កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.090
-
លីកាដូ អំពាវនាវសុំឲ្យមានការដោះលែងប្រជាពលរដ្ឋចំនួន១៨នាក់ ដែលកំពុងជាប់ពន្ធនាគារម១និងម២ នៅព្រៃសរ
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី១០ ខែធ្នូខាងមុខនេះ ប្រទេសកម្ពុជា នឹងប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ។ ដូច្នេះអង្គការ លីកាដូ សូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវដ៏ទទួច សូមឲ្យមានការចាប់អារម្មណ៍ទៅលើបុរស និងស្ត្រីចំនួន ១៨នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ដោយមិនត្រឹមត្រូវ ក្រោយពេលមានការចាប់ខ្លួនដោយសារបញ្ហាបន្តិចបន្តួចនៅភ្នំពេញ។ អង្គការ លីកាដូ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ដាក់ពន្ធនាគារបែបនេះ ហើយនិងការបន្តរំលោភបំពានលើប្រព័ន្ធតុលាការ ពីសំណាក់អាជ្ញាធរដ្ឋ និងបុគ្គលមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋនេះ។
អានបន្ត -
វិភាគ៖ តើយុត្តិធម៌សម្រាប់ ជា វិជ្ជា នៅឯណា?
នៅប្រមាណមួយខែកន្លះទៀតប៉ុណ្ណោះ នឹងដល់ខួបទី១១ឆ្នាំ នៃការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា វិជ្ជា ។ ក្នុងរយៈពេល១១ឆ្នាំនេះ សមត្ថកិច្ចកម្ពុជា នៅមិនទាន់វែកមុខរកឃាតកពិតមកផ្ដន្ទាទោសនៅឡើយទេ ក្រៅពីការទម្លាក់កំហុសលើលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលសង្គមស៊ីវិលចាត់ទុកថាជាឃាតកសិប្បនិម្មិត ។ ក្នុងករណីបាញ់សម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កណ្ដាលរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនជនសង្ស័យបាន៤នាក់ បញ្ជូនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ដែលអ្នកទាំង៤នាក់នោះជាអង្គរក្សរបស់លោក ថោង សារ៉ាត់ ឧកញ៉ាជនជាតិវៀតណាម មានឋានន្តរសក្តិឧត្តមសេនីយ៍ទោ (ផ្កាយពីរ) នៅក្នុងកងយោធពលខេមរៈភូមិន្ទ ។ ក្នុងរឿងនេះសមត្ថកិច្ចឲ្យដឹងថា លោក ថោង សារ៉ាត់ ជាមេខ្លោងបញ្ជាលើឃាតកម្មនេះ ហើយបច្ចុប្បន្នលោក ថោង សារ៉ាត់ កំពុងរត់គេចខ្លួន ។
-
អង្គការក្រៅរដ្ឋាភិបាលសង្ឃឹមថាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននឹងល្អប្រសើរជាងមុន
ស្របពេលដែលក្រសួងព័ត៌មានកំពុងពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល បានព័ត៌មាននោះ នៅថ្ងៃទី០៨ នេះដែរ ប្រធានផ្នែកកសាងបណ្តាញ និងភាពជាដៃគូរ នៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក មី ណាក់ សង្ឃឹមថា ច្បាប់នេះ នឹងធ្វើឲ្យស្ថាប័នពាក់ព័ន្ធងាយស្រួលរកឯកសារ និងព័ត៌មាននៅក្នុងវិស័យសាធារណៈ។ ការចាប់ផ្តើមតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវបានអង្គការក្រៅរដ្ឋា ភិបាលសង្ឃឹមទុកជាមុនថា នឹងអាចជួយឲ្យពួកគេងាយស្រួលស្នើរសុំឯកសារពាក់ព័ន្ធនានា។
-
សាលាក្រុងអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលរៀបចំទិវាសិទ្ធិមនុស្ស១០ធ្នូ តែហាមហែក្បួន
សាលាក្រុងអនុញ្ញាតឱ្យក្រុមសង្គមស៊ីវិលរៀបចំទិវាសិទ្ធិមនុស្ស១០ធ្នូ តែហាមហែក្បួន
-
កម្មករ-កម្មការិនីរោងចក្រ «នូវ ខប» ២០០នាក់ ដង្ហែក្បួនយកញត្តិដាក់នៅមុខក្រសួងការងារសុំជួយអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រ «នូវ ខប» ដែលស្ថិតក្នុងភូមិជើងហោះ ឃុំលំហាច ស្រុកអង្គស្នួល ប្រមាណ២០០នាក់ ដោយពួកគេធ្វើដំណើរដោយម៉ូតូកង់៣ និងរ៉ឺម៉កចំនួន១០គ្រឿង នាំគ្នាប្រមូលផ្តុំនៅមុខក្រសួងការងារ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៨ ធ្នូ ២០១៤ ដើម្បីសុំឱ្យជួយអន្តរាគមន៍ ខណៈថៅកែរោងចក្របានបញ្ឈប់កម្មករទាំងអស់ដោយមិនដឹងមូល ហេតុ ។ ទោះបីជាយ៉ាងណា គេនៅពុំទាន់ឃើញមានដំណោះស្រាយបែបណានៅឡើយ ខណៈពួកគេកំពុុងដង្ហែយកញត្តិដើម្បីទៅដាក់នៅក្រសួង ។
-
ក្បួនធម្មយាត្រានៅតាមផ្លូវជាតិលេខ២ត្រូវបានរារាំង និងមិនឲ្យស្នាក់នៅតាមវត្តអារាមទាំង៤ថ្ងៃ
ក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្ស ដង្ហែរតាមដងផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ រយៈពេល៤ថ្ងៃមក នេះ ត្រូវបានអាជ្ញាធរមូលដ្ឋានរារាំង និងគណកម្មការវត្តចាក់សោបិទទ្វាវត្តមិនឲ្យស្នាក់នៅ ខណៈក្បួនដង្ហែនៅតាមផ្លូវជាតិផ្សេងៗទៀតជួបបញ្ហាបន្តិចបន្តួច ។ លោក ម៉ា ចិត្រា ជាយុវជន ដែលចូលរួមដង្ហែរក្បួនតាមដងផ្លូវជាតិលេខ២ បានឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា ក្បួនដង្ហែរនៅតាមដងផ្លូវលេខ២ពីស្រុកគិរីវង្ស ខេត្តតាកែវនេះត្រូវបានអាជ្ញាធរមូលដ្ឋានរារាំង និងឆែកឆេររកអត្តសញ្ញាណប័ណ្ណពីពួកគាត់ ។ លោកថា ក្រៅពីនោះតាមតាមវត្តអារាមដែលក្បួនដង្ហែឆ្លងកាត់ត្រូវបានគណកម្មការវត្តចាក់សោមិនឲ្យពួកគេចូលស្នាក់នៅ ឬសម្រាកបរិភោគអាហារនោះទេ ដោយចោទក្រុមអ្នកដង្ហែក្បួនថា ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម ដើរបំផុសបំផុលប្រជាពលរដ្ឋ ។
-
លីកាដូស្នើឲ្យអាជ្ញាធរដោះលែង និងទំលាក់ចោលការចោទប្រកាន់ ទៅលើសកម្មជនទាំង១៨នាក់
អង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី០៨ ខែធ្នូនេះ ដោយបានអំពាវនាវឲ្យអាជ្ញាធរដោះលែង ជាបន្ទាន់ និងទំលាក់ចោលការចោទប្រកាន់ ទៅលើមនុស្សចំនួន១៨នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធធនាគារម១ ម២ និងពន្ធធនាគារព្រៃសរ។ អង្គការ លីកាដូ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមនុស្សទាំង១៨នាក់នេះដាក់ពន្ធធនាគារ និងបន្តការរំលោភបំពានលើប្រព័ន្ធតុលាការពីសំណាក់អាជ្ញាធររដ្ឋ និងបុគ្គលមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ។
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជួយសង្គ្រោះកម្មករខ្មែរម្នាក់ ពីកប៉ាល់នេសាទថៃ
រាជធានីភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះពលកររងគ្រោះកម្ពុជាម្នាក់ ចេញពីទូកនេសាទរបស់ថៃ។នេះបើយោងតាមលិខិត របស់សម្តេចព្រះអានុជ នរោត្តម អរុណរស្មី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្្រតិបត្តិការអន្តរជាតិ។ ក្នុងលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ដែល FPM ទទួលបាននៅថ្ងៃទី០៧ ខែធ្នូនេះ បានឲ្យដឹងថា ក្រុមហ៊ុនបណ្តាញដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានជួយសង្គ្រោះពលកររងគ្រោះកម្ពុជាម្នាក់ឈ្មោះ ឈឿន ឈាង អាយុ៣៤ឆ្នាំ ចេញពីទូកនេសាទរបស់ថៃ(ពីក្នុងសមុទ្រ)។ ជនរងគ្រោះមានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបង ហើយពេលនេះកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី។
-
ស្ថានទូតកម្ពុជានិងក្រុមហ៊ុនម៉ាឡេស៊ី ជួយសង្គ្រោះពលករខ្មែរម្នាក់ពីការជួញដូរ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនមួយបានសហការគ្នាជួយអន្តរាគមន៍ករណីពលរដ្ឋខ្មែរម្នាក់ ដែលត្រូវគេជួញដូរយកទៅឲ្យធ្វើការនៅលើកប៉ាល់នេសាទរបស់ថៃ ។ លិខិតផ្ញើជូនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងគូឡាឡំពួរនៃប្រទេសម៉ាឡេស៊ី ចុះថ្ងៃទី០៤ ខែធ្នូនេះឲ្យដឹងថា ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី បានទូរស័ព្ទប្រាប់ស្ថានទូតថា មានជនជាតិខ្មែរម្នាក់ត្រូវបានកប៉ាល់ឈ្មោះ MT NAVE UNIVERSE របស់ក្រុមហ៊ុន MARITIME NETWORK ម៉ាឡេស៊ី ជួយសង្គ្រោះពីក្នុងសមុទ្រនៅខេត្ត Johor ជាប់ព្រំដែនប្រទេសសឹង្ហបូរី និងស្នើឲ្យស្ថានទូតជួយអន្តរាគមន៍ទៅនគរបាលអន្តោប្រវេសន៍នៅទីនោះ ដើម្បីនាំពលរដ្ឋខ្មែរ ឈ្មោះ ឈឿន ឈាង មកស្ថានទូត ។
-
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាស្នើលោក ហ៊ុន សែន លើកករណីប្រវត្តិសាស្ត្រជជែកជាមួយថ្នាក់ដឹកនាំវៀតណាម
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាស្នើលោកនាយករដ្ឋមន្ត្រី លើកយកបញ្ហាការថ្លែងអំពីប្រវត្តិសាស្ត្ររបស់លោក ត្រឹង វ៉ាន់ថុង ថាទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមនោះទៅ ជជែកជាមួយ ប្រធានាធិបតីនៃប្រទេសវៀតណាម ។ ការស្នើនេះធ្វើឡើងបន្ទាប់ពីដឹងថា ប្រធានាធិបតីវៀតណាមនឹងធ្វើទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី២២ ខែធ្នូ នេះដើម្បីពង្រឹងចំណងសាមគ្គីភាពទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ឃុំព្រះសង្ឃដែលសកម្មក្នុងការប្រឆាំងប្រទេសវៀតណាម ។ លិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចុះថ្ងៃទី០៨ ខែធ្នូ នេះឲ្យដឹងថា ការដែលប្រធានាធិបតីវៀតណាមនឹងធ្វើទស្សនៈកិច្ចនៅកម្ពុជានៅខែធ្នូនេះ គឺជាឱកាសល្អមួយដែលលោកនាយករដ្ឋមន្ត្រី អាចបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរទូទៅមើលឃើញថា ប្រមុខរដ្ឋាភិបាលកម្ពុជាជាស្ថិតនៅក្រោមវៀតណាម ឬមិនមែន ។
-
សម្តេចសង្ឃ អំពាវនាវឲ្យព្រះសង្ឃបញ្ឈប់ការចូលរួមហែក្បួនឬបាតុកម្មនានា
គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយ អំពាវនាវឲ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទបញ្ឈប់ការចូលរួមដង្ហែបាតុកម្ម កូដកម្ម និងការតវ៉ានានាដែលគណៈសង្ឃចាត់ទុកថាខុសឆ្គងធម៌វិន័យព្រះពុធសាសនា និងច្បាប់រដ្ឋ ។ ការអំពាវនាវនេះស្របពេលដែលព្រះសង្ឃមួយចំនួន និងប្រជាពលរដ្ឋបាននឹងកំពុងដឹកនាំក្បួនសិទ្ធិធម្មយាត្រាចេញពីខេត្តមួយចំនួនមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សនៅពេលខាងមុខនេះ ។ សេចក្តីថ្លែងការណ៍រួមរបស់គណៈសង្ឃគណៈមហានិកាយសម្តេច ទេព វង្ស គណៈសង្ឃគណៈធម្មយុត្តិកនិកាយសម្តេច ប៊ូ គ្រី និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក មិន ឃិន ចុះថ្ងៃទី៥ ខែធ្នូ បានទទូចចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យរក្សាភាពស្ងប់ស្ងាត់ គោរពប្រណិបត្តិធម៌វិន័យ និងច្បាប់រដ្ឋ ចៀសវាងការធ្វើសកម្មភាពតវ៉ានានា ។
-
លោកសម រង្ស៊ីសង្ឃឹមថានឹងមានដំណោះស្រាយដោះលែងអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសទាំង១៧នាក់
មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅបរិវេណពន្ធនាគារព្រៃស នាព្រឹកថ្ងៃអាទិត្យនេះថា លោកសង្ឃឹមថានឹងមានដំណោះស្រាយដោះលែងស្ត្រីសកម្មជនដីធ្លី អតីតព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិនាពេលឆាប់ៗនេះ។ លោកសម រង្ស៊ី បានថ្លែងបែបនេះ ក្រោយពេលលោកចេញពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លី១០រូប ដែលកំពុងជាប់ឃុំនៅមន្ទីរសន្តិសុខម២ នៃពន្ធនាគារព្រៃស។ លោកថា បរិយាកាសទូទៅអំណោយផលល្អ ហើយលោកសង្ឃឹមថា នឹងមានការដោះស្រាយករណីនេះឲ្យបានឆាប់រហ័ស។
-
លោកសម រង្ស៊ី ទៅសួរសុខទុក្ខសកម្មជនដីធ្លី និងមន្ត្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំនៅព្រៃស
គណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ និងប្រកបដោយតម្លាភាព ស៊ើបអង្កេតរកជនដែលគំរាមកំហែងសម្លាប់សកម្មជនបក្សរបស់ខ្លួននៅខេត្តសៀមរាប ។ លោកហុង ណាក់ សកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អះអាងថា លោកត្រូវជនមិនស្គាល់មុខគំរាមសម្លាប់ដោយកាត់ក្បាល ក្រោយពេលលោកបានរាយការណ៍ដល់អ្នកព័ត៌មានករណីអាជ្ញាធរខេត្តនេះ មានគម្រោងជម្លៀសពលរដ្ឋពីតំបន់ទេសចរធម្មជាតិកំពង់ភ្លុក ទៅរស់នៅស្រុកស្វាយលើខេត្តសៀមរាប។
-
សម រង្ស៊ី កំពុងរកមធ្យោបាយជួយដល់ការដោះលែង មាជ សុវណ្ណារ៉ា និងអ្នកទោស១៦នាក់ផ្សេងទៀត
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នាព្រឹកថ្ងៃអាទិត្យនេះ បានថ្លែងថា លោកកំពុងរកមធ្យោបាយ ដើម្បីជួយដល់លោក មាជ សុវណ្ណារ៉ា និងអ្នកទោសចំនួន១៦នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ លោក សម រង្ស៊ី ថ្លែងបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែធ្នូ បន្ទាប់ពីរូបលោក បានដឹកនាំអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយក្រុមទៅសួរសុខទុក្ខអ្នកទោសចំនួន ១៧នាក់ ដែលលោកបានអះអាងថា«ជាអ្នកទោសនយោបាយ»ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
-
អង្គការសិទ្ធិមនុស្សទាមទារបិទមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
ការឃុំខ្លួនមនុស្សក្រៅប្រព័ន្ធតុលាការ រហូតដល់មនុស្សស្លាប់ គឺជាបញ្ហាដែលកើតមានមិនចេះចប់នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់នូវការរំលោភនានាចំពោះជនរងគ្រោះដែលមិនទាន់ឆ្លង កាត់ប្រព័ន្ធតុលាការនេះជាបន្ទាន់។ ការចាប់ចង ការដាក់ទណ្ឌកម្ម និងកាត់ទោសចំពោះជនអនាថាដែលរស់នៅតាមដងផ្លូវសាធារណៈ និងស្ត្រីរកស៊ីផ្លូវភេទនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជារឿងកើតមានដដែលដែលអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើនបានរកឃើញ។
-
លោក សម រង្ស៊ី ថាការឃុំខ្លួនមនុស្ស១៧នាក់ជារឿងនយោបាយ
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននាបរិវេណពន្ធនាគារព្រៃសនៅថ្ងៃអាទិត្យនេះថា ការចាប់ឃុំខ្លួនសកម្មជនដីធ្លី អតីតព្រះសង្ឃ និងមន្ត្រីគណបក្សសង្គ្រោះជាតិ សរុបទាំងអស់១៧នាក់ គឺជារឿងនយោបាយសុទ្ធសាធ។ ប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានថ្លែងបែបនេះ ក្រោយពេលលោកចេញពីសួរសុខទុក្ខស្ត្រីសកម្មជនដីធ្លីបឹងកក់ និងថ្មគោល១០រូប អតីតព្រះសង្ឃ៣នាក់ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៤នាក់ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។ លោកមានប្រសាសន៍ថា លោកបានជួបជាមួយអ្នកជាប់ឃុំទាំង១៧នាក់នោះហើយ ហើយលោកនឹងខិតខំជំរុញឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ឃុំឃាំងទាំង១៧នាក់ឲ្យបាននាពេលឆាប់ៗខាងមុខនេះ។
-
អ្នកកាសែតមិនមែនជាសត្រូវនៃសង្គមទេ តែជាដៃគូរអភិវឌ្ឍន៍!
នៅក្នុងប្រទេសកុំម្មុយនីសមួយចំនួន ថ្នាក់ដឹកនាំខ្លះ ចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ មានន័យថា ក្នុងក្រសែភ្នែករបស់ពួកគេ អ្នកកាសែត គឺជាអ្នករំខានកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ តែនៅក្នុងសង្គមប្រជាធិបតេយ្យវិញ អ្នកសារព័ត៌មានត្រូវបានគេចាត់ទុកថា ជាអ្នកឃ្លាំមើលសង្គម ជាអ្នកសង្កេតការណ៍សង្គម ឬជាកញ្ចក់សម្រាប់អោយមន្ត្រីខូចឆ្លុះមើលខ្លួនឯងដើម្បីដុះក្អែលចេញ។ ក្នុងខណៈពេលដែលមន្ត្រីក្នុងប្រទេសកុំម្មុយនីសមួយចំនួនចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ឬជាតួអង្គចាក់រុកនោះ នៅក្នុងសង្គមប្រជាធិបតេយ្យសេរីឯណេះវិញ អ្នកកាសែតត្រូវបានគេចាត់ទុកថា ជាដៃគូរអភិវឌ្ឍប្រទេសដោយខានមិនបាន។ តើហេតុអ្វីបានជាសារព័ត៌មានជាដៃគូរអភិវឌ្ឍប្រទេស?
-
ក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្សចូលកាន់តែជិតដល់រាជធានីភ្នំពេញតាមផ្លូវជាតិទាំង៦
ក្បួនធម្មយាត្រាអប់រំសិទ្ធិមនុស្ស ដែលរៀបចំដោយអង្គការសង្គមស៊ីវិលក្នុងស្រុកជាង២០០ បានកំពុងធ្វើដំណើរតាមផ្លូវជាតិសំខាន់ៗ ចូលមកជិតដល់រាជធានីភ្នំពេញហើយ ទោះបីជាក្បួនខ្លះត្រូវបានអាជ្ញាធរនៅតាមដងផ្លូវរារាំងរំខានយ៉ាងណាក្ដី ។ តាមប្រភពពីអ្នកយកព័ត៌មានVOD លោកញឹម សុខន ដែលតាមដានការហែក្បួននៅផ្លូវជាតិលេខ៦ ឲ្យដឹងថា ក្បួនបានដើរមកចំណុចរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មានចម្ងាយជិត៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
-
បុគ្គលិកព្រលានយន្ដហោះសៀមរាប ផ្អាកធ្វើបាតុកម្មបន្ទាប់ពីក្រុមហ៊ុនសន្យាដោះស្រាយ
បុគ្គលិកព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាបផ្អាកការធ្វើបាតុកម្ម និងយល់ព្រមចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនសន្យាដោះស្រាយការទាមទារលក្ខខណ្ឌការងាររបស់ពួកគេ ។ តំណាងបាតុករ និងជាប្រធានសហជីពកម្មករឧស្សាហកម្មទេសចរណ៍ព្រលានយន្ដហោះខេត្ដសៀមរាបលោក រ៉ន រ៉ាវាន់ ប្រាប់ VOD នៅព្រឹកថ្ងៃសៅរ៍នេះថា បុគ្គលិកព្រលានយន្ដហោះអន្ដរជាតិ ដែលបានធ្វើកូដកម្មរយៈពេល១១ថ្ងៃកន្លងមកនោះ បានចូលធ្វើការវិញហើយកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីតំណាងក្រុមហ៊ុនបានសន្យាដោះស្រាយជាមួយភាគីកម្មករ ។
-
អ្នកហែក្បួនទិវាសិទ្ធិមនុស្សតាមផ្លូវជាតិលេខ៤មានការកើនឡើង
អ្នកដើរហែក្បួនយុទ្ធនាការយ៉ាងតិចចំនួនពីរគោលដៅ បានចាប់ដៃគ្នានៅចំណោតភ្នំពេជ្រនិល ខេត្ដកំពង់ស្ពឺ នៅថ្ងៃសៅរ៍នេះធ្វើឲ្យចំនួនអ្នកចូលរួមដើរហែក្បួនដើម្បីជំរុញឲ្យមានយុត្ដិធម៌សង្គម បំបាត់និទណ្ឌភាព និងគោរពសិទ្ធិមនុស្សកើនឡើងដល់ជាង២០០នាក់ ។ មន្ត្រីសង្គមស៊ីវិលមួយរូបដែលចូលរួមហែក្បួន លោក សុត ពិសិដ្ឋ អះអាងថា នៅព្រឹកថ្ងៃសៅរ៍នេះក្បួនធម្មយាត្រាបានហែចេញពីវិទ្យាល័យមួយនៅភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ ។ លោកថាការហែក្បួននេះគ្មានការរារាំងពីសំណាក់សមត្ថកិច្ចនោះទេ ។ លោកបញ្ជាក់ថា ការហែក្បួននេះមានចាក់ឧគ្ឃោសនាសព្ទ ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិមនុស្ស និងអបអរសាទរទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ ។