កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.090


  • ​សកម្មជន​ដីធ្លី ​ព្រះសង្ឃ​ និង​មន្ត្រី​សង្គម​ស៊ីវិល​រួម​គ្នា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​១៨​នាក់

    សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី បណ្តាញ​ព្រះសង្ឃ និង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​ប្រមូលផ្តុំ​នៅមុខ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​១៨​នាក់​ដែល​កំពុង​ជាប់ឃុំ​។​ ​ក្នុង​ពិធី​ជួបជុំគ្នា​នៅ​ព្រឹក​នេះ មាន​ព្រះសង្ឃ​សម្ដែង​ពី​ធម៌​អហិង្សា រួម​ជាមួយការ​​ថ្លែង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​អ្នក​ជាប់​ឃុំ ពិសេស​កុមារ​តូចៗ​ដែល​ស្រែកយំ​ទាមទារ​ឲ្យ​ដោះលែង​ម្តាយ​របស់​ពួកគេ​វិញ​។ អ្នកចូលរួម​មាន​កាន់​រូបថត​អ្នក​ជាប់​ឃុំ កាន់​ទង់សាសនា ទង់ជាតិ និង​បដា​ផ្សេងៗ សរសេរ​អក្សរ​ក្នុងន័យ​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ជាប់​ឃុំ​ទាំង​១៨​នាក់​ ។ បន្ទាប់​ពី​ថ្លែង​សារ អ្នកចូលរួម​ក៏​បាន​បង្ហោះ​ប៉ោង​ប៉ោង ដើម្បី​ទាមទារ​ឲ្យមាន​សេរីភាព និង​យុត្តិធម៌​ដល់​សង្គម​ទាំងមូល​ពិសេស អ្នក​​ដែល​កំពុង​ជាប់ឃុំ​ទាំង​១៨​នាក់ ដោយ​ការតវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ ។​

  • លោក ហ៊ុន ម៉ាណែត ថា​ការ​ចាប់​សកម្មជនគណបក្ស និងអ្នកមានជម្លោះដីធ្លីធ្វើទៅ​តាម​ច្បាប់​កម្ពុជា​

    កូន​ប្រុស​ច្បង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាមេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បកស្រាយ​ថា​ការ​ចាប់​លោក មាជ សុវណ្ណរ៉ា សកម្មជន​គណបក្សសង្រ្គោះជាតិ និង​ប្រជាជនដែលមានជម្លោះដីធ្លី​ផ្សេង​ទៀត​​ជាការគោរពតាមច្បាប់កម្ពុជា និងជាការការពារសណ្តាប់​ធ្នាប់សន្តិសុខ។​ លោកថ្លែងបែបនេះ​ទៅ​កាន់​និស្សិត និងពលករខ្មែរ​នៅប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ពេលថ្មីៗ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​រូបលោក និង​មន្រ្តី​ផ្សេងៗ​ទៀត​កំពុង​តែបំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង ។

  • ​សកម្មជន​ដីធ្លី​ជាប់​ឃុំ​នៅ​ព្រៃ​ស​ឈឺ​ធ្ងន់​តែ​ឆ្មាំ​យាម​មិន​ឲ្យ​ពេទ្យ​អង្គការ​ចូល​ព្យាល​បាល

    ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មិន​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ និង​មេធាវី បាន​ចូល​ជួប​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ខណៈ​សកម្មជន​ទាំងនោះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ។​ ​ការ​មិន​អនុញ្ញាត​នេះ​ធ្វើឡើង​ស្របពេល​ដែល សហគមន៍​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ព្រះសង្ឃ ​ក្រុម​អង្គកា​សង្គម​ស៊ីវិល បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​ពន្ធនាគារ​ព្រៃស ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ទាំង​១៨​នាក់ មាន​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ផង​នោះ​។​

  • ​អាជីវករ​ប្រមាណ​២០០​នាក់​នៅ​សៀមរាប ​តវ៉ា​ប្រឆាំង​ការរុះរើ​កន្លែង​លក់ដូរ​របស់​ពួកគេ​​

    ក្រុម​អាជីវករ​លក់ដូ​រនៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ប្រហែល​២០០នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះប្រផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង នឹង​ការរុះរើ​កន្លែង​លក់ដូរ​របស់​ពួកគេ ។​ ការតវ៉ា​នេះធ្វើឡើង​បន្ទាប់​ពី​សាលាក្រុង​សៀមរាប ចេញ​សេចក្ដីជូនដំណឹងឲ្យ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ រុះរើ​កន្លែង​លក់ដូរ​របស់​ពួកគាត់​ឲ្យអស់​មុន​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ខាងមុខនេះ ក្រោម​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍​អង្គរ​ ។​

  • ​សកម្មជន​ដីធ្លី​ឃុំ​នៅ​ព្រៃ​ស​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​ក្រោយពី​កូដកម្ម​អត់​អាហារ​​

    សកម្មជន​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់ចំនួន​៨​នាក់ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជាបន្តបន្ទាប់​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយពី​ពួកគេ​ធ្វើកូដកម្ម​អត់​អាហារ​រយៈពេល​៣​ថ្ងៃ​មក ដើម្បី​ទាមទារ​ឲ្យផ្តល់​យុត្តិធម៌ ​និង​ដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​វិញ​ ។ សកម្មជន​ដីធ្លី​នៅក្នុង​តំបន់​បឹងកក់ អ្នកនាង ប៉ូ​វ សោភា បានឲ្យដឹងថារហូតមក​ដល់​រសៀល​ថ្ងៃនេះ តំណាង​សហគមន៍​បឹងកក់ដែល​កំពុង​ជាប់​ពន្ធនាគា​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ដោយ​មាន​អាការៈ ហ៊ឹង​ត្រចៀក ស្រវាំងភ្នែក អស់កម្លាំង​ជាដើម​ ។ អ្នកនាង​បន្តថាក្នុងចំណោម​៨​នាក់​នោះ អ្នកនាង បូ ឆវី ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​គាត់​ធ្លាប់​វះកាត់​ប្រ​ម៉ាត់ និង​មាន​ជំងឺលើសឈាម​ ។

  • ​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស ​ឬ​ក្រុមហ៊ុន​ប្រើ​ពលកម្ម​បរទេស​បំពេញបែបបទ​ថ្មី​​

    ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ប​រទេស ឬ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​ប្រើប្រាស់ពលកម្ម​បរទេស ត្រូវ​បំ​ពេញ​បែបបទសុំ​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស ឲ្យបាន​មុន​ដំណាច់​ខែ​មីនា​នៃ​ឆ្នាំ​នី​មួយ​ ។​ សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី ៤​ខែ​ធ្នូ ដែល ​VOD ទទួលបាន​នៅ​ថ្ងៃនេះ​តម្រូវឲ្យ​ម្ចាស់ ឬនាយក​សហគ្រាស គ្រឹះ​ស្ថានទាំង​ឡាយ​ដែល​មាន​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេស​(​ពលកម្ម​បរទេស​) ឬ​ជន​បរទេស​ដែល​ចូលមក​ប្រកប​របរ​ណាមួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បំពេញ​បែបបទ​ស្នើសុំ​ធ្វើ​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ជនបរទេស​ឲ្យបាន​មុន​ដំណាច់​ខែ​មីនា នៃ​ឆ្នាំ​នី​មួយៗ នៅ​ការិយាល័យ​ត្រួតពិនិត្យ​ជនបរទេស​នៃ​នាយកដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម​ ។

  • ​សង្គម​ស៊ីវិល​ជាង​១០​នឹង​ដឹកនាំ​ការប្រមូលផ្តុំ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​នៅ​ពន្ធនាគារ​ព្រៃ​ស​​

    សង្គម​ស៊ីវិល​ជាង​១០ រួម​ទាំង​សហជីព​ផង​នោះ​នៅ​ថ្ងៃស្អែក​នេះ នឹង​ដឹកនាំ​មនុស្ស​ជាង​៧០០​នាក់ ជួបជុំគ្នា​នៅ​ពន្ធនាគា​ព្រៃ​ស ដើម្បី​ចូលរួម​លុបបំបាត់​និទណ្ធភាព និង​គាំទ្រ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី ​រួមទាំង​ព្រះសង្ឃ​ផង​នោះ​ឲ្យមាន​សេរីភាព​ឡើងវិញ​ ។ ការប្រមូលផ្តុំ​គ្នា​នេះស្របពេល​ដែល​សកម្មជន​ដីធ្លី​៨​នាក់ កំពុង​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ក្រោយពី​ធ្វើ​កូដកម្ម​បង្អត់អាហារ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​មាន​សេរីភាព​ឡើងវិញ​។

  • អង្គការ​សង្គម​ស៊ីវិល សហជីព​ និង​គណបក្ស​ប្រឆាំង​​គោរព​វិញ្ញាណ​ក្ខន្ធសព​ លោក ចាន់ សុវ៉េត

    ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មេដឹក​នាំសហជីព​ និង​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ដាក់​កម្រង​ផ្កា​ជា​បន្ត​បន្ទាប់​ ​ដើម្បី​គោរពវិញ្ញាណ​ក្ខន្ធ​សព​ លោក​ ចាន់ សុវ៉េត​ សកម្មជន​សិទ្ធិ​មនុស្ស​ដ៏លេច​ធ្លោមួយ​ដែល​បាន​តម្កល់​ទុក​នៅ​វត្ត​គល់​ទទឹង​ ស្ថិត​នៅ​ភូមិ​ កោះ ក្របី​ សង្កាត់​ព្រែក​ថ្មី​ ខ័ណ្ឌ​ ច្បារអំពៅ។ ​លោក​ ចាន់ សុវ៉េត​ អាយុ​៥១​ឆ្នាំ​ ​មន្ត្រី​សិទ្ធិ​មនុស្ស​ដ៏ល្បីល្បាញ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​ពុធ​។​ បើ​តាម​ក្រុម​គ្រួសារ​បាន​សន្និដ្ឋាន​ ​ជំហាន​ដំបូង​ថា​ ដោយ​សារ​ជម្ងឺលើស​ឈាម​បណ្តាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់​។​

  • កម្មករ​ជាង​ពីរពាន់​នាក់ នៅតំបន់​សេដ្ឋកិច្ច​ពិសេសមេន​ហាត​ធេ​ន ​បន្តកូដកម្ម ទាមទារ​លក្ខខណ្ឌការងារ​៨​ចំណុច

    នៅ​ព្រឹក​ថ្ងៃ ទី​១២ ខែធ្នូនេះ កម្មករ​-​កម្មការិនី បម្រើ​ការងាររោងចក្រ ​អ៊ី​ស​ធឺ​ន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ស្ថិតនៅក្រុង​បាវិត ខេត្តស្វាយរៀង ប្រមាណជា​ ២.០២៧នាក់​ បាននាំគ្នាបន្ត​តវ៉ា ទាមទារ​លក្ខខណ្ឌការងារ​ចំនួន ៨​ចំណុច។​ ​លក្ខ​ខ័​ណ្ឌ​ការងារ ៨ចំណុច​នោះ រួមមាន​៖ ១.សូម​ឲ្យ​ក្រុមហ៊ុន​កំណត់​ចំនួន​ខោអាវ​ឲ្យ​កម្មករ​ដេរ​ឲ្យ​បាន​សមរម្យ​ ២.ក្រុមហ៊ុន​ត្រូវ​ផ្តល់​ភាពងាយស្រួល​ជូន​កម្មករ​ក្នុង​ការដាក់​ច្បាប់​ពេល​មាន​ធុ​រ​:​ចាំបាច់​ ៣.សុំ​គ្រូពេទ្យ គីម ចេញពី​ក្រុមហ៊ុន​ជាបន្ទាន់​ ៤.សុំ​ក្រុមហ៊ុន​អនុញ្ញាតិ​ចូលធ្វើការ ពេលព្រឹក ម៉ោង ៧.៤០ បើសិនជា​កម្មករ​មក​លើស​ម៉ោង សូម​ឲ្យ​កាត់លុយ​ ៥.ពេល​កម្មករ​ឈឺ​ហើយ​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ត្រឹមត្រូវ ក្រុមហ៊ុន​ត្រូវ​ទទួលយក​គ្រប់​ស្ថាប័ន​ពេទ្យ​រដ្ឋ ល្អ​ទាំងអស់​ ៦.សុំ​ក្រុមហ៊ុន​អនុញ្ញាតិ​ឲ្យ​កម្មករ មាន​ផ្ទៃពោះ​ទៅពិនិត្យ​ពោះ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល និង អត្ត​ប្រ​យោ​ជ​ន៏​ផ្សេងៗ​ ៧.ពេលធ្វើការ​ថែម​ម៉ោង​មិនត្រូវ​បង្ខំ​កម្មករ​ទេ​ ៨.សុំ​ក្រុមហ៊ុន​ចេញ​ក្រដាស់​បើក​លុយ​ឲ្យ​បាន​ធំ និង​ជា​អក្សរ​ខ្មែរ​។

  • សាលាឧទ្ធរណ៍​​សម្រេចបន្តឃុំខ្លួន​លោក មាជ សុវណ្ណារ៉ា ​និង ​ពេជ្រ សំណាង មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ

    នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤​នេះ ចៅក្រមសាលាឧទ្ឋរណ៍ ​បានសម្រេចបន្តឃុំខ្លួនលោក​ មាជ សុវណ្ណារ៉ា​ ​​​ជា​ខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋាន​​ប្រព័ន្ឋផ្សព្វ​-​ផ្សាយ​​ព័ត៌មាន​នៃគណបក្សសង្គ្រោះជាតិ ​និង លោក ​ពេជ្រ សំណាង ​ជាសកម្មជនគណបក្ស​សង្គ្រោះ​ជាតិ។ ក្នុងសវនាការ​ជំនុំជម្រះ​នាព្រឹកមិញនេះ គឺមាន​លោក ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។​​ហើយនៅក្នុង​បន្ទប់​សវនាការ គឺ​ឃើញ​មាន​វត្តមាន ជនជាប់ចោទ​ឈ្មោះ មា​ជ សុវណ្ណារ៉ា និង អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​មេធាវី​ការពារ​ក្តី​។​

  • សង្គម​ស៊ីវិល​៖ ការចង់​បង្កើត​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល ជា​សញ្ញាណ​ភ័យ​ខ្លាច​របស់​មេដឹកនាំ​គ្មាន​តម្លាភាព​​

    អ្នកស្រាវជ្រាវ​សង្គម និង​អង្គការ​ឃ្លាំមើល​សភា​លើកឡើងថា ការ​ដែល​រដ្ឋាភិបាល​ពន្លឿន​ការបង្កើត​ច្បាប់គ្រប់គ្រងអង្គកា​រ​សង្គស៊ី​វិល ទំនង​ជា​បារម្ភ​ពី​ការបាត់បង់​ការគាំទ្រ​បន្ថែមទៀត ដោយសា​តែ​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ​គ្មាន​តម្លាភាព ។ ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និង​ឃ្លាំមើល​ដំណើរការ​រដ្ឋសភា​ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា រដ្ឋាភិបាល​មិន​ចាំបាច់​បង្កើត​ឲ្យមាន​ច្បាប់​ស្តីពី​ដំណើរការ​នៃ​សង្គម​ស៊ីវិល ឬ​ហៅ​ថា​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​នៅពេលនេះ ដោយសារ​តែ​កម្ពុជា​មាន​ច្បាប់​ច្រើន​ទៀត សម្រាប់​ឃ្លាំ​មើល​ពី​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ហើយ ។​

  • ប្រទេស​កម្ពុជា ប្រារព្ធ​ខួប​ទី៦៦​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

    ក្រុម​អង្គការ​សិទ្ធិមនុស្ស​ គណបក្ស​ប្រឆាំង សហជីព​សេរី​កម្មករ​ និងរដ្ឋាភិបាលនៅ​ថ្ងៃ​ពុធ​នេះ ប្រារព្ធ​ខួប​ទី​៦៦​នៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែងពួកគេ។

  • លោក​ កឹម​ សុខា ​៖ លោក ​ចាន់​ សុ​វេត ស្លាប់​មែន​តែ​បាន​ទុក​កេរ្តិ៍ឈ្មោះ​ដើម្បី​ជាតិ​

    លោក​ កឹម​ សុខា ​អនុប្រធាន​ទី​១នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានបាន​ផ្ញើលិខិត​មួយច្បាប់ទៅ​គ្រួសារ​របស់​លោក​ ចាន់ ​សុ​វេត ដើម្បី​ចូលរួម​រំលែក​ទុក្ខនិយាយថាលោក​ ចាន់ ​សុ​វេត ​ស្លាប់​មែន តែបានទុក​កេរ្តិ៍ឈ្មោះ​ដើម្បី​ជាតិ ។​ លិខិត​មរណទុក្ខ ដែល​ចុះហត្ថលេខា​ដោយ​អនុប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​រៀបរាប់​ថា​ មរណភាព​របស់​លោក ចាន់ សុ​វេត គឺជា​ការបាត់បង់​វីរ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​ម្នាក់ ជា​បង្គោលគ្រួសារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជា​សកម្មជន អ្នកការពារ និង​អ្នក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​ប្រកបដោយ​ឆន្ទៈ​មោះមុត ដែល​ជា​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព និង​ជា​ទីពឹង​របស់​ពលរដ្ឋខ្មែរ​ងាយ​រងគ្រោះ នៃ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា ​។​

  • តើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដំណើរ​ការ​បាន​អ្វី​ខ្លះ​ហើយ?

    រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​រៀបចំ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ឲ្យ​ក្រសួង​ព័ត៌មាន ជា​អ្នក​ទទួល​ខុស​ត្រូវ។ ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នោះ មាន​ការ​ចូលរួម​ពី​អង្គការ​យូណេស្កូ (UNESCO) អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម​កាសែត និង​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​ស៊ុយអែត ប្រមាណ ១​លាន​ដុល្លារ ដើម្បី​ចំណាយ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នោះ។ តើ​មក​ដល់​ពេល​នេះ ដំណើរ​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​អ្វី​ខ្លះ​ហើយ?

  • ​មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ពី​កិច្ចប្រឹងប្រែង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    ​មន្ត្រី​រាជរដ្ឋាភិបាល​អះអាងថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស ដែល​ក្នុង​នោះ​រួម​មានទាំង​ការបង្កើត​ច្បាប់ ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​អន្តរជាតិ កត្តិកាសញ្ញា​អន្តរជាតិ និង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ជាដើម​។​ ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ បាន​លើកឡើង​បែប​នេះ​នៅក្នុង​ឱកាស​ជួបជុំ​គ្នាមួយ​ នៅ​និវេសនដ្ឋាន​សហភាព​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​ធ្នូ ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​ជា​ប្រទេស​ទី​១​នៅ​អាស៊ី ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​ស្តីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម ។​

  • សហភាព​អឺរ៉ុប​ចង់​ឃើញ​រដ្ឋ​សភា​កម្ពុជា ​ធ្វើ​ច្បាប់​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ពី​ឯករាជ្យ​របស់​តុលាការ​​

    សហភាព​អឺរ៉ុប បង្ហាញ​ជំហរ​ចង់​ឃើញ​រដ្ឋ​សភា​កម្ពុជា ធ្វើ​ច្បាប់​ធានា​ពី​ឯករាជ្យ​របស់​តុលាការ ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​ ។​ ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដែល​ប្រា​រព​ធ្វើឡើង នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក Jean Francois Cautain បង្ហាញ​ការខកចិត្ត ថា ច្បាប់​កំណែទម្រង់​ប្រព័ន្ធតុលាការ ដែល​ដាក់​ឲ្យប្រើ​នា​ពេល​ថ្មីៗ​នេះ បានអនុម័ត​តែ​សមាជិក​រដ្ឋសភា​របស់​គណបក្ស​មួយ ដោយ​មិន​បាន​បើកទូលាយ​ឲ្យដៃ​គូ​ដែល​នៅ​ក្រៅ​សភា បាន​ពិគ្រោះ​យោបល់​ទេ ដែល​ធ្វើ​ឲ្យ​ច្បាប់​នេះ អនុវត្ត​មាន​ភាពលម្អៀង​រវាង​អ្នកក្រីក្រ និង​អ្នកមានអំណាច ។ លោក​ថា «​ឧទាហរណ៍​ថ្មីៗ​នៅក្នុង​ការអនុវត្ត​ច្បាប់​នេះ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​សញ្ញា​ផ្ទុយ​ពី​នេះ​ទៅវិញ គឺ​មានន័យថា នៅក្នុង​ករណី​ខ្លះ​យុត្តិធម៌​គឺ​គេ​បាន​ធ្វើ​យ៉ាង​លឿន ប្រញ៉ាប់ប្រញាល់​មែនទែន ក្នុង​ការបញ្ជូន​បាតុករ​ដោយ​សន្តិវិធី ទៅ​ពន្ធនាគារ ឃុំខ្លួន​គឺថា​លឿន ឯ​ក្នុង​ករណី​ផ្សេងទៀត យុត្តិធម៌​គឺ​ហាក់បីដូច​ជា​ងាប់​ត្រគាក គឺ​មិន​ដំណើរការ ស្ទើរតែ​មិន​ដំណើរការ ឧទាហរណ៍​ដូចជា​នៅពេល​ដែល​កម្លាំង​សន្តិសុខ​ដែល​បាន​ចូលរួម​ក្នុង​ហេតុការណ៍​ដែល​បណ្តាលឲ្យ​មាន​ប្រជាពល​រដ្ឋ​ស្លាប់​នោះ គឺ​ថា​យុត្តិធម៌​ហាក់ដូចជា​មាន​ការយឺតយ៉ាវ​»

  • អ្នកទោសគុកខ្មែរក្រហម​សម្តែង​ការខកចិត្ត​ចំពោះ​ករណី​របស់​លោក​ចេញ​ពី​សំណុំ​រឿង​០០២​ វគ្គទី​២

    ជនរង​គ្រោះ​នៅរស់​ជីវិត​ពីគុក​ខ្មែរក្រហម​ម្នាក់​គឺ​លោក​ស៊ុំ ឫទ្ធី ​សម្តែង​ការ​មិន​ សប្បាយ​ចិត្ត​នឹង​ការ​ដក​ចេញ​ទីតាំង​ឧក្រិដ្ឋកម្ម​នៅ​ខេត្ត​សៀមរាប​ចេញ​ពី​សំណុំ​ រឿង​០០២​ វគ្គទី​២ ដោយ​ថ្លែង​ទាំង​ខឹង​សម្បា​ថា​ ការ​ធ្វើដូច្នោះ​គឺជា​រឿង​បន្ថែម​ការ​ ឈឺ​ចាប់​ដល់រូប​លោក។​ ​

  • កម្ពុជា​យល់​ព្រម​ឲ្យ​អ.ស.ប ​ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម

    រដ្ឋា​ភិបាល​កម្ពុជា​យល់​ព្រម​អនុញ្ញាតិ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម។ ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ជាក់​លាក់​សម្រាប់​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ។ លោក​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​យល់​ព្រម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចុះ​ពិនិត្យ​និង​សិក្សា​ស្ថាន​ភាពជន​ជាតិ​ដើម​តំបន់​ភ្នំវៀតណាម​ចំនួន ​១៣​នាក់​ ដែល​បាន​ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោ​ន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី នេះ​បើយោង​តាម​មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​និង​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​ចុះ​ត្រួត​ពិនិត្យ​ដោយ​មាន​កិច្ច​សហការ​ពី​មន្ត្រី​កម្ពុជា។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo