជីវករដាក់ល្បែងកំសាន្ដក្មេងលេង នៅតំបន់អង្គរឃ្យុងយូ ប្រហែល៣០នាក់ កាលពីល្ងាចថ្ងៃទី១៧ខែធ្នូនេះ បិទផ្លូវជាតិនៅតំបន់នោះ មិនឲ្យធ្វើចរាចរដើម្បីទាមទារឲ្យអាជ្ញាធរក្រុង ផ្ដល់កន្លែងលក់ដូរឲ្យពួកគេដូចដើមវិញ។ ករណីនេះធ្វើឡើង ខណៈដែលអាជ្ញាធរចុះរុះរើ និងដកហូតសម្ភាររបស់ពួកគេ នៅថ្ងៃទី១៧ ខែធ្នូជាកំណត់ ក្រោមហេតុផលរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្រុងទេសចរណ៍ ។
-
សហជីពចាត់ទុកការដោះស្រាយវិវាទការងារនៅរោងចក្រជូហួយថាជារឿងអយុត្តិធម៌
សមាជិកសហជីពស៊ីខៅឌូ (CCAWDU) ឲ្យដឹងថា ការដោះស្រាយបញ្ហាការងារនៅក្នុងរោងចក្រស្បែកជើងជូហួយ (JUHUI) នៅខេត្តកំពង់ចាម ដែលកើតឡើងកន្លងមកនោះ គឺជារឿងមួយមិនអាចទទួលយកបាន។ លើសពីនេះ វាជារឿងអយុត្តិធម៌សម្រាប់កម្មករជាច្រើនរយនាក់ ដែលព្រមទទួលយកដំណោះស្រាយមួយដែលមិនស្របច្បាប់។ ចំណែកខាងតំណាងរោងចក្រយល់ថា ការលើកឡើងយ៉ាងណានោះ គឺជាសិទ្ធិរបស់សហជីព ប៉ុន្តែស្ថានភាពការងារនៅក្នុងរោងចក្រមិនមានអ្វីចោទជាបញ្ហាទៀតទេ។