កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
សម្តេចសង្ឃទាំងពីរបិណ្ឌបាតទៅស្ថាប័នកំពូលចងក្រងនីតិវិធីឲ្យព្រះសង្ឃនៅជាអព្យាក្រឹត
គណៈសង្ឃទាំងពីរគណៈបានប្រកាសបិណ្ឌបាតដល់ស្ថាប័នកំពូលទាំងបី ឲ្យចងក្រងនីតិវិធីណាមួយ ដើម្បីដាក់ឲ្យព្រះសង្ឃស្ថិតនៅជាអព្យាក្រឹត ចៀសវាងការចូលរួមបោះឆ្នោតនិងសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយនានា ផ្ទុយទៅវិញជួយទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យរីកចម្រើនថែមទៀត។ ក្នុងពិធីបើកអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើក ទី២៣ នៅសាលសន្និសីទចតុមុខ កាលពីថ្ងៃពុធម្សិលមិញ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយបានមានព្រះបន្ទូលបិណ្ឌបាតដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងគណបក្សនយោបាយនានា មាននីតិវិធីយ៉ាងណាទុកឲ្យព្រះសង្ឃនៅអព្យាក្រឹត កុំឲ្យចូលរួមការបោះឆ្នោតនិងសកម្មភាពនយោបាយផ្សេងៗដូចសព្វថ្ងៃនេះ។
-
ILO និង GMAC និងចុះកិច្ចព្រមព្រៀង ក្នុងការលុបបំបាត់ពលកម្មកុមារនៅកម្ពុជា
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា នឹងចុះហត្ថលេខាកិច្ចព្រមព្រៀង ក្នុងគោលបំណងលុបបំបាត់ពលកម្មកុមារ នៅក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា នៅថ្ងៃទី១៨ធ្នូ វេលាម៉ោង៣រសៀល នៅក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ធ្នូ របស់សមាគមកាត់ដេរនៅកម្ពុជា ។
-
តុលាការកោះហៅព្រះសង្ឃចូលបំភ្លឺ ដោយមិនទាន់បានផ្សឹក
ព្រះសង្ឃមួយអង្គដែលចូលរួមយ៉ាងសកម្មជំរុញឲ្យមានយុត្តិធម៌សង្គម ត្រូវបានតុលាការកោះហៅឲ្យចូល បំភ្លឺដោយមិនបានផ្សឹកជាមុន ខណៈដែលអ្នកជំនាញផ្នែកពុទ្ធសាសនាចាត់ទុកថា នេះជាការរំលោភលើច្បាប់សាសនា ។ ព្រះតេជគុណ កែវ សុម៉ាលី គង់នៅកុដិលេខ៦ វត្តនាគវ័ន រាជធានីភ្នំពេញ ប្រាប់ VOD ថាព្រះអង្គនឹងចូលបំភ្លឺតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូនេះ បើទោះជាព្រះអង្គយល់ថា ការកោះហៅនេះវាខុសច្បាប់ព្រះពុទ្ធសាសនាក៏ដោយ ។ ព្រះអង្គមានសង្ឃដីកាថា «សម្រាប់អាត្មាយល់ឃើញថា វាជារឿងខុសច្បាប់យ៉ាងធ្ងន់ធ្ងរ សម្រាប់តុលាការខ្មែរយើងដែលជាប្រវត្តិសាស្ត្រហើយ ដែលកោះហៅព្រះសង្ឃចូលសវនាការ ដើម្បីបកស្រាយបំភ្លឺ ព្រោះថា ទាក់ទងនឹងស្ថាប័នរបស់រដ្ឋយើង យើងឃើញមានស្ថាប័នសាសនា ព្រះមហាក្សត្រ និងស្ថាប័នរដ្ឋ ។ ស្ថាប័នសាសនា វាមាននីតិវិធីរបស់សាសនា យើងធ្វើ ហើយបានចាត់ចូលវិធានការរដ្ឋ ហើយប្រសិនតុលាការខ្មែរ កោះហៅព្រះសង្ឃឲ្យចូលបំភ្លឺតុលាការ អ៊ីចឹងវាខុសច្បាប់ព្រះពុទ្ធសាសនាបាត់ហើយ» ។
-
សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណងលើវិស័យអប់រំនៅកម្ពុជាជិត៤៧លានដុល្លារ
សហភាពអឺរ៉ុបប្រចាំកម្ពុជា ផ្ដល់ជំនួយឥតសំណងដល់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់កម្មវិធីកំណែទម្រង់ភាពជាដៃគូសហភាពអឺរ៉ុប ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះសរសេរថា រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង ជិត៤៧លានដុល្លារ (ចំនួន៣៧,៣លានអឺរ៉ូ)ដល់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់កម្មវិធីកំណែទម្រង់ភាពជាដៃគូសហភាពអឺរ៉ុប ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ថវិកាជាង៤០លានដុល្លារ សម្រាប់គាំទ្រនូវវឌ្ឍនភាពដែលសម្រេចបាន នៅក្នុងវិស័យអប់រំ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងស្ថាប័ននេះ ហើយថវិកាជាង៦លាន៦សែនដុល្លារ គាំទ្រដល់ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤ ដល់២០១៨ ។
-
CCIM នឹងប្តឹងទាស់ប្រឆាំងនឹងព្រះរាជអាជ្ញា ដែលមិនចាត់ការមន្ត្រីរដ្ឋាភិបាលករណីវាយអ្នកសារព័ត៌មាន VOD
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ប្រកាសប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចមិនចាត់ការមន្ត្រីរដ្ឋាភិបាលបីរូប ដែលអង្គការនេះប្តឹងចោទថា ជាអ្នកនៅពីក្រោយនៃព្រឹត្តិការណ៍វាយអ្នកសារព័ត៌មាន VOD ឲ្យបាក់ឆ្អឹងមុខ ពេលចុះបំពេញការងារនៅជិតទីលានប្រជាធិបតេយ្យ ។ លិខិតបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធ៌មឲ្យលោក ឡាយ សាមាន ដោយប្តឹងចោទមន្ត្រីរដ្ឋាភិបាល៣រូប ដូចជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អតីតអភិបាលខណ្ឌដូនពេញ លោក សុខសម្បត្តិ និងអភិបាលរង លោក សុខ ពេញវុធ ដែល CCIM យល់ថាជាអ្នកបង្កើតឲ្យមាន ព្រឹត្តិការណ៍ប្រើហិង្សាវាយអ្នកសារព័ត៌មាន និងទាមទារសំនង៣០០០០ដុល្លារអាមេរិចសម្រាប់ព្យាបាលផ្លូវចិត្តរបស់ជនរងគ្រោះ ។
-
ព្រះសង្ឃប្រតិកម្មនឹងគម្រោងស្នើឲ្យបង្កើតច្បាប់មិនឲ្យព្រះសង្ឃចូលរួមបោះឆ្នោត
ព្រះសង្ឃដែលកន្លងមកមានសិទ្ធិបោះឆ្នោតដូចពលរដ្ឋកម្ពុជា ទូទៅដែរ បានប្រតិកម្មភ្លាមៗប្រឆាំងនឹងគម្រោងការរបស់សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ដែលនឹងស្នើឲ្យរដ្ឋាភិបាលបង្កើតច្បាប់ទប់ស្កាត់ព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជា មិនឲ្យចូលរួមបោះឆ្នោត។ ការជំទាស់នេះ ធ្វើឡើងនៅបន្ទាប់ពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ បង្ហាញព្រះទ័យថា នឹងធ្វើសំណើទៅរដ្ឋាភិបាលនៅពេលខាងមុខនេះ ឲ្យរៀបចំតាក់តែងច្បាប់ហាមមិនឲ្យព្រះសង្ឃបោះឆ្នោត ក្រោមហេតុផលដើម្បីសេចក្ដីថ្លៃថ្នូរនៃព្រះពុទ្ធសាសនា។ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ខាងមហានិកាយ និងសម្ដេចព្រះសង្ឃរាជ បួរ គ្រី ខាងធម្មយុត្តិកនិកាយ ប្រកាសជំហរជាធ្លុងមួយថា ច្បាប់ស្ដីពីការមិនអនុញ្ញាតឲ្យបព្វជិតចូលរួមនៅក្នុងសង្គម និងសិទ្ធិបោះឆ្នោត គ្រោងនឹងដាក់សំណើទៅរដ្ឋាភិបាលក្នុងពេលខាងមុខនេះ ប្រឆាំងការចូលរួមសកម្មភាពនានារបស់ព្រះសង្ឃទាំងអស់នៅក្នុងសង្គម ក្នុងន័យដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។
-
មេធាវីអន្តរជាតិរកការគាំទ្រពីសហគមន៍អន្តរជាតិជំរុញ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មមនុស្សជាតិនៅកម្ពុជា
មេធាវីជនជាតិអង់គ្លេស លោក រីច្ឆាត រ៉ចជ័រស៍ ត្រូវអះអាងមកថា កំពុងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ រកការគាំទ្របន្ថែមទៀតដើម្បីជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បើកការស៊ើបអង្កេតបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ មូលនិធីសង្គ្រោះជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញរបាយការណ៍សង្ខេបស្តី ពីពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដែល VOD ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះបង្ហាញថា គិតពីដើមឆ្នាំ២០១៤មកលោក រីច្ឆាត រ៉ចជ័រស៍ បានប្រមូលសិក្សាវាយតម្លៃ លើភស្តុតាងនានាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។
-
លោកស្រី មូរ សុខហួរ ស្នើសុំតុលាការចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំង១៧នាក់
តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានដាក់លិខិតទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំង១៧នាក់នៅពន្ធនាគារព្រៃស ។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ផ្ញើជូនលោក កែវ មុនី ចៅក្រមសាកសួរសាលាដំបូងរាជធានីភ្នំពេញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ និងសហការី៥រូបស្នើសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំង១៧នាក់ នៅថ្ងៃទី២២ ខែធ្នូ វេលាម៉ោង២:៣០នាទីរសៀល ។
-
ប្រជាសហគមន៍បឹងឈូកក្នុងរាជធានីភ្នំពេញ ជំរុញឲ្យចៅសង្កាត់ជួយដោះស្រាយទំនាស់ដីធ្លី
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីសហគមន៍បឹងឈូក ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ជំរុញឲ្យអាជ្ញាធរសង្កាត់ជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ។ ពលរដ្ឋមានជម្លោះម្នាក់ អ្នកស្រី ខៀវ ចិន្តា ឲ្យ VOD ដឹងថានៅព្រឹកថ្ងៃពុធនេះពួកគាត់មានគ្នាជាង៣០នាក់ បានយកញត្តិទៅដាក់នៅសង្កាត់ ដើម្បីសុំឲ្យអាជ្ញាធរខណ្ឌអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគេចំនួន៤៣គ្រួសារ ។
-
អ្នកពាក់ព័ន្ធលើវិស័យការងារចាប់ផ្តើមធ្វើការរួមគ្នាលុបបំបាត់ពលកម្មកុមារក្នុងវិស័យកាត់ដេរ
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ(BFC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីលុបបំបាត់ពលកម្មកុមារនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា ។ ការចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង៣រសៀល នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
-
លោក ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឈប់រិះគន់លោកពេលតុលាការសម្រេចឲ្យចាញ់ក្តី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឲ្យឈប់រិះគន់លោក បើតុលាការសម្រេចឲ្យចាញ់ក្តីដោយអះអាងថា លោកមិនមានអំណាចបញ្ជាទៅលើស្ថាប័នមួយនេះ ដែលលោកគិតថាឯករាជ្យនោះទេ ។ លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងសន្និសីទថ្នាក់ជាតិមួយស្តីពីការផ្សព្វផ្សាយច្បាប់ចំនួន៣ទាក់ទងនឹងតុលាការ ដែលធ្វើនៅសណ្ឋាគារ Intercontinental កាលពីថ្ងៃអង្គារម្សិលមិញ ។
-
តុលាការខេត្តតាកែវសម្រេចឃុំឪពុកម្ដាយជនសង្ស័យពាក់ព័ន្ធជះទឹកអាស៊ីតដាក់ស្ត្រីម្នាក់
មន្ត្រីសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៧ ធ្នូ ចេញដីកាឃុំខ្លួនឪពុកម្ដាយជនសង្ស័យជះទឹកអាស៊ីតលើស្ត្រី ដែលជាអាជីវករលក់ដូរនៅផ្សារទន្លាប់ ក្រោយពីបានសាកសួរចប់។ ក្រឡាបញ្ជីតុលាការខេត្តតាកែវ លោក សែ សុខឃឿន ឲ្យដឹងថា ឪពុកម្ដាយជនសង្ស័យជះទឹកអាស៊ីតដាក់គេ ឈ្មោះ ដេង លក្ខិណា អាយុ ២២ឆ្នាំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ខណៈដែលជនសង្ស័យដែលជាកូនបង្កើត កំពុងរត់គេចខ្លួន៖ «រឿងនេះ គឺលោក ជិន សុចិត្រា ព្រះរាជអាជ្ញាឃុំឃាត់ខ្លួនថ្ងៃមិញ ព្រះរាជអាជ្ញាព្រះរាជអាជ្ញារងបានសម្រេចឃាត់ខ្លួនហ្នឹង អឺ! ទុកយ៉ាងម៉េចចាំនិយាយស្អែកចុះ»។ តែលោកក្រឡាបញ្ជីមិនបានបញ្ជាក់ប្រាប់ឈ្មោះឪពុកម្ដាយជនសង្ស័យនោះទេ។
-
ស្ត្រីសកម្មជនដីធ្លីធ្លាក់ខ្លួនឈឺធ្ងន់ ខណៈធ្វើកូដកម្មអត់អាហារក្នុងពន្ធនាគារ
ស្ត្រីសកម្មជនដីធ្លី២នាក់ក្នុងចំណោម១១នាក់ ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព បន្ទាប់ពីពួកគេធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារព្រៃសជាច្រើនថ្ងៃ ដើម្បីទាមទារឲ្យផ្តល់យុត្តិធម៌ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ ។ នៅថ្ងៃទី១៧ ខែធ្នូនេះ ប្រធានអង្គការលីកាដូលោកស្រី ពង់ ឈីវកេក និងក្រុមការងារដោយមានគ្រូពេទ្យផង នាំគ្នាទៅសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាពស្ត្រីជាប់ឃុំទាំងនោះ។ បន្ទាប់ពីបានពិនិត្យចប់គ្រូពេទ្យឲ្យដឹងថា ក្នុងចំណោមស្ត្រីជាប់ឃុំទាំងនោះមានស្រី្តពីរនាក់កំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរគឺកញ្ញា អ៊ីម ស្រីទូច និងអ្នកស្រី ភួង សុភាព ។ ចំណែកអ្នកស្រី ផាន់ ឈុនរ៉េត ដែលមិនចូលរួមបង្អត់អាហារ ក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរជាងគេដោយចង្វាក់បេះដូងគាត់ចុះខ្សោយមកដល់កម្រិត២១ ។
-
មន្ត្រីអ.ស.ប.ត្រឡប់ទៅខេត្តរតនគីរីរកជនភៀសខ្លួនជាថ្មីទៀត
បន្ទាប់ពីកិច្ចប្រជុំរយៈពេលជាង១ម៉ោងកាលពីថ្ងៃអង្គារ អាជ្ញាធរខេត្តរតនគីរីនៅមិនទាន់អនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភាគតិចវៀតណាមដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនៃទឹកដីកម្ពុជាទេ បន្ទាប់ពីបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីប្រទេសវៀតណាម។ កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរខេត្តរតនគីរី ក្រោមការដឹកនាំប្រជុំដោយលោកថង សាវ៉ុន អភិបាលខេត្ត ជាមួយនិងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានជជែកពិភាក្សាគ្នាដើម្បីរុករកជនជាតិភាគតិចវៀតណាមដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
-
ពលរដ្ឋនៅខេត្តកំពង់ស្ពឺស្នើរដ្ឋសភាដកយកដីជាង២ពាន់ហិកតាពីក្រុមហ៊ុនលោក លី យ៉ុងផាត់ឲ្យពួកគេវិញ
អ្នកបាត់បង់ដីធ្លីជាង៥០០គ្រួសារមកពីខេត្តកំពង់ស្ពឺ ជំរុញម្តងទៀតឲ្យរដ្ឋសភា និងក្រុមហ៊ុនឯកជន ចេញមុខអន្តរាគមន៍យកដីជាង២០០០ហិកតា ពីក្រុមហ៊ុនលោក លី យ៉ុងផាត់ ឲ្យពួកគេធ្វើស្រែដូចដើមវិញ បន្ទាប់ពីបាត់បង់អស់រយៈពេលជិត៤ឆ្នាំ ។ ក្រុមអ្នកតវ៉ាប្រមាណជិត២០០នាក់មកពីស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានដើរដាក់ញត្តិ នៅធនាគារ ANZ ROYAL និងរដ្ឋសភា ដើម្បីបានដីរបស់ខ្លួនមកវិញ ។ ប្រាប់អ្នកសារព័ត៌មានមុនដាក់ញត្តិ អ្នកស្រី ហាក់ អ៊ីម អះអាងថាពួកគេ៥៥៧គ្រួសារ ត្រូវបានក្រុមហ៊ុន ស្ករសរបស់លោក លី យ៉ុងផាត់ រំលោភយកចាប់ពីឆ្នាំ២០១០មក ។
-
ម.ស.ម.ក សម្ពោធកម្រងខ្សែវីដេអូសហគមន៍ ដែលបង្ហាញពីវិបត្តិសិទ្ធិដីធ្លីនៅកម្ពុជា
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នឹងសម្ពោធនូវកម្រងខ្សែវីដេអូឯកសារខ្លី អំពីប្រវត្តិសង្ខេបនៃសហគមន៍រងផលប៉ះពាល់ដោយសារជម្លោះដីធ្លីដែលកើតឡើងដ៏រាលដាលនៅក្នុងប្រទេស។
អានបន្ត -
អ្នកមានជម្លោះដីធ្លីប្រតិកម្មនឹងសម្ដីរបស់កូនប្រុសនាយករដ្ឋមន្ត្រី
អ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡា ប្រតិកម្មនឹងការលើកឡើងរបស់កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាការចាប់ខ្លួនតំណាងអ្នកមានជម្លោះដីធ្លីជាការគោរពច្បាប់កម្ពុជា ។ ប្រតិកម្មនេះធ្វើឡើងក្នុងពេលដែលអ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់ និងបុរីកីឡា មានគ្នាប្រមាណជិត៣០នាក់នាំគ្នាឡើងមកតវ៉ាជាថ្មីមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿនរកដំណោះស្រាយដីធ្លីរបស់ពួកគេ ។
-
តុលាការកោះហៅសកម្មជនគណបក្សប្រឆំាងម្នាក់ទៀត ករណីហិង្សានៅទីលានប្រជាធិបតេយ្យ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក សាន សីហៈ ឲ្យចូលបំភ្លឺនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ខាងមុខ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម ដែលប្រព្រឹត្ដទៅនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក សាន សីហៈ អាយុ ២៦ ឆ្នាំ ជាលេខាធិការគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ និងជាជំនួយការលោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី។តាមដីការកោះហៅចុះហត្ថលេខាដោយតំណាងអយ្យការអមសាលាដំបូង លោក កែវ សុជាតិ លោក សាន សីហៈត្រូវបង្គាប់ឲ្យចូលទៅកាន់តុលាការនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៤ នៅម៉ោង៨ព្រឹក និងម៉ោង២រសៀលនៅសវនាការទី១ ជាន់ទី១ ដើម្បីបំភ្លឺពីដំណើររឿងអំពើការចូលរួមនៅក្នុងចលនាកុបកម្ម។
-
នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ស្នើឲ្យកូរ៉េបង្កើនកូតាពលករខ្មែរទៅធ្វើការ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងឲ្យបង្កើនចំនួនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ ដើម្បីឲ្យពួកគេអាចទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ និងជាការបំពេញតម្រូវការទីផ្សាររបស់កូរ៉េ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោងជិត១២ថ្ងៃត្រង់នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៤។
-
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិចារណាពីចំណាត់ការលើចៅក្រម កែវ មុន្នី តាមព្រះរាជសារព្រះមហាក្សត្រ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អះអាងថាខ្លួនកំពុងពិចារណាតាមនីតិវិធីច្បាប់ ដើម្បីចាត់វិធានការ លើចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ គឺលោក កែវ មុន្នី តាមព្រះរាជអន្តរាគមន៍របស់ព្រះមហាកក្សត្រ ករណីសាកសួរជនសង្ស័យគ្មានមេធាវីចូលការពារក្តី ។ ព្រះរាជសារព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា បានស្នើឲ្យស៊ើបអង្កេតករណីចៅក្រម កែវ មុនី តាមនីតិវិធីច្បាប់ ។ ចៅក្រមសាកសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី ត្រូវតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ សរសេលិខិតថ្វាយព្រះមហាក្សត្រថា ចៅក្រមរូបនោះបានសាកសួរលោក អ៊ុក ពេជ្រ សំណាង ជាសកម្មជនរបស់ខ្លួនរយៈ៣០នាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយអវត្តមានមេធាវី ។